សមិទ្ធផលខេត្តស្ទឹងត្រែង Archives - Kampuchea Thmey Daily

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ខេត្ដក្រចេះទៅព្រំដែន​ឡាវ ឈាន​ចុះហត្ថលេខា​សាងសង់លើកកម្រិត​ជា​ផ្លូវ​កៅស៊ូ AC​
កំណាត់ផ្លូវជាតិលេខ ៧ ដែល​មានប្រវែង ៩៦,៦៣ គម លាតសន្ធឹង​ចាប់ពីខេត្ដក្រចេះទៅច្រក​ត្រពាំងក្រៀល​ជាប់​ព្រំដែនឡាវ បាន​ឈាន​ទៅ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញ ដែលនឹងត្រូវស្ថាបនា​លើកកម្រិត​ពីផ្លូវ​កៅស៊ូ DBST ទៅ​ជា​ផ្លូវ​ក្រាលបេតុងកៅស៊ូ AC ដ៏មានគុណភាពខ្ពស់។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៧ ប៉ែកខាងជើងនេះ​ មាន​សក្ដានុពលបម្រើដល់វិស័យឡូជីស្ទីក ដែល​នឹង​ជួយដល់ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និងការតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ជាពិសេសតភ្ជាប់ទៅកាន់ព្រំដែនអន្ដរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន)។

ផ្លូវជាតិលេខ ៧ គឺជាខ្សែ​ផ្លូវជាតិមួយ​ក្នុង​ចំណោម​ផ្លូវជាតិ​សំខាន់ៗ​​របស់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែងជាង ៥០០ គីឡូម៉ែត្រ លាតសន្ធឹង​ចាប់ចេញ​ពី​ទី​ប្រជុំជន​ស្គន់​​ក្នុង​ខេត្តកំពង់ចាម ទៅ​ច្រក​ទ្វារ​ត្រពាំងក្រៀល​ជាប់​ព្រំដែនជាមួយឡាវ។

បណ្តាញផ្លូវជាតិ​ដ៏មានសក្តានុពល​នេះ​​ ត្រូវបាន​ស្ថាបនា​លើកកម្ពស់​​ជាផ្លូវ AC នៅលើ​កំណាត់​មួយ​ចំនួន។ ចាប់ពីរង្វង់មូលស្គន់ក្នុងស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណាទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥,៤៨៩គ.ម បាន​កំពុង​តែស្ថាបនាពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែល​​គ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ​នេះ​។

ដោយឡែក​កំណាត់ផ្លូវជាតិលេខ ៧ ពីរង្វង់មូលខ្លាស្ទុះក្នុង​ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៤២៤ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ចន្លោះ (គ.ម ៣៣១+២៥០ ដល់ គ.ម ៤២៤+៩៤០) ដែល​មានប្រវែងជិត ៩៤ គីឡូម៉ែត្រ បានបញ្ចប់​ការស្ថាបនា​​​កែលម្អ​​ដោយក្រាលបេតុងកៅស៊ូ AC ក្រោម​ជំនួយឥតសំណងពីប្រទេសចិនដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណជិត ៤០ លានដុល្លារ​៕

The post កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ខេត្ដក្រចេះទៅព្រំដែន​ឡាវ ឈាន​ចុះហត្ថលេខា​សាងសង់លើកកម្រិត​ជា​ផ្លូវ​កៅស៊ូ AC​ appeared first on Kampuchea Thmey Daily.

