លោក Han Duck-soo Archives - Kampuchea Thmey Daily

​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​
ប្រធានាធិបតីស្តីទីរបស់ប្រទេស​កូរ៉េខាងត្បូង​ លោក Han Duck-soo ដែល​​​ទើប​រួច​ផុតពីការ​ចោទ​ប្រកាន់ទម្លាក់​អំណាច ​បាន​ប្រកាស​នៅ​ព្រឹកថ្ងៃអង្គារ​នេះ​ថា ប្រទេសកូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣​ខែមិថុនា ​គឺ​មាន​រយៈពេល​៥៩​ថ្ងៃ​ បន្ទាប់ពីអតីត​ប្រធានាធិបតី​ លោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែង​ដោយ​តុលាការ​ធម្មនុញ្​​កាលថ្ងៃទី​៤ខែ​មេសា​​នេះ​។​

នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតីស្តីទី លោក Han Duck-soo បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត រួច​រាល់ហើយ ​ដើម្បី​គិតគូរ​ពី​តម្រូវការ​​ក្នុង​ការ​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន និង​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​រៀបចំ​ចូលរួម​ការ​ប្រកួត​ប្រជែង​។ យោង​បណ្តាញ​សារព័ត៌មាន​​​​​សំខាន់​ៗ​របស់​កូរ៉េខាងត្បូង​ផ្សាយ​នៅ​ព្រឹកថ្ងៃអង្គារនេះ​។​

​ក្រោយ​ការ​ពិភាក្សា​ ពួកគេបានសម្រេចចិត្ត «កំណត់ថ្ងៃទី ៣ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតប្រធានាធិបតីទី២១​របស់កូរ៉េខាងត្បូង» ដោយលោកបានបន្ថែមថា ថ្ងៃ​នោះនឹងត្រូវកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការបោះឆ្នោត។ នេះ​បើ​យោងតាម AFP​។​

លោក Han បានអំពាវនាវដល់ក្រសួង និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «ធ្វើឱ្យមានភាពហ្មត់ចត់ ដើម្បីធានា​ឱ្យមានការបោះឆ្នោតមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពជាងពេលណាៗទាំងអស់ និងមួយដែលអាចទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ»។

មិនដូចការបោះឆ្នោត​ប្រធានាធិបតី​​ដែល​ប្រព្រឹត្តទៅ​តាម​ធម្មតាទេ ប្រធានាធិបតីជាប់ឆ្នោត​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​​ក្នុង​រយៈពេលអន្តរកាលពីរខែ​នេះ​ បេក្ខភាព​ដែលឈ្នះការបោះឆ្នោតថ្ងៃទី៣​ខែមិថុនា នឹងត្រូវ​​ធ្វើពិធី​ឡើង​កាន់​អំណាច​ភ្លាម​ៗ​នៅថ្ងៃបន្ទាប់​ពី​​ការ​ប្រកាសលទ្ធ​ផល​តែម្តង​​​។

ចៅក្រមតុលាការ​ធម្មនុញ្ញ​​៨រូប​ក្នុងចំណោម​៩រូប​ បាន​បោះឆ្នោត​សម្រេច​ទម្លាក់​លោកYoon Suk Yeol តាម​ការចោទ​ប្រកាន់របស់សភា​។  Reuters

​​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដែល​មាន​ចៅក្រម​​​៨រូប​ក្នុង​ចំណោម​៩រូប​ ​ស្ថិតនៅ​ក្នុង​តំណែង​​​​កាល​ពី​ថ្ងៃសុក្រ​​​ទី​៤ខែមេសា​សប្តាហ៍មុន បានសម្រេច​ជាឯកច្ឆ័ន្ទ​​​​​​ដក​​តំណែង​​​លោក Yoon Suk Yeol ​តាម​ការ​ចោទ​ប្រកាន់​របស់​សភា​ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់​​​កាល​ថ្ងៃទី​​​៣ខែធ្នូ​​ឆ្នាំ​២០២៤​​។

​​ការ​​ចេញសាលក្រម​​ដក​លោក Yoon Suk Yeol ​ចេញ​ពីអំណាច​​​នេះ​ ​បន្ទាប់​ពី​​តុលាការធម្មនុញ្ញ​​រក​ឃើញ​កំហុស​​លើ​ការ​រំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣​ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។

ច្បាប់​ធម្មនុញ្ញ​​របស់​​ប្រទេសកូរ៉េ​​ខាងត្បូង​​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល៦០ថ្ងៃ ប្រសិន​បើ​អ្នក​កាន់​អំណាច​ស្លាប់ ឬ​ត្រូវ​ដក​ចេញ​ពី​តំណែង៕​

ដោយ រ៉ាន់ រើយ​

នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតីស្តីទី​ លោក Han Duck-soo ទៅ​កាន់​​វិមានរដ្ឋាភិបាល ក្រោយ​​តុលាការ​ធម្មនុញ្ញ​ច្រានចោល​​ការចោទ​ប្រកាន់​របស់សភា និង​ប្រគល់អំណាច​ឲ្យគាត់​វិញ​។ REUTERS

The post ​ផ្លូវការហើយ​! កូរ៉េខាងត្បូង​នឹងរៀបចំបោះឆ្នោត​ប្រធានាធិបតីថ្មីនៅថ្ងៃ​ទី​៣មិថុនា​​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត
​បន្ទាប់​ពីតុលាការ​ធម្មនុញ្​​សម្រេច​​​​បញ្ចប់​មុខ​តំណែង​ប្រធានាធិបតី​​ Yoon Suk Yeol ​នៅ​ថ្ងៃទី​​៤ខែមេសា​​២០២៥ ប្រធានាធិបតីស្តីទី Han Duck-soo បាន​ប្រកាស​ថា​ រដ្ឋាភិបាលនឹងគោរពសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដោយ​​សន្យា​​រក្សា​​ស្ថិរភាព​នយោបាយ​និង​​ជម្នះ​លើ​ការ​​បែកបាក់​ផ្នែក​នយោបាយ​ដោយ​រៀបចំ​ការ​បោះឆ្នោត​ស្រប​តាម​​​​រដ្ឋធម្មនុញ្ញ​ដែលចែង​​​។

