លោក ស៊ី ជីនពីង Archives - Kampuchea Thmey Daily

លោក ស៊ី ប្រាប់លោកត្រាំ ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏មានចំណែកចិន ជួយដោះស្រាយដែរ
ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់ទៅមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ថា ទីក្រុងប៉េកាំង ក៏ជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមវិធីផ្ទាល់ខ្លួនដែរ។

លោក ត្រាំ ជាមួយលោក ស៊ី (រូបថត៖ Reuters)

តាមការផ្សាយរបស់ Bloomberg, លោកស៊ីប្រាប់ទៅលោកត្រាំថា៖ «ឯកឧត្ដមប្រធានាធិបតី! ឯកឧត្ដមបានផ្ដល់នូវសារៈសំខាន់ដ៏ធំធេង ចំពោះសន្តិភាពសកល ហើយមានបំណងដោះស្រាយបញ្ហាដ៏ក្ដៅគគុកនៅក្នុងតំបន់។ ខ្ញុំសូមកោតសរសើរចំពោះការចូលរួមដ៏សំខាន់របស់ឯកឧត្តម ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះ។ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដមនៅប្រទេសម៉ាឡេស៊ី ឯកឧត្ដមក៏បានចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្ដីប្រកាសរួមស្ដីពីសន្តិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្ដមបានផ្ដល់នូវការគាំទ្ររបស់ឯកឧត្ដមផងដែរ។ ប្រទេសចិនបានជួយដល់កម្ពុជា និងថៃ តាមរបៀបរបស់យើងដើម្បីដោះស្រាយជម្លោះព្រំដែននេះ ហើយយើងបន្តជំរុញកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដទៃទៀតនៅក្នុងតំបន់»។

លោក ត្រាំ ជាមួយលោក ស៊ី (រូបថត៖ Reuters)

សូមជម្រាបជាថ្មី កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ ក្រោមអធិបតីលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។

កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាជោគជ័យដ៏ធំធេងសម្រាប់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ហើយក៏ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំនួប​ផ្ទាល់​និង​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០១៩​​រវាង​លោកត្រាំ និង​លោកស៊ី សម្រេច​បាន​អ្វី​ខ្លះ?

The post លោក ស៊ី ប្រាប់លោកត្រាំ ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏មានចំណែកចិន ជួយដោះស្រាយដែរ appeared first on Kampuchea Thmey Daily.

លោក ស៊ី អំពាវនាវឲ្យសមាជិក SCO ប្រឆាំងឥទ្ធិពលត្រួតត្រារបស់បស្ចិមប្រទេស
នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសជាសមាជិក គួរតែបន្តទប់ទល់នយោបាយត្រួតត្រា និងនយោបាយឥទ្ធិពលរបស់លោកខាងលិច ដើម្បីជួយកសាងប្រព័ន្ធអន្តរជាតិមួយដែលកាន់តែមានភាពយុត្តិធម៌។

ប្រធានាធិបតីចិន ស៊ី ជីនពីង (រូបថត៖ Reuters)

តាមការផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០២៥ លោកស៊ី មានប្រសាសន៍ថា៖ «យើងគួរតែតស៊ូមតិដើម្បីពិភពលោកពហុប៉ូលមួយ ដែលស្មើភាពគ្នានិងមានសណ្តាប់ធ្នាប់ ព្រមទាំងដើម្បីសកលភាវូបនីយកម្មសេដ្ឋកិច្ចមួយដែលមានប្រយោជន៍ជាសកលនិងរួមបញ្ចូលគ្នា ហើយធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសកលលោកកាន់តែមានយុត្តិធម៌ និងសមធម៌»។

