សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន Archives - Kampuchea Thmey Daily

ជំនួបក្ដៅត្រាំ-ស៊ី នៅប៉េកាំងសប្ដាហ៍នេះ​ នឹងផ្ដោតលើពាណិជ្ជកម្ម រ៉ែកម្រ និងវិបត្តិអ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​រំពឹងថានឹងផ្តោត​លើបញ្ហា​ពាណិជ្ជកម្ម ការវិនិយោគ និងរ៉ែសំខាន់ៗ នៅ​ពេលមេដឹកនាំទាំង២ ជួបគ្នានៅទីក្រុងប៉េកាំង​ក្នុង​សប្តាហ៍នេះ ​ខណៈមហាអំណាចសេដ្ឋកិច្ចទាំង២សម្លឹងដោះស្រាយភាពតានតឹងនៃទំនាក់ទំនងដែលបង្កឡើងដោយពន្ធ ត្រាំ និងផលប្រយោជន៍ភូមិសាស្រ្តនយោបាយ។

លោក ត្រាំ និងស៊ី នឹ​ងជួបគ្នាផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាងកន្លះឆ្នាំ ដោយ​ ត្រាំ ​គ្រោង​​ធ្វើដំណើរទៅដល់ក្រុងប៉េកាំងនៅថ្ងៃពុធ ហើយការពិភាក្សារវាងមេដឹកនាំទាំង២ នឹងរៀបចំឡើងនាថ្ងៃព្រហស្បតិ៍-សុក្រ ដោយ​រួមបញ្ចូលបញ្ហាផ្សេងៗ ដូចជា​ការបន្ថែមពេលអនុវត្ត «​បទឈប់បាញ់នៃសង្គ្រាមពាណិជ្ជកម្ម​»​​ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់ព័ត៌មាន​ពីប្រភពមន្រ្តីអាមេរិក​ដោយ​មិនបញ្ចេញឈ្មោះ។ ​វាគឺជាដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅចិន​ជាលើកដំបូងរាប់តាំងពីឆ្នាំ ២០១៧។

​មេដឹកនាំទាំង២ ក៏​រំពឹងថានឹងប្រកាសពីកិច្ចព្រមព្រៀងដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ​ រួមទាំងវេទិកា​សម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ខណៈចិន​នឹងបង្ហាញផែនការទិញ​យន្តហោះ Boeing ផលិតផលកសិកម្ម និងថាមពលរបស់អាមេរិក​។​

មន្រ្តីអាមេរិក​បាន​ឱ្យដឹងទៀតថា អនាគតនៃកិច្ចព្រមព្រៀងរ៉ែដ៏កម្រ ​ដែល​សំខាន់ជាយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មផលិតកម្ម និងបច្ចេកវិទ្យារបស់​អាមេរិក ក៏នឹង​ត្រូវលើកយកទៅពិភាក្សាផងដែរ។ យ៉ាងណាមិញ ប្រភព​មិនទាន់ច្បាស់នៅឡើយទេ​ថាតើមេដឹកនាំទាំង២ នឹង​​​បន្ថែមពេល​អនុវត្តកិច្ចព្រមព្រៀង។

គួរគូសបញ្ជាក់ថា ជំនួបត្រាំ-ស៊ី គ្រោងរៀបចំឡើង​ខណៈរដ្ឋាភិបាល​អាមេរិក-ចិន ព្យាយាមទប់ស្កាត់ភាពតានតឹងសេដ្ឋកិច្ចមិនឱ្យកើនឡើងម្តងទៀត ក្រោយ​ពន្ធ ត្រាំ ក្លាយជាបញ្ហាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំង២កាលពីឆ្នាំមុន។

លោក ត្រាំ និង ស៊ី បាន​ជួបគ្នាដោយផ្ទាល់ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ដោយភាគីបាន​ព្រមព្រៀងផ្អាក «ប្រយុទ្ធគ្នា» លើសង្រ្គាមពាណិជ្ជកម្មកាលនោះជាបណ្ដោះអាសន្ន។ យ៉ាងណាមិញ ភាពចម្រូងចម្រាស់នៅតែមាន​ក្រោមវិធានការជាបន្តបន្ទាប់របស់អាមេរិក និងការបន្តរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន។

មន្រ្តីអាមេរិក​និយាយថា ក្នុងជំនួបសប្ដាហ៍នេះដដែល អាមេរិកអាចនឹង​​ដាក់សម្ពាធលើចិន​ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរបស់​ប្រទេសនេះ​ជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ជាពិសេសការទិញប្រេងអ៊ីរ៉ង់របស់ចិន និងលំហូរនៃទំនិញប្រើប្រាស់បាន២មុខ (ស៊ីវិល និងយោធា) និងគ្រឿងបន្លាស់ឧស្សាហកម្ម ដែលអាចជួយពង្រឹងសមត្ថភាពយោធារបស់រុស្ស៊ី។

ថ្មីៗនេះ រ៉យទ័របាន​រាយការណ៍ថា លោក ត្រាំ បាន​ជំរុញឱ្យចិន​ប្រើប្រាស់ឥទ្ធិពលខ្លួនលើអ៊ីរ៉ង់ ​ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀង​ទូលំទូលាយ​ជាមួយ​អាមេរិក​ និងជួយបញ្ចប់ជម្លោះ​ដើម្បីបើកច្រកហ័រមូស្សឡើងវិញឱ្យ​បាន​ឆាប់។

