សង្គ្រាមអ៊ីស្រាអែល-ហេសបូឡា Archives - Kampuchea Thmey Daily

លីបង់ និងអ៊ីស្រាអែល ត្រៀម​ចរចាគ្នាជាថ្មី ក្រោមក្រសែភ្នែកតាមដានពី​ហេសបូឡា
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពិភពលោកនឹង​ត្រូវ​ផ្ដោត​ការ​ចាប់​អារម្មណ៍ទៅលើជំនួបដ៏សំខាន់មួយរវាងប្រទេសអ៊ីស្រាអែល និង​ប្រទេស​លីបង់។ កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសអាមេរិក ដែលនឹងនាំយកអង្គទូតនៃប្រទេសទាំងពីរមកអង្គុយតុជាមួយគ្នា ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការបន្តបទឈប់បាញ់ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីបានអនុវត្តតាំងពីថ្ងៃសុក្រសប្តាហ៍មុន។

ក្រុម​ហេសបូឡា (រូបថត៖ REUTERS)

បើ​តាម​សារព័ត៌មាន Al Jazeera ចុះផ្សាយ​​ថ្ងៃ​​អង្គារ​ទី​២១​មេសា​នេះ បរិយាកាសនយោបាយនៅក្នុងប្រទេសលីបង់ហាក់​នៅ​មានភាពរកាំរកូស ដោយសារក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា បានចេញមុខ​បង្ហាញជំហរប្រឆាំងនឹងការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល។ សម្រាប់ក្រុមនេះ ការចរចាបែបនេះគឺជាការបន្ទាបខ្លួន និងជាការផ្តល់ប្រយោជន៍ឲ្យ​អ៊ីស្រាអែលដោយទទេៗ។ ក្រុមហេសបូឡាយល់ឃើញថា រដ្ឋាភិបាលលីបង់មិនមានអំណាចគ្រប់គ្រាន់ក្នុងការតតាំងជាមួយអ៊ីស្រាអែលឡើយ ហើយថែមទាំងបារម្ភថា អ៊ីស្រាអែលកំពុងព្យាយាមដាក់សម្ពាធឲ្យ​ពួកគេរំសាយអាវុធទៀតផង។ អ្វីដែលក្រុមនេះចង់បាន គឺចង់ឲ្យ​លីបង់ភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើនឥទ្ធិពល និងអំណាចក្នុងការចរចាជាមួយអ៊ីស្រាអែលឲ្យ​កាន់តែរឹងមាំ។

ងាកមកមើលខាងរដ្ឋាភិបាលលីបង់វិញ លោកប្រធានាធិបតី Joseph Aoun បានចាត់វិធានការយ៉ាងរហ័ស ដោយបានតែងតាំងអ្នកចរចាតំណាងឲ្យ​ប្រទេសលីបង់ជាផ្លូវការរួចរាល់ហើយ។ លោកបានសង្កត់ធ្ងន់យ៉ាងច្បាស់ថា មានតែរដ្ឋាភិបាលលីបង់តែមួយគត់ ដែលមានសិទ្ធិស្របច្បាប់ក្នុងការចរចាតំណាងឲ្យ​ជាតិ ដោយមិនអនុញ្ញាតឲ្យ​ក្រុមណាមួយមកធ្វើជំនួសឡើយ។

គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃព្រហស្បតិ៍នេះ គ្រាន់តែជាកិច្ចប្រជុំត្រៀមលក្ខណៈបឋមប៉ុណ្ណោះ មិនទាន់ឈានដល់ការចរចាសន្តិភាពជាផ្លូវការពេញលេញនៅឡើយទេ។ គោលដៅចម្បងបំផុតនៅពេលនេះ គឺធ្វើកិច្ចការយ៉ាងណាដើម្បីរក្សាសន្តិភាពបណ្តោះអាសន្ន និងការពារកុំឲ្យ​មានការផ្ទុះអាវុធឡើងវិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្នផុតកំណត់៕

