លោក ស៊ីន ចាន់សេរីវុត្ថា Archives - Kampuchea Thmey Daily

កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ បញ្ជាក់ពីការផ្អាកជើងហោះហើរពីថៃមកកម្ពុជាឡើយ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា អាកាសចរណ៍ស៊ីវិលកម្ពុជា នៅមិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ដែលថា ថៃផ្អាកជើងហោះហើរមកកាន់កម្ពុជានៅឡើយទេ។ អ្នកនាំពាក្យ ចេញមកបញ្ជាក់នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពី បណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថា លិខិត ដែលមានខ្លឹមសារថៃ ផ្អាកជើងហោះហើរជាមួយកម្ពុជា គឺជាលិខិតក្លែងក្លាយ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់មកកាន់អ្នកសារព័ត៌មានដូច្នេះថា «មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទានទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង»។

លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ។

អ្នកនាំពាក្យ បានសំណូមពរទៅកាន់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើលចំពោះព័ត៌មានមិនពិតនេះ និងកុំចែកចាយបន្តនាំឱ្យមានការយល់ច្រឡំ៕

The post កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ បញ្ជាក់ពីការផ្អាកជើងហោះហើរពីថៃមកកម្ពុជាឡើយ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ
តាម​មន្រ្តី​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ខេត្ត​កោះកុង​បាន​បញ្ជាក់​​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក​មួយ​ នឹង​ធ្វើការ​ហោះហើរបង្ហាញក្នុង​ថ្ងៃ​បើកដំណើរការ​​​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ខេត្ត​កោះកុង។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា ​ខណៈ​ដែល​អាកាសយានដ្ឋាន​​​តារាសាគរ​គ្រោង​នឹង​បើកដំណើរការ​​នៅថ្ងៃទី ២៨ ខែ​វិច្ឆិកា​ខាងមុខនេះ តាមការ​គ្រោង​ទុកនៅថ្ងៃ​បើក​ដំណើរការ​ នឹង​មានការ​ហោះហើរ​បង្ហាញ​​​​​​ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុកមក​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​តារា​សាគរ​។

«សម្រាប់ការបើកដំណើរនៅថ្ងៃទី២៨ ខែ ១១ អាកាសចរណ៍ដំបូងអាចជាអាកាសចរណ៍អ៊ែរ ខេមបូឌា (អតីតកម្ពុជាអង្គរអ៊ែរ) នឹង​ធ្វើការ​ហោះហើរ​បង្ហាញ​ភ្ជាប់​មក​អាកាស​យានដ្ឋានថ្មីនេះ»។

យ៉ាងណាមិញ បើ​តាម​មន្រ្តី​អ្នក​នាំពាក្យ​អាកាសចរណ៍​​ស៊ីវិល ផែនការ​ដែល​​នឹង​ការ​ហោះហើរបង្ហាញ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុកនៅថ្ងៃបើកដំណើរការ​ នៅ​មិន​ទាន់សម្រេច​ជា​ផ្លូវការ​នៅ​ឡើយទេ។

លោក ស៊ីន ចាន់សេរីវុត្ថា​ រដ្ឋលេខាធិការ​ និង​ជា​មន្រ្តី​អ្នក​នាំពាក្យ​អាកាសចរស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ថ្ងៃ​សម្ពោធ​ ក្រុមហ៊ុន​ក្នុងស្រុក អ៊ែរ ខេមបូឌា (អតីតកម្ពុជាអង្គរអ៊ែរ) ​គ្រោង​មានការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋានថ្មី ប៉ុន្តែ​ជាក់ស្តែង​មិន​ទាន់​មានការ​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។

ពាក់ព័ន្ធ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី លោក ស៊ីន ចាន់សេរីវុត្ថា​ បាន​បញ្ជាក់​ថា នៅ​ដំណាក់​ដំបូង​ទទួល​ការ​ហោះហើរ​យន្តហោះ​ខ្នាត​តូច​ មិន​មែន​យន្តហោះ​បែប​ពាណិជ្ជកម្មនោះទេ។

