លោក វ៉ាង យី Archives - Kampuchea Thmey Daily

ផ្លូវការ! ស្អែកនេះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន នឹងចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” នៅភ្នំពេញ
រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក តុង ជុន នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ ស្ដីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅថ្ងៃទី២២ ខែមេសា នេះ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី ២១ ខែមេសា នេះ ដោយបញ្ជាក់ថា វត្តមានរបស់ឥស្សរជនជាន់ខ្ពស់របស់ចិនទាំងពីររូបមកកាន់កម្ពុជា​ គឺតបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា។

ក្រសួងការបរទេសរម្លឹកថា កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។

បើតាមក្រសួងការបរទេស ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងការបរទេសអះអាងថា បន្ទាប់ពីកិច្ចសន្ទនា“២+២” លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕​

ដោយ៖ ង៉ិល ណារ៉ាត់

The post ផ្លូវការ! ស្អែកនេះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន នឹងចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” នៅភ្នំពេញ appeared first on Kampuchea Thmey Daily.

លោក វ៉ាង យី៖ ជប៉ុនព្យាយាមបញ្ច្រាសប្រវត្តិសាស្ត្រ ខណៈលោកប្រាប់កូរ៉េខាងត្បូង ប្រកាន់ខ្ជាប់ចិនតែមួយ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ បាននិយាយថា កម្លាំងនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុនកំពុងព្យាយាមបញ្ច្រាសទិសដៅនៃប្រវត្តិសាស្ត្រ ខណៈលោកក៏បានប្រាប់កូរ៉េខាងត្បូងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ  រួមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយលើតៃវ៉ាន់។

លោក Cho Hyun (ខាងឆ្វេង) និងលោក Wang Yi អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន (រូបថតដោយ Chosunilbo DB)

ចុះផ្សាយដោយ NHK  លោក វ៉ាង បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង គឺលោក Cho Hyun កាលពីថ្ងៃពុធទី៣១ធ្នូ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះដែរ បានធ្វើឡើងមុនកិច្ចប្រជុំកំពូលចិន-កូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅដើមខែមករា។

ក្រសួងការបរទេសទាំងពីរបាននិយាយថា ពួកគេយល់ព្រមធ្វើការរួមគ្នាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ទៅកាន់ប្រទេសចិន ដែលនឹងចាប់ផ្តើមកាលពីថ្ងៃអាទិត្យនេះ។

ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ លោកវ៉ាងបានកត់សម្គាល់ថា ទំនាក់ទំនងចិន-កូរ៉េខាងត្បូង បានលេចចេញពីចំណុចទាបមួយអស់រយៈកាលជាយូរណាស់មកហើយ ពេលនេះបានវិលត្រឡប់មករកផ្លូវត្រូវវិញជាមួយគ្នា។

ភាគីចិនបានដកស្រង់សម្តីរបស់លោក វ៉ាង ដែលរៀបរាប់ថា កម្លាំងនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុន បានដើរបញ្ច្រាសទិសដៅនៃប្រវត្តិសាស្ត្រ និងបិទបាំងឧក្រិដ្ឋកម្មឈ្លានពាន និងអាណានិគមនិយម។ លោកវ៉ាងជឿជាក់ថា កូរ៉េខាងត្បូងនឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងប្រជាជន ប្រកាន់យកជំហរត្រឹមត្រូវ និងការពារយុត្តិធម៌អន្តរជាតិ រួមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយលើតៃវ៉ាន់។

មន្ត្រីកូរ៉េខាងត្បូងនិយាយថា លោក Cho និងលោកវ៉ាងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ក្នុងការធានាស្ថិរភាព និងវិបុលភាពនៃតំបន់អាស៊ីឦសាន។ ប៉ុន្តែពួកគេមិនបានសំដៅទៅលើការអត្ថាធិប្បាយរបស់លោកវ៉ាងលើរង្វង់នយោបាយជប៉ុនទេ។

