សមុទ្រចិនខាងត្បូង Archives - Kampuchea Thmey Daily

ពីការប៉ះទង្គិច មកការចុះសម្រុង៖ វិបត្តិថាមពលជំរុញឲ្យ​ហ្វីលីពីនងាករកចិន
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងប៉េកាំង លោក Jaime FlorCruz បានបង្ហើបឲ្យ​ដឹងថា ប្រទេសហ្វីលីពីនកំពុងព្យាយាមបង្កើត «គ្រឹះដ៏រឹងមាំនិងមានស្ថិរភាព» ជាមួយប្រទេសចិនជាថ្មីម្ដងទៀត មុននឹងឈានទៅដោះស្រាយបញ្ហាធំៗដែលកំពុងតែចម្រូងចម្រាស ជាពិសេសគឺជម្លោះនៅសមុទ្រចិនខាងត្បូង។

លោក Jaime FlorCruz (រូបថត៖ SCMP)

យោង​តាម​ការ​ផ្សាយ​របស់ South China Morning Post នា​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២៦ លោក FlorCruz បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដើរទៅមុខតាមរបៀប «បោះជំហានសន្សឹមៗ» ដើម្បីស្វែងរកតុល្យភាពថ្មីក្នុងទំនាក់ទំនង ដែលអាចឲ្យគេដឹងមុននូវអ្វីដែលនឹងកើតឡើង និងមិនមានភាពរង្គោះរង្គើឡើងចុះដូចពេលមុនៗ។ ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Ferdinand Marcos Jr បានប្រកាសពីការរៀបចំទំនាក់ទំនងជាមួយចិនឡើងវិញចំពេលដែលមានវិបត្តិសកលលោកកំពុងកើតឡើង។

កន្លងមក ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានឡើងកម្ដៅខ្លាំងដោយសារការប៉ះទង្គិចគ្នានៅតាមបណ្ដាកោះនានាក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែសញ្ញានៃការធូរស្រាលបានចាប់ផ្ដើមលេចឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន ហើយលោក FlorCruz បានសង្កត់ធ្ងន់ថា ការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាគ្រឹះដ៏សំខាន់ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក។ លោកបានព្រមានផងដែរថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគួរតែធ្វើឡើងដើម្បីផលប្រយោជន៍រួម មិនមែនសម្រាប់ប្រើប្រាស់ជាឧបករណ៍ដាក់សម្ពាធនយោបាយនោះឡើយ។

កត្តាមួយដែលជំរុញឲ្យ​ប្រទេសទាំងពីរវិលមករកតុចរចាវិញ គឺវិបត្តិសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានធ្វើ​ឲ្យ​តម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក រហូតដល់ហ្វីលីពីនត្រូវប្រកាសអាសន្នផ្នែកថាមពលជាតិ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ចិនបានចេញមុខផ្ដល់ការធានាជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបើកផ្លូវឲ្យមានការជជែកគ្នាឡើងវិញអំពីការរុករកថាមពលរួមគ្នានៅសមុទ្រចិនខាងត្បូង។ យ៉ាង​ណាមិញ ការរុករករួមគ្នានេះជារឿងស្មុគស្មាញ និងមានជាប់ពាក់ព័ន្ធនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន ប៉ុន្តែទីក្រុងម៉ានីលបានបង្ហាញជំហរបើកចំហរក្នុងការបន្តពិភាក្សាជាមួយភាគីចិន។

ក្រៅពីបញ្ហាថាមពល ហ្វីលីពីនដែលជាម្ចាស់ផ្ទះអាស៊ានក្នុងឆ្នាំនេះ ក៏កំពុងតែរុញច្រានយ៉ាងខ្លាំងដើម្បីសម្រេចឲ្យ​បាននូវ «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» ឲ្យបានត្រឹមដំណាច់ឆ្នាំ២០២៦។ លោកអគ្គរដ្ឋទូតបានទទួលស្គាល់ថា នៅមានចំណុចខ្វែងគំនិតគ្នាជាច្រើន ជាពិសេសរឿងថាតើក្រមប្រតិបត្តិនេះគួរតែមានឥទ្ធិពលតាមផ្លូវច្បាប់កម្រិតណា។ យ៉ាង​ណាមិញ លោក FlorCruz មើលឃើញថា គ្រប់ភាគីទាំងអស់សុទ្ធតែមានភាពបត់បែនជាងមុន និងកំពុងតែព្យាយាមស្វែងរកចំណុចរួមមួយដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីធានាបាននូវសន្តិសុខ និងសន្តិភាពយូរអង្វែងនៅក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