ប្រធានាធិបតីស្តីទី Han Duck-soo។ Reuters

ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេច​ជាឯកច្ឆ័ន្ទ​​​របស់​តុលាការធម្មនុញ្ញ​ត្រូវបាន​​​ប្រកាស​​​ជាសាធារណៈ​ ​ប្រធានាធិបតីស្តីទី លោក  Han Duck-soo បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោកនឹងធ្វើការដើម្បីគ្រប់គ្រងការបោះឆ្នោតប្រធានាធិបតីដើម្បីបង្កើតរដ្ឋបាលថ្មីមួយ។

សារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង Korea Times ​បាន​រាយការណ៍ថា តាមច្បាប់កូរ៉េខាងត្បូងត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល៦០​ថ្ងៃ ប្រសិនបើប្រធានាធិបតីត្រូវបានដកចេញដោយតុលាការធម្មនុញ្ញ ឬក្នុងករណីមរណភាព។

​ប្រធានាធិបតីស្តីទី Han ​ត្រូវបាន​​​​ស្រង់សម្តី​ដូច​បាននិយាយថា៖​«ថ្ងៃនេះ តុលាការធម្មនុញ្ញបានបញ្ជាក់ពីសាលក្រមរបស់ខ្លួនលើករណីចោទប្រកាន់ប្រធានាធិបតី។ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានការណ៍​អកុសល​មួយ​ដែល​ប្រមុខ​រដ្ឋ​​​កាន់អំណាច​ម្នាក់​ត្រូវ​បាន​​ចោទ​ប្រកាន់​ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋធម្មនុញ្ញ»។

លោក Han ក៏បានសន្យាថានឹងធានាការត្រៀមខ្លួនក្នុងសន្តិសុខជាតិ ដោះស្រាយភាពមិនច្បាស់លាស់ខាងពាណិជ្ជកម្ម និងបង្កើតសុវត្ថិភាពសាធារណៈ មុនពេលប្រធានាធិបតីជាប់ឆ្នោតថ្មីចូលកាន់តួនាទីរបស់ពួកគេ។

បន្ទាប់ពីសុន្ទរកថារបស់គាត់ ប្រធានាធិបតីស្តីទី​​ Han បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនៅពេលថ្ងៃត្រង់ ដោយបានបញ្ជាឱ្យរដ្ឋមន្ត្រីខុទ្ទកាល័យរក្សាភាពមិនច្បាស់លាស់ក្នុងការនិយាយកិច្ចការ​រដ្ឋក្នុងអំឡុងពេលបោះឆ្នោតដំបូង។ លោក Han ក៏បានជំរុញឱ្យក្រសួងនានារក្សាអព្យាក្រឹតនយោបាយ និងសហការជាមួយអាជ្ញាធររៀបចំការបោះឆ្នោត។

ជាមួយនឹងការបណ្តេញ​ ប្រធានាធិបតី Yoon ចេញពីអំណាច គំនិតផ្តួចផ្តើមកំណែទម្រង់ជាតិរបស់រដ្ឋបាលអភិរក្សនិយមរបស់គាត់ទំនងជានឹងរលាយបាត់។ យោង​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​​​ខាងលើ​​​។

អតីតប្រធានាធិបតី Yoon Suk Yeol ពិភាក្សា​ជាមួយមេធាវី​ក្នុងតុលាការ​ធម្មនុញ្ញ​​ក្នុងពេលកន្លងមក។​REUTERS

ចាប់តាំងពី​ឡើង​កាន់អំណាច​​​ប្រធានាធិបតី​ក្នុងខែឧសភា ឆ្នាំ២០២២​ ​លោក Yoon Suk Yeol បានគូសវាស​​ផែន​ការ​បង្ហាញ​ពី​ផែនទី​សសរស្តម្ភសំខាន់ៗនៃកំណែទម្រង់ជាតិ ដើម្បីដោះស្រាយបញ្ហាកង្វះបុគ្គលិកពេទ្យ និងការធ្លាក់ចុះប្រាក់សោធននិវត្តន៍ ក៏ដូចជាវិបត្តិទីផ្សារការងារ ការអប់រំ និងប្រជាជន។

Yoon បានពិពណ៌នាកំណែទម្រង់ទាំងនេះថាជា «បញ្ហានៃការរស់រានមានជីវិតសម្រាប់ប្រទេស» ​ប៉ុន្តែ​​ក្នុង​​​ពេល​បោះឆ្នោត​​​សភា​កាល​ពីឆ្នាំ​​២០២៤ គណបក្ស​ប្រជាធិបតេយ្យ​បាន​​ទទួល​អាសនៈសភា​កាន់តែ​ច្រើន និង​​ដាក់​សម្ពាធ​​នយោបាយ​កាន់តែខ្លាំង​លើ​​អំណាច​ប្រធានាធិបតី រហូត​ដល់​​ពេល​​​ស្នើ​ច្បាប់ថវិកា​ឆ្នាំ​២០២៥ កាលពីខែ​​វិច្ឆិកា​​ឆ្នាំ​២០២៤ សភា​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាធិបតេយ្យ បាន​កាត់ការចំណាយ​​​លើ​គម្រោង​ជាច្រើន​របស់​​រដ្ឋាភិបាលដែល​មានទឹកប្រាក់​រហូត​ដល់​ជិត​៣ពាន់​លានដុល្លារ​។

​ការ​កាត់​ចំណាយ​ដោយ​ដកគម្រោងនានា​របស់​​​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Yoon Suk Yeol ​នោះ ជាដើម​ហេតុ​នាំ​ឲ្យ​លោក​ ក្តៅស្លឹកត្រចៀកកើតគំនិត​​ដាក់ច្បាប់​អាជ្ញាសឹក ដោយ​យក​លេស​ចោទ​ប្រកាន់​បក្ស​ប្រឆាំងថាជា​​​«ក្រុម​ប្រឆាំងរដ្ឋ និងគាំទ្រ​កូរ៉េខាងជើង»​ រហូត​ឈាន​ដល់​ប្រកាសច្បាប់អាជ្ញាសឹក​​​នៅថ្ងៃទី​៣ខែ​ធ្នូឆ្នាំ​២០២៤​​៕​

ដោយ រ៉ាន់ រើយ​

​អតីតប្រធានាធិបតី Yoon Suk Yeol អរគុណអ្នកគាំទ្រ​​ពេលតុលាការ​សេអ៊ូល​ដោះលែងនៅក្រៅ​ឃុំ។​ REUTERS

The post ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត appeared first on Kampuchea Thmey Daily.

