លោក ហួត ហាក់ Archives - Kampuchea Thmey Daily

ឆ្នាំ ២០២៥ ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​​កើនឡើងជាង ២០០ លានដុល្លារ ចាក់​ចូល​ទៅ​ក្នុង​​​ផលិត​ផលក្នុងស្រុក​សរុប
ឆ្នាំ ២០២៥ ទោះបីជា​បរិមាណ​ភ្ញៀវទេសចរមក​កម្សាន្តប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​ចំណូល​សរុប​ពី​វិស័យទេសចរណ៍​ដែល​បាន​ចាក់​បញ្ចូល​ទៅក្នុងផលិត​ផលក្នុងស្រុក​សរុប (GDP) មាន​ចំនួន ៣.៨៧៨ លាន​ដុល្លារ​ពោល​គឺ​កើន​ឡើង ៦,៦%។

ចំនួន​ភ្ញៀវទេសចរអន្តរជាតិមក​ប្រទេស​កម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចំនួន ៥,៥៧ លាន​នាក់ ថយ​ចុះ ១៦,៧% បើ​ធៀបនឹងឆ្នាំ ២០២៤។

ទាក់ទងនឹងចម្ងល់ដែល​ថា ហេតុអ្វីបរិមាណភ្ញៀវទេសចរ​ថយ​ចុះតែចំណូលកើនឡើង តួលេខ​ចំណូល​នេះ​ត្រូវ​បាន​បញ្ជាក់​ទទួល​ស្គាល់​ដោយ​ធនាគារ​ជាតិនៃ​​កម្ពុជាផ្ទាល់។ នេះ​បើ​តាម​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួងទេសរណ៍។

​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សូចនាករ​ទេសចរណ៍​ឆ្នាំ ២០២៥ និង​ការ​ព្យាករណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ ២០២៦ កាល​​ពី​ម្សិលមិញ​នេះ លោក ហួត ហាត់ ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​គូស​បញ្ជាក់​ថា មូលហេតុ​ចម្បង​គឺដោយ​សារ​តែកម្ពុជាទទួលបានភ្ញៀវទេសចរកម្រិតខ្ពស់ (High-end tourists) ច្រើន ដែលពួកគេ​មាន​លទ្ធភាព​ចំណាយ​ខ្ពស់ បើ​ប្រៀប​ធៀប​ទៅនឹងភ្ញៀវទេសចរ​កម្រិតទាប ឬភ្ញៀវ​ដែលចំណាយតិច ដូច្នេះ​ទោះបីជាចំនួនភ្ញៀវសរុបថយចុះក៏កម្រិតនៃ​ការចំណាយ​​របស់​ភ្ញៀវជាន់​ខ្ពស់ទាំង​នោះ ​អាច​ជួយ​ជំរុញឲ្យចំណូល​កើនឡើងជាង ២០០ ទៅ ២៥០ លានដុល្លារ។

ដោយឡែកពាក់ព័ន្ធ​ការព្យាករណ៍ភ្ញៀវទេសចរ​មកកម្សាន្តប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២៦ នេះ លោករដ្ឋមន្រ្តីបាន​ថ្លែង​ថា អ្នកជំនាញ​បានធ្វើការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ជាក់​ស្តែង និង​បាន​បែង​ចែកជា ៣ ករណី។ ករណីទី១ ប្រសិន​បើ​វិបត្តិនិង​បញ្ហា​ប្រឈម​នានា​នៅតែ​បន្តអូស​បន្លាយ ចំនួន​​ភ្ញៀវ​ទេសចរ​អាច​ស្ថិត​ក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។

ករណីទី២ ប្រសិន​បើស្ថានភាព​ព្រំដែន​នៅមិនទាន់​បានធូរស្បើយ​ពេញលេញ ចំនួន​ភ្ញៀវ​អាច​មាន​ចន្លោះ​ពី ៥,៣ ទៅ ៥,៥ លាន​នាក់។ ករណីទី ៣ ប្រសិនបើ​ស្ថានភាព​អ្វីៗ​ត្រឡប់​មកល្អ​ប្រសើរ​ឡើងវិញ​ទាំងស្រុង កម្ពុជា​អាច​រំពឹង​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ៦,១ ទៅ ៦,៣ លាន​នាក់។

នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សូចនាករ​ទេសចរណ៍​ឆ្នាំ ២០២៥ និង​ការ​ព្យាករណ៍​ស្ថិតិ​ទេសចរណ៍​ លោក គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​រាប់ និង​ប្រមូល​ទិន្នន័យ​ចំនួន​ភ្ញៀវ​ទេសចរ ដែល​ត្រូវ​បាន​អនុវត្ត​តាម​លក្ខខណៈ​វិទ្យាសាស្ត្រ និង​ស្រប​តាម​ប្រព័ន្ធស្តង់ដារ​បច្ចេកទេស​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក។

លោក​ថា ការ​រាប់​ចំនួន​ភ្ញៀវ​ទេសចរ​មិនមែន​ធ្វើឡើង​តែមួយ​ផ្លូវ​នោះ​ទេ ប៉ុន្តែ​ប្រើប្រាស់​វិធីសាស្ត្រ​ចម្រុះ​មាន​ដូចជា​ការ​ធ្វើ​ជំរឿន​ដោយ​ការ​រាប់​ចំនួន​សរុប​ជាក់ស្តែង រួម​ទាំង​ការ​អង្កេត​តាមដាន និង​វាយ​តម្លៃ​លើ​សកម្មភាព​ទេសចរណ៍​ជាក់ស្តែង។

លោក​បាន​លើក​ឡើង​ពី​ប្រភព​ទិន្នន័យ​សម្រាប់​ដំណើរការ​នៃការ​រាប់​គឺ​ក្រសួងទេសចរណ៍​ប្រមូល​ទិន្នន័យ​ពី​ប្រភព​សំខាន់ៗ​ចំនួន ៣៖ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្រាប់​រាប់ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ និង​ច្រកព្រំដែន។

មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត​ទាំង ២៥ សម្រាប់​រាប់ចំនួនភ្ញៀវ​ទេសចរ​ផ្ទៃក្នុង (ភ្ញៀវ​ជាតិ​ដើរក្នុង​ស្រុក) និង​មូលដ្ឋានអាជីវកម្មទេសចរណ៍​សម្រាប់​​ប្រមូល​ទិន្នន័យ​ពី​សណ្ឋាគារ ផ្ទះ​សំណាក់ និង​សេវាកម្ម​ស្នាក់នៅ​ផ្សេងៗ។

លោក​បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​វិវត្តទៅ​រកការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​តាម​គោលដៅ​ទេសចរណ៍ រួម​ទាំង​ការ​ចងក្រង​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ធានា​បាន​នូវ​ភាព​រហ័ស និង​សុក្រឹតភាព។

បើ​តាម​លោក គង់ សុភារក្ស វិធីសាស្ត្​រទាំងនេះ​ជួយឱ្យ​រាជរដ្ឋាភិបាល អាចតាមដាន​និន្នាការនៃ​ការផ្លាស់ប្តូរ​របស់​ភ្ញៀវ ​ដូចជា​ការ​ប្តូរ​ពី​ការធ្វើដំណើរ​តាម​ផ្លូវអាកាស មក​ផ្លូវគោកវិញ​ជាដើម ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​ឱ្យ​ចំគោលដៅ៕

The post ឆ្នាំ ២០២៥ ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​​កើនឡើងជាង ២០០ លានដុល្លារ ចាក់​ចូល​ទៅ​ក្នុង​​​ផលិត​ផលក្នុងស្រុក​សរុប appeared first on Kampuchea Thmey Daily.

ធុរជនអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា
ក្នុង​ជំនួប​ជា​មួយ​លោក​រដ្ឋមន្ត្រី​ ហួត ហាក់​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០២៦ នេះ ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និង​ធុរជន​ពីប្រទេសអូទ្រីស បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាព​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ ជា​តារា​ទើប​នឹងរះ។

តាម​រយៈ​ជំនួប​ពិភាក្សាការងារ​ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍​ក្នុងឱកាសនៃ​បេសកកម្ម​ពាណិជ្ជកម្ម​មក​​ប្រទេសកម្ពុជា ប្រតិភូ​អូទ្រី​ បាន​លើក​ឡើង​ពីបេសកកម្ម​ពាណិជ្ជកម្ម​របស់ស្ថានទូត​ដែល​បាន​ដឹក​នាំ​ក្រុម​ហ៊ុន​ធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មក​សិក្សាស្វែង​យល់ពី​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច សង្គម កាលានុវត្តភាពវិនិយោគ ជាពិសេសលើវិស័យទេសចរណ៍។