«ការ​បើកដំណើរការ​នេះ​មិនមែន​ទទួល​យន្តហោះ​បែប​ពាណិជ្ជកម្ម​ទេ ជា​យន្តហោះ​ខ្នាត​តូច​។ អីចឹង​ទេ កុំ​ទាន់​មាន​ការ​យល់​ច្រឡំ»។ លោក ស៊ីន ចាន់សេរីវុត្ថា​ បញ្ជាក់បន្ថែម។

ទាក់ទង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ការ​ក្នុង​អាកាសយានដ្ឋាន លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បាន​បញ្ជាក់​ថា មាន ៣ ផ្នែក​ធំៗ ក្នុង​នោះ​ផ្លូវ​រត់ និង​ចំណត​យន្តហោះ​បាន​បញ្ចប់​ ១០០% ប្រព័ន្ធ​នាំ​ផ្លូវ​ចុះ​ចត និង​វិទ្យុ​ទាក់ទង​ជាមួយ​យន្តហោះ​ក៏​រួចរាល់ ១០០% ខណៈ​អគារ​ទទួល​អ្នក​ដំណើរ (Terminal) នឹង​រួចរាល់​មុន​ថ្ងៃ​បើកសម្ពោធ​​ដំណើរការជា​ផ្លូវការ។

ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group (UDG) អាកាសយានដ្ឋាន​តារាសាគរ​បាន​ពន្យារ​ពេល​បើក​ប្រតិបត្តិការ ដែល​ដំបូង​ឡើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១​។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​វិនិយោគ​សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ​តម្លៃ​ជាង ៣០០ លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។

អាកាស​យានដ្ឋាន​ថ្មី​នេះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕

The post ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោង​​ធ្វើការ​ហោះហើរ​បង្ហាញ​មក​អាកាសយានដ្ឋាន​តារាសាគរ​ នៅថ្ងៃ​សម្ពោធ​ចុង​ខែ​វិច្ឆិកា​នេះ appeared first on Kampuchea Thmey Daily.

មួយថ្ងៃ​ម្សិលមិញ​នេះ​ អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់
បើ​តាម​មន្រ្តី​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មួយថ្ងៃ​​ម្សិលមិញ​នេះ មាន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់។

លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​នេះ​ថា អ្នក​ដំណើរ​ដែល​ចូល​ប្រទេស​តាម​ផ្លូវ​អាកាស​នៅ​ថ្ងៃទី០៦ ខែ​តុលា ឆ្នាំ២០២៤ ម្សិលមិញ​សរុប​មាន​ចំនួន ៩ ៨៩៦ នាក់។​

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់បន្ថែម​ថា «អ្នក​ដំណើរ​ជិត ១ ម៉ឺន​នាក់​មាន​ ៨១ សញ្ជាតិ ខណៈ​ប្រទេស​ដែល​នាំ​មុខ​គេ​មាន​ចិន​មាន​ចំនួន ៣ ១៥៥ នាក់ ម៉ាឡេស៊ី ៣១៣ នាក់, កូរ៉េខាងត្បូង ២៨៦ នាក់ និង ថៃ ២៤២​នាក់»។

បើតាម​​របាយការណ៍​ពី​អាកាសចរណ៍​ស៊ីវិល ក្នុង​រយៈពេល ៧ ខែ ឆ្នាំ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់ប្រទេស​កម្ពុជា មាន​អ្នកដំណើរ​ឆ្លងកាត់​ជាង ៣ លាននាក់ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន​កើន​ឡើង ២០ ភាគរយ​។

