សម័យឌីជីថល Archives - Kampuchea Thmey Daily

អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ការបញ្ចេញព័ត៌មានពិតទាន់ពេលវេលាមានភាពចាំបាច់ណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងការទទួលព័ត៌មាននៅក្នុងសម័យឌីជីថល។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅសាធារណមតិ ដើម្បីធានាសុវត្ថិភាពព័ត៌មាន និងរក្សាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងបទអន្តរាគមន៍ស្តីពី ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ នៅសាលាខេត្តក្រចេះ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានមកពី ខេត្តក្រចេះ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។

លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិនៅគ្រប់រាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកបន្ថែមទៀតលើការរៀបចំ និងបញ្ចេញព័ត៌មានពិត មានទឡ្ហីករណ៍ច្បាស់លាស់ ចេញពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនឹងសាច់រឿង ប្រធានបទនីមួយៗ ដើម្បីចៀសវាងកុំឱ្យប្រជាពលរដ្ឋទទួលព័ត៌មានក្លែងក្លាយ ឬព័ត៌មាន ពីប្រភពផ្សេង ដែលផ្សាយព័ត៌មានមិនពិត ឬការផ្សាយបែបញុះញង់ បង្កចលាចល ការរើសអើង ឬបង្កអរិយភាពក្នុងសង្គមជាដើម។

លោក ទេព អស្នារិទ្ធ បន្ថែមថា ក្នុងការអនុវត្តការងាររបស់ខ្លួន មន្ត្រីព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តតាមដានក្តាប់ រាល់ស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរៀបចំបញ្ជីប្រធានបទ ពិសេសប្រមូលព័ត៌មានសំខាន់ៗ ដែលសាធារណមតិកំពុងជជែក ឬចែករំលែកលើបណ្តាញសង្គម។ យន្តការការងារនេះ ត្រូវធ្វើឡើងដោយ ជាប់លាប់ជាប្រចាំ ដើម្បីកំណត់បានច្បាស់អំពីបញ្ហា និងសំណូមពរនានារបស់ពលរដ្ឋ តាមបណ្តាសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន សម្រាប់ការធ្វើការសម្រេចចិត្ត និងការឆ្លើយតបរបស់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំនាញក្នុងខេត្ត សំដៅដោះស្រាយជូនពលរដ្ឋចំបញ្ហា និងឱ្យទាន់ពេលវេលា ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង។ មន្ត្រីមន្ទីរព័ត៌មានត្រូវបង្កើនកិច្ចសហការ និងសម្របសម្រួលការអនុវត្តការងារជាប្រចាំជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

លោក ថា៖ «ការងារឆ្លើយតបព័ត៌មានសាធារណមតិត្រូវតែលឿនហើយ មិនរង់ចាំទេ គឺត្រូវធ្វើភ្លាមៗ តាមដានឆ្លើយតប ២៤ម៉ោងលើ២៤ម៉ោង ទៅតាមប្រធានបទនានាកើតឡើងទាំងថ្នាក់ក្រោមជាតិ និងជាតិ ព្រោះនៅក្នុងយុគសម័យនេះប្រជាពលរដ្ឋភាគច្រើនប្រើស្មាតហ្វូនស្ទើរតែគ្រប់ដៃ ងាយទទួលព័ត៌មានចម្រុះទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ»។ នៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ ប្រជាជនជាង១២លាននាក់ កំពុងមានសកម្មលើបណ្តាញសង្គម។ ក្នុងនោះបើពិនិត្យមើលថាត្រឹមតែ មួយភាគបួន ក្នុងចំណោមនេះ ផ្សាយ ឬចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នោះវានឹងធ្វើឱ្យសង្គមមានភាពវឹកវរ ច្របូកច្របល់ អសន្តិសុខ ខូចសណ្តាប់ធ្នាប់ក្នុងការរស់នៅ មិនខាន ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងរក្សាសន្តិភាព។ នេះបើតាមអ្នកនាំពាក្យ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានរម្លឹកថា ក្នុងបរិបទនៃសង្គមឌីជីថលនេះសំខាន់គឺ ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះមន្ត្រីទទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវពង្រឹងការអនុវត្តការងារ ដោយត្រូវដុះខាត់ជំនាញជាប្រចាំ ព្រមទាំងចាប់យក់ឱកាសថ្មីៗ ដើម្បីបំពាក់ជំនាញផ្នែកឌីជីថលបន្ថែម និងបច្ចេកទេសក្នុងការគ្រប់គ្រង ប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ខ្លួន រួមមាន Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram ។ ជាងនេះទៀត ក្រុមការងារត្រូវពង្រឹងការចងក្រងបណ្តាញព័ត៌មានតាមក្រុង ស្រុក ឃុំ និងបណ្តាញការងារជាមួយអង្គភាពនានាជុំវិញខេត្ត ដើម្បីងាយស្រួលទទួល និងចែកចាយព័ត៌មានថ្មីៗ សេចក្តីជូនដំណឹង និងការផ្សព្វផ្សាយផ្សេងៗ ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចាំបាច់សម្រាប់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យមានប្រសិទ្ធភាព ឱ្យស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

