លោក Jens Stoltenberg Archives - Kampuchea Thmey Daily

ប្រមុខណាតូ បញ្ជាក់លក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិកបាន
ក្នុងបទសម្ភាសជាមួយ CBS News កាលពីថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤ ប្រមុខអង្គការណាតូ បានបញ្ជាក់យ៉ាងច្បាស់អំពីលក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិករបស់ខ្លួនបាន នោះគឺ លុះត្រាតែកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឈ្នះសង្គ្រាមលើរុស្ស៊ី សិន។

លោក Jens Stoltenberg ដែលនឹងត្រូវចុះចេញពីតំណែងនៅខែតុលាខាងមុខនេះ បាននិយាយថា គ្មាននរណាអាចធានាថា ១០ទៀតអ៊ុយក្រែន នឹងចូលអង្គការណាតូបានឡើយ ហើយសមាជិកភាពរបស់ទីក្រុងកៀវ គឺអាស្រ័យលើសង្គ្រាមជាមួយរុស្ស៊ីនេះឯង។

បុរសសញ្ជាតិន័រវេសវ័យ៦៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា បញ្ហានាំអ៊ុយក្រែនចូលណាតូ គឺជាបញ្ហារសើបបំផុត។ វាមិនអាចកើតឡើងបានត្រឹមរយៈពេល៣ឆ្នាំទៀតនោះទេ ព្រោះថា ឥឡូវអ៊ុយក្រែន គឺជាប្រទេសដែលកំពុងមានសង្គ្រាម។ យ៉ាងណា រឿងសំខាន់ពេលនេះ គឺសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ត្រូវតែបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន តាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ដើមឡើយ សមាជិក​ណាតូទាំងអស់ ​បាន​ព្រមព្រៀង​គ្នា ឲ្យអ៊ុយក្រែន​ ​ចូល​រួម​ក្នុង​ប្លុក​នេះ​នៅ​ឆ្នាំ២០០៨ ប៉ុន្តែ​មិន​បាន​ផ្តល់​ពេលវេលា​ជាក់លាក់​ទេ។ ក្រោយរដ្ឋប្រហារនៅទីក្រុងកៀវក្នុងឆ្នាំ២០១៤ អ៊ុយក្រែនក៏ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះគោលដៅនៃការទទួលបានសមាជិកភាពនេះ ហើយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ ខ្លួនបានដាក់ពាក្យជាផ្លូវការដើម្បីចូលណាតូ បន្ទាប់ពីតំបន់ចំនួន៤ បានបោះឆ្នោតប្រជាមតិ ក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូតែងចាត់ទុកការពង្រីករបស់ណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន គឺជាការគំរាមកំហែងអត្ថិភាព ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ចេតនារបស់អ៊ុយក្រែនចូលរួមប្លុកនេះ គឺជាហេតុផលសំខាន់មួយ នាំឲ្យសង្គ្រាមផ្ទុះឡើង ហើយមានតែអព្យាក្រឹតភាពរបស់ទីក្រុងកៀវប៉ុណ្ណោះ ទើបរុស្ស៊ី-អ៊ុយក្រែន មានសន្តិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក

The post ប្រមុខណាតូ បញ្ជាក់លក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិកបាន appeared first on Kampuchea Thmey Daily.

សមាជិកណាតូ ចាប់ផ្តើមពិភាក្សាគ្នា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ត្រៀមធ្វើសង្គ្រាម
អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានប្រាប់ទៅសារព័ត៌មានអង់គ្លេស ​Telegraph កាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាថា រដ្ឋជាសមាជិកអង្គការនេះ បានចាប់ផ្តើមការពិគ្រោះយោបល់គ្នាហើយ ទាក់ទងនឹងតម្រូវការ ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងស្ថានភាពប្រុងជើងការ ត្រៀមធ្វើសង្គ្រាម។

អគ្គលេខាធិការណាតូ លោក Jens Stoltenberg (រូបថត៖ X)

