លោក លឹម គានហោ Archives - Kampuchea Thmey Daily

រដ្ឋមន្រ្តីធនធានទឹកកម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គលើកទី២
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជានាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១ នេះ បានចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គលើកទី២ក្រោមប្រធានបទ«ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនិងជម្រុញការអភិវឌ្ឍរួម»។ វេទិកានេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ Zoom ។

នៅក្នុងពិធីបើកវេទិកានេះ លោករដ្ឋមន្រ្តី លឹម គានហោ បានលើកឡើងអំពីសារសំខាន់នៃទន្លេមេគង្គ-ឡានឆាងដែលផ្តល់នូវធនធានទឹក និងធនធានពាក់ព័ន្ធសម្រាប់ជួយជម្រុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមសម្រាប់បណ្តាប្រទេសតាមដងទន្លេ ក៏ដូចជា ទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខុមាលភាពនៃប្រជាជនក្នុងអាងទន្លេទាំងមូល។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដោយសារតែបញ្ហាប្រឈមរួមមានកំណើនប្រជាជន ការកើនឡើងនូវតម្រូវការសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលនៅក្នុងបណ្តាប្រទេសតាមដងទន្លេ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងអាង គួបផ្សំនឹងផលប៉ះពាល់ និង ហានិភ័យនៃការប្រែប្រួលអាកាសធាតុ បាននឹងកំពុងដាក់សម្ពាធមកលើធនធាន និងនិរន្តរភាពទន្លេ។ បញ្ហានេះ  គឺជាទំនួលខុសត្រូវរួមរបស់ប្រទេសតាមដងទន្លេទាំងអស់ដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងត្រូវធ្វើការរួមគ្នាឆ្ពោះទៅសម្រេចបាននូវលទ្ធផលប្រកបដោយនិរន្តរភាពនៅក្នុងបរិបទធានាបាននូវសន្តិសុខទឹក ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ-ឡាន ឆាង។

លោក លឹម គានហោ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានរហូតមកទល់ពេលនេះក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ ដោយបានរួមចំណែកជួយបណ្តាប្រទេសតាមដងទន្លេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបានជួយនាំមកនូវវិបុលភាពក្នុងតំបន់ប្រកបដោយផលិតភាព និងលទ្ធផលជាក់ស្តែងដែលក្នុងនោះ ក៏រួមទាំងកិច្ចសហប្រតិបត្តិការធនធានទឹកផងដែរ។  លោករដ្ឋមន្រ្តីធនធានទឹកកម្ពុជា បានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីបន្តធ្វើការកាន់តែជិតស្និតក្នុងស្មារតីនៃការទទួលខុសត្រូវរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវវិបុលភាពរួមគ្នាជាមួយនឹងកំណើនប្រកបដោយបរិយាប័ន្ន និងអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសតាមដងទន្លេនីមួយៗ និងសម្រាប់តំបន់ឡានឆាង-មេគង្គទាំងមូល៕

អត្ថបទ៖ ណារី

The post រដ្ឋមន្រ្តីធនធានទឹកកម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គលើកទី២ appeared first on Kampuchea Thmey Daily.