មិនត្រឹមប៉ុណ្ណឹង មេដឹកនាំចិនក៏បានជំរុញឲ្យប្រទេសជាសមាជិកទាំងអស់ បន្តកិច្ចសហប្រតិបត្តិការឈ្នះៗដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយត្រូវគោរពភាពខុសគ្នារបស់ជាតិរៀងៗខ្លួន ពង្រឹងការផ្លាស់ប្តូររវាងប្រជាជនរបស់ពួកគេ និងជំរុញឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង ព្រមទាំងរៀបចំគោលនយោបាយដោយផ្អែកលើព័ស្តុតាងនៅក្នុងអង្គការ SCO ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ស៊ី បានកោតសរសើរចំពោះវឌ្ឍនភាពដែលសម្រេចបានដោយ SCO ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០១មក និងបានគូសបញ្ជាក់អំពីអាទិភាពថ្មីៗ។

ប្រធានាធិបតីចិន ស៊ី ជីនពីង (រូបថត៖ Reuters)

ដោយសំដៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស លោកស៊ីថ្លែងថា សមាជិកទាំងអស់ត្រូវតែប្រឆាំងនឹងផ្នត់គំនិតសង្គ្រាមត្រជាក់ ការប្រឈមមុខគ្នារវាងប្លុក និងទង្វើនៃការគំរាមកំហែង»។

សូមជម្រាបថា ប្រទេសជាង២០មកពីតំបន់អាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា ក៏ដូចជាតំណាងអង្គការអន្តរជាតិធំៗ រួមមានអង្គការសហប្រជាជាតិ (UN) និងអាស៊ាន (ASEAN) ផងដែរ កំពុងចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយប្រទេសចិននៅទីក្រុង Tianjin។

បច្ចុប្បន្ន SCO មាន​សមាជិកចំនួន ១០ ប្រទេស​ ដូចជា​ចិន ឥណ្ឌា រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារូស ហើយ​ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ចិន​​នឹ​ងរៀប​ចំ​ជំនួប​កំពូលធំបំផុត​មិនធ្លាប់មាន នៃ​ ​SCO ដែល​គេ​យល់ថា ជាណាតូអាស៊ី

The post លោក ស៊ី អំពាវនាវឲ្យសមាជិក SCO ប្រឆាំងឥទ្ធិពលត្រួតត្រារបស់បស្ចិមប្រទេស appeared first on Kampuchea Thmey Daily.

ត្រាំ ប្រកាសថា នឹងធ្វើទស្សនកិច្ចប្រទេសចិន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចប្រទេសចិន ប៉ុន្តែមិនទាន់បង្ហាញពីពេលវេលានោះទេ។ នេះបើតាមការចុះផ្សាយរបស់ BBC។

លោក ស៊ី ជាមួយលោក ត្រាំ (រូបថត៖ Reuters)

លោកត្រាំប្រកាសបែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទរយៈពេល៩០នាទី ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។

លោកត្រាំសរសេរថា ការជជែកគ្នានោះ គឺផ្តោតជាចម្បងលើបញ្ហាពាណិជ្ជកម្ម ហើយបានសម្រេចលទ្ធផលវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ នោះគឺជាការសន្ទនាដ៏ល្អក្រៃលែង។

ទន្ទឹមនោះ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua, លោកស៊ី បានប្រាប់លោកត្រាំថា សហរដ្ឋអាមេរិកគួរតែដកវិធានការអវិជ្ជមានដែលខ្លួនបានធ្វើប្រឆាំងនឹងប្រទេសចិន ចេញវិញ។

លោក ត្រាំ ជាមួយលោក ស៊ី (រូបថត៖ Reuters)

មេដឹកនាំចិនក៏ប្រាប់ប្រមុខសេតវិមានផងដែរថា ចិនតែងតែរក្សាសន្យារបស់ខ្លួន ហើយចាប់តាំងពីការឯកភាពគ្នាលើកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះមក ភាគីទាំងពីរគួរតែគោរពតាម។

សូមជម្រាបថា កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ គឺជាការសន្ទនាដោយផ្ទាល់លើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោកត្រាំ វិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ហើយមានគោលបំណងធ្វើឲ្យទំនាក់ទំនងចុះត្រជាក់ បន្ទាប់ពីលោកត្រាំ បញ្ឆេះជម្លោះពាណិជ្ជកម្មជាមួយចិនកាលពីដើមឆ្នាំនេះ។

