វេជ្ជបណ្ឌិត លី សូវ៉ាន់ Archives - Kampuchea Thmey Daily

មន្ត្រីជំនាញប្រាប់វិធីសាស្ត្រ ការពារការដួលសន្លប់របស់​សិស្សនៅតាមសាលារៀន
មន្ត្រីជំនាញក្រសួងសុខាភិបាលបានប្រាប់ពីវិធីសាស្ត្រការពារ ការដួលសន្លប់​របស់​សិស្សានុសិស្ស​​នៅតាម​​សាលារៀនបន្ទាប់​ពីមានសាលាមួយចំនួនមានសិស្សដួលសន្លប់ជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨កម្ភៈនេះថា វិធានសាស្ត្រដែលត្រូវអនុវត្ត គឺលោកគ្រូអ្នកគ្រូនៅតាមសាលានីមួយៗពេលឃើញសិស្សណាម្នាក់​មានអាការៈ​ខ្សោយត្រូវប្រញាប់នាំគាត់ចេញទៅក្រៅជាបន្ទាន់ ដើម្បីទៅសង្គ្រោះបឋមកុំឱ្យសិស្សរួមថ្នាក់និងសិស្សផ្សេងៗទៀតឃើញមានការសន្លប់តៗគ្នា និងត្រូវព្យាបាលគាត់ឱ្យជាសះស្បើយទើបឱ្យគាត់ចូលរៀនវិញ។

ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូក្នុងថ្នាក់ក៏ត្រូវតាមដានសិស្ សនិងសម្គាល់ជាប្រចាំពិសេសសិស្សណាដែលមានសុខភាព​ខ្សោយឬមានបញ្ហាសតិអារម្មណ៍ច្រើន ដើម្បីជៀសវាងការដួលសន្លប់ជាបន្តទៀត។

លោកវេជ្ជបណ្ឌិត បានបន្តថា ករណីសិស្សសាលាដួលសន្លប់នៅសាលាមួយចំនួនគឺបណ្តាលមកពីសិស្សទាំងនោះមានបញ្ហា​សតិអារម្មណ៍ មានអាការៈខ្សោយឬមានជំងឺបេះដូង ហើយនៅពេលពួកគេឃើញមិត្តភក្ត័ដួលសន្លប់ក៏សន្លប់តាមតៗគ្នា។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តទៀតថា ក្រៅពីកត្តា​មានជំងឺបេះដូងឬខ្សោយនោះ មានករណីនេះអាចបណ្តាមកពីសិស្សមករដូវច្រើនពេក គេងមិនលក់ ញ៉ាំអាហារមិនបានគ្រប់គ្រាន់ ដោយសារមានវិបត្តិផ្លូវចិត្ត ឬឪពុកម្តាយស្តីបន្ទោសដោយសារការសិក្សា ពិសេសមកពីការផឹកគ្រឿងកំប៉ុងផ្អែមៗច្រើនពេកធ្វើឱ្យប៉ះពាល់ដល់បេះដូងបណ្តាលទៅជាកាច់​ដៃកាច់ជើងដូចខ្មោចចូល ហើយពេលសិស្សដទៃឃើញក៏ដួលសន្លប់តាម។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជូនកាលមានសិស្សខ្លះកំពុងមើលហ្វេប៊ុកឃើញមិត្តភ័ក្តសន្លប់ ក៏មានអារៈសន្លប់តៗគ្នាក៏មានដែរ។

កាលពីដើមខែកម្ភៈឆ្នាំ២០២៣ថ្មីៗនេះ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មាន​ករណី​សិស្សានុសិស្សប្រមាណជាង ៨០ នាក់បានដួលសន្លប់ក្នុងម៉ោងសិក្សាជាបន្តបន្ទាប់ដោយពុំដឹងពីមូលហេតុ។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ករណីសិស្សានុសិស្ស បានដួលសន្លប់ក្នុងម៉ោងសិក្សាជាបន្តបន្ទាប់នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មន្ត្រីជំនាញបានយកសំណាកឈាមរបស់សិស្សទៅពិនិត្យហើយលទ្ធផលរកមិនឃើញមូលហេតុអ្វីនោះទេគឺបណ្តាលមកពីបញ្ហាសតិអារម្មណ៍របស់សិស្សពិសេសសិស្សដែលមានសុខភាពខ្សោយ៕

អត្ថបទ៖ សំអឿន

The post មន្ត្រីជំនាញប្រាប់វិធីសាស្ត្រ ការពារការដួលសន្លប់របស់​សិស្សនៅតាមសាលារៀន appeared first on Kampuchea Thmey Daily.