ប្រែសម្រួល៖ ឈាង

The post លីបង់ និងអ៊ីស្រាអែល ត្រៀម​ចរចាគ្នាជាថ្មី ក្រោមក្រសែភ្នែកតាមដានពី​ហេសបូឡា appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល៖ ការវាយប្រហារនៅក្រុងបេរូត បានសម្លាប់​មេ​ដឹកនាំ​ជាន់ខ្ពស់​ហេសបូឡា
កាលពីថ្ងៃអាទិត្យ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ អ៊ីស្រាអែលបាន​បើក​ការវាយប្រហារតាមផ្លូវអាកាសនៅជាយ​ទីក្រុងបេរូត ដោយសម្លាប់លោក Haytham Tabtabai នាយអគ្គសេនាធិការរបស់ក្រុមសកម្ម​ប្រយុទ្ធ​ហេសបូឡា ដែលជាការវាយប្រហារលើកដំបូងលើរដ្ឋធានីលីបង់ចាប់តាំងពីខែមិថុនា។

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​បេរូត​ថ្ងៃ​២៣​វិច្ឆិកា២០២៥ (រូបថត៖ AP)

យោង​តាម​ទីភ្នាក់ងារ​ព័ត៍មាន AP ក្រសួងសុខាភិបាលលីបង់ បាន​ឲ្យ​ដឹងថា ការវាយប្រហារនេះបានសម្លាប់មនុស្ស៥នាក់ និងបង្ករបួស២៥នាក់។ លោក Mahmoud Qamati​ អនុ​ប្រធាន​ប្រឹក្សា​គោល​នយោបាយ​របស់​ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក Tabtabai និងបានព្រមានថា ការវាយប្រហារនេះ​អាច​នាំ​ទៅរកការកើនឡើងនៃអំពើហិង្សាពាសពេញប្រទេសលីបង់។ លោក​ Qamati បាន​បញ្ជាក់ថា ហេសបូឡាមិនបានធ្វើការវាយប្រហារធំៗលើអ៊ីស្រាអែលទេ ចាប់តាំងពីកិច្ចព្រមព្រៀង​បទ​ឈប់បាញ់​ឆ្នាំ​២០២៣ ក្រៅតែ​ពីការបាញ់រ៉ុកកែត​តិចតួចកាលពីខែធ្នូឆ្នាំមុន ដែលពួកគេបានពណ៌នាថាជា​ការ​បាញ់​ព្រមាន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាន​ប្រាប់​ថា កងទ័ពនឹង«បន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងណាមួយដល់ប្រជាជនភាគខាងជើង»របស់​ខ្លួន ខណៈពេលដែលបញ្ជាក់ថា អ៊ីស្រាអែលមិនរំពឹងថានឹងមានការសងសឹកក្នុងពេលឆាប់ៗនេះទេ។ នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់លោក Tabtabai ដែលត្រូវបានគេមើលឃើញជាយូរមកហើយថាជាអ្នកស្នងតំណែងរបស់មេបញ្ជាការដែលត្រូវបានសម្លាប់ Ibrahim Aqil ថាជាមេក្លោង​ ក្នុងការ​ផ្ដួចផ្ដើម​​ការ​កសាងឃ្លាំងអាវុធរបស់ហេសបូឡា​ឡើងវិញ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្កោលទោសការវាយប្រហារនេះ ដោយចោទប្រកាន់អ៊ីស្រាអែលពីការមិនគោរពកិច្ចសន្យាឈប់បាញ់ និងបានអំពាវនាវ​ឲ្យ​មានអន្តរាគមន៍អន្តរជាតិជាបន្ទាន់។ រដ្ឋាភិបាលលីបង់និយាយថា ខ្លួនគាំទ្រការរំសាយអាវុធរបស់​ហេសបូឡា ប៉ុន្តែបដិសេធការអះអាងរបស់អ៊ីស្រាអែលដែលថា ក្រុមនេះកំពុងប្រដាប់អាវុធឡើងវិញ។ រដ្ឋាភិបាលលោក Joseph ក៏ទទូចថា កងទ័ពលីបង់ខ្វះធនធានដើម្បីរក្សាការគ្រប់គ្រងពេញលេញនៅភាគខាងត្បូង។

កាលពីសប្តាហ៍មុន ប្រទេសលីបង់បានបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់ការវាយប្រហារតាមផ្លូវអាកាស និងដោះស្រាយការកាន់កាប់របស់អ៊ីស្រាអែលលើទីតាំងសំខាន់ៗ​ចំនួន៥នៅលើទឹកដីលីបង់។ ទន្ទឹម​នោះ ក្រុមហេសបូឡា បាននិយាយថា ការពិភាក្សាអំពីអាវុធរបស់ខ្លួនអាចកើតឡើងបាន លុះត្រាតែការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់។