គិតចាប់ពីដើមខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ​អាកាសយានដ្ឋានអន្តរជាតិទាំង ៣ មាន​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ មាន​ជើងហោះ​ហើរ​ចេញ-ចូល (ទ្វេ​ទិស) មាន​ចំនួន​ជាង ៣ ម៉ឺនជើង, អ្នក​ដំណើរ​ចេញ-ចូល (ទ្វេទិស) មានចំនួន​ជាង ៣​ លាននាក់ និង​ទំនិញ​តាម​ផ្លូវអាកាស​ចេញ-ចូល (ទ្វេ​ទិស) មានចំនួនជាង ៤២ លានគីឡូក្រាម។

បើ​ធៀប​រយៈពេល ៧ ខែ (មករា-កក្កដា) ឆ្នាំ២០២៤ ទៅនឹងរយៈពេល ៧ខែ (មករា-កក្កដា) ឆ្នាំ​២០២៣ កំណើនជាមធ្យម​សម្រាប់ចំនួនជើងហោះហើរកើនឡើងប្រមាណ ១៣%, ចំនួនអ្នកដំណើរ​កើនឡើងប្រមាណ ២០% និង​ចំនួនទំនិញតាមផ្លូវអាកាសកើន​ឡើង​ប្រមាណ ៤៤%៕

The post មួយថ្ងៃ​ម្សិលមិញ​នេះ​ អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចូល​ប្រទេស​កម្ពុជា​មាន​ជិត ១ ម៉ឺន​នាក់ appeared first on Kampuchea Thmey Daily.

គម្រោង​ដាំ​ដើម​ត្នោត ​តាម​មហាវិថី​​ថ្មី​ទៅ​ព្រលាន​យន្តហោះតេជោតាខ្មៅ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ប្រកាស​រង់ចាំ​​សហការ​
រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ប្រកាស​នឹង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ បើ​សិនមានការ​ស្នើ​សុំផ្តល់​កូនត្នោត​ដើម្បី​យកទៅ​ដាំ​លម្អ​នៅ​លើ​ដង​មហាវិថី​ថ្មី​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ដែលកំពុង​ដំណើរការ​សាងសង់។

​មហាវិថីថ្មីកំពុង​សាងសង់​ភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ ទៅ​ព្រលាន​យន្តហោះអន្តរជាតិតេជោតាខ្មៅ

ខណៈ​ដែលក្រសួង​បរិស្ថាន កំពុង​រៀបចំ​យុទ្ធនាការ​ចែក​កូនឈើ​រាប់​លាន​ដើម ​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ​តាម​សហគមន៍ សាលារៀន និង​​ទីអារាមនានា ​ក្រសួង​បរិស្ថាន​ក៏​បាន​បណ្តុះកូន​ត្នោត​រាប់​ម៉ឺន​ដើម ដើម្បី​ចែកជូនដល់ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥត​គិតថ្លៃ​នៅ​ពេល​ខាង​មុខ។

ឆ្លើយតបសំនួរ​របស់អ្នក​សារព័ត៌មាន​​កម្ពុជាថ្មី​​នៅ​ក្នុង​សន្និសីទ ​«ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូនឈើ​» កាលពី​​ថ្ងៃទី ២០ ខែ​​ឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​រីករាយ​សហការផ្តល់ជូនកូន​ត្នោតដល់អាជ្ញាធរ​ ដើម្បី​​យកទៅ​ដាំ​នៅ​តាម​ដង​មហាវិថី​​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​។

លោក​​រដ្ឋមន្រ្តី​ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមរុក្ខជាតិ​របស់ជាតិ​គឺដើមត្នោត។ ដើម​ត្នោត​ជា​អត្តសញ្ញាណ​ជាតិ​ ដែល​បាន​ផ្សារ​ភ្ជាប់​ទៅ​វប្បធម៌​របស់ដូនតា​​ខ្មែរ​តាំង​ពី​កកើត​ទឹកដី​មក។ ​ការ​ដាំ​ដើមត្នោត​ប្រយោជន៍​​ជួយផ្សព្វផ្សាយ​តម្លៃវប្បធម៌ជាតិ និង​បង្កើន​​ការ​​ចាប់អារម្មណ៍​​ដល់ទេសចរ​​​បរទេស​បាន​ស្គាល់​ពី​រុក្ខជាតិ​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​នៅ​ពេល​ធ្វើ​ដំណើរ​មក​​ប្រទេស​កម្ពុជា។