លោក ត្រាំ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋចុងក្រោយទៅកាន់ទីក្រុងប៉េកាំងក្នុងខែវិច្ឆិកាឆ្នាំ២០១៧ ចំណែកលោកស៊ី ធ្វើដំណើរលើកចុងក្រោយទៅកាន់សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាឆ្នាំ២០២៣ សម្រាប់កិច្ចប្រជុំកំពូលពាណិជ្ជកម្ម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

The post ត្រាំ ប្រកាសថា នឹងធ្វើទស្សនកិច្ចប្រទេសចិន appeared first on Kampuchea Thmey Daily.

លោក ស៊ី និង ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងច្រើន ជាមួយគ្នា
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ លោកនិងប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានពិភាក្សាគ្នាអស់រយៈពេល៧ម៉ោង។

លោក ពូទីន ជាមួយលោក ស៊ី (រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ RT, ក្រោយកិច្ចពិភាក្សានោះ មេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរ ក្នុងគោលបំណងធ្វើភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ីលើវិស័យផ្សេងៗ កាន់តែស៊ីជម្រៅ ហើយក្នុងនោះគេមើលឃើញថា មានកិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖

ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

កិច្ចព្រមព្រៀងសំខាន់មួយគឺសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់យុគសម័យថ្មីរវាងចិននិងរុស្ស៊ី។ នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។

លោក ពូទីន ជាមួយលោក ស៊ី (រូបថត៖ Reuters)

ស្ថិរភាពយុទ្ធសាស្ត្រសកល

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាទាក់ទងនឹងស្ថិរភាពយុទ្ធសាស្ត្រសកល ដែលបង្ហាញពីជំហររួមគ្នាលើបញ្ហាសន្តិសុខអន្តរជាតិ។

ច្បាប់អន្តរជាតិ

នេះជាកិច្ចព្រមព្រៀងរួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរក្សាសិទ្ធិអំណាចនៃច្បាប់អន្តរជាតិ ដែលបង្ហាញពីទស្សនៈរួមគ្នារបស់ប្រទេសទាំងពីរលើក្របខ័ណ្ឌច្បាប់អន្តរជាតិ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នេះជាកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម ថាមពល កសិកម្ម អាកាសចរណ៍ លំហអាកាស និងបញ្ញាសិប្បនិមិត្ត សំដៅជំរុញកំណើនផលប្រយោជន៍ទៅវិញទៅមក។

លោក ពូទីន ជាមួយលោក ស៊ី (រូបថត៖ Reuters)

ការសម្របសម្រួលពហុភាគី

ជាកិច្ចព្រមព្រៀងសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង BRICS។

ការប្រឆាំងឯកតោភាគីនិយម

មេដឹកនាំទាំងពីរបានសម្តែងការប្រឆាំងទៅនឹងអ្វីដែលពួកគេយល់ថាជា «ឯកតោភាគីនិយម និងការសម្លុតកំហែង» ដែលជារឿយៗត្រូវបានបកស្រាយថា ជាការរិះគន់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

លោក ពូទីន ជាមួយលោក ស៊ី (រូបថត៖ Reuters)

ប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២

ក៏មានកិច្ចព្រមព្រៀងស្តីពីការរក្សាប្រវត្តិសាស្ត្រពិតនៃសង្គ្រាមលោកលើកទី២និងប្រឆាំងនឹងអ្វីដែលប្រទេសទាំងពីរ ចាត់ទុកថាជា «លទ្ធិណាស៊ីនិយម» ផងដែរ។

កិច្ចព្រមព្រៀងទ្វេភាគីផ្សេងៗទៀត

មានឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាង ២០ ត្រូវបានផ្លាស់ប្តូរ ដែលគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖

ជីវសុវត្ថិភាព

ការពារការវិនិយោគ

សេដ្ឋកិច្ចឌីជីថល

ចត្តាឡីស័ក

កិច្ចសហប្រតិបត្តិការភាពយន្ត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ស៊ី ជីនពីង ទៅ​ដល់​ក្រុងមូស្គូ ដើម្បីពង្រឹងភាពជាដៃគូ«គ្មានដែនកំណត់» ជាមួយ ពូទីន

The post លោក ស៊ី និង ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងច្រើន ជាមួយគ្នា appeared first on Kampuchea Thmey Daily.

