លោក Dmitry Medvedev Archives - Kampuchea Thmey Daily

លោក Medvedev ៖ មូលដ្ឋានទ័ពអាមេរិកនៅ​ប្រទេស​ឈូងសមុ​ទ្រ​ជា «ការគំរាមកំហែង​» ប្រទេសទាំងនោះ​​ទៅវិញទេ​​
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានបង្ហោះនៅលើបណ្តាញសង្គម X ​នៅ​ថ្ងៃទី៦ខែមីនាថា បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ បានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋាន​ទ័ព​​នៅលើទឹកដីរបស់ពួកគេ ដោយជឿជាក់បែបឆោតល្ងង់ថា មូលដ្ឋាន​ទ័ព​​បែបនេះនឹងជួយការពារពួកគេ។ ផ្ទុយទៅ​វិញ ​​មូលដ្ឋានទ័ព​បែបនេះ​ ជា​ការ «គំរាមកំហែង» ទៅវិញទេ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី  លោក Dmitry Medvedev (រូបភាព៖Reuters)

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ TASS បាន​ចុះ​ផ្សាយ​ថា​​ លោក Dmitry Medvedev បានបញ្ចាក់ថា ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់បណ្ដាប្រទេសឈូងសមុទ្រ​ពែរ្យ​ជាមូលដ្ឋាន ដើម្បីការពារប្រទេសតែមួយគត់ ដែលនោះគឺជាសហរដ្ឋអាមេរិក។

លោក Dmitry Medvedev បាន​លើក​ឡើង​បន្ត​ដោយ​លើក​នូវគំនិ​​ត​បែបពិចារណា​ថា សូមគិតដោយប្រុងប្រយ័ត្ននិងហ្មត់ចត់ តើអ្នកពិតជាត្រូវការមូលដ្ឋានទ័ពអាមេរិកឬអត់? ក្នុងករណីវាមិនបានការពារ តែជាការគំរាមគំហែងអាយុជីវិតទៅវិញ។

​ការលើក​ឡើង​របស់លោក Medvedev បានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV) ជាបន្តបន្ទាប់ចូលទៅក្នុងប្រទេស​តា​ម​ឈួងសមុទ្រ​នៅ​មជ្ឈិមបូព៌ាដែលមានមូលដ្ឋានទ័ពអាមេរិក ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការវាយឆ្មក់ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ចាប់តាំងពី​ថ្ងៃទី​​២៨ខែកុម្ភៈ​​មក​នោះ​​។

ប្រទេសឈូងសមុទ្រចំនួន៦ រួមមានអារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម (UAE) កាតា, គុយវ៉ែត, បារ៉ែន និងអូម៉ង់ សុទ្ធតែអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ពួកគេក្រោមកិច្ចព្រមព្រៀង​ការ​ពារ​សន្តិសុខ។

មូលដ្ឋានទ័ព ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលមួយចំនួននៅក្នុងប្រទេសទាំងនេះត្រូវបានវាយប្រហារដោយការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបង្ខំឲ្យប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបាញ់តបតវិញម្តងហើយម្តងទៀត។ យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់នៅក្នុងរដ្ឋឈូងសមុទ្រ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក Medvedev ៖ មូលដ្ឋានទ័ពអាមេរិកនៅ​ប្រទេស​ឈូងសមុ​ទ្រ​ជា «ការគំរាមកំហែង​» ប្រទេសទាំងនោះ​​ទៅវិញទេ​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣
ស្របពេលសង្គ្រាមអ៊ីរ៉ង់កាន់តែរីកធំទៅៗ ហើយមានប្រទេសជាបន្តបន្ទាប់ប្រកាសចូលរួមជាមួយអាមេរិក វាយប្រហារទីក្រុងតេហេរ៉ង់នោះ ស្រាប់តែពេលនេះ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានព្រមានអំពីការផ្ទុះសង្គ្រាមលោកលើកទី៣។

ការផ្ទុះនៅអ៊ីរ៉ង់ (រូប៖ Reuters)

