លោក វង្សី វិស្សុត Archives - Kampuchea Thmey Daily

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ចិនក្នុងការជួយគាំទ្រគ្រប់បែបយ៉ាងដល់កម្ពុជា
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក វង្សី វិស្សុត បានបញ្ជាក់ឡើងវិញអំពីតួនាទីដ៏សំខាន់របស់មហាអំណាចចិន ក្នុងការជួយទំនុកបម្រុងនិងគាំទ្រគ្រប់បែបយ៉ាងដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយលោកអះអាងថា វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការរបស់ភាគីចិនបានឡើយ។

លោក វង្សី វិស្សុត ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ចិន ក្នុងការគាំទ្រសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា រួមទាំងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីបន្ថយកម្ដៅនៃជម្លោះ និងទទួលបានបទឈប់បាញ់ ហើយព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា ក្រោមការជួយគាំទ្ររបស់ភាគីចិន កម្ពុជានៅតែបន្តរីកស្គុសស្គាយ និងរឹងមាំ ព្រមទាំងនឹងសម្រេចបានសមិទ្ធផលឥតឈប់ឈរលើគ្រប់វិស័យនៅពេលអនាគតថែមទៀតស្របតាមការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ លោក ជឿជាក់ថា ចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរួមទាំងការជួយធ្វើទំនើបកម្ម និងអភិវឌ្ឍន៍សមត្ថភាពកម្ពុជា ជាពិសេសនៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកខ្ញែក និងអានុភាពនៃយន្តការ និងច្បាប់អន្តរជាតិចុះខ្សោយ។

ការលើកឡើងខាងលើរបស់លោក វង្សី វិស្សុត បានធ្វើឡើងនៅចំពោះមុខលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី គឺក្នុងតម្លៃចំណាយប្រមាណ ៧លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងជួសជុលកែលម្អអគារមិត្តភាព នឹងធានាមុខងារប្រើពេញលេញ និងរួមចំណែកក្នុងសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងជាគម្រោងនិមិត្តរូបមួយ ក្នុងចំណោមគម្រោងជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានផ្ដល់ការគាំទ្រដល់កម្ពុជា។ លោក ក៏បានបញ្ជាក់ពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ដែលជាមិត្តទុកចិត្តគ្នា ទោះក្នុងស្ថានការណ៍ប្រែប្រួលនៃសាកលលោក ហើយនឹងអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអរគុណភាគីចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងគាំទ្រដល់គម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះលោក ថា គម្រោងនេះមិនត្រឹមតែបានធ្វើឱ្យអគារប្រវត្តិសាស្ត្រជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពកម្ពុជា-ចិនដ៏ស្កឹមស្កៃ អាចរក្សាបាននូវស្តង់ដាសុវត្ថិភាព សោភណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញប៉ុណ្ណោះទេ តែក៏ជាតម្រូវការចាំបាច់របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងជួយបង្កើនផលិតភាពការងារដល់ដឹកនាំ មន្ត្រី និងបុគ្គលិកផ្សេងទៀតដែលបំពេញការងារក្នុងអគារមិត្តភាពផងដែរ៕

The post ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ចិនក្នុងការជួយគាំទ្រគ្រប់បែបយ៉ាងដល់កម្ពុជា appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ទៅកាន់មន្ត្រីក្រោមឱវាទអំពីតួនាទី ភារកិច្ច និងការងារជាយុទ្ធសាស្ត្រដ៏មានសារសំខាន់របស់ស្ថាប័ននេះ ដែលជាសេនាធិការឱ្យគណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ឡើងវិញពីអត្តសញ្ញាណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជាផ្នែកមួយនៃវិស័យសាធារណៈ និងជាស្ថាប័នដែលដើរតួនាទីសំខាន់ជាយុទ្ធសាស្ត្រ និងគន្លឹះជាសេនាធិការដល់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ដឹកនាំប្រទេស ដោះស្រាយបញ្ហាជាតិ និងការអភិវឌ្ឍជាតិ ព្រមទាំងការបម្រើប្រទេសជាតិ និងប្រជាជន។