The post ពីការប៉ះទង្គិច មកការចុះសម្រុង៖ វិបត្តិថាមពលជំរុញឲ្យ​ហ្វីលីពីនងាករកចិន appeared first on Kampuchea Thmey Daily.

ចិន ហ្វីលីពីន ពិភាក្សាគ្នាឡើងវិញលើសន្តិសុខថាមពល ចំពេលមាន​វិបត្តិប្រេង
ប្រទេសហ្វីលីពីន និងចិនបានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ឡើងវិញនៅសប្ដាហ៍នេះ ដោយផ្តោតលើបញ្ហានៅសមុទ្រចិនខាងត្បូង និង​សន្តិសុខថាមពល ចំពេលដែលក្តីបារម្ភអំពីវិបត្តិផ្គត់ផ្គង់ប្រេងកើនឡើង ដោយសារតែជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃសៅរ៍ (២៨ មីនា)។

កិច្ចពិភាក្សា​ចុងក្រោយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១១ ក្រោមយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៥។ ភាគីទាំង២ បានស្វែងយល់ពីជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន ខណៈស្វែងរកដំណោះស្រាយការផ្គត់ផ្គង់ជី និងស្ថិរភាពថាមពលកាន់តែទូលំទូលាយផងដែរ។

គេមើលឃើញថា​ កិច្ចពិភាក្សាដដែលត្រូវបានរៀបចំឡើង​បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសអាសន្នថាមពលជាតិ ដោយលើកឡើងពីការរំខានផ្នែក​ផ្គត់ផ្គង់ប្រេងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ ហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើប្រេងរបស់មជ្ឈិមបូព៌ា កំពុងធ្វើការដើម្បីធ្វើពិពិធកម្មការនាំចូលប្រេងឥន្ធនៈ រួមទាំងលទ្ធភាពបង្កើនការនាំចូលពី​ចិន។

ប្រទេសទាំង ២ ក៏បានពិភាក្សាអំពីថាមពលកកើតឡើងវិញ កសិកម្ម ពាណិជ្ជកម្ម និងគំនិតផ្តួចផ្តើមរវាងប្រជាជន និងប្រជាជន ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងជើងហោះហើរត្រង់ផងដែរ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ភាគីទាំង២​ «បន្តធ្វើឱ្យមានវឌ្ឍនភាព» ក្នុងការកសាងទំនុកចិត្តនៅសមុទ្រចិនខាងត្បូង រួមទាំងការកែលម្អទំនាក់ទំនងរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ។

ក្រសួង​បន្តថា ហ្វីលីពីន​ «បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍របស់ខ្លួន» ដោយលើកឡើងពីការព្រួយបារម្ភអំពីឧប្បត្តិហេតុដែលប៉ះពាល់ដល់នាវិក​ និងអ្នកនេសាទហ្វីលីពីន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូត ការទំនាក់ទំនង និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានអំពាវនាវឱ្យមាន «សកម្មភាពជាក់ស្តែង» ពីហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង។

គេរំពឹងថា ភាគីនឹង​បន្តចរចាគ្នានៅឆ្នាំនេះ ចំពេលដែល​ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែមិនទាន់ដោះស្រាយបាន៕

The post ចិន ហ្វីលីពីន ពិភាក្សាគ្នាឡើងវិញលើសន្តិសុខថាមពល ចំពេលមាន​វិបត្តិប្រេង appeared first on Kampuchea Thmey Daily.

