លោក Vassily Nebenzia Archives - Kampuchea Thmey Daily

រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ
សកម្មភាព មិនប្រុងប្រយ័ត្ន របស់ទីក្រុង កៀវ កំពុងជំរុញឲ្យពិភពលោក ស្ថិតកាន់តែជិតទៅនឹងមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ។ នេះបើតាមការព្រមាន ពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងកិច្ចប្រជុំមួយដែលផ្តោតលើរោងចក្រថាមពល Zaporozhye នៅភាគខាងត្បូងអ៊ុយក្រែន។

រោងចក្រនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី តាំងពីដើមដំបូងនៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ហើយចាប់ពីពេលនោះមក ទីនោះបានរងការបាញ់ផ្លោងដោយទាហានអ៊ុយក្រែនជាច្រើនលើកច្រើនសារ។

លោក Nebenzia បានប្រាប់ក្រុមប្រឹក្សា UN កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហាថា “យើងបានព្រមានម្តងហើយម្តងទៀតដល់សហសេវិកលោកខាងលិចរបស់យើងថា ប្រសិនបើពួកគេមិនអាចនិយាយជាមួយអ៊ុយក្រែនបានទេ រដ្ឋាភិបាលទីក្រុងកៀវ នឹងចាត់វិធានការមិនប្រុងប្រយ័ត្ននិងឃោរឃៅបំផុត ដែលនឹងបង្កផលវិបាកលើសពីអ៊ុយក្រែនទៅទៀត។ នោះគឺ​ជា​អ្វី​ដែល​នឹងកើត​ឡើង។ អ្នក​ឧបត្ថម្ភទីក្រុងកៀវ គឺលោកខាងលិច នឹង​​ទទួល​ខុស​ត្រូវ​ចំពោះគ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​មាន​សក្តានុពល”។

លោក Nebenzia បានព្រមានថា ប្រសិនបើកងកម្លាំងអ៊ុយក្រែន នៅតែបន្តការវាយប្រហារលើរោងចក្រថាមពលទៀតនោះ គ្រោះមហន្តរាយអាចកើតឡើងគ្រប់ពេល។

យោងតាមបេសកជនរុស្ស៊ីប្រចាំ UN រូបនេះ, គ្រោះមហន្តរាយនៅរោងចក្រថាមពល Zaporozhye ដែលជារោងចក្រធំបំផុតនៅអឺរ៉ុប អាចនាំឲ្យមានការបំពុលដោយជាតិវិទ្យុសកម្មលើទឹកដីដ៏ធំសម្បើម ដែលប៉ះពាល់ដល់តំបន់អ៊ុយក្រែនយ៉ាងតិចប្រាំបី រួមទាំងរដ្ឋធានី កៀវ ទីក្រុងធំៗដូចជា Kharkov ឬ Odessa និងទឹកដីមួយចំនួននៃប្រទេសរុស្ស៊ី និងបេឡារុស ជាប់ព្រំដែនអ៊ុយក្រែនផងដែរ។

លោកព្រមានទៀតថា សាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ក៏ដូចជាប្រទេសម៉ុលដាវី រូម៉ានី និងប៊ុលហ្គារី ក៏ទំនងជាទទួលរងការឈឺចាប់ដូចគ្នា។

មុននេះ អគ្គលេខាធិការ UN លោក Antonio Guterres ក៏បាននិយាយផងដែរថា ការវាយប្រហារនៅរោងចក្រថាមពល Zaporozhye អាចនាំទៅរកគ្រោះមហន្តរាយ ខណៈសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបង្កើតតំបន់គ្មានយោធា នៅជុំវិញរោងចក្រនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ UN ព្រួយបារម្ភខ្លាំង ខណៈរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី

The post រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ appeared first on Kampuchea Thmey Daily.