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon
​នៅ​ព្រឹកថ្ងៃសុក្រ​ទី​​៤ខែ​មេសា​​ឆ្នាំ​២០២៥ គឺ​ជាថ្ងៃ​ប្រវត្តិសាស្ត្រ​​ថ្មី​​មួយ​ទៀត​របស់​ប្រទេស​កូរ៉េខាងត្បូង​​ ដែល​​តុលាការ​​ធម្មនុញ្ញ​កូរ៉េខាង​​ត្បូង​នឹង​ប្រកាស​សាល​ក្រម​​​លើ​សំណុំ​រឿង​ទម្លាក់​អំណាច​​​​​​របស់​ប្រធានាធិបតី​ Yoon Suk Yeol ​ដែល​បាន​ប្រកាស​​​ច្បាប់​អាជ្ញាសឹក​​​កាល​ពី​ថ្ងៃទី​៣ខែ​ធ្នូឆ្នាំ​២០២៤។

​ក្នុងដំណើរ​ការ​រឿងក្តី​ដ៏ចម្រូងចម្រាស់​របស​ប្រទេសកូរ៉េ​​ខាង​ត្បូង​នេះ ស្ថានភា​ព​កូរ៉េ​​ខាងត្បូង​បានធ្លាក់​ចូល​ទៅក្នុងស្ថាន​ភាព​ដ៏យ៉ាប់យឺន​​​ក្នុង​​​ប្រវត្តិសាស្រ្ត​កូរ៉េ​សម័យទំនើប​​ ដោយសារ​តែ​ការ​បែង​ចែក​​ក្នុងសង្គម​កូរ៉េ​​ដ៏ខ្លាំង​រវាងអ្នកគាំទ្រ​​បក្ស​ប្រជាជាធិបតេយ្យ​ ( DPK) ដែលគ្រប់គ្រងអំណាច​សភា និង​គណប​ក្ស​​អំណាច​ប្រជាជន (PPP) ​ដែលគ្រប់គ្រង​អំណាច​ប្រធានាធិបតី។​

​ក្នុងថ្ងៃ​ដ៏សំខាន់​នេះ ប៉ូលីសកូរ៉េខាងត្បូង​ត្រូវ​បាន​គេ​រាយការណ៍ថា នឹងប្រមូល​ផ្តុំ​​«ធនធានដែលមានទាំងអស់» ដើម្បីការពារអំពើហឹង្សា នៅពេលដែលតុលាការ​ធម្មនុញ្ញ​​ប្រកាស​សាល​ក្រម​នៅថ្ងៃសុក្រស្តីពីជោគវាសនារបស់ប្រធានាធិបតី លោក Yoon Suk Yeol​ ដែលត្រូវបានចោទប្រកាន់​ទម្លាក់​អំណាច​​ដោយសារ​សភា​ ស្របពេលដែល​​តំបន់​​ទេសចរណ៍សំខាន់ៗ​​ក្នុងក្រុង​សេអ៊ូល ត្រូវបាន​បិទ ហើយស្ថានទូត​ខ្លះ​​បាន​ព្រមានពលរដ្ឋឱ្យស្ថិត​​នៅឆ្ងាយ។

តុលាការធម្មនុញ្ញរបស់ប្រទេស​នេះ​ នឹង​សម្រេច​សេចក្តីមួយ​ដែលបិទ​ផ្លូវ​តវ៉ា ថាតើត្រូវដកលោក Yoon ចេញពីដំណែង ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់ ដែលបណ្តាលឱ្យ​អំណាច​របស់​គាត់​ត្រូវបានព្យួរដោយសមាជិកសភារួចហើយ និងចាប់ខ្លួនពីបទបះបោរ ឬ​ក៏​ត្រូវប្រគល់​អំណាច​​ឲ្យ​គាត់​វិញ​​។

ប្រធានស្តីទីនៃ តុលាការ​ធម្មនុញ្ញកូរ៉េខាងត្បូង លោក Moon Hyung-bae

តុលាការ​ធម្មនុញ្ញ​ដែលស្ថិតនៅកណ្តាលទីក្រុងសេអ៊ូលបានក្លាយទៅជាចំណុច​ដ៏​ក្តៅ​​មួយ​​ ជាមួយនឹងការតវ៉ាមិនឈប់ឈរនៅក្នុងតំបន់នេះ​ក្នុង​​​ចាប់តាំង​ពី​តុលាការ​​បញ្ចប់​សវនាការ​​ចុងក្រោយ​កាល​ថ្ងៃទី​​​២៥ខែ​កុម្ភៈ​​ រហូតដល់ប៉ូលីសបាន​ផ្លាស់ប្តូរកាលពីថ្ងៃអង្គារ ដើម្បីបិទផ្លូវនានា ដើម្បីបញ្ចៀស​​ការប៉ះទង្គិចដែលអាចកើតមាន​រវាង​​អ្នក​គាំទ្រ​របស់ភាគី​​ទាំងពីរ​គណបក្ស​​។

ទីភ្នាក់ងារ​​ព័ត៌មានបារាំង AFP ដកស្រង់​សម្តី លោក Lee Ho-young ប្រធានស្តីទីនៃទីភ្នាក់ងារប៉ូលីសជាតិកូរ៉េបាននិយាយកាលពីថ្ងៃពុធថា៖«​ស្ថានភាពកាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់»​។

លោក Lee បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីប៉ូលិសកំពូលៗថា ប៉ូលីសមានការព្រួយបារម្ភថា ទោះជាសាលក្រមណាមួយត្រូវបានប្រកាសក៏ដោយ មនុស្សមួយចំនួន «អាច​បង្ក​ឲ្យ​មានការរំជើបរំជួល និងចូលរួមក្នុងការតវ៉ាដ៏ខ្លាំងក្លា ឬដោយហិង្សា»​។

