លោក Dmitry Peskov Archives - Kampuchea Thmey Daily

​អ្នក​នាំពាក្យ​វិមានក្រឹមឡាំង៖ រុស្ស៊ី មិនមែនជាការគំរាមកំហែងចំពោះ អឺរ៉ុប ឡើយ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រីវ ប៉េស្កូវ​​ (Dmitry Peskov) ​បាន​លើក​ឡើង​កាលពីថ្ងៃអាទិត្យទី២៦ ខែមេសេា ថា ប្រទេសរុស្ស៊ី មិនអាចជា«ការគំរាមកំហែងចម្បងចំពោះអឺរ៉ុប»នោះទេ ពីព្រោះថា ទោះបីជានរណានិយាយអ្វីក៏ដោយ ក៏រុស្ស៊ីនៅតែជាផ្នែកមួយដែលមិនអាចខ្វះបាននៃអឺរ៉ុប ខណៈពេលដែល​រុស្ស៊ី​​​ក៏ជាផ្នែកសំខាន់នៃទ្វីបអឺរ៉ាស៊ី (Eurasian) ផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបភាព៖Reuters)

លោក​ ប៉េស្កូវ បាន​លើក​ឡើង​នៅក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍ Vesti News របស់​រុស្ស៊ី​​ ថា ប្រទេសរុស្ស៊ីកំពុងត្រូវ​បានគេបង្ហាញរូបភាពឲ្យក្លាយទៅជា «សត្រូវខាងក្រៅគំរូ» ក្នុងគោលបំណង បង្កើន​​ការ​​ឃោសនា​ផ្សព្វផ្សាយ​បង្ខូច​ឈ្មោះ​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass។

លោក ប៉េស្កូវ​ បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនអាចជាការគំរាមកំហែងចម្បងចំពោះអឺរ៉ុប​នោះ​ទេ ពីព្រោះរុស្ស៊ី មិនថា អ្នកណានិយាយអ្វីក៏ដោយ ក្នុងនាមជាប្រទេសអឺរ៉ាស៊ី នៅតែជាផ្នែកសំខាន់មួយនៃអឺរ៉ុប។ លោកក៏បានលើកឡើងផងដែរថា វិបត្តិនៅក្នុងប្រទេសអឺរ៉ុបកាន់តែអាក្រក់ទៅៗ ទាំងសន្តិសុខ សេដ្ឋកិច្ច និងការយល់ដឹងអំពីខ្លួនឯង និងតម្លៃស្នូលរបស់ពួកគេ។

អ្នក​នាំពាក្យ​​​​វិមានក្រឹមឡាំង​រូបនេះ​ បានថ្លែងថា៖ «ក្រុមអ្នកនយោបាយនៅអឺរ៉ុបនឹងមិនអាចទម្លាក់កំហុសលើបញ្ហាក្នុងស្រុកទាំងអស់ទៅលើប្រទេសរុស្ស៊ីបានឡើយ។ តើរឿងនេះនឹងនាំទៅរកអ្វីដែលល្អដែរឬទេ? តើពួកគេនឹងអាចទម្លាក់កំហុសគ្រប់យ៉ាងមកលើពួកយើងបានដែរឬទេ? ពិតណាស់ វាមិនទំនងជាអាចទៅរួចឡើយ។ ហេតុដូច្នេះហើយ ទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនាវាយប្រហារអឺរ៉ុបទេ»។

ការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងខាងលើនេះស្របពេលដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ​​ ឡាវរ៉ូវ​ (Sergey Lavrov) បានថ្លែងកាលពីថ្ងៃទី ២៤ ខែមេសា ថា ដោយមានជំនួយពីអ៊ុយក្រែន ប្រទេសលោកខាងលិចបានប្រកាសសង្គ្រាមលើរុស្ស៊ី។

លោក ឡាវរ៉ូវ​ បានមានប្រសាសន៍ថា សង្គ្រាមបើកចំហមួយត្រូវបានប្រកាសដាក់មកលើពួកយើងហើយ។ សម្រាប់រឿងនេះ របបដឹកនាំទីក្រុងកៀវ ត្រូវបានគេប្រើប្រាស់ធ្វើជាមុខព្រួញ។ ប៉ុន្តែអ្នករាល់គ្នាដឹងហើយថា មុខព្រួញនេះនឹងមិនអាចធ្វើអ្វីបានឡើយ ប្រសិនបើគ្មានការគាំទ្រផ្នែកសម្ភារៈក្នុងទម្រង់ជាអាវុធរបស់បស្ចិមលោក ទិន្នន័យចារកម្ម ប្រព័ន្ធផ្កាយរណប ការជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលយោធា និងអ្វីៗជាច្រើនទៀតនោះ។

ជាក់ស្ដែង ​មន្ត្រី​ជាន់ខ្ពស់អាមេរិក​ទាំង​ពីរនេះ​ កំពុងប្រើប្រាស់វោហារសាស្ត្រនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកញ្ចប់ថវិកាយោធារបស់ណាតូ និងការចោទប្រកាន់ពីបណ្តាប្រទេសដូចជាប៊ែលហ្សិក និងអាល្លឺម៉ង់ ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក Lavrov៖ លោកខាងលិចប្រកាស សង្គ្រាមបើកចំហនឹងរុស្ស៊ី ដោយប្រើអ៊ុយក្រែនជា «មុខព្រួញ»

The post ​អ្នក​នាំពាក្យ​វិមានក្រឹមឡាំង៖ រុស្ស៊ី មិនមែនជាការគំរាមកំហែងចំពោះ អឺរ៉ុប ឡើយ appeared first on Kampuchea Thmey Daily.

