សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ Archives - Kampuchea Thmey Daily

ព្រះបរមរាជវាំងឱ្យសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនក្លែងព្រះនាមហ្លួងម៉ែ លើបណ្ដាញសង្គម
ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនណាដែលបានក្លែង និងលួចប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ លើបណ្ដាញសង្គម។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានទម្លាយឱ្យដឹងថា មានជនអនាមិក បានបង្កើតគណនីហ្វេសប៊ុក ដែលបានបង្ហោះចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ហើយដោយបានប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ចំពោះគណនីទាំងនេះ ក្រសួងព្រះបរមរាជវាំង បានប្រកាសបដិសេធ និងអះអាងថា មិនមែនជាគណនីផ្លូវការរបស់ហ្លួងម៉ែឡើយ។

បើតាមក្រសួងព្រះបរមរាជវាំង មានតែវេបសាយចំនួន២ប៉ុណ្ណោះ ដែលបានប្រើជាផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺវេបសាយទី១ www.norodomsihamoni.org/ និងទី២ គឺ  www.norodomsihanouk.info/។

ក្រៅពីវេបសាយផ្លូវការទាំង២ខាងលើ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ក៏ដូចជាក្រសួងព្រះបរមរាជវាំងឡើយ។

ភ្ជាប់នឹងការបញ្ជាក់នេះ ក្រសួងព្រះបរមរាជវាំង បានប្រាប់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា៕

The post ព្រះបរមរាជវាំងឱ្យសមត្ថកិច្ចប្រើវិធានការច្បាប់ចំពោះជនក្លែងព្រះនាមហ្លួងម៉ែ លើបណ្ដាញសង្គម appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រ៖អ្នកម្តាយមានគុណធ្ងន់មហិមា ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណអ្នកម្តាយដូចទេវតាខាងដើម
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី តាមរយៈព្រះរាជសារ ទ្រង់ឱ្យកូនៗគ្រប់រូប តបស្នងសងគុណ ទំនប់បម្រុងអ្នកម្ដាយឱ្យដូចទេវតាខាងដើម ពីព្រោះអ្នកម្ដាយគឺមានគុណធ្ងន់អនេកអនន្តមិនអាចគណនាបាន។ ព្រះករុណា មានព្រះរាជចំណារបែបនេះ នៅក្នុងព្រះរាជសារ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃទី៦ ខែឧសភា អបអរសាទរទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា។

ព្រះករុណជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជចំណារបែបនេះ៖«អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណ ជាបុព្វទេវា ។ អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូត»។

ព្រះមហាក្សត្រ​ ទ្រង់ក៏មានព្រះរាជចំណារថា ទិវាគុណអ្នកម្តាយ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកនូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាលមិនមានអ្វីអាចប្រៀបផ្ទឹមបាន នៃមាតាគ្រប់រូប ដែលខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយ ព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប៕

The post ព្រះមហាក្សត្រ៖អ្នកម្តាយមានគុណធ្ងន់មហិមា ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណអ្នកម្តាយដូចទេវតាខាងដើម appeared first on Kampuchea Thmey Daily.

ស.ស.យ.ក រៀបចំព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅមុខព្រះបរមរាជវាំង
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា។

ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ ស.ស.យ.ក បានរៀបចំកម្មវិធីសំខាន់ៗមួយចំនួន ដែលរួមមាន៖ ពិធីក្រាបថ្វាយបង្គំថ្វាយព្រះពរចម្រើនព្រះជន្ម ពិធីចម្រើនព្រះជន្មវស្សា ពិធីចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រ ពិធីសម្ពោធពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ ពិធីប្រគេនព្រះរាជទាន និងពិធីបញ្ចាំងខ្សែភាពយន្ត ដែលជាព្រះរាជនិពន្ធរបស់ព្រះវររាជបិតាជាតិខ្មែរ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រះរាជពិធីថ្វាយព្រះពរចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅបរិវេណខាងមុខព្រះដំណាក់ចន្ទឆាយា ព្រះបរមរាជវាំង ដោយមានពិធីចម្រើនព្រះបរិត្ត និងគោចរបិណ្ឌបាត្រ។

ការរៀបចំព្រះរាជពិធីនេះ ដើម្បីសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ៕

The post ស.ស.យ.ក រៀបចំព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅមុខព្រះបរមរាជវាំង appeared first on Kampuchea Thmey Daily.

