សត្វផ្សោត Archives - Kampuchea Thmey Daily

គ្រួសារសត្វផ្សោតឃ្លាច ត្រូវបានប្រទះឃើញនៅក្នុងសហគមន៍នេសាទព្រែកត្នោតស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ឱ្យដឹងតាមទូរសព្ទថា រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ! នៅក្នុងផ្ទៃទឹកនៃសហគមន៍នេសាទព្រែកត្នោត យើងបានឃើញសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល។

លោក ស សូរិន ប្រាប់ថា រូបភាពនៃទិដ្ឋភាពដោយក្រុមការងារអភិរក្សសមុទ្របានប្រទះឃើញកូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញឪពុកម្តាយដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបន្តឲ្យដឹងទៀតថា រូបនៃទិដ្ឋភាពនេះបានបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត និងការរស់នៅដោយសុខសាន្តរបស់ពួកវានៅក្នុងតំបន់អភិរក្សដែលត្រូវបានការពារយ៉ាងដិតដល់។

អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានទម្លាក់ប្រអប់ថ្ម នៅតាមបណ្ដាតំបន់អភិរក្សនានា ដើម្បីបង្កើតជម្រកសិប្បនិម្មិតសម្រាប់ជីវៈចម្រុះនៅដែនសមុទ្ររបស់យើង។ ចាប់តាំងពីការចាប់ផ្ដើមនៅឆ្នាំ២០២៣មក ការបង្កើតជម្រកសិប្បនិម្មិត បានជួយឱ្យធនធានជីវៈចម្រុះនៅតំបន់ទាំងនេះកើនឡើង និងជួយលើកស្ទួយនិរន្តរភាពនៃផលជលផលរបស់ប្រជានេសាទក្នុងតំបន់ផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

The post គ្រួសារសត្វផ្សោតឃ្លាច ត្រូវបានប្រទះឃើញនៅក្នុងសហគមន៍នេសាទព្រែកត្នោតស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ appeared first on Kampuchea Thmey Daily.

​ដើមឆ្នាំ ២០២៦ កូនផ្សោត​កើត​ថ្មី​មានចំនួន ២​ក្បាល ខណៈពេញ​មួយ​ឆ្នាំ២០២៥ កូនផ្សោតកើតថ្មីមានចំនួន ៦ ក្បាល
កូនផ្សោតកើតថ្មី មានចំនួន ៦ក្បាល ក្នុងឆ្នាំ ២០២៥ និងនៅដើមឆ្នាំ២០២៦ កើតថ្មីមានចំនួន ២​ក្បាល ខណៈដែលសត្វផ្សោតទឹកសាបសរុបមានចំនួនប្រមាណជា ១១៤ក្បាល ក្នុងនោះ រស់នៅក្នុងខេត្តក្រចេះ មានប្រមាណជា ៨០ក្បាល។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ដែល​កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីអង្គការ WWF ប្រចាំនៅកម្ពុជា។

អភិបាលខេត្តក្រចេះបានឱ្យដឹងថា ខេត្តក្រចេះ មានទន្លេមេគង្គហូកាត់ប្រវែង ១៤០គីឡូម៉ែត្រ និងតំបន់អភិរក្សសត្វផ្សោត និងត្រីមេពូជធំៗ គឺរាប់ចាប់ពីតំបន់ក្បាលកោះទ្រង់ ដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង ៨៥ គីឡូម៉ែត្រ ដែលមានអន្លង់អភិរក្សចំនួន ៦២អន្លង់ ដែលរាប់បញ្ចូលទាំងអន្លង់អភិរក្សសត្វផ្សោត ត្រីមេពូជ និងជីវម្រុះ។

នៅរដូវរស្សាសត្វផ្សោតមានរស់នៅរាយប៉ាយតាមដងទន្លេ ប៉ុន្តែនៅរដូវប្រាំងសត្វផ្សោតទាំងនោះ តែង​តែ​មកផ្តុំគ្នារស់នៅតាមអន្លង់សំខាន់ៗចំនួន ៥ រួមមាន៖ អន្លង់កាំពីជ្រោយបន្ទាយ អន្លង់កន្ទុយកោះរងាវ អន្លង់កោះផ្តៅ អន្លង់ខ្សាច់ម៉ាកាក់/សំប៉ាន និងអន្លង់កោះដំបង។