កម្ពុជា​ដាក់ទិសដៅ​លុប​​បំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេត្រឹម​ឆ្នាំ ២០៣០
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ​ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាប្រធានក្រុមបច្ចេកទេសសម្រាប់ជំងឺថ្លើមបានមាន​ប្រសាសន៍នៅព្រឹកថ្ងៃទី៤កម្ភៈនេះថា ក្រសួងសុខាភិបាលបានដាក់ទិសដៅលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិង​សេនៅឆ្នាំ២០៣០ខាងមុខ ស្របទៅតាមផែនការរបស់អង្គការសុខភាពពិភពលោក។

ការប្តេជ្ញាលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខនេះ ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្ត្រមួយចំនួនក្នុងនោះរួមមាន ការអប់រំផ្សព្វផ្សាយអំពីការបង្ការនិងរបៀបឆ្លងជំងឺរលាកថ្លើមប្រភេទបេនិងសេ​ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងលើកទឹកចិត្តឲ្យ​មកប្រើប្រាស់សេវាព្យាបាលជំងឺនៅតាមមណ្ឌសុខភាពមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យជាតិ។

ក្រៅពីនេះយើងមានសម្ភារមន្ទីរពិសោធន៍ដើម្បីធ្វើតេស្តអ្នកជំងឺរកជំងឺថ្លើមប្រភេទបេនិងសេដោយធ្វើតេស្តរហ័សនិងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើតនិងតាមដានការវិវត្តនៃជំងឺនិងការផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលជំងឺ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា លើសពីនេះយើងត្រូវពង្រឹងធនធានមនុស្សក្នុងការពិនិត្យ និងព្យាបាលជំងឺរលាកថ្លើមប្រភេទសេនិងបេនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងពង្រឹងវិភាគទិន្នន័យក៏ដូចជាការគ្រប់គ្រង់ទិន្នន័យឱ្យបានល្អ ដើម្បីទទួលបានព័ត៍មានបានគ្រប់ជ្រុងជ្រោយសម្រាប់អនុវត្តលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេទៅតាមជំហានៗនិងអនុវត្តការងារជាបន្តបន្ទាប់។

លោក វេជ្ជបណ្ឌិត បានបន្ថែមថា ក្រសួងនឹងធ្វើការសហការជាមួយដៃគូពាក់ព័ន្ធដើម្បីស្វែងរកឱសថព្យាបាលអ្នកជំងឺ​ឱ្យ​សមស្របនិងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តការកៀគរជាមួយវិស័យឯកជនិងវិស័យសាធារណៈ​ដើម្បីធ្វើយ៉ាងណាឱ្យការងារលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនៅឆ្នាំ២០៣០ខាងមុខ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងក៏នឹងបង្កើតឱ្យមានប្រព័ន្ធតាមដានសម្រាប់ឃ្លាំមើលសកម្មភាពការលុប​បំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងសេនេះ ដើម្បីធ្វើការវាយតម្លៃការងារដែលបានអនុវត្តនៅឆ្នាំបន្តបន្ទាប់ផងដែរ។

ចំណែកលោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្លាប់បានមានប្រសាសន៍ថា ក្រសួងបានតាំងចិត្តជួយដល់កម្មវិធីជំងឺរលាកថ្លើមប្រភេទបេនិងសេនេះ ធ្វើណាឱ្យផែនការគ្របដណ្តប់សកម្មភាពក្នុងការលប់បំបាត់ជំងឺនេះចូលទៅក្នុងសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៃកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងនិងមិនឆ្លង។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថានៅពេលដែលក្រសួងដាក់បញ្ចូលទៅក្នុងកម្មវិធីហើយយើងមានអនុកម្មវិធីចុះទៅអប់រំប្រជាពលរដ្ឋនិងផ្សព្វផ្សាយជួនដល់ប្រជាពលរដ្ឋបានយល់ដឹង។

