លោក Olaf Scholz Archives - Kampuchea Thmey Daily

មហាអំណាច​អឺរ៉ុប​​ត្រៀម​បង្កើត​ក្រុមថ្មី​​ ​ខណៈ​​សម្ព័ន្ធ​ភាព​ប្លុក​សេរី​ធ្លាក់​ចូល​​«វិបត្តិ»​ធ្ងន់ធ្ងរ
​​ណាតូលែង​សំខាន់​ទៀត​ហើយមក​ដល់​ពេលនេះ ហើយ​​សហភាព​អឺរ៉ុប​ដែលពឹងផ្អែកលើ​​គោលការ​ណ៍​​ឯកភាព​ទាំងស្រុង (Consensus) ​​​ក៏លែង​​​​ដែរ​ ខណៈ​ពេលដែលសមាជិក​របស់​ណាតូ​ខ្លះ​តែ​ប្រឆាំង​​​​​គោលការរួម ហើយ​ប្រទេស​សមាជិក​​របស់​សហភាពអឺរ៉ុប​ខ្លះ​​ទៀតងាកទៅ​ឈរ​ខាង​រុស្ស៊ី​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន​​។

ដល់​ពេលនេះ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​ ដែលគេ​ដឹង​ថា ជា​​បងធំ​របស់​អង្គការ​ប្រដាប់​អាវុធ​និង​ការ​ពារ​ធានា​សន្តិសុខ​ «NATO»​ និង​ជាសម្ព័ន្ធ​មិត្ត​​ចាក់​ទឹកមិនលិច​របស់​សហភាព​អឺរ៉ុប​នោះ​បានចេញមក​​វាយប្រហារ​​សម្ព័ន្ធ​ភាព​​ជា​បន្តបន្ទាប់ ​បានចេញ​​​វាយប្រហារ​​លើ​​​​​ប្រធានាធិបតី​​អ៊ុយក្រែន​ Volodymyr Zelenskyy ​គឺ​​​ជា​ចំណុច​របត់​យ៉ាង​សំខាន់​សម្រាប់​មេដឹកនាំ​អឺរ៉ុប​​​។

មេដឹកនាំ​​បស្ចឹម​​ប្រទេស​ក្នុងតំបន់​អឺរ៉ុប​ជួប​ប្រជុំ​នៅ​​ប្រទេសបារាំង​។ X/@VONDERLEYEN

សារ​ព័ត៌មាន​​​​ Politic​o បានចេញផ្សាយ​អត្ថបទ​​មួយ​ដែលបង្ហាញ​​ឲ្យឃើញ​ថា មេ​ដឹកនាំ​អឺរ៉ុប​ខាងលិច​កំពុង​​កសាង​កម្លាំង​នយោបាយ​ការ​ទូត​ថ្មី​មួយ​ដើម្បី​ទប់​ទល់​អាមេរិកនិង​រុស្ស៊ី​។​

​កសាង​កម្លាំង​ថាមពល​​ការ​ទូត​ថ្មី​របស់​​មេដឹកនាំ​អឺរ៉ុប​ខាងលិច​​​ដែលសុទ្ធ​សឹង​ជាប្រទេស​មានសេដ្ឋកិច្ច​រីក​លួត​លាស់​​​និង​បច្ចេកវិទ្យាខ្លាំង ដែល​គេ​និយម​ហៅ​ថា«បស្ចឹមលោក»​នាពេលនេះ បន្ទាប់​ពី​ការ​មើល​ឃើញការ​កំណត់​ទិសដៅ​ឲ្យ​ដើរ​​​របស់សេតវិមានជាមួយទីក្រុងមូស្គូ​ដែល​បើក​កិច្ច​ចរចា​​​បើក​ផ្លូវ​​​​​រវាង​មន្ត្រីការបរទេស​​​កាលពីថ្ងៃអង្គារ​ផាត់​ចោល​​​សហភាពអឺរ៉ុប​។​

សម្ព័ន្ធប្រជាជាតិថ្មីកំពុងលេចឡើងដើម្បីដោះស្រាយវិបត្តិសន្តិសុខដ៏ធំបំផុតដែលកំពុងវាយលុកអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ខណៈដែលប្រធានាធិបតី ​ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធបាន​ប្រជុំ​កំណត់​ផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាមួយវិមានក្រឹមឡាំងដោយបញ្ចេញនូវភាពធុញទ្រាន់ប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលគាត់បានដាក់ឈ្មោះថាជា តារាកំប្លែង ជា​ឈ្មួញសង្គ្រាម និង​ជាជនផ្តាច់ការផង​នោះ​​។

