លោក ឡុង ឌីម៉ង់ Archives - Kampuchea Thmey Daily

កត្តា​រាំង​ស្ទះ «ការ​ចុះ​បញ្ជី​គម្រោង​​វិនិយោគ​ក្រោម ៥ លាន​ដុល្លារ​» លើកយកពិភាក្សា​ក្នុង​សន្និបាតប្រចាំឆ្នាំ​របស់​ខេត្ត​ព្រះសីហនុ
«ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគដែល​មាន​ទុន​សមមូល ៥​ លាន​ដុល្លារ​ចុះក្រោម»​ គឺជា​ប្រធាន​បទមួយ​​ត្រូវ​បាន​លើក​យក​ពិភាក្សាក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់រដ្ឋបាល​ខេត្តព្រះសីហនុ។

ទោះបី​មានច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងច្បាប់វិនិយោគ និង​ការប្រតិភូកម្ម​សិទ្ធិ​អំណាចមកអនុគណៈកម្មាធិការវិនិយោគខេត្ត ក៏រដ្ឋ​បាលខេត្តនៅតែ​ជួប​បញ្ហាប្រឈម​មួយចំនួន។ នេះបើតាម​លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែល​ដឹកនាំ​កិច្ចពិភាក្សាចំពោះមុខប្រធានបទ «ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគដែល​មាន​ទុន​សមមូល ៥​ លាន​ដុល្លារ​ចុះក្រោម» នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើកទិសដៅការងារបន្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

បញ្ហា​រាំង​ស្ទះ​មាន​ដូចជា៖

– ធនធានមនុស្ស និង​ជំនាញបច្ចេកទេស៖ មន្ត្រីអនុវត្តមួយ​ចំនួន​នៅ​មិនទាន់​មាន​បទពិសោធន៍ និង​មិន​ទាន់យល់​ដឹង​ស៊ីជម្រៅ​​អំពី​ច្បាប់វិនិយោគថ្មីនៅឡើយ។ មន្ត្រីរបស់មន្ទីរ​អង្គភាពមួយចំនួន​មិន​ទាន់​ទទួល​បាន​ការបណ្តុះបណ្តាល​ពីក្រសួង​សាមី​នៅឡើយ ដែលការណ៍​នេះ​ជារបាំង​បច្ចេកទេស​ក្នុង​ការ​អនុវត្ត។

ឧទាហរណ៍៖ ប្រកាសលេខ ១៨៨ ប្រក.កសក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ស្តីពីការធ្វើ​ប្រតិភូកម្ម​សិទ្ធអំណាច​ទៅឱ្យមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​រាជធានី​ខេត្ត ក្នុងការ​ពិនិត្យ​ផ្តល់​យោបល់​និង​សម្រេច​លើ​ការចុះ​បញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​ទុនវិនិយោគ​សមមូល ៥ (ប្រាំ) លានដុល្លារចុះក្រោម

– កង្វះខាត​ទិន្នន័យ ព័ត៌មាន​លម្អិត​អំពី​តំបន់ និង​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៖ បញ្ហា​ថ្លៃដើម​អគ្គិសនី ទឹក​ស្អាត និង​ប្រព័ន្ធដឹក​ជញ្ជូនក្នុងខេត្តនៅតំបន់ខ្លះ​នៅ​មានកម្រិត ដែលជាឧបសគ្គដល់ការសម្រេចចិត្តរបស់​វិនិយោគិន

– នីតិវិធី​ដាក់ពាក្យ​ស្នើសុំ​គម្រោង QIP នៅ​អនុគណៈកម្មាធិការ​វិនិយោគខេត្តពុំទាន់​អាច​ដំណើរការ Online បាន​នៅ​ឡើយ

– ក្រសួង ស្ថាប័ន​មួយ​ចំនួន​មិនទាន់បាន​ធ្វើប្រតិភូកម្មមុខងារ​មក​ឱ្យមន្ទីរអង្គភាពជំនាញ

– ក្រសួង ស្ថាប័ន​មួយ​ចំនួន​បាន​ប្រតិភូកម្ម​រួចរាល់ ប៉ុន្តែពុំទាន់បានដាក់ចេញនីតិវិធី​ឬសេចក្តី​ណែនាំក្នុង​ការពិនិត្យ ផ្តល់​​យោបល់ និង​ឯកភាព​ផ្នែកបច្ចេកទេស តាម​ជំនាញ​និងផ្តល់​ការ​បណ្តុះ​បណ្តាលដល់​មន្ទីរ​អង្គភាព​របស់ខ្លួន​

នៅក្នុង​សន្និបាត​បាន​លើកឡើង​ថា ដើម្បីឱ្យរដ្ឋបាលខេត្តដើរតួនាទី​ជាអ្នកសម្របសម្រួល​វិនិយោគ​ដ៏​មាន​ប្រសិទ្ធភាព រដ្ឋបាល​​ខេត្ត​ត្រូវ​ការ​គាំទ្រ​ពីរាជរដ្ឋាភិបាល និងក្រសួង​ស្ថាប័នពាក់ព័ន្ធ​ដូចជា៖

