លោក ហាប់ ទូច Archives - Kampuchea Thmey Daily

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ឆ្នាំ២០២៣ មានការថតវីដេអូ Pre-Wedding នៅតាម​បណ្តាប្រាង្គប្រាសាទ​នានាប្រមាណជិត ៤ ពាន់ធៀបនឹងឆ្នាំ២០២២ មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹង​នៅក្នុងពិធី​​បិទសន្និបាត​ក្រសួងប្រចាំឆ្នាំ ២០២៣ ថា ចំនួនភាពយន្ត-វីដេអូមានចំនួន ៤២២០ លើសគោលដៅកំណត់ចំនួន ៣២៤ រួមមានភាពយន្តចំនួន ១៦៩ និងវីដេអូចំនួន ៤០៥១ ក្នុងនោះវីដេអូ Pre-Wedding មានចំនួន ៣៩៨០ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាចំនួន ៣៨៦៥ អាជ្ញាធរជាតិព្រះវិហារចំនួន ៣០ និងអាជ្ញាធរជាតិសំបូរព្រៃគុកចំនួន ៨៥។

លោកបានបន្តថា ជារួមបើធៀបទៅនឹងឆ្នាំ២០២២ គឺមានការកើនឡើងចំនួន ៦០ ស្មើនឹង១.៤%។

គួរបញ្ជាក់ថា ការថតវីដេអូ Pre-Wedding មានសកម្មភាពផុលផុសយ៉ាងខ្លាំងនៅតាមប្រាង្គប្រាសាទនានានៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសអ្នកដែលមានជីវភាពធូរធារនិងទ្រព្យធនស្តុកស្តម ដើម្បីបង្ហាញនូវរូបភាពផ្អែមល្ហែមរបស់ខ្លួន រួមនឹងឈុតបុរាណខ្មែរ ព្រោះថាការថតនៅតាមតំបន់ប្រាសាទ នឹងផ្តល់អារម្មណ៍ឱ្យគូស្វាមីភរិយាថ្មី ដូចខ្លួនជាព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់ នៃសម័យកាលមួយយ៉ាងដូច្នោះដែរ៕

អត្ថបទ៖ សំអឿន

The post ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ appeared first on Kampuchea Thmey Daily.

១ ឆ្នាំ ក្រសួងវប្បធម៌ ត្រូវការថវិកាជាង ១៨០ លានដុល្លារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អះអាង​ថា ក្នុង ១ ឆ្នាំ ក្រសួង ត្រូវការ​ថវិកា​ប្រមាណ​ជាង ៧៣៣ ពាន់​លាន​រៀល ឬ ស្មើនឹង​ជាង ១៨០ លាន​ដុល្លារ ដើម្បី​អភិរក្ស លើកស្ទួយ និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ ២០២៤ កាលពី​ថ្ងៃ​ទី ២៥ មករា លោក ហាប់ ទូច រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អះអាង​ថា យោង​តាម​សេចក្ដីព្រាង​បឋម (Draft Zero) នៃ​ផែនការ​សកម្មភាព​លម្អិត​ឆ្នាំ ២០២៤-២០២៨ ដើម្បី​អភិរក្ស លើកស្ទួយ និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ១ គឺ​មាន​សកម្មភាព​សរុប​ប្រមាណ​ចំនួន ៨០១ និង​ត្រូវការ​ថវិកា​ប្រចាំ​ឆ្នាំ​សរុប​ប្រមាណ ៧៣៣.២៨ ពាន់​លាន​រៀល ស្មើ​នឹង​ប្រមាណ​ជាង ១៨៣ លាន​ដុល្លារ។ ក្នុង​នោះ​សកម្មភាព​សម្រាប់​អនុវត្ត​ជាមួយ​ដៃគូ​មាន​ចំនួន ១២ សកម្មភាព និង​សកម្មភាព​សម្រាប់​ស្វែងរក​ថវិកា​មាន​ចំនួន ៨០ សកម្មភាព។ លោក​បន្ត​ថា សកម្មភាព​ដែល​គ្រោង​សរុប​ប្រមាណ ៨០១ ខាង​លើ​នេះ នៅ​មិន​ទាន់​បូក​បញ្ចូល​សកម្មភាព​ក្នុង​ផ្នែក​សេវា​គាំទ្រ​ទូទៅ​នៅឡើយ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​បណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រំលឹក​ដល់​ក្រុម​ការងារ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២៤-២០២៨ របស់​ក្រសួង ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​នូវ​គ្រប់​ចំណុច​ទាំងអស់ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ ជាពិសេស​ការងារ​ទាំងឡាយ​ពាក់ព័ន្ធ​បញ្ចកោណ​ទី ១ ទី ២ និង ទី ៤ ដែល​សុទ្ធ​តែ​ជា​សកម្មភាព​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ រីឯ​បញ្ចកោណ​ទី ៣ និង​ទី ៥ ក៏​ត្រូវ​រំលេច​ផង​ដែរ​ក្នុង​ផែនការ​សកម្មភាព​របស់​ក្រសួង ឱ្យ​ប្រទាក់​ក្រឡា​ជាមួយ​ស្ថាប័ន​ជាតិ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​សហគមន៍​នានា ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្កើន​សកម្មភាព​បន្ថែម។

លើស​ពី​នេះ ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ស៊ី​សង្វាក់​គ្នា​រវាង​ទំហំ​ផែនការ​សកម្មភាព និង​ទំហំ​ថវិកា​ដែល​ត្រូវការ និង​ដែល​អាច​ត្រូវ​បាន​អនុម័ត​យក​មក​អនុវត្ត​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​នូវ​សកម្មភាព​អាទិភាព និង​ដាក់​ចេញ​នូវ​តារាង​ពេលវេលា​អនុវត្ត រួម​ទាំង​យន្តការ​ត្រួតពិនិត្យ តាមដាន និង​វាយ​តម្លៃ ដើម្បី​កែលម្អ​ការ​អនុវត្ត​សកម្មភាព​អាទិភាព​ទាំងនោះ៕

អត្ថបទ ៖ សំអឿន

The post ១ ឆ្នាំ ក្រសួងវប្បធម៌ ត្រូវការថវិកាជាង ១៨០ លានដុល្លារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ appeared first on Kampuchea Thmey Daily.