ហ្វីលីពីនបង្កើនការជួបប្រចាំខែ ដើម្បីឆាប់បញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងមុន​ដាច់​ឆ្នាំនេះ​
ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានឆ្នាំ​២០២៦ ហ្វីលីពីនបានដាក់ចេញនូវ «យុទ្ធសាស្ត្របង្កើនល្បឿន» ដើម្បីបញ្ចប់ការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលបានអូសបន្លាយពេលជិត ២ទសវត្សរ៍មកហើយ។

លោកស្រី Theresa Lazaro (រូបថត៖ Reuters)

យោង​តាម​សារព័ត៌មាន CNA លោកស្រី Theresa Lazaro រដ្ឋមន្ត្រី​ក្រសួងការបរទេសហ្វីលីពីន បានប្រកាសនៅឯវេទិកាមួយក្នុងប្រទេសសិង្ហបុរី​នា​ថ្ងៃ​សុក្រ​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​នេះ​ថា អាស៊ាន និងចិនបានព្រមព្រៀងគ្នាប្តូរពីការជួបគ្នា ៣ខែម្តង មកជាការជួបគ្នា​រៀងរាល់ខែ​វិញ ដើម្បីដោះស្រាយចំណុចរសើបដែលនៅសេសសល់​ឲ្យ​បានមុនដំណាច់ឆ្នាំនេះ។ ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅតំបន់សមុទ្រ ដែលទាមទារឲ្យមានក្រមប្រតិបត្តិមួយមានប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ (UNCLOS)។

ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅតែមានឧបសគ្គធំៗចំនួន៤ ដែលហៅថា «ចំណុចរបត់សំខាន់» រួមមាន៖ ឋានៈគតិយុត្តនៃក្រមប្រតិបត្តិ (ថាតើត្រូវចងកាតព្វកិច្ចច្បាប់ដែរឬទេ) វិសាលភាពភូមិសាស្ត្រដែលត្រូវគ្របដណ្តប់ និយមន័យនៃ«ការអត់ធ្មត់ខ្ពស់» និងទំនាក់ទំនងរវាងក្រមថ្មីនេះជាមួយនឹងសេចក្តីថ្លែងការណ៍ចាស់ (DOC)។ ហ្វីលីពីនសង្ឃឹមថា ភាពញឹកញាប់នៃកិច្ចប្រជុំនឹងជួយ​ឲ្យ​ភាគីទាំងអស់ រួមទាំងចិន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ អាចឈានទៅរកការឯកភាពគ្នាជាធ្លុងមួយ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះ៕

ប្រែសម្រួល៖ ឈាង

The post ហ្វីលីពីនបង្កើនការជួបប្រចាំខែ ដើម្បីឆាប់បញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងមុន​ដាច់​ឆ្នាំនេះ​ appeared first on Kampuchea Thmey Daily.

ហ្វីលីពីន​រកឃើញកំណប់ឧស្ម័នថ្មីស្តុកឧស្ម័ន ២,៧ ប៊ីលាន​ម៉ែត្រគូប ក្បែរតំបន់ជម្លោះ​នៃសមុទ្រចិនខាងត្បូង​
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ារកូស ជូនៀរ (Ferdinand Marcos Jr.) បានប្រកាសពីការរកឃើញកំណប់ឧស្ម័នធម្មជាតិថ្មីមួយដ៏ធំ​ក្បែរវាលឧស្ម័នដែលមានស្រាប់ ​ក្នុងដែនទឹក​ជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AP។

លោក ​ម៉ារកូស បាននិយាយកាលពីថ្ងៃចន្ទថា ការរកឃើញអាងស្តុកឧស្ម័ននៅភាគពាយ័ព្យនៃខេត្ត Palawan «មានសារៈសំខាន់» ហើយ​អាចផ្គត់ផ្គង់ថាមពលដល់គ្រួសារជាង ៥,៧ លានគ្រួសារជារៀងរាល់ឆ្នាំ។

កំណប់ស្តុកឧស្ម័នក្រោមសមុទ្រថ្មី ត្រូវបានគេ​ប៉ាន់ប្រមាណថាមានឧស្ម័នប្រហែល ៩៨ ប៊ីលានហ្វីតគូប (២,៧ ​ប៊ីលានម៉ែត្រគូប)។ បើតាមលោក ម៉ារកូស ​ការធ្វើតេស្តដំបូងបានបង្ហាញថា ហ្វីលីពីនអាចទាញយកឧស្ម័នពីអាងស្តុកក្រោមសមុទ្រនេះ ​១,៦ លានម៉ែត្រគូប​/ថ្ងៃ​។ លោកមិនបាន​​ផ្តល់ព័ត៌មានលម្អិតផ្សេងទៀត រួមទាំងពេលណាដែលហ្វីលីពីននឹង​ចាប់ផ្ដើមផលិតកម្មនោះទេ។ ​

