សន្ដិភាព Archives - Kampuchea Thmey Daily

លោក គុជ លី៖ បើ​ខ្លួន​ឯងស្អប់សន្ដិភាពកុំបបួល​គេបំផ្លាញសន្ដិភាព
ប្រធាន​គណបក្សខ្មែរ​តែ​មួយ​លោក គុជ លី បាន​លើក​ឡើង​ថាក្រុមនយោបាយ​ជ្រុល​និយម​នៅ​កម្ពុជា​កើត​ឡើង​ពី​ការ​ច្រណែនឈ្នានីសលើ​ភាព​ជោគ​ជ័យ​របស់​សម្ដេច​តេជោ និងគណបក្សប្រជាជន​កម្ពុជា ដែល​បាន​បណ្ដុះ​នូវ​ការ​ស្អប់ចងគំនុំបង្កើត​ឱ្យ​មាន​ភាព​វឹក​វរ​ក្នុងសង្គមឱ្យមនុស្សជាប់ពន្ធនាគារ​ដើម្បីបម្រើឱ្យការ​ច្រណែនរបស់ពួកគេ​ប៉ុណ្ណោះ។

ថ្លែង​ក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីប្រជុំប្រធាន​គណបក្សនយោបាយ​ក្នុង​សម្ព័ន្ធភាពនៅរសៀល​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០២៥ នៅវិមាន​៧មករា រាជធានីភ្នំពេញ លោក គុជ លី ថាចលនារបស់​ក្រុម​ជ្រុល​និយម​បាន​កើត​នូវ​ឆ្នាំ១៩៩៨ កើតរូបមន្ត​ «មានស៊ីអត់សែន» មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត បង្កើតព្រឹត្តិការណ៍នានា​ដើម្បីញុះញង់​ពលរដ្ឋ​ឱ្យ​ប្រឆាំង​រដ្ឋាភិបាលដោយ​ពួកគេ​ជ្រក​ក្រោម​ផ្លាក​អ្នក​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះជាច្រើនពី​ចលនានេះរហូត​ដល់​បច្ចុប្បន្ន។

លោកថា៖ «ពួក​មេជ្រុល​និយមមាន​តែ​ខ្លួន​ឯង​តែ​ម្នាក់ទេតែ​កុំភ្លេច​ថា​ក្រុម​សកម្មជន​របស់​ខ្លួនហើយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ផ្ទះ​គេ​ស្រលាញ់​សន្ដិភាព។ បើ​ខ្លួន​ឯង​ស្អប់​សន្ដិភាព​សុំ​កុំ​បបួល​គេ​បំផ្លាញសន្ដិភាព។ ពួកនេះ​ភ្លេច​ខ្លួន​ឯង ខ្លួនឯងនិរទេស​នៅ​បរទេស​ប៉ន្ដែបងប្អូន​គ្រួសារ​របស់​ខ្លួន​កំពុង​រស់​នៅប្រទេស​កម្ពុជាទទួល​ផលលាភនៅក្នុង​ប្រទេស​កម្ពុជារហូត​ដល់​សព្វថ្ងៃ»។

គួរឱ្យដឹង​ផងដែរថាប្រធាន​គណបក្សនយោបាយ​ក្នុង​សម្ព័ន្ធភាពទាំង​២៩​បាន​ជួបប្រជុំប្រចាំ​ឆ្នាំ​នៅព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភានេះដោយ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​ប្រឆាំង​នយោបាយ​ជ្រុល​និយម សម្អប់ជាតិសាសន៍ ជាពិសេស​ក្នុងពេល​ដែល​ស្ថានភាព​ព្រំដែនកម្ពុជា-ថៃ​កំពុង​កើន​កម្ដៅដូច​បច្ចប្បន្ន។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជាលោក ជា ធីរិទ្ធ បាន​ថ្លែង​ក្នុង​សន្នីសិទ​សារព័ត៌មាន​ថាក្នុង​ជំនួប​នោះសម្ដេច​តេជោ ហ៊ុន សែន បន្ត​សង្កត់ធ្ងន់​លើ​ការ​ប្រឆាំង​នយោបាយ​ជ្រុល​និយម ដោយ​បញ្ជាក់​ថា​ដរាប​ណា​នយោបាយ​ជ្រុល​និយម​នៅ​តែ​មាននោះកម្ពុជា​នៅ​តែ​មាន​ហានិភ័យ​។ លោកក៏​បាន​បញ្ជាក់​ផងដែរ​ពី​វិធាន​ការ​ក្នុង​ការ​បង្ក្រាប​ចលនា​ប្រឆាំងដែល​ចង់​ផ្ដួល​រំលំរដ្ឋាភិបាល​ដោយ​ខុសច្បាប់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក គុជ លី៖ បើ​ខ្លួន​ឯងស្អប់សន្ដិភាពកុំបបួល​គេបំផ្លាញសន្ដិភាព appeared first on Kampuchea Thmey Daily.

