សហគ្រាសធុនតូច និងមធ្យម Archives - Kampuchea Thmey Daily

ជប៉ុនសម្លឹងឃើញពីសក្តានុពលក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា
អ្នកវិនិយោគជប៉ុនកំពុងសម្លឹងឃើញឱកាសក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា។ ខណៈការចាប់អារម្មណ៍នេះ ទទួលបានការស្វាគមន៍ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា លោក តាកាយ៉ាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងពីសក្ដានុពលរបស់កម្ពុជា នោះគឺសក្ដានុពលក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលលោកថា ជាចំណុចស្នូលដែលសមាគមជប៉ុន-កម្ពុជាបានចាប់អារម្មណ៍។ លោក បញ្ជាក់ប្រាប់សម្ដេចតេជោ ថា សមាគមរបស់លោក ក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។​

ប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលលោក បានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា។ ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះការលើកឡើងរបស់ប្រធានសមាគមជប៉ុន-កម្ពុជា ហើយសម្ដេច ក៏បានពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគម ដែលបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។

សម្ដេចតេជោ លើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុន ក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។

ជុំវិញការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម សម្ដេចតេជោ បានបង្ហាញការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគលើសហគ្រាសខ្នាតតូចនិងមធ្យមនេះ។ សម្ដេច បញ្ជាក់ថា សម្ដេចតែងតាំងជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ដោយសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕

The post ជប៉ុនសម្លឹងឃើញពីសក្តានុពលក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា appeared first on Kampuchea Thmey Daily.

IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួននៅកម្ពុជា និងវិនិយោគផ្ទាល់ពីបរទេស
លោកស្រី Towfiqua Hoque តំណាង​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូច​ជា តំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌល​ភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និង​គម្រោង​វិនិយោគផ្ទាល់ពីបរទេស។

ក្នុង​ឱកាស​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម លោក ហែម វណ្ណឌី នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៦ នេះ​ លោក​ស្រី Hoque បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ក្រុមបេសកកម្មរបស់ IFC នៅកម្ពុជា ដែលរួមមានជំនាញការផ្នែកកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ មកពីប្រទេសបង់ក្លាដេស មានគោលបំណងគាំទ្រដល់បរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ដោយចែករំលែកបទពិសោធន៍ពីក្នុងតំបន់។

លោកស្រីបានលើកឡើងពីការងារដ៏ទូលំទូលាយរបស់ IFC ជាមួយនឹងម៉ាកយីហោសាកល កម្មវិធីហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ ការគាំទ្រគម្រោង ‘រោងចក្រកាន់តែប្រសើរនៅកម្ពុជា’ និង​កម្មវិធីនិរន្តរភាព ដោយក្នុងនោះ IFC បានផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់រយៈពេលខ្លី ប្រមាណ ១៥០ ទៅ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោក​ស្រី Hoque បាន​អះអាង​ថា «បច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និងគម្រោងវិនិយោគផ្ទាល់ពីបរទេស»។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរ IFC ចំពោះការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានកត់​សម្គាល់​ថា ខណៈដែលកិច្ចសហប្រតិបត្តិការកន្លងមកផ្ដោតខ្លាំងលើវិស័យហិរញ្ញ​វត្ថុ ដំណាក់កាល​បន្ទាប់គួរផ្តល់​អាទិភាពដល់ការពង្រីកវិសាលភាព និងតម្លៃបន្ថែមនៃវិស័យឧស្សាហកម្ម។