ការដាក់ក្រុមថ្មីនេះ បង្កើតឡើងពីប្រទេសទាំងអស់ ដែលធ្លាប់មើលឃើញថា ខ្លួនជាសម្ព័ន្ធមិត្តដែលមិនអាចកាត់ថ្លៃបានរបស់សហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះកំពុងចោទសួរពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនោះ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ឱបក្រសោបរុស្ស៊ី និងបង្កើនការវាយប្រហារ​ប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ។ ​នៅ​ថ្ងៃ​ពុធ​ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំជាមួយមេដឹកនាំក្រុម ដែល​ភាគច្រើនបានបញ្ចេញសំឡេងតាមរយៈខ្សែវីដេអូ​អំពីរបៀបឆ្លើយតបទៅនឹងលំដាប់ពិភពលោកថ្មីរបស់​​លោក ដូណាល់ ត្រាំ​។

ការ​ចង​ក្រង​ក្រុមថ្មីនេះ​ចាប់ផ្តើមរូបរាងក្នុងសប្តាហ៍នេះតែម្តង​ បន្ទាប់ពីសន្និសីទស្តីពី​សន្តិសុខទីក្រុង Munich ​​ប្រទេស​អាល្លឺម៉ង់ នៅពេលដែលលោក Macron បានអញ្ជើញប្រទេសមួយចំនួនតូចដែលមានគំនិតស្រដៀងៗគ្នា​ទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការឱបក្រសោបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសរុស្ស៊ីដែលធ្វើសង្គ្រាម​ឈ្លាន​ពាន​​​លើ​ប្រទេស​អ៊ុយក្រែន។

សេចក្តីរាយ​​ការណ៍របស់​ Politico បាន​ឱ្យ​ដឹង​​​ថា គិតត្រឹមថ្ងៃពុធ ក្រុមដំបូងដែលរួមមានមេដឹកនាំនៃប្រទេសបារាំង ចក្រភពអង់គ្លេស ប៉ូឡូញ អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ ហូឡង់ និងដាណឺម៉ាក បូករួមទាំងប្រមុខណាតូ គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប​​ ដោយ​បានកើនឡើងច្រើនជាងទ្វេដង ដោយពង្រីកដល់ប្រទេសចំនួន១៩​រួមទាំងកាណាដាផងដែរ។ ប្រទេសមិនមែនសហភាពអឺរ៉ុប ដូចជាន័រវេស និងអ៊ីស្លង់ក៏បានចូលរួមផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាកាលពីថ្ងៃពុធ ប្រធានាធិបតី​បារាំង​ លោក Macron បានរុញច្រានប្រឆាំងនឹងលោក​ដូណាល់ត្រាំ ហើយបានទទូចថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាម មិនមែន​​ លោក​​ Zelenskyy ដូចដែលលោក ដូណាល់ ត្រាំ បានអះអាង​នោះទេ​។ ប្រធានាធិបតីបារាំងបាននិយាយថា ក្រុមថ្មីបានស្វែងរកការចូលរួមរបស់អ៊ុយក្រែននៅក្នុងកិច្ចចរចា ហើយបានទទូចលើតម្រូវការសម្រាប់ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ​ថែមទៀត​ផង​។

រូបភាព​ផ្គុំគ្នា​​រវាងលោក ដូណាល់ ត្រាំ និង​ លោក ហ្សេលេនស្គី។ CNN

ជាការរិះគន់បំផុត លោក Macron បាននិយាយថា វាមិនអាចទទួលយកបានសម្រាប់សហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងការចរចាលើក្បាលមេដឹកនាំអឺរ៉ុប។ លោក​បាន​សង្កត់​ធ្ងន់​ថា​៖«​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​របស់​ប្រជាជន​អឺរ៉ុប​នឹង​ត្រូវ​យក​មក​ពិចារណា»។

លោក Luuk van Middelaar នាយកស្ថាបនិកនៃវិទ្យាស្ថាន Brussels សម្រាប់ភូមិសាស្ត្រនយោបាយបាននិយាយថា ត្រូវ​បាន​សារព័ត៌មាន​ស្រង់សម្តី​ ដូច​បាន​អះអាង​ថា៖«មានទិដ្ឋភាពមនោគមវិជ្ជាចំពោះក្រុមថ្មី​នេះ ក្រោយ​ហេតុការណ៍​​ទីក្រុង Munich ។ ការពិតដែលថាយើងកំពុងនិយាយក្នុងទម្រង់នេះមួយសប្តាហ៍ បន្ទាប់ពីការហៅទូរស័ព្ទ ត្រាំ-ពូទីន (Trump-Putin) គឺជាសញ្ញានៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក»។

បញ្ជីឈ្មោះអ្នកចូលរួមភាគច្រើនត្រួតលើគ្នាជាមួយសមាជិកភាពរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ប៉ុន្តែមានភាពខុសគ្នាសំខាន់ៗមួយចំនួន។ សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ផ្នែក​មួយ​របស់​ខ្លួន​ទេ ហើយ​ក៏​មិនមែន​ជា​ប្រទេស​ហុងគ្រី និង​ស្លូវ៉ាគី ដែល​ចូល​បក្ស​សម្ព័ន្ធ​ជាមួយ​រុស្ស៊ី​ដែរ។ ប្រទេសតួកគីក៏មិនមែនជាសមាជិកណាតូដែរ ទោះបីជាអ្នកអត្ថាធិប្បាយជាច្រើនបានអំពាវនាវឱ្យទីក្រុងអង់ការ៉ាបញ្ចូលទៅក្នុងកិច្ចពិភាក្សានាពេលខាងមុខក៏ដោយ។