ប្រធានសភាអំពាវនាវឱ្យប្រើវិធីសាស្ត្រកណ្ដាលនិយមដើម្បីធានាសន្ដិភាព និងស្ថិរភាពនយោបាយ
ថ្លែងក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) នៅសាធារណរដ្ឋកូរ៉េ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach” ដោយថាមានតែវិធីសាស្រ្តនិយមកណ្តាលនេះទេដេលធ្វើឱ្យអន្តរជាតិអាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការបាន។

ក្នុងសន្និសីទនៅថ្ងៃទី១២ ខែមេសានេះ សម្ដេចសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកលជាថ្មី ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា។

សម្តេចបានសង្កត់ធ្ងន់ថាបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹង​ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ ជាដើមដែលទាមទារឱ្យមានការឆ្លើយតបជាសកល តាមរយៈកិច្ចសហការរួមគ្នា តែបច្ចុប្បន្ន​កិច្ចសហការគ្នារវាងប្រទេសនិងប្រទេសហាក់ដូចជាថមថយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តឱ្យមានអភិបាលកិច្ចសកល ផ្អែកលើការជឿទុកចិត្ត ដោយផ្អែកលើលទ្ធផល និងយុទ្ធសាស្រ្តដោយផ្តោតលើប្រជាជន។

សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា៖ «ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិ និងអន្តរជាតិ អាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។ នយោបាយការបរទេសគួរតែត្រូវស្របទៅនឹងនយោបាយជាតិដើម្បីផ្ជាប់គម្លាតដែលមានក្នុងពេលច្ចុប្បន្ន។ នៅថ្នាក់ជាតិ និយមកណ្តាលផ្តល់នូវក្របខណ្ឌប្រកបដោយតុល្យភាព ដែលធ្វើឱ្យមានសុខុដុមនីយកម្មនៃសកលភាវូបនីយកម្មជាមួយមូលដ្ឋាននិយម និងសិទ្ធិរបស់ស៊ីវិលជាមួយនឹងសន្តិសុខ ដោយហេតុនេះការលើកកម្ពស់អភិបាលកិច្ចរួមបញ្ចូល។ នៅលើឆាកអន្តរជាតិ គោលនយោបាយនិយមកណ្តាលបានផ្តោតលើដំណោះស្រាយជាក់ស្តែង និងភាពជាដៃគូដែលមានគោលបំណងរួម ដែលអាចកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចសហការអន្តរជាតិ»។

សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថ្នាក់ដឹកនាំសភា ដែលចូលរួមក្នុងកិច្ចប្រជុំនេះទទួលយកវិធីសាស្រ្តកណ្តាលនិយម និងគាំទ្រដល់ភាពជាដៃគូជាក់ស្តែងលើភាពរឹងប៉ឹងនៃមនោគមវិជ្ជា និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើទំនុកចិត្ត។

សម្តេចរដ្ឋសភាធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រកាន់យកនូវវិធីសាស្រ្តកណ្តាលនិយម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដោយអះអាងថា តាមរយៈការទប់ស្កាត់ភាពជ្រុលនិយម និងទទួលយកលទ្ធិនិយមកណ្តាល ប្រទេសនានាអាចបង្កើតផ្លូវសហប្រតិបត្តិការឆ្ពោះទៅមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ។

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធានសភាអំពាវនាវឱ្យប្រើវិធីសាស្ត្រកណ្ដាលនិយមដើម្បីធានាសន្ដិភាព និងស្ថិរភាពនយោបាយ appeared first on Kampuchea Thmey Daily.

ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោត្រូវយកទៅចែករំលែកនៅកិច្ចប្រជុំសហព័ន្ធសន្ដិភាពសកល
ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោ ត្រូវបានប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី យកទៅចែករំលែកក្នុងកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះសម្តេចសភាធិបតី ឃួន សុដារី បានលើកឡើងថាទ្រឹស្ដីសន្ដិភាពនេះហើយដែលបាននាំឱ្យកម្ពុជាទទួលជោគជ័យ​ក្នុងការបង្រួបបង្រួមជាតិ និងរក្សាបានសន្ដិភាពដល់បច្ចុប្បន្ន។

សម្ដេចថា៖ «ទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម»។

សម្តេចប្រធានរដ្ឋសភា បានរៀបរាប់ពីសសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីរបស់សម្តេចតេជោ ដែលអាចផ្តល់ជាបទពិសោធន៍ និងជាប្រភពនៃគំនិតសម្រាប់បណ្ដាប្រទេសនានាទូទាំងពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទ្រឹស្ដីទាំង១០នោះរួមមាន ១.ការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព ២.ការបញ្ចប់សង្គ្រាមតាមរយៈកិច្ចពិភាក្សា ៣. ការលើកកម្ពស់ការសហការគ្នារវាងនយោបាយនិងយោធា ៤. ការលើកកម្ពស់ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ច ៥. ការផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ។ ៦. ការធានាឱ្យបានចំពោះភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាគ្រឹះនៃសន្តិភាព ៧. ការផ្សារភ្ជាប់សន្តិភាពនិងការផ្តល់នូវយុតិ្តធម៌ក្នុងរយៈពេលអន្តរកាល។ ៨. ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលនាំទៅរកសន្តិភាព ៩. ការលើកកម្ពស់ពហុភាគីនិយមដើម្បីសន្តិភាព៖ ការកសាងកិច្ចសហប្រតិបត្តិពហុភាគីអាចជួយជម្រុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសន្តិភាពទូទាំងពិភពលោក និង១០. ការគោរពច្បាប់អន្តរជាតិដើម្បីជាមូលដ្ឋានគ្រឹះនៃសន្តិភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថា សសរស្តម្ភនៃទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានបង្ហាញពីដំណើររបស់កម្ពុជាទៅរកសន្តិភាពប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចជាមាគ៌ាដ៏សំខាន់សម្រាប់បណ្តាប្រទេសផ្សេងទៀត ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោត្រូវយកទៅចែករំលែកនៅកិច្ចប្រជុំសហព័ន្ធសន្ដិភាពសកល appeared first on Kampuchea Thmey Daily.

ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បាន​ថ្លែងថាការស្វែងរកសន្តិភាពជារឿងដែលពិបាក ហើយ​ការថែរក្សា​វាគឺជារឿងដែលពិបាកបន្ថែមទៀត។ សម្ដេច​ថាដើម្បីរក្សាបានសន្ដិភាពរដ្ឋត្រូវមានវិធានការទប់ស្កាត់ជាមុនអំពើហិង្សាកើតឡើង។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ (Universal Peace Federation World Summit 2025 ) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅចំពោះមុខប្រតិភូស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ចំនួន១១៤ប្រទេស សម្ដេចសភាធិតី ឃួន សុដារី ថាតាមរយៈដំណើរដ៏វែងឆ្ងាយ​ក្នុងការស្វែងរកសន្តិភាព បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរក្សាសន្តិភាព និងស្ថិរភាព ដោយអនុវត្តវិធានការទប់ស្កាត់ភាពជ្រុលនិយមឱ្យបានមុន​អំពើនេះកើតឡើង។

សម្តេចរដ្ឋសភាធិបតី បានថ្លែងថា៖ «ការប្រឆាំងនឹងអំពើជ្រុលនិយមដោយហិង្សាគឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែទប់ស្កាត់វាជាមុន»។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបអន្តរជាតិថា រដ្ឋសភាកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មក្នុងគោលបំណងសន្តិភាព ការអត់ឱន និងវិបុលភាព តាមរយៈទំនាក់ទំនងការទូតសភាដ៏រឹងមាំ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីមុខងារសំខាន់ៗរបស់សភា ក្នុងការតាក់តែងច្បាប់ ការត្រួតពិនិត្យ និងតំណាង ដោយកត់សម្គាល់ថា ទំនាក់ទំនងការទូតរបស់សភាបានលេចចេញជាសសរស្តម្ភបន្ថែមដ៏សំខាន់របស់សភាកម្ពុជា។

