លោក Pavel Durov Archives - Kampuchea Thmey Daily

មេធំ Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក
លោក Pavel Durov ដែលគេស្គាល់ថា ជាសហស្ថាបនិកនៃកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានប្រាប់ទស្សនាវដ្តីនយោបាយបារាំង Le Point កាលពីថ្ងៃទី ១៩ ខែមិថុនាថា កូនៗចំនួន ១០៦នាក់ នឹងទទួលបាននូវមរតកដែលមានតម្លៃជាង ១៧ ពាន់លានដុល្លារ រួមទាំងអ្នកដែលមានផ្ទៃពោះតាមរយៈការបរិច្ចាគមេជីវិតឈ្មោលរបស់លោកកន្លងមក។

រូបភាព៖thethaiger

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះក៏បាននិយាយផងដែរថា គាត់បានសរសេរបណ្ដាំមរតកក្នុងការបែងចែកទ្រព្យសម្បត្តិ ដែលមានតម្លៃ ១៧.១ ពាន់លានដុល្លារ ក្នុងចំណោមកូនផ្លូវការរបស់គាត់ទាំង៦ នាក់ និងកូន ១០០ នៅក្នុងប្រទេសចំនួន១២ ដែលកើតតាមរយៈការបរិច្ចាគមេជីវិតដល់គ្លីនិកសម្ភពក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។

មេធំរបស់កម្មវិធី Telegram វ័យ៤០ ឆ្នាំបាននិយាយថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា មិនមានភាពខុសគ្នារវាងកូនបង្កើតនិងកូនដែលកើតចេញពីការបរិច្ចាគមេជីវិតឈ្មោលរបស់ខ្ញុំទេ ពួកគេសុទ្ធតែជាកូនរបស់ខ្ញុំ និងមានសិទ្ធិស្មើគ្នា ខ្ញុំមិនចង់ឲ្យពួកគេបែកបាក់គ្នាបន្ទាប់​ពី​ខ្ញុំ​ស្លាប់​នោះ​ទេ»។

ទោះជាយ៉ាងណាក៏ដោយ លោក Durov មិនមានបំណងអនុញ្ញាតឲ្យកូនៗចូលប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់បានយ៉ាងងាយស្រួលនោះទេ យ៉ាងហោចណាស់ រហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ (ឆ្នាំ ២០៥៥) ដោយសំអាងថា ចង់ឲ្យពួកគេរស់នៅដូចមនុស្សធម្មតា កសាងខ្លួនអ្នកឡើង រៀនជឿជាក់លើខ្លួនឯង បង្កើតរបស់របរដោយមិនពឹងផ្អែកលើគណនីធនាគារ។

លោក Durov បាននិយាយថា ឥឡូវនេះគាត់បានសរសេរបណ្ដាំមរតកមួយ។ ដោយសារតែការងាររបស់គាត់មានហានិភ័យខ្ពស់ គាត់បាននិយាយថា ការការពារសេរីភាពធ្វើឲ្យអ្នកមានសត្រូវជាច្រើន រួមទាំងនៅក្នុងប្រទេសដែលមានអំណាច។

លោក Pavel Durov កើតនៅឆ្នាំ ១៩៨៤ ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែរស់នៅក្នុងទីក្រុងឌូបៃ។ យោងតាមទស្សនាវដ្ដី Forbes លោកជាប់ចំណាត់ថ្នាក់ទី ១៣១ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធរហូតដល់ ១៧.១ ពាន់លានដុល្លារ។ យ៉ាងណា តាមរយៈកម្មវិធី Telegram បានជួយឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏បានធ្វើឲ្យគាត់មានបញ្ហាផ្លូវច្បាប់ផងដែរ។

កម្មវិធី Telegram របស់គាត់ត្រូវបានគេស្គាល់ដោយសារការផ្តោតលើភាពឯកជន និងការផ្ញើសារដែលបានអ៊ិនគ្រីប។ជាមួយនឹងអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់ វេទិកានេះមានចន្លោះប្រហោងដែលអនុញ្ញាតឲ្យវាប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងការចែករំលែកខ្លឹមសារនៃការរំលោភបំពានលើកុមារ។នោះហើយជាមូលហេតុដែលដែលលោក Durov ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន។ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​រក្សា​កម្មវិធី​ឲ្យបាន​សមរម្យ​ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម៕

មហាសេដ្ឋី Pavel Durov បានប្រកាសថានឹងបែងចែកទ្រព្យសម្បត្តិក្នុងចំណោមកូនខុសច្បាប់របស់គាត់។ រូបថត៖ AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាឡេស៊ីប្តឹង Telegram ពីបទផ្សព្វផ្សាយមាតិកា​បង្កគ្រោះថ្នាក់

The post មេធំ  Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក appeared first on Kampuchea Thmey Daily.

មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង
តាមការចុះផ្សាយរបស់ BBC, តុលាការក្រុងប៉ារីស បានសម្រេចដោះលែងនាយកប្រតិបត្តិ Telegram លោក Pavel Durov ឲ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌបង់ប្រាក់៥លានអឺរ៉ូ និងហាមឃាត់ចាកចេញពីប្រទេសបារាំង ព្រមទាំងបើកការស៊ើបអង្កេតជាផ្លូវការលើរូបគាត់ផងដែរ។

លោក Pavel Durov (រូបថត៖ AP)

រដ្ឋអាជ្ញា Laure Beccuau បានប្រកាសកាលពីល្ងាចថ្ងៃពុធទី២៨ខែសីហាថា ចៅក្រមនៅតុលាការក្រុងប៉ារីស បានសម្រេចបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មដែលវេទិកាអនឡាញនេះអនុញ្ញាតឲ្យមានប្រតិបត្តិការខុសច្បាប់ ដូចជាការផ្សព្វផ្សាយរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន ក្លែងបន្លំ បដិសេធចែករំលែកព័ត៌មានតាមសំណើរបស់អាជ្ញាធរ លាងលុយកខ្វក់ និងផ្តល់សេវាស្រាយកូដអ៊ិនគ្រីបដល់ឧក្រិដ្ឋជន។

ត្បិតតែ​ដោះ​លែងនៅ​ក្រៅ​ឃុំមែន ប៉ុន្តែលោក Durov ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងហាមឃាត់ចាកចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅប៉ូលិសពីរដងក្នុងមួយសប្តាហ៍ផងដែរ។

​នៅ​ប្រទេស​បារាំង ការដែលរដ្ឋអាជ្ញាបើកការស៊ើបអង្កេតជាផ្លូវការបែបនេះ ​មិន​មែនមាន​ន័យ​ថា ​ជនសង្ស័យត្រូវជាប់​ពិរុទ្ធ​ឬ​នឹង​ត្រូវ​កាត់ទោស​នោះ​ទេ។ វា​គ្រាន់តែ​មាន​ន័យ​ថា ​ចៅក្រម​ជឿថា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បន្ត​ការស៊ើបអង្កេតប៉ុណ្ណោះ ហើយការស៊ើបអង្កេតនោះទៀតសោត អាចអូសបន្លាយពេលរាប់ឆ្នាំ មុនឈានដល់ការសម្រេចដាក់ទោសឬទម្លាក់ចោល។

សូមបញ្ជាក់ជាថ្មី អាជ្ញាធរបារាំង បានចាប់ខ្លួនលោក Durov អាយុ៣៩ឆ្នាំ នៅអាកាសយានដ្ឋាន Le Bourget ខាងក្រៅទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃទី២៤ខែសីហា ក្រោយមេ Telegram រូបនេះជិះយន្តហោះឯកជន ចេញពីប្រទេសអាស៊ែបៃហ្សង់។

យោងតាមរដ្ឋអាជ្ញា Laure Beccuau, តាមពិតការចាប់ខ្លួនលោក Durov គឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលចាប់ផ្តើមតាំងតែពីថ្ងៃទី៨ខែកក្កដាមកម្ល៉េះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អារ៉ាប់រួម ផ្អាកកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង៨០គ្រឿងពីបារាំង ព្រោះខឹងរឿងចាប់ខ្លួនមេ Telegram

The post មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង appeared first on Kampuchea Thmey Daily.