អ្នកគាំទ្ររបស់ Yoon បានសម្រុកចូលអគារតុលាការមួយកាល​ពី​​ខែមករា បន្ទាប់ពីចៅក្រមបានបន្តការឃុំខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរ។ ក្រោយ​មក​គាត់​ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​តាម​មូលដ្ឋាន​នីតិវិធី។

លោក Lee បាននិយាយថា៖«​ប៉ូលីសនឹងប្រមូលធនធានដែលមានទាំងអស់ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងដើម្បីការពារស្ថានភាពកុំឱ្យកើនឡើងទៅជាជម្លោះសង្គមធ្ងន់ធ្ងរ»​​។

ដើម្បី​ទប់​​ស្កាត់​​​បាតុភាព​​ដែល​អាចកើតឡើង​ជាយថា​​ហេតុ​នៅ​ទីក្រុង​សេអ៊ូល ប៉ូលិស​កុបកម្ម​ជាង ១៤០០០​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​​ ការ​ពារ​សន្តិសុខ​​​។

ជុំវិញតំបន់​​អគារ​​​តុលាការ​ធម្មនុញ្ញ​នោះ សាលារៀន​និងហាងជាច្រើននឹងបិទនៅថ្ងៃប្រកាសសាលក្រម ដោយសារបញ្ហាសុវត្ថិភាព។ ​ក្រៅ​ពី​នោះ​ តំបន់​បម្រើ​ឲ្យ​វិស័យសេវាកម្ម​ទេសចរណ៍ ដូចជា វិមាន Gyeongbok និង Changdeok ទាំងនៅចម្ងាយផ្លូវដើរពីតុលាការក៏នឹងត្រូវបិទផងដែរ។

ស្ថានទូតចិននៅទីក្រុងសេអ៊ូល បានព្រមានប្រជាជនរបស់ខ្លួនឱ្យនៅឆ្ងាយពីការតវ៉ានយោបាយក្នុងស្រុក។ ទន្ទឹមនឹងនោះ ស្ថានទូតអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យ «ជៀសវាងតំបន់ដែលបាតុកម្មកំពុងកើតឡើង ហើយអនុវត្តការប្រុងប្រយ័ត្ននៅតំបន់ជុំវិញនៃហ្វូងមនុស្សច្រើន ការប្រមូលផ្តុំ ការតវ៉ា ឬការប្រមូលផ្តុំ»។

ប្រធានាធិបតីស្តីទី លោក Han Duck-soo បានជំរុញឱ្យមេដឹកនាំនយោបាយ ចៀសវាងការថ្លែងសុន្ទរកថា ដែលអាចញុះញង់ ឬលើកទឹកចិត្តឱ្យមានការតវ៉ាខុសច្បាប់ ឬអំពើហិង្សា៕

ដោយ រ៉ាន់ រើយ​

ប្រធានាធិបតី Yoon Suk Yeol ពិភាក្សា​​ជាមួយមេធាវី។ REUTERS

The post ​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon appeared first on Kampuchea Thmey Daily.

ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​សាទរ​ សាលក្រម​តុលាការ​ធម្មនុញ្ញ​នៅថ្ងៃនេះ​​
​ការិយាល័យប្រធានាធិបតីបានប្រកាសនៅថ្ងៃទី​២៤​មីនា​នេះ​ បាន​បង្ហាញ​ជំហរស្វាគមន៍របស់ខ្លួនលើសាល​ក្រម​របស់តុលាការធម្មនុញ្ញក្នុងការច្រានចោល​ការ​​​​​ចោទប្រកាន់​ទម្លាក់​អំណាចប្រឆាំងនឹងប្រធានាធិបតីស្តីទី និងនាយករដ្ឋមន្ត្រី Han Duck-soo ដែល​រដ្ឋ​សភា​​​គ្រប់​គ្រងដោយ​​​​បក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង​​បាន​ធ្វើ​កាល​ថ្ងៃទី​២៧ខែ​ធ្នូឆ្នាំមុន​។

ក្នុងសេចក្តីប្រកាសព័ត៌មាន​​​ក្រោមឈ្មោះអ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​ ដែលត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ព័ត៌មាន​ក្នុងស្រុក្ ​​ការិយាល័យ​​នាំពាក្យ​របស់​ប្រធានាធិបតី​ បាន​អះអាង​ថា៖«សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃនេះបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ការរំលោភលើការចោទប្រកាន់របស់រដ្ឋសភាគឺជាការវាយលុកនយោបាយដែលមិនប្រុងប្រយ័ត្ន និង​មាន​ចរិតព្យាបាទ»​​ ហើយ «យើងសង្ឃឹមថាការវិលត្រឡប់មកធ្វើការវិញរបស់នាយករដ្ឋមន្ត្រី Han នឹងក្លាយជា​ចំណុចចាប់ផ្តើមសម្រាប់ការធ្វើឱ្យប្រក្រតីភាពនៃកិច្ចការរដ្ឋ»​។

តុលាការធម្មនុញ្ញបានបញ្ជាក់ពីហេតុផលរបស់ខ្លួនក្នុងការច្រានចោលករណីនេះដោយនិយាយថា «វាមិនអាចកំណត់បានថាការបំពានច្បាប់របស់នាយករដ្ឋមន្ត្រី Han គឺជាការក្បត់ការជឿទុកចិត្តរបស់ប្រជាជនដែលផ្តល់ដោយប្រយោលតាមរយៈប្រធានាធិបតីដែលមានអំណាចតែងតាំងគាត់»​។

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានលុបចោលការចោទប្រកាន់​ប្រឆាំង​នាយករដ្ឋមន្ត្រី Han Duck-soo ដោយដាក់ឱ្យគាត់ជាប្រធានាធិបតីស្តីទីវិញ។ ការ​សម្រេច​របស់​តុលាការ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សំឡេង ៥-១ ដោយ​ចៅក្រម​ទាំង៨រូប​ ខណៈ​​ចៅក្រម​ពី២រូប​បាន​បោះឆ្នោត​អនុប្បវាទ​​។

