លោក ហេង វ៉ាន់ដា Archives - Kampuchea Thmey Daily

ប្រធានសមាគមមួយ ស្នើឱ្យ ក្រសួងអប់រំ ដាក់ការប្រឡងបាក់ឌុប ជាទិវាបាក់ឌុបជាតិ
លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ បាន​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដាក់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប ​ទៅជា​ទិវា​បាក់ឌុប​ជាតិ​ ដើម្បី​ឱ្យ​ការ​ប្រឡង​បាក់ឌុប​កាន់តែ​មានតម្លៃ​ទៅ​ថ្ងៃ​អនាគត។

លោក​បណ្ឌិត ហេង វ៉ាន់ដា បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១៧​ តុលា​ នេះ​ថា «រឿង​បាក់​ឌុប​ជាតិ​នេះ​ ជា​បដិវត្តន៍​មួយ​ដ៏​ធំ​ក្នុង​ជំនាន់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៥ ​ពី​ឆ្នាំ​ ២០១៣ ​ដល់​ ២០១៨ ​គឺ​ការ​កែទម្រង់​បាក់​ឌុប​ធ្វើឱ្យ​សង្គមជាតិ​មួយ​ទាំងមូល​មានការ​ផ្លាស់ប្ដូរ។ បើ​សិស្ស​វិញ​ ត្រូវតែ​ខំរៀន​ បើ​មិន​រៀន ​មិន​ជាប់ ​តាម​ទ្រឹស្តី​ចេះ​គឺ​ជាប់។ ចំណែក​ឪពុកម្ដាយ​អាណាព្យាបាល​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​មិន​ទុកចិត្ត​ការប្រឡង​ដោយ​នាំគ្នា​ដើររក​ពឹងពាក់​អ្នកនេះ​អ្នកនោះ​តាម​ខ្សែបណ្តាញ​នានា​ ដើម្បី​សូក​ប៉ាន់​កាលពី​ជំនាន់​មុន​ដើរ​រក​វិញ្ញាសា​ឱ្យ​កូន​ តែ​ឥឡូវ​អត់​ទេ​ ពោលគឺ​តាំងពី​ ២០១៣​ មក​អត់​មានតែ​ម្តង​»។

លោក​បណ្ឌិត ហេង វ៉ាន់ដា បាន​បន្តថា ​«ខ្ញុំ​គិតថា​ក្រសួង​អប់រំ​ គួរតែ​ដាក់​ការប្រឡង​បាក់ឌុប​ក្លាយជា​ទិវា​បាក់ឌុប​ជាតិ​សម្រាប់​រំលឹក​ និង​ដើម្បី​ធ្វើឱ្យ​ការប្រឡង​បាក់​ឌុប​ទៅ​ថ្ងៃ​អនាគត​កាន់តែ​មានតម្លៃ​»។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​ ១៧ ​តុលា​ នេះ​ថា ​ក្នុងនាម​ក្រសួង​អប់រំ​ សូម​អរគុណ​ក្នុងការ​ផ្ដួចផ្ដើម​គំនិត​នេះ ​ដោយឡែក​កន្លង​ទៅ​ក្រសួង​បានធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​កំណែ​តម្រង់​ ក៏ដូចជា​លើកកម្ពស់​គុណភាព ​នៃ​ការអប់រំ ​មិន​ថា​ធ្វើ​កំណែទម្រង់​តាម​សាលារៀន​ កំណែទម្រង់​តាម​គ្រឹះស្ថានសិក្សា គ្រូ​ ក៏ដូចជា​ការប្រឡង​ និង​ការ​វាយតម្លៃ​នានា​។​ ដូច្នេះហើយ​នេះ​គឺជា​ជោគជ័យ​មួយ​ ហើយ​ក្រសួង​ក៏​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង ​ដើម្បី​លើកកម្ពស់​គុណភាព​ការអប់រំ​ជា​បន្តទៀត​ដែរ។