ជាមួយគ្នានេះដែរដើម្បីឆ្លើយតបនឹងបញ្ហានេះក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមមានការបង្កើតឱ្យមានក្រុមការងារបច្ចេកទេសសម្រាប់អនុម័តផែនការយុទ្ធសាស្ត្រជាតិសម្រាប់ឆ្លើយតបទៅនឹងមេរោគថ្លើមបេនិងសេនិងបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការព្យាបាលជំងឺរលាកថ្លើម។ ចំណែកឱសថព្យាបាលជំងឺរលាកថ្លើមដោយវារស់ប្រភេទបេនិងសរសេរក៏ត្រូវបានដាក់ចូលក្នុងបញ្ជីឱសថសាវ័ន្តឆ្នាំ២០១៨ផងដែរ។

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាចំនួនអ្នកដែលមានជំងឺរលាកថ្លើមប្រភេទវីរុសបេគឺមាន ៣ ភាគរយស្មើនឹង៤៧ម៉ឺន៥ពាន់នាក់ ក្នុងនោះមានអ្នកជំងឺស្លាប់ប្រចាំឆ្នាំប្រមាណ៣៦០៥នាក់ និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន១,៦ភាគរយស្មើនឹង២៥ម៉ឺន៧ពាន់នាក់ក្នុងនោះមានអ្នកស្លាប់ប្រចាំឆ្នាំប្រមាណ២៩៧៦នាក់។

លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ បានពន្យល់ថា ជំងឺថ្លើមប្រភេទសេនិងបេនេះភាគច្រើនឆ្លងតាមឈាមនិងការរួមភេទតាមរយៈការចាក់ថ្នាំឬបញ្ចូលឈាមដោយមិនមានសុវត្តិភាព។ ប៉ុន្តែមានការសិក្សាខ្លះដែរថាមានការឆ្លងតាមចំណីអាហារតែមិនមានភស្តុតាងណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។

យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យហើយពេលបរិភោគអាហារគួរតែកុំប្រើការដួសសម្លរួមគ្នាត្រូវដាក់វែកដូសដាក់រៀងៗខ្លួន ដើម្បីការពារជំងឺផ្សេងៗទៀតដែលឆ្លងតាមចំណីអាហារក្រៅពីជំងឺថ្លើមប្រភេទសេនិងបេដើម្បីការពារសុខភាពយើងទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋ គួរតែទៅធ្វើតេស្តជំងឺរលាកថ្លើមប្រភេទបេនិងសេតាមរយៈធ្វើតេស្តរហ័សនិងការធ្វើតេស្តរាប់មេរោគដែលធ្វើតាមម៉ាស៊ីនជីនអ៊ិចស្ពើត ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាបើទុកយូរអាចប្រឈមទៅជាជំងឺរ៉ាំរ៉ៃដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាជំងឺក្រិនថ្លើមនិងមហារីក៕

អត្ថបទ៖ សំអឿន

The post កម្ពុជា​ដាក់ទិសដៅ​លុប​​បំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេត្រឹម​ឆ្នាំ ២០៣០ appeared first on Kampuchea Thmey Daily.

មន្ត្រីជំនាញ៖ ពិធីសែនចិន មិនត្រូវអុជធូបផ្សែងច្រើន ព្រោះបង្កប៉ះពាល់សុខភាពធ្ងន់ធ្ងរ
មន្ត្រីជំនាញក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងឱកាសពិធីសែនចិនខាងមុខនេះ ប្រជាពលរដ្ឋដែលមានជាប់សែស្រឡាយចិន មិនត្រូវអុជធូបមានផ្សែងច្រើននោះទេ ព្រោះវាអាចបង្កឱ្យប៉ះពាល់ដល់សុខភាព ពិសេសឈានដល់ជំងឺមហារីក។

វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៩ ខែមករានេះថា នៅក្នុងឱកាសពិធីសែនចិនខាងមុខ បងប្អូនដែលមានជាប់សែស្រឡាយចិនតែងតែនាំគ្នាសែនព្រេនទៅតាមប្រពៃណី និងទំនៀមទំលាប់ចិនដោយមានការដាក់សែនជ្រូក មាន់ ទា និងនំចំណីផ្សេងៗទៅតាមធនធានរៀងៗខ្លួន។ ក្នុងនោះក៏មានការអុជទៀនធូប បួងសួងសុំសេចក្តីសុខ និងរកទទួលទានមានបានក្នុងឱកាសបិណ្យចូលឆ្នាំចិនថ្មី។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា៖ “ប៉ុន្តែមានបងប្អូនខ្លះគាត់បានអុជធូបច្រើន ធ្វើឱ្យមានផ្សែងច្រើនដែរ ហើយផ្សែងនេះវានឹងបង្កគ្រោះថ្នាក់ដល់សុខភាពដោយមិនដឹងខ្លួននោះទេ ពេលបងប្អូនស្រូបផ្សែងធូបរាល់ថ្ងៃ។ ការអុជធូបមិនគួរណារហូតដល់មានផ្សែងច្រើននោះទេ ព្រោះថាវាប៉ះពាល់ដល់សុខភាព។ ពេលណាទទួល ឬស្រូបយកផ្សែងច្រើនរ៉ាំរ៉ៃក៏អាចធ្វើឱ្យប្រឈមនឹងការរលាកផ្លូវដង្ហើម ហើយនឹងអាចឈានទៅជាជំងឺមហារីកផងដែរ”។

លោកវេជ្ជ្ជបណ្ឌិតបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋគួរកាត់បន្ថយការប្រើប្រាស់អុជធូបពីច្រើនមកចំនួនសមរម្យ ហើយពេលអុជត្រូវបើកបង្អួចដើម្បីឱ្យផ្សែងហើរចេញទៅខាងក្រៅ ហើយទៅណាមកណា ឬធ្វើដំណើរកម្សាន្តទៅកាន់រមណីដ្ឋានផ្សេងៗត្រូវពន្លត់ទៀនធូបឱ្យអស់ ជៀសវាងបង្កអគ្គិភ័យណាមួយកើតឡើងដោយយថាហេតុ។

គួរបញ្ជាក់ថា ពិធីសែនចិនឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ហើយពិធីចូលឆ្នាំចិនមានរយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ ២៤ ខែមករា ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

The post មន្ត្រីជំនាញ៖ ពិធីសែនចិន មិនត្រូវអុជធូបផ្សែងច្រើន ព្រោះបង្កប៉ះពាល់សុខភាពធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន
ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្នាតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺអូមីក្រុងបំប្លែងខ្លួនថ្មីៗ ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត ក្នុងឱកាសពិធីសែនចិន និងបុណ្យចូលឆ្នាំចិនខាងមុខ។

វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែមករានេះថា ពិធីបុណ្យសែនចិន និងពិធីចូលឆ្នាំចិននឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ខាងមុខ ដែលពិធីនេះបងប្អូនដែលមានជាប់សែស្រឡាយចិនតែងតែធ្វើពិធីជួបជុំគ្នាកកកុញច្រើន ដែលអាចធ្វើឱ្យមានការឆ្លងជំងឺផ្សេងៗពុលចំណីអាហារប្រសិនបើមានការឆ្វេសប្រហែស ពិសេសជំងឺកូវីដ-១៩ និងជំងឺផ្តាសាយបក្សី ព្រោះថាជំងឺទាំងនៅនៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តថា៖ “ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានប្រារព្ធពិធីសែនចិនដែលមានការទិញទំនិញ និងចរាចរណ៍នូវបសុបក្សីច្រើនដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថានមកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ម្យ៉ាងវិញទៀតជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ក៏តែងតែសង្កេតឃើញកើតមានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេសដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ”។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់ប្រជាពលរដ្ឋត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ រួមមានពាក់ម៉ាស់លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង ៣កុំដោយកុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព បើត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី ៦០អង្សាសេ មិនត្រូវទុកអាហារសេសសល់យូរ ដែលអាចជូរផ្អូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាគរាករូសឈឺពោះ ក្អួត ជាដើម។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ។