ប្រធានាធិបតីស្តីទី​ Han Duck-soo ត្រូវបានចោទប្រកាន់​ទម្លាក់​ពីអំណាច​​នៅថ្ងៃទី២៧​ខែធ្នូ ឆ្នាំ២០២៤​ បន្ទាប់ពី​លោក​បដិសេធក្នុងការតែងតាំងចៅក្រម​​បីរូបដែលអនុម័តដោយរដ្ឋសភាទៅ​កាន់​​កៅអី​​តុលាការធម្មនុញ្ញ​ដែលនៅទំនេរ​​ និង​ការ​វេតូ​របស់​លោក​​ប្រឆាំង​​សេចក្តីព្រាងច្បាប់ប្រឹក្សាពិសេស​​ដែលបង្កើត​ឡើង​ដោយសភា​ ក្នុង​បំណង​ស៊ើបអង្កេតប្រធានាធិបតី Yoon Suk Yeol និងជំទាវទីមួយ Kim Keon-hee។ នៅពេលនោះ លោក Han កំពុងកាន់តំណែងជាប្រធានាធិបតីស្តីទី បន្ទាប់ពីការចោទប្រកាន់របស់ប្រធានាធិបតី Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក​​​ដែលបរាជ័យ​​។

តុលាការបានរកឃើញថាការចោទប្រកាន់ប្រឆាំងនឹងលោក Han មិនគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការដកតំណែងរបស់គាត់ ដែលនាំឱ្យគាត់ចូលកាន់តំណែងឡើងវិញ។ បន្ទាប់​ពី​ការ​សម្រេច​នេះ លោក Han បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពាណិជ្ជកម្ម​ពិភពលោក និង​បាន​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​ការ​ឯកភាព​ជាតិ។

តុលាការធម្មនុញ្ញមិនទាន់ប្រកាស​អំពីកាល​បរិច្ឆេទ​​​លើ​សេចក្តីសម្រេចរបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់លោកប្រធានាធិបតី Yoon នៅឡើយទេ។ ប្រសិនបើការចោទប្រកាន់របស់លោក Yoon ត្រូវ​បាន​តុលាការធម្មនុញ្ញ​តម្កល់​ការ​ចោទ​ប្រកាន់​របស់សភា នោះការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវបានទាមទារក្នុងរយៈពេល៦០​ថ្ងៃ។

ក្នុងករណី​តុលាការ​ធម្មនុញ្ញ​បដិសេធ​ការ​ចោទ​ប្រកាន់​ដូចករណី​ លោក Han ​ ពេល​នោះ​ លោក​ Yoon Suk Yeol នឹងបន្តតួនាទីជាប្រធានាធិបតី​វិញ។ ក្នុងពេលជាមួយគ្នានេះ Yoon ប្រឈមមុខនឹងការចោទប្រកាន់ផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ រួមទាំងការចោទប្រកាន់ពីការបះបោរ ដែលរួមចំណែកដល់បរិយាកាសនយោបាយដ៏តានតឹងក្នុងប្រទេសកូរ៉េខាងត្បូង៕​

ដោយ រ៉ាន់ រើយ​

The post ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​​សាទរ​ សាលក្រម​តុលាការ​ធម្មនុញ្ញ​នៅថ្ងៃនេះ​​ appeared first on Kampuchea Thmey Daily.

​តុលាការ​ធម្មនុញ្ញ​កូរ៉េ​​ស្តារ​​អំណា​ចឲ្យលោក Han Duck-soo វិញ​ ​មុន​ប្រកាស​សាលក្រម Yoon
តុលាការធម្មនុញ្ញ​នៅ​ថ្ងៃទី​​២៤​ខែ​​មី​​​នានេះ​ បាន​ចេញ​សាលក្រម​ច្រានចោលការចោទប្រកាន់​​របស់រដ្ឋសភា​​ទម្លាក់​អំណា​ច​​​របស់​​នាយករដ្ឋមន្ត្រី Han Duck-soo កាល​​ថ្ងៃទី​​២៧ខែ​​​​ធ្នូ​ឆ្នាំ​២០២៤ ដោយ​ចៅក្រមនៃ​តុលាការ​ធម្មនុញ​​៨រូប ក្នុង​នោះ ​ចៅ​ក្រម​៥​រូប​បើឆ្នោត​​ឲ្យ​បន្តតូនាទី ១រូប​​បោះឆ្នោត​​​​​ប្រឆាំង និង ២រូប​អនុប្បវាទ​។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័របានរាយការណ៍ថា៖«តុលាការធម្មនុញ្ញកូរ៉េបានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងនាយករដ្ឋមន្រ្តី Han ហើយបាន​បញ្ជា​​ឲ្យ​អំណាចរបស់គាត់ឡើងវិញ» ដោយកត់សម្គាល់ថា៖«​ស្ថានភាពនយោបាយដែលមានភាពចលាចលចាប់តាំងពីនាយករដ្ឋមន្ត្រីហានត្រូវបានចោទប្រកាន់កាលពីពីរខែមុនបានឈានដល់ចំណុចរបត់មួយ»។

Bloomberg ក៏បានរាយការណ៍ផងដែរថា ៖«តុលាការធម្មនុញ្ញបានលុបចោលការចោទប្រកាន់ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Han ហើយបានបញ្ចូលគាត់ជាប្រធានាធិបតីស្តីទី” ដោយបន្ថែមថា៖«សេចក្តីសម្រេចនេះបានទាក់ទាញការយកចិត្តទុកដាក់ដូចដែលវាបានកើតឡើងមុនពេលការសម្រេចចិត្តទាក់ទងនឹងការចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol»​។

វាត្រូវបានគេលើកឡើងថា ៖«សេចក្តីសម្រេចទាក់ទងនឹងនាយករដ្ឋមន្ត្រី Han គឺជាករណីដំបូងដែលតុលាការធម្មនុញ្ញបានធ្វើសេចក្តីសម្រេចទាក់ទងនឹងច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី Yoon” ហើយថា “អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីមើលថាតើតុលាការធម្មនុញ្ញនឹងទទួលយកឬក៏ច្រានចោលការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតី Yoon”។