សត្វផ្សោតទន្លេមេគង្គ ជានិមិត្តរូបដ៏អស្ចារ្យមួយរបស់ទន្លេមេគង្គ។ ផ្អែកតាមទិន្នន័យឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា សត្វផ្សោតទន្លេមេគង្គ ដែលធំពេញវ័យមានចំនួនប្រមាណ ៨៩ក្បាល តែប៉ុណ្ណោះ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា។ នៅរដូវប្រាំងចាប់ពីខែមករា ដល់ខែឧសភា ក្នុងកំឡុងពេលទឹកស្រក សត្វផ្សោតប្រមូលផ្តុំគ្នានៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ កន្លែងតាមដងទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ ខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន អន្លង់កាំពីជ្រោយបន្ទាយ ឬអន្លង់ផ្សោតកាំពី កំពុងទទួលបានការចាប់អារម្មយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស គឺភ្ញៀវអន្តរជាតិតែម្តង ដែលតែងតែមកទស្សនាសត្វផ្សោតជាប្រចាំថ្ងៃ មិនថាថ្ងៃបុណ្យ ឈប់សំរាក ឬថ្ងៃចុងសប្តាហ៍ឡើយ។ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រមណីយដ្ឋានអន្លង់ផ្សោតកាំពីទទួលបានភ្ញៀវទេសចរណ៍ សរុបរួមចំនួន ៥,៦៦០នាក់ ស្រី ២,៨៩៧នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិ សរុបចំនួន ៣,២៦៨នាក់ ស្រី ១,៦៧៩នាក់ និងភ្ញៀវទេសចរណ៍ជាតិ សរុបចំនួន ២,៣៩២នាក់ ស្រី ១,២១៨នាក់៕

អត្ថបទ៖ ប្រុញ វិធិន

The post ​ដើមឆ្នាំ ២០២៦ កូនផ្សោត​កើត​ថ្មី​មានចំនួន ២​ក្បាល ខណៈពេញ​មួយ​ឆ្នាំ២០២៥ កូនផ្សោតកើតថ្មីមានចំនួន ៦ ក្បាល appeared first on Kampuchea Thmey Daily.

រយៈពេល៥ឆ្នាំ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងដល់ ១១១ក្បាល
ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៥ ចំនួនសត្វផ្សោតទន្លេមេគង្គ បានកើនឡើងរហូតដល់ ១១១ក្បាល ហើយនៅក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ពុំមានសត្វផ្សោតណាមួយ បានស្លាប់ឡើយ នេះគឺជាភាពជោគជ័យមួយគួរជាទីមោទនៈ ក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមអាជ្ញាធរខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២ មកទល់បច្ចុប្បន្ន។

ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជាបានទទួលស្វាគមន៍ កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោត សរុបនៅកម្ពុជានាពេលបច្ចុប្បន្ន កើនឡើងដល់ ១១១ក្បាល។

លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដ៏វិសេសវិសាលនេះ មានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផល ជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ អង្គការ WWF សហគមន៍នេសាទ ជាពិសេសឆ្មាំទន្លេ ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្រៅពីនេះក៏មានផងដែរ ការចូលរួមយ៉ាងសកម្មពីប្រជានេសាទក្នុងតំបន់ ដែលតែងតែ សហការផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសត្វផ្សោត និងការធ្វើនេសាទខុសច្បាប់៕

អត្ថបទ៖ ប្រុញ វិធិន

The post រយៈពេល៥ឆ្នាំ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងដល់ ១១១ក្បាល appeared first on Kampuchea Thmey Daily.