សមិទ្ធផលធំៗបានកែប្រែមុខមាត់ក្រុងស្ទឹងត្រែងធ្លាប់ទីប្រជុំជនស្ងាត់ជ្រងំ កាន់តែ​អ៊ូអរ​អភិវឌ្ឍ​​​ពីមួយថ្ងៃទៅមួយថ្ងៃ
ក្រុងស្ទឹងត្រែងបានផ្លាស់ប្តូរមុខមាត់ថ្មី ខណៈដែលពីមុនធ្លាប់ជាទីប្រជុំជនដ៏ស្ងាត់ជ្រងំហើយទេសចរឆ្ងាយជិតច្រើន​តែ​ជិះ​ហួស​មកហួស ឥឡូវនេះបានអភិវឌ្ឍកែប្រែមុខមាត់ថ្មីតាមរយៈគម្រោងអភិវឌ្ឍនានា ជាពិសេសការកែលម្អសោភណភាពបរិស្ថានក្នុងក្រុងកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ចុះទៅផ្សព្វផ្សាយពីសក្តានុពលក្នុងខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានរំលេចពីសមិទ្ធផលធំៗដែលរដ្ឋបាលខេត្តបានកំពុងតែកែប្រែមុខមាត់ក្រុងស្ទឹងត្រែងកាន់តែស្រស់បំព្រង ជាមួយគម្រោងអភិវឌ្ឍនានាដែលធ្វើឲ្យខេត្តភាគឦសានធ្លាប់តែស្ងាត់ជ្រងំមានការអភិវឌ្ឍ​រីកចម្រើន​ និងទាក់ទាញទេសចរមកកម្សាន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សមិទ្ធផលធំៗដែលខេត្តបានខិតខំអភិវឌ្ឍកែប្រែមុខមាត់ក្រុងស្ទឹងត្រែងមានដូចជា៖

ការសាងសង់ទីលានតេជោធិបតី និងវេទិកានាគជ័យដែលស្ថិតនៅចំពីមុខសាលាខេត្ត ដែលជាទីលានពហុបំណងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ និងអាចផ្ទុកមហាជនបានរហូតដល់ជាង ៥ ម៉ឺននាក់។

ការស្ថាបនាសួនបវរធិបតីបានបញ្ចប់ ដោយមានការដាំដើមត្រែងជាដើមឈើតំណាងអត្តសញ្ញាណរបស់ខេត្ត និងមានដាក់រូបសំណាក់គ្រួសារត្រីផ្សោតជាត្រីកម្ររបស់ពិភពលោកថែមទៀត។

ក្រៅពីនេះនៅចំពីមុខសាលាខេត្ត អាជ្ញាធរខេត្តកំពុងសាងសង់សួនតេជោសន្តិភាព ដើម្បីរំលឹកដល់ការនាំមកនូវសន្តិភាពពេញបរិបូរណ៍តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

នៅតាមផ្លូវជួរមាត់ទន្លេ សួនសុវណ្ណភូមិក៏ត្រូវបានរៀបចំកែលម្អជាទីតាំងសម្រាប់កុមារលេងកម្សាន្ត និង​មានបំពាក់ឧបករណ៍ហាត់ប្រាណសម្រាប់មនុស្សពេញវ័យផងដែរ។ បន្ថែមពីនេះ អាជ្ញាធរក៏កំពុង​សាងសង់រង្វង់មូលម្នាស់ស្ថិតនៅផ្លូវចូល​ខេត្តជាកសិផលតំណាងខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តបានបញ្ជាក់ថា នៅ​តាម​ច្រាំងទន្លេក៏កំពុងរៀបចំផ្លូវថ្មើរជើង ការដាំផ្កាលម្អ និងការសាងសង់បន្ទប់ទឹក​សាធារណៈ ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ ដែលគ្រោង​បញ្ចប់នៅក្នុងឆ្នាំ ២០២៦។

បើតាមលោកអភិបាលខេត្ត សមិទ្ធផលទាំងអស់នេះ​មិនទាន់សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ​ឡើយ​ទេ ដោយរង់ចាំសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីមកជាអធិបតីក្នុងពិធីសម្ពោធក្នុងពេល​វេលា​សមស្រប​៕

The post សមិទ្ធផលធំៗបានកែប្រែមុខមាត់ក្រុងស្ទឹងត្រែងធ្លាប់ទីប្រជុំជនស្ងាត់ជ្រងំ កាន់តែ​អ៊ូអរ​អភិវឌ្ឍ​​​ពីមួយថ្ងៃទៅមួយថ្ងៃ appeared first on Kampuchea Thmey Daily.