ថ្លែងក្នុងពិធីបើកសន្និបាតប្រចាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានឱ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន ជាស្ថាប័នដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ក្នុងការបំពេញការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល។

ដើម្បីតម្រង់ទិស តម្រង់ស្មារតី និងផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន លោករដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បន្តថា ស្ថាប័នបានកំណត់ និងបណ្ដុះនូវគុណតម្លៃស្នូលចំនួន៤ រួមមាននីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ គុណាធិបតេយ្យ សាមគ្គីភាពនិងបរិយាបន្ន និងក្រមសីលធម៌វិជ្ជាជីវៈ។ តាមលោក វង្សី វិស្សុត ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានកំណត់អភិក្រមការងារចំនួន៤ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានភាពជាម្ចាស់នៃបញ្ហា ជាម្ចាស់នៃភារកិច្ច ជាអ្នកទទួលខុសត្រូវលើមុខងារ និងបេសកកម្មរបស់ខ្លួន។

អភិក្រមការងារទំាង៤នោះ គឺការបំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ បំពេញការងារជាក្រុម ដោយឈរលើស្មារតីប្រយោជន៍រួម បំពេញការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា និងការទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬមតិផ្សេងពីខ្លួន និងត្រូវចេះធ្វើស្វ័យទិតៀន។

លោក សង្កត់ធ្ងន់ថា ទាំងអស់នេះហើយ គឺជាប្រភពក្នុងការបង្កើនសមត្ថភាព បង្កើនភាពជាម្ចាស់ និងបង្កើតនូវវប្បធម៌ការងារមួយ ដែលធ្វើឱ្យខ្លាំង ពូកែ រឹងមាំ ចេះរស់ខ្លួនឯង អាចពឹងខ្លួនឯងបាន និងចេះធ្វើល្អទៀត៕

The post លោក វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត​ បញ្ជាក់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលុបបំបាត់ Scams ឱ្យអស់ ប្រាប់មន្ត្រីទូតកាណាដា
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបាននិងកំពុងអនុវត្តវិធានការបង្ក្រាបយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមាននៅកម្ពុជា ប្រាប់ទៅកាន់លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា។

ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្លាំងមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការដោយមិនដកដៃក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តធ្វើយ៉ាងណាបោសសម្អាត និងលុបបំបាត់បញ្ហានេះឱ្យអស់ពីប្រទេសកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដោយគ្មានការលើកលែងនោះឡើយ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងពាក់ព័ន្ធនឹងបញ្ហា Online Scams នេះ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងបោសសម្អាត Online Scam នេះឱ្យអស់។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ Online Scams គឺមិនបានផ្ដល់ប្រយោជន៍ដល់កម្ពុជាឡើយ តែផ្ទុយទៅវិញ បញ្ហានេះថែមទាំងបានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។

លោក ក៏បានប្រាប់ឯកអគ្គរដ្ឋទូតកាណាដា ដែលថ្មីៗនេះ កម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់មួយស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលការអនុម័តពីគណៈរដ្ឋមន្ត្រី និងបានបញ្ជូនសេចក្ដីព្រាងច្បាប់នេះដល់រដ្ឋសភារួចហើយផងដែរ។

ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ ត្រូវបានលោកឯកអគ្គរដ្ឋទូត Christian DesRoches ធ្វើការវាយតម្លៃខ្ពស់ដែលរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហា Online Scams ដែលកំពុងក្លាយជាកង្វល់រួមរបស់សកលលោកពេលបច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេលជាង២ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៩៨កន្លែង ដោយឃាត់ខ្លួនបានមនុស្សយ៉ាងហោចចំនួន៥ ៧៧១នាក់ ស្មើនឹង២៣សញ្ជាតិ។ លោក ទូច សុខៈ បានអះអាងថា បណ្ដាញឧក្រិដ្ឋកម្មឆបោកធំៗគឺត្រូវបានសមត្ថកិច្ចបំបែកសំបុកជាបន្តបន្ទាប់៕

ដោយ៖​ធឿន វ៉ាន់សុង

The post ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត​ បញ្ជាក់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលុបបំបាត់ Scams ឱ្យអស់ ប្រាប់មន្ត្រីទូតកាណាដា appeared first on Kampuchea Thmey Daily.