យោងតាមធនាគារពិភពលោក សង្រ្គាមឆ្នាំ២០២៣រវាងអ៊ីស្រាអែល និងហេសបូឡា បានសម្លាប់មនុស្សជាង៤០០០នាក់នៅក្នុងប្រទេសលីបង់ និងបានបង្កការខូចខាតជាង១១ពាន់លានដុល្លារ។ ចំណែក​ឯ​អ៊ីស្រាអែល​បានបាត់បង់មនុស្ស១២៧នាក់ ដែលភាគច្រើនជាទាហាន៕

ប្រែសម្រួល៖ ឈាង

The post អ៊ីស្រាអែល៖ ការវាយប្រហារនៅក្រុងបេរូត បានសម្លាប់​មេ​ដឹកនាំ​ជាន់ខ្ពស់​ហេសបូឡា appeared first on Kampuchea Thmey Daily.

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់
មេដឹកនាំ​​ហេសបូឡា លោក Naim Qassem បានប្រកាសថា ក្រុម​សកម្ម​ប្រយុទ្ធ​​របស់​លោក​នឹងមិន​ទម្លាក់​អាវុធ​ចុះ​ឡើយ ដរាបណាកងកម្លាំងអ៊ីស្រាអែលនៅតែឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ និងបន្តការវាយប្រហារតាមអាកាសដែលរំលោភលើដែនអាកាសលីបង់។

លោក Naim Qassem (រូបថត៖ Reuters)

សេចក្តី​ថ្លែងការណ៍​នេះ​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១៨​ខែ​មេសា​​​បើ​ទោះ​ជា​​​មាន​បទ​ឈប់​បាញ់​ដែល​​​​សម្រប​សម្រួល​​ដោយ​សហរដ្ឋ​អាមេរិក​​ដើម្បី​បញ្ចប់​​ជម្លោះ​រយៈពេល​១៤​ខែ​រវាង​ក្រុម​ហេសបូឡា និង​អ៊ីស្រាអែល​ក៏​ដោយ។

បទឈប់បាញ់ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី​២៧​​ខែវិច្ឆិកា​ឆ្នាំ​២០២៤ តម្រូវ​ឲ្យអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ និង​ឲ្យ​ក្រុមហេសបូឡា​ដកថយ​ចេញ​ពី​ភាគខាងជើងនៃទន្លេ Litani។ ទោះ​ជា​យ៉ាង​ណា អ៊ីស្រាអែល​បាន​រក្សា​ជំហរ​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ចំនួន​៥ ដែល​​​លីបង់​ចាត់​ទុក​ថា​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង។

លោក Qassem បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីយុទ្ធសាស្ត្រការពារជាតិ គឺជារឿងឥតប្រយោជន៍ ខណៈដែលវត្តមានយោធាអ៊ីស្រាអែលនៅតែបន្ត។ លោក​បាន​បញ្ជាក់​ថា ឃ្លាំង​អាវុធ​របស់​ក្រុម​ហេសបូឡា គឺ​សំខាន់​សម្រាប់​សេរីភាព និង​ការ​រស់រាន​មាន​ជីវិត​របស់​ប្រទេស​លីបង់។

ជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលា​ឆ្នាំ​២០២៣ បន្ទាប់ពីការវាយប្រហាររបស់​ក្រុម​ហេសបូឡា​ក្រោយ​ការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានបណ្តាល​ឲ្យ​មនុស្សស្លាប់ជាង ៤ ០០០​នាក់នៅ​លីបង់ និងការខូចខាតប្រមាណ ១១​ពាន់លានដុល្លារ។

ថ្វី​ត្បិត​មានបទឈប់បាញ់ ភាពតានតឹងនៅតែមានកម្រិតខ្ពស់។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបន្តសំដៅទៅលើទីតាំងរបស់ក្រុមហេសបូឡា ដែលនាំ​ឲ្យ​ជនស៊ីវិលបាត់បង់ជីវិត និង​ត្រូវ​ជម្លៀស​ខ្លួន។ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការស៊ើបអង្កេត​ឲ្យ​បានហ្មត់ចត់លើសកម្មភាពយោធាដែលបណ្តាល​ឲ្យ​មានជនស៊ីវិលស្លាប់។

ហេសបូឡា អះអាងថា អាវុធរបស់ខ្លួន គឺជាការការពារប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល ហើយបដិសេធរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការរំសាយអាវុធ។

ក្រុមនេះទទូចលើសិទ្ធិរបស់ខ្លួនក្នុងការសងសឹក ដោយលើកហេតុផលថា កិច្ច​ចរចាគួរតែផ្តោតលើការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល និងរក្សាអធិបតេយ្យភាពលីបង់៕

ដោយ៖ ឈាង

The post ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់ appeared first on Kampuchea Thmey Daily.