ដោយឡែក អ្នកវិភាគនិយាយថា ប្រទេសចិនបានរិះគន់ការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae នៅក្នុងសភាតំណាងរាស្ត្រទាក់ទងនឹងភាពអាសន្នដែលអាចកើតមាននៅតៃវ៉ាន់។ ដូច្នេះ ពួកគេសន្ធិដ្ធានថា ចិនកំពុងព្យាយាមជំរុញឲ្យកូរ៉េខាងត្បូងរក្សាជំហានជាមួយនឹងជំហររបស់ខ្លួនលើបញ្ហានេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

គីម ជុងអ៊ុន បញ្ជាឲ្យពន្លឿនផលិតឧបករណ៍បាញ់រ៉ុក្កែតច្រើនគ្រាប់

The post លោក វ៉ាង យី៖ ជប៉ុនព្យាយាមបញ្ច្រាសប្រវត្តិសាស្ត្រ ខណៈលោកប្រាប់កូរ៉េខាងត្បូង ប្រកាន់ខ្ជាប់ចិនតែមួយ appeared first on Kampuchea Thmey Daily.

​​អំណាច​ការទូត​​ចិន​​​​​ បង្ហាញ​ឥទ្ធិពល​ពិត ​​ក្នុងជម្លោះ​​ថៃ​និង​កម្ពុជា​​
ឥទ្ធិពល​​​​​របស់​មហាអំណាច​ចិនបាន​​បង្ហាញ​​​​​​​ភាព​ច្បាស់​លាស់កាន់តែ​ខ្លាំង ​​​ក្នុង​ដំណោះស្រាយ​​​​លើ​ជម្លោះ​​រវាង​​ប្រទេសថៃ​និង​កម្ពុជាដែល​​​​​បាន​ផ្ទុះ​អាវុធ​​​​​​អស់រយៈពេលជាច្រើនខែ​ចុង​ក្រោយ​នេះ ​​​បន្ទាប់ពី​​​​ភាគី​ថៃ​​​មិនអាច​គេចវេស​ក្រៅ​ពី​ការ​​​​បំពេញតាមការសន្យា​របស់ខ្លួន​ក្នុងការ​ដោះលែ​ង​យុទ្ធ​​ជន​​កម្ពុជាទាំង​១៨រូប​​ដែលថៃឃុំខ្លួន​​អស់​រយៈពេល​១៥៥ថ្ងៃ​ឲ្យ​ត្រឡប់មក​កាន់​មាតុ​ប្រទេសវិញ។

​​ការ​ទាមទារ​​​ឲ្យ​​ដោះលែង​​យុទ្ធ​​​ជន​កម្ពុជា​ទាំង​​១៨រូប​នោះ បាន​កើត​ឡើង​​​​​ជាបន្តបន្ទាប់ចាប់​តាំង​ពី​​ថ្ងៃ​ដែល​​​យោធា​ថៃ​បាន​ចាប់​​ដោយ​ខុសច្បាប់​​​កាលថ្ងៃទី​២៩ខែកកក្ដដា ពោល​គឺ​​​ជិត​១០ម៉ោង​ ក្រោយ​​​​ភាគី​ជម្លោះ​​អនុវត្ត​បទ​ឈប់បាញ់​លើក​ទី​១​កាលថ្ងៃទី​​២៨ ដោយ​​ចុះហត្ថលេខា​​ដោយ​​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ​នៅទីក្រុង​កូឡាឡាំពូ ដោយ​មាន​​តំណាង​ពី​ប្រទេសចិន និង​សហរដ្ឋអាមេរិក​​ធ្វើជាសាក្សី​។

​​ប៉ុន្តែ​​ការ​ពន្យាពេលម្តងហើយ​ម្តងទៀតរបស់​ភាគី​ថៃ​​​ក្នុងការ​ដោះលែង​​យុទ្ធជន​កម្ពុជា​ទាំង​១៨រូប​នោះ បាន​ធ្វើឲ្យ​អន្តរជាតិ​​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​លើ​​ប្រទេសថៃ​​​​ឲ្យ​អនុវត្ត​​កិច្ច​ព្រមព្រៀង​ដែល​ពួក​គេ​បានសន្យា និង​ចុះ​ហត្ថលេខា។ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ចុង​ក្រោយ បាន​ចែង​យ៉ាងច្បាស់​​អំពី​ការដោះលែ​ង​យុទ្ធជន​កម្ពុជា ប៉ុន្តែ​ភាគី​ថៃ​ បាន​​រកលេស​ផ្សេង​​ៗដើម្បី​បង្ក​ការ​ពន្យាពេល​ និង​​រហូត​​​ផ្ទុះ​អាវុធ​ជាថ្មី ដើម្បី​ចង់គេច​វេស​ពីការ​អនុវត្ត​កាតព្វកិច្ច​ដែលខ្លួន​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​​នោះ។​