វិមានក្រឹមឡាំង ប្រាប់ទៅលោកត្រាំ៖ «រុស្ស៊ីជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»
ផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហាក់ដូចជាមើលស្រាលទីក្រុងមូស្គូនោះ, អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា «រុស្ស៊ីគឺជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

នេះគឺជាការឆ្លើយតបទៅនឹងពាក្យសម្តីរបស់លោកត្រាំ ដែលថា រុស្ស៊ីកំពុងមានវិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយវាពេលដ៏ល្អសម្រាប់អ៊ុយក្រែនក្នុងការធ្វើសកម្មភាព ហើយប្រយុទ្ធនិងឈ្នះទឹកដីបានមកវិញ។

យ៉ាងណា ក្នុងបទសម្ភាសជាមួយសារព័ត៌មាន RBK កាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥លោក Peskov បាននិយាយបែបចំអកទៅអាមេរិកថា «រុស្ស៊ីមិនមែនជាខ្លាទេ រុស្ស៊ីតែងត្រូវបានចាត់ទុកថាជាខ្លាឃ្មុំ ហើយក៏មិនមែនជាខ្លាក្រដាសដែរ រុស្ស៊ីគឺជាខ្លាឃ្មុំមែនទែន»។

ទន្ទឹមនោះ លោក Peskov បន្ថែមថា សេដ្ឋកិច្ចរុស្ស៊ីបានសម្របខ្លួនទៅនឹងជម្លោះដែលកំពុងបន្ត ហើយអាចផ្តល់សព្វាវុធចាំបាច់ទាំងអស់ឲ្យយោធារបស់ខ្លួន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

វិមានក្រឹមឡាំងក៏ច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីរបស់ខ្លួនមកវិញផងដែរ ដោយទទូចថា រុស្ស៊ីគ្មាន​ជម្រើស​អ្វីក្រៅពី​​បន្តសង្គ្រាម​ទៅ​មុខ​នោះ​ទេ ដើម្បី​ពលរដ្ឋ​ជំនាន់​ក្រោយ​របស់​ខ្លួន។

តាមសម្តីលោក Peskov, គំនិតដែលថា អ៊ុយក្រែនអាចយកមកវិញនូវអ្វីមួយ គឺខុសស្រឡះ។ រុស្ស៊ីនឹងបន្តធានាផលប្រយោជន៍ និងសម្រេចបាននូវគោលដៅរបស់ខ្លួន។ រុស្ស៊ីគ្មានជម្រើសជំនួស​ផ្សេង​ទេ។

សូមជម្រាបជាថ្មី រុស្ស៊ីបានបើកប្រតិបត្តិការយោធាពេញទំហឹងលើអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២ ជាមួយនឹងការលុកលុយគ្រប់ទិស។ យោងតាមតួលេខពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, សង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ បានសម្លាប់ជនស៊ីវិល ១៣ ៨៨៣នាក់ និងរបួស ៣៥ ៥៤៨នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វិមានក្រឹមឡាំងបដិសេធ​ការ​លើក​ឡើង​របស់ ត្រាំ ដែល​ថា​អ៊ុយក្រែន​អាច​យកដីទាំង​អស់​​មក​វិញ

The post វិមានក្រឹមឡាំង ប្រាប់ទៅលោកត្រាំ៖ «រុស្ស៊ីជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ» appeared first on Kampuchea Thmey Daily.

រុស្ស៊ី​និង​អាមេរិក​ឈានដល់​​ការ​ប្រើប្រាស់ប្រទេសពួកគេ​​​​ផ្ទាល់​សម្រាប់​ជាកន្លែងចរចា​​
​​​ទំនាក់​ទំនង​​​រវាង​​ទីក្រុងមូស្គូ​​និង​ទី​​​​វ៉ាស៊ីនតោន​កាន់តែ​​រីកចម្រើនទៅ​មុខ​ ក្រោម​​រដ្ឋបាល​សហរដ្ឋអាមេរិក​ ដឹកនាំ​ដោយ​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ ដែលបាន​ផ្តើម​ចរចា​ដំបូង​តាមទូរស័ព្ទ​កាល​ពី​​​ខែ​កុម្ភៈ​ ក្រោយ​​លោក​ស្បថចូលកាន់តំណែង​​មិនដល់​១ខែ​។

​អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov។ Reuters

ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន​កំពុង​ប្រែក្លាយ​ពី​ការ​ពឹងផ្អែក​ប្រទេសទី​៣​​​ក្នុង​ការ​ធ្វើ​ជាទីតាំង​សម្រាប់​ការសម្របសម្រួល​ការ​ចរចា មក​ការ​​ទាក់ទង​គ្នា​ដោយផ្ទាល់ទាក់ទងនឹងការលុបបំបាត់​នូវ​អ្វីដែលគេហៅថា «​​មួម៉ៅ​ក្តៅក្រហាយ (irritants)» នៅក្នុងទំនាក់ទំនងទ្វេភាគី។ ​នេះ​​បើ​យោង​តាម​អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង​មូស្គូនៅថ្ងៃពុធ​នេះ​ លោក Peskov ត្រូវ​បានស្រង់​សម្តី​ ដូច​បាននិយាយថា «រុស្ស៊ី និងសហរដ្ឋអាមេរិករក្សាទំនាក់ទំនងដោយផ្ទាល់ដើម្បីលុបបំបាត់ភាព​ក្តៅ​ក្រហាយនៅក្នុងទំនាក់ទំនងទ្វេភាគី»។

ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី ​TASS ​​​ផ្សាយ​ថា​ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Alexander Darchiev បាននិយាយនៅក្នុងបទសម្ភាសន៍​មួយ​កាលពីដើមសប្តាហ៍នេះថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បាន​ឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីផ្លាស់ប្តូរការពិគ្រោះយោបល់ស្តីពីការដក «​ភាព​ក្តៅ​ក្រហាយ» នៅក្នុងទំនាក់ទំនងការទូតទ្វេភាគីចេញពីទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ដូច្នេះការចរចាបន្ទាប់នឹងប្រព្រឹត្តទៅ «នៅទីក្រុងមូស្គូ នាពេលខាងមុខ»។

​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov និង​សមភាគី​​សហរដ្ឋអាមេរិក​ លោក Marco Rubio បាន​​ជួបចរចា​គ្នា​​​ផ្ទាល់​យ៉ាងហោច​ណាស់៣​លើក​មកហើយ ចាប់​តាំងពី​ខែ​កុម្ភៈ​ឆ្នាំនេះ ដោយ​លើក​ដំបូង​ធ្វើ​ឡើង​នៅទីក្រុង​រីយ៉ាដ​ប្រទេសអារ៉ាប៊ីសាអូឌីត​​ និង​២លើក​ទៀត​​ ​ត្រូវ​បានរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកកគីនៅថ្ងៃទី ២៧ ខែកុម្ភៈនិងថ្ងៃទី ១០​ ខែមេសា ។

តាមសេចក្តីរាយការណ៍​របស់ TASS ​លោក Darchiev បានដឹកនាំគណៈប្រតិភូរុស្សីទៅការពិគ្រោះយោបល់ទាំងពីរលើក ខណៈដែលគណៈប្រតិភូអាមេរិកដឹកនាំដោយឧបការីរងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី ដឹកនាំ​ដោយ​លោកស្រី​ Sonata Coulter ។ បន្ទាប់​ពី​ការ​ចរចា​ជុំ​ទី​មួយ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​យល់​ព្រម​ជា​ផ្លូវ​ការ​ដល់​ការ​តែងតាំង​លោក Darchiev ជា​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន៕​

រ៉ាន់ រើយ​

The post រុស្ស៊ី​និង​អាមេរិក​ឈានដល់​​ការ​ប្រើប្រាស់ប្រទេសពួកគេ​​​​ផ្ទាល់​សម្រាប់​ជាកន្លែងចរចា​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ចោទថា សារព័ត៌មានលោកខាងលិច ព្យាយាមផ្សាយ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព
ថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov អះអាងថា បណ្តាសារព័ត៌មានលោកខាងលិចបានព្យាយាមផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ត្រូវដួលរលំ។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

មានសារព័ត៌មាននៅលោកខាងលិចជាច្រើន បានចេញផ្សាយព្រោងព្រាតអំពីទំនាក់ទំនងរុស្ស៊ី-អាមេរិក និងដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងឡាយក្នុងការបង្កើតឲ្យមានសន្តិភាព ជាពិសេសកាសែត Politico តែម្តង ដែលផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងខឹងសម្បាដោយ​សារតែ ការសម្របសម្រួលរបស់ខ្លួនក្នុងការនាំភាគីជម្លោះឲ្យឈានដល់បទឈប់បាញ់ ហាក់គ្មានបានផលអ្វីសោះ។

ជុំវិញរឿងនេះ លោក Peskov និយាយថា ប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ បានខិតខំធ្វើយុទ្ធនាការបង្អាក់ដំណើរការសន្តិភាព និងញុះឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ហើយរឿងនេះកាន់តែលាតត្រដាងច្បាស់ទៅៗ។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីសារព័ត៌មាន Reuters ចេញផ្សាយថា ត្រាំ ប្រហែលជាដកខ្លួនជាផ្លូវការ ឈប់ជួយដោះស្រាយជម្លោះនេះទៀតហើយ ព្រោះតែការខិតខំរបស់លោក មើលទៅដូចមិនទៅមុខសោះ។

