សមិទ្ធផលខេត្តព្រះសីហនុ Archives - Kampuchea Thmey Daily

ផ្លូវប្របតាមឆ្នេរ​សមុទ្រ កំពុង​សាងសង់​ពីកែវផុស ទៅ​ជ្រោយស្វាយនៃគម្រោងផ្លូវក្រវាត់ឆ្នេរភ្ជាប់​ពី​ខេត្ត​កំពតដល់​​ខេត្ត​កោះកុង
ផ្លូវក្រវាត់ឆ្នេរ​ពី​ឃុំកែវផុស ស្រុកស្ទឹងហាវ ​ខេត្តព្រះសីហនុ ទៅដល់ឃុំជ្រោយស្វាយ ខេត្តកោះកុង កំពុង​ដំណើរការ​សាង​សង់​​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោងផ្លូវក្រវាត់ឆ្នេរ​របស់រាជរដ្ឋាភិបាល តភ្ជាប់ខេត្តតំបន់ឆ្នេរទាំងបីរួមមាន ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និងខេត្ត​កំពត។

បើតាមប្រភពពីអាជ្ញាធរ​ឃុំកែវ​ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ផ្លូវដែលកំពុង​សាងសង់​ថ្មីតាមបណ្តោយឆ្នេរកែវផុសមាន​ប្រវែង ៣ ៧០០ម៉ែត្រ តភ្ជាប់ច្រករបៀងឃុំកែវផុសក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅដល់​ឃុំជ្រោយស្វាយ ខេត្តកោះកុង។

ប្រភព​បន្ត​ថា ​ដំណើរការ​សាងសង់​ផ្លូវ​នេះ​ជាផ្នែកមួយ ក្រោមគម្រោងអភិវឌ្ឍន៍ជម្រុញសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល សម្រាប់​​តភ្ជាប់ខេត្តតំបន់ឆ្នេរទាំងបីរួមមាន ខេត្តកោះកុង ខេត្ត​កំពង់សោម និងកំពត។

រាជរដ្ឋាភិបាលបានគិតគូរយ៉ាងច្បាស់លាស់ក្នុងការស្ថាបនាផ្លូវនេះឡើង ដែលនឹងជួយនាំមកនូវការអភិវឌ្ឍនិងភាពរីកចម្រើនយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានផ្ទាល់តែម្តង។ យ៉ាងណាមិញ ប្រភព​​ពុំអាច​ផ្តល់ព័ត៌មានបន្ថែម​ពី​គម្រោងផ្លូវនេះ ដោយលោកបានបញ្ជាក់ថាវាជាគម្រោងថ្នាក់ជាតិ ហើយ​រុញ​​ឲ្យ​អ្នកសារព័ត៌មានទៅសាកសួរនៅថ្នាក់សាលាស្រុក ឬសាលាខេត្តវិញ ព្រោះស្ថាប័នទាំងនោះមានព័ត៌មានច្បាស់លាស់ និងពេញលេញជាងនៅថ្នាក់ឃុំ។

ពាក់ព័ន្ធ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ឆ្នេរ​នេះ កម្ពុជាថ្មី​បានទាក់ទង​លោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យរដ្ឋបាលសាលា​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​លោក​មិន​ទាន់​បានឆ្លើយតប​ទេ​រហូតមកដល់ពេលនេះ៕

The post ផ្លូវប្របតាមឆ្នេរ​សមុទ្រ កំពុង​សាងសង់​ពីកែវផុស ទៅ​ជ្រោយស្វាយនៃគម្រោងផ្លូវក្រវាត់ឆ្នេរភ្ជាប់​ពី​ខេត្ត​កំពតដល់​​ខេត្ត​កោះកុង appeared first on Kampuchea Thmey Daily.

គម្រោងវិនិយោគចំនួន ១៨ ក្រោម​ទុនជាង ១៤០ លានដុល្លារ ទទួល​កា​រពិនិត្យវិនិយោគក្នុង​ខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគចំនួន ១៨ ក្នុងខេត្តព្រះសីហនុក្រោមទុនវិនិយោគជាង ១៤០ លានដុល្លារអាម៉េរិក ដែលអាចបង្កើត​ឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើគម្រោងវិនិយោគទាំងនោះ កាលពី​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគ និង ធុរកិច្ចចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុរួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង។

លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និងអាចបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោង​ពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩ គម្រោង, គម្រោងថ្មីចំនួន ២១៧ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ចំនួន ១៥ គម្រោង។

លោកបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយ​នឹង​ការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១. ការជំរុញការវិនិយោគក្នុងស្រុក, ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣. ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ។

ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តសម្របសម្រួល និងជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ឱ្យមកចូលរួមក្នុង​យន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និងពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្ម ក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ក្រុមការងារបានកំពុងបន្តអនុវត្តការងារស្នូលចំនួនពីរក្នុងពេលតែមួយដំណាលគ្នា ដោយម្ខាងត្រូវបន្តថែទាំអ្នកវិនិយោគ និងសម្របសម្រួលការដោះស្រាយសំណូមពរ និងបញ្ហាផ្សេងរបស់វិនិយោគិន ដោយតម្លាភាព និង ប្រសិទ្ធភាព, និង ម្ខាងទៀត បន្តទាក់ទាញការវិនិយោគដោយសកម្ម។

ជាមួយគ្នា​នេះ, ក្រុមការងារបានកំពុងខិតខំដោះស្រាយបញ្ហាអគារជាប់គាំង និងជំរុញការវិនិយោគលើគម្រោងថ្មីៗ ជាពិសេស គម្រោងក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍។

ក្រុមការងារបាន​កំពុងរៀបចំ និងចូលរួមផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ច, រៀបចំសិក្ខាសាលាស្តីពីការតភ្ជាប់ឧស្សាហកម្ម និង ការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងពង្រឹងផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញ នៅតាមរោងចក្រ។

លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល, ក្រុមការងារបានកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសិក្សា និង ជំរុញការផលិតក្នុងស្រុក តាមរយៈការលើកកម្ពស់ផលិតផលសក្តានុពលក្នុងខេត្ត ដូចជា បង្គារក្រៀម ត្រីកាម៉ុង ត្រីក្រចកក្របី និង ទឹកមាត់ត្រចៀកកាំ រួមជាមួយការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមរោងចក្រសហគ្រាស។

លោកបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័ន ឱ្យបន្តខិតខំពុះពារជាមួយគ្នា ក្នុងការលើកកម្ពស់ការវិនិយោគឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព តាមរយៈការដោះស្រាយបញ្ហាជាកញ្ចប់តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ការតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

The post គម្រោងវិនិយោគចំនួន ១៨ ក្រោម​ទុនជាង ១៤០ លានដុល្លារ ទទួល​កា​រពិនិត្យវិនិយោគក្នុង​ខេត្តព្រះសីហនុ appeared first on Kampuchea Thmey Daily.

កត្តា​រាំង​ស្ទះ «ការ​ចុះ​បញ្ជី​គម្រោង​​វិនិយោគ​ក្រោម ៥ លាន​ដុល្លារ​» លើកយកពិភាក្សា​ក្នុង​សន្និបាតប្រចាំឆ្នាំ​របស់​ខេត្ត​ព្រះសីហនុ
«ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគដែល​មាន​ទុន​សមមូល ៥​ លាន​ដុល្លារ​ចុះក្រោម»​ គឺជា​ប្រធាន​បទមួយ​​ត្រូវ​បាន​លើក​យក​ពិភាក្សាក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់រដ្ឋបាល​ខេត្តព្រះសីហនុ។

ទោះបី​មានច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងច្បាប់វិនិយោគ និង​ការប្រតិភូកម្ម​សិទ្ធិ​អំណាចមកអនុគណៈកម្មាធិការវិនិយោគខេត្ត ក៏រដ្ឋ​បាលខេត្តនៅតែ​ជួប​បញ្ហាប្រឈម​មួយចំនួន។ នេះបើតាម​លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែល​ដឹកនាំ​កិច្ចពិភាក្សាចំពោះមុខប្រធានបទ «ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគដែល​មាន​ទុន​សមមូល ៥​ លាន​ដុល្លារ​ចុះក្រោម» នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើកទិសដៅការងារបន្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

បញ្ហា​រាំង​ស្ទះ​មាន​ដូចជា៖

– ធនធានមនុស្ស និង​ជំនាញបច្ចេកទេស៖ មន្ត្រីអនុវត្តមួយ​ចំនួន​នៅ​មិនទាន់​មាន​បទពិសោធន៍ និង​មិន​ទាន់យល់​ដឹង​ស៊ីជម្រៅ​​អំពី​ច្បាប់វិនិយោគថ្មីនៅឡើយ។ មន្ត្រីរបស់មន្ទីរ​អង្គភាពមួយចំនួន​មិន​ទាន់​ទទួល​បាន​ការបណ្តុះបណ្តាល​ពីក្រសួង​សាមី​នៅឡើយ ដែលការណ៍​នេះ​ជារបាំង​បច្ចេកទេស​ក្នុង​ការ​អនុវត្ត។

ឧទាហរណ៍៖ ប្រកាសលេខ ១៨៨ ប្រក.កសក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ស្តីពីការធ្វើ​ប្រតិភូកម្ម​សិទ្ធអំណាច​ទៅឱ្យមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​រាជធានី​ខេត្ត ក្នុងការ​ពិនិត្យ​ផ្តល់​យោបល់​និង​សម្រេច​លើ​ការចុះ​បញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​ទុនវិនិយោគ​សមមូល ៥ (ប្រាំ) លានដុល្លារចុះក្រោម

– កង្វះខាត​ទិន្នន័យ ព័ត៌មាន​លម្អិត​អំពី​តំបន់ និង​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៖ បញ្ហា​ថ្លៃដើម​អគ្គិសនី ទឹក​ស្អាត និង​ប្រព័ន្ធដឹក​ជញ្ជូនក្នុងខេត្តនៅតំបន់ខ្លះ​នៅ​មានកម្រិត ដែលជាឧបសគ្គដល់ការសម្រេចចិត្តរបស់​វិនិយោគិន

– នីតិវិធី​ដាក់ពាក្យ​ស្នើសុំ​គម្រោង QIP នៅ​អនុគណៈកម្មាធិការ​វិនិយោគខេត្តពុំទាន់​អាច​ដំណើរការ Online បាន​នៅ​ឡើយ

– ក្រសួង ស្ថាប័ន​មួយ​ចំនួន​មិនទាន់បាន​ធ្វើប្រតិភូកម្មមុខងារ​មក​ឱ្យមន្ទីរអង្គភាពជំនាញ

– ក្រសួង ស្ថាប័ន​មួយ​ចំនួន​បាន​ប្រតិភូកម្ម​រួចរាល់ ប៉ុន្តែពុំទាន់បានដាក់ចេញនីតិវិធី​ឬសេចក្តី​ណែនាំក្នុង​ការពិនិត្យ ផ្តល់​​យោបល់ និង​ឯកភាព​ផ្នែកបច្ចេកទេស តាម​ជំនាញ​និងផ្តល់​ការ​បណ្តុះ​បណ្តាលដល់​មន្ទីរ​អង្គភាព​របស់ខ្លួន​

នៅក្នុង​សន្និបាត​បាន​លើកឡើង​ថា ដើម្បីឱ្យរដ្ឋបាលខេត្តដើរតួនាទី​ជាអ្នកសម្របសម្រួល​វិនិយោគ​ដ៏​មាន​ប្រសិទ្ធភាព រដ្ឋបាល​​ខេត្ត​ត្រូវ​ការ​គាំទ្រ​ពីរាជរដ្ឋាភិបាល និងក្រសួង​ស្ថាប័នពាក់ព័ន្ធ​ដូចជា៖