​​ការ​ផ្ទុះ​អាវុធ​ចុង​ក្រោយ​​ដែលថៃ​បាន​ចាប់ផ្តើម​​​កាលថ្ងៃទី​​៧ខែ​ធ្នូ ដែលរដ្ឋាភិបាល​ថៃ​ជា​​ឯកតោភាគី បាន​យក​មូល​ហេតុ​នៃការ​ជាន់មីន​របស់​ទាហានថៃនិង​​​ចោទ​ប្រកាន់​កម្ពុជា​ថា​ជាអ្នកដាក់​មីនថ្មី​នោះ​​ ត្រូវ​បាន​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក  ដូណាល់ ត្រាំ​ កាលថ្ងៃទី​​១៣ខែធ្នូ បាន​ហៅហេតុការ​ណ៍​​ជាន់​មីនដែលថៃ​អះអាងចោទ​ប្រកាន់​កម្ពុជា​នោះ ថា​​ជា ​«​ឧបទ្ទវហេតុចៃ​ដន្យ​»​ ប៉ុណ្ណោះ​។

​​ចាប់​​​​តាំងពី​​​ប្រធានាធិបតី​ ត្រាំ​ បាន​​អះអាងនោះមក ​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ការ​មិនពេញចិត្តជាខ្លាំង និង ប្រកាសលែងស្តាប់​ការ​អំពាវនាវ និង​ការ​ដាក់សម្ពាធ​​ពី​ភាគី​​អន្តរជាតិ​ដើម្បីបញ្ចប់​​ការ​ប្រយុទ្ធ​និង​ងាក​ទៅ​អនុវត្តបទ​ឈប់បាញ់​​  ដោយ​​ភាគី​ថៃ​បង្កើ​ន​ការវាយ​ប្រហារ​កាន់តែ​ខ្លាំង​​ឡើង និង​បង្កើន​ការ​បំផ្លិចបំផ្លាញ​​​​​កាន់តែទូលំទូលាយ​។

ប៉ុន្តែ​ក្រោយសម្ពាធ​កាន់តែ​ខ្លាំងឡើង​ៗ ជាពិសេសចុង​ក្រោយ​ពីភាគី​មហាអំណាច​ចិន​ ទើប​ធ្វើឲ្យ​ថៃ​​​​​យល់​ព្រម​ដោះលែង​យុទ្ធ​ជន​កម្ពុជា​ទាំង​១៨រូប​ជាកិច្ច​ការ​អាទិភាព​បំផុត​ មុន​ឈានទៅ​អនុវត្តពេញលេញ​​នូវ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​កូឡាឡាំពួ​ដែល​​ខ្លួន​បានចុះ​ហត្ថលេខា​រួច​ហើយ​។ ​

ខណៈដែល​កា​រផ្ទុះ​អាវុធ​​កាន់តែ​ខ្លាំងឡើងៗ​នៅតាមព្រំដែន​រវាងកម្ពុជា និងថៃ ​និង​គ្មាន​ភាគី​ណាមួយ​អន្តរាគមន៍​ធ្វើឲ្យថៃ​ខ្លាច​នោះ ​​​មហាអំណាច​ចិន​ ​​បានសង្កត់ធ្ងន់ថា ខ្លួនមាន «វិធីផ្ទាល់ខ្លួន» ក្នុងការសម្រុះសម្រួលជម្លោះដ៏សាហាវនេះ។