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានព្រមានថា មេដឹកនាំអាមេរិក ដូណាល់ ត្រាំ នឹងអុជបញ្ឆេះសង្គ្រាមលោកលើកទី៣តាមរយៈប្រតិបត្តិការផ្លាស់ប្តូររបបបែបឧក្រិដ្ឋកម្មរបស់គាត់។

យ៉ាងណា លោកនិយាយថា បើនិយាយតាមបច្ចេកទេស រឿងសង្គ្រាមលោកលើកទី៣នេះ គឺមិនទាន់ទេ ប៉ុន្តែប្រសិនបើលោក ត្រាំ នៅតែបន្តប្រតិបត្តិការផ្លាស់ប្តូររបបតាមបែបឧក្រិដ្ឋកម្មនេះទៀតនោះ ច្បាស់ណាស់វានឹងផ្ទុះឡើងហើយ គ្មានអ្វីត្រូវសង្ស័យទេ។

ទន្ទឹមនោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ អះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយនៃសង្រ្គាមទ្រង់ទ្រាយធំរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីរក្សាឧត្តមភាពគ្របដណ្តប់លើពិភពលោក។

លោក ឌីមីទ្រី ម៉េដវ៉េដេហ្វ (រូប៖ Reuters)

សូមជម្រាបថា ​រុស្ស៊ី​ដែល​ជា​​មហាអំណាច​​នុយក្លេអ៊ែរ​​​​​លេខ​១ បាន​​​ថ្កោលទោសរួចទៅហើយ ​​ចំពោះ​ការ​វាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់​ ដោយ​ចាត់ទុក​​ការ​វាយប្រហារ​នោះ​ជាការ​រៀបចំ​ទុក​មុខ​រួចជាស្រេច​។​

​​ក្រសួងការបរទេសរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា៖ «​នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់។ ទំហំ និងលក្ខណៈនៃការរៀបចំយោធា នយោបាយ និងឃោសនា ដែលបានកើតឡើងមុនជំហានដ៏មិនប្រុងប្រយ័ត្ននេះ រួមទាំងការដាក់ពង្រាយក្រុមយោធាអាមេរិកដ៏ធំមួយក្រុមទៅកាន់តំបន់នោះ ធ្វើឲ្យគ្មានការសង្ស័យទេថា នេះគឺជាទង្វើឈ្លានពានប្រដាប់អាវុធដែលបានគ្រោងទុកជាមុន​ ប្រឆាំងរដ្ឋជាសមាជិកអធិបតេយ្យ និងឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលរំលោភលើគោលការណ៍ និងបទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ»៕

អត្ថបទ៖ សុខ សុវណ្ណ

ត្រឹម២ថ្ងៃ អាមេរិក-អ៊ីស្រាអែល វាយប្រហារទីក្រុងរបស់អ៊ីរ៉ង់ជាង១៣០ សម្លាប់មនុស្ស ៥៥៥នាក់

The post រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣  appeared first on Kampuchea Thmey Daily.

រុស្ស៊ី គំរាមបាញ់បរមាណូសងសឹក បើសមាជិកណាតូណា ហ៊ានផ្តល់នុយក្លេអ៊ែរ ឲ្យអ៊ុយក្រែន
ក្រោយទទួលបានព័ត៌មានចារកម្មថា ចក្រភពអង់គ្លេសនិងបារាំង គ្រោងផ្តល់នុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែន ស្រាប់តែរុស្ស៊ីបានចេញមកគំរាមភ្លាមៗ ដោយប្រកាសសងសឹកជាមួយនឹងការវាយប្រហារដោយគ្រាប់បែកបរមាណូតបទៅវិញ។

លោក ឌីមីទ្រី ម៉េដមេដេហ្វ (រូប៖ Reuters)

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ ទីភ្នាក់ងារចារកម្មបរទេសរុស្ស៊ី (SVR) អះអាងថា បារាំងនិងចក្រភពអង់គ្លេស កំពុងលួចរៀបចំបញ្ជូនសមាសធាតុ គ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទៅឲ្យទីក្រុងកៀវ ដើម្បីផលិតមីស៊ីលបាញ់ចេញពីនាវាមុជទឹកដែលអាចផ្ទុកក្បាលគ្រាប់កម្ដៅនុយក្លេអ៊ែរ។