បញ្ហា​តៃវ៉ាន់ក៏នឹង​ក្លាយជាប្រធានបទធំមួយផងដែរ ក្នុងជំនួបត្រាំ-ស៊ី ជាមួយ​នឹង​បញ្ហាស្មុគស្មាញផ្សេងៗទៀតរួមទាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះឈីប និងការប្រកួតប្រជែងបច្ចេកវិទ្យា។ កន្លងមក ចិន​តែងតែសម្ដែងការមិនសប្បាយចិត្ត ចំពោះការគាំទ្ររបស់អាមេរិក​លើតៃវ៉ាន់ រួមទាំងការលក់អាវុធឱ្យកោះ ដែលចិនចាត់ទុកថាជារបស់ខ្លួនមួយនេះ។

​ក្រៅពីនោះ បញ្ញាសិប្បនិម្មិត (AI) គឺជាក្តីបារម្ភកាន់តែខ្លាំង​សម្រាប់រដ្ឋបាល ត្រាំ ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃគំរូ AI ទំនើបរបស់ចិន។ ប្រភព​មន្ត្រីអាមេរិកបាននិយាយថា ភាគីទាំង២ ត្រូវការ «បណ្តាញទំនាក់ទំនង» ដើម្បីការពារការយល់ច្រឡំ ឬជម្លោះទាក់ទងនឹងបច្ចេកវិទ្យា AI។ ជាមួយគ្នានោះ អាមេរិក​ក៏អាចនឹង​លើកឡើងពីបញ្ហានុយក្លេអ៊ែរ ប៉ុន្តែចិនអាចនឹង​បន្តមិនពិភាក្សាលើបញ្ហានេះ​ ដោយ​ប្រភព​មួយរូបបាន​បញ្ជាក់ថា ចិន​បានបង្ហាញជាឯកជនថា ខ្លួន «គ្មានចំណាប់អារម្មណ៍ក្នុងការអង្គុយពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរប្រភេទណាមួយ ឬអ្វីផ្សេងទៀត ដែលទាក់ទងនឹងចំណុចនេះទេ»៕

The post ជំនួបក្ដៅត្រាំ-ស៊ី នៅប៉េកាំងសប្ដាហ៍នេះ​ នឹងផ្ដោតលើពាណិជ្ជកម្ម រ៉ែកម្រ និងវិបត្តិអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

លទ្ធផល​ជំនួបត្រាំ-ស៊ី៖ អាមេរិកកាត់បន្ថយពន្ធលើចិន ខណៈ ត្រាំ ព្រម​ទៅចិនឆ្នាំក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅជំនួប​ដោយផ្ទាល់ជាមួយ​សមភាគីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ ថា «​ល្អអស្ចារ្យ​» ដោយ​អាមេរិកនឹង​ទម្លាក់ពន្ធលើទំនិញចិន ជាថ្នូរនឹង​ការព្រមព្រៀងរបស់ចិន​ផ្សេងៗ រួមទាំងការបន្តទិញសណ្ដែកសៀងអាមេរិក​ និងការបើក​​​លំហូរនាំចេញរ៉ែកម្រឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​ AP និងរ៉យទ័រ។

ក្រៅតែពីនេះ​ លោក ត្រាំ បាន​ឱ្យដឹងថា លោកនឹង​ធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននៅខែមេសា ឆ្នាំ ២០២៦ ហើយលោក ស៊ី នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​វិញ​នៅ​ក្រោយ​នោះ។

លោក ត្រាំ ថ្លែងនៅលើយន្តហោះ Air Force One ក្រោយប្រជុំ ១០០ នាទីជាមួយ​លោក ស៊ី ថា៖ «ខ្ញុំគិតថាជំនួបគឺប្រព្រឹត្តទៅល្អអស្ចារ្យ»។ លោកបាន​គូសបញ្ជាក់ថា ជាលទ្ធផលនៃជំនួបប្រជុំចរចា ​អាមេរិក​​​​បាន​​យល់ព្រមទម្លាក់ពន្ធលើចិន​ពី ៥៧% មកត្រឹម ៤៧% ខណៈពន្ធលើទំនិញពាក់ព័ន្ធនឹង​ហ្វេនតានីល ត្រូវបាន​ទម្លាក់ចុះពី ២០% មកត្រឹម ១០%។ នោះជាថ្នូរនឹង​ការព្រមព្រៀងពីចិន ដែល​នឹង​បន្តទិញសណ្ដែក​សៀង​អាមេរិក ​និង​បង្ក្រាបការជួញដូរសារធាតុថ្នាំហ្វេនតានីលខុសច្បាប់​ជាដើម​។

ជុំវិញ​បញ្ហារ៉ែកម្រឯណោះវិញ លោក ត្រាំ បាន​និយាយថា ចិន​បាន​យល់ព្រម​រក្សាលំហូរនាំចេញទៅកាន់ពិភព​លោក​ ដែលជាផ្នែកមួយ​នៃកិច្ចព្រមព្រៀងរយៈពេល​ ១ ឆ្នាំ។ ​លោក​ប្រាប់អ្នកយកព័ត័មាន​នៅលើ យន្តហោះ Air Force One៖ «បញ្ហារ៉ែដ៏កម្រទាំងអស់ ត្រូវបានដោះស្រាយរួចរាល់។ ​អ្នកអាចនិយាយបានថា  នេះជាបញ្ហាពិភព​លោក វាមិនត្រឹមតែជាបញ្ហារបស់អាមេរិកនោះទេ»។

ក្នុងសេចក្ដីថ្លែងការណ៍ចេញនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងពាណិជ្ជកម្មចិន​បាន​ប្រកាសបញ្ជាក់ថា ការរឹតត្បឹតលើរ៉ែកម្រ និងបច្ចេកវិទ្យាពាក់ព័ន្ធនឹង​រ៉ែកម្រ ដែលប្រកាសឡើងនៅថ្ងៃទី ៩ តុលា ​នឹង​ត្រូវផ្អាកសិន​រយៈពេល ១​ឆ្នាំ។ យ៉ាងណាមិញ​ នេះជាសេចក្ដីថ្លែងការណ៍ពីជំំនួបចរចារបស់​ក្រុមមន្រ្តីអាមេរិក-ចិន នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន​កាលពីថ្ងៃអាទិត្យ ដើម្បីបង្កើតក្របខណ្ឌសម្រាប់ជំនួបត្រាំ-ស៊ី។

