សភាពាណិជ្ជកម្មកម្ពុជា Archives - Kampuchea Thmey Daily

កម្ពុជា–វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើសេដ្ឋកិច្ច និងវិនិយោគ
កម្ពុជា និងវៀតណាមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងកិច្ចសន្ទនាធុរកិច្ចវៀតណាម–កម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។

កិច្ចសន្និសីទនេះមានការចូលរួមដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកអគ្គរដ្ឋទូត Nguyen Minh Vu, អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា លោក ជា វុទ្ធី, អគ្គនាយកសេវាពាណិជ្ជកម្ម ហូ ស៊ីវយ៉ុង និងប្រធានសមាគមធុរកិច្ចកម្ពុជា–វៀតណាម ឡេង ឬទ្ធី ព្រមទាំងសមាជិកសភាពាណិជ្ជកម្ម និងធុរជនពីទាំងពីរប្រទេស។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កិច្ចសន្ទនានេះជាចំណុចរបត់សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងការស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា និងវៀតណាម។ គាត់បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១១,៣៣ ពាន់លានដុល្លារ បង្ហាញពីភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ ទោះបីមានបញ្ហាប្រឈមសេដ្ឋកិច្ចសកលក៏ដោយ។

លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ។ គាត់បានលើកឡើងថា ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីវៀតណាមកំពុងជំរុញភាពជាដៃគូយុទ្ធសាស្ត្រនៅវិស័យសក្តានុពល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ ដើម្បីធានាផលប្រយោជន៍អតិបរមា និងផ្តល់ភាពកក់ក្តៅដល់វិនិយោគិន។

បើតាមលោក វុទ្ធី វិស័យសក្តានុពលសម្រាប់វិនិយោគ ដូចជា ការកែច្នៃជ័រកៅស៊ូ, ស្វាយចន្ទី, ដំឡូងមី និងស្រូវ ដែលវិនិយោគិនវៀតណាមអាចពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា៕

The post កម្ពុជា–វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើសេដ្ឋកិច្ច និងវិនិយោគ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​ដឹកនាំកិច្ចប្រជុំ​វឌ្ឍនភាព ​នៃការអនុវត្តវិធាន​ការកែទម្រង់​វេទិការាជរដ្ឋា​ភិ​បាល-ផ្នែកឯកជន លើកទី១៩
លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២៥ ​ខែមីនា ​ឆ្នាំ ២០២៦​ បាន​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សា​លើសេចក្តីព្រាងរបាយ​ការណ៍​វឌ្ឍនភាព ​នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ ដែលបានដាក់ចេញក្នុងវេទិកា​រាជ​រដ្ឋា​ភិបាល-ផ្នែកឯកជន ​លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ​២០២៥​ ក្រោមស្មារតីបុរេសកម្មក្នុងការ​យកចិត្ត​ទុក​ដាក់​ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាស​វិនិយោគ​នៅ​កម្ពុជាឱ្យកាន់តែរស់រវើក។

​កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីដែលជាសហប្រធានដៃគូជាមួយផ្នែកឯកជន,​ ក្រុម​លេខាធិការដ្ឋានក្រុមការងារផ្នែករដ្ឋាភិបាល, ​​អ្នកឧកញ៉ា ​គិត ម៉េង​ប្រធានសភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និងជាប្រធានគណៈកម្មការ​សម្របសម្រួលក្រុមការងារ​ផ្នែកឯកជនសម្រាប់​យន្តការ​វេទិកា​រាជ​រដ្ឋា​ភិបាល-ផ្នែកឯកជន ​និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់​ការអភិ​វឌ្ឍន៍​សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)​ និងអ្នកពាក់ព័ន្ធ​មួយចំនួនទៀត។ ​

កិច្ចប្រជុំបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈយុទ្ធសាស្ត្រចំនួនពីរ៖ រួមមាន៖ ១ ខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និង ២ ការពន្លឿនការរៀបចំសៀវភៅណែនាំស្តីពី ស្តង់ដានីតិវិធីប្រតិបត្តិ (SOP) នៃការរៀបចំ និងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF ដែលគ្រោងនឹងសម្រេចឱ្យបានរួចរាល់ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។

