លោក Antony Blinken Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​ ចំពេលវិបត្តិ​នយោបាយ
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងសម្រាប់កិច្ចពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​​នៅ​អាស៊ី​បូព៌ានៅសប្តាហ៍ក្រោយ​ ចំពេលទីក្រុងសេអ៊ូលបានជាប់គាំងនៅក្នុងភាពចលាចលនយោបាយ ខណៈដែលប្រធានាធិបតីកំពុងប្រឈមមុខនឹងការចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNA។

(រូបភាព៖ Reuters)

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ការ​ធ្វើ​ដំណើរ​​ទៅ​បរទេ​ស​របស់​​លោក Blinken​ លើក​នេះ​ទំនងជាដំណើរទស្សនកិច្ចអន្តរជាតិចុងក្រោយ​ មុនពេលការវិលត្រលប់របស់ប្រធានាធិបតីជាប់ឆ្នោត​ ដូណាល់ ត្រាំ ហើយលោកក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងប្រទេសបារាំងផងដែរ។

កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញដោយវិបត្តិដែលបង្កឡើងដោយច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី៣ខែធ្នូ។

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅថ្ងៃចន្ទ។

កូរ៉េ​ខាងត្បូង​​បាននិយាយថា៖«ពួកគេត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក កិច្ច​សហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ហើយលោក Blinken នឹងនិយាយអំពីវិធីដែលប្រទេសទាំងពីរអាចកសាងលើកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់យើងលើបញ្ហាប្រឈមជុំវិញពិភពលោកដោយផ្អែកលើតម្លៃរួមរបស់យើង»។

ក្រុម​អ្នកស៊ើបអង្កេតដែលស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon បានព្យាយាមចាប់ខ្លួនគាត់កាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានរារាំងដោយសន្តិសុខរបស់ប្រធានាធិបតី។ ដីកានោះនឹងផុតកំណត់នៅថ្ងៃចន្ទ នៅថ្ងៃដដែល លោក Blinken គ្រោងជួបលោក Cho។

(រូបភាព៖ AP)

នៅថ្ងៃពុធលោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង ដោយលោកត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិនៅមជ្ឈិមបូព៌ា ខណៈក្នុងរយៈពេល៤​ឆ្នាំរបស់លោកក្រោមការដឹកនាំរបស់ លោក Biden បានព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក ផ្ទុយទៅនឹងការរិះគន់ជាញឹកញាប់របស់លោក ត្រាំ​ទៅលើដៃគូសហរដ្ឋអាមេរិក ដែលថាមិនមានភាពយុត្តិធម៌ជាមួយទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា លោក Yoon នៅ​តែ​ជា​ប្រធានាធិបតី​​របស់​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​ត្រូវ​បាន​ព្យួរអំណាច​​ដោយ​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ធម្មនុញ្ញ​ជុំវិញ​ការ​ចោទប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋសភា​​។

ពេល​នេះ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីរបស់ប្រទេនេះ ហើយបានកាន់តំណែងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ៕

(រូបភាព៖ AP)

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post រដ្ឋមន្ត្រី​ការបរទេសអាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​ ចំពេលវិបត្តិ​នយោបាយ appeared first on Kampuchea Thmey Daily.

អាមេរិក ជួយអ៊ុយក្រែនអស់ ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ី ផ្ទុះឡើង
មុតផុតអាណត្តិ រដ្ឋបាល​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ចូ បៃដិន បានខិតខំខ្លាំងណាស់ក្នុងការជួយអ៊ុយក្រែន ឲ្យបានច្រើនតាមលទ្ធភាពដែល​អាច​ធ្វើ​បាន​ ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជា​ក់ថា ទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុងកៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងយោធាគិតជាទឹកប្រាក់អ​ស់ប្រហែល​១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២មក។

លោក Antony Blinken (រូបថត៖ Getty)