លោកបន្ត​ថា ក្រសួង​នឹង​បើកយុទ្ធាការ​ចែកកូនត្នោតជាង ៣០ ម៉ឺនក្នុង ១ ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមការចែកជូនកូនឈើជាង ១ ​លាន​ដើមទៀត​ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំនិងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តី​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​ដាំ​រុក្ខជាតិ​ណាមួយ​ក្នុង​បរិវេណ​ព្រលាន​ត្រូវ​មាន​ការ​សិក្សា​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​ហោះហើរ។

ទាក់ទង​ការ​បំផុស​គំនិត​ដាំ​ដើមត្នោត​នៅ​តាម​ដង​មហាវិថី​ថ្មី​ទៅ​ព្រលាន​យន្តហោះ​តេជោ​​តាខ្មៅ​ បើតាមមន្រ្តីអាកាសចរស៊ីវិលបាន​អះអាង​ថា កិច្ចការ​នេះ​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី មិន​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​​របស់​អាជ្ញាធរ​ព្រលាន​នោះ​ទេ។

ក្នុង​គម្រោង​អភិវឌ្ឍ​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ ​ក៏​មាន​ការ​ស្ថាបនា​មហាវិថី​ថ្មី​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ផ្លូវ ​៦០ ​ម៉ែត្រ​ ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ ដែល​មាន​ប្រវែង​ជាង ​១៣ គីឡូម៉ែត្រ។ មហាវិថី​ថ្មី​នេះសាងសង់​កាត់ភូមិសាស្រ្ត​ខេត្តកណ្តាលដោយ​​​​ឆ្លង​កាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ និង​ផ្លូវ​ជាតិ​លេខ ២ ភ្ជាប់​មក​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (​ឬ​ផ្លូវ ៦០ ម៉ែត្រ)។

ប្រាប់​កម្ពុជាថ្មី​តាម​តេលេក្រាម លោក ឌឹម បូរ៉ា មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល​បាន​ឲ្យដឹង​ថា ចំពោះគម្រោង​ដាំដើម​ត្នោតតាម​ហាវិថីថ្មី​​ភ្ជាប់ទៅព្រលានយន្តហោះតេជោតាខ្មៅ​ឆ្លង​កាត់​​ភូមិសាស្រ្ត​ខេត្តកណ្តាល រដ្ឋបាល​ខេត្ត​ពុំទាន់ទទួលបាន​ព័ត៌មានជាក់លាក់នៅ​ឡើយ​​​ទេ​។

បើតាមមន្រ្តីអ្នកនាំពាក្យ​រូបនេះ ការដាំដើមត្នោតទៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ ​បើតាម​លោក​ដឹងពីមន្ទីរបរិស្ថានខេត្តគ្រោងនឹងដាំពីថ្នាក់ជាតិ ដោយ​សហការជាមួយក្រុមហ៊ុនធ្វើព្រលាន។

យ៉ាងណាមិញ លោក ឌឹម បូរ៉ា បាន​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​កណ្តាលក៏​បានបំផុសឲ្យពលរដ្ឋ​និង​អាជ្ញាធរ​តាមមូលដ្ឋាន​ចូលរួម​ដាំដើមឈើនៅ​ក្នុងបរិវេណ​ទីតាំងសមស្រប​នៅ​ទូទាំង​​ក្រុងស្រុក​ឲ្យបាន​ ១ ម៉ឺនដើម ក្នុង ១ ឆ្នាំ ខណៈ​ដែល​បច្ចុប្បន្នរដ្ឋបាលខេត្តក៏កំពុង​រៀបចំ​ឲ្យ​មានឧទ្យានតាម​បបណ្តាក្រុងស្រុក​ទាំង ១៣។