ជាប្រតិកម្មខ្លាំងៗពីវិមានក្រឹមឡាំង, អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដមេដេហ្វ បានព្រមានចំៗថា សមាជិកណាតូណាក៏ដោយ ឲ្យតែហ៊ានផ្តល់គ្រាប់បែកនុយក្លេអ៊ែរ ឬ «Dirty Bomb» ទៅឲ្យអ៊ុយក្រែន នោះទីក្រុងមូស្គូនឹងឆ្លើយតបវិញធ្ងន់ៗតាមរយៈការប្រើប្រាស់អាវុធបរមាណូ។

តាមការអះអាងរបស់បុរសវ័យ៦០ឆ្នាំដែលបច្ចុប្បន្នក៏កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរនោះ, ចេតនារបស់អង់គ្លេសនិងបារាំង ក្នុងការផ្ទេរគ្រឿងផលិតនុយក្លេអ៊ែរទៅឲ្យរបបណាស៊ីនៅទីក្រុងកៀវ នឹងផ្លាស់ប្តូរស្ថានភាពទាំងស្រុង។ នេះគឺជាការផ្ទេរអាវុធនុយក្លេអ៊ែរដោយផ្ទាល់ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម។

លោក ឌីមីទ្រី ម៉េដមេដេហ្វ (រូប៖ Reuters)

យ៉ាងណាក្តី ពាក់ព័ន្ធការចោទប្រកាន់របស់រុស្ស៊ីនេះ គេមិនទាន់ឃើញមានការឆ្លើយតបឬបកស្រាយពីសំណាក់ទីក្រុងប៉ារីសឬឡុងដ៍ នៅឡើយទេ។

សូមជម្រាបជាថ្មី បន្ទាប់ពីសហភាពសូវៀតដួលរលំ អ៊ុយក្រែនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១ ៧០០គ្រាប់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរទីបីលើពិភពលោកនាពេលនោះ។

ទោះដូច្នោះ អាវុធទាំងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយក្រោយមក អ៊ុយក្រែន​អះអាង​ថា ខ្លួន​សុខចិត្តបោះចោល​អាវុធ​នុយក្លេអ៊ែរ ​ក្រោម​អនុស្សរណៈ​​ទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ដើម្បីទទួលបាន​ការ​ធានា​សន្តិសុខ​ពីសំណាក់​រុស្ស៊ី ចក្រភព​អង់គ្លេស និង​អាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

អាមេរិកជំរុញ​ឲ្យ​មានកិច្ចព្រមព្រៀង​គ្រប់​គ្រង​នុយក្លេអ៊ែរ​ថ្មី ជាមួយ​រុស្ស៊ី​ និង​ចិន

The post រុស្ស៊ី គំរាមបាញ់បរមាណូសងសឹក បើសមាជិកណាតូណា ហ៊ានផ្តល់នុយក្លេអ៊ែរ ឲ្យអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

លោក Medvedev៖ ភាពតានតឹងនៅ Greenland គ្រាន់តែជាការចាប់ផ្តើម សម្រាប់ EU
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី៦ ខែកុម្ភៈបានព្រមានថា ការបដិសេធប្រភពថាមពលរុស្ស៊ី នឹងធ្វើឲ្យអឺរ៉ុបរុញខ្លួនចូលទៅក្នុងអន្ទាក់ដ៏គួរឲ្យភ័យខ្លាច ដោយធ្លាក់ចូលទៅក្នុងការពឹងផ្អែកយ៉ាងធ្ងន់ធ្ងរលើឧស្ម័នរបស់អាមេរិក។ ដូច្នេះ អឺរ៉ុបនឹងត្រូវធ្វើច្រើនតាមដែលទីក្រុងវ៉ាស៊ីនតោនតម្រូវ ហើយនេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់សហភាពអឺរ៉ុប (EU) ប៉ុណ្ណោះ ។

លោក Dmitry Medvedev (រូបភាព៖Ruetures)