លើសពីនេះទៀត លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺផ្តាសាយ ឬជំងឺផ្សេងៗមិនគួរធ្វើដំណើរទៅឆ្ងាយនោះទេ ត្រូវសម្រាកនៅផ្ទះដើម្បីការពារកុំឱ្យឆ្លងជំងឺទៅក្រុមគ្រួសារ ឬអ្នករួមដំណើរ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារអាយុក្រោម ៥ឆ្នាំ និងអ្នកវ័យចំណាស់ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ ដោយសារពួកគាត់មានប្រព័ន្ធការពារខ្សោយងាយឆ្លងជំងឺផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ប្រសិនបើមានករណីឈឺជំងឺផ្តាសាយច្រើន ឬមានជំងឺឆ្លងច្រើនខុសពីធម្មតា សូមទូរសព្ទមកលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីពេទ្យដែលនៅជិតបំផុត។

គួរបញ្ជាក់ថា ពិធីបុណ្យសែនចិន ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

The post ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល មិនមានផែនការរឹតបន្តឹងទៅលើជនជាតិចិន ចូលមកកម្ពុជាទេ
ថ្មីៗនេះបន្ទាប់ពីរដ្ឋាភិបាលចិនបានបោះបង់ចោលការអនុវត្តវិធានការហ្សេរ៉ូកូវីដ និងលែងតម្រូវឱ្យជនបរទេសធ្វើចត្តាឡីស័ករួចមក បានធ្វើឱ្យអត្រាឆ្លងនៅប្រទេសចិនបានហក់ឡើង។ ក្នុងនោះមានប្រទេសខ្លះដូចជា ជប៉ុនបានរឹតបន្តឹងការចេញចូលរបស់ជនជាតិចិនចូលមកប្រទេសខ្លួន ដោយតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។ ចំណែកក្រសួងសុខាភិបាលកម្ពុជា មិនទាន់មានគោលការណ៍រឹតបន្តឹងទៅលើជនជនជាតិចិនចូលមកប្រទេសកម្ពុជានៅឡើយទេ ពោលគឺអនុវត្តដូចជនបរទេសឯទៀត។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជា ប្រធាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៨ ធ្នូនេះថា រហូតមកដល់ពេលនេះ ក្រសួងនៅតែអនុវត្តគោលការណ៍ចាស់ដដែល មិនមានអ្វីប្រែប្រួលនោះទេ។ ចំណែកជនជាតិចិនចូលមកកម្ពុជាក៏អនុវត្តដូចជនបរទេសផ្សេងៗទៀតដែរ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា អង្គការសុខភាពពិភពលោកនៅតែចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតជាសាកនៅឡើយ។ ដូចនេះប្រជាពលរដ្ឋកម្ពុជា ពិសេសកុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់អាយុលើសពី ៦៥ឆ្នាំ និងអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃក្នុងខ្លួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀនសូមពាក់ម៉ាស និងនៅឱ្យឆ្ងាយដាច់ដោយឡែកពីគេ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយធំ ឬជំងឺកូវីដ-១៩ ព្រោះថា ពេលឆ្លងជំងឺទាំងនេះវាអាចវិវត្តន៍ទៅរកសភាពជំងឺធ្ងន់ធ្ងរបាន ពិសេសត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

Chinese tourists enjoy the day at a beach in Sihanoukille in March. KT/ Chor Sokunthea

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់មន្ត្រីចត្តាឡីស័កនៅទូទាំងប្រទេស ក៏ដូចជាក្រុមឆ្លើយតបបន្ទាន់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការតាមដានអ្នកដំណើរចេញចូលតាមច្រកព្រំដែននានា ហើយក្នុងករណីនៅកន្លែងណាមួយមានករណីជំងឺគ្រុនក្ដៅ ឬផ្តាសាយច្រើនខុសពីធម្មតា ត្រូវចុះស្រាវជ្រាវជាបន្ទាន់ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យមានការរាលដាលជាបន្តទៀត៕

អត្ថបទ៖ សំអឿន

The post ក្រសួងសុខាភិបាល មិនមានផែនការរឹតបន្តឹងទៅលើជនជាតិចិន ចូលមកកម្ពុជាទេ appeared first on Kampuchea Thmey Daily.