លោក សុខ ទូច Archives - Kampuchea Thmey Daily

ជូនតាមសំណូមពរ! រាជបណ្ឌិត្យសភាកម្ពុជា ដាក់លក់វចនានុក្រមខ្មែរជាផ្លូវការតម្លៃ ៣៦ ដុល្លារ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោក សុខ ទូច បានប្រកាសជាសាធារណៈដាក់លក់វចនានុក្រមខ្មែរ ក្នុងតម្លៃ ៣៦ ដុល្លារ ចាប់ពីថ្ងៃទី២៣ខែមេសានេះតទៅ ដើម្បីឆ្លើយតបទៅនឹងសំណូមរបស់មហាជនដែលចង់បានជាប្រភេទសៀវភៅ។

តាមរយៈវីដេអូរបស់លោក សុខ ទូច ដែលបានបង្ហោះនៅថ្ងៃទី ២៣ បានជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពវចនានុក្រមខ្មែរលើកទី ២ ជាប្រភេទសៀវភៅ ដើម្បីចេញលក់ជាសាធារណៈ។ លោកបន្តថា ការបោះពុម្ភលើកទី ១ សម្រាប់ជូនជាកាដូ អនុស្សាវរីយ៍ ប៉ុន្តែដោយមានសំណូមពរពីមហាជន និងតម្រូវការចាំបាច់ ទើបរាជបណ្ឌិត្យសភា សម្រេចបោះពុម្ពលក់ជាផ្លូវការ។ លោកបញ្ជាក់ថា៖«តាមពិតយើងមាន App វចនានុក្រមខ្មែររួចហើយ មិនត្រូវចំណាយថវិកាទេ ។ ប៉ុន្តែដោយមានការសំណូមពរជាច្រើនរបស់មហាជនឱ្យយើងរៀបចំបោះពុម្ព ទើបយើងបោះពុម្ពលក់»។

លោកបណ្ឌិត សុខ ទូច បញ្ជាក់ពីមូលហេតុបន្ថែមថា ការបោះពុម្ពលក់សៀវភៅនាពេលនេះ ក៏ដើម្បីយកថវិកាទាំងនោះ ទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តដែលមានកម្រាស់ជិត ៥០០ ទំព័រឯណោះ។ លោកថា៖« ហេតុអីបានលក់ យើងលក់ដើម្បីយកថវិកានេះ ទៅបោះពុម្ពប្រវត្តិសាស្រ្តដែលមាន ៤៨៥ ទំព័រ ពីសម័យឧដុង្គ មកដល់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលនឹងបោះពុម្ពនៅពេលខាងមុខនេះ»។

លោកបញ្ជាក់ថា​៖«ដូច្នេះការជូនជាកាដូ ឬ អនុស្សាវរីយ៍ មិនមានទេ យើងលក់ដើម្បីមិនចង់ឱ្យរាជរដ្ឋាភិបាលលំបាកក្នុងបោះពុម្ព ដូច្នេះយើងលក់ផលិតផលដែលចេញពីក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតវចនានុក្រមនេះ ហើយវចនានុក្រមនេះ បោះពុម្ពយកថវិកាមក គឺយកទៅបោះពុម្ពសៀវភៅប្រវត្តិសាស្រ្តតទៅទៀត»។

បើតាមប្រធានរាជបណ្ឌិត្យសភា ការបោះពុម្ពលើកនេះ ដោយមានឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំនួន ១ ០០០ ក្បាល ។​ ក្រៅពីនេះ ក៏មានការឧបត្ថម្ភពី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួយផ្តល់១០០ក្បាល ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ១៤០ ក្បាល រដ្ឋមន្រ្តីក្រសួងធនធានទឹក ១០០ក្បាល រដ្ឋមន្រ្តីក្រសួងសុខាភិបាល ១០០ ក្បាល រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ១០០ ក្បាល រដ្ឋមន្រ្តីក្រសួងការងារ ១០០ ក្បាល និងរដ្ឋមន្រ្តីក្រសួងនវានុវត្តន៍ ជួយ ១០០ ក្បាល។

ជាមួយនឹងការឧបត្ថម្ភនេះ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន​ សែន និងរដ្ឋមន្រ្តីទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ការបោះពុម្ពលើកនេះ។

សូមជម្រាបថា វចនានុក្រមខ្មែរ(ថ្មី ) ជាប្រភេទបោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែ កញ្ញា ឆ្នាំ ២០២៣។ ជនរួមជាតិដែលមានបំណងជាវសៀវភៅនេះអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៧ ២៧២ ៧៨ ២៦ ៕

The post ជូនតាមសំណូមពរ! រាជបណ្ឌិត្យសភាកម្ពុជា ដាក់លក់វចនានុក្រមខ្មែរជាផ្លូវការតម្លៃ ៣៦ ដុល្លារ appeared first on Kampuchea Thmey Daily.

នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
ក្រុមការងារព័ត៌តមាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយទៅហេតុការណ៍ឃាត់លោកបណ្ឌិត សុខ ទូច ផ្លុំជាតិអាល់កុលកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ថាលោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល។

ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃទី១៨ ខែកុម្ភៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថាហេតុការណ៍ខាងលើកើតឡើងនៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅម៉ោង១១និង៥៥នាទីយប់ថ្ងៃ១៧ ខែកុម្ភ បន្ទាប់ពីឃាត់រថយន្តដែលបើកបរដោយ​បណ្ឌិត សុខ ទូច ដើម្បីពិនិត្យជាតិស្រវឹង។ នគរបាលឱ្យដឹងថាបណ្ឌិត សុខ ទូច បានចុះពីឡានក្នុងកាយវិការ និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុលថែមទៀត។

ក្នុងសេចក្ដីបំភ្លឺនោះបន្ថែមថា៖ «បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល»។

ក្រោយការប្រទះគ្នានេះសមត្ថកិច្ចឱ្យដឹងថាលោកបណ្ឌិត សុខ ទូច បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ។

ក្នុងវីដេអូដែលបានចែកចាយក្នុងបណ្ដាញសង្គមបានបង្ហាញសកម្មភាពឈ្លោះប្រកែកគ្នារវាងលោកបណ្ឌិត សុខ ទូច និងកម្លាំងសមត្ថកិច្ច ដែលក្នុងនោះលោក សុខ ទូច បានបកស្រាយថាគឺជាពេលដែលខឹងច្រលោតក្រោយពេលដែលនគរបាលប្រើសំដីអសុរោះប្រមាថលោក។

លោកបានសរសេរនៅលើហ្វេសបុករបស់លោកថា៖ «នេះជាសកម្មភាពដែលខ្ញុំច្រលោតហើយ ក្រោយពេលហៅខ្ញុំអាផង ហែងផង»។

ក្នុងសារបង្ហោះកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះលោកបណ្ឌិត សុខ ទូច ថាដើមហេតុដែលនាំឱ្យមានជម្លោះគឺបន្ទាប់ពីសមត្ថកិច្ចឃាត់លោកវាស់ជាតិអាល់កុលដែលពេលនោះលោកបានស្នើឱ្យប្រើទុយោថ្មីដើម្បីផ្លុំ តែត្រូវបាននគរបាលប្រចាំការនៅទីនោះគំហកមកថា «ហែងស្អីបានមកបញ្ជាកងកម្លាំង» ដែលធ្វើឱ្យលោកកំពុងតែហត់ផងឆេវឆាវកើតរឿងហេតុឈ្លោះប្រកែកគ្នាតែម្ដង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច appeared first on Kampuchea Thmey Daily.

គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឈ្លោះទាស់ទែងពាក្យសម្តីគ្នាជាមួយនឹងសមត្ថកិច្ចវាស់ជាតិអាល់កុលពេលយប់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ដើមហេតុនៃការប៉ះទង្គិចពាក្យសម្តីគ្នានេះ កើតឡើងដោយសារតែលោក សុខ ទូច បានស្នើសុំសមត្ថកិច្ចមើលប្រដាប់វាស់ជាតិអាល់កុលខ្លាចក្រែងប្រើរបស់ដែលគ្នានាំឱ្យឆ្លងរោគ។ ប៉ុន្តែ លោកថា សមត្ថកិច្ចមិនព្រមឡើយហើយថែមទាំងស្រែកគំហកដាក់លោកទៀតថា៖«ហែងស្អីបានមកបញ្ជាកងកម្លាំង?»។ ពាក្យសម្តីនេះហើយធ្វើឱ្យលោក សុខ ទូច ច្រលោតខឹងនាំឱ្យមានការប៉ះសម្តីគ្នាជាមួយសមត្ថកិច្ចតែម្តង។