​​និន្នាការ​ទៅរក​​ការ​បង្កើត​​ក្រុមថ្មី​សម្រាប់​ការ​ពារ​​សន្តិសុខ​អឺរ៉ុប​​​​ខាងលិច​ដែល​ជា​គួប្រជែង​​នយោបាយ​​ភូមិសាស្រ្ត​ជាមួយរុស្ស៊ី​នោះ ​កំពុង​លេចឡើង​និងក្លាយ​ជាការ​ពិត​មួយ​ ក្រោយ​រដ្ឋបាល​​ថ្មី​របស់សហរដ្ឋអាមេរិក​ ក្រោម​​ការ​ដឹកនាំ​របស់​លោក ដូណាល់​ បាន​វាយប្រហារ​មេដឹកនាំ​អឺរ៉ុប​ និង​បោះបង់​សម្ព័ន្ធ​មិត្ត​​អ៊ុយក្រែន​​ក្នុង​កាលៈទេសៈ​បែបនេះ៕

ប្រតិភូ​ការបរទេស​របស់​សហរដ្ឋអាមេរិក និង​​​រុស្ស៊ី​បាន​ជួបចរចាគ្នា​តែពី​រភាគី​​​​​នៅ​ទីក្រុង​រីយ៉ាដ​ប្រទេសអារ៉ាប៊ីសាអូឌីត​។​ Reuters

The post មហាអំណាច​អឺរ៉ុប​​ត្រៀម​បង្កើត​ក្រុមថ្មី​​ ​ខណៈ​​សម្ព័ន្ធ​ភាព​ប្លុក​សេរី​ធ្លាក់​ចូល​​«វិបត្តិ»​ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ ប្រតិកម្មខ្លាំងៗទៅផែនការរបស់អង់គ្លេស ដែលចង់ដាក់ទ័ពចូលអ៊ុយក្រែន
ថ្លែងក្រោយចប់កិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុប កាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រតិកម្មតបទៅផែនការរបស់រដ្ឋាភិបាលទីក្រុងឡុងដ៍ ក្នុងការបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងបេសកកម្មរក្សាសន្តិភាព ដោយនិយាយថា លោកមិនពេញចិត្តសោះចំពោះគម្រោងនេះ ហើយវាពិតជាមិនសមឡើយ។

អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz (រូបថត៖ Reuters)

មុននេះមួយថ្ងៃ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហាញពីជំហរនិងប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែន ដើម្បីធានាសន្តិសុខ និងជាផ្នែកមួយនៃកងរក្សាសន្តិភាព ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន ឈានដល់បទឈប់បាញ់។

ក្នុងនោះលោក Starmer ក៏ទទួលស្គាល់ដែរថា «វាពិតជាពិបាកទទួលយកដែលខ្ញុំមានទំនួលត្រូវក្នុងការដាក់ទ័ពអង់គ្លេស នៅលើផ្លូវដ៏គ្រោះថ្នាក់ ប៉ុន្តែតួនាទីណាមួយក្នុងការជួយធានាសន្តិសុខរបស់អ៊ុយក្រែន គឺដូចជាការជួយធានាសន្តិសុខនៃទ្វីបរបស់យើង និងសន្តិសុខរបស់ប្រទេសនេះផងដែរ»។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer (រូបថត៖ Getty)

យ៉ាងណាក្តី ជុំវិញរឿងរ៉ាវនេះ បើយោងតាមសារព័ត៌មាន Politico, អធិកាបតីអាល្លឺម៉ង់ បានប្រតិកម្មខ្លាំងៗដោយនិយាយថា លោកធុញទ្រាន់ដែលត្រូវមកនិយាយអំពីការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន ក្រោយចប់សង្គ្រាម។ វាដូចជាសមសោះ ដែលត្រូវលើកយករឿងនេះមកជជែក ទាំងដែលផែនការសន្តិភាពមិនដឹងនៅឯណាផង។

ការលើកឡើងរបស់លោក Scholz គឺមុនពេលគណៈប្រតិភូរុស្ស៊ីនិងអាមេរិក ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយសន្តិភាព ចំពោះសង្គ្រាមនៅអ៊ុយក្រែន ទាំងដែលគ្មានវត្តមានទីក្រុងកៀវ ចូលរួម។

ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ពាក់ព័ន្ធជំនួបនេះដែរ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសក្តែងៗថា ទីក្រុងកៀវ មិនទទួលស្គាល់លទ្ធផលនៃជំនួបនេះដាច់ខាត។ លោកអះអាងថា លោកមិនទទួលបានព័ត៌មានអ្វីទេអំពីកិច្ចចរចារកសន្តិភាពរវាងរុស្ស៊ីនិងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះហើយទីក្រុងកៀវ នឹងមិនទទួលយកលទ្ធផលនៃជំនួបនេះដាច់ខាត។ អ៊ុយក្រែនគ្មានដឹងអ្វីសោះចំពោះកិច្ចពិភាក្សានេះ ហើយបើចង់ឲ្យអ៊ុយក្រែនទទួលស្គាល់លទ្ធផល លុះត្រាតែជំនួបនោះមានអ៊ុយក្រែន ចូលរួមដែរ។ ដរាបណាអ៊ុយក្រែន មិនមានវត្តមានក្នុងកិច្ចចរាចសន្តិភាព នោះអ៊ុយក្រែន នឹងនៅតែមិនទទួលស្គាល់លទ្ធផល។

សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងជំនួយការគោលនយោបាយការបរទេសកំពូលរបស់លោកពូទីន គឺលោក Yury Ushakov គឺជាគណៈប្រតិភូរុស្ស៊ី សម្រាប់កិច្ចពិភាក្សាជាមួយអាមេរិកដែលមានគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio ហើយក៏មានការចូលរួមពីសំណាក់ប្រេសិតលោក ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេស៖ អាមេរិក​ត្រូវ​ឈរ​​​ក្រោយខ្នង​​អ៊ុយក្រែន ដើម្បី​កម្លា​រុស្ស៊ី

The post អាល្លឺម៉ង់ ប្រតិកម្មខ្លាំងៗទៅផែនការរបស់អង់គ្លេស ដែលចង់ដាក់ទ័ពចូលអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

Olaf Scholz ក្តៅ​ស្លឹកត្រចៀក ​ដោយ​​​​​ចោទ​ថា​ JD Vance ​ជ្រៀតជ្រែក​​ការ​បោះឆ្នោត​​អាល្លឺម៉ង់​
អធិការបតីអាល្លឺម៉ង់ Olaf Scholz នៅ​ថ្ងៃ​សៅរ៍​បានថ្លែង​ច្រានចោលការជ្រៀតជ្រែក «ខាងក្រៅ»​ដោយចោទ​ថា​ជាកា​រ​«មិនអាច​ទទួលយក​បាន​» ដែលលោក​សំដៅ​ដល់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ធ្វើ​អត្ថាធិប្បាយ​​របស់​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក JD Vance ​ដែលបង្ហាញ​កា​រគាំទ្រ​ដល់​បក្ស​​​ឆ្វេង​​​និយម​សម្រាប់​ការ​បោះឆ្នោត​​ដែល​នឹង​មក​ដល់​សប្តាហ៍ក្រោយ​​។​​

អនុប្រធានាធិបតី​​អាមេរិក​ JD Vance ​និង​អធិការបតី​អាល្លឺម៉ង់ Olaf Scholz ​ក្នុង​សន្និសីទសន្តិសុខ​។ ​Newsweek

អធិការប​តី​​អាល្លឺម៉ង់​​ ក៏ដូចជា​មេដឹកនាំ​អឺរ៉ុប​សំខាន់​ៗ​មួយ​ចំនួន​ទៀតដែលធ្លាក់​ចូល​ទៅក្នុងជម្លោះ​​​​​​វោហារស័ព្ទ​​ជាមួយ​​រដ្ឋបាល​ដូណាល់ ត្រាំ បាន​ទទូចថា ជនជាតិអាល្លឺម៉ង់នឹងសម្រេចចិត្តលទ្ធិប្រជាធិបតេយ្យសម្រាប់ខ្លួនឯង​ ខណៈដែលគាត់បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីអាមេរិក JD Vance ដែល​ថ្លៃ​ង​កាល​ថ្ងៃ​សុក្រ។

អនុប្រធានាធិបតី​អាមេរិក លោក JD Vance បាននិយាយសុន្ទរកថា​​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​អឺរ៉ុប​ភាគ​ច្រើន​ស្រង៉ាកចិត្ត​​​នៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រ ដែលក្នុងនោះលោកបានប្រែក្លាយសម្ព័ន្ធមិត្តអឺរ៉ុប និងបានចោទប្រកាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ពីបទគាបសង្កត់ដោយសេរី បាត់បង់ការគ្រប់គ្រងលើជនអន្តោប្រវេសន៍ និងបដិសេធមិនធ្វើការជាមួយគណបក្សស្តាំនិយមក្នុងរដ្ឋាភិបាល​​អាល្លឺម៉ង់​នោះទេ​។