ឯកសារ SOP នេះ នឹងក្លាយជាត្រីវិស័យសម្រាប់តម្រង់ទិសការធ្វើការងាររួមគ្នារវាងរដ្ឋ និងវិស័យឯកជន ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់។

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជាមួយស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ក្នុងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនោះ អង្គប្រជុំក៏បានធ្វើការវាយតម្លៃខ្ពស់ និងឯកភាពទៅលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលបានរៀបចំព្រាងឡើង និងគ្រោងដាក់ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងបន្តតាមនីតិវិធី មុននឹងឈានទៅដល់ការគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។

​លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានគូសរំលេចជាថ្មីពីសារសំខាន់​នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក្រោម​ការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែ​បាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ ដោយទទួលស្តាប់នូវបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវ​ដំណោះស្រាយជាក់ស្តែងឱ្យបានទាន់ពេលផងដែរ។

​ឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យគ្រប់​ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យបន្តរក្សាស្មារតីសហការយ៉ាងស្អិតរមួត និងបុរេសកម្មបំផុត ដើម្បីប្រែក្លាយ​បញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព សំដៅជំរុញបរិយាកាស​វិនិយោគនៅកម្ពុជា​ឱ្យកាន់តែមាន​ភាពរស់រវើក និងប្រកួតប្រជែងខ្ពស់ក្នុងតំបន់៕​

The post ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​ដឹកនាំកិច្ចប្រជុំ​វឌ្ឍនភាព ​នៃការអនុវត្តវិធាន​ការកែទម្រង់​វេទិការាជរដ្ឋា​ភិ​បាល-ផ្នែកឯកជន លើកទី១៩ appeared first on Kampuchea Thmey Daily.

កម្ពុជា-អ៊ុយក្រែន ចុះ MOU ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម
លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ​សភា​ពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែនដែលតំណាងដោយលោក វ៉ាឡឺរី កូរ៉ូល (Valeriy Korol) អនុប្រធាន​សភា​​ពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ុយក្រែន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីជំ​រុញ​​​ការផ្លាស់ប្តូរពាណិជ្ជកម្ម ការចែករំលែកព័ត៌មានទីផ្សារ និងការគាំទ្រដល់សហគមន៍ធុរកិច្ចក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ។

ឧកញ៉ា សុខ ពិសិដ្ឋ ក៏បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈរួចជាស្រេចរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំពិព័រណ៍ វេទិកាធុរកិច្ច សិក្ខាសាលា និងសន្និសីទនានា ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ប្រទេសទាំងពីរ។

ភាគីអ៊ុយក្រែនបានបង្ហាញពីបំណងយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហការឱ្យកាន់តែជាក់ស្តែង ដោយបានស្នើឱ្យមានការរៀបចំសន្និសីទធុរកិច្ចតាមប្រព័ន្ធអនឡាញ (Joint Online Business Forum) ដើម្បីផ្តល់ឱកាសឱ្យវិស័យនីមួយៗនៃប្រទេសទាំងពីរបានធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក។ យន្តការនេះនឹងជួយបង្កើតឱ្យមានការ​​តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច (B2B) ដោយផ្ទាល់ និងនាំមកនូវវិបុលភាពរួមគ្នា។

ភាគីទាំងពីរបានពិភាក្សា លើវិស័យអាទិភាពមួយចំនួនដែលមានសក្ដានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន៖ វិស័យកសិកម្ម ម្ហូបអាហារ បច្ចេកវិទ្យាព័ត៌មាន (IT) និងវិស័យភស្តុភារកម្ម (Logistics)។ ការផ្តោតលើវិស័យទាំងនេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព៕

The post កម្ពុជា-អ៊ុយក្រែន ចុះ MOU ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