យោងតាមភ្នាក់ងារ tass  អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ីបាន​ចង្អុល​បង្ហាញថា EU នឹងបង់ថ្លៃជាមួយនឹងអធិបតេយ្យភាពដែលនៅសល់ ហើយ​កោះ ​Greenland គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើមមួយសម្រាប់ពួកគេ។ លោក​ហៅ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដាក់​បម្រាម​ទាំង​ស្រុង​ លើ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ប្រទេស​រុស្ស៊ី ក៏ដូចជា​ឧស្ម័ន​រុស្ស៊ី​ដែល​ដឹក​ជញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ថា​ជា​ចលនា «ល្ងង់ខ្លៅបំផុត»។

នៅក្នុងនោះដែរ លោក Medvedev បាន​បញ្ជាក់​ជា​ថ្មី​ថា យោងតាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នកជំនាញ ការ​បោះបង់​ចោល​ឧស្ម័ន​រុស្ស៊ី​ នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ខាត​បង់​ប្រហែល ១៧% នៃ​ការ​នាំ​ចូល​ឧស្ម័ន​បច្ចុប្បន្ន​របស់​ខ្លួន។ អ្នកនយោបាយរុស្ស៊ីរូបនេះបានបន្ថែមថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងរៀបចំផែនការដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ឧស្ម័នមុនថ្ងៃទី ១ ខែមីនា តែវានៅតែមិនទាន់ច្បាស់ថា តើសហភាពអឺរ៉ុបនឹងផ្តល់សំណងសម្រាប់ការខ្វះខាតនេះនៅឯណា ហើយថា តើដំណោះស្រាយដែលអាចទទួលយកបាននឹងលេចចេញជារូបរាងឬអត់ វានៅតែជាអាថ៌កំបាំងដដែល។

លោកក៏បានកត់សម្គាល់អំពីការហាមឃាត់ការនាំចូលថាមពលរបស់រុស្ស៊ី ត្រូវបានអនុម័តដោយសហភាពអឺរ៉ុបនៅក្នុងបរិបទរដូវរងាដ៏អាក្រក់ នៅពេលដែលទុនបម្រុងឧស្ម័នដែលនៅសល់ក្នុងការផ្ទុកក្រោមដីរបស់អឺរ៉ុបមានតិចជាង ៤០%។ លោកលើកឡើងពីទិន្នន័យដែលបង្ហាញពីទុនបម្រុងឧស្ម័នក្រោម ២៥% នៅក្នុងប្រទេសហូឡង់ ក្រោម ៣០% នៅប្រទេសបារាំង និង ៣២% នៅក្នុងប្រទេសអាល្លឺម៉ង់។

ការសម្រេចចិត្តជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានភាពជាប់គាំងនៅក្នុងសេដ្ឋកិច្ចឈានមុខគេនៅអឺរ៉ុប ក៏ដូចជាការថយចុះផលិតកម្មឧស្សាហកម្ម និងការងារ។ ជាលទ្ធផល ប្រាក់ចំណូល និងការប្រើប្រាស់បានថយចុះ ដែលនាំឲ្យមានស្ថានភាពមួយដែលជនជាតិអឺរ៉ុបត្រូវសន្សំអ្វីៗគ្រប់យ៉ាងទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ

The post លោក Medvedev៖  ភាពតានតឹងនៅ Greenland គ្រាន់តែជាការចាប់ផ្តើម សម្រាប់ EU appeared first on Kampuchea Thmey Daily.