ក្នុងជំនួបនេះដែរ ​តំណាង​ក្រុមហ៊ុនបានណែនាំអំពីសកម្មភាព និងបទពិសោធរបស់ក្រុមហ៊ុន លើការ​រៀបចំ​ព្រឹត្តិការណ៍​កីឡាកន្លងមក ដែលអាចរួម​ចំណែកជំរុញ​ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាកិច្ចឆ្លើយតប លោក​រដ្ឋមន្រ្តី ហួត ហាក់ អរគុណដល់ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនអូទ្រីស​ជា​ប្រតិភូ​ដែល​បាន​មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពិតជាក់ស្តែង ដែលកំពុង​មាន​សុខសន្តិភាព និងការរីក​ចម្រើន​លើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈកត្តាសុខសុវត្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់នូវកាលានុវភាពវិនិយោគ និងសក្តានុពលទេសចរណ៍ដ៏ល្អប្រៀបដូចជាតារាទើបនឹងរះបង្ហាញដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។​

ក្នុងជំនួបប្រកបដោយផ្លែផ្កា គូភាគី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យកាន់តែល្អ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​រីក​ចម្រើន ព្រមទាំងការពិនិត្យលទ្ធភាពជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុង Vienna មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។

សូមបញ្ជាក់ថា កម្ពុជា និងអូទ្រីស មានទំនាក់ទំនងការទូតដ៏ល្អតាំងពីឆ្នាំ១៩៥៦ ហើយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេលប្រមាណ៧០ឆ្នាំមកហើយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យវិនិយោគ ទេសចរណ៍ផងដែរ។

ក្នុងដើមឆ្នាំ២០២៦ នេះ មានភ្ញៀវទេសចរអូទ្រីសច្រើនជាង ២.០០០នាក់ បានធ្វើដំណើរទេសចរណ៍មកលេងគ្រប់គោលដៅទេសចរណ៍កម្ពុជាទាំងអស់ប្រកបដោយសុខសុវត្តិភាព និងសោមន្សរីករាយ៕

The post ធុរជនអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា ស្វាគមន៍ទេសចរអន្តរជាតិជិត ៧០ ម៉ឺន នាក់ក្នុងរយៈពេល ២ ខែ ដើមឆ្នាំនេះ
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦៩ ម៉ឺននាក់ នៅក្នុងរយៈពេល ២ ខែដំបូង ឆ្នាំ២០២៦ ពោលគឺមានការធ្លាក់ចុះពី ១,២ លាននាក់ នៅរយៈពេលដូចគ្នាឆ្នាំ ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជា គឺ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទី​ប្រកប​ដោយ​បដិសណ្ឋារ​កិច្ច​ដ៏​កក់​ក្តៅ។

លោក​រដ្ឋមន្ត្រី​ លើក​ឡើង​បែប​នេះ ក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC)។

ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ដ៏មានសារៈសំខាន់ កម្ពុជា-កូរ៉េ​ បានវាយតម្លៃខ្លស់​លើគុណ​តម្លៃនៃ​សន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត «ភាពជាដៃគូយុទ្ធសាស្រ្ត» រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េ​លើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរ​ប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោស​សំអាត​ឱ្យអស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​អន្តរជាតិ​ដែលបានជះឥទ្ធិពល​ជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

លោក​រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់​លើគំនិតផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួម​សាមគ្គី​ភាព​គ្នា ការ​ពង្រឹង​ចំណង​មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រម​ទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

លោក​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត ១៥.១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាព​ទាក់ទាញ​ទេសចរណ៍​របស់​កម្ពុជាក្នុងទីផ្សារកូរ៉េ។

យោងតាមក្រសួងទេសចរណ៍ កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ​នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ​១៦,៩% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤ ​និងទេសចរជាតិប្រមាណ ​២៥ លាននាក់​ ខណៈ​ចំណូលទេសចរ​ណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជា ស្វាគមន៍ទេសចរអន្តរជាតិជិត ៧០ ម៉ឺន នាក់ក្នុងរយៈពេល ២ ខែ ដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.

បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រង និង​ដំណើរ​ការ​អាកាស​យានដ្ឋាន​ធំៗ ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។

ការ​ឱ្យដឹង​បែប​នេះ តាម​រយៈ​ជំនួប​ពិភាក្សាការងារ​ រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជា​នាយក​ទទួល​បន្ទុក​តំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦។

លោក Emmanuel MENANTEAU បាន​លើក​ឡើង​ពី​ការ​ធ្វើបច្ចុប្បន្នភាព​អំពី​សកម្មភាព​ចុងក្រោយ​នៃ​អាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រម​ទាំង​ការ​ផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និង​វិស័យ​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ក្រសួងទេសចរណ៍ ក្រុមប្រឹក្សា​ភិបាល​ទេសចរណ៍​កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍កម្ពុជា និងទា​ក់ទាញភ្ញៀវទេស​ចរអន្តរជាតិ​មកកាន់​កម្ពុជាបន្ថែមទៀត។