ក្រៅពីនោះ ក្រសួង​បាន​ឱ្យដឹងថា ចិន និង​អាមេរិក បានឈានដល់ការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការហ្វេនតានីល និងការពង្រីកពាណិជ្ជកម្មកសិកម្ម។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួ។

គួរគូសបញ្ជាក់ថា ចិនបាន​​​រឹតត្បឹត​ការនាំចេញរ៉ែកម្រ​ ដែល​ជាសមាសធាតុសំខាន់ក្នុងផលិតកម្មរថយន្តអគ្គិសនី យន្តហោះ និងអាវុធជាដើម នៅខែមេសា ក្រោយ​លោក ត្រាំ ប្រកាសពន្ធលើចិន​ជាបន្តបន្ទាប់។ ចិន​ប្រកាសជុំថ្មីនៃការរឹតបន្តឹងនេះនៅខែតុលា​ ដោយរួមបញ្ចូលទាំងបច្ចេកវិទ្យាពាក់ព័ន្ធនឹង​រ៉ែកម្រ ​ដែល​​ធ្វើឱ្យ​កម្ដៅបញ្ហា​ពាណិជ្ជកម្មកើនឡើងជាថ្មី នៅពេល​លោក ត្រាំ ប្រកាសពន្ធបន្ថែមថ្មី ១០០% ​លើ​ចិន​ ដើម្បីជាការឆ្លើយតប ដោយ​គ្រោងនឹង​ចូលជាធរមាននៅដើមខែវិច្ឆិកា។ យ៉ាងណាមិញ លោក ត្រាំ និងមន្រ្តីជាន់ខ្ពស់របស់លោកបាន​និយាយថា ក្រុមអ្នកចរចានៃប្រទេសទាំង២ បាន​សម្រេចបាន​ក្របខណ្ឌថ្មីដើម្បីបញ្ចៀសពន្ធ​នេះ នៅខាងក្រៅកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ​។

​​ពាក់ព័ន្ធនឹង​ការវិវត្តចុងក្រោយដូចគ្នា សារព័ត៌មាន​រដ្ឋចិន​ឯណោះវិញ បាន​ចុះផ្សាយថា លោក ស៊ី បាន​ថ្លែងក្រោយ​ជំនួបនៅថ្ងៃព្រហស្បតិ៍ថា លោក និងលោក​ ត្រាំ ​បាន​ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងពាណិជ្ជកម្ម។

លោក ស៊ី បាន​បន្តថា ភាគីទាំង ២ មានទស្សនវិស័យល្អសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការ​ប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ការ​បោកប្រាស់អនឡាញ​ និងការលាងលុយកខ្វក់ជាដើម។

​ប្រធានាធិបតីដដែលបន្តថា ចិនមិនដែលស្វែងរកការប្រកួតប្រជែង ឬជំនួសអំណាច​ប្រទេសណាមួយឡើយ ​តែ​​ផ្តោតលើការធ្វើអាជីវកម្មរបស់ខ្លួនឱ្យបានល្អ។ ហើយ​លើសពីនេះ សេដ្ឋកិច្ចរបស់​ចិនគឺដូចជាមហាសមុទ្រ ដូចនេះ ចិនមានទំនុកចិត្ត និងមានសមត្ថភាពក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមគ្រប់ប្រភេទ​៕

The post លទ្ធផល​ជំនួបត្រាំ-ស៊ី៖ អាមេរិកកាត់បន្ថយពន្ធលើចិន ខណៈ ត្រាំ ព្រម​ទៅចិនឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

អាមេរិក និងចិនសម្រេចក្របខណ្ឌពាណិជ្ជកម្ម​បញ្ចៀសពន្ធ ១០០%ថ្មី ​ក្រៅកិច្ចប្រជុំកំពូលអាស៊ាន
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) បានឱ្យដឹកកាលពីថ្ងៃអាទិត្យថា ​ក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មី សហរដ្ឋអាមេរិក និងចិនទំនង​នឹងបញ្ចៀសពន្ធបន្ថែមថ្មី ១០០% របស់ប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញចិន​ ដែលគ្រោងចូលជាធរមាន​នៅថ្ងៃទី ១ វិច្ឆិកា។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ លោក បេសិនថ៍ បានថ្លែងថា ក្របខណ្ឌពាណិជ្ជកម្មថ្មី​សម្រេចឡើងក្រោយ​មានការចរចារយៈពេល២ថ្ងៃជាប់ៗរវាងតំណាងពាណិជ្ជកម្ម​អាមេរិក លោក​ Jamieson Greer ​និងឧបនាយករដ្ឋមន្ត្រីចិន លោក​ He Lifeng និងមន្រ្តីចរចាពាណិជ្ជកម្មកំពូលចិន លោក​ Li Chenggang ខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។

លោកប្រធានាធិបតី ត្រាំ គ្រោងនឹង​ជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅប្រទេសកូរ៉េខាងត្បូង ខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Apec) ដើម្បីចរចាជម្លោះពាណិជ្ជកម្ម​រវាងប្រទេសមហាអំណាចទាំង២។

លោក បេសិនថ៍ ថ្លែងថា៖ «ខ្ញុំគិតថាយើងមានក្របខណ្ឌដ៏ជោគជ័យមួយ សម្រាប់ថ្នាក់ដឹកនាំដើម្បីពិភាក្សានៅថ្ងៃព្រហស្បតិ៍»។  ​