– ការបណ្តុះ​បណ្តាល​សមត្ថភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គួរផ្តល់ការបណ្តុះបណ្តាលបន្តបន្ទាប់​ដល់​អនុគណៈ​កម្មាធិការវិនិយោគ​ខេត្ត

-ការ​ប្រតិភូកម្ម និងបណ្តុះបណ្តាល​បច្ចេកទេស​ច្បាស់​លាស់៖ ធានា​ថាការប្រតិភូកម្មមករដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អាច​មានសិទ្ធិ​សម្រេច​លើ​គម្រោង​ក្រោម ៥ លានដុល្លារ និង​មាន​ការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីអាច​ឱ្យមន្ត្រី​ទទួល​បន្ទុក​តាមមន្ទីរ អង្គភាព អាច​អនុវត្តបាន​ពេញលេញ

-ការចេញ​លិខិត​បទដ្ឋាន​គតិយុត្ត​ណែនាំជាស្តង់ដារ​អនុវត្តរួម​ទូទាំងប្រទេស

-ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុនិង​បច្ចេកវិទ្យា៖ ស្នើផ្តល់​កញ្ចប់​ថវិកា និង​បច្ចេកវិទ្យា សម្រាប់​គាំទ្រដល់ការអនុវត្ត​លើ​ការចុះបញ្ជី​គម្រោង​វិនិយោគទុនសមមូល ៥ លានដុល្លារចុះក្រោម

– ផ្តល់ការ​លើកទឹកចិត្តណាមួយ​ដល់បុគ្គលិក​ដែលមានទេពកោសល្យ ឬកម្មករដែលមានជំនាញខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ និង​ការអភិវឌ្ឍឧស្សាហកម្មប្រភេទថ្មី

-ការពន្លឿនការចេញប្រកាស​រួមស្តីពីការផ្តល់សេវា​សាធារណៈ​លើ​ការចុះបញ្ជីគម្រោង នៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត (កន្លងមក​អនុគណៈកម្មាធិការវិនិយោគខេត្តអនុវត្ត​តាម​ប្រកាស លេខ ៩៩១សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការ​ផ្តល់សេវា​សាធារណៈ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ចំពោះមុខ ដើម្បី​ជំរុញ​ការ​ចុះបញ្ជី​វិនិយោគ​ដែល​មាន​ទុន​សមមូល ៥ លាន​ដុល្លារ រដ្ឋបាល​ខេត្ត​ដាក់​ចេញវិធានការ​ដូច​ខាងក្រោម៖

-រដ្ឋបាលខេត្តគួរបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាព​ពាក់ព័ន្ធ​រាប់​ចាប់​ពី​មន្ត្រីជំនាញ និង​វិស័យ​ឯកជន (ជើង​សារ​គយ) ដើម្បីផ្តល់ការប្រឹក្សាយោបល់សម្រាប់បម្រើឱ្យការនាំចេញ

-គួរ​បានប្រើប្រាស់លេខាធិការដ្ឋាន​អនុគណៈកម្មាធិការ​វិនិយោគខេត្តជា​មន្ត្រីប្រឹក្សា និងផ្តល់ការ​គាំទ្រ​ដល់អ្នកវិនិយោគ ព្រមទាំងធ្វើការសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អនុវត្តបានដោយរលូនក្នុងករណីមានការរាំងស្ទះ ដោយកត្តាបច្ចេកទេសឬនីតិវិធីនានា

-រៀបចំជាសំណុំបែបបទ និងនីតិវិធីស្តង់ដាសម្រាប់ចុះបញ្ជីវិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ SOP និង Investment Guide Book សម្រាប់អនុវត្តក្នុងខេត្ត

– បន្តពង្រឹងយន្តការច្រកចេញចូលតែមួយដើម្បីធ្វើសាមញ្ញបនីយកម្មនីតិវិធីរដ្ឋបាល និងកាត់បន្ថយរយៈពេល​រង់ចាំក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)

– បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម៖ ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាម​អនឡាញដើម្បីផ្តល់​ភាព​ងាយស្រួល​ដល់វិនិយោគិន ក្នុង​ការ​ដាក់ពាក្យពីចម្ងាយ និងតាមដានវឌ្ឍនភាពសំណើ

-ការផ្តល់​ការ​លើក​ទឹកចិត្ត និងការគាំទ្រ សម្រួលនីតិវិធីផ្សេងៗដល់អ្នកវិនិយោគ

– ការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគតាមរយៈការរៀបចំកិច្ចប្រជុំ ការធ្វើសិក្ខាសាលា និង Business Roadshow ដោយសហការ​ជាមួយវិស័យ​ឯកជនរួមមាន៖ សភាពាណិជ្ជកម្មខេត្ត សមាគម​សហគ្រិន​វ័យក្មេង និងសមាគមអ្នកវិនិយោគចិន​ជាដើម។

-គួរធ្វើអាទិភាវូបនីយកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់រួមមាន៖ ផ្លូវ (ប្រព័ន្ធ​ដឹក​ជញ្ជូន) ទឹកស្អាត អគ្គិសនី ប្រព័ន្ធអ៊ីនធើណេត

– បន្តពង្រឹង​ការងារសន្តិសុខ សណ្តាប់ធ្នាប់​ក្នុងខេត្ត​ឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់បរិយាកាស វិនិយោគ​នៅក្នុងខេត្ត និងផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគ៕

The post កត្តា​រាំង​ស្ទះ «ការ​ចុះ​បញ្ជី​គម្រោង​​វិនិយោគ​ក្រោម ៥ លាន​ដុល្លារ​» លើកយកពិភាក្សា​ក្នុង​សន្និបាតប្រចាំឆ្នាំ​របស់​ខេត្ត​ព្រះសីហនុ appeared first on Kampuchea Thmey Daily.