មេ Telegram ប្រឈមការចោទប្រកាន់ ១២ករណីនៅបារាំង
តាមការចុះផ្សាយរបស់ NTD នៅថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤, រដ្ឋអាជ្ញាទីក្រុងប៉ារីសលោក Laure Beccuau បានបង្ហាញបញ្ជីមួយដែលក្នុងនោះគេមើលឃើញថា មានការចោទប្រកាន់ចំនួន១២ករណីប្រឆាំងនឹងស្ថាបនិក Telegram លោក Pavel Durov ក្រោយការចាប់ខ្លួននៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៤ខែសីហា។

លោក Pavel Durov (រូបថត៖ AP)

ក្នុង១២ករណីនេះ គឺបូករួមទាំងការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួនផងដែរដូចជាពាក់ព័ន្ធការចែកចាយរូបភាពអាសអាភាសរបស់កុមារ បទល្មើសទាក់ទងនឹងគ្រឿងញៀន ការក្លែងបន្លំ និងលាងលុយកខ្វក់។

លើសពីនេះ លោក Durov ថែមទាំងរងការចោទប្រកាន់ពីបទបដិសេធសហការជាមួយអាជ្ញាធរលើសំណើផ្តល់ទិន្នន័យដោយស្របច្បាប់ និងសមគំនិតចែកចាយឧបករណ៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទៀតផង។

លោក Pavel Durov (រូបថត៖ lukomore)

ខាងក្រោយនេះគឺជាការចោទប្រកាន់លម្អិតទាំង១២ករណី ដែលលោក Durov ត្រូវប្រឈមមុខ៖

ចូលដៃក្នុងការគ្រប់គ្រងគេហទំព័រវេទិកាអនឡាញ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការខុសច្បាប់នៅក្នុងក្រុមឆបោក។

បដិសេធសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានឬឯកសារចាំបាច់ដោយស្របច្បាប់។

សមគំនិតរក្សាទុករូបភាពអាសអាភាសរបស់អនីតិជន។

ចែកចាយ ឬបង្កើតរូបភាពអាសអាភាសសម្រាប់អនីតិជន នៅក្នុងក្រុមខិលខូច។

បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន រួម​មាន ការ​ទទួល​បាន ​កាន់​កាប់ និង​លក់​សារធាតុ​ញៀន។

ចូលដៃក្នុងការផ្តល់ លក់ ឬការចែកចាយឧបករណ៍ កម្មវិធី ឬទិន្នន័យដែលត្រូវបានបង្កើតឡើងឬកែ ដើម្បីចូលទៅបំផ្លាញប្រព័ន្ធដំណើរការទិន្នន័យដោយស្វ័យប្រវត្តិទាំងដែលគ្មានហេតុផលស្របច្បាប់។

ចូលដៃប្រព្រឹត្តអំពើឆបោកជាមួយក្រុមខិលខូច។

ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បទល្មើស​។

លាងលុយកខ្វក់ដែលបានមកពីក្រុមប្រព្រឹត្តបទល្មើស និងឧក្រិដ្ឋកម្ម។

ផ្តល់សេវាដោះកូដ (crypto) ដោយសម្ងាត់។

ផ្តល់ឧបករណ៍ដោះកូដ crypto ដោយគ្មានការប្រកាសជាមុនទេ។

នាំចូលឧបករណ៍ដោះកូដ crypto ដោយគ្មានការប្រកាសជាមុន។

ត្បិតតែការចោទប្រកាន់ទាំង១២ករណីខាងលើមិនបង្ហាញថា តើបទល្មើសមួយៗត្រូវជាប់គុកប៉ុន្មានឆ្នាំក៏ពិតមែន ប៉ុន្តែមុននេះអាជ្ញាធរបារាំង បានឲ្យដឹងថា លោក Durov ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ បើត្រូវចោទប្រកាន់មែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រតិកម្មខ្លាំងៗចំពោះការចាប់ខ្លួនមេ Telegram នៅបារាំង

The post មេ Telegram ប្រឈមការចោទប្រកាន់ ១២ករណីនៅបារាំង appeared first on Kampuchea Thmey Daily.