លោក ​ម៉ារកូស បាន​ថ្លែងយ៉ាងដូច្នេះ ការរកឃើញនឹង «ពង្រឹងការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុករបស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ ក្រៅពីឧស្ម័នធម្មជាតិ ការរកឃើញនេះក៏រួមបញ្ចូលទាំងឧស្ម័នខាប់ផងដែរ ដែលជាឥន្ធនៈរាវមានតម្លៃខ្ពស់»។

គួរគូសបញ្ជាក់ថា កំណប់ឧស្ម័នថ្មី ដែលមានឈ្មោះថា Malampaya East 1 ​មាន​ចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ​ភាគខាងកើតនៃវាលឧស្ម័ន Malampaya ដែល​ហ្វីលីពីនចាប់ផ្ដើម​ទាញយក​ឧស្ម័នពាណិជ្ជកម្ម​ជាង២​ទសវត្សរ៍មុន។

បើតាម AP រោងចក្រផលិតឧស្ម័ន Malampaya បានបង្កើតអគ្គិសនីជាង ២០% សម្រាប់ការ​ប្រើប្រាស់នៅលើកោះ Luzon ដែលជាតំបន់កោះភាគខាងជើង​ហ្វីលីពីន មានប្រជាជនច្រើនបំផុត។ នៅឆ្នាំ ២០២៣ លោក ម៉ារកូស បានបន្តកិច្ចសន្យារុករកនៅវាល Malampaya ចំនួន ១៥ ឆ្នាំ ​ទៅមុខ ខណៈអ្នកជំនាញបានព្យាករថា វាល Malampaya អាចនឹងអស់ឧស្ម័នក្នុងរយៈពេល ២-៣ ឆ្នាំ ទៀត​ ដែលបង្ក​កង្វល់អំពីវិបត្តិថាមពល​សម្រាប់កោះ Luzon​។

វាលឧស្ម័នដដែល ស្ថិតនៅ​ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​ហ្វីលីពីន ដែល​គេរាប់​ដែនទឹកប្រវែង ​៣៧០ ​គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេស​នេះ ដោយផ្ដល់ឱ្យហ្វីលីពីននូវ​សិទ្ធិផ្តាច់មុខក្នុងការរុករក និងទាញយកធនធានក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ក្រៅពីនេះ ហ្វីលីពីនមាន​វាលរុករកមួយទៀតឈ្មោះ ​Reed Bank ​ដែលស្ថិតនៅជាយភាគខាងត្បូងនៃ​សមុទ្រចិនខាងត្បូង និងភាគខាងលិចនៃខេត្តកោះ Palawan របស់ហ្វីលីពីន​។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរុករកក្នុងតំបន់នេះ ត្រូវជាប់គាំង​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែការប្រឆាំងពី​ចិន ដែលទាមទារ​អធិបតេយ្យភាពលើតំបន់នេះ រួមជាមួយនឹងដែនទឹកស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង​៕

The post ហ្វីលីពីន​រកឃើញកំណប់ឧស្ម័នថ្មីស្តុកឧស្ម័ន ២,៧ ប៊ីលាន​ម៉ែត្រគូប ក្បែរតំបន់ជម្លោះ​នៃសមុទ្រចិនខាងត្បូង​ appeared first on Kampuchea Thmey Daily.