ថ្លែងប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, លោក Antony Blinken លើកឡើងថា «យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែនអស់ប្រហែល ១០០ពាន់លានដុល្លារហើយ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេក៏បានចំណាយប្រហែល១៥០ពាន់លានដុល្លារដែរ។ ជំនួយហិរញ្ញវត្ថុដល់ទីក្រុងកៀវនេះ គឺជាឧទាហរណ៍នៃការជួយរំលែកបន្ទុករវាងសមាជិកណាតូទាំងអស់»។

យ៉ាងណា លោកអះអាងថា អ្នកជាប់ពន្ធអាមេរិក ពិតជាទទួលបានប្រយោជន៍ពីការខិតខំបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន ពីព្រោះការងារថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដើម្បីបង្កើតអាវុធបន្ថែមទៀត។

(រូបថត៖ AP)

ការប្រកាសរបស់លោក Blinken កើតឡើងមួយសប្តាហ៍បន្ទាប់ពី រដ្ឋបាលលោក បៃដិន ប្រកាសកញ្ចប់ជំនួយអាវុធមួយផ្សេងទៀតឲ្យអ៊ុយក្រែន ដែលមានតម្លៃ ៥០០​លានដុល្លារ ខណៈក្នុងនោះក៏មានដូចជា គ្រាប់រំសេវសម្រាប់ប្រព័ន្ធ​បាញ់​រ៉ុកកែត HIMARS និង​មីស៊ីល​ប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ផងដែរ។

កញ្ចប់ជំនួយនេះផងដែរ ត្រូវបាន​ប្រកាស​រយៈពេល​​​​១០​ថ្ងៃ​បន្ទាប់​​ពី​អាមេរិក​ ​បញ្ជាក់​ថា ខ្លួននឹងបញ្ជូន​មីស៊ីល គ្រាប់រំសេវ គ្រាប់មីន និងសព្វាវុធផ្សេងៗទៀតដែលមានតម្លៃ ៧២៥លានដុល្លារទៅឲ្យអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមាន លោក John Kirby គូសបញ្ជាក់​ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់កញ្ចប់ជំនួយបន្ថែមដល់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដ្ឋបាល​​របស់​​លោក បៃដិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​សព្វាវុធ​ថ្មី​តម្លៃ ៥០០​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន

The post អាមេរិក ជួយអ៊ុយក្រែនអស់ ១០០ពាន់លានដុល្លារហើយ ចាប់តាំងពីសង្គ្រាមរុស្ស៊ី ផ្ទុះឡើង appeared first on Kampuchea Thmey Daily.

អាមេរិក ដាក់លក្ខខណ្ឌ២ចំណុច បើអ៊ុយក្រែន ចង់ចូលណាតូ
នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ុយក្រែន បើពិតជាចង់ចូលជាសមាជិកអង្គការណាតូមែន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ Getty)

ត្បិតតែមិនបញ្ជាក់ច្បាស់ពីពេលវេលាដែលអ៊ុយក្រែន នឹងសង្ឃឹមបានចូលណាតូ ប៉ុន្តែលោក Blinken និយាយថា ទីក្រុងកៀវអាចចូលជាសមាជិកបានលុះត្រាតែពួកគេកែទម្រង់យោធា និងកែលម្អស្ថាប័នប្រជាធិបតេយ្យរបស់ពួកគេឲ្យបានជោគជ័យសិន។

ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា មិនមែនជារឿងតូចឡើយបើអ៊ុយក្រែនចូលណាតូមែន ព្រោះថា រុស្ស៊ីក៏មិននៅស្ងៀមដែរ ប៉ុន្តែយើងនឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីសម្រេចគោលដៅនេះ។

លោកលើកឡើងថា ច្បាស់ណាស់ វានឹងជាបញ្ហាប្រឈមយ៉ាងធំសម្រាប់រុស្ស៊ី ក្នុងការឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ទាំងដែលទីក្រុងកៀវមិនបោះបង់គំនិតចូលណាតូ ប៉ុន្តែទោះមិនក្លាយជាសមាជិកពេញសិទ្ធិ អ៊ុយក្រែនក៏អាចមានសក្តានុពល ទទួលបានការធានាផ្សេងៗទៀត ស្រដៀងទៅនឹងមាត្រា៥នៃធម្មនុញ្ញណាតូ ដែលចែងថា ការវាយប្រហារលើសមាជិកមួយនៃប្លុកនេះ គឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់។

