លំហូរទំនិញ​ចិន​ Archives - Kampuchea Thmey Daily

ថៃកត់ត្រាពីការធ្លាក់ចុះនៃ​ទំនិញគុណភាព​អន់​ៗ​ពី​ចិន ក្រោយអាជ្ញាធររឹតបន្តឹង​លំហូរទំនិញ​ថោកៗ​
អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ បាន​ឱ្យដឹងកាលពី​ថ្ងៃ​ចន្ទ​ថា​ ​ថៃបានកត់ត្រាពី​ការធ្លាក់ចុះ ២០ ភាគរយ​ នៃ​លំហូរ​ទំនិញ​គុណភាព​អន់ៗ​ដែល​ភាគច្រើនមកពីប្រទេសចិន ក្រោយ​អាជ្ញាធរ​បាន​ដាក់ចេញ​នូវ​​វិធានការ​ទប់ស្កាត់លំហូរទំនិញ​ថោកៗ​ពី​ចិន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុងស្រុករបស់ខ្លួន​។ នេះបើតាមការចុះ​ផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

អ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី​ Sasikarn Wattanachan បាន​ប្រាប់រ៉យទ័រ​ថា បន្ទាប់ពីរឹតបន្តឹងបទប្បញ្ញត្តិ និងការត្រួតពិនិត្យកាលពីខែកក្កដា តម្លៃនៃការនាំចូលទំនិញដែលមានគុណភាពទាបៗរបស់ថៃ បានធ្លាក់ចុះយ៉ាងខ្លាំង។ លោកស្រី​បន្តថា​ ​វិធានការនានាត្រូវបានដាក់ចេញដើម្បីបង្ក្រាបលើទំនិញ​នាំចូល ដែលមិនស្របតាមស្តង់ដារក្នុងស្រុក ដោយផ្តោតលើទំនិញកសិកម្ម ទំនិញប្រើប្រាស់ និងឧស្សាហកម្ម។

គួរ​គូស​បញ្ជាក់ថា​ កំណើន​នៃ​ទំនិញថោកៗពីប្រទេសចិន បានបង្ក​ជា​ក្ដី​បារម្ភ​ពី​ភាគីពាក់ព័ន្ធ​ក្នុងស្រុក​ថៃ​ផ្សេង​ៗ ជា​ពិសេស​ក្រុម​អាជីវកម្មខ្នាតតូច និង​មធ្យម​​ ដោយថាវា​​រួមចំណែកដល់ការបិទរោងចក្រ និងការបាត់បង់ការងារមួយចំនួននៅថៃ​ ដែល​ជំរុញ​​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ​​ចាត់​វិធានការ​។ ​

ក្រៅតែពីការរឹតបន្តឹង​ និង​ត្រួតពិនិត្យ​ ​អាជ្ញាធរ​ថៃបានចាប់ផ្តើមយកពន្ធអាករ​លើតម្លៃបន្ថែម (VAT) ៧ ភាគរយ​ នៅក្នុងខែកក្កដា សម្រាប់ទំនិញនាំចូល​ដែល​មាន​តម្លៃ​ក្រោម ១ ៥០០ បាត។ រហូត​មក​ដល់​ពេល​នេះ ក្រសួង​ហិរញ្ញវត្ថុ​និយាយ​ថា ​ខ្លួន​បាន​ប្រមូល​បាន​ចំនួន ៧០៧ លាន​បាត ​ពី​ទំនិញ​នាំចូលប្រភេទ​នេះ​។ មន្ត្រីគយជាន់ខ្ពស់ថៃ លោក Kitjaluck Srinuchsart បាននិយាយថា ពន្ធនេះហាក់ដូចជាមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ ដោយ​លំហូរ​នៃការ​នាំចូលនៅតែបន្ត​។

​យ៉ាង​ណា​មិញ​ នៅ​មាន​ការ​ត្អូញត្អែរ​ថា​ វិធានការ​របស់​រដ្ឋាភិបាល​បាន​ចេញ​យឺត​ពេល​។ នេះបើតាម​រ៉យទ័រ​។ ទោះ​បី​បែប​នេះ​ក៏ដោយ​ មន្ត្រីរដ្ឋាភិបាល​អ្នក​ស្រី Sasikarn បាននិយាយថា នឹងមានវិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់អាជីវកម្មថៃ រួមទាំងតម្រូវឱ្យអាជីវកម្មអនឡាញបរទេស​ចុះ​បញ្ជី​ក្នុងប្រទេសថៃ និងចុះឈ្មោះបង់ពន្ធលើតម្លៃបន្ថែម៕

The post ថៃកត់ត្រាពីការធ្លាក់ចុះនៃ​ទំនិញគុណភាព​អន់​ៗ​ពី​ចិន ក្រោយអាជ្ញាធររឹតបន្តឹង​លំហូរទំនិញ​ថោកៗ​ appeared first on Kampuchea Thmey Daily.