ក្នុងសេចក្តីរាយការណ៍នោះ, Reuters អះអាងថា តាមពិតទៅ លោកត្រាំ បង្ហាញបំណងបែបនេះតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ពោលគឺក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទើបត្រូវសារព័ត៌មានទម្លាយកាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ដាក់ចំៗថា អាល្លឺម៉ង់ កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ

The post រុស្ស៊ី ចោទថា សារព័ត៌មានលោកខាងលិច ព្យាយាមផ្សាយ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព appeared first on Kampuchea Thmey Daily.

​​​យោធា​​រុស្ស៊ី​​អះអាងថា​ រំដោះ​តំបន់​ Kursk ​ទាំង​​ស្រុង​​ ចំថ្ងៃ​ លោក ​ត្រាំ ជួប​​​​ហ្សេលេនស្គី និង​មេដឹកនាំអឺរ៉ុប
​​នៅ​ថ្ងៃសៅរ៍​នេះ នៅ​ឯ​​ពិធី​បុណ្យ​​ឈា​បនកិច្ច​របស់សម្តេច​សង្ឃកាតូលិក Pope Francis នៅ​វិមាន​​វ៉ាទីកង់​ក្នុង​ទីក្រុងរ៉ូម​ប្រទេស​​​អ៊ីតាលី ​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​បាន​ឆ្លៀត​ជួប​​ទ្វេភាគី​ជាមួយ​​ប្រធានាធិបតី​​អ៊ុយក្រែន​រយៈពេល​ត្រឹម​១៥​នាទី ហើយ ក្រោយ​មក​​ក៏បាន​ជួប​​ ប្រមុខ​រដ្ឋសំខាន់​​​នៅអឺរ៉ុបដូច​ជា ប្រធានាធិបតីបារាំង  លោក Emmanuel Macron នាយករដ្ឋមន្ត្រី​អង់គ្លេស  Keir Starmer ដែលជាតួអង្គសំខាន់​ក្នុងការ​គាំទ្រ​​អ៊ុយក្រែន​​ក្នុងការ​ប្រឆាំង​រុស្ស៊ី​។​

លោក ដូណាល់ ត្រាំ ជួប​​ពិភាក្សា​ទល់មុខ​ជាមួយប្រធានាធិបតីអ៊ុយក្រែន នៅបុរីវ៉ាទីកង់។ White House

​ក្នុង​ជំនួប​រយៈពេលខ្លី​នោះ​ ​មិន​ត្រូ​វបាន​​បង្ហាញ​លទ្ធ​ផល​​ជាក់ស្តែង​នៃ​ជំនួប​នោះទេ ប៉ុន្តែ​​ត្រូវ​បាន​​សារ​ព័ត៌មាន​​​អ៊ុយក្រែន​​រាយការណ៍ថា ​​កិច្ច​ប្រជុំ​បន្ត​​នឹង​ត្រូវ​រៀបចំ​ឡើង​​រវាង​មន្ត្រី​សហរដ្ឋអាមេរិកនិង​អ៊ុយក្រែន​ ដើម្បី​​ពិភាក្សា​បន្ត​​​លើ​​​​ខ្លឹមសា​រ​ដែល​​​​ប្រមុខ​រដ្ឋ​ទាំងពីរ​បាន​ពិភាក្សា​គ្នា​​យ៉ាង​តក់​ក្រហល់​​នៅ​ក្នុងផ្នែក​នៃ​ដំណើរ​ទៅចូលរួម​បុណ្យ​​​​​ឈាបនកិច្ច​​របស់​សម្តេច​សង្ឃកាតូលិក​ ដែល​ត្រូវ​បាន​គេ​ដឹងថា មានប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង​៦០​ប្រទេសចូលរួម​។

បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​​​ការិយាល័យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក «White House» បានបង្ហោះ​សារ​ក្រោយ​ជំនួប​នោះ​ថា​៖« លោកប្រធានាធិបតី ត្រាំ បាន​ជួបជាលក្ខណៈឯកជនជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅវិហារ St. Peter’s Basilica ក្នុងទីក្រុង Vatican នៅព្រឹកនេះ»។

មេដឹកនាំ​ បារាំង អង់គ្លេស អាមេរិក និង​អ៊ុយក្រែន​ ជួ​ប​ពិភាក្សា​គ្នា​។​ បណ្តាញសង្គម​