​អ្នក​ឧកញ៉ា គិត ម៉េង៖ កំណើន​សេដ្ឋកិច្ចអាស៊ាន​ នឹង​ប្រឈម​ដោយសារ​ជម្លោះ​នៅ​តំបន់មជ្ឈិមបូព៌ា​
អ្នក​ឧកញ៉ា គិត ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា ​និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន-កម្ពុជា មានប្រសាសន៍ថា ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក ​អ៊ីស្រាអែល​ និង​អ៊ីរ៉ង់ នឹង​បង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ​ហើយ​កំណើន​សេដ្ឋកិច្ច​របស់​អាស៊ាន​នឹង​ត្រូវ​ប្រឈម​ដោយផ្ទាល់នៅឆ្នាំ ២០២៦។​

​អ្នក​ឧកញ៉ា គិត ម៉េង ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ​នៅ​ព្រឹក​ថ្ងៃទី ​០៤ ​ខែមីនា ​ឆ្នាំ ២០២៦។​

​ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា ​បានលើកឡើងថា ​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​រៀបចំឡើង​នៅដំណាក់កាលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ​ខណៈការប្រកួតប្រជែង​ជាយុទ្ធសាស្ត្រ​កាន់តែខ្លាំង ​រវាងមហាអំណាចធំៗ ​ដែលអាស៊ានកំពុងតែធ្វើដំណើរឆ្លងកាត់រលកសម្ពាធ។​

​រលកថ្មីៗ​នៃវិធានការពន្ធឯកតោភាគី ​និងការឆ្លើយតបជាប​ន្តបន្ទាប់​ បានធ្វើឱ្យសេដ្ឋកិច្ចកាន់​តែការ​បែក​បាក់ខ្លាំងឡើង ដោយ​បានបង្កើនល្បឿននៃគម្លៀត និងបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗ​ងាក​ចេញ​ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលអាចព្យាករបាន ​និង​ផ្អែកលើបទបញ្ញត្តិច្បាប់​ ឆ្ពោះទៅ​រក​សណ្តាប់​ធ្នាប់​សកល​មួយ​ដែល​ត្រូវ​បាន​ជំរុញ​ដោយប្រតិបត្តិការ និង​ផលប្រយោជន៍។​

​អ្នក​ឧកញ៉ា គិត ម៉េង បញ្ជាក់ថា៖ ​«ជាមួយ​តម្លៃ​ប្រេងឆៅប្រភេទ Brent កើនឡើងខ្ពស់ ​និងការរំខាន​នៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រេង ២០% របស់ពិភព​លោក អាជីវកម្មក្នុងតំបន់របស់យើងត្រូវប្រឈមនឹងសម្ពាធអតិផរណាភ្លាមៗ»។​

បើតាមប្រធានសភាពាណិជ្ជកម្ម​ នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់​អាស៊ានមិន​មែន​ស្ថិតនៅលើការជ្រើសរើសភាគីនោះទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងជាមជ្ឈភាព។

​អ្នកឧកញ៉ា ​គិត ម៉េង ​បញ្ជាក់ថា ​ភារកិច្ចរួមរបស់យើងគឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ដែលជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ​ និងធានាថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តែត្រូវបានគ្រប់គ្រងដោយ​ភាពត្រឹមត្រូវ​យុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក៕​

អត្ថបទ៖ ឡេង ដេត

The post ​អ្នក​ឧកញ៉ា គិត ម៉េង៖ កំណើន​សេដ្ឋកិច្ចអាស៊ាន​ នឹង​ប្រឈម​ដោយសារ​ជម្លោះ​នៅ​តំបន់មជ្ឈិមបូព៌ា​ appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្ម​ បំភ្លឺ​ការយល់ច្រលំអត្ថន័យពាក្យ «លាងបាប» ​របស់អ្នកឧកញ៉ា ​គិត ម៉េង​
សភាពាណិជ្ជកម្ម​កម្ពុជា បានបំភ្លឺថា អត្ថន័យពិតប្រាកដនៃពាក្យ «លាងបាប» ដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើក​ឡើង​ នៅឯវេទិកាពន្ធដារកម្ពុជា ឆ្នាំ ២០២៦ កាលពីពេលថ្មីៗនេះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុ​គ្រោះលើបំណុល​ពន្ធជំពាក់​រដ្ឋ​កន្លង​មក ដែលត្រូវបានពន្ធដាររកឃើញជាបំណុល ពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណា​លុបបំណុល​ពន្ធទាំងនោះចោល។​