ម៉េដវ៉េដេហ្វ៖ ហ្សេលេនស្គី នឹងត្រូវរស់នៅលាក់ខ្លួនអស់មួយជីវិត ក្រោយដ្រូនវាយប្រហារភូមិគ្រឹះលោក ពូទីន
ជាប្រតិកម្មខ្លាំងៗក្រោយអ៊ុយក្រែន បញ្ជូនដ្រូនទៅវាយប្រហារភូមិគ្រឹះលោក ពូទីន, បុរសមានឥទ្ធិពលរបស់រុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានអះអាងថា ចាប់ពីពេលនេះទៅ លោកហ្សេលេនស្គី នឹងត្រូវរស់នៅលាក់ខ្លួនអស់មួយជីវិត។ នេះបើតាមការផ្សាយរបស់ VN Express។

លោក ឌីមីទ្រី ម៉េដវ៉េដេហ្វ (រូបថត៖ Reuters)

ដោយចោទទីក្រុងកៀវថាកំពុងព្យាយាមបំផ្លាញដំណើរការដោះស្រាយជម្លោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ថា ហ្សេលេនស្គី ចង់បានសង្គ្រាម! ឥឡូវនេះ ប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវលាក់ខ្លួនសម្រាប់ពេលដែលនៅសេសល់ក្នុងជីវិតរបស់គាត់។ ត្រូវតែយក  ហ្សេលេនស្គី មកដាក់តាំងបង្ហាញនៅក្នុងទីក្រុង St. Petersburg បន្ទាប់ពីដកតំណែង។

មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov អះអាងថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយចំនួន៩១​គ្រឿង ដើម្បីវាយប្រហារលើភូមិគ្រឹះ Valdai ក្នុងតំបន់ Novgorod ចន្លោះថ្ងៃទី​២៨ដល់​ថ្ងៃ​ទី​២៩​ខែធ្នូ។ លោកហៅសកម្មភាពនេះថាជា «អំពើភេរវកម្មរដ្ឋ» ទោះមិនបង្ហាញព័ស្តុតាងជាក់ស្តែងក៏ដោយ។

ពេលឮដំណឹងអំពីការវាយប្រហារនេះភ្លាម ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្តៅចិត្ត ហើយបន្ទោសខ្លាំងៗទៅលើលោក ហ្សេលេនស្គី។ លោក ត្រាំ បានថ្កោលទោស និងខឹងសម្បាព្រោះវាកើតឡើងចំពេលវេលាដ៏រសើបបំផុត ព្រមទាំងអាចជះឥទ្ធិពលដល់ជំហររបស់ទីក្រុងមូស្គូ នៅក្នុងការចរចាដែលកំពុងបន្តដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនផងដែរ។

ទោះបែបនេះ ប្រធានាធិបតិអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខបដិសេធរួចហើយ ចំពោះការចោទប្រកាន់របស់រុស្ស៊ី ហើយតបទៅវិញថា ទីក្រុងមូស្គូ កំពុងព្យាយាមបំផ្លាញកិច្ចចរចាសន្តិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

លោក ម៉ូឌី បារម្ភខ្លាំង រឿងដ្រូនអ៊ុយក្រែនប៉ុនប៉ងវាយប្រហារលើភូមិគ្រឹះ ពូទីន

The post ម៉េដវ៉េដេហ្វ៖ ហ្សេលេនស្គី នឹងត្រូវរស់នៅលាក់ខ្លួនអស់មួយជីវិត ក្រោយដ្រូនវាយប្រហារភូមិគ្រឹះលោក ពូទីន appeared first on Kampuchea Thmey Daily.

រុស្ស៊ី គំរាមអាមេរិកថា៖ បើ Tomahawk ទៅដល់ដៃអ៊ុយក្រែន គ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» ជាពិសេស ត្រាំ
ទីក្រុងមូស្គូកំពុងក្តៅស្លឹកត្រចៀករឿងអាមេរិកចង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឲ្យអ៊ុយក្រែន ដោយពេលនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានព្រមានខ្លាំងៗថា បើមីស៊ីលបានទៅដល់ដៃទីក្រុងកៀវមែន មនុស្សគ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» ជាពិសេសលោក ត្រាំ ផ្ទាល់តែម្តង។ នេះបើតាមការផ្សាយរបស់ Fox News។

លោក ឌីមីទ្រី ម៉េដវ៉េដេហ្វ (រូបថត៖ Reuters)

កាលពីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥ មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ បានព្រមានបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនបញ្ចប់ទេនោះ។