(រូបថត៖ AP)

តាមពិតទៅ អ៊ុយក្រែន​ប្រាថ្នា​ក្លាយ​ជា​សមាជិក​ណាតូ​ពេញសិទ្ធិ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ទៀតផង បន្ទាប់​ពី​អតីត​តំបន់​ចំនួន ៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។

យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន។

ម្យ៉ាងវិញទៀត រុស្ស៊ីធ្លាប់ប្រកាសហើយថា បើអ៊ុយក្រែន ពិតជាចង់ចរចាសន្តិភាពមែន ទី១ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូសិន ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាន់កាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បងធំណាតូ ៦ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន

The post អាមេរិក ដាក់លក្ខខណ្ឌ២ចំណុច បើអ៊ុយក្រែន ចង់ចូលណាតូ appeared first on Kampuchea Thmey Daily.

លោក Blinken ប្រាប់​អាស៊ាន​ថា អាមេរិក​ ​បារម្ភ​ពី​សកម្មភាព​គ្រោះថ្នាក់របស់​ចិន ​ក្នុង​សមុទ្រ​ជម្លោះ
ក្នុងកិច្ចប្រជុំអាស៊ាននាប្រទេសឡាវ នៅថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់មេដឹកនាំអាស៊ីអាគ្នេយ៍ថា ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពកាន់តែគ្រោះថ្នាក់និងខុសច្បាប់របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់មួយនេះ។

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅដែនសមុទ្រ រវាងចិននិងសមាជិកអាស៊ានគឺហ្វីលីពីននិងវៀតណាម ខណៈប្រទេសខ្លះទៀតនៅអាស៊ីអាគ្នេយ៍ដូចជាម៉ាឡេស៊ីនិងព្រុយណេ ក៏ជាភាគីទាមទារសិទ្ធិនៅតំបន់ត្រួតស៊ីគ្នាដែរ។

លោក Blinken ដែលមកចូលរួមជំនួសមុខប្រធានាធិបតី Joe Biden បាននិយាយក្នុងសុន្ទរកថាបើក នៅឯកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានថា «យើងព្រួយបារម្ភខ្លាំងណាស់អំពីសកម្មភាពដ៏គ្រោះថ្នាក់និងខុសច្បាប់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យមនុស្សរងរបួស បង្កគ្រោះថ្នាក់ដល់នាវាមកពីប្រទេសអាស៊ាន និងផ្ទុយពីការប្តេជ្ញាចិត្តចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី»។

លោកបន្តថា «សហរដ្ឋអាមេរិកនឹងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃការហោះហើរលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកមិនទាមទារអ្វីនៅក្នុងសមុទ្រចិនខាងត្បូងទេ ប៉ុន្តែគ្រាន់តែដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះចម្បាំង ដើម្បីល្បាតដែនទឹក ប្រឆាំងការទាមទាររបស់ចិនប៉ុណ្ណោះ»។

ក្នុងឆ្នាំនេះ នាវាចិននិងហ្វីលីពីន តែងប៉ះទង្គិចគ្នាម្តងហើយម្តងទៀត ហើយវៀតណាមក៏និយាយកាលពីសប្តាហ៍មុនដែរថា កងកម្លាំងចិន បានធ្វើបាបអ្នកនេសាទរបស់ខ្លួននៅក្នុងសមុទ្រដែលមានជម្លោះ។ លើសពីនេះ ប្រទេសចិនក៏បានបញ្ជូននាវាល្បាតទៅកាន់តំបន់ដែលឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីអះអាងថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតថា ខ្លួនមានកាតព្វកិច្ចការពារប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏ចំណាស់របស់ខ្លួននៅអាស៊ី ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះទីក្រុងម៉ានីល រងការវាយប្រហារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

The post លោក Blinken ប្រាប់​អាស៊ាន​ថា អាមេរិក​ ​បារម្ភ​ពី​សកម្មភាព​គ្រោះថ្នាក់របស់​ចិន ​ក្នុង​សមុទ្រ​ជម្លោះ appeared first on Kampuchea Thmey Daily.

