លោក សរ សិទ្ធិ Archives - Kampuchea Thmey Daily

លោក សរ សិទ្ធិ អញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តដល់ គ្រូបង្វឹក កីឡាករ កីឡាការិនី ដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិឆ្នាំ២០២៤
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងលោក ស្វាយ សំអ៊ាង បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង លោកស្រី កែ សួនសុភី ស សុខា ជូនដល់ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិក្នុងឆ្នាំ២០២៤។

នាឱកាសនោះ លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រមូលផ្តុំហ្វឹកហាត់ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែកីឡាករ-កីឡាការិនី ធ្វើបានល្អក្នុងការបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការ ខិតខំហ្វឹកហាត់ ជាប្រចាំគួបផ្សំការតស៊ូព្យាយាម គោរពវិន័យប្រកបដោយ ក្រមសីលធម៌ល្អ និងបទដ្ឋាន បច្ចេកទេស បានត្រឹមត្រូវនៅក្នុងការប្រកួត។

លោកបានឱ្យដឹងទៀតថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតវៃឆ្លាត បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ខាងមុខនេះ ផងដែរ។ ទន្ទឹមនោះ លោករដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវពង្រឹងវិន័យ និងការហ្វឹកហាត់បច្ចេកទេសថ្មីៗ បន្ថែមទៀត។ ព្រមទាំងគោរពវិន័យ និងមានក្រមសីលធម៌ល្អ ខិតខំព្យាយាមហ្វឹកហាត់បន្ថែមទៀត និងត្រូវអនុវត្តតាមកម្មវិធីហ្វឹកហាត់ដែលគ្រូបង្វឹកបានដាក់ឱ្យ។

ជាមួយគ្នានោះ លោកក៏បានកោតសរសើរ ចំពោះប្រតិភូគ្រូបង្វឹក ដែលបានដឹកនាំកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួត ដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ពោល គឺ “កីឡាដើម្បីសុខភាព សន្តិភាពមិត្តភាព សាមគ្គីភាព” និងបង្កើននូវគុណផលបច្ចេកទេស តាមទិសស្លោក «កីឡា កសាង មនុស្ស- មនុស្សកសាងជាតិ» ដើម្បីភាពសុខដុមរមនា នៅក្នុងសង្គមជាតិយើងផងដែរ៕

ដោយ៖ ភក្ដី

The post លោក សរ សិទ្ធិ អញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តដល់ គ្រូបង្វឹក កីឡាករ កីឡាការិនី ដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ជំរុញកីឡាករ កីឡាការិនីពង្រឹងសមត្ថភាពដើម្បីត្រៀមប្រកួតកីឡាជាតិខាងមុខ
លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃជំរុញដល់កីឡាករ កីឡាការិនីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នាអំឡុងខែវិច្ឆិកា ខាងមុខ។

ការលើកឡើងនេះ ធ្វើឡើងព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាស លោក សរ សិទ្ធិ ដឹកនាំកិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៤” នៅសាលប្រជុំ អគារមជ្ឈមណ្ឌលកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកបាន ណែនាំដល់ ថ្នាក់ដឹកនាំ នាយនគរបាលទាំងអស់ បន្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលមួយកាន់តែប្រសើរទៅមុខ។ បន្ថែមលើនេះ លោក បានជំរុញដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបន្តតាមដានបញ្ជីឈ្មោះកីឡាករ កីឡាការិនីក្រោមចំណុះឱ្យបានហ្មត់ចត់ និងរាយការណ៍ពីវឌ្ឍនភាពរបស់ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នាអំឡុងខែវិច្ឆិកា ខាងមុខ។

រដ្ឋលេខាធិការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវប្រជុំជាមួយប្រតិភូ គ្រូបង្វឹក ដោយពិនិត្យឱ្យបានល្អិតល្អន់នូវធនធានកីឡាករ កីឡាការិនី ដើម្បីរក្សាឲ្យបានចំណាត់ថ្នាក់ល្អៗ ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ នៅក្រៅប្រទេសនាពេលខាងមុខដូចជាព្រឹត្តិការណ៍ World Police and Fire Games ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្នុងនោះដែរ ថ្នាក់ដឹកនាំតាមប្រភេទកីឡានីមួយៗត្រូវមានមានចក្ខុវិស័យ និងយុទ្ធសាស្រ្តក្នុងការជំរុញលើកទឹកចិត្តឱ្យមន្ត្រី ក្រោមឱវាទមានទំនួលខុសត្រូវខ្ពស់។

លោក សរ សិទ្ធិ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេសកីឡាករ កីឡាការិនី ត្រូវបន្តខិតខំបង្កើតសមិទ្ធផលល្អៗបន្ថែមជូនអង្គភាពដើម្បីតបស្នងដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានលើកទឹកចិត្ត ដោយបានបញ្ចូលក្របខណ្ឌដល់អត្តពលិកដែលមានស្នាដៃកន្លងមក។

តាមរបាយការណ៍ របស់ ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ការចូលរួមប្រកួតព្រឹត្តិការណ៍ក្នុង និងក្រៅប្រទេសរបស់កីឡាករ កីឡាការិនី ឆ្នាំ២០២៤ រយៈពេលកន្លងមក សរុបជាលទ្ធផលមេដាយក្នុងប្រទេស ទទួលបាន ១០៧គ្រឿង (មេដាយមាស ៣២ ប្រាក់៣៦ និង សំរឹទ្ធ៣៩) និងពានរង្វាន់ FAIR PLAY ។ ការប្រកួតក្រៅប្រទេស ទទួលបានមេដាយ សំរឹទ្ធ០២គ្រឿង៕

The post រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ជំរុញកីឡាករ កីឡាការិនីពង្រឹងសមត្ថភាពដើម្បីត្រៀមប្រកួតកីឡាជាតិខាងមុខ appeared first on Kampuchea Thmey Daily.