លោកបណ្ឌិត សុខ ទូច បានរៀបរាប់លើហ្វេសប៊ុកបែបនេះថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែ រីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក(ថ្ងៃអង្គារនេះ) បន្ទាប់មក ក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះ ដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត។ លោកបានបន្ថែមថា៖«នៅតាមផ្លូវមកផ្ទះបានជួបសមត្តកិច្ចអនុវត្តច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាន និងឱ្យខ្ញុំផ្លុំវាស់កម្រិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ។ ផ្ទុយទៅវិញគេកំហកថា ហែងស្អីបានមកបញ្ជាកងកម្លាំង ខ្ញុំកំពុងតែហត់នឿយផង លឺបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង»។

ប៉ុន្តែ យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច បានសហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុល។ ឃើញដូច្នេះលោកថា សមត្ថកិច្ចថា លោកផ្លុំមិនត្រឹមត្រូវ ហើយរូបលោកផ្លុំម្តងទៀត តែលោកក៏លែងសហការ ហើយនិយាយថា បើលោកខុសចង់ដាក់ខ្នោះលោកដាក់ទៅ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបញ្ជាក់ថា៖«កាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំ សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះ ខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសម្រាក។ មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចរិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផងតើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត?»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរទៀតថា៖«គេថតខ្ញុំបាន តែពេលខ្ញុំឱ្យគ្រួសារខ្ញុំថតវិញ គេមិនឱ្យថតទេ។ ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថា ផ្ទះខ្ញុំឆ្ងាយ គេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែ មកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ»។

សូមបញ្ជាក់ជូនថា ទាំងនេះ គឺគ្រាន់តែជាការបញ្ជាក់ពីលោកបណ្ឌិត សុខ ទូច តែម្ខាងតែប៉ុណ្ណោះ។ សារព័ត៌មានកម្ពុជាថ្មី រង់ចាំនូវការបកស្រាយ និងពន្យល់បំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចចំពោះករណីនេះ៕

The post គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?» appeared first on Kampuchea Thmey Daily.

បណ្ឌិត សុខ ​ទូច «បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម មិនមែនឱ្យលោកចុះស្រាវជ្រាវដល់ព្រំដែនផ្ទាល់ទេ»
បើសម្ដេចតេជោ ហ៊ុន សែន កាត់ទឹកដីទៅឱ្យវៀតណាមកាន់កាប់ពិតមែននោះ ប្រហែលជាសម្ដេចមិនអនុញ្ញាតឱ្យក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាចុះទៅសិក្សាស្រាវជ្រាវផ្ទាល់នៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលមានប្រវែង១២៧០គីឡូម៉ែត្រឡើយ។ នេះជាការលើកឡើងច្បាស់ៗពីបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ស្របពេលដែលមានបញ្ហាចោទថា រដ្ឋាភិបាលកម្ពុជា បានកាត់ដី៤ខេត្តនៅភូមិភាគឦសានប្រទេសកម្ពុជា ទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង តាមរយៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលបានធ្វើឱ្យមហាជនផ្ទុះការព្រួយបារម្ភពីការបាត់បង់ទឹកដី។ ប៉ុន្តែជុំវិញបញ្ហាចោទនេះ ត្រូវអតីតនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ចេញមកច្រានចោល ដោយអះអាងថា មិនមានការកាត់ដីទៅឱ្យប្រទេសណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV គឺជាកិច្ចព្រមព្រៀងជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងគ្រប់គ្រងគ្រោះមហន្តរាយរវាងប្រទេសទាំងបីប៉ុណ្ណោះ។

លោកបណ្ឌិត សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចេញមកការពារសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថា មិនបានកាត់ដីទៅកាន់ប្រទេសវៀតណាមទេ ហើយវៀតណាម ក៏មិនអាចលេបទឹកដីរបស់កម្ពុជាបានដែរ ពីព្រោះកម្ពុជាមានឯកសារគ្រាប់គ្រាន់។ ការដែលបណ្ឌិតរូបនេះ ធានាការពារបែបនេះ ដោយសារលោកបានចុះទៅដល់ផ្ទាល់នៅតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-វៀតណាមនេះ។ ក្នុងវេទិកាពិភាក្សានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤​ ដែលជជែកវែកញែកលើប្រធានបទដ៏ក្ដៅនេះ លោកបណ្ឌិត សុខ ទូច បានរៀបរាប់ពីដំណើរដ៏លំបាករបស់ក្រុមការងារក្នុងការចុះស្រាវជ្រាវនៅតាមបណ្ដាខេត្តទាំង៩ ដែលជាប់ព្រំដែនកម្ពុជា និងវៀតណាម ជាពិសេសខេត្ត៤ ដែលបានដាក់ទៅក្នុងតំបន់អភិវឌ្ឍត្រីកោណនេះតែម្ដង។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំអត់កាន់ជើងរដ្ឋាភិបាលទេ តែបើសិនគ្មានការអនុញ្ញាតពីអតីតនាយករដ្ឋមន្ត្រី តើធ្វើអ៊ីចឹងបានទេ ប្រវត្តិសាស្ត្រខ្មែរមានទេអាហ្នឹង អត់មានទេ លើតុហ៎ មាននិយាមការច្បាស់លាស់ អ៊ីចឹង បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម គាត់មកកម្ទេចឯកសារនេះចោលសិន បើអត់កម្ទេចទេ ខ្ញុំជឿជាក់ថា គាត់ធ្វើអត់បានទេ ហើយវៀតណាមក៏លេបដីនោះអត់រួចដែរ ព្រោះយើងមានឯកសារគ្រាប់គ្រាន់»។