សេតវិមាន៖ បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល-លីបង់ ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី១៨កុម្ភៈ
កិច្ចព្រមព្រៀងរវាងលីបង់ និងអ៊ីស្រាអែលនឹង​ត្រូវ​​បន្ត​សុពលភាព​រហូតដល់ថ្ងៃទី​១៨​ខែកុម្ភៈ បន្ទាប់​ពី​ប​ទ​ឈប់​​បាញ់​ដែល​មាន​ការ​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ចប់​ជម្លោះ​​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា​ ​បាន​ផុត​​​កំណត់​​​កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​២៦​ខែ​មករា​ឆ្នាំ​២០២៥។

(រូបភាព៖ Getty)

សេតវិមាន បានរៀបរាប់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «កិច្ចព្រមព្រៀង​រវាង​ប្រទេសលីបង់ និងអ៊ីស្រាអែល ដែលត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២៥» ដោយ​បន្ថែម​ថា រដ្ឋាភិបាលនៃប្រទេស​ទាំង​ពីរ ព្រម​ទាំង​​អាមេរិកនឹងចាប់ផ្តើមការចរចាសម្រាប់ «ការវិលត្រឡប់របស់អ្នកទោសលីបង់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣» ដោយកងកម្លាំងអ៊ីស្រាអែល។

លោក Najib Mikati នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅ​ព្រឹកថ្ងៃចន្ទ​នេះ​ថា ខ្លួននឹងបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះរហូតដល់ថ្ងៃទី​១៨​ខែកុម្ភៈ។

គួរ​រំឮកថា ជម្លោះ​ហេសបូឡា និង​អ៊ីស្រាអែល បាន​កើត​ឡើង​​ដំណាល​គ្នា​​ទៅ​នឹង​សង្គ្រាម​តំបន់​ហ្គាហ្សា ហើយបានឈានដល់​ការ​កើន​ឡើង​កម្ដៅ​ខ្លាំង​​បំផុត​នៅក្នុងការវាយលុករបស់អ៊ីស្រាអែលដ៏ធំមួយនៅក្នុងខែកញ្ញា​កន្លង​ទៅ ដែល​​​បាន​ធ្វើ​​ឲ្យ​មនុស្សជាងមួយលាននាក់​​នៅ​លីបង់​ត្រូវ​ជម្លៀស​ខ្លួន មនុស្សស្លាប់​រាប់ពាន់នាក់ និង​កង​កម្លាំង​​ក្រុម​ហេសបូឡា​មាន​ការ​ធ្លាក់​​ចុះខ្សោយយ៉ាងខ្លាំង។

អ៊ីស្រាអែល​ មិន​បាន​​ឲ្យ​ដឹង​​​ថា​តើ​កងកម្លាំង​របស់​ខ្លួន​នឹង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​​ដល់​ពេល​ណា​​នោះ​​ទេ ព្រោះ​​ទីនោះ​​ជា​កន្លែង​ដែល​​យោធា​អ៊ីស្រាអែល​អះអាង​ថា​ខ្លួន​បាន​​រឹបអូស​យក​​អាវុធ​ និង​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​​របស់​ក្រុម​​ហេសបូឡា។

អ៊ីស្រាអែល បាននិយាយថា ការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​ មានគោលបំណងធានាបាននូវការវិលត្រឡប់របស់ជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ ដែលត្រូវបានបង្ខំ​ឲ្យ​ចាកចេញពីលំនៅដ្ឋាន​របស់​ពួក​គេ​នៅតាម​បន្ទាត់​ព្រំដែន​ក្រោយ​មាន​ការ​ផ្លោង​​គ្រាប់រ៉ុកកែត​ពី​​ក្រុម​ហេសបូឡា។

ដោយ​​ឡែក ក្រុមហេសបូឡា បាន​លើក​ឡើង​ថា ខ្លួនបានបើកការវាយ​ប្រហារនៅថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២៣ ដើម្បីគាំទ្រដល់ប្រជាជន​ប៉ាឡេស្ទីន​នៅតំបន់ហ្គាហ្សា មួយថ្ងៃបន្ទាប់ពីសង្គ្រាមនៅទីនោះ​បាន​ចាប់ផ្តើម៕

ដោយ៖ ឈាង

The post សេតវិមាន៖ បទ​ឈប់បាញ់​រវាង​អ៊ីស្រាអែល-លីបង់ ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី១៨កុម្ភៈ appeared first on Kampuchea Thmey Daily.