​​តាមរយៈការ​បង្ហោះ​នោះ ​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ​ត្រាំ បាន​ជួ​ប​​​ជួប​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelensky ភ្លាម​ៗ​តែម្តង ក្រោយ​ទៅដល់គោរព​វិញ្ញាណក្ខន្ធ​​សម្តេច​សង្ឃ​​ Pope Francis រួច​ ព្រោះ​​ កា​របង្ហោះ​​គឺ​នៅបន្តបន្ទាប់​គ្នា​ក្នុងចន្លោះ​ពេល​​កៀកៗគ្នា។

​​ប្រធានាធិបតី​ អ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហោះសារ​ក្រោយ​ជំនួបនោះ ដែល​មាន​ន័យថា៖«​ជា​ការប្រជុំល្អ។ យើងបានពិភាក្សាច្រើនម្នាក់​ទល់ម្នាក់។ សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​លើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បាន​រ៉ាប់រង។ ការពារជីវិតប្រជាជនយើង។ បទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌ។ សន្តិភាព​ដែល​អាច​ទុក​ចិត្ត​បាន និង​ស្ថិតស្ថេរ​ដែល​នឹង​ការពារ​មិន​ឱ្យ​មាន​សង្គ្រាម​មួយ​ទៀត​ផ្ទុះ​ឡើង​ទៀត។ កិច្ចប្រជុំជានិមិត្តរូបដ៏សំខាន់​ដែលមានសក្តានុពលក្លាយជាប្រវត្តិសាស្ត្រ ប្រសិនបើយើងសម្រេចបានលទ្ធផលរួមគ្នា។ សូមអរគុណលោកប្រធានាធិបតី Donald J. Trump»​។

​ងាក​ទៅ​ស្ថានភាពសង្គ្រាម​នៅអ៊ុយក្រែនវិញ ​​ទីភ្នាក់ងារ​​ព័ត៌មាន​​រុស្ស៊ី​ TASS ​បានរាយការណ៍​នៅ​​ល្ងាចថ្ងៃ​សៅរ៍​នេះ ឲ្យ​ដឹង​ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន​និយាយថា ប្រតិបត្តិការរំដោះតំបន់ Kursk ពីកងទ័ពអ៊ុយក្រែនត្រូវបានបញ្ចប់​ បន្ទាប់​ពី​​ ប្រធានាធិបតី​​រុស្ស៊ី លោក Vladimir Putin ដែលជា​អគ្គ​​មេបញ្ជាការ​កំពូល​របស់​រុស្សី​​ បានទទួលរបាយការណ៍ពាក់ព័ន្ធ។

​យោធារុស្ស៊ី​នៅតំបន់ Kursk។ TASS

សេចក្តី​រាយការណ៍ បាន​​បន្ត​ថា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា៖«​អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ទៅអគ្គមេបញ្ជាការកំពូល Vladimir Putin ថាប្រតិបត្តិការរំដោះតំបន់ Kursk ពីអ៊ុយក្រែនត្រូវបានបញ្ចប់»​។

​​​​តាមសេចក្តី​រាយការណ៍​​​ដដែល​​នោះ ប្រធានអគ្គសេនាធិការរបស់រុស្ស៊ី លោក Gerasimov បានរាយការណ៍ទៅកាន់លោកប្រធានាធិបតី Putin ថា កងទ័ពរុស្ស៊ីបានរំដោះការ​បោះទីតាំង​​ចុងក្រោយនៅក្នុងតំបន់ Kursk។ ការ​​ឈរជើង​ចុងក្រោយនៅភូមិ Gornal លើទឹកដីនៃតំបន់ Kursk  ត្រូវបានរំដោះពីកងទ័ពអ៊ុយក្រែន»។

តាមសេចក្តីរាយការណ៍័ដដែលនោះ ប្រមុខយោធារុស្ស៊ី​ បាននិយាយថា ​អ៊ុយក្រែន​បានបាត់បង់កងទ័ពជាង ៧៦​០០០នាក់ នៅក្នុងការលុកលុយរបស់ខ្លួននៅក្នុងតំបន់ Kursk ព្រំដែនរបស់រុស្ស៊ី។ ទោះបី​ជាបែបណា មិ​ន​មាន​​ការ​បញ្ជាក់​ផ្លូវការ​ពី​ខាង​ភាគី​អ៊ុយក្រែន​នៅឡើយ​ទេ​អំពី​កា​របាត់បង់​ចំនួន​​យោធា​ដ៏ច្រើន​នេះ​។

យោ​ងសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ភ្លាមៗបន្ទាប់ពី​ការអះអាង​របស់​មេបញ្ជាការ​របស់រុស្ស៊ី កងទ័ពអ៊ុយក្រែនបានបដិសេធការអះអាងរបស់រុស្ស៊ីក្នុងការបណ្តេញកងកម្លាំង​របស់​អ៊ុយក្រែន​ ចេញពីទីតំបន់​ Kursk ដោយនិយាយថា «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំសត្រូវអំពី «ការបរាជ័យ»​ របស់កងទ័ពអ៊ុយក្រែនគឺគ្មានអ្វីក្រៅពីល្បិចឃោសនា​បែបមនោគមវិជ្ជានោះទេ»។