អាមេរិក​​គាំទ្រ​បេសកកម្ម​ពុហជាតិ​នៅ​ហៃទី​​​​ ខណៈ​ក្រុម​​​អ្នក​លេង​​កាន់តែ​ពង្រីក​ឥទ្ធិពល​​
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ក​ងកម្លាំង​ពហុជាតិសាសន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមក្មេងទំនើងនៅក្នុងប្រទេសហៃទី។ យោង​ការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៦ខែកញ្ញានេះ។

លោក Blinken បានមកដល់ទីក្រុង Port-au-Prince កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយ នាយករដ្ឋមន្ត្រី​បណ្តោះ​អាសន្ន លោក Garry Conille ហើយបានប្រកាសពីការបង្កើន​ជំនួយមនុស្សធម៌។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានថា៖​«នៅក្នុងពេលដ៏សំខាន់នេះ យើងត្រូវការមូលនិធិបន្ថែមទៀត យើងត្រូវការ​កង​កម្លាំង​បន្ថែមទៀតដើម្បីទ្រទ្រង់​និងអនុវត្តគោលបំណងនៃបេសកកម្មនេះ» ។

តំបន់ដ៏ធំក្នុងប្រទេសហៃទីបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុម​អ្នក​លេង​ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moise ក្នុងខែកក្កដា ឆ្នាំ​២០២១ ដែលក្នុងនោះមានប្រមាណ៨០ភាគរយនៃរដ្ឋធានី Port-au-Prince ខណៈរដ្ឋាភិបាលហៃទីបានតស៊ូដើម្បីគ្រប់គ្រង និងរក្សាសន្តិភាពឡើងវិញ ។

កាលពីខែមករាឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី​ហៃ​ទី លោក Ariel Henry ត្រូវបានតែងតាំងភ្លាមៗមុនពេលលោកប្រធានាធិបតី Moise ស្លាប់ ប៉ុន្តែ Henry ដែលមិនជាប់ឆ្នោត គឺមិនមានប្រជាប្រិយភាពខ្លាំង ហើយក្រុមក្មេងទំនើងក្នុងតំបន់បានប្រើការមិនទុកចិត្តនៅក្នុងរដ្ឋាភិបាល ដើម្បីពង្រីកលទ្ធភាពរបស់ពួកគេ និងអះអាងអំណាចរបស់ពួកគេ។

ទីបំផុត Henry បានលាលែងពីតំណែងក្នុងខែមេសា ដោយអនុញ្ញាតឱ្យមានកាបង្កើតក្រុមប្រឹក្សាអន្តរកាល ដែលមានភារកិច្ចបង្កើតបទដ្ឋានប្រជាធិបតេយ្យឡើងវិញ។

បើយោងតាមអង្គការសហប្រជាជាតិ អំពើហិង្សាបានបង្ខំមនុស្ស​ជាង​កន្លះលាន​នាក់ (៥៧៨០៧៤នាក់) ចាក​ចេញពីផ្ទះរបស់ពួកគេក្នុងឆ្នាំ២០២៤ ដែលជាការកត់សម្គាល់នូវ​វិបត្តិ​ជន​ភៀសខ្លួនផ្ទៃក្នុងដ៏ធំបំផុតដែលជំរុញដោយឧក្រិដ្ឋកម្មនៅក្នុងពិភពលោក។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ មនុស្សប្រមាណ ២៥០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងអំពើហិង្សាដែលកំពុងបន្តនេះ។ ប៉ុន្តែនៅក្នុងខែមិថុនា រដ្ឋាភិបាលនៃប្រទេសកេនយ៉ាបានបញ្ជូនក្រុមប៉ូលិសចំនួន២០០នាក់ដំបូងទៅកាន់ប្រទេសហៃទី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តច្បាប់របស់ប្រទេស និងប៉ូលិសកេនយ៉ា ២០០នាក់បន្ថែមនឹងមកដល់នៅក្នុងខែក្រោយក្នុងចំណោមចំនួនសរុបដែលរំពឹងទុកថានឹងមកដល់ចំនួន១០០០នាក់ ។