– ការបណ្តុះ​បណ្តាល​សមត្ថភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គួរផ្តល់ការបណ្តុះបណ្តាលបន្តបន្ទាប់​ដល់​អនុគណៈ​កម្មាធិការវិនិយោគ​ខេត្ត

-ការ​ប្រតិភូកម្ម និងបណ្តុះបណ្តាល​បច្ចេកទេស​ច្បាស់​លាស់៖ ធានា​ថាការប្រតិភូកម្មមករដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អាច​មានសិទ្ធិ​សម្រេច​លើ​គម្រោង​ក្រោម ៥ លានដុល្លារ និង​មាន​ការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីអាច​ឱ្យមន្ត្រី​ទទួល​បន្ទុក​តាមមន្ទីរ អង្គភាព អាច​អនុវត្តបាន​ពេញលេញ

-ការចេញ​លិខិត​បទដ្ឋាន​គតិយុត្ត​ណែនាំជាស្តង់ដារ​អនុវត្តរួម​ទូទាំងប្រទេស

-ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុនិង​បច្ចេកវិទ្យា៖ ស្នើផ្តល់​កញ្ចប់​ថវិកា និង​បច្ចេកវិទ្យា សម្រាប់​គាំទ្រដល់ការអនុវត្ត​លើ​ការចុះបញ្ជី​គម្រោង​វិនិយោគទុនសមមូល ៥ លានដុល្លារចុះក្រោម

– ផ្តល់ការ​លើកទឹកចិត្តណាមួយ​ដល់បុគ្គលិក​ដែលមានទេពកោសល្យ ឬកម្មករដែលមានជំនាញខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ និង​ការអភិវឌ្ឍឧស្សាហកម្មប្រភេទថ្មី

-ការពន្លឿនការចេញប្រកាស​រួមស្តីពីការផ្តល់សេវា​សាធារណៈ​លើ​ការចុះបញ្ជីគម្រោង នៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត (កន្លងមក​អនុគណៈកម្មាធិការវិនិយោគខេត្តអនុវត្ត​តាម​ប្រកាស លេខ ៩៩១សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការ​ផ្តល់សេវា​សាធារណៈ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ចំពោះមុខ ដើម្បី​ជំរុញ​ការ​ចុះបញ្ជី​វិនិយោគ​ដែល​មាន​ទុន​សមមូល ៥ លាន​ដុល្លារ រដ្ឋបាល​ខេត្ត​ដាក់​ចេញវិធានការ​ដូច​ខាងក្រោម៖

-រដ្ឋបាលខេត្តគួរបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាព​ពាក់ព័ន្ធ​រាប់​ចាប់​ពី​មន្ត្រីជំនាញ និង​វិស័យ​ឯកជន (ជើង​សារ​គយ) ដើម្បីផ្តល់ការប្រឹក្សាយោបល់សម្រាប់បម្រើឱ្យការនាំចេញ

-គួរ​បានប្រើប្រាស់លេខាធិការដ្ឋាន​អនុគណៈកម្មាធិការ​វិនិយោគខេត្តជា​មន្ត្រីប្រឹក្សា និងផ្តល់ការ​គាំទ្រ​ដល់អ្នកវិនិយោគ ព្រមទាំងធ្វើការសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អនុវត្តបានដោយរលូនក្នុងករណីមានការរាំងស្ទះ ដោយកត្តាបច្ចេកទេសឬនីតិវិធីនានា

-រៀបចំជាសំណុំបែបបទ និងនីតិវិធីស្តង់ដាសម្រាប់ចុះបញ្ជីវិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ SOP និង Investment Guide Book សម្រាប់អនុវត្តក្នុងខេត្ត

– បន្តពង្រឹងយន្តការច្រកចេញចូលតែមួយដើម្បីធ្វើសាមញ្ញបនីយកម្មនីតិវិធីរដ្ឋបាល និងកាត់បន្ថយរយៈពេល​រង់ចាំក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)

– បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម៖ ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាម​អនឡាញដើម្បីផ្តល់​ភាព​ងាយស្រួល​ដល់វិនិយោគិន ក្នុង​ការ​ដាក់ពាក្យពីចម្ងាយ និងតាមដានវឌ្ឍនភាពសំណើ

-ការផ្តល់​ការ​លើក​ទឹកចិត្ត និងការគាំទ្រ សម្រួលនីតិវិធីផ្សេងៗដល់អ្នកវិនិយោគ

– ការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគតាមរយៈការរៀបចំកិច្ចប្រជុំ ការធ្វើសិក្ខាសាលា និង Business Roadshow ដោយសហការ​ជាមួយវិស័យ​ឯកជនរួមមាន៖ សភាពាណិជ្ជកម្មខេត្ត សមាគម​សហគ្រិន​វ័យក្មេង និងសមាគមអ្នកវិនិយោគចិន​ជាដើម។