បើតាមមន្រ្តី​អាកាសចរ​ស៊ីវិល វឌ្ឍនភាព​នៃ​ការ​សាងសង់​ព្រលាន​យន្តហោះ​តេជោ​​កក្រុង​តាខ្មៅ​ មកដល់ពេលនេះ​សម្រេច​​បាន​​ប្រមាណ ៧០ ភាគរយ ហើយ​តាម​គម្រោង​នឹង​​បញ្ចប់ការ​សាងសង់​​​ដំណាក់​កាល​ទី ១ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​នៅ​​ពាក់កណ្តាល​​ឆ្នាំ ២០២៥​​។

ដោយ​ចាយ​កញ្ចប់​​ថវិកា​វិនិយោគ​អស់​ប្រមាណ ១ ៥០០ លាន​ដុល្លារ​ ​​ព្រលាន​យន្តហោះតេជោតាខ្មៅ​ថ្មីត្រូវ​បាន​អភិវឌ្ឍ​​ជា​ព្រលាន​យន្តហោះ​​​កម្រិតថ្នាក់​​ 4E។ តាមរយៈ​ព្រលាន​យន្តហោះ​ដែល​ចាយ​ទុនខ្ទង់ពាន់លានដុល្លារនេះ​ នឹង​​ចូលរួមអភិវឌ្ឍ ក៏​ដូចជា​​​បើក​ចំហ​ជើងមេឃនៃ​វិស័យ​អាកាសចរណ៍របស់​​ប្រទេស​កម្ពុជា ក្នុងការ​​ពង្រីកការ​​តភ្ជាប់​ការ​ហោះហើរ​​ដោយ​ត្រង់​ទៅ​គ្រប់​តំបន់​ទូទាំង​​ពិភពលោក​៕

The post គម្រោង​ដាំ​ដើម​ត្នោត ​តាម​មហាវិថី​​ថ្មី​ទៅ​ព្រលាន​យន្តហោះតេជោតាខ្មៅ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ប្រកាស​រង់ចាំ​​សហការ​ appeared first on Kampuchea Thmey Daily.

មកដឹងសមិទ្ធផល ដែលអាកាសចរណ៍ស៊ីវិល​សម្រេចបាន ក្នុងរយៈពេល​៥ឆ្នាំមកនេះ
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៣ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនតាមតួនាទី ភារកិច្ចយ៉ាងសកម្ម ជាពិសេសក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់វិស័យអាកាសចរណ៍ស៊ីវិល។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា សមិទ្ធផលសំខាន់ៗដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសម្រេចបាន និងឆ្លើយតបទៅនឹងការអនុវត្តផែន​ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ មានដូចជា៖