​ឈាន​ទៅដល់​ការ​អនុវត្ត​​​ការ​ដោះលែង​​យុទ្ធ​​ជន​​កម្ពុជា​ទាំង​​១៨រូ​ប​នៅថ្ងៃទី​​៣១ខែ​ធ្នូឆ្នាំ​២០២៥នេះ ​​អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បាន​ជួប​ប្រជុំ​​​ត្រីភាគី​ចុងក្រោយ​កាលពីថ្ងៃទី ២៩ខែធ្នូ ដើម្បីសម្របសម្រួល​​ភាគីជម្លោះ បន្ទាប់ពី​បេសកជន​ចិន​​ប្រចាំតំបន់អាស៊ី បាន​​បំពេញ​ការ​ទូត​ចរចា​​ (​Shuttle Diplomacy) ​ប៉ុន្មានថ្ងៃ​ដោយ​ជួបផ្ទាល់​​មេដឹកនាំ​​​កម្ពុជា​និងថៃ​។​

ក្រោយ​ការ​ជូប​​​​ចរចាជាមួយបេសក​​ជន​ចិន លោក Deng Xijun ​​​ជំនួ​​ប​ចរចា​​​​លេខាធិការ​ដ្ឋាន​​នៃគណៈកម្មការ​​ព្រំដែនទូទៅ បាន​​កើតឡើង​ភ្លាមៗកាលថ្ងៃទី​២៤​ ដើម្បី​ចរចា​កិច្ច​ព្រមព្រៀងថ្មី​បើក​ផ្លូវ​​​​​​​ឲ្យ​​មានបទ​ឈប់​បាញ់ថ្មី​មួយកាលថ្ងៃទី​​២៧​​ខែធ្នូ ហើយការ​ជួប​ប្រជុំ​​​រដ្ឋមន្ត្រីការបរទេស​ចិន​ ដាច់ដោយឡែក​ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រី​ការប្រទេសថៃ​ លោក Sihasak Phuangketkeow ធ្វើឡើង​នៅថ្ងៃទី​១៨ខែ​ធ្នូ។

​ភាគី​​ទាំង៣ បានជួបប្រជុំទល់មុខ​គ្នា​នៅថ្ងៃទី​​២៩ខែ​ធ្នូ និង​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន​ឈានទៅ​អនុវត្តកិច្ច​ព្រម​​ព្រៀង​​ពេញលេញ​។ ក្រោយ​កិច្ច​​ប្រជុំ​នេះ​ភ្លាម​ ភាគី​ថៃ​​បានចាប់ផ្តើម​អនុវត្ត​​​​​អ្វីដែលខ្លួនបានសន្យា​នៅមុខ​​មហាអំណាចចិន ដោយ​មិន​អាចប្រកែកបាន។

សារ​ព័ត៌មាន Straits Times បាន​លើក​ឡើងថា ទីក្រុងប៉េកាំងហាក់ដូចជាមិនគ្រាន់តែត្រៀមខ្លួនរួចជាស្រេចសម្រាប់ចំណែកនៃ​​​​គុណសម្បត្តិ​ (credits) របស់ខ្លួនក្នុងនាមជាអ្នកបង្កើតសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់អះអាងថា វិធីសាស្រ្តការទូតដ៏រឹងមាំ និងគន្លឹះទាបរបស់ខ្លួនតាមពិត គឺប្រសើរជាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

តាមការចេញផ្សាយ​របស់​សារព័ត៌មាន China Daily រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី​​ បានប្រាប់សមភាគីថៃ លោក Sihasak Phuangketkeow នៅក្នុងកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយកាលពីថ្ងៃទី 28ខែធ្នូ នៅខេត្តយូណាន​ភាគនិរតីនៃប្រទេសចិនថា «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាព និងការសន្ទនាមិនដែលដាក់សម្ពាធ​លើអ្នកដទៃ ឬហួសព្រំដែនរបស់ខ្លួនឡើយ»​។

​ភាព​ទន់ភ្លន់​របស់ភាគី​ចិន​នេះ​​ អាចធ្វើ​ឲ្យ​ថៃ​​​គប់ចិត្ត​ក្នុង​របត់នយោបាយ​សកល​ចុង​ក្រោយ​ដែលថៃ​​​មិនអាចគេចវេស​​​​៕​

រ៉ាន់ រើយ

The post ​​អំណាច​ការទូត​​ចិន​​​​​ បង្ហាញ​ឥទ្ធិពល​ពិត ​​ក្នុងជម្លោះ​​ថៃ​និង​កម្ពុជា​​ appeared first on Kampuchea Thmey Daily.