ទោះយ៉ាងណា លោក Blinken បានព្រមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ថា កងកម្លាំងកេនយ៉ាតែម្នាក់ឯងប្រហែលជាមិនអាចបង្វែរជំនោរប្រឆាំងនឹងអំពើហឹង្សារបស់ក្រុមទំនើងនោះទេ។ លោកនិងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀតបានធ្វើការប៉ាន់ស្មានដោយបើកចំហថាតើត្រូវការកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែរឬទេ។

ទោះ​យ៉ាងណា នោះគឺជាសំណើដ៏ចម្រូងចម្រាសមួយនៅក្នុងប្រទេសហៃទី ដែលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទទួលខុសត្រូវចំពោះការផ្ទុះជំងឺអាសន្នរោគដ៏សាហាវក្នុងអំឡុងពេលដាក់ពង្រាយចុងក្រោយរបស់ពួកគេទៅកាន់ប្រទេសនេះដោយមនុស្សជិត១០០០០ នាក់បានស្លាប់ដោយសារជំងឺនេះពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩។

ប្រទេស​នេះ​ក៏​បាន​ពុះពារ​នឹង​អន្តរាគមន៍​ពី​បរទេស​ជា​យូរ​មក​ហើយ ដែល​បាន​បន្សល់​ទុក​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជាច្រើន​ដល់​កងកម្លាំង​អន្តរជាតិ។

ជំហានដំបូង លោក Blinken បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីធានាថាសហគមន៍អន្តរជាតិបានត្រៀមខ្លួនដើម្បីបន្តគាំទ្រដល់កងកម្លាំងកេនយ៉ា ដែលបានមកដល់ជាផ្នែកមួយនៃកម្មវិធីមួយដែលមានឈ្មោះថា បេសកកម្មគាំទ្រសន្តិសុខពហុជាតិ ដែលត្រូវបានអនុម័តកាលពីខែតុលាឆ្នាំមុនសម្រាប់រយៈពេលមួយឆ្នាំ ប៉ុន្តែលោកBlinkenថាអង្គការសហប្រជាជាតិគួរតែកោះប្រជុំឡើងវិញនិងអនុម័តការពន្យារពេល។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​ជា​អ្នក​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ធំ​បំផុត​ដល់​​បេសកកម្ម ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ៣៦០លាន​ដុល្លារ ខណៈជំនួយមនុស្សធម៌បន្ថែមចំនួន ៤៥លានដុល្លារដល់ប្រទេសហៃទីត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។

លោក Blinken ក៏បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដែលមានស្ថិរភាព និងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកផងដែរ ដោយលោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ហៃទី​ដាក់​ផែនការ​សម្រាប់​ការ​បោះឆ្នោត​សកល​ថ្មី​នៅ​ឆ្នាំ​ក្រោយ ខណៈប្រទេសហៃទីមិនបានរៀបចំការបោះឆ្នោតសហព័ន្ធចាប់តាំងពីមុនពេលការធ្វើឃាតប្រធានាធិបតី Moise មកម្លេះ៕

អត្ថបទ៖ ប៊ុន សុភាព

The post អាមេរិក​​គាំទ្រ​បេសកកម្ម​ពុហជាតិ​នៅ​ហៃទី​​​​ ខណៈ​ក្រុម​​​អ្នក​លេង​​កាន់តែ​ពង្រីក​ឥទ្ធិពល​​ appeared first on Kampuchea Thmey Daily.

