លោក សរ គឹមណាត Archives - Kampuchea Thmey Daily

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០%
កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​ខេត្ត​ស្ទឹងត្រែង​ ដែល​មាន​ប្រវែង ៥៨ គីឡូម៉ែត្រ បាន​សាងសង់​បញ្ចប់ ១០០%។

លោក សរ គឹមណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កំណាត់​ផ្លូវ​នេះ​កន្លងមក​​រង​ការ​ខូចខាត​ជា​ខ្លាំង ​ពិបាក​សម្រាប់​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ។

លោក​បាន​លើក​ពី​ប្រវត្តិ​នៃ​ផ្លូវ​នេះ​ពី​សង្គម​ចាស់​មាន​ទទឹង​តែ ៦ ម៉ែត្រ ក្រោយ​មក​នៅ​ឆ្នាំ ២០០៤ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​ស្ថាបនា​ស្ពាន​និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ក្រចេះ។

នៅ​ឆ្នាំ ២០០៨ ក្រោយ​​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​រយៈកាល​ជា​ច្រើន​ឆ្នាំក្រោយ​​ក៏​រង​ការ​ខូចខាត​ទៅ​វិញ។ ដោយសារ​មើល​ឃើញ​ពី​សារសំខាន់ ​និង​ការ​ខូចខាត​នៃ​កំណាត់​ផ្លូវ​ជាតិ​ដ៏​មាន​សក្ដានុពល​នេះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ទម្លាក់​ថវិកា​ជួសជុល​ឡើងវិញ​ ដោយ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ DBST និង​ពង្រីក​ទទឹង​រហូត​ដល់ ១០ ម៉ែត្រ។

បើតាម​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ស្ទឹងត្រែង គម្រោង​ផ្លូវ​នេះ​គ្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​ចិន​ លើក​កម្រិត​ទៅ​ជា​បេតុង​កៅស៊ូ (AC) ចាប់​ពី​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​រហូត​ដល់​ច្រក​ត្រពាំង​ក្រៀល​ជាមួយ​ឡាវ ប៉ុន្តែ​ដោយមិនចង់​រង់ចាំ​ រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ដើម្បី​ជួសជុល​បណ្ដោះ​អាសន្ន ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

លោក​ សរ គឹមណាត​ បាន​អះអាង​ថា ក្រោយ​លើក​កម្ពស់គុណភាព​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ឃើញថា​​ចរាចរណ៍​ដឹក​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​មាន​កំណើន​ជាង ៦០ % ខណៈ​រយៈពេល​តាំង​ពី​ខូចខាត​ជា​ច្រើន​ឆ្នាំ​សឹង​តែ​គ្មាន​ចរាចរណ៍​ទាល់​​តែ​សោះ។

បន្ថែម​ពី​នេះ​លោក​ប្រធាន​មន្ទីរ​បាន​គូស​បញ្ជាក់​ថា ក្រៅ​ពី​កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ដែល​បាន​ស្ថាបនា​ជួសជុល​ឡើង​វិញ​ល្អ​ប្រសើរ នៅ​មាន​ផ្លូវ​យុទ្ធសាស្ត្រ​ចំនួន​ពីរ​ទៀត​ស្ថិត​នៅ​ក្នុង​គម្រោង​ស្ថាបនា​ដោយ​ប្រើប្រាស់​ថវិកា​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ ក្នុង​នោះ​មាន​ផ្លូវ​ជាតិ​លេខ ៧៨C ពី​ដុងក្រឡ​ទៅ​ស្រុក​សៀមប៉ាង​ដែល​មាន​ប្រវែង ៤៥ គីឡូម៉ែត្រ និង​ផ្លូវ​លេខ ៩២ ចាក់​ទៅ​ទឹកធ្លាក់​សុភមិត្រ​ប្រវែង ២៧ គីឡូម៉ែត្រ​ ដែល​កំពុង​សិក្សា​និង​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ខាង​មុខ​៕

បន្ត​ចុចអាន៖ ផ្លូវ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​សុភមិត្រ ចាប់ផ្តើម​សាងសង់​ស្រប​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ទៅ​ឡាវ

The post កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០% appeared first on Kampuchea Thmey Daily.