​លោករំពឹងថា លទ្ធភាព​កិច្ចព្រមព្រៀងថ្មីនឹង​ពន្យារពេលអនុវត្តពន្ធខ្ពស់់ហួសកាលកំណត់ចាស់ ១០ វិច្ឆិកា ​ហើយចិននឹង​ទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក​ឡើងវិញ បន្ទាប់ពីឈប់ទិញទាំងស្រុងនៅខែកញ្ញា ដោយងាកទៅទិញប្រេស៊ីល និងអាហ្សង់ទិន វិញ។ ​

ជាមួយ​គ្នានេះ រដ្ឋមន្រ្តីដដែល​ក៏រំពឹងផងដែរថា ចិន​នឹង​ពន្យារពេលអនុវត្តការរឹតត្បឹតរ៉ែកម្រ និងពិចារណាវាឡើងវិញ។ បញ្ហារ៉ែកម្រនេះ គឺជាស្នូលនៃភាពតានតឹងពាណិជ្ជកម្ម​ថ្មី ដែល​ធ្វើឱ្យលោកប្រកាសពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន៕

The post អាមេរិក និងចិនសម្រេចក្របខណ្ឌពាណិជ្ជកម្ម​បញ្ចៀសពន្ធ ១០០%ថ្មី ​ក្រៅកិច្ចប្រជុំកំពូលអាស៊ាន appeared first on Kampuchea Thmey Daily.

ត្រាំ នៅតែជួប​ ស៊ី ដដែលចុងខែនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មថ្មី
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក​ ស្កុត បេសិនថ៍ (Scott Bessent) បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ  នៅនឹង​តែជួបជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមការគ្រោងទុកដដែល នៅចុងខែនេះ ខណៈដែលភាគីទាំង២សម្លឹងមើលការបន្ថូរបន្ថយភាពតានតឹងពាណិជ្ជកម្ម​​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការឱ្យយ៉ាងដូច្នេះថារ​បស់លោក បេសិនថ៍ ធ្វើឡើងស្របពេលដែល​សង្រ្គាមពាណិជ្ជកម្ម​អាមេរិក-ចិន ផ្ទុះឡើងជាថ្មីកាលពីសប្ដាហ៍មុន ក្រោយ​លោក ត្រាំ ប្រកាសដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន​ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងដាក់ការរឹតត្បឹតថ្មីលើការនាំចេញរ៉ែកម្រ។ ជាមួយ​នឹង​ការឆ្លើយតបនោះ លោក ត្រាំ ក៏បាន​គំរាមលុបចោលជំនួប​ជាមួយ​លោក ស៊ី ដែល​គ្រោងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាប្រទេសកូរ៉េខាងត្បូង ចុងខែនេះផងដែរ។

លោក បេសិនថ៍ បាននិយាយថា មន្រ្តីអាមេរិក និងចិន បាន​ប្រាស្រ័យទាក់ទងគ្នាច្រើនដងហើយកាលពីចុងសប្ដាហ៍កន្លងទៅ ហើយមាន​ការរំពឹងទុកពីកិច្ចប្រជុំទ្វេភាគីបន្ថែម​ទៀត។ ​លោកបានប្រាប់បណ្ដាញទូរទស្សន៍ Fox Business Network ៖ «យើងបានកាត់បន្ថយ​ភាពតានតឹងបាន​យ៉ាងច្រើន»។

លោកបាន​បន្ថែមយ៉ាងដូច្នេះថា៖ «លោក​ប្រធានាធិបតី ត្រាំ បាននិយាយថាពន្ធ(ថ្មីលើចិន)នឹងមិនទាន់ចូលជាធរមាន​ទេ រហូតទាល់តែថ្ងៃទី ១ វិច្ឆិកា។ លោក និងប្រធានបក្ស[កុម្មុយនិស្តចិន] លោក ស៊ី នឹង​ជួបគ្នានៅប្រទេសកូរ៉េ។ ​ខ្ញុំជឿថា កិច្ចប្រជុំនឹងនៅតែបន្តមាន»។

ក្រសួងពាណិជ្ជកម្មរបស់ចិនឯណោះវិញ បាន​ឱ្យដឹងនៅថ្ងៃអង្គារនេះថា ​ខ្លួនបានជូនដំណឹងជាមុនហើយ​ដល់សហរដ្ឋអាមេរិកអំពី​គម្រោងរឹតបន្តឹង​ការនាំចេញរ៉ែកម្រ​។ ក្រសួង​បញ្ជាក់ថា ភាគីទាំង២នៅតែ​ទាក់​ទង​គ្នាដោះស្រាយបញ្ហា​។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​មិនអាចស្នើឱ្យមាន​ការចរចា ហើយចេញវិធានការគំរាមកំហែងចិនថ្មីៗបន្តបន្ទាប់គ្នានោះទេ។

​កាលពីថ្ងៃអាទិត្យ ចិន​បាន​ទទូចថា វិធានការរបស់​អាមេរិកគឺជាការលាក់ពុតបែបស្ដង់ដារ២ ដោយ​មិនគិតពីការរឹតបន្តឹងរបស់់ខ្លួនលើ​ការនាំចេញបច្ចេកវិទ្យា និងបន្ទះឈីបទំនើបៗទៅចិន​នាពេលកន្លង​មក​​។ ការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន ធ្វើឡើងក្រោយ​ហេតុផលសន្ដិសុខជាតិ ដោយមិនកំណត់គោលដៅតែអាមេរិកប៉ុណ្ណោះទេ៕