លោកថ្លែងទៅអ្នកកាសែតថា៖ «ខ្ញុំនឹងប្រាប់ ពូទីនថា បើសង្គ្រាមមិនចប់ទេនោះ អ៊ុយក្រែននឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយ។ ខ្ញុំនឹងបញ្ជូនមីស៊ីលនេះឲ្យពួកគេ»។

យ៉ាងណាជាការឆ្លើយតប អតីតប្រធានាធិបតីរុស្ស៊ី ម៉េដវ៉េដេហ្វ បានគំរាមទៅវិញតាមរយៈសារបង្ហោះលើបណ្តាញសង្គម Telegram កាលពីថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកផ្គត់ផ្គង់មីស៊ីល Tomahawk ឲ្យអ៊ុយក្រែនមែន វាអាចជាអវសានសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសចំពោះលោកត្រាំផ្ទាល់តែម្តង។ វាមិនអាចទៅរួចទេក្នុងការបែងចែករវាងមីស៊ីល Tomahawk ដែលមានក្បាលគ្រាប់ធម្មតាឬនុយក្លេអ៊ែរ។ រុស្ស៊ីនឹងចាត់ទុកសហរដ្ឋអាមេរិកជាអ្នកបាញ់មិនមែនអ៊ុយក្រែនឡើយ។ តើរុស្ស៊ីនឹងមានប្រតិកម្មយ៉ាងណាដែរ? ច្បាស់ណាស់ គឺតាមរបៀបដូចគ្នា»។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

មីស៊ីល Tomahawk រយៈចម្ងាយ២ ៥០០គីឡូម៉ែត្រមួយគ្រាប់តម្លៃ១.៣លានដុល្លារអាមេរិក គឺ​ផលិត​ដោយក្រុមហ៊ុន RTX របស់​សហរដ្ឋ​អាមេរិក ដែល​បាន​រចនា​ឡើង​ដើម្បី​វាយប្រហារ​គោលដៅលើ​ដីគោក​ដោយ​ភាពជាក់លាក់​ខ្ពស់។

ជាធម្មតា មីស៊ីលនេះផ្ទុកក្បាលគ្រាប់ទម្ងន់ ៤០០-៤៥០គីឡូក្រាម មានការផ្ទុះខ្លាំងអាចបំផ្លាញគោលដៅរឹងមាំ ឬបញ្ចេញគ្រាប់បែកចង្កោម ដើម្បីកម្ទេចសព្វាវុធសត្រូវ។

ប្រសិនបើបាញ់ចេញពីអ៊ុយក្រែន មីស៊ីល Tomahawk អាចហោះដល់គោលដៅគ្រប់កន្លែងនៅក្នុងប្រទេសរុស្ស៊ីផ្នែកខាងទ្វីបអឺរ៉ុប រួមទាំងរដ្ឋធានីមូស្គូផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ព្រមានរុស្ស៊ីថា មីស៊ីល Tomahawk នឹងទៅដល់ដៃ អ៊ុយក្រែន បើសង្គ្រាមមិនចប់

The post រុស្ស៊ី គំរាមអាមេរិកថា៖ បើ Tomahawk ទៅដល់ដៃអ៊ុយក្រែន គ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» ជាពិសេស ត្រាំ appeared first on Kampuchea Thmey Daily.

Medvedev បដិសេធ​ការ​អះអាង​របស់ ត្រាំ អំពី​ការដាក់​ពង្រាយ​នាវាមុជ​ទឹកនុយក្លេអ៊ែរ​​​ក្បែរឆ្នេរ​​រុស្ស៊ី
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃពុធទី​១​តុលា​ បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក ត្រូវបានដាក់ពង្រាយនៅ​ក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​រុស្ស៊ី។

លោក Dmitry Medvedev (រូបថត៖ Reuters)

លោក ត្រាំ កាលពីថ្ងៃអង្គារបានពណ៌នា Medvedev ថាជា«មនុស្សល្ងង់ខ្លៅ» ហើយបាននិយាយថា លោក​បានបញ្ជា​ឲ្យ​«នាវាមុជទឹក​មួយ​ឬពីរ​គ្រឿង​»ទៅជិត​​ប្រទេស​រុស្ស៊ី។ លោក​ធ្លាប់​បាន​ថ្លែង​កាល​ពី​ខែ​សីហា​​ផង​ដែរ​ថា ចំណាត់​ការ​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​ពី​លោក Medvedev។