រុស្ស៊ី ប្រតិកម្មខ្លាំងៗចំពោះការចាប់ខ្លួនមេ Telegram នៅបារាំង
បន្ទាប់ពីលោក Pavel Durov ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិ Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង, រុស្ស៊ី ស្រាប់តែប្រតិកម្មខ្លាំងៗហើយទាមទារឲ្យរដ្ឋាភិបាលទីក្រុងប៉ារីស បញ្ជាក់ឲ្យលម្អិតពាក់ព័ន្ធរឿងរ៉ាវនេះ។

លោក Pavel Durov (រូបថត៖ lukomore)

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៤, ស្ថានទូតរុស្ស៊ី តម្រូវឲ្យភាគីបារាំង ពន្យល់ឲ្យបានក្បោះក្បាយបន្តិចមក អំពីហេតុផលនៃការចាប់ខ្លួនលោក Durov ក្រោយពេលលោកចុះពីយន្តហោះនៅអាកាសយានដ្ឋាន Paris-Le Bourget មិនបានប៉ុន្មានផង។

ស្ថានទូតរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថា «គ្រាន់តែផ្ទុះព័ត៌មានចាប់ខ្លួនលោក Durov ភ្លាម យើងបានទាក់ទងទៅអាជ្ញាធរបារាំង សុំការបំភ្លឺអំពីហេតុផល ហើយទាមទារឲ្យពួកគេធានាសិទ្ធិការពារគាត់ និងផ្តល់សិទ្ធិកុងស៊ុល»។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីទីក្រុងប៉ារីសនៅឡើយទេ ប៉ុន្តែដំបូងឡើយមានការចោទប្រកាន់ថា លោក Durov មិនព្រមចាត់វិធានការទប់ស្កាត់ឧក្រិដ្ឋជនពីការប្រើប្រាស់ Telegram ហើយកម្មវិធីនេះទៀតសោត មិនព្រមសហការជាមួយមន្ត្រីច្បាប់ ដើម្បីប្រឆាំងការជួញដូរគ្រឿងញៀន ខ្លឹមសារផ្លូវភេទរបស់កុមារ និងការក្លែងបន្លំ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ Sputnik)

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ច្បាស់ថា ទីក្រុងមូស្គូបានផ្ញើកំណត់ទូតទៅកាន់ទីក្រុងប៉ារីស រួចហើយ។ មិនត្រឹមប៉ុណ្ណឹង លោកស្រីថែមទាំងអំពាវនាវដល់អង្គការសិទ្ធិមនុស្សអន្តរជាតិ ដូចជា Human Rights Watch និង Amnesty International ឲ្យចេញមុខការពារសេរីភាពនៃការបញ្ចេញមតិ និងដាក់សម្ពាធលើប្រទេសបារាំងឲ្យដោះលែងស្ថាបនិក Telegram ទៀតផង។

សូមជម្រាបថា Telegram គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat។

លោក Durov បានបង្កើត Telegram ក្នុងឆ្នាំ២០១៣ ប៉ុន្តែកម្មវិធីនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ២០១៨ បន្ទាប់ពីបដិសេធប្រគល់ទិន្នន័យអ្នកប្រើប្រាស់។ យ៉ាងណា បម្រាមនេះត្រូវលុបចោលវិញក្នុងឆ្នាំ២០២១៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្ថាបនិក Telegram ដឹងយូរមកហើយថា ខ្លួនគឺជាគោលដៅរបស់គេ

The post រុស្ស៊ី ប្រតិកម្មខ្លាំងៗចំពោះការចាប់ខ្លួនមេ Telegram នៅបារាំង appeared first on Kampuchea Thmey Daily.

គូប្រជែង Bitcoin គឺ Toncoin ធ្លាក់តម្លៃភ្លាមៗ បន្ទាប់ពីនាយកប្រតិបត្តិ Telegram ត្រូវចាប់ខ្លួននៅបារាំង
Toncoin0.0% ដែលជាគូប្រជែងរូបិយប័ណ្ណឌីជីថលទៅនឹង bitcoin មានមូលធនប័ត្រទីផ្សារប្រហែល ១៤ ពាន់លានដុល្លារបានធ្លាក់ចុះភ្លាមៗ ជាមួយនឹងតម្លៃរបស់វាធ្លាក់ចុះជិត ២០% ។ ការធ្លាក់ថ្លៃកើតឡើង បន្ទាប់ពីនាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ដែលភ្ជាប់ toncoin លោក Pavel Durov ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Durov ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Le Bourget បន្ទាប់ពីគាត់មកដល់ប្រទេសនៅលើយន្តហោះឯកជន ដែលជាផ្នែកនៃការស៊ើបអង្កេតបឋមរបស់ប៉ូលិស។