សេចក្ដីបំភ្លឺ បានធ្វើឡើងបន្ទាប់ពីបណ្តាញ​សង្គមមួយចំនួន បានផ្សព្វផ្សាយដោយភាន់​ច្រឡំ​អំពីពាក្យ «លាងបាប» ដែលអ្នកឧកញ៉ា គិត ម៉េង បាន​ស្នើ​អគ្គនាយកដ្ឋានពន្ធដារ ដោយមានភាពយល់​ច្រឡំ​ថា អត្ថន័យដែលបានលើកឡើងគឺ ជាការសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ឈប់ធ្វើបាប ឬលាង​បាប។

​សភាពាណិជ្ជកម្មកម្ពុជា ​គាំទ្រចំពោះការរៀបចំ «វេទិកាពន្ធដារកម្ពុជា ឆ្នាំ ២០២៦» ​ពោលគឺជាវេទិកាដ៏មានសារៈសំខាន់បំផុត ក្នុងការបើកឱកាសសម្រាប់ការសន្ទនាបែបស្ថាបនា រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

​សភាពាណិជ្ជកម្មកម្ពុជា ​អំពាវនាវដល់វិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសចូលរួមលើកកម្ពស់ “អនុលោមភាព​សារពើពន្ធ” និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ​ និងទាន់ពេលវេលា តាមច្បាប់​កំណត់​របស់រាជរដ្ឋាភិបាល។​ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចលករ​មិនអាចខ្វះបាន ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

​សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវឱ្យសាធារណជន កុំយល់ច្រលំ និងចៀសវាង​ការចែក​រំលែកព័ត៌មានដោយមិនបានផ្ទៀងផ្ទាត់ពីប្រភពផ្លូវការ៕

The post សភាពាណិជ្ជកម្ម​ បំភ្លឺ​ការយល់ច្រលំអត្ថន័យពាក្យ «លាងបាប» ​របស់អ្នកឧកញ៉ា ​គិត ម៉េង​ appeared first on Kampuchea Thmey Daily.

ឧកញ៉ា គិត ម៉េង ណែនាំ​ឲ្យ​សភាពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ឲ្យ​ធ្វើស្ថិតិពលរដ្ឋដើមកំណើត​ខ្មែរ ដើម្បី​កៀរករ​ធនធាន​​ចូល​រួម​អភិវឌ្ឍ​ប្រទេសកំណើត​
ថ្លែងនៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ ​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រធានសភាពាណិជ្ជកម្ម​ខេត្ត និងប្រធានសភាពាណិជ្ជកម្ម​ក្រៅប្រទេស ដើម្បីចាប់ដៃគ្នាជួយគ្នាទៅវិញទៅមក។

ក្នុង​ឱកាស​នោះ លោក​ណែនាំ​​ឲ្យ​ប្រធាន​​សភាពាណិជ្ជកម្ម​ក្រៅប្រទេសធ្វើស្ថិតិប្រជាពលរដ្ឋខ្មែរ ទាំងអ្នកដែលមានសញ្ជាតិដើម និងអ្នកដែលបានចូលសញ្ជាតិ​បរទេស ​ដើម្បី​កៀរករ​ធនធាន​​ជួយកសាងនិង​អភិវឌ្ឍ​ប្រទេសជាតិ។

អ្នក​ឧកញ៉ា​បាន​បញ្ជាក់​​ថា ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញ​ទៅក្រៅប្រទេសតាំងពីឆ្នាំ ១៩៧៥ ឬ ១៩៨០ បានបន្ត​ដល់​ជំនាន់ទី ២ និងទី ៣ ​ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ ជំនាន់ទី ១ អាចនឹងមានវ័យចំណាស់ ហើយ​ពួកគាត់បានផ្ទេរទ្រព្យសម្បត្តិនិងធនធាន​ទៅឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ដែលមានសមត្ថភាពនិងធនធានច្រើន។