​ចិន​ប្រកាសជំនួយ​​មនុស្សធម៌ជិត​៣លានដុល្លារ​ដល់​កម្ពុជា ​និង​ត្រៀម​ជួយ​​​តាមដានបទឈប់បាញ់​​​
​ប្រទេសចិន​ប្រកាស​ផ្តល់​ជំនួយ​មនុស្ស​ធម៌​​​មានតម្លៃ​​​២.៨៥​ លាន​ដុល្លារ ដល់​​ប្រទេសកម្ពុជា​សម្រាប់​ជួយ​ដល់​ជនភៀសសឹក ដោយសារ​​រងផលប៉ះពាល់​ពីការ​​បាញ់ផ្លោង​របស់​ក​​ង​ទ័ព​ថៃ​ចូល​ទឹក​ដី​របស់​ប្រទេសកម្ពុជាតាំងពីថ្ងៃទី​​៧ខែ​ធ្នូ​ឆ្នាំ ២០២៥​។

​ការ​ប្រកាស​​​ផ្តល់​ជំនួយ​មនុស្សធម៌នេះ​ បាន​កើត​ឡើង​ក្នុងអំឡុង​ពេល​ដែល​​​មានជំនួប​ទ្វេភាគី​រវាង​ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)  និង​​ឧបនាយករដ្ឋមន្ត្រី​​ ប្រាក់ សុខុន រ​​ដ្ឋមន្ត្រី​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​នៃ​ប្រទេសកម្ពុជា នៅទីក្រុង Yuxi ខេត្តយូណាន (Yunnan)​​ ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ។

​យោង​សេចក្តីរាយការណ៍​របស់​សារព័ត៌​មាន​ចិន​នៅល្ងាច​ថ្ងៃអាទិត្យ​នេះ លោក ​វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការផ្គត់ផ្គង់មនុស្សធម៌ដល់ប្រទេសកម្ពុជាសម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួននៅតាមតំបន់ព្រំដែន។

​​​​​​​រដ្ឋមន្ត្រី​ការបរទេសចិន​ កំពុង​រៀបចំ​ជំនួប​ដាច់​​ដោយ​ឡែក​រវាង​រដ្ឋមន្ត្រី​ការបរទេសកម្ពុជា និង ថៃ​ បន្ទាប់ពី​ភាគី​​តាំងពីរ​ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលយល់ព្រមឲ្យ​មាន​បទឈប់បាញ់​កាល​ពីថ្ងៃទី​​​​២៧​​ខែធ្នូ​ ​ហើយ​ជំនួប​​ជាមួយ​​​រដ្ឋមន្ត្រីការបរទេសកម្ពុជា​​ធ្វើ​ឡើង​នៅថ្ងៃទី​២៨ខែ​ធ្នូ​ ខណៈជំនួប​ជាមួយ​​​​​រដ្ឋមន្ត្រី​ការបរទេសថៃ នឹងធ្វើឡើង​​នៅ​ថ្ងៃទី​២៩ខែធ្នូ។

​សេចក្តី​រាយការណ៍​របស់​សារព័ត៌មានចិន China Daily បាន​ឲ្យដឹងថា លោក វ៉ាង បាន​លើក​ឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិត​ដល់​ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយបន្ថែមថា ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។

​មិនខុស​ពី​​បណ្តា​ប្រទេសជាច្រើនទៀត​​ក្នុងពិភពលោក លោក ​វ៉ាង បានសង្កត់ធ្ងន់ថា​ បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ​ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេច​បានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។

លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេស។

The post ​ចិន​ប្រកាសជំនួយ​​មនុស្សធម៌ជិត​៣លានដុល្លារ​ដល់​កម្ពុជា ​និង​ត្រៀម​ជួយ​​​តាមដានបទឈប់បាញ់​​​ appeared first on Kampuchea Thmey Daily.