-គួរធ្វើអាទិភាវូបនីយកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់រួមមាន៖ ផ្លូវ (ប្រព័ន្ធ​ដឹក​ជញ្ជូន) ទឹកស្អាត អគ្គិសនី ប្រព័ន្ធអ៊ីនធើណេត

– បន្តពង្រឹង​ការងារសន្តិសុខ សណ្តាប់ធ្នាប់​ក្នុងខេត្ត​ឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់បរិយាកាស វិនិយោគ​នៅក្នុងខេត្ត និងផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគ៕

The post កត្តា​រាំង​ស្ទះ «ការ​ចុះ​បញ្ជី​គម្រោង​​វិនិយោគ​ក្រោម ៥ លាន​ដុល្លារ​» លើកយកពិភាក្សា​ក្នុង​សន្និបាតប្រចាំឆ្នាំ​របស់​ខេត្ត​ព្រះសីហនុ appeared first on Kampuchea Thmey Daily.

អគ្គិសនី​កម្ពុជា​កំពុង​សាងសង់​អនុ​ស្ថានីយ​​វាលរេញ​អានុភាព ៧៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់​តំបន់​​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់ ​
អគ្គិសនីកម្ពុជាកំពុង​សាងសង់​អនុស្ថានីយ​វាលរេញ​ដែលមានអនុភាព ៧៥ មេហ្គាវ៉ាត់ ដើម្បីបំពេញ​តម្រូវការ​​ប្រើប្រាស់​ និង​បម្រើ​ការ​ផ្គត់ផ្គង់​ដល់​តំបន់​ឧស្សាហកម្ម​។ នេះបើតាមលោក ឡុង ឌីម៉ង់ មន្រ្តី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​វេទិកា​បង្ហាញ​ពី​វឌ្ឍនភាព​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥។

លោក ឡុង ឌីម៉ង់ ​បាន​ឲ្យ​ដឹង​ថា អនុ​ស្ថានីយ​វាលរេញដែលមាន​អានុភាព ៧៥ មេហ្គាវ៉ាត់ ​កំពុង​ដំណើរការ​សាងសង់​សម្រាប់​​​ផ្គត់ផ្គង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់។ ជាមួយគ្នានេះ អាជ្ញាធរ​​ក៏​​ត្រៀម​សាង​សង់​អនុ​ស្ថានីយ​អូរត្រជាក់ចិត្តដែល​​មាន​អានុភាព ១៥០ មេហ្គាវ៉ាត់ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​បន្ថែម​ទៀត។

ខេត្ត​ព្រះសីហនុ​មានរោងចក្រផលិតថាមពលអគ្គិសនីចំនួន ៣ កំពុង​ដំណើរការ​មាន​អនុភាព​ផលិត​បាន​ចំនួន ១ ៣៤០ មេហ្គាវ៉ាត់ បញ្ចូលចូលបណ្តាញជាតិ។ ថាមពលផ្គត់ផ្គង់ក្នុងខេត្តមាន ១២ ប្រភព ដែល​មាន​អនុភាព​ផលិតចំនួន ៨៨៤ មេហ្កាវ៉ាត់ ស្របពេល​ដែល​តម្រូវការ​ប្រើប្រាស់​ជាក់ស្តែង​អស់​តែ ៣៥៧ មេហ្គាវ៉ាត់។

លោក ឡុង ឌីម៉ង់​ បានបញ្ជាក់ថា បច្ចុប្បន្ន​អគ្គិសនី​ត្រូវ​បាន​ផ្គត់ផ្គង់​គ្រប​ដណ្ដប់​ ១០០% ទួទាំង​ខេត្ត​លើ​​ភូមិ​សរុប​ចំនួន ១១១ ភូមិ៕

The post អគ្គិសនី​កម្ពុជា​កំពុង​សាងសង់​អនុ​ស្ថានីយ​​វាលរេញ​អានុភាព ៧៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់​តំបន់​​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់ ​ appeared first on Kampuchea Thmey Daily.

ខេត្ត​ព្រះសីហនុ មាន​សមត្ថភាព​​ផលិត​ទឹក​ស្អាត​​គ្រប់គ្រាន់​ បំពេញ​តម្រូវការ​ប្រើប្រាស់​ពលរដ្ឋក្នុងខេត្ត
ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាតឯកជន​​ចំនួន ១៤ កំពុង​ដំណើរការ​ផលិត​ទឹកស្អាតបំពេញ​សេចក្តី​ត្រូវការ​​​ប្រើប្រាស់ប្រចាំថ្ងៃ​​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​។ នេះ​បើ​តាម​លោក ឡុង ឌីម៉ង់ អភិបាល​​រង​ខេត្ត​ព្រះសីហនុ។