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជាឯកសារប្រវត្តិសាស្ត្រសំខាន់ចេញពីកំណត់ហេតុរបស់សម្តេចម៉ែ
សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” គឺជាសៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងព្រះរាជដំណើររបស់ទ្រង់ជាមួយព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ទៅកាន់តំបន់រណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣។ សៀវភៅនេះ ក៏ជាឯកសារប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា។

សៀវភៅឯកសារមួយនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពិសេសប្លែកគ្មាន២ ដែលព្រះមហាក្សត្រី បានសង្កេត និងកត់ត្រាផ្ទាល់ពីហេតុការណ៍ដែលកើតឡើងកំឡុងពេលព្រះរាជដំណើរដែលប្រទេសស្ថិតនៅក្នុងសង្គ្រាម។ ទ្រង់យាងព្រះរាជដំណើរជិត១ខែ យាងពីប្រទេសចិន មកដល់ប្រទេសវៀតណាម រហូតមកដល់កម្ពុជាកំឡុងពេលកម្ពុជាមានភាពវឹកវរ។

ក្នុងព្រះរាជដំណើរយ៉ាងសម្ងាត់បំផុតរបស់ព្រះអង្គទាំង២ ទ្រង់ចេញពីទីក្រុងប៉េកាំងដោយយន្តហោះទៅកាន់ទីក្រុងហាណូយ រួចយាងបន្តពីទីក្រុងហាណូយតាមរថយន្តទៅកាន់ខេត្តសៀមរាប ឆ្លងកាត់ផ្លូវលំ សីហនុ។ នៅក្នុងស្ថានភាពវឹកវរដោយសារសង្គ្រាម និងក្នុងពេលយាងដំណើរនេះ ព្រះអង្គបានកត់ត្រាពីភាពលំបាក និងគ្រោះថ្នាក់មួយចំនួន និងរៀបរាប់យ៉ាងលម្អិតអំពីបុគ្គលដែលទ្រង់បានជួប និងហេតុការណ៍ផ្សេងៗដោយគ្មានភាពលម្អៀងឡើយ។

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ត្រូវបានចងក្រងឡើងជាភាសាបារាំង ហើយក៏ជាការកត់ត្រាកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ទាល់តែម្តង ដោយមិនអាចកែប្រែអ្វីនោះទេ។ បន្ទាប់មក លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ.ហៃលឌ្រេស ក៏ត្រូវបានទ្រង់រាជានុញ្ញាតឱ្យបកប្រែសៀវភៅនេះពីភាសាបារាំង មកជាភាសាអង់គ្លេស និងរាជានុញ្ញាឱ្យវិទ្យាស្ថានស្លឹករឹតនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបោះពុម្ពផ្សាយឯកសារបកប្រែនេះ សម្រាប់ទុកជាឯកសារដល់កូនចៅជំនាន់ក្រោយ។

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” បានចែកចេញជា ៤ផ្នែកនៃព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ ផ្នែកទី១ និយាយអំពីការយាងចេញដំណើរ ផ្នែកទី២ ការយាងមកដល់ប្រទេសកម្ពុជា ផ្នែកទី៣ ការយាងជួបជាមួយប្រជានុរាស្ត្រកម្ពុជា និងផ្នែកទី៤ ការយាងត្រឡប់ទៅកាន់ប្រទេសចិនវិញ។

រយៈពេលដែលកម្ពុជាស្ថិតនៅក្នុងភាពលំបាកខ្លាំង ប្រទេសធ្លាក់ក្នុងសោកនាដកម្ម និងហេតុការណ៍យ៉ាងក្តៅគគុក ប៉ុន្តែព្រះមហាក្សត្រខ្មែរមិនបោះបង់ប្រជាជន និងជាតិរបស់ទ្រង់ឡើយ។ ទ្រង់នៅនៅតែតតាំងជាមួយហេតុការណ៍ទាំងនោះ ដោយមិនរួញរា ពុះពារគ្រប់ឧបសគ្គជាមួយនឹងប្រជារាស្ត្រខ្មែរសម្រាប់ជាតិមាតុភូមិ។

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅនេះ ក៏បានរំលេចអំពីការលះបង់របស់ស្ត្រីជាមួយនឹងស្វាមី ទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកលំបិនយ៉ាងណាក្តី ក៏ព្រះមហាក្សត្រីខ្មែរ នៅតែយាងទៅជាមួយព្រះស្វាមី ដើម្បីឱ្យបានដឹងពីស្ថានភាពប្រជារាស្ត្រ និងហេតុការណ៍នានា។ នេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ស្ត្រី គឺជាកម្លាំងចលករសំខាន់មួយក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិ៕

The post សៀវភៅ “សាក្សីប្រវត្តិសាស្ត្រ” ជាឯកសារប្រវត្តិសាស្ត្រសំខាន់ចេញពីកំណត់ហេតុរបស់សម្តេចម៉ែ appeared first on Kampuchea Thmey Daily.