គោលដៅសំខាន់គឺស្វាគមន៍ពលរដ្ឋ​ឱ្យត្រឡប់មក​ស្រុកខ្មែរវិញ ដើម្បីចូលរួមចំណែកជួយកសាងនិង​អភិវឌ្ឍ​ប្រទេសជាតិ ព្រោះពួកគេជាធនធានដ៏សំខាន់។

បើតាមអ្នក​ឧកញ៉ា កន្លងទៅ​ការទាក់ទាញការវិនិយោគច្រើនផ្ដោតលើជនបរទេស ប៉ុន្តែ​យុទ្ធសាស្ត្រថ្មីនេះ​​ត្រូវយកចិត្តទុកដាក់​លើពលរដ្ឋ​ខ្មែរដែលរស់នៅក្រៅប្រទេស ដែលមាន​សញ្ជាតិបរទេសតែមានកំណើត​ជាខ្មែរ។ លោក​លើកឡើង​ប្រទេសគោលដៅសំខាន់ៗរួមមាន បារាំង អូស្ត្រាលី នូវេហ្សេឡង់ កាណាដា និងសហរដ្ឋអាមេរិក។

គោលនយោបាយគាំទ្រពីរដ្ឋាភិបាលតាំង​ពី​អាណត្តិរបស់សម្ដេចតេជោ បានផ្ដល់នូវទិដ្ឋាកាអចិន្ត្រៃយ៍មួយជីវិត ដែលអនុញ្ញាតឱ្យពលរដ្ឋ​ខ្មែររស់នៅ​ក្រៅស្រុក អាចចេញចូលស្រុកខ្មែរបានដោយមិនបាច់សុំទិដ្ឋាការឡើយ។

​អ្នក​ឧកញ៉ាជំរុញ​ឲ្យ​សភាពាណិជ្ជកម្មក្រៅប្រទេស ចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋខ្មែរនៅក្រៅស្រុកបានដឹងនិងសម្រួលដល់ការមកលេងឬវិនិយោគនៅកម្ពុជា។

បើតាម​អ្នកឧកញ៉ា​ តំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសគឺជាតួអង្គយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រទាក់​ទាញ​ធនធាន និងកម្លាំងសាមគ្គីពីខ្មែរនៅក្រៅស្រុកមកជួយប្រទេសជាតិវិញ៕

The post ឧកញ៉ា គិត ម៉េង ណែនាំ​ឲ្យ​សភាពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ឲ្យ​ធ្វើស្ថិតិពលរដ្ឋដើមកំណើត​ខ្មែរ ដើម្បី​កៀរករ​ធនធាន​​ចូល​រួម​អភិវឌ្ឍ​ប្រទេសកំណើត​ appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា គិត ម៉េង ជំរុញ​សភា​ពាណិជ្ជកម្ម​​​​ខេត្ត​​ ត្រូវ​ធ្វើ​ការ​​ឲ្យ​ជិតស្និទ្ធជាមួយ​អាជ្ញាធរ​​ដែនដី និង​គាំំទ្រ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​​ និង​មធ្យម
អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា​បាន​ជំរុញ​ឲ្យ​តំណាង​សភា​ពាណិជ្ជកម្ម​ទូទាំំង ២៥ ខេត្តក្រុង ត្រូវ​ធ្វើការ​​​ឲ្យ​បាន​ជិតស្និទ្ធិ​​​ជាមួយ​អាជ្ញាធរដែនដី ​រួមទាំង​បន្ត​គាំំទ្រ​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាសធុនតូចនិងមធ្យម និង​​សហគ្រាស​ខ្នាតម៉ាក្រូ​ក្នុង​ខេត្ត​ ដើម្បី​សម្រេច​បានជោគជ័យ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម។