សួន​ ស៊ីន ស៊ីសាមុត ​នឹង​លេច​រូបរាងឆាប់ៗ​នេះ​​ក្នុង​ក្រុង​​ស្ទឹងត្រែង ដើម្បី​រំលឹក​ដល់​ស្នាដៃ​អតីត​តារា​ចម្រៀង​ឯក​ប្រចាំ​ប្រទេស​កម្ពុជា
​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​គ្រោង​រៀបចំសាងសង់​សួន​ស៊ីន ស៊ីសាមុត ដើម្បី​រំលឹក​ដល់​ស្នាដៃ​អតីត​តារា​ចម្រៀង​ឯក​ប្រចាំ​ប្រទេស​កម្ពុជា។

លោក សរ សុពុត្រា អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា គម្រោង​កែ​លម្អ​​សួន ស៊ីន ស៊ីសាមុត ​គ្រោង​ចាប់ផ្តើម​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច។

លោក​បាន​រំលេច​គោលបំណង​​ក្នុង​ការ​បង្កើត​សួន​នេះ​ឡើង គឺ​ដើម្បី​ជា​ការ​អរគុណ​និង​ដឹងគុណ​ចំពោះ​មរតក​សំឡេង​ឯក​របស់​លោក​ព្រឹទ្ធាចារ្យ ស៊ីន ស៊ីសាមុត ដែល​ជា​មរតក​ដ៏​មានតម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

សួនដែល​គ្រោង​រៀបចំ​ឡើង​នេះ មាន​ទីតាំង​ស្ថិត​នៅក្បែរមាត់ទន្លេ​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង​។

ខេត្តស្ទឹងត្រែងជាខេត្តកំណើតរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត។ ភាពល្បីល្បាញរបស់លោកគឺ​ ដោយសារ​ទឹកដមសំលេងដ៏ពីរោះរណ្ដំចិត្ត គួបផ្សំបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ មានទាំងបទ​​លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សារ ដែលជាស្នាដៃនិពន្ធរបស់លោក​ផ្ទាល់ និងអ្នកនិពន្ធដទៃក្នុងជំនាន់​របស់​លោក៕

The post សួន​ ស៊ីន ស៊ីសាមុត ​នឹង​លេច​រូបរាងឆាប់ៗ​នេះ​​ក្នុង​ក្រុង​​ស្ទឹងត្រែង ដើម្បី​រំលឹក​ដល់​ស្នាដៃ​អតីត​តារា​ចម្រៀង​ឯក​ប្រចាំ​ប្រទេស​កម្ពុជា appeared first on Kampuchea Thmey Daily.

អគារ​ព្រះ​រាជ​ដំណាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​​រង​ការ​ទម្លាក់​គ្រាប់​បែក​សម័យ​សង្រ្គាម​ បច្ចុប្បន្ន​កំពុង​ជួសជុល​កែ​​​លម្អ​ឡើង​វិញ
អគារ​ព្រះ​រាជ​ដំណាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​រង​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល​ធ្វើ​ឲ្យ​សំណង់​អគារ​រង​ការ​ខូចខាត បន្សល់​​ទុក​ស្លាកស្នាម​​បង្ហាញ​ពីការ​រងគ្រោះ​យ៉ាង​ដំណំ។

ក្នុង​ដំណើរ​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ពិនិត្យ​អគារ​ព្រះរាជ​ដំណាក់ក្នុងក្រុង​ស្ទឹងត្រែង លោក លី​ មីណា អភិបាល​ក្រុង​ស្ទឹងត្រែង​បានបញ្ជាក់​ថា កាលសម័យ​សង្រ្គាម​​ចន្លោះ​​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ (សម័យ​សាធារណរដ្ឋ​ខ្មែរ) អគារ​ព្រះរាជ​ដំណាក់​បាន​រង​គ្រោះ​ពី​ការ​ទម្លាក់​គ្រាប់បែក ​និង​ការ​បាញ់​បោះ​បន្តបន្ទាប់​ក្នុង​សម័យ​ខ្មែរក្រហម​។