លោក​រដ្ឋមន្ត្រី បានលើកឡើងថា កំណើនឧស្សាហកម្មកម្ពុជានឹងត្រូវជម្នះបញ្ហាប្រឈមថ្មីៗ ពិសេសក្រោយការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលទាមទារការធ្វើពិពិធកម្ម ការបង្កើនផលិតភាព និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ជា​មួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បានជម្រាបជូនគណៈប្រតិភូពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មប្រតិគមន៍ ដោយ​លើកឡើងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការជាង ៣.០០០ មូលដ្ឋាន និង​បាន​អនុម័ត​គម្រោង​វិនិយោគក្នុងទំហំទុនខ្ពស់បំផុតមិនធ្លាប់មាន សរុបជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ប៉ុន្តែការប្រើ​ប្រាស់វត្ថុធាតុដើម​ក្នុងស្រុកក្នុងឧស្សាហកម្មទាំងនេះនៅមានកម្រិតនៅឡើយ។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី ហែម​ វណ្ណឌី បានស្នើឱ្យ IFC ផ្តល់ការគាំទ្របន្ថែមលើការ “ភ្ជាប់តួអង្គនៃខ្សែច្រវាក់ផ្គង់ផ្គង់” តាម​រយៈ​ការ​បណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យមសក្តានុពល ក្នុងអនុវិស័យ ដូចជាផលិតកម្មអំបោះ គ្រឿងភ្ជាប់និងលម្អ សារធាតុគីមី វត្ថុធាតុដើមជាស្បែក និងការវេចខ្ចប់ជាដើម ដោយសង្កត់ធ្ងន់ថា សហ​គ្រាសធុនតូច និងមធ្យមគឺជាតួអង្គគន្លឹះសម្រាប់តម្លៃបន្ថែមខ្ពស់ និងភាពប្រកួតប្រជែង​រយៈ​ពេល​វែង និង​ស្នើ​ឱ្យ IFC គាំទ្រកម្ពុជាកំណត់​កត្តាផ្លាស់ប្តូរធំ (game changers) និងឧស្សាហកម្មសក្តានុពលថ្មីៗដែលកម្ពុជាមានឧត្តមភាពប្រកួត​ប្រជែង៕

The post IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួននៅកម្ពុជា និងវិនិយោគផ្ទាល់ពីបរទេស appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅជនបទ ១០ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល
តាមរយៈគម្រោង REEP ​ក្រសួងពាណិជ្ជកម្ម​នឹង​ជ្រើសរើស​សហគ្រាសធុនតូច និងមធ្យម នៅតាមជនបទ ចំនួន ១០ ដើម្បី​ជួយ​ពង្រឹង​គុណភាព​ផលិតផល និងផ្តល់ ការ​បណ្តុះបណ្តាល​សម្រាប់​ការ​ត្រៀមខ្លួន​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ (cambodiatrade.com)។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម គោល​បំណង​ចម្បង​របស់គម្រោង REEP នៃ​ការ​ជ្រើសរើស​នេះ គឺដើម្បីរៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ និងផ្តល់​ឱកាស​ដល់​សហគ្រាស​ធុនតូច និងមធ្យម ជាពិសេសហគ្រាសដែល ដំណើរការដោយស្ត្រី យុវជន និងសិប្បករខ្នាតតូច ឱ្យក្លាយ​ជាតួអង្គ​សំខាន់​ក្នុង​ផ្សារអេឡិចត្រូនិក។

សហគ្រាស ដែលបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល ការ​ជ្រោមជ្រែង​លើការវេចខ្ចប់ ការផ្សព្វផ្សាយយីហោ និង ការចូលទៅក្នុងទីផ្សារ ដើម្បី​ឱ្យផលិតផល​ជនបទ​ដែល​មាន​គុណភាព អាច​ដាក់​លក់​នៅ​លើផ្សារពាណិជ្ជកម្ម អេឡិចត្រូនិកជាតិ CambodiaTrade.com។

សហគ្រាសធុនតូច និងមធ្យម ដែលបានជ្រើសរើសនឹងទទួលបាន ១. ការគាំទ្រ​ក្នុងការ​ពង្រឹង​យីហោ​ពាណិជ្ជកម្ម (Branding) និងការវេចខ្ចប់ទៅតាមតម្រូវការ និងស្តង់ដា, ការថតរូបតាមស្តង់ដានៃផលិតផល, យុទ្ធសាស្ត្រកំណត់តម្លៃ និងផ្សព្វផ្សាយផលិតផល,​ ការប្រឹក្សាយោបល់ និងបង្វឹកបង្ហាត់លើការលក់នៅលើផ្សារ CambodiaTrade.com, ការគាំទ្រក្នុងការធ្វើមាតិកាទីផ្សារ, ការគាំទ្រដើម្បីចូលធ្វើពាណិជ្ជកម្មនៅលើផ្សារ CambodiaTrade.comនិង​ការ​ចូលរួមយុទ្ធនាការផ្សព្វផ្សាយថ្នាក់ជាតិដែលក្រសួង និងដៃគូសហការរៀបចំ។