លោក Durov កំពុងប្រឈមមុខនឹងការចោទប្រកាន់ ដែលអាចកើតមាននៅថ្ងៃអាទិត្យនេះ យោងតាមរបាយការណ៍ដែលដកស្រង់ប្រភពអនាមិក ជាមួយនឹងការស៊ើបអង្កេតផ្តោតលើការបរាជ័យរបស់ Telegram ក្នុងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនៅលើកម្មវិធីផ្ញើសារ។

យ៉ាងណាក៏ដោយ ងាកមកកាន់ Toncoin ដែលជាកំណែប្រភពបើកចំហនៃរូបិយប័ណ្ណគ្រីបតូដែលដំណើរការលើ The Open Network blockchain ពីមុនត្រូវបានគេស្គាល់ថាជា Telegram Open Network ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២១។

តម្លៃ toncoin បានកើនឡើងជិត ១,០០០% ចាប់តាំងពីពេលនោះមក កើនឡើងនៅឆ្នាំនេះ រួមជាមួយនឹងការកើនឡើងនៃតម្លៃ bitcoin ចំពេលមានការកើនឡើងនៃសកម្មភាព និងអ្នកប្រើប្រាស់ ដោយសារតែភាពពេញនិយមនៃហ្គេមខ្នាតតូច crypto ដែលមានមូលដ្ឋានលើ Telegram ដែលប្រើ toncoin៕

នាយកប្រតិបត្តិ Telegram លោក Pavel Durov រូបថតពី៖ forbes

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាយកប្រតិបត្តិកម្មវិធី Telegram លោក Pavel Durov ត្រូវចាប់ខ្លួននៅបារាំង

The post គូប្រជែង Bitcoin គឺ Toncoin ធ្លាក់តម្លៃភ្លាមៗ  បន្ទាប់ពីនាយកប្រតិបត្តិ Telegram ត្រូវចាប់ខ្លួននៅបារាំង appeared first on Kampuchea Thmey Daily.

នាយកប្រតិបត្តិកម្មវិធី Telegram លោក Pavel Durov ត្រូវចាប់ខ្លួននៅបារាំង
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានរាយការណ៍ថា មហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានបារាំង បន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋាន Le Bourget កាលពីល្ងាចថ្ងៃសៅរ៍។

ប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា លោក Durov កំពុងធ្វើដំណើរតាមយន្តហោះឯកជនរបស់ខ្លួន ហើយគាត់ត្រូវគេកំណត់គោលដៅដោយដីកាចាប់ខ្លួននៅក្នុងប្រទេសបារាំង​ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលិស។

យោងតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានបញ្ចាក់ថា នាយកប្រតិបត្តិវ័យ ៣៩ រូបនេះ ធ្វើដំណើរមកពីប្រទេស Azerbaijan ហើយត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៨ យប់ ម៉ោងក្នុងស្រុក (ម៉ោង ៦ ល្ងាច GMT) ។​ គាត់ត្រូវបានចាប់ខ្លួនក្រោមដីកាសម្រាប់បទល្មើសទាក់ទងនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ។

យ៉ាងណាចំពោះមូលហេតុនៃការចាប់ខ្លួនលោក​ Durov ដោយផ្អែកលើការស៉ើបអង្កេតនោះបានផ្តោតទៅលើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ ​Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះបានអនុញ្ញាតឲ្យសកម្មភាពឧក្រិដ្ឋកម្មបន្ត និងមានការរំខាននៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងគឃ្លើនថែមទៀត។

បន្ទាប់ពីការចាប់ខ្លួនមហាសេដ្ឋី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ដ៏ពេញនិយមនេះ លោកអាចនឹងបង្ហាញខ្លួននៅតុលាការក្នុងពេលឆាប់ៗ បន្ទាប់ពីការចាប់ឃុំខ្លួន។

សូមបញ្ចាក់ដែរថា លោក Durov ដែលត្រូវបានប៉ាន់ស្មានដោយ Forbes ថាមានទ្រព្យសម្បត្តិ ១៥.៥ ពាន់លានដុល្លារ បានបង្កើត Telegram ក្នុងឆ្នាំ ២០១៣ ហើយចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាលក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte ដែលគាត់បានលក់។