លោក លី​ មីណា អភិបាលក្រុងស្ទឹងត្រែង

លោក​បាន​រំលឹក​មុនសង្រ្គាម​ផ្ទៃក្នុង​ឆាប​ឆេះ​ ព្រះមហាក្សត្រ​សម្ដេច​តាតែងតែ​យាង​មក​តំបន់​នេះ​ជា​ញឹក​ញាប់ ដោយសារ​វា​មាន​ទំនាក់ទំនង​ជាមួយ​តំបន់​និគមជន​បុរី​អូរស្វាយ ដែល​ជា​សហគមន៍​មួយ​នា​សម័យ​នោះ​។

ពាក់ព័ន្ធ​​សំណង់​អគារ​ដ៏មានតម្លៃ​ប្រវត្តិសាស្រ្ត​នេះ បើ​តាមលោក លី មីណា ​ការ​សាងសង់​យក​លំនាំ​រចនាបថ​សម័យ​សង្គមរាស្ត្រ​និយម ដែលការ​សាងសង់​​​​ធ្វើ​​ឱ្យមាន​លំហូរ​ខ្យល់​ចេញចូល​បានល្អ។ បើ​តាម​លោក​ដឹង​ អតីត​ទី​ព្រះរាជដំណាក់របស់​ព្រះមហាក្សត្រនេះ​ ស្ថាបនា​ឡើង​​ក្រោម​ស្នាដៃ​របស់​វិស្វករ​ម្នាក់​ដែល​កាន់ការ​នៅ​​ខេត្ត​ភាគ​ឦសាន ដែល​ជាវិស្វក​ររបស់​ព្រះមហាក្សត្រ។

បច្ចុប្បន្ន ​ដោយ​ទទួល​បាន​ព្រះរាជ​អនុញ្ញាត​ពី​ព្រះមហាក្សត្រ​ អាជ្ញាធរ​កំពុង​រៀបចំ​ជួសជុល​និង​កែ​លម្អ​អគារ​ព្រះរាជដំណាក់ក្នុង​ក្រុង​​ស្ទឹងត្រែង​ដែល​នៅ​សល់តែស្លាកស្នាម​​ ដើម្បី​ថែរក្សា​មរតក​ប្រវត្តិសាស្ត្រ​នៃ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ។

លោក លី មីណា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​កែ​លម្អ​​ឡើង​វិញ​ ត្រូវ​ជួសជុលអគារចាស់ៗ​ចំនួន​ពីរ ដែល​ជា​អគារ​ស្នាក់នៅ និង​អគារ​ផ្ទះបាយ ដែល​នឹងចាប់ផ្ដើម​នៅខែ​ឧសភា ដោយ​​រក្សា​ទម្រង់​ដើម​ឱ្យ​បាន​ច្រើន​បំផុត។

បន្ថែមពីនេះ អាជ្ញាធរ​ខេត្ត​ក៏​គ្រោង​នឹង​សាងសង់​អគារ​ថ្មី​មួយ​​ទៀត​នៅ​ផ្នែក​ខាងក្រោយ ដោយរក្សា​ដើមឈើ​ទាំងអស់​ដដែល ដែល​អគារនេះនឹង​ប្រើប្រាស់​ជាសាលប្រជុំ និង​ជាកន្លែង​ពិព័រណ៍​សមិទ្ធផល​ផ្សេងៗ រួម​ទាំង​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រះរាជវង្សានុវង្ស និង​ខេត្តស្ទឹងត្រែង​ផងដែរ។

​ក្រៅពីនេះ នៅមុខ​ព្រះរាជ​ដំណាក់ អាជ្ញាធរ​ក៏​នឹង​រៀបចំ​សួនផ្កា ​ផ្លូវ​សម្រាប់​ដើរហាត់​ប្រាណ​បំពាក់​ដោយ​​ភ្លើងសូឡា ដាំ​ដើម​ឈើ​ ដើម​ផ្កា​បន្ថែមបង់អង្គុយ ធុង​សំរាម និងស្លាកសញ្ញាណែនាំផ្សេងៗ​៕

The post អគារ​ព្រះ​រាជ​ដំណាក់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​​រង​ការ​ទម្លាក់​គ្រាប់​បែក​សម័យ​សង្រ្គាម​ បច្ចុប្បន្ន​កំពុង​ជួសជុល​កែ​​​លម្អ​ឡើង​វិញ appeared first on Kampuchea Thmey Daily.

