លោក សៀម ភ្លុក Archives - Kampuchea Thmey Daily

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​៖ សំណុំរឿងលោក​ សៀម ភ្លុក កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាកា​រ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ​​បាន​មានប្រសាសន៍ប្រាប់​កម្ពុជាថ្មី ថា សំណុំរឿងក្លែងបន្លំ​ឯកសារ ចុះបញ្ជីគណបក្សបេះដូងជាតិ របស់​លោក​ សៀម ភ្លុក កំពុងស្ថិត​ក្នុង​នីតិវិធីរបស់តុលាកា​រ។ ដូច្នេះសម្តេច​​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអាចជ្រៀតជ្រែកក្នុងដំណើរការនីតិវិធីរបស់តុលាការ នោះទេ។

ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បាន​ធ្វើឡើងបន្ទាប់ពី​លោក​ សៀម ភ្លុក​ បាន​សរសេរលិខិតមួយ ស្នើសុំឲ្យសម្តេច​​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​​​ក្រ​សួង​មហាផ្ទៃ​ ទម្លាក់ចោលការចោទប្រកាន់លើ​រូបលោក។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ មានប្រសាសន៍នៅថ្ងៃទី ២៥ ខែកក្កដានេះថា «ករណី​នេះ ​កំពុងតែស្ថិតនៅក្នុងនីតិវិធី​​​របស់តុលាការ។ ដូច្នេះសម្ដេចក្រឡាហោម ស ខេង ពុំមានសម​ត្ថភាព ឬឥទ្ធិពលអ្វីទៅអន្តរា​គមន៍ ឬជ្រៀតជ្រែកក្នុងដំណើរការនីតិវិធី របស់តុលាការនោះទេ។ ទី២ ដោយពុំទាន់មានសាលក្រមស្ថាពរ ក្នុងន័យនេះ ក៏មិនទាន់អាចស្នើសុំព្រះរាជក្រឹត្យលើកលែងទោស​ពីព្រះមហាក្សត្របានដែរ។ ទី៣ បើសាម៉ីខ្លួនគាត់នៅតែប្រកាន់​ថា គាត់មិនបាន​ប្រព្រឹត្ត មិនមានកំហុស ក៏មិនដឹង​​លើកលែងទោសឲ្យគាត់យ៉ាងម៉េចដែរ បើឥឡូវនេះយើង​ចាប់គាត់ដាក់ពន្ធនាគារ កំពុងដំណើរការក្តីនៅតុលាការ​តាមនីតិវិធី…គាត់គួររកមេធាវីការពារគាត់​តាមនីតិវិធីរបស់តុលា​ការ»។ ​

គួររំលឹកថា ថ្មីៗនេះ លោក​ សៀម ភ្លុក​ អតីតស្ថាបនិក​គណបក្សបេះដូងជាតិ ​​បាន​សរសេរ​លិខិត​​​មួយ​​ជូន​សម្តេច​​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ដោយ​ស្នើសុំឲ្យ​ទម្លាក់​ចោលការចោទប្រកាន់លើ​រូបលោក។ លោក​ សៀម ភ្លុក បានលើកឡើងថា​ កា​ល​ពី​កំឡុងពាក់​កណ្ដាល​ឆ្នាំ ២០២១ លោក និងបញ្ញវន្តខ្មែរមួយចំនួន ​មានគោលបំណង​បង្កើតគណបក្សនយោបាយមួយ ដែលមានឈ្មោះថា “គណបក្សបេះដូងជាតិ” ដើម្បីចូលរួមកសាងកម្ពុជា ឲ្យបានជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស និងជានីតិរដ្ឋ មាន​ការគោរពច្បាប់ គោរពសិទ្ធិមនុស្ស។ ក្នុងនាម​​តំណាង​ស្ថាបនិក លោកបានរៀបចំលក្ខន្តិកៈ និងស្នាមមេដៃប្រជាពលរដ្ឋ ដែលគាំទ្រ​គណបក្សដាក់ជូនក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីគណបក្សបេះដូងជាតិ។

ក្រោយពីទទួលបាន​ឯកសារ​អត្តសញ្ញាណ និងស្នាមមេដៃប្រជាពលរដ្ឋហើយ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវលើឯកសារអត្តសញ្ញាណ និងស្នាមមេដៃទាំងនោះ រកឃើញថា មានការផ្តិតមេដៃជំនួស មានការក្លែងបន្លំអត្តសញ្ញាណ និងការផ្តិតមេដៃ ធ្វើឲ្យខូចគុណភាព។

លោ​ក​បញ្ជាក់ក្នុងលិខិតនោះថា លោកមិនបានក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋទេ ហើយលោកក៏មិនមានចេតនា​ក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋ​នោះដែរ។ ក្នុងករណីមានការក្លែងបន្លំមែន គឺជាកំហុសដោយអចេតនា ខ្ជីខ្ជា មិនមែនជាចេតនាក្នុងការ​ប្រព្រឹត្តបទល្មើលទេ។ បើតាមលោក សៀម ភ្លុក ការបដិសេធ​ចុះបញ្ជី​គណបក្ស​បេះដូងជាតិ គឺជាទណ្ឌកម្មសមល្មម​សម្រាប់គណបក្សបេះដូងជាតិហើយ​៕

អត្ថបទ៖ កោះកែវ

The post អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​៖ សំណុំរឿងលោក​ សៀម ភ្លុក កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាកា​រ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក ចូលតុលាការនៅឡើយទេ ខណៈមានព័ត៌មានថា លោក​កំពុងភៀសខ្លួន
សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក ​អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួនឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០​២២នៅឡើយទេ ខណៈលេចលឺព័ត៌មានពីខាងមេធាវីថា លោក សៀម ភ្លុក កំពុងតែភៀសខ្លួនស្នាក់នៅកន្លែងសុវត្ថិភាពមួយរយៈ។