លោកលើកឡើងថា ភ្លាមៗយើងមិនទាន់ពិភាក្សាអំពីថាតើនឹងមានក្បាលគ្រាប់ចំនួនប៉ុន្មាន ដែលនឹងដាក់ឲ្យប្រុងជើងការឬនៅក្នុងការឃ្លាំងទេ ប៉ុន្តែបញ្ហាទាំងនេះ តម្រូវឲ្យមានការពិគ្រោះយោបល់គ្នាជាមុនសិន ហើយតម្លាភាពលើបញ្ហានេះ ទៀតសោត នឹងជួយបង្ហាញជាសារច្បាស់ៗថា ណាតូនៅតែជា សម្ព័ន្ធមិត្តនុយក្លេអ៊ែរ។

ស្របពេលជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា “ត្បិតតែគោលដៅចុងក្រោយរបស់ណាតូ គឺជាពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរក៏ពិតមែន ប៉ុន្តែដរាបណាអាវុធនុយក្លេអ៊ែរនៅតែមាន យើងនឹងរក្សាសមត្ថភាពនុយក្លេអ៊ែររបស់យើង។ បើណាតូគ្មាននុយក្លេអ៊ែរ, ពិភពលោកក្នុងដៃរុស្ស៊ី ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ពិតជាគ្រោះថ្នាក់ជាក់ជាមិនខាន”។

(រូបថត៖ Flickr)

លើសពីនេះ លោកព្រមានថា ប្រទេសចិន កំពុងវិនិយោគខ្លាំងណាស់ លើសព្វាវុធទំនើបៗ រួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលនឹងកើនឡើងដល់ ១ ០០០ក្បាលគ្រាប់ នៅដើមឆ្នាំ ២០៣០ផងដែរ។

ការព្រមានរបស់លោក Stoltenberg ធ្វើឡើងបន្ទាប់ពី G7 រិះគន់ចិននិងរុស្ស៊ីយ៉ាងចាស់ដៃ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ហើយអំពាវនាវឲ្យទីក្រុងប៉េកាំង បញ្ឈប់ការផ្គត់ផ្គង់បច្ចេកវិទ្យាសព្វាវុធដល់ទីក្រុងមូស្គូ និងប្រឆាំងយោធូបនីយកម្មរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកទៀតផង។

សូមបញ្ជាក់ថា តួលេខអំពីអាវុធនុយក្លេអ៊ែរប្រតិបតិ្តការលើសកលលោក នៅតែជាអាថ៌កំបាំងដ៏កំពូល ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរប្រតិបតិ្តការប្រហែល ១ ៧០០គ្រាប់ក្នុងចំណោមគ្រាប់ទាំង ៣ ៧០០របស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិកបារម្ភថា ចិន​ ទំនង​ជា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ១៥០០​គ្រាប់ ត្រឹម​ឆ្នាំ ​២០៣៥

The post សមាជិកណាតូ ចាប់ផ្តើមពិភាក្សាគ្នា ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ ត្រៀមធ្វើសង្គ្រាម appeared first on Kampuchea Thmey Daily.

មេណាតូថា ចិន កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅ អឺរ៉ុប
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្រទេសចិនកំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅអឺរ៉ុបឲ្យកាន់តែឆេះសន្ធោសន្ធៅ ដោយសារតែកិច្ចគាំទ្រទៅដល់ប្រទេសរុស្ស៊ីក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag កាលពីថ្ងៃអាទិត្យថា “ចិនលើកឡើងហើយ ចិនចង់រក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកខាងលិច ប៉ុន្តែក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងចាក់សាំងលើភ្លើងសង្រ្គាមនៅអឺរ៉ុបផងដែរ ។

លោកបានកត់សម្គាល់ទៀតថា មួយរយៈចុងក្រោយនេះចរន្តនៃការលក់គ្រឿងបន្លាស់ មីក្រូអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្សេងទៀតមានការកើនឡើងយ៉ាងគំហុក ហើយជាក់ស្ដែងរដ្ឋាភិបាលទីក្រុងមូស្គូក៏បានបញ្ចេញការប្រើប្រាស់កាំជ្រួចមីស៊ីល រថក្រោះ និងយន្តហោះគ្មានមនុស្សបើកក្នុងភ្លើងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ ។