កូនព្យុះថ្មីអាចកកើត​ ហើយ​រំកិលខ្លួនទៅភាគខាងត្បូងថៃ ដែលទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ​
កូនព្យុះត្រូពិកថ្មី ដែលអាចពង្រឹងឥទ្ធិពលដោយសារតែខ្យល់មូសុងឦសាន​ អាច​នឹង​កកើតឡើងក្នុងសមុទ្រចិនខាងត្បូង ​ចន្លោះប្រទេសហ្វីលីពីន និងវៀតណាម ហើយបន្តរំកិលខ្លួនទៅភាគខាងត្បូងប្រទេសថៃ ដែលកំពុងស្ដារ​​ឡើងវិញពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនាពេលថ្មីៗ។

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា – រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (DOST-PAGASA) បាន​ឱ្យដឹងក្នុងការព្រមានមួយ​នៅព្រឹកថ្ងៃអង្គារនេះថា គិតត្រឹមម៉ោង ៨:០០ ព្រឹកថ្ងៃនេះ ទី០៩ ខែធ្នូ ឆ្នាំ២០២៥ «តំបន់សម្ពាធទាប 12b» ​ស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់​ហ្វីលីពីន (PAR) ហើយមាន​ភាគរយ «មធ្យម» ក្នុងការវិវត្តក្លាយជាវិសម្ពាធត្រូពិក ក្នុងរយៈពេល ២៤ ម៉ោង ខាងមុខ​។

បច្ចុប្បន្ន តំបន់សម្ពាធទាប 12b ស្ថិតនៅក្នុងលំហសមុទ្រចិនខាងត្បូង ចន្លោះប្រទេសវៀតណាម និងហ្វីលីពិន​។ មែនទែនទៅ 12b គឺកើតចេញពីប្រព័ន្ធកូនព្យុះដែលហ្វីលីពីនឱ្យឈ្មោះថា វីលម៉ា (Wilma) ដែលទើបរំកិលខ្លួនកាត់ប្រជុំកោះភាគកណ្ដាលប្រទេសនេះ។ អាជ្ញាធរឧត្តុនិយមវៀតណាមមិន​រំពឹងថា ប្រព័ន្ធសម្ពាធទាបដដែលប៉ះពាល់ខ្លាំងដល់​ប្រទេសរបស់ខ្លួននោះទេ ដោយសារតែខ្យល់ត្រជាក់នៃមូសុងឦសាន ប៉ុន្តែនៅតែតាមដានយ៉ាងជិតស្និត។

យ៉ាងណាមិញ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ខ្យល់ត្រជាក់នៃប្រព័ន្ធសម្ពាធខ្ពស់ពីភាគខាងជើង នឹង​រុញច្រាន 12b ទៅភាគនិរតី ដែលមានន័យថា វាចូលទៅភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងកាន់តែជ្រៅ។

ម៉ូឌែលព្យាករអាកាសធាតុធំៗ ដូចជា ICON របស់អាល្លឺម៉ង់ និង GFS របស់សហរដ្ឋអាមេរិក បាន​ព្យាករថា ប្រព័ន្ធសម្ពាធទាប 12b អាចនឹង​រំកិលខ្លួនទៅដល់ ឬក្បែរភាគខាងត្បូងនៃប្រទេសថៃ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ ដែលនេះបង្កការឃ្លាំមើលពីអាជ្ញាធរឧត្តុនិយមថៃ។

គួរគូសបញ្ជាក់ថា មិនថាស្ថិតនៅកម្រិតណាក៏ដោយ ប្រព័ន្ធព្យុះត្រូពិកតែងតែងនាំមកនូវមហន្តរាយផ្សេងៗ ជាពិសេសភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលអាចបង្កជាទឹកជំនន់ភ្លាមៗ និងទឹកជំនន់ទន្លេ តាមតំបន់ទំនាបពីជំរាលខ្ពង់រាប និងការរអិលបាក់ដីតំបន់ភ្នំជាដើម។

តួយ៉ាង​ វិសម្ពាធ 34W (Tropical Depression 34W) ​ក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែវិច្ឆិកា ​បាន​បង្ក​ភ្លៀងធ្លាក់ខ្លាំងជោគជាំ​រួចហើយ មុនពេលប្រព័ន្ធដដែលវិវត្តក្លាយជាព្យុះត្រូពិកដ៏កម្រឈ្មោះ Senyar ក្នុងច្រកសមុទ្រម៉ាឡាកា ដែលបង្កើនមហន្តរាយកាន់តែដំណំសម្រាប់​​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងភាគខាងត្បូងថៃ។ មនុស្សលើសពី ១ ០០០ នាក់ ត្រូវសម្លាប់សរុបរួមគ្នា​ទូទាំងប្រទេសទាំង៣។

The post កូនព្យុះថ្មីអាចកកើត​ ហើយ​រំកិលខ្លួនទៅភាគខាងត្បូងថៃ ដែលទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ​ appeared first on Kampuchea Thmey Daily.