លោក​ ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់​ចំពោះក្រុមហ៊ុន​ដែល​បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។

លោក​រដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និង​វិស័យ​ទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និង​ប្រកួតប្រជែង​នៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

បន្ថែម​ជាមួយ​គ្នា​នេះ ភាគីទាំងពីរ បានឯកភាពបន្ត​សហការ​រៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន៕

The post បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ទូត​ខ្មែរ​នៅ​បរទេសជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ហួត ហាក់ បាន​ជំរុញ​ដល់​ឯកអគ្គរាជទូត​កម្ពុជា​នៅ​បរទេស​ទាំង​អស់​ចូល​រួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ និង​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នេះ​។

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​រដ្ឋ​បរទេស​ចំនួន​៤៣​រូប​កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៦ លោក ហួត ហាក់ បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​តំណាង​កម្ពុជា​ប្រទេស​រដ្ឋ​បរទេស​ទាំង​នោះ​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក ព្រមទាំង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទេសចរណ៍។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ទេសចរណ៍៖ «កិច្ចពិភាក្សា​បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​ស៊ី​ជម្រៅ​លើ​យុទ្ធសាស្ត្រ​ថ្មីៗ ទាក់ទាញ និង​បង្កើត​ភាព​ធន់ ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​ដ៏​ឆាប់រហ័ស ស្មុគស្មាញ និង​មិន​អាច​ប៉ាន់ស្មាន​នា​ពេល​បច្ចុប្បន្ន សំដៅ​ទាក់ទាញ និង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ តាម​រយៈ​ការ​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា»។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក(PATA) លោក ធួន ស៊ីណាន បាន​ឱ្យ​ដឹង​ថា​តាម​ការ​អង្កេត​របស់​លោក​កន្លង​មក​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋ​បរទេស​តិច​តួច​ប៉ុណ្ណោះ​ដែល​សកម្ម​លើ​ការ​ជំរុញ​ទេសចរណ៍​កម្ពុជា​ ខណៈ​លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​​ថា​ជំនួប​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍​ និង​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ពេល​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ល្អ​លើ​ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភព​លោក​។ ​​

លោក​ថា៖ «កន្លង​មក​ឃើញ​ថា​ទូត​តិច​ណាស់​ដែល​បាន​អនុវត្តន៍​កិច្ច​ការងារ​ទាំង​ឡាយ​ទាំង​ពួង​ដែល​ជា​កាតាព្វកិច្ច​របស់​ពួក​គាត់​ហ្នឹង​ យើង​ឃើញ​ថា​តិច​មែន​ទែន ទូត​ខ្លះ​​នៅ​បណ្ដា​ប្រទេស​ខ្លះ​នោះ​ប្រជាជន​ខ្មែរ​ក៏​មិន​ដែល​បាន​ស្គាល់​ មិន​ដែល​ឃើញ​មុខ​ទូត​ហ្នឹង​មិច​ផង​។ យើង​កុំ​និយាយ​ដល់​ពួក​អ្នក​វិនិយោគ​ឬ​ដៃ​គូរ​ពាក់ព័ន្ធ​នៅ​ប្រទេស​មួយ​ៗ​ហ្នឹង​។ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​​វា​មិន​យឺត​ពេល​ទេ​ការ​ដែល​យើង​ផ្លាស់​ប្ដូរ​ចរិត​អាកប្បកិរិយា​របស់​យើង​ធ្វើ​ការ​ ដោយ​ឈរ​លើ​និយម​ន័យ​ស្នេហាជាតិ​លើ​មនសិការ​ជាតិ​ហ្នឹង​»។

ទោះ​ជា​យ៉ាងណា​លោក ស៊ីណាន យល់​ឃើញ​ថា​ឯកអគ្គរាជទូត​កម្ពុជា​ដែល​បញ្ជូន​ទៅ​ថ្មីៗ​មួយ​ចំនួន​នៅ​ពេល​នេះ​ក៏​កំពុង​បង្ហាញ​សកម្មភាព​សកម្ម​ជា​ច្រើន​ក្នុង​កិច្ច​ការ​​ការពារ​កម្ពុជា​នៅ​ប្រទេស​ដែល​បាន​បញ្ជូន​ទៅ​នោះ​ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ជំនួប​រវាង​រដ្ឋមន្ត្រី​ទេសចរណ៍ និង​ឯកអគ្គរាជទូត​ខ្មែរ​ទាំង​៤៣​រូប​នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ពី​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​ការបរទេស​ផង​ដែរ​។

របាយការណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​កម្ពុជា​មាន​ចំនួន​ ៥,៥៧លាននាក់ ថយ​ចុះ​១៦,៩%​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ភ្ញៀវ​ពី​ប្រទេស​ចំនួន​៣​ដែល​ចូល​មក​លេង​កម្ពុជា​ច្រើន​ជាង​គេ​គឺ​វៀតណាម​ដែល​មាន​ជាង​ ១លាន២សែននាក់ ប្រហាក់ប្រហែល​គ្នា​នឹង​ភ្ញៀវ​ទេសចរ​ចិន​ដែល​ឈរ​លំដាប់​ទី២​ និង​ភ្ញៀវ​ទេសចរ​ថៃ​មាន​ជាង​១លាន​នាក់​ឈរ​លំដាប់​ទី​៣។ ដោយ​ឡែក​ប្រទេស​ផ្សេង​ទៀត​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ទូត​ខ្មែរ​នៅ​បរទេសជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រី ហួត ហាក់៖ ការចុះ MOU ជាមួយសាកលវិទ្យាល័យការពារជាតិ គឺជា​ការផ្សារ​ភ្ជាប់​ទេសចរណ៍​ទៅ​នឹង​គុណតម្លៃនៃសន្តិភាព
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការ​ចុះអនុស្សរណៈ​នៃ​ការ​យោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យការពារជាតិ មិនមែនត្រឹមតែ​ជាកិច្ចសហប្រតិបត្តិ​ការ​រដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាង «វិស័យទេសចរណ៍» និង «គុណតម្លៃនៃការថែរក្សាសន្តិភាព»។ លោក​ថា វិស័យ​ទេសចរណ៍​ គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​សន្តិភាព និង​ស្ថេរិភាព​សង្គម។

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សកាលវិទ្យាល័យ​ការពារជាតិ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ផៈ ឆ្នាំ​២០២៦ នៅ​ក្រសួង​ទេសចរណ៍​ លោករដ្ឋមន្ត្រី ហួត ហាក់ មាន​ប្រសាសន៍​ថាមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​របស់​វិស័យទេសចរណ៍ គឺសន្តិសុខ និងសន្តិភាព ពោលគឺ វិស័យការពារជាតិដែល​ជា​គ្រឹះដ៏សំខាន់ ដើម្បីធានាថាប្រទេសជាតិមិនវិលត្រឡប់ទៅរកសង្រ្គាមស៊ីវិល ឬការបែកបាក់ដូចអតីតកាល និងការការពារកុំឱ្យមានការឈ្លានពានពីសំណាក់ខ្មាំងសត្រូវអមិត្តនានា។ ​

លោក​ថា៖ «បើគ្មានសន្តិភាព និងស្ថិរភាពផ្ទៃក្នុង ដែល​ត្រូវ​បាន​ការពារ​យ៉ាង​រឹងមាំ​ដោយ​កងកម្លាំងប្រដាប់អាវុធទេ នោះការអភិវឌ្ឍលើវិស័យផ្សេងៗទៀត​ក៏មិនអាចប្រព្រឹត្តទៅ​បានយ៉ាងរលូន និងមានប្រសិទ្ធភាពឡើយ។ ពិតណាស់, សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម និងវប្បធម៌ ខណៈស្ថិរភាពជាតិ ជាធាតុផ្សំចាំបាច់​សម្រាប់​ការទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ»។​

លោក​បន្ថែម​ថា​អនុស្សរណៈនៃការយោគយល់គ្នាដ៏មានអត្ថន័យនេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យការពារជាតិឱ្យឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ក្រសួង​ទេសចរណ៍​ និង​សាកល​វិទ្យាល័យ​ការពារ​ជាតិ​មាន​គោលបំណងសំខាន់ៗចំនួន ២ គឺ​ ការបណ្ដុះបណ្ដាលកសាងសមត្ថភាព ចែករំលែកបទពិសោធ និងចំណេះដឹងអំពីវិស័យទេសចរណ៍ តាមរយៈបាឋកថា សិក្ខាសាលា ការបណ្តុះបណ្តាល និងការបញ្ជ្រាបចំណេះដឹងក្នុងកម្មវិធីសិក្សាយោធា និងការជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីលើកកម្ពស់គុណតម្លៃនៃមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ព្រមទាំងបំផុសទឹកចិត្ត «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី»៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋមន្ត្រី ហួត ហាក់៖ ការចុះ MOU ជាមួយសាកលវិទ្យាល័យការពារជាតិ គឺជា​ការផ្សារ​ភ្ជាប់​ទេសចរណ៍​ទៅ​នឹង​គុណតម្លៃនៃសន្តិភាព appeared first on Kampuchea Thmey Daily.