​ដំណាំ​កសិ​ឧស្សាហកម្ម ៥ ប្រភេទ ដាំដុះ​ច្រើន​បំផុត​​ក្នុង​ខេត្តព្រះសីហនុ នៅ​លើ​ផ្ទៃដី​​រាប់ម៉ឺន​ហិកតា
ខេត្ត​ព្រះសីហនុ ក្រៅពី​ជា​ទីតាំង​យុទ្ធសាស្រ្ត​​​​ប្រមូលផ្តុំ​ដោយ​រោងចក្រសហគ្រាស​ធំៗបោះមូលដ្ឋាន​ផលិតកម្ម​​ ក៏ជា​ខេត្ត​មាន​សក្តានុពល​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិ​ឧស្សាហកម្ម។

​ដំណាំកសិ​​ឧស្សាហកម្ម​ចំនួន ៥ ប្រភេទ ជា​ដំណាំ​យុទ្ធសាស្រ្ត​ដ៏​សំខាន់ត្រូវ​បានដាំដុះ​​នៅ​លើផ្ទៃដី​រាប់ម៉ឺន​ហិកតា​​ក្នុង​ខេត្តព្រះសីហនុ។ នេះបើតាម លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។

​លោក​ ឡុង ឌីម៉ង់​ បាន​ប្រាប់​កម្ពុជាថ្មី​ថា ​ដំណាំ​ឧស្សាហកម្ម​សំខាន់ៗ​រួម​មាន​ ដូង​ប្រេង​​ដាំដុះ​នៅលើ​ផ្ទៃដីទំហំ ១៦ ៥៤៩ ហិកតា និងអាច​ប្រមូលផលសរុបចំនួន ១៣២ ០៤១ តោន។ កៅស៊ូ​ដាំដុះ​លើ​ផ្ទៃដី​​ទំហំ ២ ៩៩៦ ហិកតា ដែល​មាន​ផ្ទៃដី​ចៀរ​ជ័រ ១ ៦៤១ ហិកតា​។ ស្វាយចន្ទីដាំដុះ​នៅលើផ្ទៃដី ៥៦៤ ហិកតា ជាមួយ​ផ្ទៃដី​ប្រមូល​ផល ៤១២ ហិកតា។ ដូងក្រអូបដាំដុះ​នៅលើផ្ទៃដី​ទំហំ​ ៣៩០ ហិកតា និង​ផ្ទៃដី​ប្រមូល​ផល ៣៨០​ហិក​តា និង​ស្វាយដាំដុះ​នៅលើផ្ទៃដីទំហំ ១ ៥០០​ហិកតា និង​ផ្ទៃដី​ប្រមូល​ផល ១ ១៥០ ហិកតា។

ក្រៅ​ពី​នេះ ​​ក៏មាន​ដំណាំ​រួម​ផ្សំ​​មាន​​​បន្លែគ្រប់មុខត្រូវ​បាន​​អនុវត្ត​ការ​ដាំដុះ​នៅ​លើផ្ទៃដី​ប្រមាណ ៥៨៦​ ហិកតា រួមទាំង​ដំណាំ​ឈើ​ហូប​ផ្លែ​ដែលត្រូវបានដាំ​នៅ​លើផ្ទៃដី​សរុប ២ ១៧១ ហិកតា និង​ផ្ទៃដី​អាច​​ប្រមូល​ផល​ចំនួន ១ ៧៧៥ ហិកតា៕

បន្ត​ចុចអាន៖ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានថា​ ​ដាំ​ដើម​ត្នោត​មាន​តម្លៃ​សេដ្ឋកិច្ច​ជាង​ដាំដូង​ប្រេង

The post ​ដំណាំ​កសិ​ឧស្សាហកម្ម ៥ ប្រភេទ ដាំដុះ​ច្រើន​បំផុត​​ក្នុង​ខេត្តព្រះសីហនុ នៅ​លើ​ផ្ទៃដី​​រាប់ម៉ឺន​ហិកតា appeared first on Kampuchea Thmey Daily.

តឹកតាង​​បន្សល់​ទុកបង្ហាញ​ពី​ភាព​រីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី ៦០ ឆ្នាំ​មុន
បើយោងតាម​ឯកសារ​ប្រវត្តិ​​ និង​ការ​គ្រប់គ្រង​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញពី​​​ភាព​​រីក​ចម្រើននៃ​ខេត្តព្រះសីហនុកាលពីជាង​ ៦០ ឆ្នាំ​មុន​ មុនពេល​ប្រទេស​កម្ពុជា​ធ្លាក់ចូលក្នុង​ភ្នក់​ភ្លើង​​សង្រ្គាមដ៏​ខ្ទេចខ្ទាំ។ តឹកតាង​ជា​សំណង់អគារ​​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ ខណៈសមិទ្ធផល​ទាំង​នោះ​មួយចំនួននៅ​តែត្រូវ​បានប្រើប្រាស់​បម្រើជា​ប្រយោជន៍​​រហូត​មកដល់បច្ចុប្បន្ននេះ។

១. ផ្លូវជាតិលេខ ៤ ត្រូវ​បាន​គេ​ស្គាល់​ថាជា​ផ្លូវ​ហាយវេ​ មិត្តភាព ខ្មែរ អាមេរិក ដែល​​ស្ថាបនា​នៅអំឡុង​ឆ្នាំ ១៩៥៥ និងរួចរាល់នៅឆ្នាំ១៩៦០ ក្រោមជំនួ​យ​របស់​សហរដ្ឋអាមេរិក ដែល​​តភ្ជាប់ការ​ធ្វើដំណើរ​ពី​​កំពង់ផែកំពង់សោម​កាត់តាម​កំពង់ស្ពឺ​ទៅ​រាជធានីភ្នំពេញ។

២. កំពង់ផែ​ក្រុងព្រះសីហនុ​ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៩៥៦ និង​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ១៩៦០។

៣. ផ្លូវដែកពីភ្នំពេញទៅក្រុងកំពង់សោមចាប់ផ្តើមកសាងនៅអំឡុង​​ឆ្នាំ ១៩៦០ និង​បាន​តភ្ជាប់​ទៅដល់ក្រុងកំពង់សោមនៅ​ចុង​ឆ្នាំ​១៩៦៩ ដែល​បានបម្រើ​​ប្រយោជន៍សម្រាប់​ការដឹកជញ្ជូនទំនិញបានច្រើនជាងការដឹកជញ្ជូនតាមផ្លូវថ្នល់។