កាលពីថ្ងៃទី ៤ ខែមេសាកន្លងទៅនេះ លោក សៀម ភ្លុក ​អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួន ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។

នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លិ សុខា បានឲ្យដឹងថា អតីតស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ ២បទល្មើស រួមមាន៖ បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ដែលបទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៦, មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងដីកាដដែល បានបញ្ជាក់ថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖ ១. ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។ ២. បង្គាប់មកកងកម្លាំងសាធារណៈឲ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។

ប្រភពព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ១៩ ខែមេសានេះថា សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនលោក សៀម ភ្លុក បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ ទោះជាបែបណាក៏ដោយ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «មន្ត្រីអនុវត្តច្បាប់ បើមានដីកា គឺត្រូវតែអនុវត្តតាមច្បាប់»។

លោក សៀម ភ្លុក មានទីកន្លែងកំណើតនៅភូមិ ៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកមានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ៩២E1 ផ្លូវលេខ ១៩៣ ភូមិ ៤ សង្កាត់ទួលស្វាយ​ព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅក្នុងដីកា របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា បានបញ្ជាក់ថា សមត្ថកិច្ច បានបញ្ជូនដីកាកោះទៅដល់អាសយដ្ឋានរបស់ជនត្រូវចោទ តែទីតាំងនោះត្រូវបានបិទតាំងពីឆ្នាំ ២០២១ ហើយមិនអាចទាក់ទងទៅជនត្រូវចោទបានឡើយ។

សូមជម្រាបថា ក្រសួងមហាផ្ទៃ ​បាន​បដិសេធ​ចំពោះ​សំណើ​ស្នើសុំ​ចុះបញ្ជី​ របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណ បក្សនយោបាយ ​នៅ​ក្រសួងមហាផ្ទៃ​។ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ ​បាន​រកឃើញថា ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​ ដើម្បី​គាំ​ទ្រក្នុង​ការសុំ​ចុះបញ្ជី​ មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក​។

លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ចុះ​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បានបញ្ជាក់​ថា ផ្អែក​តាម​បទ​ប្បញ្ញត្តិនៃ​ច្បាប់ ស្តីពី ​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ ​សម្រេច​បដិសេធ​ការសុំ​ចុះបញ្ជី​របស់ «​គណបក្ស​បេះដូង​ជាតិ​» ដោយសារ​ការ​ផ្តិត​ស្នាម​មេដៃ​ របស់​សមាជិក​គណ​បក្ស​​បេះដូង​ជាតិ ដើម្បី​គាំ​ទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួននៃ​លក្ខន្តិកៈគណបក្ស​ ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិនៃ​ច្បាប់ ​ស្តីពី ​គណបក្សនយោបាយ​ផងដែរ​។

ជាមួយគ្នានេះ តុលាការក៏​បាន​ចេញ​ដីកា​កោះហៅ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃទី ​២២ ខែមីនា ឆ្នាំ ២០២២ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿងនេះ​។ លោក សៀម ភ្លុក កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បានប្រកាស​ចូលរួម​ជីវភាព​នយោបាយ ​ជាមួយ​គណបក្ស​ភ្លើងទៀន៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក ចូលតុលាការនៅឡើយទេ ខណៈមានព័ត៌មានថា លោក​កំពុងភៀសខ្លួន appeared first on Kampuchea Thmey Daily.

លោក សៀម ភ្លុក អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន
លោក សៀម ភ្លុក ​អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួនឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ជាកំហិត ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។

នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លិ សុខា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៨ ខែមេសានេះ បានឲ្យដឹងថា អតីតស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ ២បទល្មើស រួមមាន៖ បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ដែលបទល្មើស ដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៦, មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងដីកាដដែល បានបញ្ជាក់ថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖ ១. ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។ ២. បង្គាប់មកកងកម្លាំងសាធារណៈឲ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។

សូមជម្រាបថា ក្រសួងមហាផ្ទៃ ​បាន​បដិសេធ​ចំពោះ​សំណើ​ស្នើសុំ​ចុះបញ្ជី​ របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្សនយោបាយ ​នៅ​ក្រសួងមហាផ្ទៃ​។ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ ​បាន​រកឃើញថា ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​ ដើម្បី​គាំ​ទ្រក្នុង​ការសុំ​ចុះបញ្ជី​ មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក​។

លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ចុះ​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បានបញ្ជាក់​ថា ផ្អែក​តាម​បទ​ប្បញ្ញត្តិនៃ​ច្បាប់ ស្តីពី ​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ ​សម្រេច​បដិសេធ​ការសុំ​ចុះបញ្ជី​របស់ «​គណបក្ស​បេះដូង​ជាតិ​» ដោយសារ​ការ​ផ្តិត​ស្នាម​មេដៃ​ របស់​សមាជិក​គណ​បក្ស​​បេះដូង​ជាតិ ដើម្បី​គាំ​ទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួននៃ​លក្ខន្តិកៈគណបក្ស​ ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិនៃ​ច្បាប់ ​ស្តីពី ​គណបក្សនយោបាយ​ផងដែរ​។

ជាមួយគ្នានេះ តុលាការក៏​បាន​ចេញ​ដីកា​កោះហៅ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃទី ​២២ ខែមីនា ឆ្នាំ ២០២២ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿងនេះ​។ លោក សៀម ភ្លុក កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បានប្រកាស​ចូលរួម​ជីវភាព​នយោបាយ ​ជាមួយ​គណបក្ស​ភ្លើងទៀន៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post លោក សៀម ភ្លុក អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន appeared first on Kampuchea Thmey Daily.