កាសែត Washington Post (WP) បានរាយការណ៍​​ថា៖​«តុលាការធម្មនុញ្ញបានដាក់នាយករដ្ឋមន្ត្រី Han ឡើងវិញ ចំពេលមានចលាចលនយោបាយធ្ងន់ធ្ងរ» ដោយបន្ថែមថា៖«ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងមុនពេលរដ្ឋសភាបានបោះឆ្នោតលើសំណើចោទប្រកាន់លើ​​ប្រធានាធិបតីស្តីទី​ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Choi Sang-mok»​។

កន្លងមក រដ្ឋសភាបានអនុម័តលើការចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី Han ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី ២៧​ខែធ្នូឆ្នាំមុន។​ ការ​ប្រកាស​​​សាលក្រម​​នាពេលនេះ គឺ​នៅ​មុន​​ការ​ប្រកាស​សាលាក្រម​លើ​​ការ​​ចោទ​​ប្រកាន់​ទម្លាក់អំណាច​​ ​ប្រធានាធិបតី Yoon Suk Yeol ដែល​ត្រូវ​បាន​គេរំពឹងយ៉ាងទូលំទូលា​យ​ថា តុលា​ការ​ធម្មនុញ្ញ​នឹង​ចេញ​នៅសប្តាហ៍នេះ បន្ទាប់​ពី​​ការ​បញ្ចប់សេចក្តីសន្និដ្ឋាន​កាល​ពីថ្ងៃទី​២៥ខែកុម្ភៈ​ដែល​មានរយៈពេល​ជិត​១ខែ​ទៅហើយ៕​

ដោយ រ៉ាន់ រើយ​​

The post ​តុលាការ​ធម្មនុញ្ញ​កូរ៉េ​​ស្តារ​​អំណា​ចឲ្យលោក Han Duck-soo វិញ​ ​មុន​ប្រកាស​សាលក្រម Yoon appeared first on Kampuchea Thmey Daily.

បក្សប្រឆាំង​កូរ៉េខាងត្បូង​ដាក់​សំណើ​ទម្លាក់​អំណាច​ប្រធានាធិបតីស្តីទី Choi Sang-mok
គណបក្សប្រឆាំងកូរ៉េខាងត្បូងបាន​ដាក់​សំណើ​​​​ចោទប្រកាន់​​ទម្លាក់​​​​ប្រធានាធិបតីស្តីទី លោក Choi Sang-mok នៅថ្ងៃសុក្រ​ទី​២១​ខែ​​​​មីនា​ ខណៈ​ពេល​ដែលតុលាការ​ធម្មនុញ្ញ​​ស្ថិត​ក្នុងដំណាក់​កាល​​​ចេញ​សាលក្រម​ជម្រះ​ក្តី​​លើ​​​ប្រធានាធីបតី​ Yoon Suk Yeol ដែល​ត្រូវ​បានសភា​បោះឆ្នោត​​​ព្យួរអំណាច​កាល​ថ្ងៃទី​១៤ខែ​ធ្នូឆ្នាំ​មុន។

ការ​​​​​ចោទប្រកាន់​​ទម្លាក់​​​​ប្រធានាធិបតីស្តីទី លោក Choi Sang-mok​ បើសិន​កើត​មាន នឹង​នាំ​ទៅដល់​ការ​​​​ចោទ​ប្រកាន់​​​​​ទម្លាក់​ប្រធានាធិបតី​​​​​និង​ប្រធានាធិបតី​ស្តីទី​រហូត​ដល់​ទៅ​៣​រូប​​​​ក្នុង​រយៈពេល​៤ខែ​ ចាប់​តាំងពី​​​​ការ​​​​​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​​ លោក Yoon Suk Yeol កាលថ្ងៃទី​​៣ខែធ្នូ​ឆ្នាំ​២០២៤​មក។

គណបក្សប្រជាធិបតេយ្យ​ដែលគ្រប់គ្រង​សមាជិក​សភា​ភាគច្រើន បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់អ្នកសារព័ត៌មាន អំពី​ការ​ដាក់​ញត្តិ​​​ចោទប្រកាន់​ដែលបាន​ទៅដល់​ដៃ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២១ខែមីនា និង​បានកត់​ត្រា​ចូល​នៅ​​ម៉ោង ២រសៀលម៉ោងក្នុងស្រុក (ប្រហែលម៉ោង​១២ថ្ងៃត្រង់ម៉ោង​នៅកម្ពុជា​)​។

ទោះបី​ជាបែបណា ពេលវេលា​នៃការ​ប្រជុំ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី  Choi Sang-mok នៅ​មិន​ទាន់បាន​កំណត់​នៅឡើយ​ទេ​ និង​មិនទាន់​បានផ្សព្វផ្សាយ​ភ្លាម​ៗ​នោះទេ​​។

ជម្លោះនយោបាយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​​នឹង​កាន់តែ​មាន​ភាព​តានតឹងក្នុងពេលថ្មីៗនេះ បន្ថែមទៀត ស្របពេលដែល​តុលាការធម្មនុញ្ញ​នឹងចេញសាលកម្រ​​​លើ​សំណុំរឿង​​ទម្លាក់​អំណាច​ប្រធានាធិបតីស្តីទី លោក Han Duck-soo នៅថ្ងៃចន្ទ​ទី​២៤ខែមីនា​ខាងមុខនេះ ហើយ សាលក្រម​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​ទម្លាក់​អំណាច​​​របស់​ប្រធានាធិបតី Yoon Suk Yeol ក៏ត្រូវ​បាន​​អ្នក​ជំនាញ​ច្បាប់​យល់​ថា គ្រោង​ធ្វើនៅ​​​​​​ការប្រកាសសាលក្រម​ លោក Han។​

​ប្រធានាធិបតីស្តីទី Choi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុកំពុងដឹកនាំប្រទេស​​ជំនួស​​​ចាប់តាំងពី​ថ្ងៃទី​២៧ខែធ្នូ​ឆ្នាំ​២០២៤មក បន្ទាប់​ពីសភា​ទម្លាក់​​លោក Han Duck-Soo ​កាលថ្ងៃទី​១៤ខែ​ធ្នូ។ លោក​ Han ​បាន​ឡើង​កាន់​អំណាច​ស្តីទី​ក្រោយ​សភា​បោះឆ្នោតទម្លាក់​ប្រធានាធិបតី Yoon Suk Yeol ដែល​រង​ការ​ចោទប្រកាន់ពីបទ​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលខុសច្បាប់ និង​រំលោភអំណាច​។