បើទោះជាយ៉ាងនេះក្ដី ប្រមុខអង្គការណាតូរូបនេះក៏បានរំឭកឡើងវិញផងដែរថា ណាតូមិនមានផែនការបញ្ជូនកងទ័ពរបស់ខ្លួន ឬពង្រីកប្រព័ន្ធខែលការពារដែនអាកាសរបស់សម្ព័ន្ធមិត្តទៅកាន់ទឹកដីនៃប្រទេសអ៊ុយក្រែននោះទេ ហើយអង្គការសូមបញ្ជាក់ហើយបញ្ជាក់ទៀតថា ណាតូនឹងមិនលូកដៃចូលក្នុងជម្លោះនេះឡើយ ។

ដោយ​ជំរុញ​ឲ្យ​ប្រទេស​ណាតូ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន លោក Stoltenberg បាន​និយាយ​ថា “វា​មិន​ទាន់យឺត​ពេលនោះ​ទេ​សម្រាប់​អ៊ុយក្រែន​ក្នុង​ការលើកទង់ជ័យក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ ដូច្នេះយើង​ត្រូវ​ការ​បញ្ជូន​សព្វាវុធ និងគ្រាប់​រំសេវ​បន្ថែម​ទៀត​ទៅឲ្យ​អ៊ុយក្រែន រួម​ទាំង​ប្រព័ន្ធខែល​ការពារ​ដែនអាកាស និង​ប្រព័ន្ធអាវុធ​បាញ់រយៈ​ចម្ងាយ​ឆ្ងាយផងដែរ ។

ឆ្លើយតបនឹង​ការ​ចោទ​ប្រកាន់នេះ ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិន​បាន​ផ្តល់​អាវុធ​ ហើយក៏​មិន​មែន​ជា​អ្នក​ផលិតសម្ភារៈយោធា និងមិនជាប់​ពាក់ព័ន្ធ​​វិបត្តិនៅ​អ៊ុយក្រែននោះ​ទេ ។ អ្នក​​នាំ​ពាក្យក្រសួងការបរទេសចិនបញ្ជាក់​​ថា​ “ចំពោះ​​បញ្ហា​​​អ៊ុយក្រែន ចិន​​តែង​តែ​​ប្រកាន់​​ខ្ជាប់​​នូវ​​គោល​​ជំហរ​​ដ៏​​ត្រឹមត្រូវ និង​​យុត្តិធម៌ ជំរុញ​​កិច្ច​ចរចា​​សន្តិភាព​​ និងដំណោះស្រាយ​​នយោបាយ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោក Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយ​ប្រហារលើ រុស្ស៊ី

The post មេណាតូថា ចិន កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅ អឺរ៉ុប appeared first on Kampuchea Thmey Daily.

មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយ​ប្រហារលើ រុស្ស៊ី
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានចេញបញ្ជា ក៏ដូចជាអំពាវនាវឲ្យសមាជិកនៃសម្ព័ន្ធភាពយោធាមួយនេះបន្ធូរបន្ថយការហាមឃាត់លើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុងកៀវវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ TASS កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Economist របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ ប្រមុខអង្គការណាតូរូបនេះបានលើកឡើងថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយក្នុងនោះក៏មានសិទ្ធិបើកការវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីផងដែរ ដូច្នេះលោកខាងលិចមិនត្រូវបដិសេធមិនឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្ដល់ដោយពួកគេវាយប្រហារលើផ្ទាំងស៊ីបរុស្ស៊ីនោះទេ ខណៈដែលកងកម្លាំងទីក្រុងមូស្គូក៏កំពុងបង្កើនការវាយសន្ធាប់ទៅលើតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែន ។