៤. ព្រលានយន្តហោះកងកេង ត្រូវបានកសាងនៅក្នុងឆ្នាំ ១៩៦០ ដោយមានជំនួយពីសហភាព​សូវៀតដែល​​អាចទទួលការ​​ចុះចត​​យន្តហោះធុនមធ្យម។ វាលយន្តហោះ​នេះ​ត្រូវ​​​បាន​ប្រើប្រាស់​យ៉ាងមមាញឹកនា​អំឡុង​សម័យ លន់ លន់ ក្រោយ​ផ្លូវជាតិលេខ ៤ ត្រូវកាត់ផ្តាច់ដោយសារសង្គ្រាម។

៥. សណ្ឋាគារឯករាជ្យ គឺជាសណ្ឋាគារប្រវត្តិសាស្ត្រមួយ ដែលបាន​សាងសង់នា​ទសវត្ស​ឆ្នាំ ១៩៦០ ក្រោយ​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពីប្រទេសបារាំង។ មហាគ្រឹះព​ណ៌ស​ដ៏ធំ​ទើរជាប់​សមុទ្រនេះ ត្រូវបានគេស្គាល់ជា​សណ្ឋាគារ “ប្រាំពីរជាន់» ហើយជាអគារដែលខ្ពស់​ជាងគេ​នាសម័យនោះ។

៦. ព្រះរាជដំណាក់ ត្រូវបានសាងសង់នៅឆ្នាំ១៩៦០ ដោយ​ស្ថាបត្យករខ្មែរ លោក វណ្ណ មូលីវណ្ណ។

៧. ស្ថានីយ​អយស្ម័យយានក្រុងព្រះសីហនុ ត្រូវបានគូសប្លង់ និងស្ថាបនាដោយលោក Georges Kondracki ជាវិស្វករជនជាតិអាល្លឺម៉ង់នៅក្នុងទស្សវត្សឆ្នាំ១៩៦០ ​ជាផ្នែក​មួយ​ក្នុងការតភ្ជាប់ផ្លូវដែករវាងរាជធានីភ្នំពេញ-ព្រះសីហនុ។

៨. រោងចក្រចម្រាញ់ប្រេងកាតសាងសង់ពីឆ្នាំ១៩៦៦ ដល់​ឆ្នាំ ១៩៦៨ ដោយ​ប្រើប្រាស់​ទុនចម្រុះ (៦៥ ភាគរយរបស់​រដ្ឋ និង ៣៥ ភាគរយ របស់ក្រុមហ៊ុនអែល (Eif) បារាំង)។

៩. រោងចក្រដំឡើងត្រាក់ទ័រ (ក្រុមហ៊ុនជាតិដំឡើងត្រាក់ទ័រ) ចាប់ផ្តើម​ដំណើរការនៅឆ្នាំ ១៩៦៦ ដែលគ្រប់គ្រងដោយរដ្ឋ ដែល​ដំឡើងត្រាក់ទ័ររបស់ឆេកូស្លូវ៉ាគី។

១០. រោងចក្រស្រាបៀរអង្គរជារោងចក្ររបស់រដ្ឋ បង្កើតចេញពី​ក្រុមហ៊ុន​សុរាគារ​ខ្មែរ SKD និងត្រូវបានចាប់ផ្តើមសាងសង់ ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៦៧ ហើយត្រូវបាន​ដាក់​សម្ពោធ​ជា​ផ្លូវការ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះបាទ នរោត្តម សីហនុ។ អគាររោងចក្រនេះត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីល្បាញរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ ក្នុងអំឡុងពេល “សម័យកាល​មាស” នៃស្ថាបត្យកម្មថ្មីខ្មែរ។ ក្រុងព្រះសីហនុ ត្រូវបាន​គេ​ជ្រើស​រើស​ជាកន្លែងសម្រាប់ការ​ផលិតស្រាបៀរ ដោយសារគុណភាពទឹកក្នុងតំបន់នេះ ដែល​សន្មត់ថា​ជា​ទឹកដែលមានជាតិរ៉ែល្អបំផុតសម្រាប់ផលិតស្រាបៀរ។

១១. រោងចក្រផលិតទឹកកក ចាប់ដំណើរការនៅពីឆ្នាំ១៩៦៨។ ក្រៅពីនេះ នៅមាន​រោងចក្រ​អគ្គិសនី និង រដ្ឋាករ​ទឹក ក៏បានបង្កើតឡើងនៅគ្រានោះផងដែរ។

១២. ព្រះវិហារកាតូលិក St Michael Church ​សាងសង់​ក្នុង​ឆ្នាំ​១៩៦០ និង​សម្ពោធក្នុងឆ្នាំ ១៩៦២។ ​អគារព្រះវិហារនេះ ត្រូវបានរចនាឡើងដោយព្រះបិតា​បូជាចារ្យ​កាតូលិក បារាំង លោក Ahadobery ដោយមានជំនួយពី​ស្ថាបត្យករ​កម្ពុជា​ដ៏ល្បីល្បាញ​គឺ លោក វណ្ណ មូលីវណ្ណ។

១៣. វត្តជោតញ្ញាណ (វត្តលើ) កសាងឡើងនៅឆ្នាំ១៩៥៨ ដោយ​សម្តេច​ព្រះសង្ឃរាជ​ជោតញ្ញា​ណោ ជួន ណាត និង​ឧបត្ថម្ភដោយព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយព្រះតេជគុណ ព្រះនាម ឃឹម រាជា​គណៈថ្នាក់ចត្វា និង​ជា​អនុគណ បាន​កសាង កុដិ ០២ ខ្នង សាលាឆាន់ ០១ខ្នង ព្រះវិហារ ១ ធ្វើអំពីបេតុង និងបាន​បញ្ចុះ​ខ័ណ្ឌ​សីមា តាមវិន័យបញ្ញាតិ ព្រះពុទ្ធសាសនា នៅឆ្នាំ១៩៦៨ ក្រោមអធិបតីភាព សម្តេច ជោតញ្ញាណោ ជួន ណាត សម្តេចព្រះសង្ឃ រាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