លោក​បណ្ឌិត​សភា​ចារ្យ ហង់ជួន ​ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន ​និង​កីឡា បានលើកឡើង​ក្នុងឱកាស​ចុះ​កាត់​វិញ្ញាសា​ប្រឡង​បាក់​ឌុប​កាលពី​ថ្ងៃទី​ ០៨ ​តុលា​ ថា​ ពីដំបូង​ការធ្វើ​កំណែ​តម្រង់​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ ​២០១៤​ មានការ​ប្រឈម​ច្រើន​ ដោយសារ​សិស្ស​អត់​ទាន់​បាន​យល់ដឹង ​ដោយបាន​នាំចូល​សំណៅ​ឯកសារ​ប្រឡង​ច្រើន ​និង​មានការ​នាំចូល​ឧបករណ៍​អេឡិចត្រូនិក និង​មាន​អ្នក​ប្រឡង​ជំនួស។ បន្ទាប់មក​ ក្រសួង​ បានរៀបចំ​យន្តការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ហើយ​បានដាក់​ទោសទណ្ឌ​តាម​ច្បាប់​បញ្ញត្តិ។ នៅ​ឆ្នាំ​ទី ​២ ​ទី​ ៣​ ឃើញថា ​សិស្ស​បាន​យល់​ដឹង​ បាន​ខិតខំ​ប្រឹងប្រែង​រៀន​ និង​គ្រូ​ខំ​បង្រៀន ​ហើយ​ក្រសួង​បាន​សង្ខេប​មេរៀន​មុខវិជ្ជា​សំខាន់ៗ សម្រាប់​សិស្ស​ និង​បង្រៀន​សិស្ស​បំប៉ន​បន្ថែម​ត្រៀម​ប្រឡង​ជួយ​ពង្រឹង​សមត្ថភាព​សិស្ស។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា រយៈពេល​ ១០ ​ឆ្នាំនេះ ​ឃើញថា​ ដំណើរការ​ប្រឡង​បាក់ឌុប​បាន​កែលម្អ​ហើយ​ ជាពិសេស​ការ​ប្រឡង​នេះ​មិនមែន​ត្រឹមតែ​ជា​ការ​ប្រឡង​ទេ​ គឺ​យក​លទ្ធផល​ប្រឡង​នេះ​ទៅធ្វើ​កំណែទម្រង់​សាលារៀន​ទៀត។ មានន័យថា​ សិស្ស​ខំប្រឹង​រៀន​ គ្រូ​ខំប្រឹង​បង្រៀន​បន្ថែម​ ហើយ​សាលា​ខិតខំ​កែលម្អ​ សាលារៀន​អនុវត្ត​កម្មវិធីសិក្សា កែលម្អ​វិធីសាស្ត្រ​បង្រៀន​ និង​ថ្នាល​ឌីជីថល ​ដើម្បី​ងាយស្រួល​ដល់​សិស្ស​ស្វ័យ​សិក្សា​ថែមទៀត។ ទាំងអស់​នេះ​បង្កើត​ទៅ​ជា​យន្តការ​មួយ​ដ៏​រឹងមាំ​ មាន​គោលការណ៍​ច្បាប់ យុត្តិធម៌​ និង​លទ្ធផល​ទទួល​យក​បាន។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា កត្តា​ជោគជ័យ​នេះ​ដោយសារ​ក្រសួង​បាន​រៀបចំ​លិខិត​បទដ្ឋាន​នានា ការ​ផ្សព្វផ្សាយ​ ពិសេស​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​នៅក្នុង​ការ​រៀបចំ​ការ​ប្រឡង​ដោយមាន​អ្នកសង្កេតការណ៍ មាន​គណៈកម្មការ​មេ​ប្រយោគ​ទូទាំង​ប្រទេស​ដែល​មើល​ការខុសត្រូវ​ និង​ចាត់តាំង​ថ្នាក់ដឹកនាំ​ក្រសួង​ឱ្យ​ទទួល​ខុសត្រូវ​តាម​រាជធានី-​ខេត្ត​ ទាំង ​២៥​ និង​មាន​គណៈកម្មការ​អប្បមាទ​តាម​ឃ្លាំមើល​ដំណើរការ​ប្រឡង​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

The post ប្រធានសមាគមមួយ ស្នើឱ្យ ក្រសួងអប់រំ ដាក់ការប្រឡងបាក់ឌុប ជាទិវាបាក់ឌុបជាតិ appeared first on Kampuchea Thmey Daily.

លោក ហេង វ៉ាន់ដា ៖ សមាគមមិនទទួលយកសំណើពីសាលាឯកជន​សុំរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេ
លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២១ សីហា នេះ​ថា សមាគម​នឹង​មិន​ទទួល​យក​សំណើ​ណាមួយ​ពី​គ្រឹះស្ថាន​សិក្សា​ឯកជន​ស្នើសុំ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ឌុប ទេ បើ​ទោះបី​ជា​បច្ចុប្បន្ន​មាន​សាលា​ខ្លះ​បាន​រៀបចំ​ប្រឡង​ឌីប្លូម​ដោយ​ខ្លួនឯង​ក៏ដោយ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​នៅ​មិនទាន់មាន​សាលា​ឯកជន​ណាមួយ​បាន​ស្នើ​សុំ​រៀបចំ​ការ​ប្រឡង​បាក់ឌុប​ដោយ​ខ្លួនឯង​នៅឡើយ​ទេ បើ​ទោះបី​ជា​មាន​សាលា​ខ្លះ​អាច​មាន​សមត្ថភាព​រៀបចំ​ការ​ប្រឡង​ឌីប្លូម​ដោយ​ខ្លួនឯង​បាន​ក៏ដោយ។

លោក​បាន​បន្ត​ទៀត​ថា កន្លង​មក​មិន​មាន​សាលា​ឯកជន​ណា​ស្នើ​មក​សមាគម​រៀបចំ​ប្រឡង​បាក់ឌុប​ដោយ​ខ្លួនឯង​ទេ ហើយ​បើទោះជា​មាន​សំណើ ក៏​សមាគម​មិន​ទទួលយក​សំណើ​នោះ​មក​ពិនិត្យ​ដែរ។

លោក​បាន​បន្ថែម​ថា «​អត់ៗ ទេ អាហ្នឹង​យើង​បាក់ឌុប​មួយ​សមាគម​អត់​ស្នើសុំ​ទេ ហើយក៏​អត់​ទទួល​យក​សំណើ​យក​មក​គិត​ដែរ ក្នុង​សមាគម ព្រោះថា​សំណើ​លុះ​ត្រា​មានការ​ឯកភាព​គ្នា​ទាំង​សាកលវិទ្យាល័យ មធ្យមសិក្សា និង​បឋមសិក្សា ឯកភាព​គ្នា​លើក ហើយ​បើ​កាលណា​ឯកភាព​គ្នា​លើក បើ​ឌីប្លូម​ឯកភាព​»។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​មាន​សមាជិក​កើន​ឡើង​ដល់ ១៤៥ គ្រឹះស្ថាន ហើយ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន ៤០ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា និង ១០៥ ទៀត ជា​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ កើន​ឡើង​ជាង ២០ គ្រឹះស្ថានសិក្សា ចាប់​តាំងពី​មុន​ជំងឺ​កូវីដ មក​ដល់​បច្ចុប្បន្ន។