សម្តេចបានបញ្ចប់សុន្ទរកថា ដោយគូសបញ្ជាក់ថា៖ «ក្នុងនាមជាតំណាងប្រជាពលរដ្ឋ សមាជិកសភាជាប់ឆ្នោតមានកាតព្វកិច្ចរក្សាផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងសន្តិភាព និងវិបុលភាព»។

សម្តេចបានសង្កត់ធ្ងន់ថា សន្តិសុខ និងវិបុលភាពមានទំនាក់ទំនងគ្នាយ៉ាងពិតប្រាកដ ដោយអះអាងដោយមោទនភាពថា កម្ពុជាបានប្រែក្លាយពីតំបន់សង្រ្គាម ទៅជាប្រទេសជោគជ័យក្រោយវិវាទ លើវិថីឆ្ពោះទៅសម្រេចបាននូវឋានៈមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង appeared first on Kampuchea Thmey Daily.

ប្រធានសភានឹងចូលរួមកិច្ចប្រជុំកំពូលUPFនៅសាធារណរដ្ឋកូរ៉េសប្ដាហ៍ក្រោយ
ប្រធានសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គ និងក្នុងកិច្ចប្រជុំតុមូលនៃកិច្ចកំពូលនេះផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។

តាមការឱ្យដឹងពីរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងឣញ្ជើញចូលរួមពិធីសម្ពោធព្រះបរមរាជវាំង ឈុន វ៉ុន ជុង(Cheon Won Gung ) នៅក្នុងខេត្តខ្យង់គី ផងដែរ។

ក្រៅពីនេះសម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម។

គួរឱ្យដឹងដែរថា សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធានសភានឹងចូលរួមកិច្ចប្រជុំកំពូលUPFនៅសាធារណរដ្ឋកូរ៉េសប្ដាហ៍ក្រោយ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី៖ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯងគ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនរបស់សម្ដេចនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះបានរម្លឹកទៅពេលដែលសម្ដេចចុះពិនិត្យតាមបណ្ដោយព្រំដែនកាលពីឆ្នាំ២០១៧ ជាមួយនឹងការលើកឡើងថា គ្មានអ្នកណាមកជួយអភិវឌ្ឍន៍កម្ពុជាជាងជាតិខ្មែរខ្លួនឯងនោះទេ។

សម្ដេចបានបង្ហោះជាមួយនឹងការលើកឡើងថាតាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះសម្ដេចនៅតែរក្សាកាតព្វកិច្ចនិងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបកាពារជាតិ ការអភិវឌ្ឍន៍ប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធនិងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែននៅដដែល។

សម្ដេចសរសេរថា៖ «បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ»។​

ក្នុងវីដេអូដែលសម្ដេចបានផុសរម្លឹកអនុស្សាវរីយ៍ដែលសម្ដេចចុះពិនិត្យតាមព្រំដែននោះបានដាក់បញ្ចូលនូវសំឡេងមួយដែលទំនងជាផ្នែកនៃរឿងនគរទាំងបីរបស់ចិនដែលតួក្នុងនោះបាននិយាយថា «មានតែខ្លួនឯងធ្វើឱ្យខ្លាំងក្លាទេទើបគេព្រមមកជួយយើង»។

អ្នកជំនាញទស្សនវិជ្ជាបណ្ឌិត ឈត ប៊ុនថង​ មានប្រសាសន៍ថាការពង្រឹងខ្លួនឯង ការរួបរួមគ្នារបស់ជាតិមួយគឺជារឿងសំខាន់បំផុត ទោះបីជាមនុស្សក្នុងសង្គមមាននិន្នាការផ្ទុយគ្នាយ៉ាងណាតែប្រសិនជាការងារណាដែលជាប្រយោជន៍ត្រូវតែនាំគ្នាគាំទ្រដើម្បីបង្ហាញនូវសាមគ្គី និងភាពខ្លាំងរបស់ប្រជាជាតិប្រទេសនោះទៅកាន់ប្រទេសដទៃ។ លោកគាំទ្រការលើកឡើងរបស់លោកសម្ដេចធិបតី និងបានលើកឡើងពីបទពិសោធន៍នៃការបែកបាក់ជាតិកាលពីកន្លងទៅដែលធ្វើឱ្យខ្មែរស្ទើរតែបាត់ប្រទេសពីផែនទីពិភពលោក។