លោក Medvedev បានចំអក​ការកត់សម្គាល់​របស់​លោក ត្រាំ នៅលើ​បណ្ដាញ​សង្គម X ដោយសរសេរជាភាសាអង់គ្លេសថា «ត្រាំ ជាថ្មីម្តងទៀតបាននាំយក​នាវា​មុជទឹក ដែលគាត់បាននិយាយ​ដោយ​ឥត​​ព័ស្តុតាង​​ថាបានបញ្ជូនទៅកាន់ច្រាំងសមុទ្ររុស្ស៊ី ដោយទទូចថា ពួកវា​ត្រូវបានលាក់ទុកយ៉ាងល្អ»។

លោក​បាន​បន្ថែម​ថា​៖ «​ដូច​ពាក្យ​និយាយ​អញ្ចឹង វា​ពិបាក​ក្នុង​ការ​រក​ឆ្មា​ខ្មៅ​ក្នុង​បន្ទប់​ងងឹត​ណាស់ ជា​ពិសេស​ប្រសិន​បើ​វា​មិន​នៅ​ទីនោះ»។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

មេ​ដឹក​នាំ​អាមេរិក បាន​ហៅ​​នាវាមុជទឹកនុយក្លេអ៊ែរ​ដែល​ខ្លួន​អះអាង​ថា​ត្រូវ​បាន​បញ្ជូន​ទៅ​ជិត​ប្រទេស​រុស្ស៊ី​ថា​ជា«អាវុធដ៍សាហាវបំផុតមិនធ្លាប់មាន»។ លោក ត្រាំ បានប្រាប់ថា «ពួកយើងត្រូវបានគំរាមកំហែងបន្តិចបន្តួច​ដោយ​រុស្ស៊ីនាពេលថ្មីៗនេះ ហើយខ្ញុំបានបញ្ជូននាវាមុជទឹក ដែលជានាវាមុជទឹកនុយក្លេអ៊ែរ លេខមួយ អ្នកមិនអាចរកឃើញវាទេ។ យើងដើរ​ ២៥​ឆ្នាំ​លឿន​ជាង រុស្ស៊ី និងចិន នៅក្នុងនាវាមុជទឹក»។ បន្ថែម​ពី​នេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិកគឺធំជាង និងទំនើបជាងគូប្រជែងរបស់ខ្លួន។ លោក​បាន​បញ្ជាក់​​ថា​៖ «​និយាយ​ដោយ​ត្រង់​ទៅ បើ​វា​ពិត​ជាត្រូវប្រើ​មែន យើង​មាន​ច្រើន​ជាង​អ្នក​ណា​ទាំងអស់​​។ ប៉ុន្តែ នុយក្លេអ៊ែរ មិនមែនជាពាក្យដែលគួរនិយាយញឹកញាប់ពេកទេ»៕

ដោយ៖ ឈាង

ត្រាំ ដាក់ពង្រាយ«អាវុធដ៍សាហាវបំផុត»នៅជិតរុស្ស៊ី ចំពេលភាពតានតឹងកើនឡើង

The post Medvedev បដិសេធ​ការ​អះអាង​របស់ ត្រាំ អំពី​ការដាក់​ពង្រាយ​នាវាមុជ​ទឹកនុយក្លេអ៊ែរ​​​ក្បែរឆ្នេរ​​រុស្ស៊ី appeared first on Kampuchea Thmey Daily.