ព្យុះថ្មីកកើត និងអាច​ក្លាយជាសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារវៀតណាម ក្បែរកម្ពុជា
ព្យុះថ្មីដែល​មានឈ្មោះថា កាលមែជី (Kalmaegi) បាន​បង្កើនកម្លាំងក្លាយជាព្យុះត្រូពិកនៅសមុទ្រខាងកើត​ហ្វីលីពីន​ ដោយអាចវិវត្តក្លាយព្យុះទីហ្វុង ឬសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារភាគកណ្ដាលប្រទេសវៀតណាម ដែលនៅក្បែរកម្ពុជា។

​បើតាមព័ត៌មាន​ពីមជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC) ​គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ​ កាលមែជី ដែលស្ថិតនៅជាព្យុះត្រូពិកនៅឡើយនោះ ចាប់ផ្ដើមមាន​រូបរាងជួរពពកវិលជុំវិញផ្ចិតនៃប្រព័ន្ធសម្ពាធទាប (Low Pressure) ជាបណ្ដើរៗជាមួយ​នឹង​កម្លាំងខ្យល់បក់បោកថេរ ៨៥ គីឡូម៉ែត្រ/ម៉ោង ហើយរំពឹងថានឹង​បង្កើនកម្លាំងក្លាយជាទីហ្វុងនៅពាក់កណ្ដាល​យប់​នេះ។

ការព្យាករផ្លូវដើររបស់ព្យុះត្រឹមព្រឹកថ្ងៃអាទិត្យ​បង្ហាញថា កាលមែជី កំពុលរំកិលខ្លួនឆ្ពោះទៅទិសខាងលិច ពោលគឺបំបុកប្រជុំកោះភាគកណ្ដាល​នៃប្រទេសហ្វីលីពីននៅថ្ងៃអង្គារ (៤ វិច្ឆិកា) មុនឆ្លងចូលមក​សមុទ្រចិនខាងត្បូង។ ជាមួយ​នឹង​លក្ខខណ្ឌសមស្រប រួមទាំងសីតុណ្ហភាពលើ​ផ្ទៃសមុទ្រខ្ពស់ដល់ ២៨ អង្សាសេ កាលមែជី នឹង​បង្កើនកម្លាំងក្លាយជាទីហ្វុងខ្លាំងក្លា (Very Strong Typhoon) ជាមួយនឹង​កម្លាំងខ្យល់បក់បោកថេរ ១៩៥ គីឡូម៉ែត្រ/ម៉ោង (ឬស្មើនឹង​សង្ឃរាកម្រិតធំទី៣នៅអាត្លង់ទិកខាងជើង) មុនវាយប្រហារភាគកណ្ដាលវៀតណាម(នៅថ្ងៃសុក្រ) ពោលគឺនៅក្បែរតំបន់ភាគឦសានរបស់កម្ពុជា ។

ការព្យាករដដែលអាច​មាន​ការប្រែប្រួលខ្លះៗ ដោយផ្អែកទៅលើលក្ខខណ្ឌបរិយាកាស​នាពេលអនាគត​ ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា ភាពខ្លាំងនៃប្រព័ន្ធសម្ពាធខ្ពស់ (High Pressure) នឹងរុញប្រព័ន្ធសម្ពាធទាបរបស់ កាលមែជី មិនឱ្យបោលក្បាលទៅទិសខាងជើងឆ្ងាយ ជាហេតុធ្វើឱ្យ​ព្យុះនេះវាយប្រហារភាគកណ្ដាលវៀតណាម ដែលនៅក្បែរកម្ពុជា ហើយមាន​លទ្ធភាព​បន្តរុលទៅដល់ឡាវ ឬថៃ។

