សភាពាណិជ្ជកម្មឥណ្ឌូណេស៊ី Archives - Kampuchea Thmey Daily

វិស័យឯកជនឥណ្ឌូណេស៊ីស្នើឱ្យរដ្ឋាភិបាល​លុប​ចោល​គម្រោងនាំចូលរថយន្ត Pickup រាប់សែនគ្រឿងពីឥណ្ឌា
វិស័យឯកជននៅឥណ្ឌូណេស៊ី កំពុងអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន លុបចោលនូវគម្រោងនាំចូលរថយន្តភីកអាប់ (Pickup) ប្រមាណ ១០៥ ០០០ គ្រឿង ពីប្រទេសឥណ្ឌា ដោយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃអាទិត្យ ទី ២២ ខែកុម្ភៈ នេះ។

លោក Saleh Husin អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) បាននិយាយថា សភាពាណិជ្ជកម្ម​បានស្នើសុំឱ្យលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ លុបចោលគម្រោង បន្ទាប់ពីបាន​ពិគ្រោះយោបល់ជាមួយក្រុមហ៊ុនផលិតរថយន្ត និងសមាគមឧស្សាហកម្ម។

លោក Saleh បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះ​ថា៖ «បន្ទាប់ពីបានស្តាប់មតិយោបល់ពីអ្នកចូលរួមក្នុងឧស្សាហកម្មរួចមក យើងជំរុញឱ្យលោកប្រធានាធិបតី ប្រាបូវូ លុបចោលផែនការនាំចូលរថយន្តពាណិជ្ជកម្មចំនួន ១០៥ ០០០ គ្រឿង»។

លោក​បន្តថា ការ​នាំ​ចូល​យានយន្ត​ដែល​ផលិត​រួច​រាល់​ អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក និង​នាំ​មក​នូវ​អត្ថប្រយោជន៍​តិចតួច​ដល់​ប្រទេស។ ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​យានយន្ត​សម្រាប់​កម្មវិធី​សហប្រតិបត្តិការ​ជនបទ​របស់​រដ្ឋាភិបាល ក្រោម​ផែនការរបស់លោក ប្រាបូវូ។

លោក​បាន​បន្ថែម​ថា វិស័យ​រថយន្ត​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​សមត្ថភាព​ផលិត​រថយន្ត​ភីកអាប់​រាប់​សែន​គ្រឿង​ជា​រៀងរាល់​ឆ្នាំ ទោះបីជា​ការ​ប្រើប្រាស់​នៅ​រោងចក្រ​នៅ​តែ​ទាប​ជាង​សក្តានុពល​ក៏ដោយ៕

The post វិស័យឯកជនឥណ្ឌូណេស៊ីស្នើឱ្យរដ្ឋាភិបាល​លុប​ចោល​គម្រោងនាំចូលរថយន្ត Pickup រាប់សែនគ្រឿងពីឥណ្ឌា appeared first on Kampuchea Thmey Daily.