លោកបណ្ឌិត ឈត ប៊ុនថង៖ «សង្គ្រាមស៊ីវិលញាំញីនៅស្រុកខ្មែរ យើងបែកជាច្រើនភាគីហើយទៅពឹងបរទេសរៀងៗខ្លួនដើម្បីប្រកួតប្រជែងច្បាំងគ្នាឯងទីបំផុតយើងធ្លាក់ដល់របបកម្ពុជាប្រជាធិបតេយ្យយើងឃើញថាអ្វីៗធ្លាក់ដល់កម្រិតសូន្យ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទើបតែទទួលបានសន្ដិភាព និងការអភិវឌ្ឍន៍ឡើងវិញ»។

ការបែកបាក់សាមគ្គីជាតិបង្កើតជាសង្គ្រាមស៊ីវិលនៅកម្ពុជាអស់រយៈពេលជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សង្គ្រាមហែកហួរនេះបានបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បង្រួមបង្រួមខ្មែរឱ្យក្លាយជាជាតិតែមួយក្រោមរដ្ឋាភិបាលតែមួយឡើងវិញដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ជានិច្ចជាកាលរដ្ឋាភិបាលតែងតែប្រកាសការពារនូវសន្តិភាព ការរួបរួមដែលរកបានដោយលំបាកនេះឱ្យបានដើម្បីភាពសុខសាន្ត ការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រី៖ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯងគ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ appeared first on Kampuchea Thmey Daily.

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានរម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីនៅពេលដែលប្រទេសបាត់បង់សន្ដិភាព ដោយថាក្នុងពេលប្រទេសមានភាពវឹកវរគឺស្ត្រីនោះហើយជាអ្នកប្រឈមនឹងការលំបាកខ្លាំងជាងគេ។

ថ្លែងក្នុងពេលពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា  ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថាស្ថានភាពរបស់ស្ដ្រីគឺពាក់ព័ន្ធជាខ្លាំងជាមួយស្ថានភាពរបស់ប្រទេស។ សម្ដេចថាក្នុងស្ថានភាពដែលប្រទេសមានសន្ដិភាពការរីកចម្រើននោះ សិទ្ធិ តួនាទី របស់ស្ត្រីនៅក្នុងសង្គមក៏ត្រូវបានលើកតម្កើនដូចគ្នា តែផ្ទុយទៅវិញប្រសិនជាប្រទេសធ្លាក់ក្នុងស្ថានភាពវឹកវរ គ្មានសន្ដិភាព ពិតណាស់គឺគ្មានឡើយនូវការលើកតម្កើនទាំងនេះ។

សម្ដេចថា៖ «មិនមែនជារឿងនិយាយលេងទេ ហើយពាក្យអរគុណសន្ដិភាពក៏មិនគ្រាន់តែពិរោះស្ដាប់ដែរ! បាត់បង់សន្ដិភាពតួនាទីរបស់ស្ដ្រីគឺបាត់បង់មុនគេហើយ។ [..] ស្ត្រីខ្លួនឯងត្រូវដឹងឱ្យច្បាស់ថាពួកយ៉ាងនេះបើបាត់បង់សន្ដិភាពយើងក៏ត្រូវបាត់បង់ឋានៈតួនាទីនៅក្នុងសង្គមផងដែរ ស្ថានភាពរបស់ស្ដ្រីពាក់ព័ន្ធខ្លាំងណាស់ជាមួយស្ថានភាពនយោបាយ»។

សម្ដេចប្រធានរដ្ឋសភាបន្ថែមថាអស់រយៈពេលជិត៣០ឆ្នាំហើយដែលកម្ពុជាបានងើបឡើងពីសង្គ្រាមព្យាយាមបង្កើតសន្ដិភាពក្នុងប្រទេសឡើងវិញ ដែលបានបង្ហាញឧទាហរណ៍យ៉ាងច្បាស់លើការលើកឡើងខាងលើ។

សម្ដេចថ្លែងអំណរគុណដល់ការលះបង់របស់អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ចំពោះការនាំមកនូវសន្ដិភាព និងការព្យាយាមធ្វើឱ្យតួនាទីរបស់ស្ត្រីកើតមានឡើងវិញផងដែរនៅលើទឹកដីកម្ពុជាមួយនេះ។