បណ្ឌិតមិនសំចៃមាត់រូបនេះ បានចាត់ទុកការលើកឡើងរបស់ក្រុមបក្សប្រឆាំង ពិរសេសសម្ដីរបស់បុគ្គល សម​ រង្ស៊ី ថា សម្តេច ហ៊ុន សែន កាត់ទឹកដីឱ្យវៀតណាម គឺគ្មានការពិតឡើយ និយាយខុសទាំងស្រុង ហើយគ្មានឯកសារអ្វីទាំងអស់ តែជាល្បិចរបស់ប្រទេសទី៣ ចាក់ឱ្យខ្មែរឈ្លោះគ្នាផ្ទៃក្នុង។ លោក សុខ ទូច ក៏បានចោទសួរទៅកាន់អ្នកដែលបានព្រួយបាត់ទឹកដី តើបានដើរទៅដល់ព្រំដែនហើយឬនៅ? កុំស្នេហាជាតិ តែលើបបូរមាត់ឱ្យសោះ៕

The post បណ្ឌិត សុខ ​ទូច «បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម មិនមែនឱ្យលោកចុះស្រាវជ្រាវដល់ព្រំដែនផ្ទាល់ទេ» appeared first on Kampuchea Thmey Daily.

បណ្ឌិត សុខ ទូច៖ ជាអ្នកបំផ្លាញព្រៃឈើខ្មែរ តែវៀតណាមចោទថាខ្មែរជីកព្រែកហ្វូណន ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានអះអាងថា ជាប្រទេសដែលធ្លាប់បំផ្លាញព្រៃឈើតាមរយៈការទិញឈើ ការលើងកូនឈើពីខ្មែរ  វៀតណាមមិនដែលនិយាយថាខ្លួនបំផ្លាញបរិស្ថានឡើយ ប៉ុន្តែពេលដែលកម្ពុជារៀបចំគម្រោងជីកព្រែកហ្វូណនតេជោដែលនាំឱ្យបាត់បង់ប្រយោជន៍របស់ខ្លួន​ វៀតណាមបែជាចោទកម្ពុជាថាកំពុងបំផ្លាញបរិស្ថានធ្ងន់ធ្ងរ។ លោកបណ្ឌិតសភាចារ្យ អះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមូលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា វៀតណាមបានកាប់ព្រៃឈើចាប់ពីតំបន់បង្គោលលេខ០ ដល់បង្គោលលេខ៣០ ដើម្បីដាំកាហ្វេ ប៉ុន្តែវៀតណាមមិនដែលនិយាយថាខ្លួនបំផ្លាញប​រិស្ថានម្ដងណាឡើយ។

តាមលោកប្រធានរាជបណ្ឌិត្យរូបនេះ កម្ពុជាជីកព្រែកហ្វូណន មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចប្រទេសនៅតំបន់ទន្លេមេគង្គលើដែលសាងសង់ទំនប់វារីអគ្គិសនីឡើយ។ ជុំវិញនឹងអំណះអំណាងនេះ លោក សុខ ទូច ក៏បានចោទសួរទៅកាន់វៀតណាម និងគណៈកម្មការទន្លេមេគង្គថា តើមានបានគិតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនេះដែរឬទេ?