កម្ពុជា និងចិន អះអាងជាថ្មីពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដែលមិនអាចបំបែកបាន
កម្ពុជា និងចិន បន្តអះអាងពីមិត្តភាពដែកថែបនៅគ្រប់កាលៈទេសៈរវាងប្រទេសទាំងពីរ ដែលមិនអាចបំបែកបានឡើយនូវចំណងគ្រឹះដ៏រឹងមាំនេះ។ ការអះអាងនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គឺលោក ប្រាក់ សុខុន និងលោក វ៉ាង យី ក្នុងជំនួបសន្ទនាតាមទូរសព្ទ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាមួយនឹងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ការអះអាងអំពីចំណងទាក់ទងដ៏រឹងមាំកម្ពុជា និងចិន ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងតែប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធជាមួយនឹងប្រទេសថៃ ដោយយោធាថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា ដែលកម្ពុជាហៅការវាយប្រហាររបស់យោធាថៃ ថា ជាអំពើឈ្លានពានលើដែនអធិបតេយ្យជាតិខ្លួន។

ជុំវិញបញ្ហាជម្លោះកម្ពុជា និងថៃនេះ លោក ប្រាក់ សុខុន និងលោក វ៉ាង យី ក៏បានជជែកគ្នាលើការវិវឌ្ឍថ្មីៗជុំវិញជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដែលកំពុងបន្តកើតមានពេលនេះផងដែរ។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ជំហររបស់ចិន ដែលតែងតែគាំទ្រឱ្យមានការសន្ទនាដោយសន្តិវិធី និងរក្សាជំហរដ៏យុត្តិធម៌ និងមិនលំអៀង ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun តាមរយៈនោះ​ លោក វ៉ាង យី បញ្ជាក់ថា ក្រសួងការបរទេសចិន បានបញ្ជូនបេសកជនពិសេសមួយរូបទទួលបន្ទុកកិច្ចការអាស៊ី ទៅកម្ពុជា និងថៃ សម្រាប់ការចរចាការទូតជាមួយភាគីទាំងសងខាង ដោយចិននឹងបន្តធ្វើជាស្ពាន ដើម្បីសម្របសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជា និងចិន អះអាងជាថ្មីពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដែលមិនអាចបំបែកបាន appeared first on Kampuchea Thmey Daily.

​លោក​ វ៉ាង យី ទៅ​ទស្សនកិច្ច​សមាជិក​ណាតូ៣​ប្រទេស​ ចំពេល​ត្រាំ​អំពាវនាវ​ឲ្យរួមគ្នា​ដំឡើងពន្ធ​​
ប្រមុខ​ការទូត​ចិន​ លោក វ៉ាង យី (Wang Yi)​ បាន​​ធ្វើដំណើរ​បំពេញ​​ទស្សនកិច្ច​​​នៅ​តំបន់​អឺរ៉ុប​ ហើយ​នៅថ្ងៃ​អាទិត្យ​នេះ​បាន​ទៅដល់​ប្រទេស​​​ស្លូវេនី ដែល​ជាសមាជិក​​​សហភាពអឺរ៉ុប និង​ជាសមាជិក​អង្គការ​ណាតូ​​ ​ចំពេលដែល​​ប្រធានាធិបតីសហរដ្ឋអាមេរិក​​ លោក​ ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យ​ប្រទេសស​មាជិក​ណាតូរួម​គ្នា​ជាមួយខ្លួន​ក្នុងការ​​ដំឡើង​ពន្ធ​លើ​ប្រទេស​ចិន​ ដើម្បី​ដាក់សម្ពាធ​​ឲ្យបញ្ចប់​ការ​ទិញ​ប្រេង​ពីរុស្ស៊ី​។

​​រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង​ យី បាន​ទៅ​ដល់ប្រទេសស្លូវេនីបន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេសអូទ្រីស ហើយនឹងដំណើរទៅ​កាន់​ប្រទេសប៉ូឡូញ ក្នុងដំណើរ​ទៅកាន់​​តំបន់​អឺរ៉ុប​ខាងកើត​រយៈពេលប្រាំថ្ងៃ​ដែលចាប់ផ្តើមថ្ងៃសុក្រ។