The post ត្រាំ នៅតែជួប​ ស៊ី ដដែលចុងខែនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មថ្មី appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិ​ស្ទុះឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងនៅសប្ដាហ៍មុន
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញនៅថ្ងៃចន្ទនេះ ក្រោយពីធ្លាក់ចុះប្រហែល​ ៤ ភាគរយ ពេល​បិទការ​ជួញដូរកាលពីថ្ងៃសុក្រ​ ដល់ចំណុចទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ៩៤ សេន ឬ ១,៥ ភាគរយ ដល់ ៦៣,៦៧  ដុល្លារ/បារ៉ែល ​គិត​ត្រឹមម៉ោងជាង ៤ នៅទីក្រុងហុងកុង​ ។ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate កើនឡើង ៨៩ សេន ឬ ១,៥៤ ភាគរយ ដល់ ៥​៩,៨១ ដុល្លារ/បារ៉ែល។​

ការធ្លាក់ចុះខ្លាំងកាលពីថ្ងៃសុក្រ កើតឡើងនៅពេលដែល​លោក ត្រាំ បាន​ប្រកាសដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ដែល​ធ្វើឱ្យ​សង្រ្គាមពាណិជ្ជកម្ម​តានតឹងជាថ្មី ហើយបង្កក្ដីបារម្ភភាព​មិនប្រាកដប្រជាសេដ្ឋកិច្ច។

ការស្ទុះងើបឡើងវិញនៅថ្ងៃចន្ទនេះ កើតឡើងនៅពេលដែលវិនិយោគិនផ្ដោតលើ​ការរំពឹងនៃកិច្ចចរចារវាងចិន និងអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង។ កំណើនតម្រូវការប្រេងរបស់ចិន ក៏រួមចំណែកដល់កំណើនផងដែរ។ ទិន្នន័យគយចិនបានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ប្រទេស​ក្នុងខែកញ្ញាបានកើនឡើង ៣,៩ ភាគរយ ​ដល់ ១១,៥ លាន​បារ៉ែល/ថ្ងៃ។ ​

គួរគូសបញ្ជាក់ថា តម្លៃប្រេងធ្លាប់ធ្លាក់ចុះខ្លាំងម្ដងហើយនៅខែមីនា និងមេសា ឆ្នាំនេះ ដោយ​សារ​តែ​សង្រ្គាម​ពាណិជ្ជកម្ម​ ដែលផ្ទុះឡើងដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដដែល៕

The post តម្លៃប្រេងអន្តរជាតិ​ស្ទុះឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងនៅសប្ដាហ៍មុន appeared first on Kampuchea Thmey Daily.

ចិនចោទ​អាមេរិកថាលាក់ពុត ដែលធ្វើ​ឱ្យ​សង្រ្គាម​​ពាណិជ្ជកម្មតានតឹងជាថ្មី
ប្រទេស​ចិន​កាលពីថ្ងៃអាទិត្យ បាន​ចោទប្រកាន់សហរដ្ឋអាមេរិកថាលាក់ពុតដោយ​ប្រើ «បែបផែន​ស្ដង់ដារ២» ចំពោះការដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន​ ដែលធ្វើឱ្យ​សង្រ្គាមពាណិជ្ជកម្ម​រវាងមហាអំណាចសេដ្ឋកិច្ចពិភព​លោក​ទាំង២ កើនកម្ដៅជាថ្មី។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មា​នរ៉យទ័រ និងកាសែតរដ្ឋចិន Global Times។

ការបន្ថែមពន្ធ ដែល​​​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ប្រកាស​កាលពីថ្ងៃសុក្រ ធ្វើឡើង ១ ថ្ងៃ​ក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ចេញនូវ​វិធានការរឹតត្បឹតថ្មីលើការនាំចេញរ៉ែកម្រ។ វិធានការថ្មីរបស់ប្រទេសទាំង២ ចូលជាធរមាន​នៅថ្ងៃទី ១ វិច្ឆិកា។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍ដ៏វែង​ថា ​ការដាក់ចេញនូវវិធានការរឹតត្បឹតការនាំចេញរ៉ែកម្រ ធ្វើឡើង​ក្រោយ​អាមេរិកចេញវិធានការផ្សេងៗកំណត់លើគោលដៅចិនជាបន្តបន្ទាប់ ក្រោយ​​ពីកិច្ចប្រជុំទ្វេភាគី នៅប្រទេសអាស្ប៉ាញ កាលពីខែកញ្ញា។ ​ក្នុងនោះ ក្រសួងបាន​លើកឡើងថា អាមេរិក​បាន​បន្ថែមក្រុមហ៊ុនចិន​ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ហើយ​​ថែមទាំងបាន​កំណត់ថ្លៃកំពង់ផែសម្រាប់នាវាដែលជាប់ទាក់ទងចិន​ផងដែរ។ ​

ក្រសួងពាណិជ្ជកម្មបាន​និយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិក​បង្ហាញពីការអនុវត្ត «ស្ដង់ដារ ២ ដដែលៗ» ​ហើយ «សកម្មភាពរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ប្រទេសចិន ​បរិយាកាសនៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និង​សន្តិសុខ និងស្ថិរភាពនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់សកល​។ ​ចិន​ត្រូវ​ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ​សកម្មភាពទាំងនោះ»។

ចិន​មិនបាននិយាយ​ថា ការរឹតត្បឹតរ៉ែកម្ររបស់ខ្លួន​ ធ្វើឡើងដើម្បីសងសឹកអាមេរិកនោះទេ​ ប៉ុន្តែថា វាធ្វើឡើងក្រោមហេតុផលសន្ដិជាតិ ជាពិសេសក្ដីបារម្ភដែលថា រ៉ែកម្ររបស់ចិន​ត្រូវបាន​ប្រើប្រាស់​ក្នុងទំនើបកម្មយោធារបស់ប្រទេសដទៃ ​ខណៈបច្ចុប្បន្ន ពិភព​លោកជួបនូវ «ជម្លោះយោធាជាញឹកញាប់»។ ក្រសួងបញ្ជាក់ផងដែរថា ការរឹតត្បឹតរបស់ខ្លួន មិនមែនជាការហាមឃាត់ទេ ដោយ​ចិន​នៅតែផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដែលយករ៉ែកម្រចិន​សម្រាប់គោលបំណងស៊ីវិល។