ថ្លែង​នៅ​ក្នុងមហាសន្និបាតបូកសរុប​លទ្ធផលការងារឆ្នាំ ២០២៥ និង​លើកទិសដៅការងារឆ្នាំ ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជានៅ​ព្រឹក​មិញ​នេះ អ្នកឧកញ៉ា គិត ម៉េង ​​បាន​ណែនាំ​​ឲ្យ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តត្រូវ​ធ្វើ​ការ​ឲ្យ​ជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ជាពិសេស​ជាមួយ​អភិបាល​នៃ​គណៈអភិបាលខេត្ត​នីមួយៗ និងត្រូវយកចិត្តទុកដាក់គាំទ្រ​ដល់​សហគ្រាស​​ខ្នាតតូច SME (Small and Medium Enterprise) និង​មីក្រូ (MSME) ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ ព្រោះអាជីវកម្មខ្នាតតូច​គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ ត្រូវ​ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងតាមព្រំដែន ដើម្បីទាក់ទាញ​ការ​វិនិយោគ​មក​កាន់​កម្ពុជា និងជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក និង​បង្កើន​កិច្ចសហការ​ជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍ដែលចំណុះឲ្យ​រដ្ឋបាល​ខេត្ត ដើម្បីសម្របសម្រួល​ការងារវិនិយោគ​ផ្សេងៗ។

លោក​ក៏​​លើក​ឡើង​បន្ថែម​ពាក់ព័ន្ធ​ការ​កំណត់នូវឧត្តមភាព​ប្រកួតប្រជែងរបស់ខេត្តនីមួយៗ ឧទាហរណ៍​ដូចជាវិស័យទេសចរណ៍​នៅសៀមរាប កសិ​កែច្នៃនៅកំពង់ធំ ឬភស្តុភារកម្មនៅខេត្តព្រះសីហនុ ។

អ្នក​ឧកញ៉ាបាន​គូស​បញ្ជាក់​ថា សភាពាណិជ្ជកម្មមិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែគឺ​ជា​តំណាងវិស័យឯកជន ជាក្បាល​ម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជា​នៅលើ​ឆាកអន្តរជាតិ។

សភាពាណិជ្ជកម្មកម្ពុជាគឺជា​ដៃគូ​របស់​រាជរដ្ឋាភិបាល។ បេសកកម្មចម្បងរបស់​សភា​ពាណិជ្ជកម្ម​ គឺជាស្ពាន​ចម្លងរួមគ្នា​រវាង​សហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

បើតាមអ្នក​ឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជាបានរួមចំណែក​ដ៏សំខាន់ចំពោះវិស័យឯកជន គឺការ​ទទួល​បាន​ឱកាស​ចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។

តាម​រយៈ​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែកឯកជន ដោយសារ​សភាពាណិជ្ជកម្ម​បានបញ្ចេញ​សំឡេងរួមគ្នា​ផ្អែកលើមូលដ្ឋាន​ច្បាស់​លាស់ បាន​ដោះស្រាយដោយជោគជ័យនូវ​បញ្ហាដែល​នៅ​សេស​សល់​យូរអង្វែង​ក្នុងវិស័យ​ពន្ធដារ គយ និង​ភស្តុភារកម្ម។ កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មកម្ពុជាគឺជាតំណាងស្របច្បាប់នៃ​វិស័យឯកជន។ អ្នក​ឧកញ៉ា គិត ម៉េង​ បញ្ជាក់បន្ថែម។

បច្ចុប្បន្ន​នេះ បណ្តាញសភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើ ២៥ រាជធានីខេត្ត និង​បាន​ពង្រីក​លើសពីព្រំដែនជាតិ​ដោយ​មាន​ការិយាល័យ​តំណាងចំនួន ៨ នៅទូទាំងពិភពលោករួមមាននៅប្រទេស​កាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋ​អាមេរិក និងនូវែលសេឡង់៕

