លោក Wang Chuanfu Archives - Kampuchea Thmey Daily

BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង
ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បាន​ឱ្យដឹងថា​ ក្រុមហ៊ុនកំណត់​គោលដៅ​បង្កើន​ការ​លក់រថយន្តរបស់​ខ្លួន​ទ្វេដង​នៅលើទីផ្សារ​អន្តរជាតិ​ ដល់ប្រមាណ ៨០០ ០០០ គ្រឿង នៅឆ្នាំ ២០២៥ ខណៈជម្នះ​លើចំណាត់ការពន្ធ​ដោយ​ផ្ដោត​លើ​​ការដំឡើង​រថយន្តក្នុងស្រុក​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

នាយកប្រតិបត្តិ​ និងប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD លោក Wang Chuanfu

លោក Wang Chuanfu ដែលថ្លែង​ទៅកាន់អ្នកវិភាគ​ក្នុងអំឡុងការពិភាក្សាពីផែនការ​ចំណូលរបស់​ក្រុមហ៊ុន​ កាលពីថ្ងៃអង្គារ BYD ដែលបាន​លក់រថយន្ត​ ៤១៧ ២០៤ គ្រឿងលើទីផ្សារអន្តរជាតិ ក្នុង​ឆ្នាំ ២០២៤ ​រំពឹងថានឹងឃើញ​កំណើន​​ខ្ពស់​ក្នុងចំណែកទីផ្សារ​នៅ​អង់គ្លេស ដែល​ជាប្រទេស​បើកចំហ​សម្រាប់ផលិតផលចិន​។

លោកបាននិយាយថា ក្រុមហ៊ុនក៏មើលឃើញផងដែរ​នូវ​ «ឱកាសដ៏អស្ចារ្យ» ដើម្បីសម្រេច​បាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័ស​ក្នុងបណ្តា​ប្រទេស​អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ ដែលមាន​រដ្ឋាភិបាល និងប្រជាជន​ ស្វាគម​ចំពោះម៉ាកយីហោរបស់ចិន។

លោក Wang បានបន្ថែមថា ​ខណៈ​រដ្ឋាភិបាលនៅបរទេសដាក់បន្ទុក​ ឬដំឡើងពន្ធលើរថយន្តដែលផលិតនៅ​ចិន BYD គ្រោងនឹងរក្សាអត្ថប្រយោជន៍នៃការចំណាយរបស់ខ្លួន ដោយការទិញគ្រឿងបន្លាស់សំខាន់ៗពី​ចិន និងដំឡើងរថយន្ត​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​។ ​

គួរគូស​បញ្ជាក់ថា​ BYD កំពុងនាំមុខលើ​ការពង្រីកខ្លួន​លើទីផ្សារអន្តរជាតិ​សម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន​ ​ដោយ​បើក​បន្ទប់តាំងបង្ហាញរថយន្ត​ជាច្រើន​ផ្សេងៗ​រាប់តាំងពីអូស្រ្តាលី រហូតដល់អាល្លឺម៉ង់។ ​កាលពីឆ្នាំមុន លោក Wang បាននិយាយថា BYD រំពឹងថាការនាំចេញនឹងជួយជំរុញប្រាក់ចំណេញរបស់​ក្រុមហ៊ុន​ ហើយ​ក្នុងអំឡុង​កិច្ចប្រជុំកាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកវិភាគថា លោករំពឹង​ពីប្រាក់ចំណេញភាគ​ច្រើន​ពី​ទីផ្សារក្រៅស្រុកចិន​របស់​ BYD។

លោក Wang បានបន្ថែមថា ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្រផ្ដាច់មុខ​នៅក្រៅប្រទេស។  ​បច្ចុប្បន្ន BYD កំពុងសាងសង់រោងចក្រមួយនៅ​ប្រេស៊ីល ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅខាងក្រៅប្រទេសចិន ​ក៏ដូចជា​នៅ​ថៃ ហុងគ្រី និងតួកគី ផងដែរ។

លើសពីនេះ លោក Wang បាននិយាយថា BYD មិនមានគម្រោងលក់រថយន្តរបស់​ខ្លួន​ទៅក្នុង​ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លីនោះទេ ដោយសារ​បញ្ហា​ភូមិសាស្ត្រនយោបាយ។ ​កាណាដា និងសហរដ្ឋអាមេរិក ដាក់ពន្ធ ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន​៕

The post BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង appeared first on Kampuchea Thmey Daily.