ផលិតផលក្នុងស្រុក​ (GDP) ពលរដ្ឋ​ខេត្តស្ទឹងត្រែង​កើន​ដល់​ ១ ៧៩០ ដុល្លារ​សម្រាប់​មនុស្សម្នាក់
ខេត្ត​ស្ទឹងត្រែង​ដែល​ស្ថិត​នៅ​ភូមិភាគ​ឦសានមាន​ការ​អភិវឌ្ឍ​ន៍ ​ខណៈ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​ក៏​មាន​ភាព​ប្រសើរ​ឡើង។

ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​ប្រជាជន​ម្នាក់ (GDP) ​បាន​​ប្រមាណ ១ ៧៩០ ដុល្លារ និងអត្រាភាពក្រី​មាន​ជាង ១៨%។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ក្នុង​ឆ្នាំ ២០២៥​។

ទំហំសេដ្ឋកិច្ចខេត្តមានប្រមាណ ១.១៥៧.៨៨៤ លានរៀល គិតជាដុល្លារប្រហែល ២៨៦​ លាន​ដុល្លារ​មេរិក ដែល​មានអត្រាកំណើន ៥,១% ក្នុងនោះវិស័យកសិកម្មមានកំណើន ៤,៩% ឧស្សាហកម្ម​មាន​កំណើន ៦,៥% និង​សេវាកម្ម​មាន​កំណើន ៥,៤%។

ខេត្តស្ទឹងត្រែង​មានប្រជាជនរស់នៅ​សរុប​ ១៩១ ០៧១ នាក់ ស្មើនឹង ៤៦ ០៨៣ គ្រួសារ។ ប្រជាពលរដ្ឋ​អាយុ ១៨ ឆ្នាំឡើង​មាន​ចំនួន ១១៨ ៦៤២ នាក់ ជាមួយ​ដង់ស៊ីតេប្រជាជន ១៦ នាក់ក្នុង ១ គីឡូម៉ែត្រការ៉េ។

ខេត្តស្ទឹងត្រែង​មាន​​ភូមិសាស្ត្រ​​ជាប់ជាមួយ​​ប្រទេស​ឡាវ មាន​ដង​ទន្លេ​ចំនួន ៤ ហូរកាត់។ ខេត្ត​តំបន់​ឦសាន​នេះ​មាន​សក្ដានុពលខ្ពស់ចំពោះវិស័យទេសចរណ៍ ពិសេសសត្វ​ផ្សោតមេគង្គ​ដែល​ជា​ប្រភេទ​ថនិកសត្វដ៏កម្រនៅក្នុងពិភពលោក ដែលបានទាក់ទាញការ​ចាប់អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ជាតិ និងអន្តរជាតិ​ទៅ​កម្សាន្ត។

លោក អ៊ន់ ប៉ោសឿន ​ប្រធាន​មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបាន​ឲ្យ​ដឹង​ថា ផលិតផល​ទេសចរណ៍​ខេត្តស្ទឹងត្រែងភាគច្រើន​ពឹងផ្អែកលើ​វប្បធម៌-ធម្មជាតិ និង​កសិ​ទេសចរណ៍។ ចំពោះតំបន់​ទាក់ទាញ​ទេសចរណ៍​​ក្នុង​ខេត្ត​នៅមានតិចនិងស្ថិតនៅឆ្ងាយៗពីគ្នា។ យ៉ាងណាមិញ ភាពស្រស់ត្រកាលនិង​ភាពសំបូរបែប​នៃធនធានធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរ​ចង់ដឹងចង់ស្គាល់​តំបន់​ដែល​មានទេសភាពល្អស្អាតនៅក្នុងខេត្តភូមិភាគ​ឦសានមួយ​នេះ៕