សម្ព័ន្ធ​មិត្ត Quad បើកកិច្ច​ប្រជុំ​នៅជប៉ុន​ពិភាក្សា​លើ​បញ្ហាសន្តិសុខ​ដ៏​តានតឹង​​
រដ្ឋមន្ត្រីការបរទេស​នៃ​សម្ព័ន្ធ​ភាព​​​​​​​​​​សន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក​មាន​​៤​ប្រទេស ដែល​គេ​ស្គាល់​ថា «Quad» ​បាន​រៀបចំ​កិច្ច​ប្រជុំ​​មួយ​នៅ​ទីក្រុង​តូក្បូ​ប្រទេសជប៉ុន នៅថ្ងៃទី​២៩​ខែកក្កដា សម្រាប់កិច្ចពិភាក្សាដែលរំពឹងថានឹងផ្តោតលើសន្តិសុខដែនសមុទ្រ និងគំនិតផ្តួចផ្តើមក្នុងការកសាងការការពារតាមអ៊ីនធឺណិត។

«Quad» ​ដែល​រួម​គ្នា​បង្កើត​ឡើង​ដោយ​ប្រទេស​មាន​ឥទ្ធិពលយោធា​និង​សេដ្ឋកិច្ច​ចំនួន៤ រួម​មាន ​​អូស្ត្រាលី ​ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​​អាមេរិក ដែល​រង​​ការ​ចោទ​ពី​មហាអំណាច​ចិន​និង​​​​រុស្ស៊ី​ថា​ សហរដ្ឋ​អាមេរិក​​ប៉ុនប៉ង​ពង្រីក​​សម្ព័ន្ធ​មិត្ត​ណា​​តូ​មក​កាន់​ឥណ្ឌូប៉ាស៊ីហ្វិក​។​​

(ពីឆ្វេងទៅស្តាំ) រដ្ឋមន្ត្រការបរទេសឥណ្ឌា ជប៉ុន អូស្រ្តាលី និង សហរដ្ឋ​អាមេរិក​​ក្នុងកិច្ច​ប្រជុំនៅជប៉ុន​ថ្ងៃទី​២៩​កក្កដា។  Kyodo ​​

ប្រទេសរុស្ស៊ី​ក្នុង​ពេល​កន្លង​មក​បានរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ឥណ្ឌា​​ក្នុង​ការ​ចូល​រួមជាមួយ Quad ដោយ​អះអាង​ពី​ការ​បោះបង់​តួនាទី​ជា​អ្នក​មិន​ចូល​បក្ស​សម្ព័ន្ធ​។

ប្រឈម​មុខ​​​​នឹង​ការ​កើន​ឡើង​​​នៃ​ការ​គម្រាម​កំហែង​ដល់សន្តិសុខ​របស់ខ្លួន​​ ប្រទេស​បួន​ទំនង​បង្កើត​​សម្ព័ន្ធ​ភាព​ថ្មី​មួយ​ធ្វើការ​ងារ​ជុំវិញសន្តិសុខ​​លំហ​អាកាស​ (Space Quad) ដែលរួម​ មាន​ប្រទេសរុស្ស៊ី ចិន ​កូរ៉េខាងជើង និង​​ប្រទេសអ៊ីរ៉ង់​។​ យោង​តាម Asia Times​។

​រដ្ឋ​មន្ត្រី​ការ​​បរទេស​​អូស្ត្រាលី លោកស្រី Penny Wong លោក Subrahmanyam Jaishankar រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Yoko Kamikawa រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និងលោក Antony Blinken រដ្ឋមន្ត្រី​​ការ​បរទេស​​សហរដ្ឋអាមេរិក បាន​ចូល​រួម​កិច្ច​ប្រជុំ​​ក្នុង​ពេល​ដែល​តំបន់​កំពុង​ប្រឈមខ្លាំង​លើ​បញ្ហាសន្តិសុខ​។