ទន្ទឹមនោះ បើទោះជាមិនបាននិយាយចំឈ្មោះដល់សហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែលោក Stoltenberg បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសមាជិកអង្គការណាតូផ្សេងទៀតគួរតែបន្ធូរបន្ថយការរឹតបន្តឹង ពោលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធវាយប្រហារលើរុស្ស៊ី ។ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាត់វិធានការបែបនេះ ដោយសារតែ​អាមេរិក​ជា​អ្នក​ផ្តល់​អាវុធ​ធំ​បំផុត​ដល់​អ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក Stoltenberg ក៏បានទាត់ចោលគំនិតដែលថា សមាជិកណាតូប្រើប្រាស់ប្រព័ន្ធខែលការពារដែនអាកាសដើម្បីបាញ់ទម្លាក់មីស៊ីលរុស្ស៊ីនៅលើមេឃអ៊ុយក្រែន ខណៈប្រមុខណាតូរូបនេះក៏បានប្រឆាំងនឹងព័ត៌មានដែលថា ណាតូបានបញ្ជូនកម្លាំងទ័ពទៅកាន់ទឹកដីនៃប្រទេសអ៊ុយក្រែនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត រុស្ស៊ីក៏បានព្រមានទៅណាតូវិញផងដែរថានឹងប៉ះរលាកមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានសម្រេចចិត្តធ្វើរឿងដ៏ឆ្កួតលីលានេះ ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញការរិះគន់មិនសំចៃមាត់ទៅណាតូ បើហ៊ានបញ្ជូនកម្លាំងទ័ពអ៊ុយក្រែនមែននោះ វានឹងទាញឲ្យស្ថានការណ៍កាន់តែពុះកញ្ជ្រោល និងអាចឈានដល់ការផ្ទុះសង្គ្រាមខ្នាតធំទៀតផង ។

រុស្ស៊ីតែងគ្រហឹមជារឿយៗថានឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅកម្ទេចស្របច្បាប់ ហើយជាក់ស្ដែងកាលពីពេលថ្មីៗនេះ កងកម្លាំងទីក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំទៅលើរថភ្លើងមួយគ្រឿងដែលសង្ស័យថាដឹកសម្ភារៈយោធារបស់អង្គការណាតូទៅឲ្យទីក្រុងកៀវ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ បើលោក សេដ្ឋា អស់តំណែង?

The post មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយ​ប្រហារលើ រុស្ស៊ី appeared first on Kampuchea Thmey Daily.

លោក Stoltenberg ថា ៩៩ ភាគរយទៅហើយដែល ណាតូ ជួយដល់ អ៊ុយក្រែន
ប្រទេសជាសមាជិកណាតូបានឈ្មុសឈ្មុលគាំទ្រផ្នែកយោធា ៩៩ ភាគរយទៅដល់អ៊ុយក្រែន ហើយអង្គការក៏យល់ច្បាស់ពីតម្រូវការបន្ទាន់បន្ថែមទៀតរបស់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ។ នេះជាការលើកឡើងរបស់លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅ ។

លោក Dmytro Kuleba (ឆ្វេង) និងលោក Jens Stoltenberg (ស្ដាំ)

ការអះអាងរបស់ប្រមុខអង្គការណាតូរូបនេះកើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍បានស្នើសុំឲ្យសម្ព័ន្ធមិត្តណាតូទាំងអស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល បន្តដឹកខែលការពារដែនអាកាសបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ។

ទោះបីជា អ៊ុយក្រែនមិនមែនជាសមាជិកអង្គការណាតូក៏ដោយ ប៉ុន្តែលោក Kuleba បានអង្វរ ក ​ដល់​ប្លុក​យោធាមួយនេះ​ឲ្យបន្ត​ជ្រោមជ្រែងអ៊ុយក្រែន​បន្ថែម​ទៀតផងដែរ ជាពិសេសការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស Patriots និងប្រព័ន្ធការពារអាកាសផ្សេងទៀតជាដើម ព្រោះថាប្រព័ន្ធអាវុធទាំងនេះគឺនឹងជួយសង្គ្រោះអាយុជីវិត សេដ្ឋកិច្ច និងទីក្រុងអ៊ុយក្រែនទាំងមូល ។