ក្រសួងពាណិជ្ជកម្មចិន ក៏​បាន​ច្រានចោលផងដែរនូវការចោទប្រកាន់របស់លោក ត្រាំ កាលពីថ្ងៃសុក្រដែលថា ចិន​​ ដែល​កាន់តែ «អរិភាពទៅៗ» កំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន​ក្នុងវិស័យរ៉ែកម្រ​ ដើម្បីវាយប្រហារប្រទេសដទៃ រួមទាំងសហរដ្ឋអាមេរិក។ ​

គួរសម្គាល់់ថា ចិន​ក្ដោបក្ដាប់ ៧០ ភាគរយ នៃការទាញយក និង ៩០ ភាគរយ នៃការចម្រាញ់រ៉ែកម្រទូទាំងពិភព​លោក ខណៈរ៉ែកម្របានក្លាយជាប្រធានបទស្នូលមួយ​ក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន ដែល​មិន​ទាន់សម្រេចបាន​ជាដុំកំភួនលើការព្រមព្រៀងរយៈពេលវែងណាមួយ​។

ចិន​បានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែល​គេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងរថយន្តអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះ កាលពីដើមឆ្នាំនេះ ក្រោយ​លោក ត្រាំ បាន​ប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន​។ ចំណាត់ការរបស់ចិនបាន​បង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ ចិន​បាន​ដាក់ការរឹតត្បឹតថ្មីលើការនាំចេញណាមួយ ដែលពាក់ព័ន្ធ​បច្ចេកវិទ្យា​ប្រើប្រាស់ក្នុងវិស័យរ៉ែកម្រចិន​ រួមទាំងបច្ចេកវិទ្យាទាញយក និងកែច្នៃជាដើម។ បទប្បញ្ញត្តិដែលប្រកាសដោយក្រសួងពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនបរទេស ឬអ្នកនាំចេញ មាន​អាជ្ញាប័ណ្ណពិសេសសម្រាប់​ការនាំចេញវត្ថុផ្សេងៗប្រើ​រ៉ែកម្រពីប្រទេសចិន។

ចិន​ក៏ដាក់បញ្ជូលរ៉ែកម្រ ៥ មុខ ទៀត ទៅក្នុងបញ្ជីរឹតត្បឹតដែលខ្លួនដាក់ចេញនៅខែមេសាផងដែរ។ រ៉ែកម្រលើពិភព​លោកមាន​តែ ១៧ មុខប៉ុណ្ណោះ ហើយពេលនេះ ចិន​កម្រិតការនាំចេញ ១២ មុខ ហើយ។

មែនទែនទៅ វិធានការរបស់លោក ត្រាំ និងចិន ចុងក្រោយ​ គឺជាការបន្តនៃភាពតានតឹងពាណិជ្ជកម្មសកល ដែលផ្ទុះឡើងជាថ្មី ក្រោយ​លោក​ ត្រាំ បាន​ប្រកាសពន្ធលើចិន​ និងពន្ធបដិការនៅមុន និង​ដើមខែមេសា ក្រោយ​លោកឡើងកាន់អំណាចនៅចុងខែមករា។ ​

ក្រៅតែពន្ធថ្មីលើចិន ​លោក ត្រាំ ក៏បាន​ប្រកាសផងដែរថា អាមេរិក​នឹង​ «ដាក់ការរឹតត្បឹតការនាំចេញ​​លើគ្រប់​ស៊ុសវែរទាំងអស់» ចាប់ពីថ្ងៃទី ១ វិច្ឆិកា ទទៅ។

បើមែនទែនទៅ វិធានការរឹតត្បឹត​ពាណិជ្ជកម្ម​ គឺជាផ្នែកមួយ​នៃសង្រ្គាម​ពាណិជ្ជកម្ម​រវាងអាមេរិក និងចិន​ ជាយូរណាស់មកហើយ។

កន្លងមក សហរដ្ឋអាមេរិក​បាន​រឹតត្បឹតការនាំចេញបច្ចេកវិទ្យាទំនើបៗ រួមទាំងបន្ទះឈីបសំខាន់ៗ ទៅកាន់ចិន ក្រោមហេតុផលសន្តិសុខជាតិ និងដើម្បីទប់ស្កាត់ទំនើបកម្មយោធារបស់ប្រទេសនេះ​។ ក្រោមហេតុផលនេះ​ ក្រសួងពាណិជ្ជកម្មចិន​បាន​និយាយនៅថ្ងៃអាទិត្យថា ការលើកឡើងរបស់លោក ត្រាំ ឆ្លុះបញ្ចាំងពី «ស្ដង់ដារ២» របស់សហរដ្ឋអាមេរិក។

ទោះបីបែបណាក៏ដោយ ចិន​ប្រកាន់់ជំហរថា ខ្លួន​មិនចង់បាន​សង្រ្គាមពាណិជ្ជកម្មនោះទេ ប៉ុន្តែ «យើងក៏មិនខ្លាចវាដែរ»៕

The post ចិនចោទ​អាមេរិកថាលាក់ពុត ដែលធ្វើ​ឱ្យ​សង្រ្គាម​​ពាណិជ្ជកម្មតានតឹងជាថ្មី appeared first on Kampuchea Thmey Daily.