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា
ក្រុមហេសបូឡា​ដែលឈរជើង​ក្នុង​ប្រទេសលីបង់ បានទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងរបស់​លីបង់​ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលបានព្រមព្រៀងដោយភាគីទាំងពីរ ខណៈដែលរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា កិច្ចព្រមព្រៀងនេះមិនទាន់អនុវត្តបានលឿនបែបនេះនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី២៤ខែមករានេះ។

(រូបភាព៖ Reuters)

គួររម្លឹកថា អ៊ីស្រាអែល​និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកាចំពោះបទឈប់បាញ់ដែលសម្របសម្រួលដោយបារាំង និងសហរដ្ឋអាមេរិក ដែលនាំមកនូវការបញ្ចប់ការប្រយុទ្ធគ្នាជាងមួយឆ្នាំ។ នៅក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែលត្រូវដកខ្លួនចេញពីប្រទេសលីបង់ ហើយកងកម្លាំងហេសបូឡា ត្រូវដកចេញពីភាគខាងត្បូងលីបង់ក្នុងរយៈពេល​៦០ថ្ងៃ។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានប្រាប់អ្នកយកព័ត៌មាន​នៅ​ថ្ងៃព្រហស្បតិ៍ថា៖« អ៊ីស្រាអែល​បានបញ្ជាក់យ៉ាងច្បាស់ថា ចលនាទាំងនេះមិនទាន់ធ្វើបានលឿននោះទេ ហើយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដោយបញ្ជាក់ថា អ៊ីស្រាអែលចង់ឱ្យកិច្ចព្រមព្រៀងនេះបន្ត»។

លោក Mencer មិនបានបញ្ជាក់ថាតើ អ៊ីស្រាអែលបានស្នើសុំការបន្តកិច្ចព្រមព្រៀងនេះ ឬនិយាយថាថាតើកងកម្លាំងអ៊ីស្រាអែលនឹងបន្តនៅក្នុងប្រទេសលីបង់ បន្ទាប់ពីកាលបរិច្ឆេទកំណត់រយៈពេល៦០ថ្ងៃនោះទេ។

ចំណែកឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលកំពុងពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យពន្យាពេលកំណត់យ៉ាងហោចណាស់មួយខែទៀត។

(រូបភាព៖Israel Defense Forces )

ទោះយ៉ាងណាក្រុមហេសបូឡាថា អ៊ីស្រាអែលត្រូវតែដកខ្លួនចេញទាំងស្រុងពីប្រទេសលីបង់ ខណៈដែលរយៈពេល ៦០​ថ្ងៃនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់បានឈានដល់ទីបញ្ចប់ ហើយបានព្រមានថាការបំពានណាមួយនៃកិច្ចព្រមព្រៀងនឹងមិនត្រូវបានទទួលយកឡើយ។

រដ្ឋាភិបាលលីបង់ក៏បានប្រាប់អ្នកសម្រុះសម្រួលអាមេរិកថា ការខកខានរបស់អ៊ីស្រាអែលក្នុងការដកខ្លួនទាន់ពេលវេលាអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ការដាក់ពង្រាយកងទ័ពលីបង់ ហើយនេះនឹងជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងការទូត និងបរិយាកាសសុទិដ្ឋិនិយមនៅក្នុងប្រទេសលីបង់ ចាប់តាំងពីលោក Aounបានជាប់ឆ្នោតជាប្រធានាធិបតីលីបង់កាលពីថ្ងៃទី៩ ខែមករា៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា appeared first on Kampuchea Thmey Daily.