ទោះយ៉ាងណា សំណើរបស់អ៊ុយក្រែនក្នុងការចង់បានប្រព័ន្ធខែលការពារដែនអាកាសនេះ ក៏មានការថ្នាំងថ្នាក់ចិត្ត និងជំទាស់ពីប្រទេសជាសមាជិកមួយចំនួនតូចផងដែរ ។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ប្រទេសរបស់លោកនឹងប្រឆាំងចំពោះសំណើណាមួយដែលនឹងដុតបញ្ឆេះភ្លើងសង្គ្រាមកាន់តែសន្ធោរសន្ធៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បានលើកឡើងដែរថា បច្ចុប្បន្នស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ី និងអង្គការណាតូឈានដល់មាត់ជ្រោះនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ហើយថែមទាំងអាក្រក់ជាងកាលពីសង្គ្រាមត្រជាក់ទៅទៀត ។ អ្វីដែលនាំឲ្យភ្លើងសង្គ្រាមកាន់តែឆេះឆួលនោះ គឺដោយសារតែការពង្រីកខ្លួនរបស់ណាតូឆ្ពោះកាន់តែកៀកនឹងព្រំដែនរុស្ស៊ី ជាពិសេសក្រោយស៊ុយអែតក្លាយជាសមាជិកទី ៣២ របស់សម្ព័ន្ធភាពយោធាមួយនេះ ។

ជាការឆ្លើយតប លោក Stoltenberg បានព្រមានវាយបកទៅវិញថា ប្រទេសដែលលោកចាត់ទុកជា “មិត្តភក្តិនៅអាស៊ី” របស់រុស្ស៊ី ដូចជា ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង កំពុងខ្នះខ្នែងជួយរដ្ឋាភិបាលទីក្រុងមូស្គូឲ្យបន្តដុតបញ្ឆេះភ្លើងសង្គ្រាមលុកលុយលើអ៊ុយក្រែន ខណៈប្រមុខណាតូរូបនេះក៏បានអញ្ជើញតំណាងមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការផងដែរ ដើម្បីពិភាក្សាអំពីក្បួនយុទ្ធសាស្ត្រទប់ទល់នឹងផលវិបាកនៃសន្តិសុខពិភពលោក ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ទាហាន រុស្ស៊ី រូបណាសម្លាប់បានទ័ពណាតូនៅ អ៊ុយក្រែន នឹងទទួលប្រាក់រង្វាន់ជាទីគាប់ចិត្ត

The post លោក Stoltenberg ថា ៩៩ ភាគរយទៅហើយដែល ណាតូ ជួយដល់ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ប្រមុខណាតូ ប្រតិកម្មចំពោះសម្តីលោក ត្រាំ
ក្រោយពេលលោក ដូណាល់ ត្រាំ បោះពាក្យថា ​អាមេរិក​នឹង​មិន​ការពារ​សម្ព័ន្ធមិត្ត​ណាតូណា​ដែល​មិន​ចំណាយ​គ្រប់គ្រាន់​លើ​វិស័យ​ការពារជាតិនោះ ស្រាប់តែប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងលោក Jens Stoltenberg ​ប្រតិកម្មភ្លាមៗ​ថា “សម្តីបែបនេះគឺជាការបំផ្លាញ​សន្តិសុខ​របស់​យើង​ទាំងអស់ ហើយក៏ធ្វើឲ្យទាហានអាមេរិកនិងអឺរ៉ុប ប្រឈមហានិភ័យកាន់តែខ្លាំងផងដែរ”។

ប្រមុខណាតូ លោក Jens Stoltenberg (រូបថត៖ AP)

តាមការចុះផ្សាយរបស់ Reuters, បេក្ខជនឈានមុខគណបក្សសាធារណរដ្ឋ និយាយថា គាត់បានប្រាប់សម្ព័ន្ធមិត្តថា គាត់នឹងលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារសមាជិកណាតូណា ដែលមិនបានបំពេញតាមគោលដៅ ចំណាយ២%នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ។

ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ លោក ត្រាំ ប្រកាសថា គាត់បានបញ្ចេញមតិអំពីប្រទេសរុស្ស៊ី អំឡុងកិច្ចប្រជុំមេដឹកនាំប្រទេសណាតូពីមុន។ គាត់លើកយកឧទាហរណ៍ ក្នុងករណីប្រទេសធំៗ ដែលមិនបានបំពេញតាមកាតព្វកិច្ចហិរញ្ញវត្ថុនៅក្នុងអង្គការណាតូ ហើយទទួលរងការវាយប្រហារពីទីក្រុងមូស្គូ មកពិភាក្សាគ្នា។