១៤. វត្តឥន្ទញ្ញាណ (វត្តក្រោម) ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥៨ សម័យសង្គមរាស្ត្រនិយម ដឹកនាំ កសាង​ដោយ ព្រះតេជគុណ នូ សុខ ហៅតា ព្រីង រួមជាមួយពុទ្ធបរិស័ទ មន្ត្រីរាជការកំពង់ផែ ឧបត្ថម្ភ​ថវិកា ដោយ​រាជរដ្ឋាភិបាល សហការជាមួយ សម្តេចសង្ឃរាជ គណៈធម្មយុត្តិកនិកាយ៕

The post តឹកតាង​​បន្សល់​ទុកបង្ហាញ​ពី​ភាព​រីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី ៦០ ឆ្នាំ​មុន appeared first on Kampuchea Thmey Daily.

១៣៤ គម្រោងសម្រេច​បញ្ចប់​​ទាំងស្រុង ក្នុង​ចំណោម ៤១២ គម្រោង ក្រោម​កម្មវិធីជំរុញ​វិនិយោគក្នុង​ខេត្តព្រះសីហនុ ​
ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោង​​វិនិយោគ​ចំនួន ១៣៤ គម្រោងបានដំណើរការ​​បញ្ចប់​ទាំង​ស្រុង​ក្នុង​ចំណោម​​គម្រោងវិនិយោគចំនួន ៤១២ ដែល​ទទួលការ​លើកទឹកចិត្តពិសេសវិនិយោគក្នុង​ខេត្តព្រះសីហនុ។ នេះបើ​យោង​តាម​កិច្ចប្រជុំបូកសរុបនិងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥​។

កាលពី​រសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះ​សីហនុ” ដោយមានការ​ចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំង​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

លោក ហ៊ាន សាហ៊ីប បានបង្ហាញ​ពី​លទ្ធផល​នៃ​កា​រជំរុញលើកទឹកចិត្តការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ​ ដោយ​ក្នុងរយៈពេល ២ ឆ្នាំ គឺ ២០២៤​-​២០២៥ ក្រុមការងារសម្រេចជាគោលការណ៍ផ្ដល់ការ​លើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ៤១២ គម្រោង ជាមួយ​ទុន​វិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក។

ក្នុងចំណោម ៤១២ គម្រោងនេះ គម្រោងដែលបាន​បញ្ចប់ការ​សាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មាន​ចំនួន ១៣៤ គម្រោង ស្មើនឹង ៣៣%, គម្រោង​ដែលកំពុងអនុវត្តការ​សាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩%, និងគម្រោងដែលមិនទាន់​ចាប់ផ្ដើមដំណើរការ​សាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%។

ដោយឡែក ក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង, ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីក​គម្រោងចំនួន ៩ គម្រោង និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើ វិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ។

ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទាំងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេស​រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ៕

The post ១៣៤ គម្រោងសម្រេច​បញ្ចប់​​ទាំងស្រុង ក្នុង​ចំណោម ៤១២ គម្រោង ក្រោម​កម្មវិធីជំរុញ​វិនិយោគក្នុង​ខេត្តព្រះសីហនុ ​ appeared first on Kampuchea Thmey Daily.

អគ្គិសនី​កម្ពុជា​កំពុង​សាងសង់​អនុ​ស្ថានីយ​​វាលរេញ​អានុភាព ៧៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់​តំបន់​​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់ ​
អគ្គិសនីកម្ពុជាកំពុង​សាងសង់​អនុស្ថានីយ​វាលរេញ​ដែលមានអនុភាព ៧៥ មេហ្គាវ៉ាត់ ដើម្បីបំពេញ​តម្រូវការ​​ប្រើប្រាស់​ និង​បម្រើ​ការ​ផ្គត់ផ្គង់​ដល់​តំបន់​ឧស្សាហកម្ម​។ នេះបើតាមលោក ឡុង ឌីម៉ង់ មន្រ្តី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ក្នុង​វេទិកា​បង្ហាញ​ពី​វឌ្ឍនភាព​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥។

លោក ឡុង ឌីម៉ង់ ​បាន​ឲ្យ​ដឹង​ថា អនុ​ស្ថានីយ​វាលរេញដែលមាន​អានុភាព ៧៥ មេហ្គាវ៉ាត់ ​កំពុង​ដំណើរការ​សាងសង់​សម្រាប់​​​ផ្គត់ផ្គង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់។ ជាមួយគ្នានេះ អាជ្ញាធរ​​ក៏​​ត្រៀម​សាង​សង់​អនុ​ស្ថានីយ​អូរត្រជាក់ចិត្តដែល​​មាន​អានុភាព ១៥០ មេហ្គាវ៉ាត់ ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​បន្ថែម​ទៀត។

ខេត្ត​ព្រះសីហនុ​មានរោងចក្រផលិតថាមពលអគ្គិសនីចំនួន ៣ កំពុង​ដំណើរការ​មាន​អនុភាព​ផលិត​បាន​ចំនួន ១ ៣៤០ មេហ្គាវ៉ាត់ បញ្ចូលចូលបណ្តាញជាតិ។ ថាមពលផ្គត់ផ្គង់ក្នុងខេត្តមាន ១២ ប្រភព ដែល​មាន​អនុភាព​ផលិតចំនួន ៨៨៤ មេហ្កាវ៉ាត់ ស្របពេល​ដែល​តម្រូវការ​ប្រើប្រាស់​ជាក់ស្តែង​អស់​តែ ៣៥៧ មេហ្គាវ៉ាត់។

លោក ឡុង ឌីម៉ង់​ បានបញ្ជាក់ថា បច្ចុប្បន្ន​អគ្គិសនី​ត្រូវ​បាន​ផ្គត់ផ្គង់​គ្រប​ដណ្ដប់​ ១០០% ទួទាំង​ខេត្ត​លើ​​ភូមិ​សរុប​ចំនួន ១១១ ភូមិ៕

The post អគ្គិសនី​កម្ពុជា​កំពុង​សាងសង់​អនុ​ស្ថានីយ​​វាលរេញ​អានុភាព ៧៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់​តំបន់​​សេដ្ឋកិច្ច​ពិសេស​ស្រុក​ព្រៃនប់ ​ appeared first on Kampuchea Thmey Daily.