ទោះមានបទឈប់បាញ់ យោធាអ៊ីស្រាអែល​រារាំង​ប្រជាជនលីបង់មិនឱ្យ​ចូល​ភូមិវិញ​
​ខណៈដែល​​ប្រជាជន​​លីបង់​​ដែល​រត់ភៀស​​សឹក​​ពី​​ភាគខាងត្បូង​ប្រទេស​ បាន​វិល​​ទៅ​​កាន់​ភូមិឋាន​របស់ខ្លួន​វិញ​​ក្រោយ​មាន​​​​​បទ​ឈប់​បាញ់​​រវាង​អ៊ីស្រាអែល​​និង​​ហេសបូឡា​​នៅ​​​លីបង់​ដែល​ចូល​ជាធរមាន​​​​កាល​ពីថ្ងៃទី​​​២៧​ខែ​វិច្ឆិកា​ ក្រោយ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​​របស់​សហរដ្ឋ​អាមេរិក និង​​​បារាំង ​យោ​​ធាអ៊ីស្រាអែល​​នៅតែ​រារាំង​​ប្រជាជន​ចូល​ទៅកាន់​ភូមិប្រមាណ​​៦០​ដែលស្ថិត​នៅ​មាន​ការ​សង្ស័យ​​។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee​។ ​WSJ

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ដកស្រង់​ការ​បង្ហោះសារ​របស់​ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee តាមបណ្តាញ​សង្គម​ X ​នៅ​ថ្ងៃសុក្រ​នេះ​ ដោយ​​លើក​ឡើង​ថា​ អ្នកស្រុក​លីបង់ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅភាគខាងត្បូងទៅកាន់ភូមិមួយ និងតំបន់ជុំវិញរបស់ពួកគេ រហូតដល់មានការជូនដំណឹងបន្ថែម។

យោធា​​អ៊ីស្រាអែល បាននិយាយថា ខ្លួនបានបើកការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ ឆ្ពោះ​ទៅរកអ្វីដែលខ្លួនហៅថា «ជនសង្ស័យ» ជាមួយនឹងរថយន្តដែលមកដល់តំបន់ជាច្រើន​នៅក្នុងតំបន់ភាគខាងត្បូង ដោយនិយាយថា វាជាការរំលោភលើបទឈប់បាញ់ជាមួយ​ក្រុមប្រដាប់អាវុធហេសបូឡា​ដែលគាំទ្រដោយអ៊ីរ៉ង់។

សមាជិកសភា​ហេសបូឡា​ លោក Hassan Fadlallah បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងនេះ។

លោក Fadlallah បានប្រាប់អ្នកយកព័ត៌មានថា៖«សត្រូវរបស់អ៊ីស្រាអែលកំពុងវាយប្រហារ​អ្នកដែលត្រឡប់ទៅ​កាន់​ភូមិឋាន​នៅ​តា​ម​​ព្រំដែន» ដោយបន្ថែមថា៖«មានការរំលោភ​​នៅ​ថ្ងៃ​នេះ ដោយ​​អ៊ីស្រាអែល សូម្បី​​ក្នុងទម្រង់នេះក៏ដោយ»​។

កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលក៏បាន​លើក​ឡើង​ផង​ដែរ​ថា កងកម្លាំងអាកាស​របស់​ខ្លួន​បានវាយប្រហារទីតាំងដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីរក្សាទុកគ្រាប់រ៉ុក្កែតរយៈចម្ងាយមធ្យមនៅភាគខាងត្បូងប្រទេសលីបង់ ដែលជាការវាយប្រហារលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅព្រឹកថ្ងៃពុធ​សប្តាហ៍​នេះ​​។

នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ លោក Adraee បានអំពាវនាវដល់អ្នកស្រុកលីបង់កុំឱ្យត្រឡប់ទៅភូមិភាគខាងត្បូងជាង៦០​ដោយនិយាយថា អ្នកណាម្នាក់ដែលផ្លាស់ទីទៅភាគខាងត្បូងនៃខ្សែបន្ទាត់ដែលបានបញ្ជាក់ «ធ្វើឱ្យខ្លួនឯងមានគ្រោះថ្នាក់»។

កងទ័ពលីបង់មុននេះ បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើបទឈប់បាញ់ជាច្រើនដងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ការចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​​នេះ​បានគូសបញ្ជាក់​ពី​ភាពផុយស្រួយនៃបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំងដើម្បីបញ្ចប់ជម្លោះ ដោយបានប្រយុទ្ធស្របគ្នាជាមួយនឹងសង្គ្រាមហ្គាហ្សា​។ បទ​ឈប់​បាញ់​នេះ​មាន​រយៈពេល​៦០​ថ្ងៃ​ក្នុង​​ក្តី​សង្ឃឹម​ឈាន​ដល់​ការ​បញ្ឈប់​អរិភាព​ជា​អចិន្ត្រៃយ៍៕​