លោក ដូណាល់ ត្រាំ (រូបថត៖ Global Times)

គាត់និយាយថា មេដឹកនាំបានសួរថាតើសហរដ្ឋអាមេរិកនឹងមកជួយប្រទេសរបស់គេទេ ក្នុងសេណារីយ៉ូបែបនោះ។ លោក ត្រាំ ប្រាប់ច្បាស់ៗទៅវិញថា អ្នកមិនបង់ប្រាក់ អ្នកគឺជាអ្នកខុស អាមេរិកនឹងមិនការពារអ្នកឡើយ។ ក្នុងករណីបែបនេះ គាត់លើទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀតផង ចំពោះអ្នកមិនហ៊ានចំណាយប្រាក់។

ទោះបីជាយ៉ាងណា លោក ត្រាំ មិនបញ្ជាក់ច្បាស់ទេថាតើគាត់និយាយរឿងនេះ ចង់សំដៅទៅលើប្រទេសណា ឬមេដឹកនាំរូបណា ហើយសូម្បីតែពេលវេលានៃកិច្ចពិភាក្សា ក៏គាត់មិនប្រាប់ដែរ។

ពេលនោះ លោកប្រធានាធិបតី ចូ បៃដិន ក៏ចាត់ទុកសម្តីរបស់លោក ត្រាំ ថា ពិតជារន្ធត់និងគ្រោះថ្នាក់ ផងដែរ ហើយស្តីបន្ទោសខ្លាំងៗថា លោក ត្រាំ មានបំណងបើកភ្លើងខៀវដល់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឲ្យធ្វើសង្គ្រាម និងប្រព្រឹត្តអំពើហិង្សាបន្ថែមទៀត។

(រូបថត៖ WIKI)

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Stoltenberg សង្កត់ធ្ងន់ថា សម្ព័ន្ធភាពនេះនៅតែត្រៀមខ្លួននិងអាចការពារសមាជិករបស់ខ្លួន ហើយការវាយប្រហារណាមួយ នឹងជួបប្រទះការឆ្លើយតបដោយរួបរួម និងដោយកម្លាំង។ លោកបន្ថែមថា “ខ្ញុំរំពឹងថា មិនថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីទេ អាមេរិកនឹងនៅតែជាសម្ព័ន្ធមិត្តរបស់ណាតូដ៏រឹងមាំ និងមានការប្តេជ្ញាចិត្ត”។

យោងតាមតួលេខរបស់ណាតូសម្រាប់ការចំណាយឆ្នាំ២០២៣ ប្រទេសចំនួន១៩ក្នុងចំណោម សមាជិកទាំង៣០របស់ខ្លួន កំពុងចំណាយក្រោមគោលដៅ ២% នៃ GDP ប្រចាំឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែប្រទេសភាគច្រើនដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន រុស្ស៊ី និងបេឡារុស គឺបានចំណាយហួសពីគោលការណ៍ទៅទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេណាតូចេញបញ្ជាក់រឿងផ្ទៃក្នុងអង្គការ បើលោក Trump ឈ្នះឆ្នោតជាថ្មី

The post ប្រមុខណាតូ ប្រតិកម្មចំពោះសម្តីលោក ត្រាំ appeared first on Kampuchea Thmey Daily.