​ប្រធានាធិបតីស្តីទី Choi បានធ្វើឱ្យគណបក្សប្រឆាំងខឹងសម្បារ ដែលរួមគ្នាមានមតិភាគច្រើននៅក្នុងសភា ដោយបានបោះឆ្នោតវេតូម្តងហើយម្តងទៀត និងបញ្ឈប់ការតែងតាំងតុលាការធម្មនុញ្ញដែលអនុម័តដោយសភា។

បច្ចុប្បន្នតុលាការកំពុងពិនិត្យមើលការចោទប្រកាន់របស់លោក Yoon ហើយត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេចរបស់ខ្លួនលើថាតើត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬដាក់គាត់ឡើងវិញ។

នៅពេលដែលការរង់ចាំសេចក្តីសម្រេចរបស់តុលាការ​ធម្មនុញ្ញ​បានអូសបន្លាយយូរជាងការរំពឹងទុក ភាពតានតឹងរវាងភាគីប្រឆាំងនៅក្នុងសភា និងនៅតាមដងផ្លូវបានកាន់តែខ្លាំងឡើង ចំពេលមានការអំពាវនាវ និងប្រឆាំងនឹងការបណ្តេញលោក Yoon ចេញពីតំណែង។

គណបក្សប្រជាធិបតេយ្យ បាននិយាយថា លោក Choi បានរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់គាត់ ដោយបដិសេធមិនតែងតាំងចៅក្រមតុលាការធម្មនុញ្ញ បើទោះបីជាមានសេចក្តីសម្រេចដោយតុលាការកំពូលថា អសកម្មបែបនេះកំពុងរំលោភលើសិទ្ធិអំណាចរបស់សភាក៏ដោយ៕​​

ដោយ រ៉ាន់ រើយ​

The post បក្សប្រឆាំង​កូរ៉េខាងត្បូង​ដាក់​សំណើ​ទម្លាក់​អំណាច​ប្រធានាធិបតីស្តីទី Choi Sang-mok appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ Han Duck-soo អះអាងថា ច្បាប់​អាជ្ញាសឹក​គឺខុស​
នាយក​រដ្ឋមន្ត្រី​​ និង​ជា​ប្រធានាធិបតី​ស្តីទី​រយៈពេល​១៣ថ្ងៃ​ លោក​ Han Duck-soo បានឆ្លើយ​​បំភ្លឺ​នៅ​​​​​​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​​​ពិសេស​​​របស់​រដ្ឋសភា​​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ទទួលស្គាល់ថា «ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក​របស់​ប្រធានាធិបតី​​ Yoon Suk Yeol គឺ​ខុសច្បាប់​»។

លោក Han បានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំគណៈកម្មាធិការសភាពិសេសមួយនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​​​ការិយាល័យ​ស៊ើប​អង្កេត​ពុក​រលួយ​នៅថ្ងៃ​ពុធ​នេះ​។

​សារព័ត៌មាន Korea Times បាន​ស្រង់សម្តី​ លោក Han ដូច​បាននិយាយថា៖​«ខ្ញុំតែងតែមានអារម្មណ៍សុំទោសដែលមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ រួមទាំងខ្លួនខ្ញុំផងដែរ មិនអាចរារាំងស្ថានភាពមិនឱ្យឈានដល់ចំណុចនេះ ។ ដោយក្រឡេកមើលគុណវិបត្តិសំខាន់ៗរបស់វា រួមទាំងនីតិវិធី ខ្ញុំជឿថា (ច្បាប់អាជ្ញាសឹក) មិនមែន​ជារឿង​ធម្មតាទេ»​​។

លោក​បាន​ថ្លែង​ថា​៖«​ខ្ញុំ​គិត​ថា​ច្បាប់​អាជ្ញាសឹកគឺ​​​ខុស»​​។

តាមសេចក្តី​រាយការណ៍​របស់​​សារព័ត៌មាន Yonhap ​លោក Han ស្ថិតក្នុងចំណោមអ្នកចូលរួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែល Yoon បានកោះប្រជុំភ្លាមៗមុនពេលការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់នៅថ្ងៃទី៣​ខែធ្នូ។

Han បាននិយាយថាគាត់បានស្នើឱ្យរៀបចំកិច្ចប្រជុំនេះ ខណៈដែលគាត់ជឿថាសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់នឹងប្រឆាំងនឹងផែនការនេះ។ ​តាមសេចក្តី​រាយការណ៍​ដដែល​នោះ។

នាយករដ្ឋមន្ត្រី​ Han បាន​ឡើង​កាន់តួនាតី​​​​ជា​ប្រធានាធិបតីស្តី​ទី​​​នៅ​ថ្ងៃទី​១៤ខែ​​​​ធ្នូ នៅ​ពេលដែលសភា​ចោទ​ប្រកាន់​និង​​បោះឆ្នោត​ចោទ​ទម្លាក់​លោក Yoon Suk Yeol។​ ប៉ុន្តែ​ការ​កាន់​អំណាច​របស់​ នាយករដ្ឋមន្ត្រី​ Han ជាប្រធានាធិបតី​ស្តី​ទី​បាន​ត្រឹម១សប្តាហ៍​ប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​សភា​​​​បោះឆ្នោត​ទម្លាក់​​ពីអំណាចទៀត ដោយសារ​តែ​លោក បដិសេធ​​ក្នុងការ​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​តែង​តាំងចៅក្រម៣រូប​​​ដែលតែង​តាំង​ឡើង​ដោយ​សភា​ ដើម្បី​បំពេញ​កន្លែង​ដែលចៅក្រម​​​​​​​ផុត​សុពលភាព ​និង​ការ​​បដិសេធ​ការ​ចុះ​ហត្ថលេខាលើ​ក្រឹត្យ​​​​​ដាក់​ឲ្យ​ប្រើ​ច្បាប់​បង្កើត​ក្រុម​ស៊ើប​អង្កេត​ពិសេស ដែលស្នើ​ឡើង​ដោយសភា​​​ដូចគ្នា៕​

The post នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ Han Duck-soo អះអាងថា ច្បាប់​អាជ្ញាសឹក​គឺខុស​ appeared first on Kampuchea Thmey Daily.