កម្ពុជាបញ្ជាក់ប្រាប់អាម៉េរិកពីការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហា Online Scam
កម្ពុជាបញ្ជាក់ជាថ្មីទៅកាន់សហរដ្ឋអាម៉េរិកពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកំពុងក្លាយជាកង្វល់រួមរបស់សកលលោក។ ការបញ្ជាក់បែបនេះបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីទី៣ ខែមីនា ឆ្នាំ២០២៦។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លើកឡើងថា បញ្ហា Online Scam គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោក សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាព Online Scam ខណៈបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ។

តាមការបញ្ជាក់របស់លោក វង្សី វិស្សុត Online Scam បានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។

តែយ៉ាងណា មន្ត្រីជាន់ខ្ពស់កម្ពុជាខាងលើ ថា បញ្ហា Online Scam មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ ក៏ប៉ុន្តែជាបញ្ហារួមរបស់តំបន់ និងសកលលោក ដោយសារបញ្ហានេះត្រូវបានទទួលស្គាល់ថា ជាឧក្រិដ្ឋកម្មឆ្លងដែន និងមានភាពស្មុគស្មាញ ជាប្រព័ន្ធដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រទេសមួយទៅប្រទេសមួយទៀត។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា លោក បានអះអាងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានេះ តាមរយៈគោលការណ៍ «បង្ការ បង្ក្រាប អប់រំ និងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។

លោកស្រី Bridgette Walker បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពប្រាកដនិយមចំពោះការដោះស្រាយលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកស្រី បានបង្ហាញទស្សនវិជ្ជមាន និងមានភាពជឿជាក់យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ជាពិសេសការបង្ក្រាប Online Scam នេះតែម្ដង ជាមួយនឹងការពង្រឹងនូវទំនាក់ទំនងក្នុងវិស័យយោធា ការទូត សង្គមកិច្ច ពាណិជកម្ម និងសន្តិសុខ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជាបញ្ជាក់ប្រាប់អាម៉េរិកពីការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហា Online Scam appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួន ប្រើប្រាស់ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI
លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀន​ធ្វើជា​ម្ចាស់​លើ​បច្ចេកវិទ្យា AI ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ និង​កសាង​ឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

នៅ​ក្នុង​កម្ម​វិធី​វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក វង្សី វិស្សុត បាន​គូស​រំលេច​នូវទស្សនវិស័យវែងឆ្ងាយរបស់​សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។

លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់​ទុក​បច្ចេកវិទ្យា AI ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច (Driver of Growth) សម្រាប់​រយៈ​ពេល ១០ ទៅ ២០ ឆ្នាំខាងមុខ ដោយ​បាន​សង្កត់ធ្ងន់ថា ក្នុងបរិការណ៍​នៃ​ការ​ប្រកួតប្រជែង​សកល​ប្រទេសនីមួយៗ​រួមទាំងប្រទេសកម្ពុជាត្រូវ​វិនិយោគលើ AI ដើម្បីបង្កើននូវ​ឧត្តមភាព​ប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។

សម្រាប់កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា «ទោះបីកម្ពុជាមិនទាន់អាច​ឈានដល់​កម្រិត​បង្កើត​បច្ចេកវិទ្យា​ថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមាន​សមត្ថភាព​អាច​ចាប់​យក​បច្ចេកវិទ្យា ដែល​មាន​ស្រាប់​មក​ប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និង​ឱ្យត្រូវ​តាម​តម្រូវ​ការ​ប្រើប្រាស់​ជាក់​ស្តែង បើ​ពុំដូច្នោះទេ​យើងនឹងដើរក្រោយគេឆ្ងាយ»។

ទន្ទឹម​នេះ លោក​ វង្ស៊ី វិស្សុត បានផ្តល់ទស្សនាទានថា៖«យើងត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិន​មែន​គ្រាន់​តែជា​អ្នក​ប្រើប្រាស់​នោះទេ ដោយ AI គឺជា​ជំនួយ​ការ​ដ៏​ល្អ ប៉ុន្តែ​ការ​សម្រេច​ចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuition និងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស»។

ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និង​រៀបចំ​ផែនការ​ប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បី​បង្កើន​ផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគ​លើ​​ការ​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ឱ្យដើរ​ទាន់​បច្ចេកវិទ្យា ដោយ​ចាត់​​ទុក​​ថា​ជា​ការ​វិនិយោគ​ដើម្បី​អនាគត​របស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕

The post លោក វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួន ប្រើប្រាស់ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ជាក់ជាថ្មីពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងអូស្រ្តាលី
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ពីចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី ដែលមានភាពរឹងមាំ និងយូរអង្វែង ខណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យ ត្រូវបានពង្រឹងពង្រីក និងកំពុងមានសន្ទុះកើនឡើងជាលំដាប់។

ការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាភ្ញៀវកិត្តិយសតំណាងរាជរដ្ឋាភិបាល នៅក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦ ដែលប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក៏ដូចជាសហគមន៍អូស្ត្រាលីនៅប្រទេសកម្ពុជា ចំពោះពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦នេះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ បានឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាបរិការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្តូរក៏ដោយ។

លោក បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យ ជាពិសេសក្នុងវិស័យកសិកម្ម សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម បាននាំមកអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ដែលជាក់ស្ដែង តាមមការអះអាងរបស់លោក វង្សី វិស្សុត អូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ៦០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ហើយជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនេះ នឹងបន្តកើនឡើងជាលំដាប់។

បន្ថែមលើនេះ អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ឬ២ប៊ីលានដុល្លារអូស្ត្រាលីដល់កម្ពុជា ដែលភាគច្រើនលើការកសាងមូលធនមនុស្ស ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក។ លោក វង្សី វិស្សុត បន្ថែមឱ្យដឹងបែបនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះចំពោះជំនួយមនុស្សធម៌របស់អូស្ត្រាលីសម្រាប់ប្រជាពលរដ្ឋភៀសសឹកខណៈលោក ក៏បានកោតសរសើរចំពោះលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសហការី ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ក៏ដូចជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

The post មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ជាក់ជាថ្មីពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងអូស្រ្តាលី appeared first on Kampuchea Thmey Daily.

ឧប. វង្សី វិស្សុត ជំរុញ​ដល់​អាជ្ញាធរ​​យក​ចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​ដើម្បី​រក្សា​ភាព​​ជឿ​ជាក់ និង​សាមគ្គីភាព
រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បាន​ជំរុញ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​បន្ត​ខិតខំ​បម្រើ​ប្រជាជន​ដោយ​ភាព​ស្មោះត្រង់ គោរព​ច្បាប់ ធ្វើ​អំពើ​ល្អ ត្រឹមត្រូវ ពិសេស​ពង្រឹង​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ដូច​ជា​ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ «ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព» ព្រមទាំង​ការ​ដោះស្រាយ​ទំនាស់​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​សន្ដិសុខ​ផ្លូវចិត្ត​ និង​ភាព​ជឿ​ជាក់​កាន់​តែ​ខ្លាំង​មក​លើ​រាជរដ្ឋាភិបាល​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥​ខេត្ត​កំពង់​ធំ កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៦ លោក​ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បាន​លើក​ឡើង​ថា ការ​យក​ចិត្ត​ទុកដាក់​លើ​ប្រជាជន​ពិត​ប្រាកដ​ រក្សា​បាន​នូវ​សន្ដិសុខ​ផ្លូវ​ចិត្ត​ និង​ភាព​ជឿ​ជាក់​ពី​ពលរដ្ឋ​កាន់​តែ​ខ្លាំង​វា​នឹង​ធានា​ដល់​មូលដ្ឋាន​គ្រឹះ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ដែល​គ្មាន​កម្លាំង​ណា​មក​បំបែក​បាន​ទេ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ថា​ក្នុង​ស្ថានការណ៍​ដែល​ពិភព​លោក​កំពុង​បាត់​បង់​សណ្ដាប់ធ្នាប់ ហើយ​អ្នក​ខ្លាំង​ប្រើ​កម្លាំង​ កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច សង្គមកិច្ច និង​ការពារជាតិ​ ដោយ​ត្រូវ​ពង្រឹង​គោល​ជំហរ​ស្មារតី សាមគ្គីភាព ឯកភាពជាតិ និង​ត្រូវ​មាន​វិន័យ​ ហើយរួមសហការគ្នាជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្តេជ្ញាចិត្តឱ្យលើសពីធម្មតា ចេះហ៊ានឈឺឆ្អាល ចែករំលែក និងលះបង់ឱ្យលើសពីធម្មតាព្រមទាំងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​