បើមែនទែនទៅ តំបន់នៃភាពមិនច្បាស់លាស់​នៃព្យុះ (Cone of Uncertainty) ដែល​សំដៅលើតំបន់ដែលគេមិនទាន់អាច​កំណត់ទិសដៅព្យុះបាន​នោះ ក៏រាប់បញ្ចូល​ទាំងតំបន់ភាគឦសានកម្ពុជាផងដែរ។ នេះបើតាមការព្យាកររបស់ JTWC ដដែល។ នោះមាន​ន័យថា កម្ពុជាអាច​ស្ថិតនៅលើគន្លង ឬនៅក្បែរផ្លូវដើរ(ស្នូល)នៃព្យុះ។

ឥឡូវនេះ អាជ្ញាធរហ្វីលីពីន ក៏ដូចជាវៀតណាម ថៃ កំពុងព្រមានឱ្យ​ប្រជាជនរបស់ខ្លួនត្រៀមខ្លួនសម្រាប់ការបក់បោករបស់ កាលមែជី ដែលនឹង​នាំមកនូវខ្យល់កន្រ្តាក់ខ្លាំងក្លា ភ្លៀងធ្លាក់ខ្លាំងជោគជាំ ជំនោរទឹកសមុទ្រដោយសារកម្លាំងខ្យល់ ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីជាដើម។

ការបក់បោកនៃព្យុះថ្មីនេះ កើតឡើងខណៈវៀតណាម និងហ្វីលីពីន រងគ្រោះនូវព្យុះទីហ្វុង ឬត្រូពិកជាច្រើនរួចមកហើយនៅឆ្នាំនេះ។ ភាគកណ្ដាលវៀតណាម​ឯណោះវិញ ក៏កំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ដែល​មិនទាន់ស្រកទៅវិញ ដោយសារតែឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ និងមុសុងឦសាន ដែលធ្វើឱ្យ​ប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់ទូទាំងតំបន់។

សម្រាប់កម្ពុជា មិនថាស្ថិត ឬមិនស្ថិតនៅក្នុងគន្លងរបស់ព្យុះ​ កាលមែជី នោះទេ គេអាចនឹងឃើញភ្លៀងធ្លាក់ខ្លាំង លាយឡំនឹង​ខ្យល់កន្រ្តាក់ និងផ្គររន្ទះ នៅពេលវាបក់បោកមកក្បែរ ពោលគឺនៅសមុទ្រចិនខាងត្បូង៕

The post ព្យុះថ្មីកកើត និងអាច​ក្លាយជាសង្ឃរាកម្រិតខ្លាំង មុនវាយប្រហារវៀតណាម ក្បែរកម្ពុជា appeared first on Kampuchea Thmey Daily.

អាមេរិក​គាំទ្រ​ហ្វីលីពីនពេញទំហឹង ក្រោយ​នាវា​ប៉ះទង្គិច​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA សហរដ្ឋអាមេរិកប្រកាសថា ខ្លួនគាំទ្រពេញទំហឹងដល់ហ្វីលីពីន បន្ទាប់ពីនាវាចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នានៅជិតតំបន់ថ្មប៉ប្រះទឹក Sandy Cay ក្នុងប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ។

នាវាចិននិងហ្វីលីពីនប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ។ (រូបភាព៖ Reuters)

ហ្វីលីពីនបាននិយាយថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកហើយបន្ទាប់មកបានបុកនាវាហ្វីលីពីន។ ប៉ុន្តែចិន​បាន​បន្ទោស​ហ្វីលីពីន​ថា​ជាអ្នកបង្ករឿង​នេះ ខណៈដែល​ខ្លួន​គ្រាន់​តែ​ការពារ​ទឹកដី​របស់​ខ្លួន​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អាមេរិក​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ចិន ដោយ​ហៅ​សកម្មភាពនេះ​ថា​ជា​គ្រោះថ្នាក់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់។ ទីក្រុងវ៉ាស៊ីនតោនបានរំលឹកទីក្រុងប៉េកាំងថា នៅក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីនឆ្នាំ ១៩៥១ សហរដ្ឋអាមេរិកតម្រូវឱ្យការពារហ្វីលីពីន ប្រសិនបើកងកម្លាំង នាវា ឬយន្តហោះរបស់ខ្លួនត្រូវបានវាយប្រហារ មិនថានៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។