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី១៧ដល់១៨ខែមេសាឆ្នាំ២០២៥។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកដល់ព្រះរាជាណាចក្រកម្ពុជា (រូបថត៖ Reuters)

លោកបានធ្វើដំណើរតាមយន្តហោះ Boeing 747-8 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចិន Air China។ នេះជាយន្តហោះ VIP ដែលលោក ស៊ី តែងតែជិះ សម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ ដូច្នេះតើយន្តហោះនេះ មានលក្ខណៈពិសេសខ្លាំងកម្រិតណា?

ដោយសារតែវាជាយន្តហោះសម្រាប់ប្រធានាធិបតីប្រើប្រាស់ ដូច្នេះគេមិនសូវទម្លាយព័ត៌មានលម្អិតច្រើនទេ ប៉ុន្តែអ្វីដែលគេដឹងអំពីភាពអស្ចារ្យរបស់វាគឺ យន្តហោះនេះមានរយៈចម្ងាយ ១៤ ៤៣០គីឡូម៉ែត្រ បានន័យថា បើហោះចេញពីទីក្រុងប៉េកាំង យន្តហោះនេះ អាចហោះទៅដល់សឹងគ្រប់កន្លែងលើពិភពលោកទាំងមិនបាច់ឈប់។

(រូបថត៖ Executive Traveller)

តាមការចុះផ្សាយរបស់ Star Alliance Virtual, វាជាយន្តហោះប្រណីតដ៏កម្រ បំពាក់ដោយម៉ាស៊ីនទួរប៊ីន GEnx-2B67 ចំនួន៤ ដែលស៊ីប្រេងតិចនិងស្ងាត់ជាងម៉ូដែលមុនៗ។ វាហោះក្នុងល្បឿន១ ០៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដ្បិតតែមានល្បឿនលឿន ប៉ុន្តែយន្តហោះនេះត្រូវបានរចនាសម្រាប់ការហោះហើរនៅរយៈកម្ពស់ខ្ពស់ដោយរលូន។

មិនត្រឹមប៉ុណ្ណឹង វាគឺជាយន្តហោះដឹកអ្នកដំណើរធំបំផុតនៅក្នុងកងយន្តហោះរបស់ប្រទេសចិន ហើយវាក៏ជាយន្តហោះពាណិជ្ជកម្មវែងជាងគេបំផុតដែរ ដោយមានប្រវែង ៧៦.៣ម៉ែត្រ។

(រូបថត៖ Aircraft Interiors International)

នៅក្នុងយន្តហោះមានបន្ទប់សន្និសីទ បន្ទប់ឯកជន និងបន្ទប់ការិយាល័យសម្រាប់ការងារការទូតកម្រិតខ្ពស់ពេលកំពុងធ្វើដំណើរ។ យន្តហោះក៏បំពាក់ជាមួយប្រព័ន្ធរំខានរ៉ាដា និងបច្ចេកវិទ្យាគេចមីស៊ីលផងដែរ។

អ្វីដែលកាន់តែមិនធម្មតា យន្តហោះនេះមានភ្ជាប់ជាមួយប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព សម្រាប់ការទាក់ទងភ្លាមៗជាមួយថ្នាក់ដឹកនាំ និងយោធាចិន ដូច្នេះបានន័យថា លោកស៊ី អាចចេញបញ្ជាអ្វីក៏បានទោះស្ថិតនៅលើយន្តហោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

The post លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា appeared first on Kampuchea Thmey Daily.

មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី
មុនចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការ លោក ដូណាល់ ត្រាំ បានឆ្លៀតពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈសារព័ត៌មាន RT រាយការណ៍នៅថ្ងៃសៅរ៍ទី១៨ខែមករាថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗដូចជាពាណិជ្ជកម្ម, គ្រឿងញៀន Fentanyl, កោះតៃវ៉ាន់ និងការលក់ឬបិទ TikTok ជាដើម។

លោក ត្រាំ (ឆ្វេង) និងលោក ស៊ី (រូបថត៖ Reuters)

លោកត្រាំនិងលោកស៊ី មិនបាននិយាយគ្នាសោះឡើយតាំងពីអាណត្តិទី១របស់អ្នកសាធារណរដ្ឋ ក្នុងនាមជាប្រធានាធិបតីអាមេរិក ត្រូវបញ្ចប់នៅឆ្នាំ២០២១។​ ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ នោះដែរ គេមើលឃើញថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង បានល្អក់កករយ៉ាងខ្លាំង ដោយអាមេរិកបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ឈានដល់ការផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយចិនទៀតផង។

យ៉ាងណា ក្រោយកិច្ចពិភាក្សារយៈពេល៤៥នាទីលើកនេះ លោកត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social របស់ខ្លួនដោយសរសេរថា «ខ្ញុំទើបនិយាយជាមួយលោកប្រធាន ស៊ី ជីនពីង នៃប្រទេសចិន។ កិច្ចសន្ទនាតាមទូរស័ព្ទនោះ ពិតជាមានផ្លែផ្កាសម្រាប់ចិននិងអាមេរិក។ ខ្ញុំរំពឹងថា យើងនឹងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ហើយចាប់ផ្តើមឆាប់ៗ។ យើងបានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម, គ្រឿងញៀន Fentanyl, TikTok និងប្រធានបទជាច្រើនទៀត។ លោកប្រធានាធិបតី Xi និងខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យពិភពលោកកាន់តែមានសន្តិភាពនិងសុវត្ថិភាព!»។

លោក ត្រាំ (ឆ្វេង) និងលោក ស៊ី (រូបថត៖ Getty)

ចំណែក ភាគីចិនឯណោះក៏បញ្ជាក់ពីកិច្ចពិភាក្សានេះដែរ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។ យ៉ាងណា មុននេះក្រសួងការបរទេសចិន អះអាងថា «យើងត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិករួចស្រេចអស់ហើយ ដើម្បីជំរុញកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នា ពង្រីកកិច្ចសហប្រតិបត្តិការដែលប្រយោជន៍ឲ្យគ្នា រួមគ្នាបន្តទំនាក់ទំនងចិន-អាមេរិកឲ្យមានស្ថិរភាព និងនិរន្តរភាព ហើយស្វែងរកវិធីជួយឲ្យប្រទេសទាំងពីរ ចុះសម្រុងគ្នា»។

សូមបញ្ជាក់ថា លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ផ្លូវការនៅថ្ងៃទី២០ខែមករាខាងមុខ ប៉ុន្តែអ្វីដែលខុសប្លែកគឺថា ពិធីលើកនេះនឹង​ត្រូវ​ធ្វើឡើងនៅខាងក្នុងវិមាន Capitol វិញ ជាជាង​នៅ​ខាងក្រៅ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។ ​

នេះ​​គឺ​ជាលើកទីមួយ​ហើយ​ក្នុងរយៈពេល ៤០​ឆ្នាំដែលពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតីអាមេរិកត្រូវ​ផ្លាស់ប្ដូរ​មក​ធ្វើ​ខាង​ក្នុង​អគារ​ខណៈលើក​មុន​ ពេល​ដែលពិធីឡើង​កាន់​តំណែង​ ត្រូវបានផ្លាស់ប្តូរ​ទៅ​ធ្វើ​នៅ​ខាងក្នុង ​​គឺកាលពីឆ្នាំ​១៩៨៥ សម្រាប់ពិធីស្បថលើកទីពីររបស់អតីតប្រធានាធិបតីបក្ស​សាធារណរដ្ឋ លោក Ronald Reagan៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

The post មុនចូលកាន់តំណែង លោក ត្រាំ ឆ្លៀតពេលនិយាយទូរស័ព្ទជាមួយលោក ស៊ី appeared first on Kampuchea Thmey Daily.