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ
កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ ក្រោយមានប្រជាពលរដ្ឋរាយការណ៍ថាមានត្រីផ្សោតសមុទ្រមួយហ្វូងបានឡើងមកក្បែរឆ្នេរដែលស្ថិតនៅ ក្នុងសង្កាត់បឹងទូកក្រុងបូកគោរខេត្តកំពត មន្ត្រីជំនាញ និងក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សសមុទ្របានជួយសង្គ្រោះជីវិតសត្វសមុទ្រ បានចុះទៅពិនិត្យ និងបានជួយ​សង្គ្រោះសត្វផ្សោតចំនួន ៣ក្បាលដែលបានឡើងមកក្បែរឆ្នេរ ដែលជាប្រភេទថ្មី Melon_headed whale ពុំធ្លាប់មានអវត្តមាននៅខេត្តកំពតពីមុនមកឡើយ ក្រោយត្រីផ្សោតមួយហ្វូងនេះហែលឡើងមកគឿងក្បែរធ្នេរនេះ នៅចំណុចជិតកំពុងផែ គីឡូ១២ នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ហ្វូងត្រីផ្សោតសមុទ្រទាំងនោះត្រូវបានក្រុមការងារខណ្ខរដ្ឋបាលផលកំពត និងក្រុមការងារអភិរក្សអង្គការជីវិតសត្វសមុទ្របានជួយសង្គ្រោះនាំយកទៅកាន់ទីទឹកជ្រៅវិញដោយសុវត្ថិភាពវិញហើយផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

The post មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ appeared first on Kampuchea Thmey Daily.

ក្រុមអភិរក្ស ដាក់ចេញយុទ្ធនាការហែលទឹកទន្លេមេគង្គ ដើម្បីសង្គ្រោះសត្វផ្សោតកម្ពុជា
ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាកានេះ ព្រោះជាទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ លោកថា៖«ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។

មូលនិធិដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះនឹងផ្ដល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្មាំទន្លេ ដែលតែងតែចុះល្បាតជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដាន និងការពារទីជម្រករបស់សត្វផ្សោត។ បន្ថែមពីលើនេះ ធនធានទាំងនេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែខ្លាំងរវាងកម្មវិធីអភិរក្សសត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។

លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រនិងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ លោកបញ្ជាក់ថា យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស។

ចំណែកលោកស្រី Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍ តំណាងឱ្យក្រុមអ្នកហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែល ជិតផុតពូជរបស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ។ លោកស្រីបន្តថា៖«យើងត្រូវតែ ធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលរីកចម្រើននៅក្នុងទន្លេមេគង្គ»។

សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ១២០គីឡូម៉ែត្រ
រវាងខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ(ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការនេសាទខុសច្បាប់ជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្មាំទន្លដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និងការលះ​បង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ងនេសាទដែលបោះបង់ចោលចេញពីទន្លេ៕

The post ក្រុមអភិរក្ស ដាក់ចេញយុទ្ធនាការហែលទឹកទន្លេមេគង្គ ដើម្បីសង្គ្រោះសត្វផ្សោតកម្ពុជា appeared first on Kampuchea Thmey Daily.

អភិបាលខេត្តស្ទឹងត្រែងជំរុញមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍ទស្សនាសត្វផ្សោតនៅ​ឃុំ​អូរម្រះ
អភិបាលនៃអគណអភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍សត្វផ្សោត ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក សម្រាប់បម្រើវិស័យទេសចរណ៍។ ហើយប្រជាពលរដ្ឋនៅតំបន់ទទួលសាទរ ព្រោះពួកគាត់បានលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរិយ៍សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបាននាំគ្នាពង្រឹងដល់ការអភិរក្សសត្វផ្សោតទន្លេមេគង្គផង។

ក្នុងឱកាសចុះពិនិត្យទីតាំងរៀបចំបង្កើតរមណីយដ្ឋានទេសចរណ៍ផ្សោត នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា ចក្ខុវិស័យនេះកាលពីថ្ងៃទី១៨ ខែតុលា កន្លងមក រដ្ឋបាលខេត្តបានឱ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកសៀមបូក រៀបចំបោះឆ្នោតជ្រើសរើសសមាជិកសហគមន៍ចំនួន៧រូប ដើម្បីបង្កើតសហគមន៍ផ្សោតត្បូងខ្លា សម្រាប់ភ្ញៀវទេសចរមកទស្សនាសត្វផ្សោតមេគង្គដែលកំពុងរស់នៅតំបន់។