លោក ហេង វ៉ាន់ដា បាន​បន្ថែម​ថា ការ​ដែល​សមាគម​អត់​លើក​ជា​សំណើ និង​មិន​ទទួល​យក​សំណើ​នេះ ខ្លាច​ប៉ះពាល់​ដល់​ទិវា​បាក់ឌុប​ជាតិ ព្រោះថា​ក្រសួង​រៀបចំ​ការ​ប្រឡង​បាក់ឌុប​មាន​គុណភាព ហើយ​ទទួល​បាន​ជោគជ័យ ខណៈ​កន្លងមក​ការ​ប្រឡង​បាក់ឌុប​បេក្ខជន​ពូកែ ឬ មិន​ពូកែ តែងតែ​មាន​ការ​លេចឮ​ពី​ភាព​មិន​ប្រក្រតី​ដូចជា​ការ​សូកប៉ាន់ ដើម្បី​ប្រឡង​ជាប់​ជាដើម។ ប៉ុន្តែ​ចាប់​តាំងពី​មាន​គោល​នយោបាយ​ថ្នាក់​ជាតិ​មក បាន​ប្រែក្លាយ​មក​ជា​អ្នកចេះ​គឺ​ជាប់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា រហូត​មក​ដល់​ពេលនេះ ក្រសួង ពុំបាន​អនុញ្ញាត​ឱ្យ​សាលា​ឯកជន​ណាមួយ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ឌុប ដោយ​ខ្លួនឯង​នៅឡើយ​ទេ។

លោកស្រី បាន​បន្ត​ថា ប៉ុន្តែ​កន្លងមក ក្រសួង​ធ្លាប់​បាន​ចេញ​លិខិត​ផ្តល់​សញ្ញាបត្រ​សមមូល​សម្រាប់​សាលា​មួយ​ចំនួន​ដែល​អនុវត្ត​កម្មវិធីសិក្សា​អន្តរជាតិ​ដូចជា​សាលា Cambridge ជាដើម ដែល​សាលា​នេះ​អនុវត្ត​តាម​ស្តង់ដារ​កម្មវិធី​អន្តរជាតិ និង​ធ្វើ​រង្វាយ​តម្លៃ​ស្របតាម​ស្តង់ដារ​ដែល​ខ្លួន​អនុវត្ត​ហើយ​សិស្ស​ដែល​ប្រឡង​ចប់​ពី​កម្មវិធី​អន្តរជាតិ​នោះ នឹង​ទទួល​បាន​សញ្ញាបត្រ​សមមូល។

លោកស្រី បន្ត​ទៀត​ថា សម្រាប់​ប្រឡង​ឌីប្លូម​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២ ខែ​កញ្ញា ខែក្រោយ​នេះ ក្រសួង​បាន​អនុញ្ញាត​សាលា​ឯកជន​ចំនួន ១៥៥ សាលា រៀបចំ​ការ​ប្រឡង​ដោយ​ខ្លួនឯង តែ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ផង​ដែរ។ ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី ក្រសួង​នឹង​ចុះ​អធិការកិច្ច​តែម្ដង។

គួរ​បញ្ជាក់​ថា សម្រាប់​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​យក​ថ្ងៃ​ទី ៨ ខែ​តុលា ឆ្នាំ ២០២៤ ជា​កាលបរិច្ឆេទ​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ៕

អត្ថបទ ៖ សំអឿន

The post លោក ហេង វ៉ាន់ដា ៖ សមាគមមិនទទួលយកសំណើពីសាលាឯកជន​សុំរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯងទេ appeared first on Kampuchea Thmey Daily.

អ្នកជំនាញអប់រំ គាំទ្រអ្នកប្រើបណ្ដាញសង្គម សរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ លើកតម្កើងភាសាជាតិ
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​សរសេរ​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​នៅ​លើ​បណ្ដាញ​របស់​ខ្លួន​បាន​ត្រឹមត្រូវ ដើម្បី​លើក​តម្កើង​ភាសា​ជាតិ។

ថ្មីៗ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​ធ្វើការ​ណែនាំ​ដល់​គ្រប់​អង្គភាព​ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សិស្សានុសិស្ស យុវជន និង​អ្នក​ពាក់ព័ន្ធ​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​គោលបំណង​លើក​កម្ពស់​ការ​ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់​ទំនង​សង្គម និង​នៅ​តាម​ទី​សាធារណៈ ទាំង​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​បណ្ដុះ​ស្មារតី​ស្រលាញ់ និង​ថែរក្សា​អក្សរ និង​ភាសាជាតិ​ឱ្យ​បាន​គង់វង្ស និង​រីកចម្រើន​ថែមទៀត។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កុម្ភៈ នេះ​ថា ការ​ដែល​ក្រសួង​ចេញ​លិខិត​នេះ​ពិតជា​ត្រឹមត្រូវ។ ទោះជា​យ៉ាងណា ដើម្បី​ឱ្យ​លិខិត​ណែនាំ​នោះ​យក​ទៅ​អនុវត្ត​បាន គួរ​តែ​មាន​ការ​ណែនាំ​លម្អិត​បន្ត​ទៅ​ទៀត​ថា តើ​ត្រូវ​មាន​វិធីសាស្ត្រ​ដូច​ម្ដេច​បន្ត​ទៅ​ទៀត ដើម្បី​ឱ្យ​ការ​ណែនាំ​នេះ កាន់តែ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត។