មេណាតូចេញបញ្ជាក់រឿងផ្ទៃក្នុងអង្គការ បើលោក Trump ឈ្នះឆ្នោតជាថ្មី
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធបានចេញមកទាត់ចោលអំពីក្ដីភ័យខ្លាចនៃបញ្ហាផ្ទៃក្នុង ពាក់ព័ន្ធទៅនឹងការជាប់ឆ្នោតសាជាថ្មីរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថានឹងទាញឲ្យសម្ព័ន្ធភាពយោធាមួយនេះចុះខ្សោយកម្លាំង ខណៈអង្គការកំពុងដុតដៃដុតជើងជួយជ្រោមជ្រែងដល់អ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN, លោក Stoltenberg បានលើកឡើងថា “លោកគ្មានកូនចិត្តគិតដល់តំណែងប្រធានាធិបតីលើកទី ២ របស់លោក Trump នឹងប៉ះពាល់ដល់សមាជិកភាពរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូនោះទេ ។ លោកជឿជាក់ថា អាមេរិកនឹងបន្តជាខ្នងបង្អែករបស់សម្ព័ន្ធមិត្ត បើទោះជាអ្នកណាជាប់ឆ្នោតក៏ដោយ ព្រោះវាជាផលប្រយោជន៍របស់អាមេរិកដូចគ្នា” ។

លោក Trump មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកតិះដៀលយ៉ាងចាស់ដៃទៅលើអង្គការណាតូ អំឡុងកាន់ការជាប្រធានាធិបតីបានគំរាមម្ដងហើយម្ដងទៀតថា នឹងទាញអាមេរិកចេញពីសម្ព័ន្ធភាពយោធាមួយនេះ ហើយថែមទាំងប្រកាសក្លែងៗថា ក៏នឹងកាត់បន្ថយការផ្តល់មូលនិធិការពារជាតិដល់អង្គការណាតូផងដែរ ហើយបង្វែរថវិកាទាំងនោះទៅទប់ទល់ជនចំណាកស្រុកនៅតាមព្រំដែនជំនួសវិញ ។

ជុំវិញភ្លើងសង្រ្គាមនៅអ៊ុយក្រែន លោក Trump បានអំពាវនាវឲ្យមានការបន្ថយដៃដកប្រាក់រាប់ពាន់លានដុល្លារចេញពីហោប៉ៅផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ស្របពេលដែលជំនួយសម្រាប់លោកប្រធានាធិបតី Volodymyr Zelensky ក៏កំពុងនៅនឹងថ្កល់ផងដែរ ដោយសារតែមានការប្រឆាំងកាន់តែខ្លាំងឡើងក្នុងចំណោមគណបក្សសាធារណរដ្ឋដែលកាន់ជើងខាងលោក Trump ។

បើទោះជាយ៉ាងនេះក្ដី ប្រមុខអង្គការណាតូវ័យ ៦៥ ឆ្នាំរូបនេះក៏បានរ៉ាយរ៉ាប់ផងដែរថា “ខ្ញុំបានធ្វើការជាមួយលោក Trump អស់រយៈពេល ៤ ឆ្នាំ ហើយខ្ញុំបានស្តាប់រាល់វោហាសាស្ត្ររបស់លោកយ៉ាងយកចិត្តទុកដាក់ ខណៈការរិះគន់របស់លោក Trump នៅពេលនោះ គឺដោយសារតែសម្ព័ន្ធមិត្តណាតូភាគច្រើនបង់ថ្លៃចំណាយតិចតួចពេកមកឲ្យអង្កការមួយនេះ” ។

គួរបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលថ្មីៗនេះ លោក Trump នៅតែដាក់ចេញគោលនយោបាយរិះគន់អង្គការណាតូ ដោយសារតែលោកជឿថា គ្មានប្រទេសណាតូនឹងធ្វើជាខែលជួយការពារសហរដ្ឋអាមេរិកនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនរងការវាយប្រហារណាមួយពីសំណាក់សត្រូវ ទោះបីជាសន្ធិសញ្ញារបស់អង្គការចែងថា “អង្គការណាតូនឹងជួយគ្នាទៅវិញទៅមក ប្រសិនបើប្រទេសជាសមាជិកណាមួយរងការវាយប្រហារ” ក៏ដោយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយទាហានអាមេរិក ស្លាប់នៅ ហ្ស៊កដានី

The post មេណាតូចេញបញ្ជាក់រឿងផ្ទៃក្នុងអង្គការ បើលោក Trump ឈ្នះឆ្នោតជាថ្មី appeared first on Kampuchea Thmey Daily.