​សេចក្តីរាយការណ៍​នោះ បាន​បន្តថា ទោះជាយ៉ាងណាក៏ដោយ អគ្គសេនាធិការអ៊ុយក្រែនបានទទួលស្គាល់ស្ថានភាពនៅសមរភូមិគឺ «លំបាក» ខណៈពេលដែលទទូចថា កងកម្លាំងអ៊ុយក្រែននៅតែកាន់កាប់ទីតាំងនៅ Kursk ដដែល​ទេ​។

​កង​ទ័ព​បាន​វា​​យចូល​តំបន់​ Kursk​ ក្នុងទឹកដី​រុស្ស៊ី​កាល​ពី​ដើម​ខែសីហា​ឆ្នាំ​២០២៤ ដើម្បី​បង្កើត​ជាតំបន់​ទ្រនាប់​​ការ​ពារ​សង្គ្រាម​ពីការ​វាយលុក​និង​ផ្លោង​​រយៈចម្ងាយឆ្ងាយ​របស់​រុស្ស៊ី។​ ​រហូតដល់​ពេលនេះ រុស្ស៊ី​បាន​កាន់​កាប់​ទឹកដី​អ៊ុយក្រែន​​ជាង​១១ម៉ឺនគីឡូម៉ែត្រ​ការ៉េ ឬ​ប្រមាណ១ភាគ៥​នៃ​ទឹកដី​អ៊ុយក្រែន​ទាំងមូល​៕​

ដោយ រ៉ាន់ រើយ​

The post ​​​យោធា​​រុស្ស៊ី​​អះអាងថា​ រំដោះ​តំបន់​ Kursk ​ទាំង​​ស្រុង​​ ចំថ្ងៃ​ លោក ​ត្រាំ ជួប​​​​ហ្សេលេនស្គី និង​មេដឹកនាំអឺរ៉ុប appeared first on Kampuchea Thmey Daily.

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​
​ទំនាក់​ទំនង​រវា​ង​​រុស្ស៊ី​និង​សហរដ្ឋអាមេរិក បាន​មើល​ឃើញ​នូ​​វ​​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស ចាប់​តាំង​ពី​​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ភ្ជាប់​ទំនាក់​ទំនង​​​​តាមទូរស័ព្ទ​ជាលើក​ដំបូង​កាលថ្ងៃទី​១២ខែកុម្ភៈ​គឺ​រយៈពេល​៣សប្តាហ៍​​​ បន្ទាប់​ពី​លោក​ឡើង​កាន់​អំណាច​​​ជាលើក​ទី​២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ TASS

​យោង​​ការ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​​រុស្ស៊ី​ TASS អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ពិធីករទូរទស្សន៍រុស្ស៊ី លោក Pavel Zarubin ថា រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងឆ្ពោះទៅមុខដ៏ល្អក្នុងការបង្កើតទំនាក់ទំនងឡើងវិញ។

លោក​បាន​បន្ត​ថា​៖ «​តាម​ពិត​ទៅ​អ្វីៗ​កំពុង​ដើរ​ទៅ​មុខ​យ៉ាង​ល្អ​។ ការរស់ឡើងវិញនូវទំនាក់ទំនងជាមូលដ្ឋានពីដំបូង គឺជារឿងដ៏ស្មុគស្មាញដែលត្រូវធ្វើ។ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូត និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត»។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ត​ថា​៖ «​ផ្លូវ​ទាំង​មូល​មាន​ជំហាន​តូចៗ​ដើម្បី​បង្កើត​បរិយាកាស​នៃ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ហោច​ណាស់​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​ជា​អ្វី​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​នៅ​ពេល​នេះ។​ ការ​ទំនាក់​ទំនង​កំពុង​កើត​ឡើង​រវាង​ក្រសួង​ការ​បរទេស និង​ក្រសួង​ការ​បរទេស»​។

​ទោះបី​មើល​ឃើញ​នៅការរីកចម្រើន​ខ្លះ​លើ​ការ​ពិភាក្សា​​​​ក្នុងរយៈពេល​​២ខែ​កន្លង​មក​នេះ យោងតាមលោក Peskov កិច្ចពិភាក្សារវាងរុស្ស៊ី និងអាមេរិកមាន «ភាពមិនច្បាស់លាស់» ជាច្រើនទាក់ទងនឹងការបន្តដំណើរការធម្មតានៃបេសកកម្មការទូតរបស់ពួកគេ។

សេចក្តីរាយការណ៍នោះ​មិន​បាន​​​លើក​ឡើង​នូវ​​​​ចំណុច​ដែល​​ភាព​មិនច្បាស់លាស់​បាន​កើត​ឡើង ប៉ុន្តែ​​​គេ​អាច​ដឹង​បាន​ថា ​ទំនាក់​ទំនង​​រវាង​មហាអំណាច​ទាំងពីរ​អាច​មិនទុក​ចិត្ត​គ្នា​​​​​លើ​ចំណុច​ជា​ច្រើន ដោយសារ​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ​បាន​បង្កើតនយោបាយ​អរិភាព​​​​​​ជាច្រើន​​ជាមួយបណ្តាប្រទេស​នានា​​​​ទាំងសម្ព័ន្ធភាព​របស់ខ្លួន និង​​​​​​ប្រទេសគូប្រជែង​​ឥទ្ធិពលភូមិសាស្រ្តនយោបាយ​។