ក្នុង​ឯកសារស្ដីពីឥទ្ធិពលនៃជម្លោះលើស្ត្រី និងក្មេងស្រី ដែលចេញផ្សាយដោយ UNFPA បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាមបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ត្រី និងកុមារី។ ដោយសារតែបាត់បង់នូវស្ថេរភាព និងសណ្ឋាប់ធ្នាប់ ស្ត្រីត្រូវប្រឈមនឹងអំពើហិង្សា និងការរើសអើងផ្អែកលើយេនឌ័រ ក្លាយជាគោលដៅនៃអំពើហិង្សាផ្លូវភេទ ការរំលោភសេពសន្ធវៈ ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម ប្រឈមនឹងការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍/ជំងឺអេដស៍ និងការបំពានលើភេទផ្សេងទៀត។ ខណៈដែល UN Woman បានកត់សម្គាល់ថាជិត៩០ភាគរយនៃជនរងគ្រោះពីសង្គ្រាមគឺជនស៊ីវិលដែលក្នុងនោះស្ត្រី និងកុមារ មានច្រើនជាងគេ។​

រូបស្ត្រីខ្មែរនាំកូនរត់គេចពីសង្គ្រាមឆ្នាំ១៩៧៩ ទៅជុំរំព្រំដែនថៃ ដែលអង្រួនពិភពលោកពីសង្គ្រាមនៅកម្ពុជា

កម្ពុជាបានបិទបញ្ចប់សង្គ្រាមហែកហួរគ្នាជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ជានិច្ចជាកាលរដ្ឋាភិបាលតែងតែប្រកាសការពារនូវសន្តិភាពដែលរកបានដោយលំបាកនេះឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព appeared first on Kampuchea Thmey Daily.

NLC ប្រកាសគាំទ្រច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ
សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិក​ដែលតំណាងឱ្យកម្មករជាង៧ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ ដោយចាត់ទុកថា ក្រុមជ្រុលនិយមតែងតែបង្កើតចលនាវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ញត្តិរបស់សហភាពពលកម្មជាតិកម្ពុជា (NLC) រួមទាំងសមាជិកនៅថ្ងៃទី១១ ខែមករា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងពិធីអបអរសាទរនៃខួបលើកទី៤៦ឆ្នាំ នៃ ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការបង្កើតឱ្យមានច្បាប់ដាក់ ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ។

NLC ឱ្យដឹងថា៖ «ពួកយើងទាំងអស់គ្នាត្រូវការ សុខសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្រ្គាមជាច្រើនឆ្នាំមកហើយ ទើបតែបច្ចុប្បន្ននេះទេដែលកម្ពុជា មានសុខសន្តិភាពយ៉ាងពិតប្រាកដ»។

ញត្តិបន្តថា៖ «ពួកយើងស្អប់ណាស់សង្គ្រាម គឺនាំមកនូវវិនាសហិនហោចខ្លោចផ្សា បែកបាក់ម៉ែឪ បងប្អូន ហើយមិន ត្រូវការក្រុមប្រឆាំងដែលញុះញ៉ង់ឱ្យបង្កើតសង្គ្រាមនៅកម្ពុជាឡើយ។ ពួកយើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបាន គង់វង្ស យូរអង្វែងជារៀងរហូតមានសន្តិភាព គឺមានអ្វីៗទាំងអស់»។

ដោយលើកឡើងពីបញ្ហាអស្ថិរភាពដែលអាចកើតមានដោយសារសកម្មភាពញុះញង់របស់ក្រុមជ្រុលនិយម NLC រួមទាំងសមាជិកសមាជិកាមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះដំណើរការនៃការបង្កើត ច្បាប់នេះឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើសុំពន្លឿនក្នុងការរៀបចំតាក់តែងច្បាប់ ឱ្យបានឆាប់បំផុត ដើម្បី ការពារអធិបតេយ្យភាពជាតិ និងការពារស្ថេរភាពនយោបាយ ស្ថេរភាពការងារ និងការពារនូវសុខសន្តិភាព ៕

The post NLC ប្រកាសគាំទ្រច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមទៅជាក្រុមភេរវករ appeared first on Kampuchea Thmey Daily.