តាមការ​ចេញផ្សាយ​របស់​ CNN អ្នក​ស្តាប់​ក្នុង​សន្និសីទ​​នោះ​បានរំពឹងថានឹងឮអំពីផែនការរបស់រដ្ឋបាល​ដូណាល់​ ត្រាំ​ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែផ្ទុយស្រឡះ​ ពួកគេ​​ត្រូវប្រឈមមុខនឹងការបង្រៀនពី​អនុប្រធានាធិបតី​​អាមេរិក​ដ៏​ក្មេងខ្ចី​​ ទើ​ប​ឡើង​កាន់​អំណាចមិនដល់​១ខែ​​ ដែលបានប្រាប់មេដឹកនាំអឺរ៉ុបថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខរបស់ពួកគេគឺ «ពីខាងក្នុង»​។

​​តាមការ​ចុះ​ផ្សាយ​នោះ ​អនុប្រធានាធិបតី​អាមេរិក លោក JD Vance បានជួបជាមួយសហមេដឹកនាំជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) លោក Alice Weidel នៅក្រៅសន្និសីទ បន្ទាប់​ពី​កា​រថ្លែង​​នៅ​ក្នុងសន្និសីទ​​នោះ​ចប់​។

​សហមេដឹកនាំជម្រើសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) លោក Alice Weidel (ឆ្វេង) បាន​ជួបគ្នា​ជាមួយ​​អនុប្រធានាធិបតី​អាមេរិក លោក JD Vance។ The Guardian

អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយ​ថា ពួក​គេ​បាន​ជួប​គ្នា​ក្នុង​បន្ទប់​សណ្ឋាគារ​ប្រហែល៣០នាទី ហើយ​បាន​និយាយ​អំពី​សង្គ្រាម​អ៊ុយក្រែន និង​នយោបាយ​អាល្លឺម៉ង់។ គណបក្ស​ប្រឆាំង​អន្តោប្រវេសន៍​ដែល​ប្រកាន់​ស្តាំ​នឹង​មាន​ការ​កើន​ឡើង​ក្នុង​ការ​បោះឆ្នោត​មុន​ការ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ។

ដោយឈរនៅលើឆាកដូចគ្នានឹង Vance ថ្ងៃសៅរ៍ អធិការបតី​អាល្លឺម៉ង់ Scholz បានច្រានចោលការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីហើយបានទទូចថាអាល្លឺម៉ង់នឹងមិនទទួលយកការជ្រៀតជ្រែកពីបរទេសនៅក្នុងនយោបាយក្នុងស្រុករបស់ខ្លួន។

លោក​បាន​បន្ត​ថា​៖«​យើង​នឹង​មិន​ទទួល​យក​អ្នក​ក្រៅ​មក​ធ្វើ​អន្តរាគមន៍​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​របស់​យើង​ក្នុង​ការ​បង្កើត​មតិ​ប្រជាធិបតេយ្យ​ដើម្បី​គាំទ្រ​គណបក្ស​នេះ​ទេ​»។

ការ​ថ្លែង​របស់​អនុប្រធានាធិបតី​អាមេរិក​នៅ​ក្នុងសុន្ទរកថា​​ដំបូង​របស់​គាត់​ក្នុងតំបន់​អឺរ៉ុប​ ត្រូវបាន​មើល​ឃើញ​​​ សម្ព័ន្ធ​ភាព​អឺរ៉ុប​និង​អាមេរិក​ហាក់​បាន​ដល់ផ្លូវបំបែក​ ដោយ​មេដឹកនាំ​អឺរ៉ុប​ភាគច្រើន​ចាប់ផ្តើម​គិតគួរ​ពី​សន្តិសុខ​​អឺរ៉ុប​ដោយ​កាត់​បន្ថយ​កា​រពឹងផ្អែក​លើ​អាមេរិក។

រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់កាលពីខែមុនបាននិយាយថា ខ្លួនបានបំពេញតាមគោលដៅរបស់អង្គការណាតូក្នុងការចំណាយ២%​នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ទោះជាយ៉ាងណាក៏ដោយ នេះគឺខ្វះខាតយ៉ាងខ្លាំងនៃតម្រូវការថ្មីរបស់រដ្ឋបាល ដូណាល់​ ត្រាំ​ ចំនួន៥%។

ជាមួយ​គ្នា​នេះ គណបក្ស​របស់​​ Olaf Scholz ​បាន​បង្កើន​សម្ព័ន្ធ​ភាព​​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​​​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី  Volodymyr Zelensky ក្នុង​អំឡុងពេល​​​សង្គ្រាម​ជិត​​៣ឆ្នាំ​មកនេះ​៕​

ដោយ រ៉៉ាន់ រើយ​

The post Olaf Scholz ក្តៅ​ស្លឹកត្រចៀក ​ដោយ​​​​​ចោទ​ថា​ JD Vance ​ជ្រៀតជ្រែក​​ការ​បោះឆ្នោត​​អាល្លឺម៉ង់​ appeared first on Kampuchea Thmey Daily.