​​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​រដ្ឋបាល​ លោក ដូណាល់ ត្រាំ ​មាន​បំណង​​​​ទាញ​រុស្ស៊ី​​ឲ្យទទួលយក​បទ​ឈប់បាញ់​​​ក្នុងសង្គ្រាម​នៅអ៊ុយក្រែនដែលបាន​អូសបន្លាយ​​រយៈពេល​ជាង​៣ឆ្នាំ ប៉ុន្តែ​​​ការ​រីកចម្រើន​​ក្នុងការ​ពិភាក្សា​​​អំពី​ការ​បញ្ចប់សង្គ្រាម ជារឿង​ដែលលំបាក​​ដោយសារ​តែ​​រុស្ស៊ីបាន​បដិសេធ​​បទ​ឈប់បាញ់​ដែល​រៀបចំឡើង​ដោយសហរដ្ឋអាមេរិក ហើយ​រុស្ស៊ី​​​បន្ថែម​​លក្ខខណ្ឌថ្មី​ៗ​រហូត​ដែល​ជា​លេស​​​មិន​អនុវត្តបទ​ឈប់បាញ់​ណាមួយ​ដែលផ្តួច​ផ្តើម​ដោយភាគី​អាមេរិក​។

​ការ​រស់​ឡើង​វិញ​នៃ​ទំនាក់​ទំនង​​របស់​មហាអំណាច​ទាំងពីរ​​នាំ​ទៅដល់​ការ​អាក់អន់​ស្រពន់​ចិត្ត​ យ៉ាង​ខ្លាំង​ពីសំណាក់​​សហភាព​​អឺរ៉ុប និង​ប្រទេស​មហាអំណាច​តំបន់​អឺរ៉ុប ដែលធ្លាប់តែ​​​មាន​សម្ព័ន្ធ​ភាព​យ៉ាង​​ល្អូនល្អើន​ជាមួយសហរដ្ឋអាមេរិក​ជា​យូរ​យារណាស់​មក​ហើយ​។

​​ទំនាក់​ទំនង​​​​របស់​មហាអំណាច​ទាំងពីរ​​បាន​កំណត់ស្តារឡើង​វិញ​​ ​តាមរយៈ​ការពិភាក្សា​យ៉ាង​​លម្អិត​​​ក្នុងជំនួប​​រដ្ឋមន្ត្រីការបរទេស​​​​សហរដ្ឋអាមេរិក លោក Marco Rubio ​និង​សមភាគី​រុស្ស៊ី​​​​ លោក Sergey Lavrov ​កាលថ្ងៃទី​​១៨​ខែកុម្ភៈ​ឆ្នាំ​២០២៥ នៅ​ទីក្រុង​​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​​៕​

ដោយ រ៉ាន់ រើយ​

The post ​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន
ក្រោយប្រធានាធិបតីអាមេរិក Donald Trump បញ្ជាឲ្យផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែននោះ រុស្ស៊ីហាក់ពេញចិត្តខ្លាំងណាស់ ដោយអ្នកពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការធ្វើបែបនេះ នឹងអាចដោះស្រាយឈានទៅរកការបញ្ចប់ជម្លោះបាន។

លោក ត្រាំ ចាប់ដៃលោក ពូទីន (រូបថត៖ Reuters)

ថ្លែងប្រាប់ទូរទស្សន៍ Rossiya 1 កាលពីថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥, លោក Peskov និយាយថា ដ្បិតរឿងរ៉ាវនៃការផ្អាកជំនួយនេះ មិនទាន់មានការលាតត្រដាងឲ្យលម្អិតខ្លាំងក៏ពិតមែនប៉ុន្តែជាក់ស្តែង វិធានការនេះនឹងឈានទៅរកការបន្ថូរបន្ថយភាពតានតឹង និងបញ្ចប់សង្គ្រាម។

យោងតាមលោក Peskov, អាមេរិក ជាម្ចាស់ជំនួយយោធាធំបំផុតរបស់អ៊ុយក្រែន ហើយបើសិនអាមេរិកលែងខ្វាយខ្វល់និងដកដៃផ្អាកការផ្អត់ផ្គង់មែននោះ វានឹងក្លាយជាការរួមចំណែកដ៏ល្អបំផុតដល់បុព្វហេតុសន្តិភាព។ អ៊ុយក្រែន នឹងលែងសូវសម្បូរគ្រាប់ដូចមុន ព្រមទាំងខ្វះគ្រឿងសឹកនិងផ្នែកចារកម្ម ដូច្នេះពួកគេនឹងងាកមករកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី។