ថ្លែង​ក្នុង​កម្មវិធី​បង្ហាញ​​ពី​វឌ្ឍនភាព​ការងារ​របស់រដ្ឋបាល​​ខេត្ត​ព្រះសីហនុ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ លោក ឡុង ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ខេត្ត​ស្ថិតនៅ​តំបន់​ឆ្នេរនេះ មាន​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​ឯកជន​​ចំនួន ១៤ ក្រុមហ៊ុន ក្នុង​នោះ ៤ ក្រុមហ៊ុន​កំពុង​ស្នើ​សុំ​អាជ្ញាប័ណ្ណ។

សមត្ថភាព​ផលិត​ទឹក​ស្អាត​ក្នុង​ខេត្ត​បាន​ប្រមាណ ១៧៨ ៩៦០ ម៣​/ថ្ងៃ ខណៈ​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​មាន​ប្រមាណ ១២០ ០០០ ម៣/ថ្ងៃប៉ុណ្ណោះ។

​​​លោក​ ឡុង ឌីម៉ង់ ​បាន​ញ្ជាក់​ថា វិសាលភាពផ្គត់ផ្គង់ទឹកស្អាត​​​​បច្ចុប្បន្ន​បាន​គ្រប​ដណ្តប់​​ចំនួន ៩៤/១១១ ភូមិ ដែល​ស្មើនឹង ៨៤,៨៤% នៃ​ភូមិទូទាំង​​​ខេត្ត ខណៈ​​អតិថិជនបាន​កំពុង​​​ភ្ជាប់​ប្រើប្រាស់​សរុប​មាន​​ចំនួន ៣៨ ៥២៩ កុងទ័រ (គ្រួសារ)។

រាជរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍខេត្តព្រះសីហនុ រយៈពេលវែងក្នុងការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់មួយ មានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង៕

The post ខេត្ត​ព្រះសីហនុ មាន​សមត្ថភាព​​ផលិត​ទឹក​ស្អាត​​គ្រប់គ្រាន់​ បំពេញ​តម្រូវការ​ប្រើប្រាស់​ពលរដ្ឋក្នុងខេត្ត appeared first on Kampuchea Thmey Daily.

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ នៅ​ខេត្ត​ព្រះសីហនុ​ មានជាង ២០០ ​រោងចក្រ​ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២ ពាន់​លាន​ដុល្លារ
តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ កន្លែង នៅ​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​កំពុង​ដំណើរការ​ជាង ២០០ រោងចក្រ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២ ពាន់​លាន​ដុល្លារ ហើយ​ដែល​បាន​បង្កើត​ការងារ​រាប់​ម៉ឺន​កន្លែង​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​សរុប​ចំនួន ៣៦៤ កំពុង​បើក​ដំណើរការ​។ ក្នុង​នោះ​តែ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ មានរោងចក្រ​​ប្រមាណ​ជាង ២៤០ រោងចក្រ ដែល​បានស្រូប​ទាញ​​កម្លាំង​ពលកម្ម​​​បម្រើ​ការងារ​ប្រមាណ ៥ ម៉ឺន​នាក់។

តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ មាន​រោងចក្រ​ជាង​ ២០០ ​​មាន​កម្មករ​ប្រមាណ ៣៥ ០០០ នាក់ ជាមួយ​​ទុន​វិនិយោគ​ប្រមាណ ១ ៥៦៥ លាន​ដុល្លារ​អាមេរិក។ តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ កន្លងទៅ​ថ្មីៗនេះ​ក៏​បានអបអរ​សម្រាប់វត្តមាន​រោងចក្រ​ទី ២០០ ដែល​បានបើក​ដំណើរការ​ ក្រោម​វត្តមាន​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា។

ដោយឡែក​តំបន់សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​មាន​រោងចក្រ​ចំនួន ២ កំពុង​ដំណើរការ​ មាន​កម្មករ​និយោជិត​ចំនួន ២៨៨ នាក់ ក្រោម​ទុន​វិនិយោគ​ប្រមាណ ៧៩ លាន​ដុល្លារ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ចេជាងមាន​រោងចក្រ​សរុប ២៩ មាន​កម្មករ​សរុប ១២ ០០០ នាក់ ក្រោម​ទុន​វិនិយោគ​ជាង ៣២២ លាន​ដុល្លារ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គ្រេន​បូកគោ មាន​រោងចក្រ​សរុប​ចំនួន​ ៣ មាន​កម្មករ​សរុប ៣០០ នាក់ ក្រោម​ទុន​វិនិយោគ​ប្រមាណ ១១ លាន​ដុល្លារ។ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេមបូឌាន ស៊ីណូ​មេ​ធល​លីក មេធៀ​រៀល មាន​រោងចក្រ​សរុប ៥ មាន​កម្មករ​ចំនួន​ ៧៦ នាក់ មាន​ទុន​វិនិយោគ​ ២៧ លាន​ដុល្លារ​អាមេរិក។

លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់ថា ក្រៅពី​តំបន់រោងចក្រ​សេដ្ឋកិច្ច ក្នុង​ខេត្តព្រះសីហនុ​ក៏​មាន​​សហគ្រាស​ធុនតូច និងមធ្យម និងសិប្បកម្ម​ប្រមាណ ១ ១៩០ មូលដ្ឋាន ដែលបង្កើត​ការងារ​ដល់ពលរដ្ឋ​បានប្រមាណ ៥ ០០០ នាក់។

លោក ឡុង ឌីម៉ង់​បាន​អះអាង​ថា ខេត្ត​ដ៏មានសក្តានុពលនេះ​នៅ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ប្រមាណ ៦ ពាន់​នាក់​ថែម​ទៀត សម្រាប់បំពេញ​ការងារ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ស្រប​កំណើន​រោងចក្រ​សហគ្រាស​ជាច្រើន​កំពុង​វិនិយោគ​ក្នុង​ខេត្ត៕

The post តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ នៅ​ខេត្ត​ព្រះសីហនុ​ មានជាង ២០០ ​រោងចក្រ​ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២ ពាន់​លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ខេត្ត​ព្រះសីហនុ​ ស្រូបទាញ​រោងចក្រ​ខ្នាត​ធំៗ​​ប្រមាណ​ ៣៦៤ ជាមួយ​ទុន​វិនិយោគជិត ៣ ពាន់​លាន​ដុល្លារ
លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​ធំៗកំពុង​ដំណើរការ​សរុប​ចំនួន ៣៦៤ រោងចក្រ ដែល​បានស្រូប​ទាញ​​ទុន​វិនិយោគ​សរុប​​ជាង ២ ៩៦៤ លាន​ដុល្លារ​អាមេរិក។

ខេត្ត​តំបន់​ឆ្នេរ​នេះ​មាន​ការ​វិនិយោគ​សាងសង់​រោងចក្រ​យ៉ាង​ច្រើន​ ទាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស។

លោក ឡុង ឌីម៉ង់ បាន​គូស​បញ្ជាក់​ថា រោងចក្រ​​ចំនួន ៣៦៤ រោងចក្រ​ ដែលកំពុងដំណើរការ​​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​​មាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសទាំង ៥ ទីតាំង ចំនួន ២០៣ រោងចក្រ និងនៅ​​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេសប្រមាណ ៦៤ រោងចក្រ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប ៥៨ ៦១៨ ​នាក់​។ បន្ថែម​ពីនេះ ខេត្ត​ក៏​មាន​សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួន ១ ១៩០ មូលដ្ឋាន ដែល​មាន​ទុន​សរុប​ជាង ៣០ លានដុល្លារអាមេរិក។

លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​ក៏​មាន​តម្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ប្រមាណ ៦ ៨០០ នាក់ សម្រាប់​បម្រើ​ការងារ​នៅ​តាម​រោងចក្រសហគ្រាស​នានា។

លោក ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​លើក​ឡើង​ពី​សក្ដានុពល​នៃ​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ទាក់​ទាញ​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​ធំៗមកបោះទីតាំង​បង្កើត​រោងចក្រនានា។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក​​ថា ខេត្ត​ព្រះសីហនុ​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​ចែកចាយ​ និង​ទីតាំង​រោងចក្រ​ដំឡើង​ផលិតផល​សម្រេច ស្រប​ពេល​ដែល​ភូមិសាស្ត្រ​ខេត្ត​នេះ​ជា​ច្រក​ដឹក​ជញ្ជូនទំនិញ​​​ចេញចូល​ដ៏​សំខាន់តាមរយៈ​កំពង់ផែ​ទឹកជ្រៅ​​​ក្រុង​ព្រះសីហនុ។

យ៉ាងណាមិញ ដើម្បី​បង្កើត​ឧត្ដមភាព​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត លោក​បណ្ឌិត ហុង វណ្ណៈ មើលឃើញ​​ចាំបាច់​ត្រូវ​មាន​ការ​រៀបចំ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ រួមទាំង​ការ​ធ្វើ​ទំនើបកម្ម​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​ បន្ថែម​កា​រកែសម្រួល​ការ​​ផ្តល់​សេវា​រដ្ឋបាល​ឲ្យកាន់តែ​ងាយស្រួល​​​ ដែល​ទាំងអស់នេះ​នឹង​​​ជួយ​បង្កើនសក្តានុពល​​ខេត្ត​តំបន់​ឆ្នេរ​នេះទាក់​ទាញបាន​​​វិនិយោគិន បោះទុន​​​វិនិយោគ​បង្កើត​ជា​​​​​ទីតាំង​រោងចក្រ​ផលិតកម្ម​ដើម្បីផលិត​នាំ​ចេញទៅ​ក្រៅ​ប្រទេស​​​៕