The post អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានក្នុងសម័យឌីជីថលត្រូវមានភាពរហ័ស បត់បែន និងចំគោលដៅ appeared first on Kampuchea Thmey Daily.

កំណែទម្រង់ការងារសភាទៅជាឌីជីថលអាចចេញនៅអំឡុងពេល៣ខែខាងមុខ
រដ្ឋសភាចាប់ផ្ដើមកែទម្រង់ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋាន តំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាពថែមទៀត។ កំណែទម្រង់នេះអាចនឹងចេញរូបរាងនាពេលឆាប់ៗខាងមុខ។

អគ្គលេខាធិការរង និងជាអ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ បានប្រាប់កម្ពុជាថ្មីថាការរៀបចំកែទម្រង់ឌីជីថលថ្មីនេះអាចនឹងចាប់ផ្ដើមក្នុងអំឡុងពេល២ទៅ៣ខែខាងមុខទៀត។ លោកបានបញ្ជាក់ថាសភាឌីជីថលមានដូចជា ការពង្រឹងវត្តមាន ការប្រើប្រាស់ឌីជីថលក្នុងអង្គប្រជុំសភាដូចជា E-voting ព្រមទាំងពង្រឹងនូវការងាររបស់មន្ត្រីរដ្ឋបាលសភាតាមរយៈការពិនិត្យលើការវិភាគមុនងារដែលតម្រូវឱ្យមានការរាយការណ៍ពីការងារមន្ត្រីជាប្រចាំ។

លោកថា៖ «ទំនើបកម្មរបស់យើងគឺលើសពីដំណើរការបោះឆ្នោត(ក្នុងសភា)មួយមុខ ការបោះឆ្នោតគឺយើងធ្វើសម្រាប់ដំណើរការបោះឆ្នោតក្នុងសភា តែទំនើបកម្មសភារបស់យើងគឺធ្វើដល់ថ្នាក់អគ្គលេខាធិការដ្ឋានទៀតដើម្បីឱ្យអគ្គលេខាធិការដ្ឋានហ្នឹងបម្រើសេវាជូនអ្នកតំណាងរាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។

កាលពីថ្ងៃទី២០ ខែកុម្ភៈ លោក កែវ ពិសិដ្ឋ បានដឹកនាំក្រុមការងារ E-Parliament បានជួបពិភាក្សាជាមួយក្រុមហ៊ុន Blue Technology ដើម្បីពិនិត្យពីការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនមួយនេះទាក់ទងនឹងការរៀបចំប្រព័ន្ធសភាឌីជីថល ហើយកាលពីថ្ងៃទី២៧ កន្លងទៅក៏បានដឹកនាំក្រុមការងារពន្លឿនការធ្វើកំណែទម្រង់គេហទំព័ររដ្ឋសភាផងដែរ។

នាយកប្រតិបត្តិអង្គការនិកហ្វិកលោក សំ គន្ធាមី យល់ថាការរៀបចំទៅជាសភាឌីជីថលជារឿងថ្មីមួយ ដែលគួរសាកល្បង។ លោកក៏បានជំរុញការចុះមូលដ្ឋានរបស់សមាជិកសភាឱ្យបានច្រើនដើម្បីឱ្យការធ្វើកំណែទម្រង់របស់សភាកាន់តែមានប្រសិទ្ធភាព។