ត្រាំ ដាក់ពង្រាយ​នាវាមុជទឹក​​នុយក្លេអ៊ែរ២គ្រឿង ក្រោយទាស់ពាក្យ​សម្ដីជាមួយលោក Medvedev
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជា​ឲ្យដាក់​ពង្រាយ​​នាវាមុជទឹកនុយក្លេអ៊ែរចំនួន២គ្រឿង​ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា សេចក្តីថ្លែងការណ៍«បង្កហេតុខ្លាំង» របស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីថ្ងៃសុក្រ​ទី​១​សីហា​នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា ចំណាត់ការ​នេះ​ត្រូវបានធ្វើឡើង ជា​ការ​ឆ្លើយតប​នឹង​«សេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅនិងអុជអាល»របស់លោក Medvedev ដោយបន្ថែមថា «ពាក្យសម្ដី​មានសារៈសំខាន់ខ្លាំងណាស់ ហើយជារឿយៗអាចនាំ​ឲ្យ​មានផលវិបាកដោយអចេតនា»។

ខណៈពេលដែលលោក ត្រាំ មិនបានបញ្ជាក់ពីទីតាំង ឬប្រភេទនាវាមុជទឹក និង​មិន​ដឹង​ថា​វា​ជា​ប្រភេទ​នាវា​ដើរដោយថាមពលនុយក្លេអែរ ឬបំពាក់អាវុធនុយក្លេអ៊ែរ សុន្ទរកថារបស់លោកបានកត់សម្គាល់ពីការកើនឡើងភាព​តានតឹង​យ៉ាងខ្លាំងនៅក្នុងវោហាសាស្ត្ររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ។

លោក ត្រាំ បានបញ្ជាក់​បន្ថែម​ទៀត​ថា «ការគំរាមកំហែងត្រូវបានធ្វើឡើង ហើយយើងគិតថា វាមិនសមរម្យ។ ដូច្នេះខ្ញុំត្រូវតែប្រុងប្រយ័ត្នបំផុត។ ខ្ញុំធ្វើវាដោយផ្អែកលើសុវត្ថិភាពសម្រាប់ប្រជាជនរបស់យើង»។

វិមានក្រឹមឡាំងមិនបានឆ្លើយតបជាសាធារណៈចំពោះសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែទីផ្សារភាគហ៊ុនរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងគំហុក​បន្ទាប់ពីការប្រកាសនេះ។

លោក Dmitry Medvedev (រូបថត៖ ZUMAPRESS)

ភាពតានតឹងបានកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការដាក់ឱសានវាទរបស់លោក ត្រាំ លើ​ទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែនត្រឹមថ្ងៃទី៨ខែសីហា ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធលើការនាំចេញប្រេងរបស់រុស្ស៊ីផងដែរ។ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ទោសប្រធានាធិបតីអាមេរិកថាកំពុងដើរផ្លូវខុសហើយវិធានការនេះនឹងឈានឆ្ពោះទៅរកការផ្ទុះសង្គ្រាម និងថែមទាំងគំរាមទៀតថា អាមេរិកមិនដឹងថារុស្ស៊ីមានប្រព័ន្ធនុយក្លេអ៊ែរខ្លាំងកម្រិតណានោះទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ត្រាំ បាន​ហៅ​លោក Medvedev ថា​ជា«អតីត​ប្រធានាធិបតី​ដែល​បរាជ័យ» ហើយ​បាន​ព្រមាន​ថា ​លោក​កំពុង​តែ​ចូល​ទៅ​ក្នុង​ទឹកដី​ដ៏​គ្រោះថ្នាក់​បំផុត។

សូម​ជម្រាប​ថា លោក Medvedev បាន​កាន់​តួនាទី​ជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ២០០៨ ដល់ឆ្នាំ​២០១២ ហើយជា​អ្នកគាំទ្រដ៏​ខ្លាំងក្លា​ឲ្យ​រុស្ស៊ី​ឈ្លានពានអ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២ និង​ជាអ្នករិះគន់បស្ចិមលោកដ៏លេចធ្លោ​មួយ​រូប​របស់​ទីក្រុង​មូស្គូ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ផ្តាំទៅ ម៉េដវ៉េដេហ្វ ថា «និយាយអីត្រូវចេះប្រយ័ត្នមាត់»

The post ត្រាំ ដាក់ពង្រាយ​នាវាមុជទឹក​​នុយក្លេអ៊ែរ២គ្រឿង ក្រោយទាស់ពាក្យ​សម្ដីជាមួយលោក Medvedev appeared first on Kampuchea Thmey Daily.