The post ខេត្ត​ព្រះសីហនុ​ ស្រូបទាញ​រោងចក្រ​ខ្នាត​ធំៗ​​ប្រមាណ​ ៣៦៤ ជាមួយ​ទុន​វិនិយោគជិត ៣ ពាន់​លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ ៤ កន្លែង ខេត្តព្រះសីហនុ មាន​លទ្ធភាព​​ចម្រោះ​ទឹក​កខ្វក់​បាន ៦២ ៤០០ ម៉ែត្រ​គូប ក្នុង ១ថ្ងៃ
ខេត្ត​ព្រះសីហនុដែល​ជា​ខេត្ត​ស្ថិត​នៅ​តំបន់​ឆ្នេរ​ មាន​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ចំនួន ៤ កន្លែង ដែល​មាន​សមត្ថភាព​អាច​​ចម្រោះ​ទឹក​កខ្វក់​បាន ៦២ ៤០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ប្រាប់​កម្ពុជា​ថ្មី។

ស្ថានីយ​ទី ១ មាន​សមត្ថភាព​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បាន​ប្រមាណ ៥ ២០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ។ ស្ថានីយទី២ មាន​សមត្ថភាព​​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ប្រមាណ ៧ ២០០​ ម៉ែត្រ​គូប ក្នុង១ថ្ងៃ។ ស្ថានីយទី ៣ មាន​សមត្ថភាព​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​​ប្រមាណ ២០ ០០០ ម៉ែត្រគូប ក្នុង​១​ថ្ងៃ និងស្ថានីយ​ច្រោះ​សម្អាត​ទឹក​កខ្វក់​អូរឈើទាល ដែល​អភិវឌ្ឍ​លើ​ផ្ទៃដី​ទំហំ ១៦ ហិកតា មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន ៣០ ០០០ ម៉ែត្រគូប/ក្នុងមួយថ្ងៃ។

បើតាម​លោក ឡុង ឌីម៉ង់ ស្ថានីយ​ប្រព្រឹត្តកម្ម​ចម្រោះ​ទឹក​កខ្វក់​ទាំង ៤ កន្លែង​ គ្រប់​ដណ្តប់​បាន​ប្រមាណ​ជា ៧០% ដែល​បាន​បំពេញ​តួនាទីជួយ​បន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅសមុទ្រ​ចូលរួម​ទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។

បន្ថែម​ពីនេះ បើតាម​​មន្រ្តីអ្នកនាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហុន ខេត្ត​ក្នុង​តំបន់​ឆ្នេរ​មួយ​នេះ​ក៏​មាន​ស្ថានីយ​បូម​ទឹក​កខ្វក់​ចំនួន ៨ កន្លែង ដែល​មាន​សមត្ថភាព​បូម​បានចំនួន ៤៤ ០៦៤ ម៉ែត្រ​គូប ក្នុង១ថ្ងៃ និង​​កំពុង​ដំណើរការ​សាងសង់ស្ថានីយ​បូមទឹកកខ្វក់ចំនួន ២ ទីតាំង​បន្ថែម​ទៀត៕

The post ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់ ៤ កន្លែង ខេត្តព្រះសីហនុ មាន​លទ្ធភាព​​ចម្រោះ​ទឹក​កខ្វក់​បាន ៦២ ៤០០ ម៉ែត្រ​គូប ក្នុង ១ថ្ងៃ appeared first on Kampuchea Thmey Daily.

អគារ​ខ្ពស់​ៗ​ចំនួន ៥ ថែម​ទៀត ​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ក្នុង​ក្រុង​ព្រះសីហនុ
នៅ​ឆមាស​ទី ១ ឆ្នាំ ២០២៥ នេះ មាន​សំណង់​អគារ​ខ្ពស់ៗ​ចំនួន ៥ បន្ថែម​ទៀត​ បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ។ នេះ​បើ​តាម​លោក ឡុង ឌីម៉ង់ អភិបាល​រង​និង​មន្រ្តី​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាល​រង​និង​មន្រ្តី​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា នៅ​ឆមាស​ទី ១ ឆ្នាំ ២០២៥ មាន​​គម្រោង​អគារ​ខ្ពស់​ៗ​ចំនួន ៥ គម្រោង​ថែម​ទៀត​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់។

បន្ថែមពី​សំណង់អគារ​ខ្ពស់ៗ​ដែល​ទទួល​បានការ​អនុញ្ញាតិ​ឲ្យ​សាងសង់​ លោក ឡុង ឌីម៉ង់​បាន​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ ២០១៨ រហូត​ដល់​ខែ​មិថុនា​ឆ្នាំ ២០២៥ ខេត្ត​នៅ​តំបន់​ឆ្នេរ​នេះ​មាន​អគារ​ខ្ពស់​ៗ​សរុប​ចំនួន ៦១៥ គម្រោង។