គួរបញ្ជាក់សមុទ្រ​ចិន​ខាង​ត្បូង​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ជាង​៣​ពាន់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។ ចិនទាមទារស្ទើរតែទាំងអស់ ប៉ុន្តែហ្វីលីពីន និងប្រទេសមួយចំនួនទៀតក៏ទាមទារផ្នែកខ្លះនៃតំបន់នេះដែរ។

ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​ការប៉ះទង្គិចគ្នា​ស្រដៀង​គ្នា​នេះជាច្រើន​លើកមកហើយ។ អាមេរិក​បាន​ព្រមាន​ថា សកម្មភាព​គឃ្លើន​របស់​ចិន​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី ហើយ​ផ្ទុយ​នឹង​ការសន្យា​របស់​ខ្លួន​ក្នុង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

លើសពីនេះសមាជិកសភាអាមេរិកក៏បានជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីនដោយនិយាយថាពាក្យសម្ដីតែមួយមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់សម្ពាធដែលកំពុងកើនឡើងរបស់ចិននោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

The post អាមេរិក​គាំទ្រ​ហ្វីលីពីនពេញទំហឹង ក្រោយ​នាវា​ប៉ះទង្គិច​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង appeared first on Kampuchea Thmey Daily.

ហ្វីលីពីន និង​អង់គ្លេស​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​កងទ័ព ​ខណៈភាព​តានតឹងកើនឡើង​នៅសមុទ្រចិនខាងត្បូង​​
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែកញ្ញា ហ្វីលីពីន និងអង់គ្លេសកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) ដ៏មានសក្តានុពលមួយ ខណៈដែលទីក្រុងម៉ានីលពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តលោកខាងលិចចំពេលមានភាពតានតឹងកើនឡើងនៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនលោក Gilberto Teodoro Jr.

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនលោក Gilberto Teodoro Jr. បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសបានសម្តែងជាផ្លូវការនូវចេតនារបស់ខ្លួនក្នុងការបន្តកិច្ចព្រមព្រៀងVFAតាមរយៈលិខិតមួយផ្ញើពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យកងទ័ពអង់គ្លេស និងហ្វីលីពីនធ្វើទស្សនកិច្ច និងហ្វឹកហាត់នៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក ដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់យោធារបស់ពួកគេក្នុងការធ្វើការជាមួយគ្នា។ កិច្ចព្រមព្រៀងនេះនឹងស្រដៀងទៅនឹងកិច្ចព្រមព្រៀងដែលហ្វីលីពីនមានរួចហើយជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសជម្លោះដែលកំពុងបន្តរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូង។

ទន្ទឹមនឹងនេះ លោក Teodoro ក៏បានបញ្ជាក់ដែរថា ថវិកាផ្នែកកងទ័ពជើងទឹកហ្វីលីពីននឹងកើនឡើងច្រើនបំផុតក្នុងចំណោមភ្នាក់ងារយោធាផ្សេងទៀតនៅឆ្នាំ២០០២៥​ដល់ ១៦.៣% ឬ ៥៩.៣ ពាន់លានប៉េសូ (១.០៤ពាន់លានដុល្លារអាមេរិក)។ មូលនិធិបន្ថែមនេះនឹងគាំទ្រដល់ការចែកចាយនាវាចម្បាំងដែលបានបញ្ជាទិញថ្មីចំនួនប្រាំបី និងការសាងសង់កន្លែងផលិតកប៉ាល់ និងកន្លែងចតថ្មី ដែលជួយពង្រឹងសមត្ថភាពការពារខាងក្រៅរបស់ប្រទេសហ្វីលីពីន៕

ការប៉ះទង្គិចនៅសមុទ្រចិនខាងត្បូងរវាងនាវាហ្វីលីពីននិងចិន

អត្ថបទ៖ ប៊ុន សុភាព

The post ហ្វីលីពីន និង​អង់គ្លេស​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​កងទ័ព ​ខណៈភាព​តានតឹងកើនឡើង​នៅសមុទ្រចិនខាងត្បូង​​ appeared first on Kampuchea Thmey Daily.