តាមការ​ដកស្រង់​សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រី​ការបរទេស​អូស្រា្តលី លោកស្រី Penny Wong បាននិយាយនៅក្នុងសុន្ទរក​មុន​ចាប់ផ្តើមនៃកិច្ចពិភាក្សារបស់​ «Quad» នៅថ្ងៃទី២៩ខែកក្កដាថា៖«យើងទាំងអស់គ្នាដឹងថាតំបន់របស់យើង និងពិភពលោករបស់យើងកំពុងត្រូវបានរៀបចំឡើងវិញ»។

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​វិញ លោក​ស្រី​​ Yoko Kamikawa បានលើកឡើងពីតម្រូវការក្នុងការកសាងសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត និងផ្តល់ឱកាសបណ្តុះបណ្តាលផ្នែកសន្តិសុខដែនសមុទ្រ ដើម្បីការពារ និងអភិវឌ្ឍ​នូវ​​ភាព​រុងរឿង​​នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

​១​ថ្ងៃ​មុន​កិច្ច​ប្រជុំ​នេះ​កើត​ឡើង សហរដ្ឋអាមេរិក​ដែល​បង​ធំ​ក្នុងការបង្កើត​សម្ព័ន្ធមិត្ត Quad  បានប្រកាសផែនការ កែសម្រួល​​ដ៏ធំនៃបញ្ជាការយោធារបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដើម្បីពង្រឹង​ការសម្របសម្រួលកាន់តែស៊ីជម្រៅជាមួយកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន។

រ៉យទ័រ​ បានរាយការណ៍​ថា សហរដ្ឋ​អាមេរិក និងជប៉ុនបានកត់សម្គាល់ពីការគំរាមកំហែងផ្សេងៗពីប្រទេសចិន រួមទាំងសកម្មភាពដែនសមុទ្រដែលកាន់តែខ្លាំងឡើងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

រដ្ឋមន្ត្រី​ការបរទេស​​សហរដ្ឋអាមេរិក លោក Antony Blinken ​ក្នុង​ជំនួប​ជាមួយ​សមភាគីចិន លោក Wang Yi នៅប្រទេសឡាវកាលពីថ្ងៃទី២៧​ខែកក្កដា បានលើកឡើងម្តងទៀតថាទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនចង់រក្សា «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»៕​

ដោយ រ៉ាន់ រើយ​

The post សម្ព័ន្ធ​មិត្ត Quad បើកកិច្ច​ប្រជុំ​នៅជប៉ុន​ពិភាក្សា​លើ​បញ្ហាសន្តិសុខ​ដ៏​តានតឹង​​ appeared first on Kampuchea Thmey Daily.

លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ
ថ្លែងក្នុងវេទិកាសាធារណៈរបស់អង្គការណាតូ កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បញ្ជាក់ថា យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែនហើយ ហើយយន្តហោះចម្បាំងទំនើបៗទាំងនោះ នឹងហោះការពារមេឃអ៊ុយក្រែន ក្នុងរដូវក្តៅនេះតែម្តង។

លោក Antony Blinken (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ លោក Blinken មិន​បានបញ្ជាក់ច្បាស់ថាតើនឹងមាន​យន្តហោះ F-16 ប៉ុន្មានគ្រឿងដែល​នឹងត្រូវ​បញ្ជូនចេញពីប្រទេស​ហូឡង់និង​ដាណឺម៉ាក ទៅឲ្យអ៊ុយក្រែននោះ​ទេ ខណៈសេចក្តីថ្លែងការណ៍រួមរវាងទីក្រុងវ៉ាស៊ីនតោន ឡាអេ និងកូប៉ិនហាក បានឲ្យដឹងថា ព័ត៌មានលម្អិតផ្សេងៗ គឺត្រូវបានរក្សាទុកព្រោះតែបញ្ហាសន្តិសុខ។

ការអះអាងប្រគល់យន្តហោះចម្បាំង F-16 នេះ ធ្វើឡើងក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថា សម្ព័ន្ធមិត្តអង្គការណាតូ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសចំនួនប្រាំប្រភេទបន្ថែមទៀតឲ្យអ៊ុយក្រែន ខណៈប្រទេសនេះនៅតែបន្តប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ី។