លោក​បាន​បន្ត​ថា «ពីមុន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​អ្នក​សិក្សា​លែង​សូវ​ខ្វាយខ្វល់​ពី​ការ​សរសេរ​ស្រប​តាម​វេយ្យាករណ៍ ឬ​មិន​ស្រប​, សរសេរ​ឃ្លា​ប្រយោគ​ចប់​មិន​ដឹង​ថា​មានន័យ​ដូចម្ដេច ឬ​ស្រប​ទៅ​នឹង​គំនិត​ដែល​ខ្លួន​ចង់បាន ឬ​មិន​ស្រប ឬ​ស្រប​ទៅ​នឹង​អ្នកអាន​ចង់បាន ឬ​សរសេរ​ចប់​មិន​ដឹង​ចង់​មាន​ន័យ​ថា​ម៉េច រួច​បង្ខំ​អ្នកអាន​ទៅ​អាន​ភាសាបរទេស​អែប​មក​ជា​មួយ​ជាដើម​, ការ​មុន​យកចិត្តទុកដាក់​លើ​អក្ខរាវិរុទ្ធ​, ការ​មិន​ផ្ចង់​តួ​អក្សរ​ធ្វើ​ឱ្យ​តួអក្សរ​បត់បែន​តាម​ចិត្ត​, ការ​អាន​មិន​ចេញ​, ការ​បញ្ចេញ​សូរ​សំឡេង​ចំ​តួអក្សរ ឬ​ចេញ​សំឡេង​ភាសាបរទេស ជាដើម​។​ល​។»។

លោក​បាន​បន្ត​ទៀត​ថា យ៉ាងណាក៏ដោយ​បច្ចុប្បន្ន​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​នៅ​តាម​ទី​សាធារណៈ ហាក់បីដូចជា​ការ​សរសេរ​ស្របតាម​វេយ្យាករណ៍​ល្អ​ជាង​មុន ទាំង​ខ្លឹមសារ អត្ថន័យ អត្ថរូប អត្ថរស អក្ខរាវិរុទ្ធ​, ការ​ផ្ចង់​តួអក្សរ​, ការ​បញ្ចេញ​សូរ​សំឡេង ។ល។ ការ​អាន​ទៀតសោត ក៏​មាន​ការ​លើក​ដាក់ ដកឃ្លា ខ័ណ្ឌ និង​ចំ​តួអក្សរ ជាដើម។ ហេតុ​នេះ​ហើយ ទើប ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​លិខិត​ណែនាំ​បន្ថែម​ទៀត។

ចំណែក​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា «ការ​ចេញ​សេចក្ដីណែនាំ​របស់​ក្រសួង​នេះ តាម​ពិតជា​រឿង​ល្អ​នៅ​ក្នុង​ការ​សរសេរ​ជា​ភាសាជាតិ សរសេរ​ហ្នឹង​កុំ​គ្រាន់តែ​ជា​ការ​សរសេរ​សរសេរ​ឱ្យ​ត្រូវ​ថែមទៀត។ ភាសាជាតិ​យើង​បើ​យើង​មិន​ស្រលាញ់ តើ​ឱ្យ​នរណា​ជា​អ្នក​ស្រលាញ់។ អីចឹង​ដើម្បី​បណ្ដុះ​ឱ្យ​ភាសា​នឹង​មាន​លក្ខណៈ​ទូលំទូលាយ ក្មេង​គ្រប់រូប ឬ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម អាច​សរសេរ​បាន​ដោយ​ងាយស្រួល វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រសួង​អប់រំ ដោយសារ​ក្រសួង​អប់រំ ជា​មេបា ជា​អ្នក​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​ភាសាជាតិ»។

លោក​បាន​លើក​ជា​យោបល់​ថា ជា​រួម​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ គួរតែ​យកចិត្តទុកដាក់​ចូលរួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ​របស់​យើង​ចាប់​ផ្តល់​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​ក្មេង​ចាប់​តាំងពី​កម្រិត​ថ្នាក់​ទី ១ ដែល​គាត់​ស្គាល់​ពី​សូរសៀង​សូរស័ព្ទ​ការ​សរសេរ​ពាក្យ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក​បាន​បន្ត​ទៀត​ថា «ឥឡូវនេះ បើ​យើង​យក​មក​កែ​បណ្ដាជន​ទូទៅ​ដែល​ប្រើ​ហ្វេសប៊ុក ពេលខ្លះ​វា​ពិបាក និង​ហួសពេល​ទៅ​ហើយ។ អ្នកខ្លះ​មិន​បាន​យកចិត្តទុកដាក់​រៀន​ពី​ក្មេង អីចឹង​ការ​សរសេរ​ភាសា ការ​បម្រែបម្រួល​ភាសា អត់​បាន​យល់​ស៊ីជម្រៅ​ទេ ដល់​អីចឹង​ពេល​សរសេរ​ទៅ​វា​ខុស​ដូចជា​ពាក្យ​ឱ្យ​ខ្លះ​សរសេរ​អោយ​នៅ​ឡើយ។ អីចឹង​ចូលរួម​លើក​តម្កើង​ភាសាជាតិ​ទាំងអស់​គ្នា​ទៅ ដើម្បី​ឱ្យ​ភាសាជាតិ​យើង​ទូលំទូលាយ​នៅ​ស្រុក​គេ ពិសេស​ប្រទេស​ថៃ គេ​សរសេរ​ភាសា​គេ​ក្នុង​បណ្ដាញ​ហ្វេស​ប៊ុក គេ​មិនសូវ​ប្រើ​ភាសា​អង់គ្លេស​ទេ។ អីចឹង​ហើយ​បាន​ជា​ហ្គោហ្គល​ត្រេន​ស្លេត ព្យាយាម​ដើម្បី​ធ្វើ​ហ្គោ​ហ្គល​ត្រេន​ស្លេត​ហ្នឹង ឱ្យ​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​អាច​ឱ្យ​អ្នក​ផ្សេង​អាច​ចង់​មើល​ខ្លឹមសារ ឬ ពាក្យពេចន៍​ដែល​ប្រជាជន នៃ​ជាតិ​សាសន៍​នីមួយៗ សរសេរ គេ​ប្រើ​ហ្គោហ្គល​ត្រេនស្លេត ទៅ​គេ​អាច​យល់​បាន​ហើយ»។