The post ផលិតផលក្នុងស្រុក​ (GDP) ពលរដ្ឋ​ខេត្តស្ទឹងត្រែង​កើន​ដល់​ ១ ៧៩០ ដុល្លារ​សម្រាប់​មនុស្សម្នាក់ appeared first on Kampuchea Thmey Daily.

ច្រក​អន្តរជាតិ​ត្រពាំងក្រៀល​ជាប់​​ព្រំដែន​​ឡាវ ទទួល​​ភ្ញៀវ​ទេសចរ​​ចេញចូល​​​ជាង ៩ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០២៥
ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំងក្រៀល​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ជាប់​ជាមួយ​ប្រទេស​ឡាវ នៅក្នុង​​ឆ្នាំ ២០២៥ ទទួលបាន​​អ្នក​ដំណើរ​ចេញ​ចូល​ចំនួន ៩២ ៩០៨ នាក់​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៦ របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង។

​របាយការណ៍​បាន​បញ្ជាក់ថា ក្នុង​ចំណោម​​ទេសចរ​ចម្រុះ​ជាតិសាសន៍ដែល​​ធ្វើ​ដំណើរ​ចេញចូលឆ្លងកាត់​តាម​​ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំងក្រៀល ភ្ញៀវ​​ដែល​ធ្វើ​ដំណើរ​ចូល​មាន​ចំនួន ៥១ ២៧៧ នាក់ និង​ភ្ញៀវ​​ធ្វើ​ដំណើរ​ចេញ​មាន​ចំនួន ៤១ ៦៣១ នាក់។

ក្រៅ​ពី​​ភ្ញៀវ​ធ្វើ​ដំណើរ​ចេញ​ចូល សម្រាប់​មធ្យោបាយ​ឆ្លងកាត់​​មាន​រថយន្ត​ចូល​ចំនួន ៤ ៥២៣ គ្រឿង និង​រថយន្ត​ចេញ​ចំនួន ៤ ២៩៩ គ្រឿង។

ខេត្ត​ស្ទឹងត្រែង​មាន​​ភូមិសាស្ត្រ​ជាប់​ជាមួយ​ប្រទេស​ឡាវ​។ ជាមួយ​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ ​មាន​ដង​ទន្លេ​ចំនួន ៤ ហូរកាត់ ជាពិសេសមាន​​សត្វ​ផ្សោត​មេគង្គ​ដ៏​កម្រ​នៅ​ក្នុង​ពិភពលោក ខេត្ត​ស្ទឹងត្រែង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា ខណៈ​ផលិតផល​ទេសចរណ៍​ខេត្ត​ភូមិ​ភាគ​ឦសាន​មួយ​នេះភាគច្រើន​ពឹងផ្អែក​ទេសចរណ៍​បែប​​វប្បធម៌-ធម្មជាតិ និង​កសិ​ទេសចរណ៍។

​ខេត្ត​មានតំបន់ទេសចរណ៍​​ចំនួន ២០ កន្លែង ជាគោលដៅទាក់ទាញទេសចរ​មកកម្សាន្ត។ នេះបើតាមមន្ទីរទេសចរណ៍ខេត្ត។​

ក្នុង​ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​​​​ទទួល​​បាន​ទេសចរ​​មក​កម្សាន្ត​​ជាង ៥០ ម៉ឺន​នាក់កើន​ឡើង ៨៨% បើ​ធៀប​ឆ្នាំ​​២០២៤។៕