ជា​មួយ​គ្នា​នោះ សម្រាប់​លក្ខខណ្ឌក្នុងការចូលរួម សហគ្រាសធុនតូច និងមធ្យម ត្រូវមានលក្ខណៈសម្បត្តិដូចជា ៖ ជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានទីតាំងនៅតាមជនបទ, បានចុះបញ្ជីពាណិជ្ជកម្ម ឬមានបំណងចុះបញ្ជីពាណិជ្ជកម្ម, មានបញ្ជីការបញ្ជាក់អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ ឬឯកសារបញ្ជាក់សុវត្ថិភាពជាផ្លូវការផ្សេងៗដែល មានតម្លៃស្មើ, មានលទ្ធភាពផលិតផល និងបង្ហាញឆន្ទះក្នុងការពង្រឹងផលិតកម្ម, មានមូលដ្ឋានចំណេះដឹងផ្នែកឌីជីថល ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ជា​មួយ​ផ្សារ CambodiaTrade.com (ទូរស័ព្ទឆ្លាតវៃ និងតំណភ្ជាប់អ៊ុនធឺណិត) ហើយ​សម្រាប់​សហគ្រិនស្ត្រី ក្រុមយុវជន និងជនមានពិការភាព ឬមានកម្រិតផ្នែកកាយសម្បទា ត្រូវបានលើកទឹកចិត្ត ក្នុងការដាក់ពាក្យ។

ហេតុ​ដូច​នេះ​ សហគ្រាស​បំពេញពាក្យ និងដាក់ពាក្យស្នើសុំ ក្រុមការងារ​គម្រោងចុះទៅដល់ទីតាំងផ្ទាល់ (ប្រសិនមានតម្រូវការ) សហគ្រាសទាំង ១០ ដែលមានផលិតផលលេចធ្លោ នឹងទទួលបាន​ការបណ្តុះបណ្តាល និងគាំទ្របន្ថែម។

សម្រាប់​កាលបរិច្ឆេទ​ ក្រសួង​ពាណិជ្ជកម្ម​នឹង​បិទទទួលពាក្យស្នើសុំត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ សហគ្រាស​ធុនតូច និងមធ្យម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជ្រើសរើស និងត្រូវ ប្រកាសឈ្មោះជាផ្លូវការ។

អ្នកចូលរួមទាំងអស់ត្រូវបំពេញពាក្យស្នើសុំដែលអាចទាញយកពី QR Code ខាងក្រោម ហើយដាក់ពាក្យ មកកាន់ក្រុមការងារក្រសួងពាណិជ្ជកម្មតាមរយៈ លោកស្រី ម៉ៅ កញ្ញា អ៊ីម៉ែល kannha_19@yahoo.com ឬតាមតេឡេក្រាមលេខ ០១៧ ៩៣៥ ៨៥២ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬអាជីវករនៅជនបទទាំងអស់ ដែលមានផលិតផលក្នុងស្រុក និងមាន​បំណង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ខ្លួន​តាមបែប ឌីជីថល ដាក់ពាក្យស្នើសុំចូលរួមក្នុងគម្រោង “ពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅជនបទ” ឱ្យបានទាន់​ពេលវេលា។ សហគ្រាសដឹកនាំដោយស្ត្រី ក្រុមយុវជន និងជនដែលមានពិការភាព ឬមានកម្រិត​ផ្នែក​កាយ​សម្បទា ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមជាមួយគម្រោង REEP នេះ៕

The post ក្រសួងពាណិជ្ជកម្ម ជ្រើសរើសសហគ្រាសធុនតូច និងមធ្យម នៅជនបទ ១០ សម្រាប់ការត្រៀមខ្លួនធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល appeared first on Kampuchea Thmey Daily.

លោក​ ហែម វណ្ណឌី៖ កម្ពុជាមានសក្តានុពលច្រើន តែប្រព័ន្ធអេកូឡូស៊ីមិនទាន់ប្រទាក់ក្រឡាគ្នា
រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានវត្តន៍ លោក ហែម វណ្ណឌី បាន​ថ្លែង​ថា កម្ពុជានៅ​មាន​សក្តានុពល​ច្រើន ប៉ុន្តែ​ប្រព័ន្ធអេកូឡូស៊ី​យើង​មិន​ទាន់​ជា​ខ្សែច្រវាក់​ដែល​ប្រទាក់ក្រឡាគ្នាពេញ​លេញ និងកង់​ច្រវាក់ខ្លះ​ពុំទាន់មាន​ការអភិវឌ្ឍ​ជ្រោមជ្រែង​ឱ្យបានរឹងមាំ​ធ្វើឱ្យយើង​ខកខាន​មិនទាន់​បាន​ប្រែក្លាយ​ឱកាស និង​សក្តានុពល ទៅ​ជា​ផល​ប្រយោជន៍​ជាក់ស្តែង។