​ក្នុងដំណើរ​ទៅកាន់​​​ប្រទេស​​ស្លូវេនី ប្រមុខការទូត​ចិន​​បាន​ជួបពិភាក្សា​ជាមួយ ប្រមុខដឹកនាំ​ប្រទេស​ស្លូវេនី រួម​មាន ប្រធានាធិបតី លោកស្រី Natasa Pirc Musar នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob និង ​​រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon នៅ​ទីក្រុង​ Ljubljana ​នៃ​ប្រទេសស្លូវេនី​​។

សារ​ព័ត៌មានចិន បាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោង​ព្រាត​អំពី​​​ការ​ប្តេជ្ញាចិត្ត​រឹតចំណង​​មិត្ត​ភាព​​នៃ​ប្រទេសទាំងពីរ ដែលបាន​ចាប់ផ្តើម​កាលពីជា​ង​៣០ឆ្នាំ​មុន។ ប្រទេសចិន​​​បាន​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​​លើក​កម្ពស់​ពហុភាគី​និយម​​​ក្នុង​បរិបទ​នៃ​សង្គ្រាម​​ដ៏តានតឹង​​​នៅតំបន់​អឺរ៉ុប​ខាងកើត​រវាងរុស្ស៊ី​និង​អ៊ុយក្រែន​ដែល​មាន​​មហាអំណាច​អឺរ៉ុប​​នៅពីក្រោយ​នោះ​។

តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មានចិន China Daily ​លោក វ៉ាង យី បាននិយាយថា៖«សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ខណៈដែលទណ្ឌកម្មនឹងធ្វើឱ្យពួកគេស្មុគស្មាញ»​។

លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា ប្រទេសចិនមិនចូលរួមក្នុង ឬផែនការធ្វើសង្រ្គាមទេ ដោយបន្ថែមថា ផ្ទុយទៅវិញ ទីក្រុងប៉េកាំងធ្វើការដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះបញ្ហាចំណុចក្តៅជាសកលតាមរយៈការសន្ទនា។

លោក Wang បាននិយាយថា ប្រទេសចិនគឺជាប្រទេសដ៏សំខាន់មួយដែលមានទំនួលខុសត្រូវ ដែលមានកំណត់ត្រាល្អបំផុតលើបញ្ហាសន្តិភាព និងសន្តិសុខ។

ប្រធានាធិបតីសហរដ្ឋ​​អាមេរិក លោក ដូណាល់ ត្រាំ កាលថ្ងៃសៅរ៍ បាន​​ចេញ​នូវ​​​សេចក្តីថ្លែងការណ៍​មួយដោយ​អំពាវនាវ​ឲ្យសមាជិក​នៃ​អង្គការ​ណាតូ​​​រួម​គ្នា​ដំឡើង​ពន្ធ​គយ​លើ​ប្រទេសចិន​ពី​​៥០ភាគរយ​ទៅ​១០០​ភាគរយដើម្បីដាក់សម្ពាធ​ចិន​ឈប់​ឲ្យ​ទិញ​ប្រេង​ពី​ប្រទេសរុស្ស៊ី ដែលលោក​ជឿថា ជាសម្ពាធ​ឲ្យរុស្ស៊ី​បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន​៕​

រ៉ាន់ រើយ​

The post ​លោក​ វ៉ាង យី ទៅ​ទស្សនកិច្ច​សមាជិក​ណាតូ៣​ប្រទេស​ ចំពេល​ត្រាំ​អំពាវនាវ​ឲ្យរួមគ្នា​ដំឡើងពន្ធ​​ appeared first on Kampuchea Thmey Daily.