យន្តហោះចម្បាំង F-16 (រូបថត៖ Lockheed Martin)

រម្លឹកទៅខែមិថុនាឆ្នាំ២០២៣ ពេលនោះ លោក បៃដិន បានប្រកាសជាលើកដំបូងថា ដៃគូរបស់ណាតូ នឹងសន្យាផ្តល់យន្តហោះ F-16 ទៅឲ្យអ៊ុយក្រែន ហើយមកដល់ខែឧសភាឆ្នាំនេះ ពីឡុតអ៊ុយក្រែនក្រុមដំបូង ក៏បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏បានស្វាគមន៍សេចក្តីប្រកាសនោះថាជា ការពង្រឹងខែលការពារដែនអាកាសរបស់អ៊ុយក្រែនដែរ។

សូមបញ្ជាក់ថា កងកម្លាំងលោក ហ្សេលេនស្គី ត្រូវការជំនួយបែបនេះជាបន្ទាន់ ជាពិសេសក្រោយការបាញ់មីស៊ីលរុស្ស៊ីកាលពីថ្ងៃអាទិត្យ ដែលវាយប្រហារមន្ទីរពេទ្យកុមារក្នុងទីក្រុងកៀវ ដោយគេប៉ាន់ស្មានថាមានអ្នករងរបួសប្រមាណ៣០០នាក់ ហើយមានកុមារ៤នាក់ត្រូវបាត់បង់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

The post លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ appeared first on Kampuchea Thmey Daily.

លោក Blinken រិះគន់សកម្មភាពចិន ដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូង
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី​២០ ខែ មិថុនា​នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ថាជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Blinken បានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Enrique Manalo កាលពីថ្ងៃពុធ ដោយលោក Blinken បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីនក្រោមសន្ធិសញ្ញាការពារទៅវិញទៅមករវាងសម្ព័ន្ធមិត្តទាំងពីរ។

កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពី បេសកកម្មរបស់ហ្វីលីពីនក្នុងការផ្គត់ផ្គង់តាមកប៉ាល់ទៅកាន់ប៉ុស្តិ៍យោធានៅថ្មប៉ប្រះទឹក The Second Thomas Shoal ត្រូវបានរំខានដោយនាវាឆ្មាំឆ្នេរសមុទ្រចិន ខណៈក្នុងហេតុការណ៍នោះ មានកងទ័ពជើងទឹកហ្វីលីពីនម្នាក់ ត្រូវរបួសធ្ងន់ ហើយយោធាហ្វីលីពីនហៅឧបទ្ទវហេតុនោះថាជាការវាយប្រហារដោយចេតនាពីសំណាក់ឆ្មាំសមុទ្រចិន។។

បើយោងតាមការចេញផ្សាយវីដេអូថ្មីកាលពីថ្ងៃពុធបានបង្ហាញពីបុគ្គលិកឆ្មាំឆ្នេរសមុទ្រចិនវាយប្រហារនាវាហ្វីលីពីនជាមួយនឹងដំបង ខណៈទូក​ឆ្មាំ​ឆ្នេរ​តូចៗ​ក៏​ត្រូវ​បាន​គេ​ឃើញ​បើក​ចូល​ក្នុង​នាវា​ផងដែរ។

គួរបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវម្តងហើយម្តងទៀតឱ្យប្រទេសចិនមានការអត់ធ្មត់លើដែនទឹកនៅជិត The Second Thomas Shoal ប៉ុន្តែការអំពាវនាវនេះហាក់ដូចជាមិនមានសញ្ញានៃការបន្ថយភាពតានតឹងនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

The post លោក Blinken រិះគន់សកម្មភាពចិន ដែលរារាំងហ្វីលីពីននៅសមុទ្រចិនខាងត្បូង appeared first on Kampuchea Thmey Daily.