លោកមានប្រសាសន៍បន្តថា កិច្ចការងារបន្តអភិវឌ្ឍមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាសហគមន៍ត្រូវពន្លឿនរៀបចំនៅក្នុង​ខែធ្នូនេះឱ្យចេញជាសាច់ការ ព្រោះអាជ្ញាធរស្រុក ខេត្តបានចុះហត្ថលេខាឯកភាពរួចមកហើយ។ លោកបន្ថែមថា ពាក់ព័ន្ធដំណើរការនៃការបង្កើតសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោត ត្បូងខ្លា នេះ គឺមន្ទីរពាក់ព័ន្ធក៏ដូចជារដ្ឋបាលស្រុក ឃុំ បានចុះហត្ថលេខាហើយ ហើយលោកក៏បានចុះហត្ថលេខាដែរ យើងកំពុងណែនាំមន្ត្រីពាក់ព័ន្ធត្រៀមដាក់ថ្ងៃប្រកាស   អាចធ្វើនៅខែ១២នេះ អំពីការទទួលស្គាល់សហគមន៍ អន្លង់ផ្សោតនេះតែម្ដង។

លោក សួង ហ៊ី អភិបាលស្រុកសៀមបូក បានបញ្ចាក់ថា អនុវត្តតាមប្រសាសន៍ណែនាំ រដ្ឋបាលស្រុក និងមន្ទីរទេសចរណ៍រៀបចំផលិតប៉ាណូលើកដាក់ផ្សព្វផ្សាយ និងឱ្យប្រជាសហគមន៍រៀបចំមធ្យោបាយដឹកជញ្ជូន មានទូកប្រកបដោយសុវត្ថិភាពសម្រាប់ជូនភ្ញៀវទេសចរទស្សនាសត្វផ្សោត ហើយក្នុងតំបន់រដ្ឋបាលស្រុកនេះ យើងមានកោះច្រើនចាប់ពីឃុំកោះសំពាយ រហូតមកដល់ព្រំប្រទល់ខេត្តក្រចេះ។ លោកអភិបាលស្រុកបន្ថែមថា ក្រៅពីមានកោះច្រើនហើយ   យើងត្រូវរៀបចំឱ្យមានកន្លែងសម្រាប់ភ្ញៀវគាត់អង្គុយហូបអាហារ មានកន្លែងទុកដាក់ កន្លែងបង្គន់អនាម័យ សម្រាប់ភ្ញៀវដែលគាត់មកលេងកម្សាន្តនៅទីនេះផងដែរ។

លោកស្រី ហាក់ សុផល ប្រជាពលរដ្ឋរស់នៅភូមិទន្សោង ឃុំសៀមបូក បានគាំទ្រការបង្កើតរមណីយដ្ឋាននេះឡើង  ព្រោះនៅតាមដងទន្លេមេគង្គមានសក្តានុពលទេសចរណ៍ច្រើនប្រកបដោយភាពទាក់ទាញ។ លោកស្រីបន្តថា ធនធានទាំងនេះបានបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងស្រុក ពិសេសភ្ញៀវទេសចរបានមកទស្សនាសត្វផ្សោតកំពុងរស់នៅតំបន់យើងនេះ។

សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែងមានអន្លុងផ្សោតចំនួន៤កន្លែង ដែលមានសត្វផ្សោតរស់នៅក្នុងរង្វង់ចាប់ពី២៥ ទៅ​៣០ក្បាល ដូចមានអន្លុងផ្សោតកោះឈើទាល -កន្លុងកោះសន្ទក់-អន្លុងកោះកូនសត្វ និងអន្លុងត្បូងខ្លាកំពុងរៀបចំអភិវឌ្ឍនេះ៕

អត្ថបទ៖ ហុង វិនជូ

The post អភិបាលខេត្តស្ទឹងត្រែងជំរុញមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍ទស្សនាសត្វផ្សោតនៅ​ឃុំ​អូរម្រះ appeared first on Kampuchea Thmey Daily.