ជាមួយគ្នានេះ លោក សុខ ទូច ក៏បានព្រមានថា ប្រសិនបើប្រទេសណាមួយ ប្រើនយោបាយគ្មានស្ថេរភាពមកលើកម្ពុជា នោះកម្ពុជា នឹងប្រើប្រាស់នយោបាយដើម្បីទប់ទល់ជាមួយប្រទេសទាំងនោះដូចគ្នា។ លោកបន្ថែមថា កម្ពុជាតូចមិនប្រាកដថា គ្មានលទ្ធភាពទប់ទល់ជាមួយប្រទេសធំឡើយ៕

The post បណ្ឌិត សុខ ទូច៖ ជាអ្នកបំផ្លាញព្រៃឈើខ្មែរ តែវៀតណាមចោទថាខ្មែរជីកព្រែកហ្វូណន ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ស្រះកណ្ដាលព្រៃក្លាយ​ជា​ទី​អាស្រ័យសត្វព្រៃជាច្រើន​ប្រភេទ​​នៅឧទ្យានឫស្សីត្រឹប
ស្រះដែលជា​អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈលោក លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានក្លាយជា​ទីអាស្រ័យរស់នៅរបស់សត្វព្រៃជាច្រើនប្រភេទ ហើយក៏​បានជួយ​បញ្ចៀស​ការ​ប៉ះពាល់​ដល់​អ្នក​ភូមិពីការ​រុករាន​របស់​សត្វព្រៃ​មួយ​ចំនួន​ផង​ដែរ។

ប៉ុន្មានម៉ោង​មុននេះ ​លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា​បាន​សរសេរ​សំណេរ​ផុស​លើ​ហ្វេស​បុក​ជុំវិញ​​​គំនិត​ជីកស្រះកណ្តាល​ព្រៃ​នេះថា «នៅពេលដែល​ខ្ញុំលើកឡើង​ពីគំនិតជីកស្រះនេះ មានមនុស្សមួយចំនួនលើកឡើងថា បណ្ឌិត​គ្មានចក្ខុវិស័យ ជីកស្រះកណ្ដាលព្រៃ តើ​បានប្រយោជន៍​អ្វី»។.

ប៉ុន្តែ​ពេលនេះ បើ​តាម​លោក សុខ ទូច គ្រប់គ្នា​បានដឹងនិងឃើញច្បាស់ថា សត្វឈ្លូស ប្រើស ជ្រូកព្រៃ ទន្សាយ ទាទឹក និង​សត្វព្រៃទាំងអស់បានមកផឹកទឹកអាស្រ័យនៅនឹងស្រះនេះ លែងមានសត្វរត់ចូលភូមិដើម្បីរកទឹកផឹក ហើយត្រូវមនុស្ស​ចោទ​​ថាចង្រៃវាយសម្លាប់សត្វទាំងនោះទៀតហើយ ព្រោះស្រះនេះបានផ្ដល់ទឹក និងឱ្យសត្វព្រៃនៅឧទ្យានរាជបណ្ឌិត្យ​សភា​​កម្ពុជា តេជោសែន ឫស្សីត្រឹប រស់នៅអាស្រ័យបាន៕

The post ស្រះកណ្ដាលព្រៃក្លាយ​ជា​ទី​អាស្រ័យសត្វព្រៃជាច្រើន​ប្រភេទ​​នៅឧទ្យានឫស្សីត្រឹប appeared first on Kampuchea Thmey Daily.

ចិន-កម្ពុជា រៀបចំវេទិកាកម្រិតខ្ពស់ធនាគារខួរក្បាល លើកទី៣ នៅប៉េកាំង
«រួមគ្នាពង្រឹងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី” ជាប្រធានបទ នៃវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ដែលរៀបចំដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងរាជបណ្ឌិត្យសភាកម្ពុជា នៅរាជធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រធានបទខាងលើនេះបានឆ្លើយតបទៅនឹងស្ថានភាពមិនប្រាកដប្រជារបស់ពិភលោក នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យអ្នកស្រាវជ្រាវប្រទេសទាំង២ កម្ពុជា-ចិន រួមគ្នាគិត ស្វែងរកគន្លឹះ និងមានយន្តការ ដើម្បីសម្រេចបាននូវការកសាងសហគមន៍ក្នុងយុគសម័យថ្មីនេះ។