លោក ឡុង ឌីម៉ង់ បាន​បញ្ជាក់​ថា សំណង់​អគារ​ខ្ពស់ៗ​នៅ​ខេត្ត​ព្រះសីហនុ​បែង​ចែក​ទៅ​តាម​កម្រិត​កម្ពស់។ ក្នុង​ចំណោម​អគារ​ខ្ពស់ៗ​សរុប​ចំនួន ៦១៥ គម្រោង​ សំណង់​អគារ​ដែល​មាន​កម្ពស់​ចាប់​ពី​ ៥ ជាន់ ដល់ ៩ ជាន់​មាន​ចំនួន ២៨៦ គម្រោង អគារ​កម្ពស់​ចាប់​ពី​ ១០ ជាន់​ដល់ ១៩ ជាន់​មាន​ចំនួន ២៣២ គម្រោង អគារ​កម្ពស់​ចាប់​ពី ២០ ជាន់ ដល់ ២៩ ជាន់​មាន​ចំនួន ៦៣ គម្រោង អគារ​កម្ពស់​ចាប់​ពី ៣០ ជាន់​ដល់ ៣៩ ជាន់​មាន​ចំនួន ២៨ គម្រោង និង​អគារ​កម្ពស់​ចាប់​ពី ៤០ ជាន់​ឡើង​ទៅ​មាន​ចំនួន ៦ គម្រោង។

ពាក់ព័ន្ធ​ការ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ​របស់​រដ្ឋាភិបាល​ លោក ឡុង ឌីម៉ង់​បាន​ថ្លែង​ថា គិត​ចាប់​ពី​ការអនុវត្ត​រហូត​ដល់​ឆមាស​ទី ១ ឆ្នាំ២០២៥ ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ទទួល​សំណើ​សុំ​ការ​លើកទឹកចិត្ត​ចំនួន ៣៣១ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ៧ ៣៥១ លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំង​មាន​ចំនួន ១៥៣ គម្រោង មាន​ទុន​វិនិយោគ​ជាង ៣ ៥០៩ លាន​ដុល្លារ​អាមេរិក គម្រោង​មិន​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង (គម្រោង​ថ្មី ឬ​គម្រោង​កំពុង​ដំណើរការ​សាងសង់) មាន​ចំនួន ១៤២​គម្រោង មាន​ទុន​វិនិយោគ​ជាង ២ ៩៩០ លាន​ដុល្លារ​អាមេរិក ការ​ពង្រីក​គម្រោង​មាន​ចំនួន ២៤ មាន​ទុន​វិនិយោគ​ជាង ៨១៨ លាន​ដុល្លារ​អាមេរិក និង​គម្រោង​មាន​ស្រាប់​មាន​ចំនួន ១២ គម្រោង មាន​ទុន​វិនិយោគ​ជាង ៣៤​លាន​ដុល្លារ​អាមេរិក។

ដោយ​ឡែក​​ក្រុមហ៊ុន​វិនិយោគ​ដែល​បាន​ចុះ​បញ្ជីជា​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ពី​អនុគណៈកម្មាធិ​ការ​វិនិយោគ​ខេត្ត (គម្រោង​មាន​ទុន​វិនិយោគ​ក្រោម ៥ ​លាន​ដុល្លារ​អាមេរិក) មាន​ចំនួន ១៧ គម្រោង ដែល​មាន​ទុន​វិនិយោគ​ជាង ៣៧ ​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​បើ​គិត​ត្រឹម​តែ​នៅ​ឆមាស​ទី ១ ឆ្នាំ​២០២៥ មាន​ចំនួន ៦ គម្រោង មាន​ទុន​វិនិយោគ​ជាង ២១ លានដុល្លារអាមេរិក៕

The post អគារ​ខ្ពស់​ៗ​ចំនួន ៥ ថែម​ទៀត ​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ក្នុង​ក្រុង​ព្រះសីហនុ appeared first on Kampuchea Thmey Daily.

​រូបភាព​បង្ហាញ​វឌ្ឍនភាព​ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ខណៈ​សម្រេច​បាន​ប្រមាណ ៣០%
ក្រោយ​បើក​ការដ្ឋាន​សាងសង់​​ជិត ២ ឆ្នាំ ដំណើរការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ជំហាន​ទី​មួយ​នៅ​ក្រុង​ព្រះសីហនុ​សម្រេច​បាន​លទ្ធផល​ការងារ​ប្រមាណ ៣០%។ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​កម្ពុជា​ថ្មី។