លោកថា៖ «ការអនុម័តច្បាប់ ចុះជួបពលរដ្ឋសួរសុខទុក្ខ ព្រមជាមួយនឹងការតាមដានសកម្មភាពរបស់រដ្ឋាភិបាលដែលជាភារកិច្ចរបស់សភា។ តែយើងសង្កេតឃើញទៅគឺពេលប្រជាពលរដ្ឋមានបញ្ហាមានវិបត្តិអីនៅតាមជនបទមិនសូវមានតំណាងរាស្ត្រគាត់ចូលទៅជួបសួរសុខទុក្ខឬយ៉ាងមិចទេជួយដោះស្រាយ ឬនាំពាក្យមករដ្ឋាភិបាលទេ»។

រដ្ឋសភាទើបតែបិទសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។ ក្នុងពេលវ៉ាកងនេះសមាជិករដ្ឋសភានឹងមានភារៈកិច្ចចុះទៅមូលដ្ឋានពួកគេជួបពលរដ្ឋរហូតដល់ពេលបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ តាមការចុះផ្សាយលើបណ្ដាញសង្គមរបស់រដ្ឋសភាកម្ពុជា សមាជិកសភាកម្ពុជាកំពុងបំពេញការងារជួបពលរដ្ឋតាមមូលដ្ឋានខ្លួនជាច្រើន ដែលត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃផងដែរ។

អ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាការងាររៀបចំសភាឌីជីថលនេះនឹងធ្វើឱ្យអគ្គលេខាធិការពង្រឹងសមត្ថភាព​របស់ខ្លួនជួយដល់អ្នកតំណាងក្នុងកិច្ចការរបស់ខ្លួនដើម្បីជួប និងដោះស្រាយបញ្ហាពលរដ្ឋនៅថ្នាក់មូលដ្ឋានកាន់តែមានប្រសិទ្ធភាព។

ការកែទម្រង់ទៅជាសភាឌីជីថលត្រូវបានដាក់ចេញដោយប្រធានសភា សម្ដេចសភាធិការធិបតី ឃួន សុដារី ក្នុងអំឡុងឆ្នាំ២០២៤ ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កំណែទម្រង់ការងារសភាទៅជាឌីជីថលអាចចេញនៅអំឡុងពេល៣ខែខាងមុខ appeared first on Kampuchea Thmey Daily.

ក្រសួងព័ត៌មាន ជួបភាគីក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកគ្នាពីការលើកកម្ពស់សេរីភាពបញ្ចេញមតិក្នុងយុគសម័យឌីជីថល
នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសហការជាមួយអង្គការយូណេស្កូ (UNESCO) រៀបចំសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ដោយផ្ដោតសំខាន់ទៅលើប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល»។

សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈម​ ដែលបាននិងកំពុងកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

សន្និសីទដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Sardar Umar Alam តំណាងប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) និងតំណាងស្ថានទូតស៊ុយអែត។ សន្និសីទនេះ នឹងមានកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន៣ រួមមាន ១) ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព ២) ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន និង៣) និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នៅព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ រាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារ លើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត៕

The post ក្រសួងព័ត៌មាន ជួបភាគីក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកគ្នាពីការលើកកម្ពស់សេរីភាពបញ្ចេញមតិក្នុងយុគសម័យឌីជីថល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាលរួមគ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញដល់សិស្សមន្ត្រី​ និងកម្មសិក្សា​ការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការអនុវត្តគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ដេីម្បីកម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ស្នើបែបនេះក្នុងឱកាសផ្តល់បាឋកថាលើប្រធានបទស្តីពី​«កម្ពុជា៖ដំណើរឆ្ពោះ​ទៅរកការធ្វើបរិវត្តកម្មឌីជីថល»ជូនសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានបង្ហាញពីការវិវឌ្ឍនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាដើម។ លោករដ្ឋមន្ត្រី ថា តាមរយៈយន្តការ និងគោលនយោបាយទាំងនេះ បានដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បន្តថា យន្តការអនុវត្ត និងរចនាសម្ព័ន្ធដឹកនាំ ដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ គឺជាមូលដ្ឋានក្នុងការចេញដំណើរ ដែលកម្ពុជាត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល រៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំមជ្ឈមណ្ឌលទិន្នន័យ រៀបចំផែនការអភិវឌ្ឍន៍ ឌីជីថលក្នុងក្រសួងនីមួយៗ ក៏ដូចជាការរៀបចំផែនការសកម្មភាពផ្សេងៗ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការអភិវឌ្ឍធនធានមនុស្ស ដើម្បីជំរុញបរិវត្តកម្មឌីជីថល ដែលផ្តល់លើការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង ជាពិសេស គម្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិកដល់គ្រប់ឃុំទូទាំងប្រទេស នៅត្រឹមឆ្នាំ២០២៧ ដោយតភ្ជាប់ទៅដល់សាលាឃុំ​ ប៉ុស្តិ៍នគរបាល វិទ្យាល័យ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងទីប្រជុំជន ព្រមទាំងការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​។