លោក ប្រាក់ សុខុន ជួបរដ្ឋមន្រ្តីការបរទេសចិន និយាយពីការរឹតចំណងទាក់ទងជាមួយគ្នា
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបជជែកគ្នាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំពីការរឹតចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។

យោងខ្លឹមសារចុះផ្សាយដោយក្រសួងការបរទេសកម្ពុជា, លោក ប្រាក់ សុខុន​ និងលោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ ដើម្បីកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នាតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ប្រមុខការទូតទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

ជាការចាប់អារម្មណ៍ ក្រៅពីជំនួបទ្វេភាគីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានជួបពិភាក្សាគ្នាជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងថ្ងៃដដែលនោះផងដែរ ក្រោមការសម្របសម្រួលរៀបចំឡើងដោយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី តែម្ដង។

ជំនួបត្រីភាគីនេះ ត្រូវបានគេមើលឃើញថា បានរៀបចំឡើងចំពេលដែលកម្ពុជា និងថៃ បាននិងកំពុងមានជម្លោះព្រំដែនដ៏ក្ដៅគគុកជាមួយគ្នា។ ខណៈចិន ជាប្រទេសសម្របសម្រួលមួយក្នុងជម្លោះនៃប្រទេសទាំងពីរ រហូតបង្កើតឱ្យមានបទឈប់បាញ់ នាពេលថ្មីៗនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai Enquirer ជំនួបត្រីភាគីនេះ ផ្តោតសំខាន់លើការប្តេជ្ញាពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងកម្ពុជា-ថៃ ក៏ដូចជាការលើកស្ទួយស្ថិរភាពនៅក្នុងតំបន់ និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតឡើងនាពេលនេះ។

គួរជម្រាបថា ជំនួបទាំងពីរខាងលើ បានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ប្រាក់ សុខុន ជួបរដ្ឋមន្រ្តីការបរទេសចិន និយាយពីការរឹតចំណងទាក់ទងជាមួយគ្នា appeared first on Kampuchea Thmey Daily.

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន
ទីបំផុតទីក្រុងប៉េកាំង បានចេញមុខនិយាយហើយ ពាក់ព័ន្ធដំណោះស្រាយរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ហើយថែមទាំងសន្យាផងដែរថា ចិន នឹងរួមចំណែកក្នុងន័យស្ថាបនាដល់កិច្ចចរចាសន្តិភាព។

រដ្ឋមន្ត្រីការបរទេសចិន Wang Yi (រូបថត៖ Reuters)

ក្រោយបានជួបជាមួយសមភាគីរុស្ស៊ី Sergei Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈឆ្នាំ២០២៥ លោក វ៉ាង ថ្លែងថា «ចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព រួមទាំងការឯកភាពគ្នានាពេលថ្មីៗនេះដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធអាចស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងយូរអង្វែង ដែលគិតគូរពីកង្វល់របស់គ្នាទៅវិញទៅមក។

លើសពីនេះ លោកបន្តថា «ចិនមានឆន្ទៈបន្តដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិនយោបាយស្របតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ និងគិតគូរពីកង្វល់របស់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនៃពិភពលោកខាងត្បូង»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov (ឆ្វេង) ចាប់ដៃសមភាគីចិន Wang Yi (រូបថត៖ Reuters)

លោក វ៉ាង លើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីអាមេរិកនិងរុស្ស៊ី ជួបប្រជុំគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ទាំងគ្មានវត្តមានទីក្រុងកៀវ ទើបធ្វើឲ្យលោក ហ្សេលេនស្គី មិនពេញចិត្ត ហើយថែមទាំងបញ្ចេញវោហារស័ព្ទវាយប្រហារលោក ត្រាំ ថែមទៀតផង។

ហេតុដូច្នេះហើយ ទើបកិច្ចពិភាក្សានៅរាជធានីរីយ៉ាដនោះ ធ្វើឲ្យគេបារម្ភថា ទីក្រុងវ៉ាស៊ីនតោននិងមូស្គូអាចរៀបចំកិច្ចព្រមព្រៀងសន្តិភាព ជាមួយលក្ខខណ្ឌណាមួយដែលអំណោយផលដល់ភាគីរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ ទំនាក់ទំនង​អាមេរិក-ចិន​គឺ​ល្អ​ខ្លាំង និង​អាច​​ធ្វើ​កិច្ចព្រៀមព្រៀង​ពាណិជ្ជកម្ម​ថ្មី

The post ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.