តើ​ឈ្មោះ​កំពង់សោម​នៅ​ខេត្ត​ព្រះសីហនុ​ មាន​ប្រវត្តិ​បែប​ណា?
យោង​តាម​ឯកសារ​​ស្រាវជ្រាវពី​ប្រវត្តិ​ខេត្ត​ព្រះសីហនុ​ដែល​បានចេញផ្សាយ​កាល​ពី​ឆ្នាំ ២០១៦ បានរៀបរាប់​​ពី​ប្រវត្តិខេត្តព្រះសីហនុ និង​ការ​កកើត​ឈ្មោះ​​តំបន់​កំពង់សោមនៅ​ក្នុង​ខេត្តព្រះសីហនុ​ក្នុងពេល​បច្ចុប្បន្ន​នេះ។

តើ​ឈ្មោះ​កំពង់សោមមានប្រវត្តិបែបណា?

សៀវភៅ​ឯកសារ​​ប្រវត្តិ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា កាលដើមឡើយកំពង់សោមមាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្តកោះកុង។ ​លោក សាន សុមែន ដែល​ធ្លាប់​ធ្វើជា​គ្រូ​ពុទ្ធិក​បឋមសិក្សា​វត្ត​ឥន្ទញាណ (ក្រុង​ព្រះសីហនុ) បាន​រៀបរាប់​តាម​ការ​សាកសួរ​ចាស់ៗ​ដែល​រស់នៅ​ស្រុក​ព្រៃនប់​ឲ្យ​ដឹង​ថា កំពង់សោម​មាន​ពីរ​គឺ​កំពង់​សោម​លើ​ស្ថិត​នៅ​ភូមិចំប៉ា (ស្រុក​កំពង់សិលា) និង​កំពង់សោម​ក្រោម​ស្ថិត​នៅក្នុង​ស្រុក​ស្រែអំបិល។

លោកតា អាចារ្យ ម៉ុល សុខ ជា​ចាស់​ទុំ​ធ្លាប់​រស់​នៅ​ស្រុក​ព្រៃនប់​បាន​លើកឡើង​ថា បាន​ជា​គេ​ហៅ​ថា​កំពង់សោម ព្រោះ​មាន​ប្រវត្ដិ​ដំណាល​មក​ថា​កាល​ពី​ដើម​ឡើយ​ស្រុក​ស្រែ​អំបិល ដែល​ស្ថិត​នៅក្នុង​ខេត្ត​កោះកុង​សព្វថ្ងៃ​នេះ មាន​ឈូង​សមុទ្រ​មួយ​លាត​សន្ធឹង​ពី​ស្រុក​ស្រែ​អំបិល​រហូត​មក​ដល់​ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន ដែល​ទី​នោះ​មាន​ព្រៃ​កោងកាង និង​ព្រៃឈើ​គ្រប់​ប្រភេទ ហើយ​សម្បូរ​ទៅដោយ​ផ្ដៅសោម ព្រម​ទាំង​មាន​សត្វ​ម្រឹគ​កាច​សាហាវ​យ៉ាង​ច្រើន ដូចជា​សត្វខ្លា ដំរី ជាដើម។ រីឯ​ប្រជាជន​ដែល​រស់នៅ​​មាន​ចំនួន​តិចតួច​ណាស់​ដោយ​ប្រកបរបរ​ចិញ្ចឹមជីវិត គឺ​ឡើងភ្នំ និង​ចុះ​សមុទ្រ​នេសាទ។

ក្រៅពី​របរ​នេសាទ ប្រជាជន​ក៏​បាន​ទៅកាប់​ផ្តៅ​សោមអូស​បណ្ដែត​តាម​ទឹក ហើយ​ឡើង​នៅ​កំពង់ផែ​ត្រពាំង (ឃុំស្រែ​អំបិល​បច្ចុប្បន្ន)។

តាម​ប្រសាសន៍​របស់លោកតាអាចារ្យដដែល​បានបន្ត​ថា ​ដោយ​ទីនោះ​សម្បូរទៅ​ដោយ​ផ្ដៅ​សោម​ ពលរដ្ឋ​កាប់​យកស្លឹក​មកប្រក់ផ្ទះសម្បែង។ ឯការអូសផ្ដៅ​សោម​មក​ចត​នៅ​មាត់កំពង់ជា​រៀង​រាល់​ពេល​ទៅ ទើប​គេ​ហៅទីនោះ​​ថា​កំពង់​ផ្ដៅ​សោម​។ ទាំង​អ្នកនេសាទ និង​អ្នក​ដែល​ទៅ​កាប់​ផ្ដៅ​នៅ​ទីនោះ​តែងតែ​ហៅ​តំបន់​នោះ​ថាកំពង់ផ្ដៅ​សោម ហើយ​ក្រោយមក​ហៅ​កាត់​ថា កំពង់សោម​។

ចំណែក​អ្នក​នៅ​ស្រុក​ខាងកើត​ដូចជា​ខាង​ខេត្ត​កំពង់ស្ពឺ​ជាដើម បើ​កាល​ណា​គេ​ចង់​មក​ស្រុក​ខាង​លិច គេ​តែង​និយាយ​ថា “យើង​នាំគា្ន​ទៅ​កំពង់​សោមៗ (ក្នុងស្រុក​ស្រែអំបិល​ហ្នឹងឯង)” ។