ហេតុអ្វី អាល្លឺម៉ង់ ចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតលើ ដូណាល់ ត្រាំ?
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបង្ហាញការគាំទ្ររបស់គាត់ចំពោះលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំក្រោយ ដោយនិយាយថា ប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ គឺស័ក្តិសមសម្រាប់ការងារកំពូល ដោយសារតែបទពិសោធន៍ដ៏ក្រាស់ក្រែលរបស់គាត់នៅក្នុងឆាកនយោបាយ។

អំឡុងពេលថ្លែងទៅកាន់សិស្សានុសិស្ស នៅសាលាបឋមសិក្សាមួយជិតទីក្រុងបែរឡាំង កាលពីថ្ងៃចន្ទទី២២ខែឧសភា​ លោក Scholz ត្រូវបានគេសួរថា រវាងលោក បៃដិន និងលោក ត្រាំ តើលោកចង់ឲ្យនរណាឈ្នះ។ គាត់ឆ្លើយថា ប្រធានាធិបតីបច្ចុប្បន្នគឺប្រសើរជាង ហើយគាត់សង្ឃឹមថា លោក បៃដិន​ នឹងជាប់ឆ្នោតអាណត្តិទី២ ដោយលើកហេតុផលថា អ្នកប្រជាធិបតេយ្យដែលមានអាយុ៨០ឆ្នាំរូបនេះ ដឹងថាត្រូវធ្វើអ្វី ដើម្បីការពារពិភពលោកមិនឲ្យកើតសង្រ្គាម។

ទាក់ទងនឹងលោក ត្រាំ, លោកអធិការបតីបាននិយាយថា អតីតប្រធានាធិបតីរូបនេះ បង្កឲ្យមានការបែកបាក់គ្នានៅក្នុងប្រទេស ហើយសហរដ្ឋអាមេរិក នឹងគ្មានអនាគតល្អឡើយ ប្រសិនបើគាត់ឈ្នះនៅឆ្នាំ២០២៤។

យោងតាមការស្ទង់មតិរបស់ Morning Consult ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា លោក ត្រាំ គឺនាំមុខដាច់ លើគូប្រជែងទាំងអស់នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ រួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis ផងដែរ។

ការស្ទង់មតិមួយទៀតដោយ Big Data បង្ហាញថា ប្រសិនបើការបោះឆ្នោតសកល ត្រូវបានធ្វើឡើងក្នុងខែឧសភានេះ លោក បៃដិន នឹងចាញ់លោក ត្រាំ ដោយអ្នកសាធារណរដ្ឋ ទទួលបានសំឡេង ៤៥% ខណៈអ្នកប្រជាធិបតេយ្យទទួលបាន ត្រឹម ៣៨,១%ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់

The post ហេតុអ្វី អាល្លឺម៉ង់ ចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតលើ ដូណាល់ ត្រាំ? appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ បញ្ជាក់ថា ចិន សន្យាមិនផ្តល់សព្វាវុធឲ្យ រុស្ស៊ី
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃអាទិត្យទី០៥ខែមីនាថា រដ្ឋាភិបាលនៃប្រទេសចិន បានសន្យាថានឹងមិនផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ីទេ។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ថា “យើងបានចែករំលែកមតិគ្នាថា មិនគួរមានកន្លែងសម្រាប់ការផ្គត់ផ្គង់អាវុធឡើយ ហើយក្នុងស្ថានភាពនេះ រដ្ឋាភិបាលចិន បានសន្យាថា ខ្លួននឹងមិនផ្គត់ផ្គង់អ្វីទាំងអស់។ យើងទាមទារមិនឲ្យមានអាវុធផ្គត់ផ្គង់ដល់រុស្ស៊ី ហើយយើងកំពុងឃ្លាំមើលស្ថានភាពនេះ”។

ដោយឡែក នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN កាលពីព្រឹកថ្ងៃអាទិត្យ អធិការបតីអាល្លឺម៉ង់បានព្រមានថា ការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី នឹងនាំមកនូវផលវិបាកសម្រាប់ទីក្រុងប៉េកាំង។

ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងកាលពីថ្ងៃទី១៨ ខែកុម្ភៈថា ចិន កំពុងពិចារណាផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលនឹងត្រូវប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានគូសបញ្ជាក់ថា អាជ្ញាធរចិននឹងមិនអត់ឱនចំពោះការគំរាមកំហែង និងសម្ពាធរបស់សហរដ្ឋអាមេរិក លើការចោទប្រកាន់ថាមានការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងមូស្គូនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TASS

ចុចអាន៖ ចិន បង្កើនកញ្ចប់ថវិកាយោធា ចំពេលមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក

The post អាល្លឺម៉ង់ បញ្ជាក់ថា ចិន សន្យាមិនផ្តល់សព្វាវុធឲ្យ រុស្ស៊ី appeared first on Kampuchea Thmey Daily.