កម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ផ្ទុះឡើងជាថ្មី ក្រោយ​ ត្រាំ គំរាមដាក់ពន្ធថ្មីលើចិន
កម្ដៅសង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន​ បាន​ផ្ទុះឡើងជាថ្មីកាលពីថ្ងៃសុក្រ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ក្រោយ​រដ្ឋាភិបាលក្រុងប៉េកាំងប្រកាសការរឹតត្បឹតថ្មីលើការនាំចេញពាក់ព័ន្ធនឹង​រ៉ែកម្រ។

ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក ត្រាំ បាន​និយាយថា ចិន​កាន់តែ «អរិភាព» ទៅៗ ដោយ​ «ពួកគេចង់ផ្ញើសំបុត្រទៅគ្រប់ប្រទេសទូទាំងពិភពលោកថា ពួកគេចង់រឹងត្បឹតការនាំចេញទៅគ្រប់ផ្នែកទាំងអស់នៃផលិតកម្ម ដែលពាក់ព័ន្ធនឹងរ៉ែកម្រ»។

លោក​បាន​អះអាងដោយ​មិនបញ្ជាក់ឱ្យច្បាស់ថា «ចំណាត់ការពាណិជ្ជកម្មប្រកដដោយអរិភាព» របស់ចិន ​បាន​បង្កការខាងសម្បារពីប្រទេសជាថ្រើនទូទាំងពិភពលោក ប៉ុន្តែ «គ្មានផ្លូវដែលចិន​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាប់ជំរិតពិភព​លោកនោះទេ»។

លោក ត្រាំ បាន​គំរាមលុបចោលជំនួបជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែល​នឹង​រៀបចំឡើងចុងខែនេះ នៅប្រទេសកូរ៉េខាងត្បូង ដោយ​និយាយថា ដោយសារតែចំណាត់ការរបស់ចិន «វាគ្មាន​ហេតុអ្វីដែលត្រូវជួបនោះទេ»។ លោកគំរាមទៀតថានឹង​ «ដាក់ពន្ធទ្រង់ទ្រាយធំលើគ្រប់ផលិតផលចិន​ដែលនាំចូលទៅសហរដ្ឋអាមេរិក» ខណៈមាន​វិធានការតបតផ្សេងទៀត ដែលកំពុងពិចារណាយ៉ាងហ្មត់ចត់។

ក្នុងការបង្ហោះដាច់ដោយឡែកនៅលើបណ្ដាញសង្គម Truth Social ដដែល លោក ត្រាំ បាន​ប្រកាសពីការដាក់ពន្ធ ១០០ ភាគរយ លើទំនិញចិន ដោយ​បន្ថែមពីលើអត្រាពន្ធដែលមាន​ស្រាប់ និងចូលជាធរមាន​ចាប់ពីថ្ងៃទី ១ វិច្ឆិកា តទៅ ពោលគឺចំថ្ងៃដែល​វិធានការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ចិនថ្មី ចូលជាធរមាន។

ជាមួយ​គ្នានោះ ចាប់ពីថ្ងៃ ១ វិច្ឆិកា ដូចគ្នា លោក ត្រាំ បន្តថា៖ «យើងនឹង​ដាក់ការរឹតត្បឹតការនាំចេញ​​លើគ្រប់ស៊ុសវែរទាំងអស់»។

មិនមាន​ការបញ្ជាក់ណាមួយ​ថាវិធានការស៊ុសវែរ នឹង​ត្រូវដាក់​លើគ្រប់ប្រទេសទាំងអស់ ឬក៏ចិនតែឯង នោះទេ។ ប៉ុន្តែកន្លងមក សហរដ្ឋអាមេរិក​បាន​រឹតត្បឹតការនាំចេញបច្ចេកវិទ្យាទំនើបៗ រួមទាំងបន្ទះឈីបសំខាន់ៗ ទៅកាន់ចិន ក្រោមហេតុផលសន្តិសុខជាតិ និងដើម្បីទប់ស្កាត់ទំនើបកម្មយោធារបស់ប្រទេសនេះ​។

គួររំឭកថា ប្រទេសចិន​បានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែល​គេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងរថយន្តអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះ កាលពីដើមឆ្នាំនេះ ក្រោយ​លោក ត្រាំ បាន​ប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន​។ ចំណាត់ការរបស់ចិនបាន​បង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

មែនទែនទៅ ចិន​ក្ដោបក្ដាប់ ៧០ ភាគរយ នៃការទាញយក និង ៩០ ភាគរយ នៃការចម្រាញ់រ៉ែកម្រទូទាំងពិភព​លោក ខណៈរ៉ែកម្របានក្លាយជាប្រធានបទស្នូលមួយ​ក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន ដែល​មិន​ទាន់សម្រេចបាន​ជាដុំកំភួនលើការព្រមព្រៀងរយៈពេលវែងណាមួយ​។

ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ ចិន​បាន​ដាក់ការរឹតត្បឹតថ្មីលើការនាំចេញណាមួយ ដែលពាក់ព័ន្ធ​បច្ចេកវិទ្យា​ប្រើប្រាស់ក្នុងវិស័យរ៉ែកម្រចិន​ រួមទាំងបច្ចេកវិទ្យាទាញយក និងកែច្នៃជាដើម។ បទប្បញ្ញត្តិដែលប្រកាសដោយក្រសួងពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនបរទេស ឬអ្នកនាំចេញ មាន​អាជ្ញាប័ណ្ណពិសេសសម្រាប់​ការនាំចេញវត្ថុផ្សេងៗប្រើ​រ៉ែកម្រពីប្រទេសចិន ចាប់ពី ០,១ ភាគរយ ឡើងទៅ។