ក្នុង​វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១ ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ លោក ហែម វណ្ណឌី បាន​លើក​ឡើង​ថា សហគ្រាសធុនតូច និងមធ្យម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការជំរុញ​ពិពិធកម្ម​សេដ្ឋកិច្ច បង្កើត​ការងារ អភិវឌ្ឍជំនាញឯកទេសនិងបច្ចេកទេស សហគ្រិន​ភាព និងការច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ ដើម្បីធានា​បាន​នូវ​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ជវភាព។

លោក​រដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា កម្ពុជានៅមានសក្តានុពលច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីយើងមិនទាន់ជាខ្សែច្រវាក់​ដែលប្រទាក់ក្រឡាគ្នាពេញ​លេញ និងកង់ច្រវាក់ខ្លះពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ។ កង្វះទិន្នន័យ ព័ត៌មាន និងការយល់ដឹង​អំពីសក្តានុពល​រវាងគ្នា ធ្វើឱ្យយើងខកខានមិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោជន៍ជាក់ស្តែង។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ផលិតផលអាទិភាពក្នុងអនុវិស័យចំនួន ៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាកសញ្ញា, និងគ្រឿងសង្ហារឹម។

តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពលទាំង ៧ ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូចនិងមធ្យម ជាមួយនឹងរោងចក្រធុនធំ និងឧស្សាហកម្ម លើកកម្ពស់សមត្ថភាព និងគុណភាពផលិតផល តាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីន ឌីជីថលភាវូបនីយកម្ម ជំរុញការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ ដូចជា ISO, GMP និង GHP ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាសកម្ពុជា៕

The post លោក​ ហែម វណ្ណឌី៖ កម្ពុជាមានសក្តានុពលច្រើន តែប្រព័ន្ធអេកូឡូស៊ីមិនទាន់ប្រទាក់ក្រឡាគ្នា appeared first on Kampuchea Thmey Daily.

កម្ពុជា ស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងពិព័រណ៍ CISMEF របស់ចិន
នៅ​ក្នុង​ពិព័រណ៍​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​អន្តរជាតិ​របស់​ប្រទេស​ចិន (CISMEF) នៅថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២៥ កម្ពុជា​ បាន​ស្នើ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​ទូទាំង​តំបន់​អាស៊ី។

តំណាង​គណៈប្រតិភូ​កម្ពុជា លោក ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើកឡើង​ពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងរីកចម្រើន និង​បាន​ស្នើ​គំនិត​ផ្ដួចផ្ដើម​រួម​ថ្នាក់​តំបន់​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​លើក​​ឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជា​តួអង្គ​សំខាន់​ក្នុង​ការ​ជំរុញ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ជា​ពិសេស​លើក​កម្ពស់ការងារសមរម្យ កំណើនសេដ្ឋកិច្ច នវានុវត្តន៍ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោក​ក៏បាន​គូស​បញ្ជាក់​ពីការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបន្ថែមថា យើងជឿជាក់យ៉ាងមុតមាំថា កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ល្អប្រសើរ ក្នុង​ការរួម​ចំណែក​សំខាន់​សម្រាប់ដំណាក់កាលថ្មីនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។

ក្នុង​ឱកាស​ដដែល​លោក លោក ញឹម ខេមរា ក៏បាន​ស្នើ​គំនិត​ផ្តួចផ្តើមដូចជា “កម្មវិធីផ្លាស់​ប្តូរ​នវានុវត្តន៍​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យមក្នុងតំបន់” និង “កម្មវិធីពង្រឹងខ្សែច្រវាក់តម្លៃសហគ្រាសធុនមីក្រូ តូច និង​​មធ្យម កម្ពុជា-ចិន” ដើម្បី​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា ការ​កសាង​សមត្ថភាព និង​ការ​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ។

ជាក់ស្តែង សំណើ​ទាំង​​នេះ​ធ្វើឡើង​ស្របពេល​ដែល​កម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី ២ និង​កំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនចំនួន ៣៧ ដែលត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​ដំណើរ​​ទស្សនកិច្ច​របស់​ប្រធានាធិបតី ស៊ី ជីនពីង មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មេសា ឆ្នាំ២០២៥៕

The post កម្ពុជា ស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងពិព័រណ៍ CISMEF របស់ចិន appeared first on Kampuchea Thmey Daily.