មិនត្រឹមតែប៉ុណ្ណឹងទេ Telegram  ដែលមានអ្នកប្រើប្រាស់ជិតមួយពាន់លាននាក់ មានឥទ្ធិពលជាពិសេសនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងសាធារណរដ្ឋនៃអតីតសហភាពសូវៀត។ វាត្រូវបានចាត់ថ្នាក់ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏សំខាន់មួយបន្ទាប់ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ៕

នាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram

អត្ថបទ៖ សាង ស្រីល័ក្ខ

The post នាយកប្រតិបត្តិកម្មវិធី Telegram លោក Pavel Durov ត្រូវចាប់ខ្លួននៅបារាំង appeared first on Kampuchea Thmey Daily.

ស្ថាបនិក Telegram ដឹងយូរមកហើយថា ខ្លួនគឺជាគោលដៅរបស់គេ
បន្ទាប់ពីមានការលាតត្រដាងថា ស្ថាបនិកក្រុមហ៊ុន​ Telegram លោក Pavel Durov ត្រូវបានកំណត់គោលដៅដោយមេរោគ Pegasus ដ៏ល្បីល្បាញនោះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានលើកឡើងថា គាត់ដឹងរយៈពេលជាច្រើនឆ្នាំមកហើយថា គាត់គឺជាគោលដៅដ៏ធំមួយរបស់ការឃ្លាំមើលនេះ។

សរសេរនៅលើកម្មវិធី Telegram, លោក Durov និយាយថា គាត់បានដឹងចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះថា លេខទូរស័ព្ទរបស់គាត់ ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅ នៃឧបករណ៍តាមដានថ្នាក់យោធា។

លោកនិយាយថា “ខ្ញុំមិនមានក្តីព្រួយបារម្ភអ្វីទេ ចាប់តាំងពីឆ្នាំ២០១១មក នៅពេលខ្ញុំកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ខ្ញុំធ្លាប់បានសន្មត់ថា ទិន្នន័យទូរស័ព្ទរបស់ខ្ញុំទាំងអស់ត្រូវបានគេលួច”។

ការអត្ថាធិប្បាយរបស់លោក Durov បានកើតឡើង បន្ទាប់ពីរបាយការណ៍របស់កាសែតអង់គ្លេស The Guardian បានបង្ហាញថា លេខទូរស័ព្ទរបស់លោក Durov ត្រូវបានរកឃើញនៅក្នុងបញ្ជីគោលដៅសក្តានុពលសម្រាប់កម្មវិធីលុកលុយទូរស័ព្ទ Pegasus ដែលគ្រប់គ្រងដោយក្រុមហ៊ុន NSO Group របស់ប្រទេស អ៊ីស្រាអែល។

យោងតាមបញ្ជីដែលលេចធ្លាយបានបង្ហាញថា លេខទូរស័ព្ទចំនួន ៥ម៉ឺនលេខ ត្រូវបានកំណត់គោលដៅរួមមានទាំងលេខទូរស័ព្ទរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron, ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងមេដឹកនាំគណបក្សប្រឆាំងឥណ្ឌាលោក Rahul Gandhi ផងដែរ។

ខណៈលោកថា ការស្តីបន្ទោសចំពោះការ Hack ទូរស័ព្ទនេះ គួរតែត្រូវបានចង្អុលទៅក្រុមហ៊ុន Apple និង Google នោះ, ស្ថាបនិក Telegram បានកត់សម្គាល់ថា Pegasus អាច Hackប្រព័ន្ធប្រតិបត្តិការ iOS និង Android បានយ៉ាងងាយស្រួល ហើយគ្មានវិធីការពារទេ។

គួរបញ្ជាក់ថា លោក Durov ដែលកើតនៅប្រទេសរុស្ស៊ី ហើយសព្វថ្ងៃកាន់លិខិតឆ្លងដែន Saint Kitts & Nevis មិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុន Telegram ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានបង្កើតបណ្តាញសង្គមដ៏មានប្រជាប្រិយ VKontakte ឬ VK ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិន អាច រក្សា ការ រ សម្ងាត់ ប៉ុន្មាន នោះ ទេ

The post ស្ថាបនិក Telegram ដឹងយូរមកហើយថា ខ្លួនគឺជាគោលដៅរបស់គេ appeared first on Kampuchea Thmey Daily.