ក្រៅតែពីនេះ ចិន​ក៏ដាក់បញ្ជូលរ៉ែកម្រ ៥ មុខ ទៀត ទៅក្នុងបញ្ជីរឹតត្បឹតដែលខ្លួនដាក់ចេញនៅខែមេសាផងដែរ ដោយ​រួមមាន​ Holmium, Erbium, Thulium, Europium និង Ytterbium។ ពីខែមេសា ចិន​បាន​ដាក់ការរឹតត្បឹតការនាំចេញលើរ៉ែកម្រ ៧ មុខ រួចហើយ រួមមាន​ Samarium, Gadolinium, Terbium, Dysprosium, Lutetium, Scandium និង Yttrium។ រ៉ែកម្រលើពិភព​លោកមាន​តែ ១៧ មុខប៉ុណ្ណោះ ហើយពេលនេះ ចិន​កម្រិតការនាំចេញ ១២ មុខ ហើយ។

ការប្រកាសពន្ធថ្មីរបស់លោក ត្រាំ និងវិធានការរឹតត្បឹតថ្មីរបស់ចិន គឺជាការបន្តនៃភាពតានតឹងពាណិជ្ជកម្មសកល ដែលផ្ទុះឡើងជាថ្មី ក្រោយ​លោក​ ត្រាំ បាន​ប្រកាសពន្ធលើចិន​ និងពន្ធបដិការនៅមុន និង​ដើមខែមេសា ក្រោយ​លោកឡើងកាន់អំណាចនៅចុងខែមករា។

ចិន និងអាមេរិក បានធ្លាក់ចុះទៅក្នុងសង្រ្គាម​ពន្ធគយ ដោយ​អាមេរិកដំឡើងពន្ធលើចិនជាបន្តបន្តបន្ទាប់ ១៤៥ ភាគរយ ហើយចិន​វាយបកវិញដោយដាក់ពន្ធជាបន្តបន្ទាប់ដល់ ១២៥ ភាគរយ។ ភាគីទាំង២ ព្រមព្រៀងគ្នានៅថ្ងៃទី ១២ ឧសភា លើការបន្ថយពន្ធ ១១៥ ភាគរយ រៀងៗខ្លួន ហើយ​អនុវត្តអត្រាពន្ធទាបនោះជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ ហើយព្រមព្រៀងគ្នា ៩០ ថ្ងៃបន្ថែមទៀត នៅពេលការព្រមព្រៀងចាស់ផុតកំណត់៕

The post កម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ផ្ទុះឡើងជាថ្មី ក្រោយ​ ត្រាំ គំរាមដាក់ពន្ធថ្មីលើចិន appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ៤% ពេលបិទការជួញដូរ ដោយសារសង្គ្រាមពាណិជ្ជកម្ម
តម្លៃប្រេងឆៅអន្តរជាតិ​បាន​ធ្លាក់ចុះជាង ៤ ភាគរយ ពេលបិទការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ក្រោម​ការឡើងកម្ដៅជាថ្មីនៃសង្រ្គាមពាណិជ្ជកម្ម ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធខ្ពស់បន្ថែមទៀតលើ​ចិន​ ក្រោយ​ចិន​ប្រកាសការរឹតត្បឹតថ្មីលើការនាំចេញពាក់ព័ន្ធនឹង​រ៉ែកម្រ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

តម្លៃប្រេងឆៅរបស់អាមេរិកម៉ាក WTI បាន​ធ្លាក់ចុះ ២,៦១ ដុល្លារ ឬ ៤,២៤ ភាគរយ ដោយ​បិទការជួញដូរនៅតម្លៃ ៥៨,៩០ ដុល្លារ/បារ៉ែល។ តម្លៃប្រេងអន្តរជាតិ​ម៉ាក Brent វិញ បាន​ធ្លាក់ចុះ ២,៤៩ ភាគរយ ឬ ៣,៨២ ភាគរយ ដោយបិទនៅតម្លៃ ៦២,៧៣ ដុល្លារ/បារ៉ែល។

អ្នកជំនាញបាន​លើកឡើងថា សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ដែល​ផ្ទុះឡើងជាថ្មីជុំវិញគោលនយោបាយពន្ធគយរបស់លោក ត្រាំ បាន​ស្រកស្រាន្តជាបណ្ដើរៗហើយ បើទោះជាគ្មាន​ការព្រមព្រៀងពាណិជ្ជកម្ម​ណាមួយ​រវាងប្រទេសទាំង២ក្ដីមកទល់ពេលនេះ។

យ៉ាងណាមិញ ការគំរាមរបស់លោក ត្រាំ កំពុងតែបង្កក្ដីបារម្ភជាថ្មីថា ពន្ធខ្ពស់ និងភាពមិនស្រពិចស្រពិលនៃគោលនយោបាយ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងប៉ះពាល់ដល់តម្រូវការប្រេង ដែលជាហេតុធ្វើឱ្យ​តម្លៃប្រេងធ្លាក់ចុះ។

តម្លៃប្រេងអន្តរជាតិ​បាន​រងសម្ពាធរួចហើយពាក់ព័ន្ធនឹង​កំណើន​តម្រូវការ ក្រោយ​អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បាន​ដំឡើងផលិតកម្មប្រេងក្នុងរយៈពេលប៉ុន្មានខែមកនេះ។ តម្លៃប្រេងធ្លាក់ចុះកាលពីថ្ងៃសុក្រ ក៏រួមចំណែកផងដែរ ដោយ​បិទឈប់បាញ់ប៉ាឡេស្ទីន-អ៊ីស្រាអែលនៅសប្ដាហ៍នេះ ដោយ​កាត់បន្ថយពីហានិភ័យនៃការផ្គត់ផ្គង់៕

The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ៤% ពេលបិទការជួញដូរ ដោយសារសង្គ្រាមពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.