The post ច្រក​អន្តរជាតិ​ត្រពាំងក្រៀល​ជាប់​​ព្រំដែន​​ឡាវ ទទួល​​ភ្ញៀវ​ទេសចរ​​ចេញចូល​​​ជាង ៩ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​ដំឡើង​ស្ថានីយ​បង្គោល​អង់តែន​ថ្មី ២៣ កន្លែង នៅ​តំបន់​គ្មាន​សេវា
ខេត្ត​ស្ទឹងត្រែង​បាន​ដំឡើង​ស្ថានីយ​បង្គោល​អង់តែន​ថ្មី​ចំនួន ២៣ កន្លែង​នៅ​តំបន់​គ្មាន​សេវា ដើម្បី​បង្កើន​​ការ​ប្រើប្រាស់​សេវា​ឲ្យបាន​ទូលំទូលាយ​នៅ​តំបន់​ដាច់​ស្រយាល។

​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ឆ្នាំ ២០២៥ បាន​បញ្ជាក់​ថា នៅក្នុង​​ឆ្នាំ ២០២៥ អាជ្ញាធរ​ខេត្ត​បាន​ពង្រីក​បន្ថែម​ស្ថានីយ ដោយ​បាន​សង់​ស្ថានីយ​បង្គោល​អង់តែន​ថ្មី​ចំនួន ៨ ស្ថានីយ រួមទាំង​ការ​បន្ថែម Internet 4G នៅ​គ្រប់​ស្ថានីយ​អង់តែន។ ជាមួយ​គ្នា​នេះ ក៏​បាន​ដំឡើង​ស្ថានីយ​បង្គោល​អង់តែន​ថ្មី​តាម​តំបន់​ដាច់​ស្រយាល​​មិន​ទាន់​មាន​សេវា​ចំនួន​​ ២៣ កន្លែង​ ដើម្បីសម្រួលការប្រើប្រាស់​ឲ្យបានល្អប្រសើរ។

ពាក់ព័ន្ធ​ការងារ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​រៀបចំ​បណ្ដាញ​ខ្សែ​អុបទិក​ថ្មី​បាន​ប្រវែង​ជាង ៣ ៥០០ ម៉ែត្រ ជាមួយ​ការ​​គ្រប់គ្រង​បណ្ដាញ​អុបទិក​ប្រវែង ៣.១២២,៣២ គីឡូម៉ែត្រ ខណៈ​ស្ថានីយ​បង្គោល​អង់តែន​ក្នុង​ខេត្ត​សរុបចំនួន ១៧៥ បង្គោល និង Microwave មាន ២៩១ គ្រឿង។

បើតាម​រដ្ឋបាលខេត្តស្ទឹងត្រែង ប្រតិបត្តិករ​ទូរគមនាគមន៍​ក្នុង​ខេត្ត​​មាន​ ៣ ក្រុមហ៊ុន ក្រុមហ៊ុន​ផ្តល់​សេវា​ទូរសព្ទចល័តនិង​អចល័ត​មានចំនួន ៤ និង​​អង្គភាព​​ផ្តល់​សេវា​អ៊ីនធឺណិត ISP មាន ៧ សាខា៕

បន្តចុចអាន៖ ក្រុង​ស្ទឹងត្រែង​កាន់តែប្រែប្រួល​មុខមាត់ ទាក់​ទាញ​​ទេសចរ​ទៅកម្សាន្ត​ខេត្ត​ជាប់ព្រំដែនឡាវ

The post ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​ដំឡើង​ស្ថានីយ​បង្គោល​អង់តែន​ថ្មី ២៣ កន្លែង នៅ​តំបន់​គ្មាន​សេវា appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​​ទទួល​​ទេសចរ​​មក​កម្សាន្ត​​ជាង ៥០ ម៉ឺន​នាក់កើន​ឡើង ៨៨% ធៀប​ឆ្នាំ​​២០២៤ ​
ក្នុង​ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​ទទួល​បាន​កំណើន​ទេសចរ​មក​កម្សាន្ត​ជាង ៥០ ម៉ឺន​នាក់ ដែល​ធៀប​ឆ្នាំ ២០២៤ កើន​ឡើង​ប្រមាណ ៨៨%។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៥ និង​លើក​ទិសដៅ​ការងារនៅ​ឆ្នាំ ២០២៦ បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៤៧០ ២៦៣ នាក់ ធៀប​នឹង​ឆ្នាំ២០២៤ កើន​ឡើង ២២០ ៦៦៣ នាក់ ស្មើ ៨៨%។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​ក្នុង​ខេត្ត​មាន​ចំនួន ៨៩ ៧៩០ នាក់។