លោក​បាន​លើកទឹកចិត្ត​បណ្ដាជន ពិសេស​លោកគ្រូ អ្នកគ្រូ គណៈ​នាយក​មន្ត្រីរាជការ​ផ្សេងៗ សូម​យកចិត្តទុកដាក់ ហើយ​ប្រែក្លាយ​ការ​សរសេរ​ឃែបសិន​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ភាសា​អង់គ្លេស ទៅ​ជា​ភាសាជាតិ​របស់​យើង​វិញ៕

អត្ថបទ ៖ សំអឿន

The post អ្នកជំនាញអប់រំ គាំទ្រអ្នកប្រើបណ្ដាញសង្គម សរសេរសំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ លើកតម្កើងភាសាជាតិ appeared first on Kampuchea Thmey Daily.

អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត
អ្នក​ជំនាញ​ផ្នែក​វិស័យ​អប់រំ បាន​វាយ​តម្លៃ​ថា ដំណើរការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ បាន​ប្រព្រឹត្តិ​ទៅ​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀត ហើយ​ស្នើ ក្រសួង បន្ត​រៀបចំ​ការ​ប្រឡង​ជា​បន្ត​ទៀត ដើម្បី​ចម្រាញ់​រក​សិស្ស​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ឲ្យ​បាន​កាន់តែ​ច្រើន ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​រីកចម្រើន។

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ វិច្ឆិកា​នេះ​ថា «ដំណើរការ​ប្រឡង​បាក់ឌុប មាន​ភាព​ល្អ​ប្រសើរ​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅ​ទៀត ដោយមាន​ការ​រឹតបន្តឹង​ខ្លាំង​ ធ្វើ​ឲ្យ​សិស្ស​ខំ​រៀន បើ​មិន​ខំ​រៀន​ទេ មិន​អាច​ប្រឡង​ជាប់ ឬ​ទទួល​បាន​និទ្ទេស​ល្អ​បាន​ទេ ដូច​ទ្រឹស្ដី ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើក​ឡើង​អី​ចឹង អ្នកចេះ​អត់​ចេះ​ធ្លាក់។ ដល់​អីចឹង ឈប់​សូក​អីចឹង បាក់​ឌុប​ជាតិ​គាំទ្រ ១៨០% តែម្តង​ ឲ្យ​បន្ត​ធ្វើ​ព្រោះ​បាន​ផល​ច្រើន​ណាស់​»។ លោក បាន​បន្ត​ថា «ការ​ប្រឡង​នេះ គិត​ពី​ហ្គ្រេត មិនមែន​មិន​ឲ្យ​សិស្ស​រៀន​បន្ត​ទៀត​ទេ។ ប្រឡង​បាក់​ឌុប​ជាតិ ត្រូវ​តែ​មាន ព្រោះ​ថា​សិស្ស​ជាប់​មាន​គុណភាព​ពូកែ​ពិត​មែន ពិសេស​សិស្ស​ជាប់ A ខំ​រៀន​តែម្ដង»។

ចំណែក​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ប្រឡង​បាក់ឌុប​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ដោយ​មាន​ការ​រៀបចំ​យ៉ាង​តឹងរ៉ឹង មាន​ការ​សង្កេត​ការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ អប្បមាទ និង​គណៈមេប្រយោគ​នៅ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា ចំពោះ​លទ្ធផល​ឆ្នាំនេះ​មាន​សិស្ស​ជាប់​កើន​ឡើង ពិសេស​សិស្ស​ជាប់​និទ្ទេស A ដែល​បង្ហាញ​ពី​ការ​គ្រប់គ្រង​ដំណើរការ​ប្រឡង​បាន​ល្អ សិស្ស​ខិតខំ​រៀន​ទើប​ធ្វើ​ឲ្យ​សិស្ស​ជាប់​ច្រើន។ យ៉ាងណា​ក៏ដោយ លោក​ស្នើ​ថា ​«​ប្រសិន​បើ​ការ​ប្រឡង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​នោះ​ នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ ក្រសួង​ គួរ​តែ​រៀបចំ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង ​ម្ចាស់ការ​ដោយ​ខ្លួនឯង​ ព្រោះ​ក្រសួង​មាន​បទពិសោធន៍​គ្រប់គ្រាន់​ មាន​ទាំង​អប្បមាទ គណៈមេប្រយោគ​ក្នុង​ការ​ត្រួតពិនិត្យ ​និង​ដំណើរការ​ប្រឡង​ ដោយ​មិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀត​នោះ​ទេ​»។