ជប៉ុនប្តេជ្ញាសហការគាំទ្រកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍
ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) លោកសាស្ត្រាចារ្យ Tetsuya Watanabe បាន​​ប្តេជ្ញា​របស់ខ្លួន​ក្នុង​ការ​សហការ​គាំទ្រ​ក្រសួង​ទេសចរណ៍​លើការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា។

លោកសាស្ត្រាចារ្យ Tetsuya Watanabe បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជា​មួយ​​លោក​ ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។

លោកសាស្ត្រាចារ្យបានថ្លែង​អំពី​ចំណាប់​អារម្មណ៍​លើ​ការធានា​បាន​នូវ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា និង​រាជរដ្ឋាភិបាលកម្ពុជា ធានាបាន​ គឺ​ពិត​ជា​កត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។ លោកក៏បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែមទៀត។

លោក ហួត ហាក់​ បាន​លើក​ឡើង​អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន(ERIA) ដែល​បាន​ចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល១៤ឆ្នាំ។ តាមរយៈ​ទំនាក់​ទំនង​ដ៏ល្អនេះ ដែលបានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ទទួល​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​វិទ្យាស្ថាន​រហូតមក។​

លោក​រដ្ឋមន្រ្តី ក៏​បាន​អរគុណ​ប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។

តាមរយៈជំនួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈប្រកបដោយលទ្ធផលជាផ្លែផ្កា គូភាគីប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដោយភាគីវិទ្យាស្ថានបានទទួលពិនិត្យលទ្ធភាពលើសំណើសុំជំនួយគំាទ្របច្ចេកទេសអភិវឌ្ឍវិស័យទេសចរណ៍ពីក្រសួងទេសចរណ៍។

ទន្ទឹម​នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំ​ណែក​ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល​។

លោកសាស្ត្រាចារ្យ បន្ថែមថា វិនិយោគិនជប៉ុនចាប់អារម្មណ៍ក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។

បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location)​ នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត៕

The post ជប៉ុនប្តេជ្ញាសហការគាំទ្រកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

កម្ពុជា-កូរ៉េ ចុះ MoU រួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន
ក្រសួង​ទេសចរណ៍​កម្ពុជា និងអង្គការ Go & Do Social Welfare Corporation របស់កូរ៉េ បាន​ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ​កាលពីថ្ងៃ​ទី​២០ ខែ​មករា ដើម្បីរួម​គ្នា​​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។

​ពិធីចុះ​អនុស្សរណៈ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អនុញ្ញាត​លោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក​រដ្ឋមន្ត្រី ហួត ហាក់ បានឯកភាពលើ​សំណូមពរ​របស់​លោក​ប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុង​ការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បី​ពង្រឹង​​សមត្ថភាព​ដល់អ្នក​ជំនាញ​មគ្គុទេ្ទសក៍​ប្រើប្រាស់​ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និង​ទទួល​បាន​ជំនាញ​បដិសណ្ឋារកិច្ច​ក្នុងការ​ទទួល​ស្វាគមន៍​ជនជាតិកូរ៉េឱ្យកាន់តែល្អប្រសើរ។

លោក​រដ្ឋមន្ត្រី ក៏បានគាំទ្រ និងជំរុញបន្ថែម​ទៅ​ប្រធានអង្គការ​ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា សម្រាប់​ជំនួយឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ក្នុងឆ្នាំ២០២៦ នេះ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បានស្នើដល់លោកប្រធានអង្គការ ជួយគាំទ្រ និងផ្តល់កិច្ចសហការ ពង្រឹង​សមត្ថភាព​មគ្គុទេ្ទសក៍​និយាយភាសាកូរ៉េ និងបន្តទិសដៅ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​ឱ្យ​កាន់​តែ​រឹង​មាំ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍ និង​បង្កើន​បទពិសោធ​ល្អ​ដល់​ទេសចរ​ជនជាតិកូរ៉េដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា៕

The post កម្ពុជា-កូរ៉េ ចុះ MoU រួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន appeared first on Kampuchea Thmey Daily.