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី២
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និង​មធ្យម លើកទី២ ក្រោមមូលបទ៖ “ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច” ដោយ​ផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើង​ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ដោយផ្តល់ជាវេទិកាប្រមូលផ្តុំតំណាងសហគ្រាស អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំធុរកិច្ច និងដៃគូអភិវឌ្ឍន៍ជាច្រើន។

ព្រឹត្តិការណ៍នេះមានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំង​បង្ហាញផលិត​ផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានបទគន្លឹះចំនួន៤ និង “វេទិកាវេចខ្ចប់នៅកម្ពុជា” ដែលជាព្រឹត្តិការណ៍អម។ ទិវានេះត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការ​ជា​មួយសហគ្រិនខ្មែរ អង្គការ GIZ អង្គការ UNIDO ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

យោងតាមសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិ៖​ “សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។”

សារលិខិតក៏បានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ថាបានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើន ដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង ១,៥លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៨២០.០០០ នាក់ បានទទួលសេវាឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖”សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។”

កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងគេ ក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥។

និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី​ ៦០%។

វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕

The post កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី២ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ លើកទឹកចិត្តវិស័យ SME បន្តជួយរួមចំណែកថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ឱ្យបន្តចូលរួមចំណែកបន្ថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយធ្វើយ៉ាងណាធានាកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

ការលើកទឹកចិត្តរបស់សម្ដេចតេជោ បានលើកឡើងនៅក្នុងពេលដែលសម្ដេចអនុញ្ញាតឱ្យសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរដ្ឋាភិបាលតាមរយៈការបង្កើតជាសម្ព័ន្ធសមាគម និងមូលនិធិដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះឡើង។ សម្ដេចតេជោ គូសបញ្ជាក់ថា គ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជន។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគម ដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបានកម្ចីពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា។

បើតាមសម្ដេចតេជោ សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅកម្ពុជា ដោយមានប្រមាណ ៧៥៣,៦៧០សហគ្រាស ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប មានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ សម្ដេច សង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជា ពិសេសចូលរួមចំណែកចំនួន៩៣% ក្នុងផលិតផលក្នុងស្រុកសរុប ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធុនតូច និងមធ្យម ដែលបានជ្រោមជ្រែងនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន រំលេចបន្ថែមថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិនេះ ក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់ក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។

តែយ៉ាងណា សម្ដេចតេជោ ក៏បានជំរុញឱ្យសហគ្រាសទុនតូច និងមធ្យម បន្តអនុវត្តជាអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគឺយុទ្ធសាស្ត្របញ្ជកោណ ដែលរាជរដ្ឋាភិបាលកំពុងធ្វើ។ សម្ដេច ថា នេះជាផ្នែកមួយដ៏សំខាន់ដែលសហគ្រាសធុនតូច និងមធ្យមអាចពិនិត្យ និងអនុវត្តនូវយន្តការស្ដីពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាពង្រីកនូវសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ សម្ដេចក៏បានរំលេចអំពីការលើកកម្ពស់តាមរយៈការរៀបចំទិវាជាតិធុនតូច និងមធ្យម ដែលបានធ្វើកន្លងមកជាផ្នែកនៃការលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា៕

The post សម្ដេចតេជោ លើកទឹកចិត្តវិស័យ SME បន្តជួយរួមចំណែកថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បាន​គូស​បញ្ជាក់​ថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ជាពិសេស​រួម​ចំណែក   ៥៨​% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។

អញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាល​ពី​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២៥ កន្លង​ទៅ​នេះ លោក ហែម វណ្ណឌី បាន​មាន​ប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបន្ត​និន្នាការកើនឡើង​ក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះវិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥%។

ក្នុង​នោះ ការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមចំពោះសន្ទុះកំណើននេះ ដោយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ផ្តល់ការងារប្រមាណ ៧០% នៃកំលាំងពលកម្ម ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប។

លោក​រដ្ឋមន្ត្រី ​បាន​សង្កត់​ធ្ងន់​ថា «សហគ្រាស​ទាំងនេះបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម»។

ក្នុង​ឱកាស​ដដែល​នោះ លោក​ ហែម វណ្ណឌី បានកោតសរសើរចំពោះ​សមិទ្ធផលការងារឆ្នាំ២០២៤ របស់​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និង វិបុល  ភាព។

លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពប្រកបដោយគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ស្ថេរភាព ប្រកបដោយបរិយាបន្ន សម្រាប់ជាឧត្តមប្រយោជន៍របស់សម្ព័ន្ធផង និងរបស់សមាជិកនីមួយៗផង ហើយជាពិសេស គឺបានចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជារួមនៅកម្ពុជាយើងផងដែរ​៕

The post រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម  រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប appeared first on Kampuchea Thmey Daily.