The post អ្នកឧកញ៉ា គិត ម៉េង ជំរុញ​សភា​ពាណិជ្ជកម្ម​​​​ខេត្ត​​ ត្រូវ​ធ្វើ​ការ​​ឲ្យ​ជិតស្និទ្ធជាមួយ​អាជ្ញាធរ​​ដែនដី និង​គាំំទ្រ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​​ និង​មធ្យម appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា គិត ម៉េង៖ ២០២៦ នឹងក្លាយជាឆ្នាំជំរុញសន្ទុះសេដ្ឋកិច្ចកាន់តែលឿន
អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​អះអាង​ថា ឆ្នាំ២០២៦ នឹងក្លាយ​ជា​ឆ្នាំ​នៃ​ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ឱ្យកាន់តែលឿន ខណៈ​​កំណើន​សេដ្ឋកិច្ច​ជាតិ​ត្រូវ​បាន​ព្យាករណ៍​ក្នុង​កម្រិត ៥,០%។

នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ អ្នក​ឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា មិន​ត្រឹម​តែ​ជា​ស្ថាប័នធម្មតា​មួយ​ទេ ប៉ុន្តែ​គឺ​ជា “ដៃគូ” របស់​រាជរដ្ឋាភិបាល។

តាម​ច្បាប់ស្តី​ពី​សភាពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​មាន​បេសកកម្ម​ចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និង​ចក្ខុ​វិស័យ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជនផ្អែកលើមូលដ្ឋានច្បាស់លាស់សភា​ពាណិជ្ជកម្ម​បាន​ដោះស្រាយដោយជោគជ័យនូវបញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម។

អ្នក​ឧកញ៉ា បាន​បន្ត​ថា បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយ​មាន​ការិយាល័យតំណាងចំ​នួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។

ការិយាល័យ​ទាំងអស់ មានបេសកកម្មចម្បង គឺត្រូវដើរ​តួជា​ច្រក​ទ្វារ​យុទ្ធសាស្ត្រ​ក្នុងការធានាថា ម៉ាកសញ្ញា “ផលិតនៅកម្ពុជា” (Made in Cambodia) នឹងក្លាយ​ជា​សញ្ញា​សម្គាល់​នៃ​គុណភាព និង​ភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។

ស្រប​តាម​បរិបទ​នេះ អ្នក​ឧកញ៉ា គិត ម៉េង បាន​គូស​បញ្ជាក់​ថា «ឆ្នាំ២០២៦ នឹងក្លាយ​ជាឆ្នាំ​នៃ​ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ឱ្យកាន់តែលឿន ខណៈដែលកំណើនសេដ្ឋកិច្ចជាតិត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% សភា​ពាណិជ្ជកម្ម​កម្ពុជា ត្រូវ​ជំរុញ​វិស័យ​ឯកជន​ឱ្យ​ត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

យោងតាម​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក្នុង​ឆ្នាំ២០២៦ សេដ្ឋកិច្ច​កម្ពុជាអាចនឹង​សម្រេច​បាន​ក្នុងរង្វង់ ៥% និង​អត្រា​អតិផរណា ២,៣% ទោះបីជាកម្ពុជា និងបណ្តាប្រទេសនានានៅតែបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយពេលនៃកត្តភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនៅលើពិភពលោកក្តី។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជា​នឹងត្រូវ​ខិតខំ​ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។

ពហុភាគី​កម្ម​សេដ្ឋកិច្ច ការ​វិនិយោគ​បន្តបន្ទាប់​លើហេដ្ឋាចេនាសម្ព័ន្ធ និងការជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និង​សេដ្ឋកិច្ច​ពិភព​លោក បាន​ផ្តល់​ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម។

ស្រម​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព ការ​ពង្រឹង​ធនធាន​មនុស្ស​ ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​វិនិយោគ និង​ការ​ធ្វើ​ទំនើប​កម្មស្ថាប័ន​សេដ្ឋកិច្ច និង​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​​បន្ថែម​ និង​កំណើន​ដែល​មាន​ភាព​ធន់​កាន់​តែ​ខ្លាំង​៕

The post អ្នកឧកញ៉ា គិត ម៉េង៖ ២០២៦ នឹងក្លាយជាឆ្នាំជំរុញសន្ទុះសេដ្ឋកិច្ចកាន់តែលឿន appeared first on Kampuchea Thmey Daily.