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី(អាកាសយានដ្ឋានអន្តរជាតិតេជោ)៖ ជាការសាងសង់អាកាសយានដ្ឋានអន្តរជាតិខ្នាតធំកម្រិតលំដាប់ថ្នាក់ (4F) ជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើទំហំដី ២៦០០ ហិកតា។ តាមផែនការមេបានបង្ហាញថា អាកាសយានដ្ឋាននេះត្រូវបាន​រចនាឡើង​ដោយចែកចេញជា ៣ដំណាក់កាល៖ ដំណាក់កាលទី១-បឋម៖ ជាដំណាក់កាលដំបូង “រយៈពេលខ្លី” គិតពីថ្ងៃចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩ រហូតដល់ថ្ងៃដាក់ឱ្យដំណើរការ ឆ្នាំ២០២៥។ ដំណាក់កាលទី១-បន្ទាន់៖ ជាដំណាក់កាលបន្ទាន់ “រយៈពេលមធ្យម”  គិតចាប់ពីឆ្នាំ២០២៥ ដល់២០៣០  ដោយមានការសាងសង់ផ្លូវរត់ទី២ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវបរពាក់ព័ន្ធ។ ដំណាក់កាលទី២៖ ជាដំណាក់កាល “រយៈពេលវែង” គិតចាប់ពីឆ្នាំ២០៣០ ដល់ ២០៥០ និងដំណាក់កាលទី៣៖ ជាដំណាក់កាល “អនាគត” គិតចាប់ពីឆ្នាំ២០៥០ ឡើងទៅ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថី្ម៖ ជាការកសាងសង់អាកាសយានដ្ឋានអន្តរជាតិកម្រិតលំដាប់ថ្នាក់ (4E) ជាការកសាង​ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងស្រុងលើផ្ទៃដីទំហំ ៧០០,៦ ហិកតា ហើយនៅពេលខាងមុខ នឹងមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សា​ហកម្មរណបអាកាសយានដ្ឋានហៅថា “ទីក្រុងអាកាសយានដ្ឋាន Airport City” ដែលមានដីបម្រុងប្រមាណជា ១០០០ ហិកអាកាសយាន​ដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបនឹងសម្ភោធដាក់ឱ្យដំណើការ  កាលពីថ្ងៃទី១៦  ខែវិច្ឆិកា  ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី    ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយអាកាសយានដ្ឋាននេះនឹងរួមចំណែកយ៉ាង​សំខាន់​ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ៖ ជាការកសាងសង់អាកាសយានដ្ឋានអន្តរជាតិកម្រិតលំដាប់ថ្នាក់ (4E) ជាការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី​ទាំងស្រុងលើផ្ទៃដីទំហំ ២១៨ ហិកតា នៅដំណាក់កាលទី១ ដែលមានឈ្មោះសសេរជាអក្សរកាត់ VDDS (ICAO code) និង DYS (IATA code) និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍទំហំជិត ១០០០ ហិកតា និងមានគម្រោងអភិវឌ្ឍទៅជា (4F) នៅដំណាក់កាល២រយៈពេលវែង។

ការស្ដារនិងធ្វើឱ្យប្រសើរឡើងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៖ តាមផែនការមេដែលត្រូវបានធ្វើបច្ចុប្បន្នកម្មនៅឆ្នាំ ២០១៩ បានបង្ហាញឱ្យឃើញថា អាកាសយានដ្ឋាននេះ ត្រូវការធ្វើឱ្យប្រសើរឡើង និងបង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឋបនីយភ័ណ្ឌ សំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបទៅនឹងកំណើន​និងតម្រូវការ ដែលត្រូវចំណាយទុនវិនិយោគសរុបប្រមាណ ២០០ លានដុល្លារអាមេរិក។ សម្រាប់រយៈពេលខ្លី និងមធ្យមឆ្នាំ ២០៣០ អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលអ្នកដំណើចំនួន ៣,៦ លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន ៣៥,០០០ តោនក្នុងមួយឆ្នាំ និងសម្រាប់រយៈពេលវែងឆ្នាំ២០៤០ មានសមត្ថភាពទទួលអ្នកដំណើរចំនួន ៦ លាននាក់ និងទំនិញតាមផ្លូវអាកាសចំនួន ៥២,០០០ តោនក្នុងមួយឆ្នាំ។

លើសពីនេះទៀត អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា គម្រោងសាងសង់ និង ស្ដារឡើងវិញអាកាសយានដ្ឋានបន្ទាប់បន្សំ រួមមាន៖ អាកាសយានដ្ឋានប៉ោយប៉ែត អាកាសយានដ្ឋានកោះរ៉ុង អាកាសយានដ្ឋានកោះកុង(ទីតាំងថ្មី) អាកាសយានដ្ឋានមណ្ឌលគិរី(ទីតាំងថ្មី) អាកាសយានដ្ឋាន​បាត់ដំបង អាកាសយានដ្ឋានកំពង់ឆ្នាំង និងអាកាសយានដ្ឋានស្ទឹងត្រែង៕

The post មកដឹងសមិទ្ធផល ដែលអាកាសចរណ៍ស៊ីវិល​សម្រេចបាន ក្នុងរយៈពេល​៥ឆ្នាំមកនេះ appeared first on Kampuchea Thmey Daily.