គួរ​ជម្រាប​ថា ប្រឡង​បាក់ឌុប​ឆ្នាំ ២០២៣ នេះ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ចំនួន ៩៨ ៤៦០ នាក់​ត្រូវជា ៧២,៨៩ ភាគរយ នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ​១៣៥ ០៨៤​ នាក់​ ស្រី​ ៧២ ៣៤៤​ នាក់ ក្នុង​ចំណោម​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ១៣៧ ៤១២ នាក់ ស្រី ៧៣ ២៧៨ នាក់។ ក្នុង​នោះ បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់​, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់​, និង​និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ ៖ សំអឿន

The post អ្នកជំនាញអប់រំ ៖ ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុនៗ ទៅទៀត appeared first on Kampuchea Thmey Daily.

លោក ហេង វ៉ាន់ដា ចាត់ទុករដ្ឋមន្ត្រីក្រសួងអប់រំ ជា«កំពូលមនុស្ស»
លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានចាត់ទុកលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថាជាកំពូលមនុស្ស។ លោក ហេង វ៉ាន់ដា ក៏បានបង្ហាញឳ្យដឹងផងដែរថា លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន អាចប្រើប្រាស់បានដល់ទៅ ៧ ភាសាឯណោះ។

​​តាមរយ:ហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា លោក ហេង វ៉ាន់ដា បានបញ្ជាក់ថា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន គឺជាកំពូលមនុស្សដែលគ្មានសារជាតិពុករលួយក្នុងខ្លួនទាល់តែសោះ។ លោកថា៖«កំពូលមនុស្សធ្វើអីក៏ល្អ ការដឹកនាំក៏ល្អ ការគ្រប់គ្រងក៏ល្អ ការធ្វើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាក៏ល្អ ជាមួយនឹងភាពញញឹមញញែម សប្បាយរីករាយ គ្មានបំណុលទាល់តែសោះក្នុងខ្លួន»។

សូមបញ្ជាក់ថា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន គឺជានិស្សិតឆ្នើមមួយរូបដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី និងបានកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ៕

The post លោក ហេង វ៉ាន់ដា ចាត់ទុករដ្ឋមន្ត្រីក្រសួងអប់រំ ជា«កំពូលមនុស្ស» appeared first on Kampuchea Thmey Daily.

ក្រសួងអប់រំ មិនទាន់ទទួលបានករណីតវ៉ាលទ្ធផល​ពីបេក្ខជនប្រឡងបាក់ឌុប
រហូតមកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់ទទួលបានករណីតវ៉ាលទ្ធផលប្រឡងបាក់ឌុបណាមួយពីបេក្ខជនប្រឡងធ្លាក់ឬជាប់ឌុបនៅឡើយទេ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅរសៀលថ្ងៃទី២៤ធ្នូនេះថា «ជាទូទៅក្រសួងអប់រំ យុវជន និងកីឡាជម្រាបជូនមហាជនពីព័ត៌មានបច្ចុប្បន្នភាព តាមរយ:ហ្វេសប៊ុកផ្លូវការរបស់ក្រសួង។ នៅពេលមានព័ត៌មានថ្មីករណីពាក់ព័ន្ធការប្រឡងបាក់ឌុប ក្រសួងនឹងជម្រាបជូនមហាជន តាមរយ:ហ្វេសប៊ុកផ្លូវការរបស់ក្រសួង»។

ការប្រឡងបាក់ឌុបថ្ងៃទី០៥ធ្នូ២០២២កន្លងទៅថ្មីៗនេះ អ្នកជំនាញវិស័យអប់រំបានកោតសរសើរពីការរៀបចំប្រព្រឹត្តិទៅបានល្អនិងលទ្ធផលអាចទទួលយកបានទាំងអស់គ្នាហើយមានសិស្សប្រឡងជាប់ច្រើនជាងឆ្នាំមុន។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី២៤ធ្នូនេះថា «មិនមានអ្វីប្លែកទេនៅពេលដែលសិស្សម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រនោះនឹងទទួលបានលទ្ធផលល្អហើយ។ជាក់សស្តែងឆ្នាំនេះឃើញថាសិស្សជាប់ច្រើនជាងឆ្នាំមុន»។

ចំណែក លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានឱ្យដឹងដែរថា លទ្ធផលបាក់ឌុបនៅឆ្នាំនេះឃើញថាល្អប្រសើរដោយចំនួនភាគរយសិស្សប្រឡងជាប់ខ្ពស់ជាងឆ្នាំមុន ដោយសារស្ថានភាពកូវីដ១៩បានធូរស្បើយ ផ្តល់ឱកាសឱ្យសិស្សបានចូលរៀនច្រើនខុសពីបណ្តាឆ្នាំមុនៗដែលមានកូវីដ១៩ឆ្លងខ្ពស់សិស្សចូលរៀនបានតិចជាមួយគ្រូនិងរៀនតាមអនឡាញធ្វើឱ្យសិស្សមួយចំនួនរៀនមិនបានពេញលេញ។ ម្យ៉ាងទៀតលទ្ធផលប្រឡងនេះក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សផងដែរ។