មេខ្លោង​ធ្វើ​រដ្ឋ​ប្រហារនៅអាល្លឺម៉ង់​ មានគម្រោងសម្លាប់ ​អធិការបតី (មានវីដេអូ)
កាសែត New York Times បានរាយការណ៍ថា ជីវិតរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប៉ូលិសមិនបានរារាំង ការរៀបចំរដ្ឋប្រហារដោយក្រុម “Citizens of the Reich” ទេនោះ។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz

បន្ទាប់ពីការវាយឆ្មក់ទ្រង់ទ្រាយធំនៅក្នុងតំបន់ជាច្រើន ទូទាំងប្រទេសកាលពីសប្តាហ៍មុន វាបានបង្ហាញថា ក្រុមនេះបានស្តុកទុកអាវុធ ហើយគ្រោងនឹងសម្រុកចូលសភា។

នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៣ខែធ្នូ New York Times បានលើកឡើងប្រភពពីមន្ត្រីបីនាក់ ស្និទ្ធិនឹងការស៊ើបអង្កេតដែលបានអះអាងថា ឯកសារដែលបានរកឃើញនៅក្នុងបរិវេណដែលជាកម្មសិទ្ធិរបស់អ្នកសមគំនិតបង្ហាញថា ក្រុមនេះមានបំណងសម្លាប់លោក Scholz។

ក្នុង​ចំណោម​ឯកសារ​ដែល​រឹបអូស​បាន ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​កិច្ចព្រមព្រៀង​ជាង១០០ ដែល​បាន​ស្បថដោយ​ប្រទេស​ហត្ថលេខី​សម្ងាត់​លើ​ផែនការ​ទាំងនេះ។

យោងតាមប្រភពពី New York Times  ការវាយឆ្មក់នេះ បានរកឃើញអាវុធចំនួន៤០ដើម ហើយអាជ្ញាធរសង្ស័យថា អាវុធជាច្រើនទៀតអាចលាក់នៅក្នុងឃ្លាំងសម្ងាត់។

ជាងនេះទៅទៀត មេខ្លោងដែលគេចោទថាជា Heinrich ទី១៣ ដែលនឹងចូលកាន់តំណែងក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើរដ្ឋប្រហារបានជោគជ័យ ត្រូវបានគេរាយការណ៍ថា បានព្យាយាមបង្កើតទំនាក់ទំនងជាមួយស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Leipzig។

គួរបញ្ជាក់ថា សមាជិកក្រុមនេះចំនួន២៣នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំង ខណៈ៣១នាក់ទៀត ស្ថិតក្រោមការស៊ើបអង្កេត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាល្លឺម៉ង់ ចាប់បាន ក្រុម ភេរវករ ស្តាំ និយម ដែលគ្រោង ធ្វើរដ្ឋប្រហារ ផ្ដួលរំលំ រដ្ឋាភិបាល

The post មេខ្លោង​ធ្វើ​រដ្ឋ​ប្រហារនៅអាល្លឺម៉ង់​ មានគម្រោងសម្លាប់ ​អធិការបតី (មានវីដេអូ) appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ មិនជឿទេថា លោក Trump ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ n-tv នៅខាងក្រៅកិច្ចប្រជុំ G20 នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធថា លោក Donald Trump នឹងចាញ់ការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកសាជាថ្មី ក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ។

ទន្ទឹមនោះ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បានសរសើរប្រធានាធិបតីដែលកំពុងកាន់អំណាចគឺលោក Joe Biden ថា ជាអ្នកនយោបាយដ៏ស័ក្តិសម និងវ័យឆ្លាត ដែលមានបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយបញ្ហានៃការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់នៃទំនាក់ទំនងឆ្លងតំបន់អាត្លង់ទិក ។

នៅពេលសួរថាតើ ការប្រកាសឈរឈ្មោះបោះឆ្នោតកាលពីថ្ងៃអង្គាររបស់លោក Trump នឹងជាការចូលរួមម្តងទៀតឬយ៉ាងណាក្នុងកិច្ចប្រជុំកំពូល G20 ក្រោយៗនោះ, លោក Scholz បានឆ្លើយតបថា “ព័ត៌មានដែលល្អបំផុតនោះគឺ ប្រហែលជាមិនអាចទាល់តែសោះ” ។

លោក Scholz បញ្ជាក់ថា កន្លងមកទីក្រុងប៊ែរឡាំង និងប្រជាជនអាល្លឺម៉ង់ភាគច្រើនមានការសប្បាយចិត្ត នៅពេលដែលលោក Biden យកឈ្នះលោក Trump ក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ ២០២២ ។

ទំនាក់ទំនងអាល្លឺម៉ង់-អាមេរិកបានធ្លាក់ដល់កម្រិតទាបបំផុតក្រោមការដឹកនាំរបស់លោក Trump ដែលជារឿយៗផ្តោតគោលដៅលើប្រទេសអាល្លឺម៉ង់ ហើយនៅពេលនោះលោកស្រី Angela Merkel ដែលជាអធិការបតី មានការខឹងសម្បារយ៉ាងខ្លាំង ។