សម្តេច​ព្រះ​វររាជ​មាតា សព្វព្រះរាជហឫទ័យ​អបអរសាទរ​សម្តេច​តេ​ជោ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ផូ​សៃ​ឡាន​សាង​»
ភ្នំពេញ ៖ សម្ដេច​ព្រះ​មហាក្សត្រី​ ​ព្រះ​វររាជ​មាតា នរោត្តម​ មុនិនាថ សីហនុ ​សព្វព្រះរាជហឫទ័យ​អបអរសាទរ​សម្ដេចតេជោ ​ក្នុងឱកាស​ទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត​ឈ្មោះ “ផុសៃឡានសាង” ពី​ប្រមុខ​រដ្ឋឡាវ លោក ថងលុន ស៊ីលូលីត។

សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ បាន​កោតសរសើរ​ដ៏​កក់ក្តៅ​ចំពោះ​សម្តេច​តេ​ជោ ជា​មេដឹកនាំ​ទទួលខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​ជាតិ មានគុណ​បំណាច់​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើ ប៉ិនប្រសប់ និង​ឈ្លាសវៃ​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត ធ្វើឱ្យ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍន៍​ជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ សូម​ប្រសិទ្ធ​ពរជ័យ​ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូម​ទទួលបាន​នូវ​មហា​ជោគជ័យ​ថ្មីៗ​ថែមទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ឡាវ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ប្រមុខរដ្ឋ​ឡាវ​លោក ថង​លុន ស៊ី​សូលី​ត បំពាក់​គ្រឿង​ឥស្សរិយយស «​ផូ​សៃ​ឡាន​សាង​»​។​

​គ្រឿង​ឥស្សរិយយស «​ផូ​សៃ​ឡាន​សាង​» ជា​មេដាយ​មានគុណ​តម្លៃ​ខ្ពស់បំផុត​របស់​ឡាវ សម្រាប់​បំពាក់​ជូន​ថ្នាក់ដឹកនាំ​បរទេស ដែលមាន​ស្នាដៃ​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិ​ការល្អ​ជាមួយ​ប្រទេស​ឡាវ​៕

The post សម្តេច​ព្រះ​វររាជ​មាតា សព្វព្រះរាជហឫទ័យ​អបអរសាទរ​សម្តេច​តេ​ជោ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ផូ​សៃ​ឡាន​សាង​» appeared first on Kampuchea Thmey Daily.

សម្ដេចម៉ែ ប្រទាន ៤៨ ម៉ឺនដុល្លារ ជួយវិស័យសុខាភិបាល និងព្រះពុទ្ធសាសនា
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមសកម្មភាពដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យ ចំនួន ៤៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់មន្ទីរពេទ្យចំនួន៥ និងរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា។

សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថសីហនុ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ និងវិស័យព្រះពុទ្ធសាសនាចំនួន ៧ មានដូចជា៖

១, មន្ទីរពេទ្យហ្លួងម៉ែ ចំនួន ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាស ១០ ០០០ សន្លឹក, ថ្នាំចិន ១ ០០០ ប្រអប់

២, មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០ មុឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាស ១០ ០០០ ប្រអប់, ថ្នាំ ១ ០០០ ប្រអប់

៣, មន្ទីពេទ្យខ្មែរសូវៀត ចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាស់ចំនួន ១ ០០០ ប្រអប់, ថ្នាំចិនចំនួន ១ ០០០ ប្រអប់

៤, មន្ទីរពេទ្យបង្អែកសម្ដេចឪ ចំនួន ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាសចំនួន ៥ ០០០ ប្រអប់, ថ្នាំចិនចំនួន ៥០០ ប្រអប់

៥, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមភ្នំពេញ ចំនួន ៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ម៉ាសចំនួន ៥០០ ប្រអប់,
ថ្នាំចិនចំនួន ៥០០ ប្រអប់

៦, មជ្ឍមណ្ឌលព្រះពុទ្ធសាសនាកម្ពុជា ចំនួន ១ ម៉ឺនដុល្លារ

៧, សាងសង់ព្រះពុទ្ធបដិមាលើភ្នំបូកគោ ចំនួន ១ ម៉ឺនដុល្លារ៕

The post សម្ដេចម៉ែ ប្រទាន ៤៨ ម៉ឺនដុល្លារ ជួយវិស័យសុខាភិបាល និងព្រះពុទ្ធសាសនា appeared first on Kampuchea Thmey Daily.