ចំណែកបេក្ខជនជាប់និទ្ទេសA តិចជាងឆ្នាំមុនដល់ទៅ៧០០នាក់ លោក ហេង វ៉ាន់ដាបានពន្យល់ថា គ្មានអីទៀងទាត់ទេ។ ទោះជាយ៉ាងណា ក៏ការប្រឡងនេះបង្ហាញឱ្យឃើញនូវសច្ចៈភាព និងតម្លាភាព។ យ៉ាងណាក៏ដោយ លោកបានណែនាំដល់សិស្សប្រឡងជាប់បាក់ឌុប គួរតែជ្រើសយកមុខវិជ្ជា ត្រូវឈរលើចំណង់ចំណូលចិត្ត។ មានអំណោយទានពីកំណើតនិងត្រូវគិតដល់ទីផ្សារដែរ។

គួរបញ្ជាក់ថាឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន៩០៩៥០នាក់ត្រូវជា ៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន១២៥៧៣៥នាក់កើនជាងឆ្នាំមុន១៨៩៣៤នាក់ ខណៈឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ៧២០១៦ នាក់ស្មើនឹង៦៥.៦៥ភាគរយ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។

ចំណែកបេក្ខជនជាប់និទ្ទេសAនៅឆ្នាំនេះមានចំនួន ១០៤៩នាក់ ថយចុះចំនួន៧០៤នាក់ ខណៈឆ្នាំមុនមានបេក្ខជនជាប់និទ្ទេសAចំនួន១៧៥៣នាក់។

ប្រឡងបាក់ឌុបថ្ងៃទី០៥ធ្នូ២០២២ មានបេក្ខជនចុះឈ្មោះសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨៧៧១នាក់មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគនិងគណៈកម្មការនានាចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧២៤០នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។

ចំណែកអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់និងអ្នកសង្កេតការណ៍រាជធានីខេត្តចំនួន២ ៧០០នាក់៕

អត្ថបទ៖ សំអឿន

The post ក្រសួងអប់រំ មិនទាន់ទទួលបានករណីតវ៉ាលទ្ធផល​ពីបេក្ខជនប្រឡងបាក់ឌុប appeared first on Kampuchea Thmey Daily.

ការកើនឡើងនៃ សាលាឯកជន ប៉ះពាល់ដល់ សាលារដ្ឋ ឬទេ?
លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ការកើនឡើងនៃចំនួនគ្រឹះស្ថានសិក្សាឯកជន មិនធ្វើឱ្យប៉ះពាល់ដល់សាលារដ្ឋនោះទេ ផ្ទុយទៅវិញបានជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាថែមទៀត។

លោកបណ្ឌិតបានបន្តថា ការកើនឡើងនៃចំនួនសាលារៀនឯកជន បានជួយដល់រាជរដ្ឋាភិបាលដើម្បីស្រូបយកសិស្សនិស្សិតឱ្យបានរៀន ហើយបង្កើនធនធានមនុស្សឱ្យកាន់តែច្រើន។

លោកបណ្ឌិត មានប្រសាសន៍បន្តទៀតថា៖ “តាមធម្មតា សាលារដ្ឋជាសាលាមិនស្វែងរកប្រាក់ចំណេញអ្វីទេ ទោះបីជាមានយកប្រាក់ក៏ដោយ ក៏ប្រាក់ទាំងនោះមិនមែនស្វែងរកផលចំណេញ។ ផ្ទុយទៅវិញសាលាឯកជនទេដែលស្វែងរកប្រាក់ចំណេញ។ ដូចនេះការកើនឡើងរបស់សាលាឯកជននេះ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក និងមិនមានផលប៉ះពាល់អ្វីដែរ”។

លោកបណ្ឌិតបានបន្ថែមថា ប្រទេសមានសន្តិភាព មានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ធ្វើឱ្យមានកំណើនប្រជាពលរដ្ឋមានជីវភាពធូរធារច្រើន ហើយបើកាលណាប្រជាពលរដ្ឋធូរធារ ពួកគាត់នឹងបញ្ជួនកូនតូចៗទៅចូលរៀន ក៏នឹងកើនដែរ។ ចំណែកកំណើនសាលារៀន ក៏កើនឡើងដែរ ទាំងសាលារដ្ឋ និងឯកជន។

លោកបណ្ឌិតបានបញ្ជាក់ថា៖ “ជាទូទៅ បើសិនជាសាលារដ្ឋស្រូបយកសិស្សថ្មីៗមិនបាន តែងតែយកសាលាឯកជនទៅជំនួស ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលបើកទូលាយឱ្យមានវិស័យឯកជន។ បើរដ្ឋាភិបាលមានលទ្ធភាព ក្រសួងអប់រំមានលទ្ធភាពស្រូបយកទាំងអស់ នោះក៏មិនសូវមានវិស័យឯកជនទេ។ ប៉ុន្តែបើស្រូបបានចំនួនណាមួយ ហើយមិនអាចមានលទ្ធភាពស្រូបបានទាំងអស់ទេ វាត្រូវមានសាលាឯកជនហើយ”។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ នេះ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅ ទាំងសាធារណៈ និងឯកជន មានចំនួន ១៨ ៤៣០ ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣ ០៨៣ កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣ ៦៨១ និងគ្រឹះស្ថានសិក្សាឯកជន ១ ៦៦៦។