មន្រ្តី​ដដែល​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លើ​ដំណើរការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ ​ដែល​ចាយ​ទុន​វិនិយោគ​រយ​លាន​ដុល្លារ​នេះ ដោយ​គ្រាន់​តែ​អាច​ផ្តល់​រូបភាព​នៃ​វឌ្ឍនភាព​ដំណើរការ​សាងសង់ និង​ប្រាប់​ថា​ការ​សាងសង់​មាន​ដំណើរការ​ទៅ​មុខ​ស្រប​​តាម​ផែនការ។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ជម្រៅ​ទឹក ៩.៥ ម៉ែត្រ ដែល​អាច​ឲ្យ​នាវា​មាន​ទម្ងន់​ចាប់ពី ៣ ម៉ឺន​ទៅ ៤ ម៉ឺន​តោន អាច​ចូល​ចត​បាន​ស្មើ​ប្រហែល ១៨% នៃ​នាវា​ឆ្លងកាត់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​ប្រចាំ​ឆមាសទីមួយ​ឆ្នាំ ២០២៥ ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុបច្ចុប្បន្នជា​កំពង់ផែ​អន្តរជាតិ​ខ្នាតតូច (Feeder Port) ហើយ​រដ្ឋាភិបាល​កំពុង​សាងសង់ចំណតផែ​កុងតឺន័រ​ថ្មី​ ដើម្បី​ប្រែក្លាយឱ្យទៅជា​កំពង់ផែ​អន្តរជាតិ​​ខ្នាត​ធំ (Hub Port) ដែល​អាច​ឱ្យនាវាកុងតឺន័រធុនធំមានផ្លូវដឹកជញ្ជូន​ពី​គ្រប់​តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ដោយ​ពុំមានឧបសគ្គ​លើជម្រៅទឹក។

លោក​ ឡុង ឌីម៉ង់​បាន​លើកពីការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ទាំង ៣ ដំណាក់កាល ​ដែល​ដំណាក់​​កាល​ទី​មួយ (ឆ្នាំ ២០២៣-២០២៦) គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៦ ដែល​មាន​ជម្រៅ​ទឹក ១៤.៥ ម៉ែត្រ ​អាច​ឲ្យ​នាវា​មាន​ទម្ងន់​ផ្ទុក ៤ ពាន់ TEU ស្មើ ៦ ម៉ឺន​តោន អាច​ចូល​ចត​បាន។ ដំណាក់​កាល​ទី ២ ​មាន​ជម្រៅ​ទឹក ១៦.៥ ម៉ែត្រ គ្រោង​​បញ្ចប់​នៅ​ឆ្នាំ ២០២៨ ដអាច​ឲ្យ​នាវា​ទម្ងន់​ផ្ទុក ១ ម៉ឺន TEU ស្មើ ១២ ម៉ឺន​តោន​អាច​ចូល​ចត និង​ដំណាក់​កាល​ទី ៣ បញ្ចប់​នៅ​ឆ្នាំ ២០២៩ មាន​ជម្រៅ​ទឹក ១៧.៥ ម៉ែត្រ នឹង​​អាច​ឲ្យ​នាវា​ទម្ងន់​ផ្ទុក ១ ម៉ឺន ៥ ពាន់ TEU ស្មើ ១៦ ម៉ឺន​តោន​អាច​ចូល​ចត​បាន​គ្រប់​នាវា​ចរាចរណ៍​លើ​ពិភពលោក។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​ការ​ពេញនិយម​នៅ​លើ​ពិភពលោក ដោយសារ​មធ្យោបាយ​នេះ​អាច​ដឹក​ទំនិញ​បាន​ច្រើន​ ដឹក​បាន​ឆ្ងាយ​ និង​តម្លៃ​ថោក។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់បានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ ដោយសារ​ទំនិញ​ដឹក​ចេញ​ចូល​ប្រទេស​កម្ពុជា​ត្រូវ​ឆ្លង​កាត់​ការ​លើក​ដាក់នៅ​កំពង់ផែ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់ ដែលនេះ​​បង្កើន​កញ្ចប់​ចំណាយ​​លើ​ថ្លៃ​ដឹក​ជញ្ជូន​បន្ថែម។

យ៉ាងណាមិញ ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់មើល​ឃើញ​ថា តាម​រយៈ​ការអភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ថ្មី​របស់រដ្ឋាភិបាល​ដែល​គ្រោង​ចំណាយ​​ថវិកា​រហូត​ដល់​ទៅជិត ១​ ពាន់​លាន​ដុល្លារ​អាមេរិក​ នឹង​អាច​ពង្រីក​សមត្ថភាព​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ឱ្យ​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត ឆ្លើយតប​កំណើន​សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុង​​ឆមាស​ទី​មួយ​ឆ្នាំ ២០២៥ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​បរិមាណ​ទំនិញ​ឆ្លង​កាត់​ចំនួន ៥ លាន ៦ សែន​តោន ក្នុង​នោះ​ទំនិញ​នាំចូល​មាន​ជាង ៤ លាន ២ សែន​តោន និង​នាំ​ចេញ​មាន​ជាង ១ លាន ៣ សែន​តោន។ នាវា​ចូល​ចត​សរុប​មាន​ចំនួន ៨៨៩ គ្រឿង និង​ទទួល​បាន​ចំណូល​ជាង ៧០ លាន​ដុល្លារ៕

The post ​រូបភាព​បង្ហាញ​វឌ្ឍនភាព​ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ខណៈ​សម្រេច​បាន​ប្រមាណ ៣០% appeared first on Kampuchea Thmey Daily.