ដោយ រ៉ាន់ រើយ​

មេបញ្ជាការ​យោធា​អ៊ីស្រាអែល និយាយទូរស័ព្ទ​។​ FB/Avichay Adraee​។

The post ទោះមានបទឈប់បាញ់ យោធាអ៊ីស្រាអែល​រារាំង​ប្រជាជនលីបង់មិនឱ្យ​ចូល​ភូមិវិញ​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ចោទហេសបូឡា រំលោភបទឈប់បាញ់ ហើយក៏បើកការវាយប្រហារតែម្តង
បទឈប់បាញ់ចូលជាធរមានមិនបានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែអ៊ីស្រាអែល បញ្ជូនយន្តហោះចម្បាំង វាយប្រហារទីតាំងមួយដោយសង្ស័យថា ជាឃ្លាំងស្តុករ៉ុកកែតរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ហើយចោទថា ក្រុមសកម្មប្រយុទ្ធនេះ រំលោភកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយបារាំងនិងសហរដ្ឋអាមេរិក។

(រូបថត៖ AP)

កងកម្លាំងការពារអ៊ីស្រាអែល «IDF» បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ថា «យើងឃើញមានសកម្មភាពគួរឲ្យសង្ស័យនៅឃ្លាំងស្តុករ៉ុកកែតរយៈចម្ងាយមធ្យមរបស់ក្រុមហេសបូឡា នាភាគខាងត្បូងប្រទេសលីបង់ ដូច្នេះក៏សម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងទៅ ដើម្បីបញ្ឈប់ការគំរាមកំហែងទាំងនោះ។ ទាហានអ៊ីស្រាអែល ក៏ដាក់ពង្រាយទៅទីនោះផងដែរ ដើម្បីទប់ស្កាត់កុំឲ្យមានការរំលោភបំពានបទឈប់បាញ់»។

នេះគឺជាលើកដំបូងហើយ ដែលអ៊ីស្រាអែល វាយប្រហារពីអាកាសលើភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហេសបូឡា ចូលជាធរមានកាលពី២ថ្ងៃមុន។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការពន្យល់លម្អិតពីភាគីណាមួយទេ ពាក់ព័ន្ធរឿងនេះ។

សូមបញ្ជាក់ជាថ្មី បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមាននៅម៉ោង៤ព្រឹក ថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែទោះមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងកម្លាំងរបស់លោក Benjamin Netanyahu ប្រកាសថា ​ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ហើយព្រមានដល់ជនស៊ីវិលដែលភៀសខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ថា កុំទាន់វិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។

(រូបថត៖ AP)

ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេ​សលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។

កិច្ចព្រមព្រៀង​នេះ​គូសបញ្ជាក់​ថា ក្រុមហេសបូឡានិង​អ៊ីស្រាអែល​ ​មាន​ពេល៦០ថ្ងៃ​ដើម្បី​ដក​កងកម្លាំងនិង​សព្វាវុធ​ចេញពី​តំបន់និង​ខ្សែបន្ទាត់​ខៀវ «Blue Line» ដែលគេស្គាល់ថា ជា​ព្រំដែន​ក្រៅ​ផ្លូវការ​រវាង​ប្រទេស​លីបង់និង​អ៊ីស្រាអែល។ លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព ៥ ០០០នាក់ទៅភាគខាងត្បូងប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទោះមានបទឈប់បាញ់ តែអ៊ីស្រាអែល ប្រកាសរក្សាសិទ្ធិវាយប្រហារក្រុមហេសបូឡា

The post អ៊ីស្រាអែល ចោទហេសបូឡា រំលោភបទឈប់បាញ់ ហើយក៏បើកការវាយប្រហារតែម្តង appeared first on Kampuchea Thmey Daily.