ប្រភព៖ លោក ត្រាំ អញ្ជើញលោកស៊ី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែង នៅវ៉ាស៊ីនតោន
សារព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំចិន លោក ស៊ី ជីនពីង ឲ្យមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែគេមិនទាន់ដឹងច្បាស់ឡើយថាតើ ប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមទទួលការអញ្ជើញនេះដែរឬក៏អត់។

លោក ត្រាំ (ឆ្វេង) ជាមួយលោកស៊ី ក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩ (រូបថត៖ AP)

ដោយដកស្រង់ប្រភពពីមន្ត្រីអាមេរិកប៉ុន្តែសុំមិនបញ្ចេញឈ្មោះ សារព័ត៌មាន Newsweek បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ថា លោក ត្រាំ បានអញ្ជើញលោក ស៊ី មកចូលរួមពិធីនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ហើយក្រុមការងាររបស់លោក ត្រាំ ក៏គ្រោងអញ្ជើញមេដឹកនាំពិភពលោកផ្សេងទៀតដូចជានាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អ័របេន ឲ្យចូលរួមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនទាន់មានការបញ្ជាក់ជាផ្លូវការទេ ប៉ុន្តែលោកស្រី Karoline Leavitt ដែលជាអ្នកនាំពាក្យក្រុមផ្ទេរអំណាចរបស់លោក ត្រាំ បានសង្កត់ធ្ងន់ថា ជាការពិត បណ្តាមេដឹកនាំពិភពលោក មានបំណងជួបលោកប្រធានាធិបតី ត្រាំ ព្រោះគេដឹងថា គាត់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗ ហើយនឹងស្តារសន្តិភាពឡើងវិញតាមរយៈកម្លាំងរបស់អាមេរិកនៅជុំវិញពិភពលោក។

លោក ត្រាំ (ឆ្វេង) ជាមួយលោកស៊ី ក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩ (រូបថត៖ AP)

ជុំវិញរឿងនេះដែរ ភាគីចិន ក៏មិនទាន់ចេញមុខបញ្ជាក់ច្បាស់ដូចគ្នា។

ក្នុងរដ្ឋបាលថ្មីរបស់លោកត្រាំ, បុគ្គលជាច្រើនរូបដែលមានចិត្តគំនិតប្រឆាំងចិន ត្រូវបានតែងតាំងឲ្យចូលកាន់តំណែងធំៗ ហើយជាពិសេសថ្មីៗនេះ លោក ត្រាំ ថែមទាំងប្រកាសយកពន្ធខ្ពស់លើទំនិញនាំចូលរបស់ចិនទៀតផង ធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ កាន់តែដាំក្បាលចុះក្រោម។

ម្យ៉ាងវិញទៀត ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ លោក ត្រាំ ថែមទាំងព្រលយពាក្យចង់ជួបប្រជុំជាមួយលោក ស៊ី ទៀតផង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយលើបញ្ហាធំៗមួយចំនួន ក្នុងនោះក៏មានទាំងបញ្ហាគ្រឿងញៀនផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រកាសមិនយកប្រាក់ខែប្រធានាធិបតី នៅអាណត្តិថ្មីនេះ

The post ប្រភព៖ លោក ត្រាំ អញ្ជើញលោកស៊ី ឲ្យចូលរួមពិធីស្បថចូលកាន់តំណែង នៅវ៉ាស៊ីនតោន appeared first on Kampuchea Thmey Daily.

រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅអមដំណើរយន្តហោះដឹកប្រធានាធិបតីចិន មកចូលរួមកិច្ចប្រជុំ BRICS
រុស្ស៊ី​ បានបញ្ជូន​យន្តហោះ​ចម្បាំង Su-35S ​ដើម្បី​អមដំណើរ​យន្តហោះ​ដឹក​ប្រធានាធិបតីចិន ស៊ី ជីនពីង មកចូលរួមកិច្ចប្រជុំ​កំពូល BRICS លើកទី១៦ នៅ​ទីក្រុង Kazan ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារទី២២ ដល់ថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤។

(រូបថត៖ CGTN)

តាមពិតទៅ ប្រទេសជាម្ចាស់ផ្ទះមិនតម្រូវឲ្យបញ្ជូនយន្តហោះចម្បាំងដើម្បីទៅអមដំណើរយន្តហោះដឹកមេដឹកនាំបរទេសដែលមកចូលរួមកិច្ចប្រជុំឡើយ ប៉ុន្តែការដែលរុស្ស៊ីធ្វើបែបនេះ គឺដើម្បីបង្ហាញពីការគោរព និងបង្កើនទំនាក់ទំនងទ្វេភាគី។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, លោក ស៊ី បានទៅដល់ទីក្រុង Kazan កាលពីថ្ងៃអង្គារ ដោយមានការស្វាគមន៍ យ៉ាងកក់ក្តៅជាទីបំផុត។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅដល់ទីក្រុង Kazan (រូបថត៖ AP)

ក្រោយពេលទៅដល់ទីក្រុង Kazan មិនបានប៉ុន្មានផង ​​លោក ស៊ី បាន​ថ្លែងនៅចំពោះមុខមេដឹកនាំរុស្ស៊ី​ថា ភាព​ជាដៃគូ​រវាង​​សម្ព័ន្ធមិត្ត​ទាំង​ពីរ​ នឹង​នៅ​រក្សា​​ដល់​គ្រប់​ជំនាន់​ទៅ​មុខ​ទៀត បើ​ទោះ​ជា​បច្ចប្បន្ន​ពិភពលោក​ទាំង​មូល​កំពុង​កើត​ក្ដី​វឹកវរ​យ៉ាង​ណា​ក៏​ដោយ។

មេ​ដឹក​នាំ​ចិន ​និយាយ​​ថា ស្ថានភាព​អន្តរជាតិ​កំពុង​ជាប់​គាំង​​ពោរពេញ​ដោយ​ភាព​ច្របូក​ច្របល់ ប៉ុន្តែ​​​ការ​រួម​គ្នា​រវាង​ក្រុង​ប៉េកាំងនិង​​មូស្គូ​ គឺ​ជា​កម្លាំង​មួយ​បង្កើត​បាន​នូវ​ស្ថិរភាព​​​នៅ​ក្នុង​របត់​ដ៏​សំខាន់​​មិន​ធ្លាប់​​​មាន​​​នៅ​ក្នុង​​រយៈពេល​១សតវត្សរ៍​មក​​នេះ។

លោក ស៊ី ជីនពីង (ឆ្វេង) និង​លោក វ៉្លាឌីមៀរ ពូទីន (រូបភាព៖ Xinhua)

ងាកទៅ​ខែ​ឧសភា កាលនោះលោក ស៊ី និង​លោក ពូទីន ក៏​បាន​ប្រកាសផងដែរ​អំពី​ «សករាជ​ថ្មី» នៃ​ភាព​ជា​ដៃគូ​​​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ ដែល​ជា​គូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​​របស់​សហរដ្ឋ​អាមេរិក ខណៈទាំង​ចិននិង​រុស្ស៊ី សុទ្ធតែចោទ​អាមេរិក​ថា ​ជា​​​អ្នក​ដឹក​នាំ​​សង្គ្រាម​ត្រជាក់ ដែល​សាប​ព្រួស​ភាព​វឹកវរ​​នៅ​ជុំវិញ​ពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ស៊ី ជីនពីង៖ ទោះ​ពិភពលោក​វឹកវរ មិត្តភាព​ចិន-រុស្ស៊ី​នៅ​តែរក្សា​ត​កូន​តចៅ

The post រុស្ស៊ី បញ្ជូនយន្តហោះចម្បាំង ទៅអមដំណើរយន្តហោះដឹកប្រធានាធិបតីចិន មកចូលរួមកិច្ចប្រជុំ BRICS appeared first on Kampuchea Thmey Daily.