បន្ថែមលើនេះ ក្រសួង ក៏មានគម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៊ីនធឺណេតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំ​សម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។ នេះជាឲ្យដឹង​បន្ថែមរបស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត៕

រូបភាព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

The post រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាលរួមគ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល appeared first on Kampuchea Thmey Daily.

អត្ថប្រយោជន៍​ ៤ យ៉ាង​នឹង​ទទួល​បាន​ បើ​ចេះ​ច្បាស់​ពី​ចំណេះ​ដឹង​ឌីជីថល
បច្ចុប្បន្ន​​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល បាន​ក្លាយ​ជា​វិស័យ​មួយ​មាន​សក្ដានុពល​សម្រាប់​មនុស្ស​ប្រើប្រាស់​ទូទៅ​ក្នុង​កម្ពុជា និងពិភពលោក។ ពិត​ណាស់​ បើ​សិន​យើង​អាច​ចេះ​ច្បាស់​ពី​ចំណេះ​ដឹង​ឌីជីថល​ វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ ដើម្បី​ប្រើប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​​ៗ។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បាន​ចង្អុល​បង្ហាញ​ថា ចំណេះ​ដឹង​ឌីជីថល​ មនុស្ស​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ និង​បង្កើត​​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​វិជ្ជមាន​សម្រាប់​សង្គមនិង​ពិភព​លោក។

​ជាក់ស្ដែង ចំណេះ​ដឹង​ឌីជីថល មនុស្សក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ ៤​យ៉ាងសំខាន់ៗដូច​ខាង​ក្រោម​នេះ៖

អាច​បង្កើត​ទំនាក់ទំនង និង​ស្វែង​រក​ព័ត៌មាន​បាន​គ្រប់​ពេល​វេលា​ និង​គ្រប់​ទី​កន្លែង

អាច​គ្រប់គ្រង និង​ចាត់ចែង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល

បង្កើន​ផលិត​ភាព​ការងារ ប្រកប​ដោយ​គុណភាព ងាយស្រួល និង​ឆាប់រហ័ស

បង្កើន​គុណភាព​ជីវិត​ដោយ​ប្រើ​សេវា និង​ធនធាន​ឌីជីថល

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​ឌីជីថល​នេះ​ទៀតសោត បច្ចុប្បន្ន​ក៏​កំពុង​ជា​ការ​ព្រួយបារម្ភ​មួយព្រោះ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ហើយវាអាច​កើត​មាន​ឡើង​គ្រប់​ទម្រង់ និង​រូប​ភាព​ទាំង​អស់​ មិន​កំណត់​វ័យ ឬ​ភេទ​ឡើយ៕​

ប្រភព៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​

The post អត្ថប្រយោជន៍​ ៤ យ៉ាង​នឹង​ទទួល​បាន​ បើ​ចេះ​ច្បាស់​ពី​ចំណេះ​ដឹង​ឌីជីថល appeared first on Kampuchea Thmey Daily.

ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្សងាកមកសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីចំណូលខ្ពស់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តក៏ដូចជាអំពាវនាវដល់សិស្សានុសិស្ស ដែលប្រឡងជាប់ជាស្ថាពរ ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២១-២០២២នេះ ងាកមកសិក្សា ឬចាប់យកជំនាញលើ​បច្ចេកវិទ្យា​ឌីជីថល ដើម្បីទទួលបានឱកាសការងារល្អ​ និងមានប្រាក់ចំណូលខ្ពស់។

យោងតាមសេចក្តីអំពាវនាវ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែតុលានេះ បានឱ្យដឹងថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

ក្រសួងប្រៃសណីយ៍ ជូនពរដល់សិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែង និងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕

អត្ថបទ៖ សំអឿន

The post ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្សងាកមកសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីចំណូលខ្ពស់ appeared first on Kampuchea Thmey Daily.