ស្ថានភាពមិនប្រាកដប្រជារបស់ពិភពលោកដែលលោកបណ្ឌិត សុខ ទូច បានលើកឡើងនេះ គឺសំដៅទៅលើស្ថានការណ៍ដែលហាក់ប្រៀបបាននៃការលាប់ឡើងវិញនៃសង្គ្រាមត្រជាក់ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ស្តែងឡើងតាមសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល យុគសម័យបច្ចេកវិទ្យា 4.0 និងវិបត្តិសេដ្ឋកិច្ចសាកល។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារួបនេះបានសង្កត់ធ្ងន់ថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ពិតជាបានរួមចំណែកយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរយកទៅធ្វើមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អកម្ពុជា-ចិន ដែលមានតាំងពីជំនាន់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តសីហនុ ជំនាន់សម្តេចតេជោ ហ៊ុន សែន និងបន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរ លោក Gao Xiang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានលើកឡើងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ លោក សង្ឃឹមថា ក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងរវាងចិន-កម្ពុជា កាត់តែស្ថិតស្ថេរ និងល្អបន្ថែមទៀត។

លោក Gao Xiang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន

ក្នុងវេទិកានេះ ទាំងភាគីកម្ពុជា និងចិន ក៏បានកត់សម្គាល់នូវការរីកចម្រើននូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងឈានជាលំដាប់ គឺពីកម្រិតដែកថែប មកគ្រប់ជ្រុងជ្រោយ រហូតដល់កម្រិតត្បូងពេជ្រ។
គួរបញ្ជាក់ថា វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន បានរៀបចំចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៩ និងលើកទី២ ឆ្នាំ២០២១៕

The post ចិន-កម្ពុជា រៀបចំវេទិកាកម្រិតខ្ពស់ធនាគារខួរក្បាល លើកទី៣ នៅប៉េកាំង appeared first on Kampuchea Thmey Daily.

លោក សុខ ទូច ទទូចឱ្យឈប់ផ្សាយអាក្រក់ៗពីកម្ពុជា ព្រោះការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច  បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា និងបណ្ដាញផ្សព្វផ្សាយព័ត៌មាននានា ឈប់ផ្សាយពីសកម្មភាព​អសន្តិសុខ​ ដូចជាក្មេងទំនើង ករណីជួញដូរគ្រឿងញៀន ​ព្រោះការផ្សព្វផ្សាយព័ត៌មានអសន្តិសុខសង្គមបែបនេះ  នឹងសម្លាប់វិស័យទេសចណ៍កម្ពុជា ព្រោះភ្ញៀវទេសចរណ៍បរទេសលែងហ៊ានចូលមកទស្សនាប្រទេសកម្ពុជា។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ លោក សុខ ទូច បានទទូចបែបនេះ នៅក្រោយពេលដែលមួយរយៈចុងក្រោយ ពលរដ្ឋកម្ពុជាផ្ទាល់ ស្ថាប័នជំនាញបង្ក្រាបបទល្មើស រួមទាំងសារព័ត៌មាននានា បានផ្សព្វផ្សាយពីសកម្មភាពបង្ក្រាបក្មេងទំនើង ការជួញដូរគ្រឿងញៀនខ្នាតធំ  ការជួញដូរមនុស្ស និងបញ្ហា​​អសន្តិសុខសង្គមនានា។

តាមសំណេរនៅលើគណនីហ្វេសប៊ុក លោក សុខ ទូច បានសរសេរថា “ជនរួមជាតិជាទីរាប់អានក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួរឈប់បង្ហោះបង្ហាញតាមប្រព័ន្ធសង្គមនៅរូបភាពបែបនេះទៅ(រូបភាពបញ្ហាអសន្តិសុខសង្គម) ព្រោះបរទេសនិងអ្នកមានផលប្រយោជន៍ពីវិស័យទេសចរណ៍ គេយកទៅបំពុលពិភពលោកធ្វើឱ្យគេលែងហ៊ានមកទស្សនាកម្ពុជាទៀត ការបង្ហោះនោះ ប្រៀបដូចយើងជាអ្នកបំបែកវិស័យទេសចរណ៍កម្ពុជាដោយខ្លួនឯង”។

បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភារូបនេះ ប្រទេសគេផ្សេងៗ ក៏មានហេតុការណ៍អសន្តិសុខបែបនេះច្រើនជាងកម្ពុជាទៅទៀត តែប្រទេសគេព្យាយាមបិតបាំង ហើយចាត់វិធានការដែលមានប្រសិទ្ធភាព៕

ដោយ៖ ង៉ិល ណារ៉ាត់

The post លោក សុខ ទូច ទទូចឱ្យឈប់ផ្សាយអាក្រក់ៗពីកម្ពុជា ព្រោះការផ្សាយបែបនេះ គឺសម្លាប់វិស័យទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.