ស្ថិតនៅ​ភូមិភាគ​ឦសាន ខេត្ត​ស្ទឹងត្រែង​មាន​លក្ខណៈ​ភូមិសាស្ត្រ​ជាប់​ជាមួយ​ប្រទេស​ឡាវមាន​ដង​ទន្លេ​ចំនួន ៤ ហូរកាត់​។ ខេត្ត​ស្ទឹងត្រែង​មាន​សក្ដានុពល​ខ្ពស់​ចំពោះវិស័យ​ទេសចរណ៍ ពិសេស​សត្វ​ផ្សោត​មេគង្គ​ដែល​ជា​ប្រភេទ​ថនិកសត្វ​ដ៏​កម្រ​នៅ​ក្នុង​ពិភពលោក ​ដែល​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ជាតិនិង​អន្តរជាតិ​មក​ទស្សនា​។ ផលិតផល​ទេសចរណ៍​ខេត្តស្ទឹងត្រែងភាគច្រើន​ពឹងផ្អែក​លើ​វប្បធម៌-ធម្មជាតិ និង​កសិទេសចរណ៍។

បើតាម​មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​ជិត ២០ កន្លែង​មាន​​ទាំង​​ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែច្នៃដូចជា៖

១/ តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុងនិងជុំវិញ (សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ)

-រមណីយដ្ឋានភ្នំព្រះធាតុ
-រមណីយដ្ឋានប្រាសាទព្រះគោ
-រមណីយដ្ឋានអណ្ដូងបុរាណ/ប្រាសាទគូរ

២/ តំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍់

-សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ
-សហគមន៍អេកូទេសចរណ៍កោះព្រះ
-សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
-សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ
-សហគមន៍អេកូទេសចរណ៍ព្រះរំកិល
-សហគមន៍​អេកូទេសចរណ៍​អូរឫស្សី​កណ្តាល
-រមណីយដ្ឋានជួរវែង (អូរម្រះ)
-រមណីយដ្ឋានអូរឫស្សីកណ្តាល
-រមណីយដ្ឋានទេសចរណ៍ចម្ការក្រូច
-រមណីយដ្ឋានទេសចរណ៍កោះខ្សាច់សេកុង

៣/ តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេទាំង៤ រួមមាន (ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និង​ស្រែពក)

-រមណីយដ្ឋានអន្លង់ផ្សោតត្បូងខ្លា
-រមណីយដ្ឋានអន្លង់ផ្សោតឈើទាល
-រមណីយដ្ឋានតំបន់រ៉ាមសារ

៤/ តំបន់សក្ដានុពលទេសចរណ៍តាមបណ្ដោយក្រវាត់ព្រំដែនកម្ពុជា-ឡាវ និង​តំបន់​ឧទ្យាន​ជាតិ​វិរៈជ័យនិង​វប្បធម៌-ទំនៀម​ទម្លាប់ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច

-តំបន់សត្វស្លាបសៀមប៉ាង (អាហារដ្ឋានត្មាត)
-រមណីយដ្ឋានឧទ្យានជាតិវីរៈជ័យ និងតំបន់ជុំវិញជនជាតិភាគតិចអូរចាយ

The post ឆ្នាំ ២០២៥ ខេត្ត​ស្ទឹងត្រែង​​ទទួល​​ទេសចរ​​មក​កម្សាន្ត​​ជាង ៥០ ម៉ឺន​នាក់កើន​ឡើង ៨៨% ធៀប​ឆ្នាំ​​២០២៤ ​ appeared first on Kampuchea Thmey Daily.