មេណាតូថា ការដឹកអាវុធឲ្យ អ៊ុយក្រែន គឺជា “ផ្លូវឆ្ពោះទៅកាន់សន្តិភាព”
“ប្រសិនបើយើងចង់បានសន្តិភាពយូរអង្វែង យើងមានតែផ្តល់អាវុធ និងគ្រាប់រំសេវទៅកាន់ទឹកដីអ៊ុយក្រែនប៉ុណ្ណោះ ហើយការដឹកគ្រឿងសឹកទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវនេះទៀតសោតគឺជា ផ្លូវឆ្ពោះទៅកាន់សន្តិភាព” ។ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងចុះផ្សាយដោយ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក, លោក Stoltenberg បានលើកឡើងថា ទោះយ៉ាងណាភ្លើងសង្គ្រាមក៏អាចរលត់ដែរ ប្រសិនបើអ៊ុយក្រែនអស់លទ្ធភាពការពារខ្លួន ប៉ុន្តែនោះមិនមានន័យថា ជាសន្តិភាពនោះទេ ព្រោះវាជាក្ដោបក្ដាប់អំណាចដោយរុស្ស៊ី ។

ការលើកឡើងរបស់ប្រមុខអង្គការណាតូរូបនេះ ស្របពេលដែលសម្ព័ន្ធមិត្តដែលជាម្ចាស់ជំនួយដូចជា បងធំអាមេរិកប្រកាសអស់ជំនួយពីហោប៉ៅផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវតាំងតែពីចុងឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលសំណើដាក់ទៅកាន់សភាដើម្បីសុំថវិកាបន្ថែមប្រមាណ ៦០ លានដុល្លារសម្រាប់ផ្ដល់ទៅឲ្យរដ្ឋបាលលោក Volodymyr Zelensky នៅតែនឹងថ្កល់ ហើយវាក៏ចំពេលពិភពលោកកំពុងដុនដាបផ្នែកសេដ្ឋកិច្ចផងដែរ ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះកំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson ដែលមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានរុស្ស៊ី Sputnik ក៏បានចុះផ្សាយផងដែរថា ក្នុងរយៈពេល ២ ឆ្នាំមកនេះ ជំនួយទាំងប៉ុន្មានដែលលោកខាងលិចដឹកទៅឲ្យអ៊ុយក្រែនបានវិវត្តន៍ពីគ្រាប់កាំភ្លើងធំ និងការហ្វឹកហ្វឺនទាហាន ទៅជាអាវុធធុនធ្ងន់ រួមទាំងរថក្រោះ ប្រព័ន្ធខែលការពារដែនអាកាសទំនើបៗ គ្រាប់បែកចង្កោម និងមីស៊ីលជាដើម បើទោះជាវិមានក្រឹមឡាំងចេញការព្រមានជាហូរហែប្រឆាំងនឹងការដឹកអាវុធទៅកាន់អ៊ុយក្រែនក៏ដោយ ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងមូស្គូបានដាស់តឿនម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់ឧបករណ៍យោធារបស់លោកខាងលិច នឹងមិនមានប្រផ្នូលល្អសម្រាប់អ៊ុយក្រែននោះទេ ពោលវារឹតតែអូសបន្លាយភ្លើងសង្គ្រាមប៉ុណ្ណោះ ហើយលើសពីនេះ យាន​ដែល​ដឹកគ្រឿងសឹកឲ្យលោក Zelensky ទាំងប៉ុន្មាន ​គឺជា​ផ្ទាំងស៊ីបវាយប្រហារ​ស្របច្បាប់​សម្រាប់​កងទ័ព​រុស្ស៊ី ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ក្នុងផែនការផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ក៏ដូចជាទុកសម្រាប់តដៃក្នុងការប្រឈមមុខជាមួយប្រទេសចិន និងរុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មន្ត្រីពុករលួយ អ៊ុយក្រែន លួចលុយរដ្ឋ ៤០ លានដុល្លារទិញគ្រាប់កាំភ្លើង ត្បាល់ទុកធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី

The post មេណាតូថា ការដឹកអាវុធឲ្យ អ៊ុយក្រែន គឺជា “ផ្លូវឆ្ពោះទៅកាន់សន្តិភាព” appeared first on Kampuchea Thmey Daily.