លោក Trump បានចាត់ទុកអាល្លឺម៉ង់ជាប្រទេសស្ថិតក្នុងកម្រិតទាបជាពិសេស ដោយរិះគន់លើវិស័យពាណិជ្ជកម្ម និងប្រាប់កិច្ចប្រជុំកំពូលអង្គការណាតូលើកដំបូងរបស់គាត់ថា “អាល្លឺម៉ង់ពិតជាអាក្រក់ណាស់” និងបដិសេធកម្រិតចំណាយលើវិស័យការពារជាតិរបស់ខ្លួន ថែមទាំងបង្ហាញថា ទីក្រុងប៊ែរឡាំងជំពាក់ “ប្រាក់ដ៏ច្រើន” ដល់លោកខាងលិច សម្ព័ន្ធភាពយោធា និងអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក បៃដិន ជំពប់ជើង ពេលឡើងជណ្ដើរក្នុងកិច្ចប្រជុំ G20 នៅកោះបាលី

The post អាល្លឺម៉ង់ មិនជឿទេថា លោក Trump ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

ក្រុមអ្នកតវ៉ាស្រីដោះអាវចូលរំខានដល់អធិការបតី អាល្លឺម៉ង់ ថ្លែងសុន្ទរកថា
ក្រុមអ្នកតវ៉ា​ស្រីបានដោះអាវ​រំខានដល់​អធិការបតី​អាល្លឺម៉ង Olaf Scholz ខណៈ​ដែល​លោក​​ត្រៀមថ្លែងសុន្ទរកថាបើកចំហរក្នុងព្រឹត្តិការណ៍ Open Day របស់រដ្ឋាភិបាលសហព័ន្ធនៅឯការិយាល័យ Chancellery ក្នុងទីក្រុងបែរឡាំងកាលពីថ្ងៃអាទិត្យ ។

ក្រុមអ្នកតវ៉ាដែលដោះអាវបានរត់ចូលទៅរកលោក Olaf Scholz ជាមួយនឹងពាក្យស្លោកដែលសរសេរលើស្បែករបស់ពួកគេថា “GAS EMBARGO NOW” មុនពេលក្រុមសន្តិសុខចូលទៅឃាត់ពួកគេ ។

ហេតុការណ៍នេះកើតឡើង នៅពេលដែលការស្ទង់មតិបានរកឃើញថា ជនជាតិអាល្លឺម៉ង់ប្រហែល ២ ភាគ ៣ មិនសប្បាយចិត្តនឹងការងាររបស់មេដឹកនាំពួកគេ បន្ទាប់ពីមានវិបត្តិជាបន្តបន្ទាប់ ចាប់តាំងពីការចូលកាន់តំណែងក្នុងខែធ្នូ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដែលរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុបរយៈពេល ៣ ថ្ងៃនៅចុងខែនេះ តាមរយៈបំពង់បង្ហូរប្រេងដ៏សំខាន់ Nord Stream 1 របស់ខ្លួនចូលទៅក្នុងតំបន់ ។

បើយោងតាមការស្ទង់មតិដោយវិទ្យាស្ថាន Insa ឲ្យកាសែត Bild am Sonntag បានឲ្យដឹងថា មានតែ ២៥ ភាគរយប៉ុណ្ណោះនៃជនជាតិអាល្លឺម៉ង់ជឿជាក់ថា គណបក្សសង្គមប្រជាធិបតេយ្យរបស់លោក Olaf Scholz កំពុងបំពេញការងាររបស់គាត់បានល្អ ពោលធ្លាក់ចុះពី ៤៦ ភាគរយនៅក្នុងខែមីនា ។

ផ្ទុយទៅវិញ ៦២ ភាគរយនៃជនជាតិអាល្លឺម៉ង់គិតថា លោក Scholz ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រីក្រោមមេដឹកនាំអភិរក្សនិយមជើងចាស់លោកស្រី Angela Merkel កំពុងធ្វើការងាររបស់គាត់កាន់តែយ៉ាប់ទៅៗ ពោលជាចំនួនកំណត់ត្រាអាក្រក់បំផុត បើធៀបនឹង ៣៩ ភាគរយនៅក្នុងខែមីនា ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចមក លោក Olaf Scholz ជួបបញ្ហាជាច្រើន ជាពិសេសគឺការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល ការកើនឡើងអតិផរណា និងគ្រោះរាំងស្ងួតជាដើម ដែលទាំងអស់នេះបានរុញច្រានសេដ្ឋកិច្ចប្រទេសដ៏ធំបំផុតមួយរបស់អឺរ៉ុបឈានទៅរកវិបត្តិសេដ្ឋកិច្ច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ លោក Joe Biden ពិភាក្សារឿងសំខាន់ចំនួន ២ ជាមួយមេដឹកនាំអឺរ៉ុប ៣ រូប

The post ក្រុមអ្នកតវ៉ាស្រីដោះអាវចូលរំខានដល់អធិការបតី អាល្លឺម៉ង់ ថ្លែងសុន្ទរកថា appeared first on Kampuchea Thmey Daily.