ប្រជាជន​លីបង់​រាប់ពាន់នាក់ត្រឡប់ទៅ​ផ្ទះ​សម្បែង​វិញ ក្រោយ​បទឈប់បាញ់​ចូល​ជាធរមាន​
មនុស្សជាច្រើនបានត្រឡប់ទៅផ្ទះសម្បែង​របស់​ពួក​គេ​វិញ បន្ទាប់ពីមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុម​ហេស​បូឡា​ បានចូលជាធរមាន តំបន់ភាគច្រើននៃប្រទេសលីបង់បានស្ងប់ស្ងាត់ពីការបាញ់ប្រហារជាលើកដំបូង បន្ទាប់ពីជម្លោះរយៈពេល​១៤ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២៨ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

អ្នកស្រុកដែលបានផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសលីបង់ បានចាប់ផ្តើមត្រឡប់ទៅផ្ទះរបស់ពួកគេវិញចំពេលមានការប្រារព្ធពិធីជាច្រើនម៉ោងបន្ទាប់ពីបទឈប់បាញ់បានចាប់ផ្តើមនៅម៉ោង​៤ព្រឹកកាលពីថ្ងៃពុធ។

ទោះបីមាន​ការព្រួយបារម្ភ​ថាតើ «បទឈប់បាញ់នឹងរក្សានិងនាំ»ទៅដល់ការបញ្ចប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍រវាងយោធាអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់នោះ ក៏មានការផ្តល់ជំនួយសង្គ្រោះដល់ប្រទេសនេះផងដែរ។ តាមរយៈរូបភាពគេឃើញ មានក្រុម​គ្រួសារ​ជាច្រើនចាប់​ផ្តើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ផ្គើន​នឹង​ការ​ព្រមាន​យោធា​អ៊ីស្រាអែល​មិន​ឱ្យ​ត្រឡប់​ទៅ​តំបន់​ដែល​ខ្លួន​បាន​ជម្លៀស​ដោយ​បង្ខំ។

បទឈប់បាញ់នៅលីបង់នេះអាចផ្តល់ការតបស្នងដល់ប្រជាជនលីបង់ ១,​២​លាននាក់ដែលភៀសខ្លួនដោយការប្រយុទ្ធគ្នា និងជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេតាមព្រំដែន។ ទោះយ៉ាងណាដោយសារទំហំដ៏ធំនៃយុទ្ធសាស្ត្ររបស់យោធាអ៊ីស្រាអែលឲ្យជម្លៀសដោយបង្ខំ និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា បន្សល់កាកសំណល់ពាសពេញទីប្រជុំជន និងទីក្រុងមានន័យថា មនុស្សជាច្រើនប្រហែលជាមិនមានអ្វីច្រើនដើម្បីត្រឡប់ទៅវិញទេ។

លើសពីនេះយ៉ាងហោចណាស់មនុស្ស ៣៨២៣ នាក់ត្រូវបានសម្លាប់ និង ១៥៨៥៩នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ចាប់តាំងពីសង្រ្គាមនៅលើតំបន់ហ្គាហ្សាបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។

(រូបភាព៖ AP)

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងបារាំងដែលអនុម័តដោយអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអង្គារ អំពាវនាវឱ្យមានការផ្អាករយៈពេលពីរខែដំបូងក្នុងការប្រយុទ្ធគ្នា និងតម្រូវឱ្យក្រុមហេសបូឡា បញ្ចប់វត្តមានប្រដាប់អាវុធរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកងទ័ពអ៊ីស្រាអែលត្រូវត្រឡប់ទៅព្រំដែនរបស់ពួកគេវិញ។

ទាហានលីបង់រាប់ពាន់នាក់បន្ថែមទៀត និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនឹងដាក់ពង្រាយនៅភាគខាងត្បូង ហើយក្រុមអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងតាមដានការអនុលោមតាមច្បាប់។

ទោះយ៉ាងណាអ៊ីស្រាអែលនៅតែកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

ប៉ុន្តែលោកប្រធានាធិបតី ចូ បែដិន កាលពីថ្ងៃអង្គារបាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើការជំរុញមួយផ្សេងទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់បទឈប់បាញ់នៅទីនោះ ដើម្បីដោះលែង​ចំណាប់ខ្មាំង​រាប់សិប​នាក់​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

អត្ថបទ៖ ប៊ុន សុភាព

The post ប្រជាជន​លីបង់​រាប់ពាន់នាក់ត្រឡប់ទៅ​ផ្ទះ​សម្បែង​វិញ ក្រោយ​បទឈប់បាញ់​ចូល​ជាធរមាន​ appeared first on Kampuchea Thmey Daily.