លោក Peskov (រូបថត៖ Reuters)

សូមជម្រាបជាថ្មី លោក ត្រាំ បានបញ្ជាឲ្យក្រសួងការពារជាតិផ្អាកជំនួយទាំងអស់ទៅអ៊ុយក្រែន ក្រោយការឈ្លោះប្រកែកគ្នាបែកផ្សែងនៅសេតវិមាន កាលពីចុងសប្តាហ៍មុន ហើយការផ្អាកជំនួយនេះទៀតសោត ក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។

ទន្ទឹមនោះ កាសែត Washington Post រាយការណ៍ថា ក្រៅពីបញ្ឈប់ការដឹកជញ្ជូនសព្វាវុធទៅឲ្យទីក្រុងកៀវហើយនោះ អាមេរិកក៏កំពុងពិចារណាលែងចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលសម្រាប់កងទ័ពនិងអាកាសយានិកអ៊ុយក្រែនផងដែរ។

លោក ត្រាំ (រូបថត៖ Reuters)

ច្បាស់ណាស់ វិធានការនេះគឺជាបញ្ហាប្រឈមដ៏ធំនិងជាកង្វល់យ៉ាងខ្លាំងចំពោះអ៊ុយក្រែន ព្រោះថាទីក្រុងកៀវ បានពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយលោកខាងលិច ក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី។

យ៉ាងណា មួយរយៈចុងក្រោយនេះ គេឃើញថា សម្ព័ន្ធមិត្តអឺរ៉ុបមិនឱបដៃឈរមើលឡើយ និងថែមទាំងព្យាយាមជួយអ៊ុយក្រែនតាមលទ្ធភាពផងដែរ ខណៈប្រទេសដែលចេញមុខចេញមាត់ជាងគេគឺអង់គ្លេសនិងបារាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

The post រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ
រឿងរ៉ាវកំពុងចម្រូងចម្រាសខ្លាំងពាក់ព័ន្ធការគំរាមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ អំពីលទ្ធភាពប្រើកម្លាំងយោធា ដើម្បីយកកោះ Greenland មកគ្រប់គ្រង ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥ វិមានក្រឹមឡាំងបានផ្តាំទៅលោក ត្រាំ ថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយសូមអាមេរិកកុំភ្លេចថា រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ។

តំបន់អាកទិក (រូបថត៖ Reuters)

កាលពីថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago លោកត្រាំ បានប្រកាសថាលោកអាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកមិនត្រឹមតែកោះ Greenland ទេប៉ុន្តែក៏អាចយកព្រែកជីកបាណាម៉ា មកគ្រប់គ្រងផងដែរ។

លោកនិយាយថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

យ៉ាងណា ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រតិកម្មតបទៅវិញថា «យើងកំពុងតាមដានការវិវត្តស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ យើងក៏មានវត្តមាននៅក្នុងតំបន់អាក់ទិកដែរ ហើយយើងនឹងបន្តវត្តមាននៅទីនោះទៀត។ យើងផ្តោតលើការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីណាមួយដើម្បីសន្តិភាព និងស្ថិរភាព»។

លោក Dmitry Peskov (រូបថត៖ Reuters)

ជុំវិញបញ្ហានេះដែរ មហាអំណាចអឺរ៉ុប២ប្រទេសគឺបារាំងនិងអាល្លឺម៉ង់ បានចេញមុខព្រមានលោកត្រាំរួចទៅហើយ ដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា «គោលការណ៍មិនរំលោភព្រំដែនប្រទេសដទៃ ត្រូវតែអនុវត្តចំពោះគ្រប់ប្រទេសមិនថានោះគឺជាប្រទេសតូច ឬប្រទេសមានអំណាចក៏ដោយ។ យើងពិតជាមិនយល់ទាល់តែសោះអំពីសេចក្តីថ្លែងការណ៍ ចេញពីមាត់រដ្ឋបាលសហរដ្ឋអាមេរិកអាណត្តិថ្មី»។

ចំណែករដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noël Barrot បានប្រាប់វិទ្យុ France Inter ថា «សហភាព​អឺរ៉ុប​មិន​គួរ​ឲ្យ​គេ​បំភិត​បំភ័យបានឡើយ។ អឺរ៉ុប​គួរ​តែ​ភ្ញាក់​ខ្លួននិង​ពង្រឹងកម្លាំង។ អឺរ៉ុបនឹងមិនបណ្តោយឲ្យប្រទេសផ្សេង វាយប្រហារលើព្រំដែនអធិបតេយ្យរបស់ខ្លួនទេ ទោះពួកគេជានរណាក៏ដោយ។ យើងជាទ្វីបដ៏រឹងមាំ»។

Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។ វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវ​បាន​គ្របដណ្ដប់ដោយផ្ទាំងទឹកកក​ចំនួន​ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោក​មួយ​នេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយ​សម្បូរ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍ​មានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន​ត្រូវ​ពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland

The post រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ  appeared first on Kampuchea Thmey Daily.