ការបង្កើតទីក្រុងកំពង់សោម

នៅក្នុងឆ្នាំ១៩៥៦ មានការស្ថាបនាកំពង់ផែ​នៅតំបន់កោះពស់ (កំពង់សោម) ស្ថិតនៅឃុំរាម ខណ្ឌ​ព្រៃនប់ ស្រុកកំពត ខេត្ត​កំពត។ ដោយ​ការរីកចម្រើនទើបនៅឆ្នាំ១៩៥៧ តំបន់នេះត្រូវបាន​បង្កើត​ជាទីក្រុង​ដែល​មាន​ឈ្មោះថា ក្រុងកំពង់សោមដោយហ្លួងសុរាម្រឹត។

ការប្ដូរឈ្មោះក្រុងកំពង់សោមទៅជាក្រុងព្រះសីហនុ

ក្រោយមកនៅថ្ងៃទី ២២ ខែមករា ឆ្នាំ១៩៥៩ ក្នុងរជ្ជកាល​ព្រះបាទសម្តេចព្រះនរោត្ដមសុរាម្រិត បាន​សម្រេច​បង្កើត​ឲ្យ​មាន​ទីក្រុង​មឿងមួយហៅថា “ក្រុងព្រះសីហនុ នៅ​ឃុំរាម ក្នុង​តំបន់​ផែកំពង់សោមដោយ​ក្រុង​កំពង់សោមត្រូវបាន​ប្តូរឈ្មោះ ទៅ​ជាក្រុងព្រះសីហនុវិញ។

ក្រុងព្រះសីហនុត្រូវបានតំឡើងឋានៈជារាជធានីទី២

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៦៤ ក្រុងព្រះសីហនុត្រូវបានតំឡើងឋានៈ​ជារាជធានីទី២ នៃព្រះរាជាណា​ចក្រ​កម្ពុជា។ ចាប់ពីពេលនោះមក សកម្មភាពសាងសង់មានជាហូរហែរដូចជា​រោងចក្រ ស្រាបៀរអង្គរ រោងចក្រ​តម្លើងរថយន្តអង្គរ សណ្ឋាគារឯករាជ្យ​ជាដើម។ ខណៈនោះ​ក្រុង​ព្រះសីហនុមិនទាន់​ល្បីល្បាញខាងទេសចរណ៍ប៉ុន្មានទេ គឺពេលសំរាកលំហែកាយ គេ​ច្រើ​ននាំ​គ្នា​ទៅ​ទីក្រុង​កែប។

ក្រោយមក វិស័យទេសចរណ៍ក៏​រីកចំរើនដោយសារក្រុងព្រះសីហនុ មានឆ្នេរខ្សាច់ល្អស្អាត ខ្យល់​អាកាស​បរិសុទ្ធ និង ទេសភាពស្រស់ត្រកាល។

ក្រុងព្រះសីហនុ ត្រូវបានប្តូរឈ្មោះមកក្រុងកំពង់សោមវិញ

ក្រោយពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្រុងព្រះសីហនុត្រូវបានផ្លាស់ប្តូរឈ្មោះទៅជាក្រុង​កំពង់សោ​មវិញ។ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ កំពង់ផែមានសកម្មភាពរអាក់រអួល​ខ្លះដោយសារ​សង្គ្រាម។

ក្រុងកំពង់សោម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ចាប់ពី ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ សម័យ ប៉ុល ពត “ខ្មែរក្រហម” ក្រុង​កំពង់សោម មិន​មាន​ការ​ផ្លាស់ប្ដូរ​ឈ្មោះទេ ហើយ​ពេលនោះ​កំពង់ផែមាន​សកម្មភាព​លើកដាក់​មួយចំនួន​ផង​ដែរ។

ដំណាក់កាល ស្តារ និងអភិវឌ្ឍន៍ ក្រុងកំពង់សោម

ចាប់ពីឆ្នាំ ១៩៧៩ ជាដំណាក់កាល ស្តារ និងអភិវឌ្ឍន៍ ក្រុងកំពង់សោម​ឡើង​វិញ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩។

បង្កើតខ័ណ្ឌចំណុះក្រុងកំពង់សោម

ខ័ណ្ឌស្ទឹងហាវត្រូវបាន​បង្កើត​ចំណុះឱ្យក្រុង​កំពង់សោមនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៨៥ មានបីសង្កាត់ (សង្កាត់​កំពេញ សង្កាត់​ទំនប់រលក និងសង្កាត់អូរត្រេះ)។

ខ័ណ្ឌមិត្តភាព ត្រូវបានបង្កើតចំណុះឱ្យក្រុងកំពង់សោម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៨៧ មានបួនសង្កាត់ (សង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤)។

ក្រុងកំពង់សោម​ត្រូវបានប្ដូរឈ្មោះទៅជាក្រុងព្រះសីហនុវិញ

រហូតមកដល់ ឆ្នាំ ១៩៩៣ ក្រោយពីខ្មែរបានរួបរួមគ្នាឡើងវិញ ក្រុងកំពង់សោមត្រូវបានប្តូរឈ្មោះមក​ជា​ក្រុងព្រះសីហនុ វិញ។

ក្រុងព្រះសីហនុ ត្រូវប្តូរមកជាខេត្តព្រះសីហនុ

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ក្រុងព្រះសីហនុ​ត្រូវប្តូរមកជា​ខេត្តព្រះសីហនុ ដោយបានកាត់ដីស្រុកកំពង់សីលាចេញពីខេត្ត​កោះកុងមកខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០២៤ បានចេញអនុក្រឹត្យបង្កើត «ក្រុងកំពង់សោម» ដែល​ជាដែន​រដ្ឋបាលទី ៦ នៃខេត្តព្រះសីហនុ។ ក្រុងថ្មីនេះ​កាត់យកឃុំចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ។

យោងតាមអនុក្រឹត្យ ក្រុងកំពង់សោមមានសង្កាត់ចំនួន៥ និង ទីតាំងរដ្ឋបាលគឺស្ថិតនៅក្នុងសង្កាត់រាម៕

The post តើ​ឈ្មោះ​កំពង់សោម​នៅ​ខេត្ត​ព្រះសីហនុ​ មាន​ប្រវត្តិ​បែប​ណា? appeared first on Kampuchea Thmey Daily.