ក្នុងនោះមានសិស្សសរុបចំនួន ៣ ៥៨៩ ០២៥ នាក់ សិស្សស្រី ៥០,៤ ភាគរយ ដោយមានសិស្សមត្តេយ្យសិក្សាសហគមន៍ ៧១ ៣៩៩នាក់ ស្រី ៥១,៧ ភាគរយ សិស្សគ្រឹះស្ថានសិក្សាចំណេះ ទូទៅសាធារណៈ ៣ ២៧៧ ០៧៦ នាក់ ស្រី ៥០,៤ ភាគរយ និងសិស្សគ្រឹះស្ថានសិក្សាឯកជន ២៤០ ៥៥០ នាក់ ស្រី ៤៩,០ ភាគរយ។

ចំណែកគ្រឹះស្ថានឧត្តមសិក្សាសរុបមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៨២។ និស្សិតកំពុងសិក្សានៅកម្រិតឧត្តមសិក្សាសរុបមានចំនួន ១៩៨ ៣៦៣ នាក់ ស្រី ៤៩,៧ ភាគរយ៕

អត្ថបទ៖ សំអឿន

The post ការកើនឡើងនៃ សាលាឯកជន ប៉ះពាល់ដល់ សាលារដ្ឋ ឬទេ? appeared first on Kampuchea Thmey Daily.

អ្នកជំនាញអប់រំ ណែនាំដល់សិស្សនិស្សិតបង្កើនការប្រុងប្រយ័ត្ន ទោះកូវីដនៅកម្ពុជាធ្លាក់ដល់សូន្យ
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានធ្វើការណែនាំដល់សិស្សនិស្សិតត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្លាំងក្លាបន្ថែមទៀត ទោះបីជាស្ថានភាពការឆ្លងជំងឺកូវីដ-១៩ ធ្លាក់ដល់សូន្យក៏ដោយ។

លោកបណ្ឌិតបានមានប្រសាសន៍នៅថ្ងៃទី០៨ ខែឧសភានេះថា៖ “ខ្ញុំសូមបញ្ជាក់បន្តិចថា យើងសូន្យគឺទទួលជ័យជំនះទៅលើព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១ គឺសម្តេចតេជោមានប្រសាសន៍អីចឹង គឺសូន្យថ្ងៃម្សិលមិញហ្នឹង។ ប៉ុន្តែ មិនមានជ័យថា កូវីដ-១៩ អស់ពីលើផែនដីទេ វានៅតែមាន។ យើងចេះតែខ្លាចព្រោះគ្មាននរណាមួយអាចគ្រប់គ្រងវាបាន១០០ភាគរយទេ ខ្លាចវាមានការឆ្លងរាលដាលជាថ្មី បង្កើតជាព្រឹត្តិការណ៍ថ្ងៃណាមួយទៀតដែលបង្កើតបានជាយុទ្ធនាការ។ ប្រសិនបើមេរោគថ្មីមកទៀត អាចបិទទៀត”។

លោកបណ្ឌិត បានបន្តទៀតថា ថ្មីៗនេះវិធានការរបស់រាជរដ្ឋាភិបាលគឺដោះកាតព្វកិច្ចចេញលើការពាក់ម៉ាស។ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាមាននិស្សិតចូលច្រើន ហើយមាននិស្សិតខ្លះពាក់ម៉ាស និងខ្លះទៀតមិនពាក់ អាស្រ័យទៅលើសិទ្ធិសេរីភាពរបស់គាត់ ព្រោះថារាជរដ្ឋាភិបាលមិនតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាសទៀតទេ។ នៅលើសិស្សទេសិស្សគាត់ចង់ពាក់ក៏ពាក់ទៅ។

លោកបណ្ឌិត បានបន្ថែមថា ចំពោះការសិក្សាវិញនៅតាមគ្រឹះស្ថានសិក្សាឯកជន យើងនៅតែប្រកាន់យកវិធីសាស្ត្រតាមអនឡាញភ្លើស ឬអនឡាញបូកដដែល។ មានន័យថា ពាក់កណ្តាលរៀននៅក្នុងថ្នាក់ និងពាក់កណ្តាលទៀតរៀននៅខាងក្រៅ ឬនៅផ្ទះ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះជាវិធិសាស្ត្រមួយដ៏ល្អ ហើយយើងក៏មិនចាំបាច់ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា លើកលែងកាតព្វកិច្ចពាក់ម៉ាសនោះទេ។

យ៉ាងណាក៏ដោយ លោកបណ្ឌិតបានផ្តល់សិទ្ធិសេរីភាពឱ្យសិស្សនិស្សិតជាអ្នកសម្រេចដោយខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់នៅក្នុងថ្នាក់ ជាសិទ្ធិរបស់ពួកគេ។ លោកបណ្ឌិតបានបន្តទៀតថា ទោះបីជាមានការលើកលែងការពាក់ម៉ាស់ក៏ដោយ ក៏ការពាក់ម៉ាស់នៅមានប្រយោជន៍ខ្លះៗនៅតាមទីកន្លែងមួយចំនួនដែលតម្រូវឱ្យពាក់ម៉ាស់ដែរ៕

អត្ថបទ៖ សំអឿន

The post អ្នកជំនាញអប់រំ ណែនាំដល់សិស្សនិស្សិតបង្កើនការប្រុងប្រយ័ត្ន ទោះកូវីដនៅកម្ពុជាធ្លាក់ដល់សូន្យ appeared first on Kampuchea Thmey Daily.