លំនៅឋានបែបជប៉ុន Archives - Kampuchea Thmey Daily

គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY)
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) និងក្រុមហ៊ុន កូជីម៉ា ហូលឌីង(KOJIMA Holdings) និងក្រុមហ៊ុន យូ អ លីងខេក (UR Linkage) ស្តីពីកិច្ចសហការអភិវឌ្ឍគម្រោងលំនៅដ្ឋានទំនើបបែបជប៉ុន​​ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY) ដោយមានការចូលរួមពីលោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង, លោក KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយក ក្រុមហ៊ុន កូជីម៉ា ហូលឌីង, លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន យូ អ លីងខេក និងគណៈគ្រប់គ្រងក្រុមហ៊ុនញាតិសម្ព័ន្ធរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង លោកអភិបាល និងមន្រ្តីសាលាខណ្ឌមានជ័យ និងបណ្ដាក្រុមហ៊ុនជាដៃគូអាជីវកម្មជាច្រើនទៀត នៅសណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ។

តាមផែនការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើបបែបជប៉ុនលើកទី១នៅកម្ពុជានេះ​ នឹងត្រូវធ្វើការសិក្សាប្លង់រចនាលម្អិត និងកិច្ចការពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនទាំងបី​​ ពិចារណានិងធ្វើការសម្រេចចិត្តលើការអភិវឌ្ឍ​ ប្រតិបត្តិការ​ និងដំណើរការលក់ជូនអតិថិជន ដោយគ្រោងនឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំ២០២៤នេះ​ និងឈានទៅដំណាក់កាលសាងសង់និងលក់​ នៅដើមឆ្នាំ២០២៥ខាងមុខ។​ គម្រោងនេះនឹងក្លាយជាគម្រោងធំទី២ ​របស់ជប៉ុននៅក្នុងទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប​ អ៊ឹង​ ស៊ីធី  (ING City) បន្ទាប់ពី ផ្សារទំនើប អ៉ីអន មានជ័យម៉ល​ (AEON3)។

​ឯកឧត្តម មាន ចាន់យ៉ាដា បានសម្តែង នូវការស្វាគមន៍ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុនវិនិយោគជប៉ុនទាំង២ ដែលបានសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង លើការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត ក្នុងភូមិសាស្ត្រទីក្រុងរណបបឹងទំពុន និងជើងឯក ដែលជាទីក្រុងរណបថ្មី (អ៊ឹង ស៊ីធី) ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលបានផ្តួចផ្តើមឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ដែលកាលពីមុនជាតំបន់វាលទំនាប និងលិចទឹកនារដូវវស្សា ហើយក្រុមហ៊ុនក៏បានសិក្សា ប្លង់មេ (Master Plan) នៃគម្រោង ដែលជាត្រីវិស័យបម្រើឱ្យ ការរៀបចំនគរូបនីយកម្មក្នុងតំបន់ សំដៅប្រែក្លាយជាទីក្រុងរណបដ៏ប្រណីតពណ៌បៃតង។ លើសពីនេះ ក្រុមហ៊ុនបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ និងផ្ទៃដីកម្មសិទ្ធិមួយចំនួន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈ រួមមាន មហាវិថីចំនួន ០៣ខ្សែ (មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាវិថី ឈុន គង់ ព្រមទាំងផ្លូវមេ-ផ្លូវរណបនានា និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ហើយក្រុមហ៊ុនក៏បានបោះទុនវិនិយោគ ដោយសហការជាមួយក្រុមហ៊ុន វិស័យឯកជនទាំងក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងតំបន់ផងដែរ។

លោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នាលើកដំបូងរវាងក្រុមហ៊ុនជប៉ុន ជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង ដោយបានការគាំទ្រពី រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។ តាមរយៈគម្រោងនេះ នឹងនាំមកនូវបទពិសោធន៍នៃការរស់នៅ និងបច្ចេកវិទ្យារបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុន នឹងចាត់ចែងទាំងការរចនា ការសាងសង់ និងការគ្រប់គ្រងគម្រោង​អភិវឌ្ឍន៍ផ្ទះបែបជប៉ុនសុទ្ធសាធដំបូងគេនៅកម្ពុជា។

យោងតាមប្រសាសន៍ លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុនពិតជារីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងបី ជាការឆ្លុះបញ្ចាំងនូវការបោះជំហានមួយថ្មីបន្ថែមទៀត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណបដ៏មានសក្តានុពលនេះ ដែលនឹងកាន់តែជួយបង្កើនលើកមុខមាត់ទីក្រុងរណប អ៊ឹង ស៊ីធី ក៏ដូចជាជម្រុញការចាប់អារម្មណ៍ពីបណ្តាវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនថែមទៀតចូលមកកាន់ទីក្រុងរណប អ៊ឹង ស៊ីធី ដើម្បីប្រែក្លាយជាទីក្រុងរណបបៃតងប្រណិត និងវៃឆ្លាតធំដំបូងទី១ ពោរពេញដោយភាពទំនើបស៊ីវិល័យ ដូចទីក្រុងធំៗនៅបណ្តាប្រទេសជឿនលឿនផងដែរ។

លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន UR Linkage បានបង្ហាញអំពីគោល បំណង ឆ្ពោះទៅមុខបន្តក្នុងការ ពង្រីកអាជីវកម្មនៅកម្ពុជា ដើម្បីគាំទ្រនិងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា។ ហើយពេលនេះក្រុមហ៊ុនកំពុងបោះជំហានឆ្ពោះទៅរកលទ្ធភាពថ្មីរួមជាមួយក្រុមហ៊ុន ING Holdings និងក្រុមហ៊ុន Kojima Holdings។ ហើយក្រុមហ៊ុន UR Linkage មាន ជំនឿចិត្ត ថាភាពជាដៃគូថ្មីនេះនឹងក្លាយជាផ្លូវឆ្ពោះទៅរកភាពជោគជ័យសម្រាប់ទាំងអស់គ្នា។

តាមប្រសាសន៍របស់លោក​ KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយក ក្រុមហ៊ុន កូជីម៉ា ហូលឌីង​​ បានឲ្យដឹងថា ក្រុមហ៊ុនកូជីម៉ា ហូលឌីង គឺជាក្រុមហ៊ុនធំមួយ មានប្រវត្តិអាជីវកម្មប្រមាណ១៣០ឆ្នាំ មានស្នាដៃជាច្រើនលើវិស័យអចលនទ្រព្យ សំណង់ទូទៅ ការគ្រប់គ្រងសណ្ឋាគារ​ អគារស្នាក់នៅរួម​ និងមណ្ឌលថែទាំមនុស្សចាស់ជាដើម ទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស៕

(អត្ថបទពាណិជ្ជកម្ម)

The post គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY) appeared first on Kampuchea Thmey Daily.