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសាងសង់សម្រេចបានជាង ៦៤% ចំណាយអស់ជាង ៩៣០លានដុល្លារហើយ
គិតមកដល់ដើមខែកុម្ភៈនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) សម្រេចការសាងសង់បានចំនួនជាង ៦៤ភាគរយ ដោយគម្រោងនេះចាយលុយអស់ ៩៣២លានដុល្លារហើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជាមធ្យមការចំណាយទៅលើគម្រោង​ប្រចាំថ្ងៃអស់​ចន្លោះប្រមាណពីជាង ២លានដុល្លារ ទៅ ៣លានដុល្លារ ក្នុងមួយថ្ងៃ។

ដោយឡែក ការកសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥% ហើយ គិតមកដល់ពេលនេះ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោង​នឹងបញ្ចប់​នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd )។

កាលពីថ្ងៃទី ១៤ កុម្ភៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមអ្នកជំនាញ​បានចុះពិនិត្យផ្ទាល់​អំពីវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ភ្នំពេញថ្មីនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចចុះទៅផ្ទាល់ ដើម្បីពិនិត្យពីដំណើរ​ការសាងសង់គម្រោងអាកាសយានដ្ឋាននេះ នៅខែ មីនា ខាងមុខ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា បើពុំមានការប្រែប្រួល អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។

សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់​ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕

The post អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសាងសង់សម្រេចបានជាង ៦៤% ចំណាយអស់ជាង ៩៣០លានដុល្លារហើយ appeared first on Kampuchea Thmey Daily.

លោក ស៊ីន ចាន់សិរីវុត្ថា៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ពីវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ឆាប់ៗនេះ
ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ឡើងវិញពី វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញលិខិតផ្តល់ការអនុញ្ញាតសម្រាប់ការហោះហើរតាមសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវរួចរាល់ហើយដែរ។

ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ តែដោយសារកត្តាទីផ្សារបានធ្វើ​ឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement) តែទោះជាក្នុងស្ថានភាពណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ នៅតែបន្តការហោះហើរត្រង់រវាង ហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-ហ្លួងព្រះបាង ដោយប្រើប្រាស់យន្តហោះប្រភេទ ATR 72 ដែលមានចំនួនជើងហោះហើរប្រមាណ ៣ជើង ក្នុងមួយសប្តាហ៍។

លោក សិរីវុត្ថា បានបន្តទៀតថា ក្នុងរយៈពេលវែង ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏មានគម្រោងនឹងធ្វើការតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុផងដែរ។​

អ្នកនាំពាក្យ បានរំលឹកថា នៅក្នុងជំនួបពិភាក្សា​ការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយលោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង
ឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។

ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការតភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងចន្ទន៍-ភ្នំពេញ។ ជាមួយគ្នានោះដែរ លោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។

ចំណែកនៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់លោក ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមកក៏បានជំរុញឱ្យភាគីឡាវ បើកការហោះហើរត្រង់ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ វិញផងដែរ។ ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ដែលគ្រោងចាប់ផ្តើមហោះនាថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខតទៅ ដោយក្នុងមួយសប្តាហ៍ មានចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរិ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។

គួរបញ្ជាក់ផងដែរថា ឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកទស្សនៈកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០២៣ ដោយមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២%។ ក្រុមហ៊ុនអាកាសចរណ៍ឡាវជឿជាក់ថា ភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេស នឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះ៕

The post លោក ស៊ីន ចាន់សិរីវុត្ថា៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ពីវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ឆាប់ៗនេះ appeared first on Kampuchea Thmey Daily.

ម្តាយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ទទួលមមរណភាព
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្ញើសារចូលរួមរំលែកទុក្ខ​ចំពោះមរណភាព ឧបាសិកា ឡុង សារ៉ាត់ ដែលត្រូវជាម្តាយបង្កើតរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីយប់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៤។

The post ម្តាយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ទទួលមមរណភាព appeared first on Kampuchea Thmey Daily.