មន្ត្រីជលផល សង្គ្រោះសត្វផ្សោត ១ ក្បាល ក្រោយជាប់​ឫសដើមកោងកាងជិត ២ ម៉ោង
មន្ត្រី​សង្កាត់​រដ្ឋបាល​ជលផល​ស្មាច់មានជ័យ និង​ប្រជា​សហគមន៍​នេសាទ​ពាម​ក្រសោប បាន​ជួយ​សង្គ្រោះ​សត្វ​ផ្សោត ១ ក្បាល ក្រោយ​វា​ហែល​ទឹក​លេង ហើយ​ជាប់​ឫស​ដើម​កោង​កាង​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ។

លោក ផៃ សាវិន នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្មាច់មានជ័យ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៤ នេះ​ថា សត្វ​ផ្សោត ១ ក្បាល ជា​ប្រភេទ Risso’s Dolphin មាន​ប្រវែង ២,៤០ ម៉ែត្រ ទម្ងន់​ប្រមាណ ១២០ គីឡូក្រាម។ នៅ​ចំណុច​លើ​ក្បាល​វា​មាន​ស្នាម​មុត​នឹង​សំបកខ្យង និង​ឫស​ដើម​កោង​កាង អំឡុង​ទឹកជោរ​វា​បាន​ហែល​លេង​នៅ​ក្រោយ​ផ្ទះ​ពលរដ្ឋ លុះដល់​ទឹកនាច​គោក​រាក់​ក៏​ជាប់​នឹង​​ឫស​ដើម​កោងកាង​ជិត ២ ម៉ោង។

បើ​តាម លោក ផៃ សាវិន បន្ទាប់​ទទួល​ព័ត៌មាន​រាយការណ៍​ដោយ​ពលរដ្ឋ លោក និង​ពលរដ្ឋ​ក្នុង​សហគមន៍​ពាម​ក្រសោប ក៏​ប្រញាប់​នាំគ្នា​ជួយសង្គ្រោះ​ដឹក​ទៅ​លែង​នៅ​តំបន់​ទឹក​ជ្រៅ​ស្ថិត​ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រដ្ឋបាល​សង្កាត់​រដ្ឋបាល​ស្មាច់មានជ័យ នឹង​បន្ត​តាមដាន​សកម្មភាព​សត្វ​ផ្សោត ១ ក្បាល នេះ​បន្ថែម​ទៀត ដើម្បី​ដឹង​ពី​សុវត្ថិភាព​របស់​វា និង​វា​ធ្វើ​ចលនា​ហែល​ទៅ​តំបន់​ផ្សេង។

មន្ត្រី​សង្កាត់​រដ្ឋបាល​ជលផល​ស្មាច់មានជ័យ ក៏​បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ការពារ​អភិរក្ស​ថែរក្សា​ប្រភេទ​សត្វ​កម្រ។ ករណី​ពលរដ្ឋ​នេសាទ​មក​បរិភោគ ច្បាស់​ជា​មាន​ទោស​ទណ្ឌ​មិនខាន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post មន្ត្រីជលផល សង្គ្រោះសត្វផ្សោត ១ ក្បាល ក្រោយជាប់​ឫសដើមកោងកាងជិត ២ ម៉ោង appeared first on Kampuchea Thmey Daily.

កូនផ្សោតឈ្មោលមួយក្បាលនៅខេត្តក្រចេះ ងាប់ព្រោះជាប់មង
នៅថ្ងៃទី១៨ ខែកុម្ភៈ កូនផ្សោតឈ្មោលមួយក្បាល បានស្លាប់ក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណ១៦គីឡូម៉ែត្រពីអន្លង់កាំពី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់។

តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានថា កូនផ្សោតនេះស្លាប់ដោយសារឧបករណ៍នេសាទមង ពីព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។

ចំពោះបញ្ហានេះ រដ្ឋបាលជលផល នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទខុសច្បាប់និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើសតាមច្បាប់ស្តីពីផលផល។

រដ្ឋបាលជលផល ក៏បានអំពាវនាវឱ្យប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោត និងឧបករណ៍ឆក់ត្រី ដោយរដ្ឋបាលជលផលនឹងផ្តល់ជូននូវ រង្វាន់លើកទឹកចិត្ត៕

The post កូនផ្សោតឈ្មោលមួយក្បាលនៅខេត្តក្រចេះ ងាប់ព្រោះជាប់មង appeared first on Kampuchea Thmey Daily.