​ក្រុម​អ្នក​ជំនាញថៃ អំពាវនាវ​ឱ្យ​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ ដែល​ហូរ​ចូល​ទីផ្សារក្នុង​ស្រុក​
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) របស់​ប្រទេស​ថៃ​  បាននិយាយថា ការហូរចូលនៃផលិតផលឧស្សាហកម្មរបស់ចិន​មក​កាន់តំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់​ថៃ ដោយកាត់បន្ថយចំណែកទីផ្សារនៅក្នុងតំបន់ និងនាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន​ជិត ២០ ប៊ីលានដុល្លារ​។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ជាមួយ​គ្នា​នេះ​ វត្តមាន​របស់​ក្រុមហ៊ុនពាណិជ្ជកម្ម​អេឡិចត្រូនិក​ចិន​ ​Temu ​នៅថៃ​ ​រំពឹងថានឹងធ្វើឱ្យស្ថាន​ការណ៍​នេះ​កាន់តែអាក្រក់ទៅៗ ដោយ​បណ្តាលឱ្យសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលជាសមាជិកសំខាន់នៃ JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលដាក់ពន្ធបន្ថែមលើផលិតផលនាំចូលពី​ចិន​មួយចំនួន។

ប្រធានសមាគមធនាគារថៃ លោក Payong Srivanich  ដែល​ធ្វើជាប្រធានកិច្ចប្រជុំ JSCCIB កាលពីថ្ងៃពុធ បាននិយាយថា៖ «ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការថ្មី ដើម្បីការពារប្រទេសថៃឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងផលិតផលរបស់ចិននោះទេ ក្រុមហ៊ុនជាច្រើនទៀតទំនងជានឹងត្រូវ​បិទទ្វារ​»។

គួរ​គូស​បញ្ជាក់​ថា ចាប់ពីខែមករាដល់ខែមិថុនា ការនាំចូលផលិតផលរបស់ចិនបានកើនឡើង ៧,១២ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​មុន​ ក្នុង​តម្លៃ​សរុប​ ៣៧,៥ ប៊ីលាន​ដុល្លារ​ ដែល​បង្កើតជា​ឱន​ភាព​ពាណិជ្ជកម្ម​ ១៩,៩ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង​ ១៥,៦ ភាគរយ​។

​ក្នុងតំបន់អាស៊ីអាគ្នេយ៍​វិញ​ ចំណែកទីផ្សារនៃគ្រឿងឧបករណ៍​អគ្គិសនីរបស់​ថៃ បានធ្លាក់ចុះមកនៅត្រឹម ១១,៥ ភាគរយ​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​នេះ​ ពោល​គឺ​ធ្លាក់​ចុះ​ពី​ ១២,៧ ភាគរយ​ ពី​ឆ្នាំ​មុន​ ខណៈ​​ចំណែកទីផ្សារនៃរថយន្ត​ផលិតនៅ​ថៃក្នុង​រយៈ​ពេល​ដដែល​ ក៏​បានធ្លាក់ចុះមកនៅត្រឹម ១៨,៧ ភាគរយ​ ​ពី​ប្រមាណ​ ២០,៩ ភាគរយ​។​

លោក​​​ Payong បាន​គូស​បញ្ជាក់​ថា​ ស្ថានភាព​នៃ​លំហូរ​ទំនិញ​ចិន​ បានប៉ះពាល់ដល់ឧស្សាហកម្មថៃ​ចំនួន ២៣​ ដែលប្រឈមនឹងសម្ពាធកាន់តែខ្លាំង ក្រោយ​ការ​ចូលមក​ដល់​នៃ​វត្តមាន​របស់ក្រុមហ៊ុន​ចិន​​​ ​ Temu ដែលលក់​ផលិតផលតម្លៃទាបៗពីរោងចក្រនៅ​ចិនដោយ​ផ្ទាល់​​ ដល់អតិថិជន​របស់​ខ្លួន​នៅ​ថៃ​។ លោក​បន្ត​ថា​ ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក​ ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត។

ជាមួយ​គ្នា​នេះ​ ប្រធាន FTI លោក​ Kriengkrai Thiennukul ​បាន​និយាយ​ថា​ ​បញ្ហា​លំហូរ​ទំនិញ​ចិន​ស្ទុះ​ឡើង ខណៈ​ការ​បិទ​រោង​ចក្រ​នៅ​ថៃ​បាន​កើន​ឡើង​ ដោយ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ​ ​រោង​ចក្រប្រមាណ​ ៦៦៧ កន្លែង​ បាន​បិទ​ទ្វារ​​ (កើន​ឡើង​ជាង​ ៨៦,៣ ភាគរយ​ ធៀប​នឹង​រយៈ​ពេ​លដូចគ្នា​កាល​ពី​ឆ្នាំ​មុន​)។ នេះ​បើ​តាម​បាងកកប៉ុស្តិ៍។

លោក Kriengkrai ​បាន​លើក​ឡើងថា​ ដោយផ្អែកលើច្បាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន រដ្ឋាភិបាលថៃ​ ត្រូវតែពិចារណាលើការអនុវត្តពន្ធលើផលិតផលមួយចំនួន ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។​ លោក​​បន្ត​ថា​៖ «​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​របស់​រដ្ឋ​ក្នុង​ការ​ពន្យឺត​ការ​នាំ​ចូល​ផលិតផល​ពី​​ចិន​ នឹង​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​អាជីវកម្ម​ថៃ​​នោះ​ទេ​»៕

The post ​ក្រុម​អ្នក​ជំនាញថៃ អំពាវនាវ​ឱ្យ​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​ ដែល​ហូរ​ចូល​ទីផ្សារក្នុង​ស្រុក​ appeared first on Kampuchea Thmey Daily.