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​
មេធាវី​ការពារក្តី​​ឲ្យ​ប្រធានាធិបតី​ Yoon Suk Yeol បានឆ្លើយ​តប​ចំពោះ​សំណួរ​អ្នកសារព័ត៌មាន​​នៅ​​ពេល​លោក​ចូល​​រួម​សវនាការ​​លើអង្គសេចក្តី​​លើក​ដំបូង​របស់​តុលាការ​ធម្មនុញ្ញ​ កាល​​ពីថ្ងៃ​សុក្រថា ប្រធានាធិបតី​​ Yoon Suk Yeol ដែលរង​ការ​ចោទ​​និង​ព្យូរ​អំណាច​ដោយ​​រដ្ឋសភា​ជាតិ នឹង​ចូល​ខ្លួន​ទៅឆ្លើយ​បំភ្លឺ​​​​នៅក្នុងតុលាការ​ «នៅពេលវេលាសមស្រប»។

លោក Yun Gap-geun មេធាវី​ប្រធានាធិបតី​ព្យួរអំណាច​ លោក Yoon Suk Yeol ពេលឆ្លើយ​សំណួរ​អ្នកកាសែត​នៅ​មុខ​តុលាការ​ធម្មនុញ្ញ​កាលថ្ងៃសុក្រ។ Yonhap

ក្នុងអំឡុងពេលសវនាការ មេធាវីរបស់លោក Yoon បាននិយាយថា ពួកគេនឹងជំទាស់នឹងភាពស្របច្បាប់នៃនីតិវិធីដែលរដ្ឋសភាបានធ្វើឡើងសម្រាប់ដំណើរ​ការ​ចោទប្រកាន់​ប្រឆាំង​កូន​ក្តី​របស់​គាត់ ខណៈកំពុងសាកសួរអំពីភាពស្របច្បាប់នៃសំណើរបស់តុលាការធម្មនុញ្ញសម្រាប់ការជំនុំជម្រះក្តី។

តុលាការបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន​ចាត់​ទុក​ថា​ Yoon បានទទួលច្បាប់ដើមនៃដំណោះស្រាយការចោទប្រកាន់ បន្ទាប់ពីការ​​​​ផ្តល់​​សេចក្តីសម្រេច​​របស់​សភា​​បានបរាជ័យជាច្រើន​លើក​ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា Yoon មានចេតនាជៀសវាងវា។ នេះ​តាមការ​ចេញផ្សាយ​របស់​ Korea Herald​ កាលពីថ្ងៃសុក្រ​។​

លោក Yun Gap-geun មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Yoon បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការលើកដំបូងនៅតុលាការធម្មនុញ្ញ​ នៅ​សង្កាត់​ Jongno-gu កណ្តាលទីក្រុង​សេអ៊ូលកាលពីថ្ងៃសុក្រ តាមសម្រង់សម្តីដើម​ថា៖«ដោយសារតែមធ្យោបាយ​របស់តុលាការក្នុងការផ្តល់ឯកសាររបស់ខ្លួនត្រូវបានរកឃើញថាខុសច្បាប់ ក្រុមមេធាវីការពារក្តីមិនអាច «រៀបចំពេញលេញ» សម្រាប់សវនាការត្រៀមលើកដំបូងបានទេ។ យើងនឹងរៀបចំខ្លួនយើងសម្រាប់សវនាការលើកក្រោយ»។

​ប្រធានាធិបតី​​ដែលត្រូ​វបាន​ព្យួរ​អំណាច​ Yoon Suk Yeol បានបង្ហាញ​មុ​ខ​តាមកញ្ចក់​ទូរទស្សន៍​​តែពីលើក​ប៉ុណ្ណោះ​ចាប់តាំង​ពី​​​ថ្ងៃ​ប្រកាស​ច្បាប់អាជ្ញាសឹក​បរាជ័យ​មក ​ដោយ​ការ​បង្ហាញមុខ​លើក​ដំបូង​ គឺ​សុំទោស​ប្រជាជន​កូរ៉េដោយសារ​តែភាព​វឹកវរក្នុងប្រទេស ហើយ ការ​បង្ហាញ​មុខ​លើក​ទី២​គឺ​នៅមុខ​សភា​​បោះឆ្នោត​ព្យួរ​អំណាច ដោយ​លោក​និយាយពី​ការ​ប្រយុទ្ធ​​តតាំង​រហូត​ដល់​ទី​បញ្ជប់។

លោក Yoon Suk  Yeol ​បាន​​បាត់​ពី​ការ​ទំនាក់​ទំនង​ជាសាធារណៈ​​ចាប់​តាំងពីពេលនោះ​មក ហើយ ក្រុម​ស៊ើបការណ៍ចម្រុះ​​​ពិសេស​ដែល​​បង្កើត​ឡើង​ដោយ​រដ្ឋសភា​ បាន​បញ្ជួន​ដីកា​ឲ្យ​ចូលខ្លួន​បំភ្លឺ​របស់​លោក Yoon យ៉ាងហោចណាស់​ពីរលើក ​​ហើយ​ត្រូវ​លោក​បដិសេធ​​​ចូលខ្លួន​បំភ្លឺ​។

លោក Yun Gap-geun មេធាវី​របស់​លោក Yoon បាន​ប្រាប់​អ្នកសារព័ត៌មានថា ​កូនក្តី​របស់​លោក មិនអាចឆ្លើយ​តប​បាន​ភ្លាមៗ ដោយសារ​អំឡុង​ពេលនេះ​មាន​ដីកា​កោះហៅ​​ច្រើន​ពេកសម្រាប់​ការឆ្លើយ​បំភ្លឺ​​​​លើក​ករណី​ស៊ើបអង្កេត​នោះ​៕​

ដោយ រ៉ាន់ រើយ​

The post មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​ appeared first on Kampuchea Thmey Daily.