The post ឧប. វង្សី វិស្សុត ជំរុញ​ដល់​អាជ្ញាធរ​​យក​ចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​ដើម្បី​រក្សា​ភាព​​ជឿ​ជាក់ និង​សាមគ្គីភាព appeared first on Kampuchea Thmey Daily.

គម្រោគវិនិយោគធំៗតម្លៃរាប់រយលានដុល្លារនឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ
ខេត្ត​កំពង់​ធំ​បានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ជាក់ស្តែង​គម្រោង​វិនិយោគចិញ្ចឹមខ្យង់គុជ​ដែលមាន​តម្លៃ​ទុន​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក នឹងលេចចេញជារូបរាងឡើងនៅខេត្តកំពង់ធំនាពេលឆាប់ៗខាងមុខនេះ។

បើ​តាម​លោក​ឧបនាយករដ្ឋ​មន្ត្រី វង្សី វិស្សុត ឧបនាយករដ្ឋ​មន្រ្តី​ប្រចាំ​ការ​ រដ្ឋមន្ត្រី​ក្រសួង​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ កន្លង​ទៅនេះ គម្រោងសួនកសិ-ឧស្សាហកម្ម ​រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ ទើបបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តីពី​ការ​សិក្សា​សមិទ្ធិលទ្ធភាព។

អនុស្សរណៈ​នេះ ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការកែច្នៃ​កសិផលនានា ដែលមិនផ្ដោត​លើការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី នៅលើផ្ទៃដី ប្រមាណ ៣០០ហិកតា និងគម្រោងចិញ្ចឹមខ្យង់គុជ ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក គ្រោង​នឹង​សម្ពោធ​​បើក​ការដ្ឋាន​នាពេលខាងមុខបន្តិចទៀតនេះ ព្រម​ទាំង​គម្រោង​វារីវប្បកម្ម ឧស្សា​ហកម្ម​កែច្នៃ​ស្រូវ កៅស៊ូ និង​ដំឡូង​មី​ជា​ច្រើនទៀតផង​ដែរ​។

លោកឧបនាយករដ្ឋមន្រ្តីបាន​គូស​បញ្ជាក់​ថា ដើម្បីសម្រួលដល់ការវិនិយោគរបស់វិស័យឯកជន ក៏ដូច​ជា​ការ​ជំរុញ​ផលិត​កម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាជន រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ បាន​រៀបចំ និង​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត និង​ផែន​ការ​អភិវឌ្ឍ​មួយ​ចំនួន ពិសេស​រដ្ឋាភិបាល​បាន​និងកំពុង​វិនិយោគ​លើ​វិស័យជាច្រើន ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​ក្នុងខេត្តកំពង់ធំចំនួន ៣៧០ គម្រោង ក្នុងទឹកប្រាក់ ប្រមាណជាង ១,៥ ប៊ីលានដុល្លារអាម៉េរិក។

ទន្ទឹមនេះ ខេត្តកំពង់ធំបាននិងកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័យសំខាន់ជាច្រើន មានជាអាទិ៍ គម្រោង​ការ​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​ស្វាយចន្ទី “Cashew Nut Industrial Park (CIP)” ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែល​នឹងលេចចេញជារូបរាង នាពេលខាងមុខនេះ​ផង​ដែរ​៕

The post គម្រោគវិនិយោគធំៗតម្លៃរាប់រយលានដុល្លារនឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ appeared first on Kampuchea Thmey Daily.