សហជីព Archives - Kampuchea Thmey Daily

សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ
កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង៣ពាន់នាក់បានជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបញ្ជាក់ថា ការរៀបចំអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺមានគោលបំណងរំលឹក និងលើកសរសើរចំពោះភាពអង្គអាចក្លាហាន និងការខិតខំប្រឹងប្រែងរបស់កម្មករនិយោជិត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឲ្យពួកគេទទួលបានជីវភាពកាន់តែល្អប្រសើរ ការងារសមរម្យ និងស្ថិរភាពការងារបានយ៉ាងច្បាស់លាស់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីព និងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោកបានថ្លែងថា «កម្មករនិយោជិតមានតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ តាមរយៈការងារសមរម្យ និងបរិយាកាសការងារសុខដុមនីយកម្ម ខណៈដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តសិទ្ធិសេរីភាព និងច្បាប់ការងារបានយ៉ាងមានប្រសិទ្ធភាព ស្របតាមទិសដៅ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការអបអរសាទរ ទិវាពលកម្មអន្តរជាតិនេះ គឺបង្ហាញថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងតែរីកចម្រើនទៅមុខផ្នែកវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ ក៏ដូចជាវិស័យការងារ ដែលធ្វើឱ្យកម្មករនិយោជិតទូទាំងប្រទេសមានអារម្មណ៍សប្បាយរីករាយ។

លោកថ្លែងថា «កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ឱកាសខួបអនុស្សាវរីយ៍នេះ គឺមិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថាសិទ្ធិសេរីភាពកម្មករនិយោជិតនៅកម្ពុជាមានភាពល្អប្រសើរឡើង ហើយកម្មវិធីនេះក៏ជួយបង្កើនការយល់ដឹង និងសន្ទនាសង្គមដើម្បីដោះស្រាយវិវាទការងារដោយសន្ដិភាព និងមិនប្រើប្រាស់អំពើហិង្សា។

លោកថ្លែងថា «ការអបអរសាទរទិវា ១ឧសភា នេះក៏បានបង្ហាញថា កម្ពុជាកំពុងតែអភិវឌ្ឍលើវិស័យការងារទៅតាមស្តង់ដារអន្តរជាតិ និងមានទិសដៅល្អប្រសើរ សម្រាប់គ្រប់វិស័យនៅកម្ពុជា»។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័នធសហជីពកម្ពុជា(CATU) ថ្លែងថាការជួបជុំរបស់កម្មករនិយោជិត និងសហជីពក្នុងឱកាសនេះ បង្ហាញពីភាពសុខដុមនីយកម្មក្នុងវិស័យការងារ និងការអនុវត្តជាក់ស្តែង តាមរយៈការរួមបញ្ចូលគ្នារវាងភាគីពាក់ព័ន្ធនឹងកម្មករមកពីវិស័យផ្សេងៗគ្នាទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិ  ស្វែងរកដំណោះស្រាយ និងផលប្រយោជន៍របស់កម្មករនិយោជិត។

លោកស្រីថ្លែង «ការជួបជុំអបអរសាទរទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃសំខាន់មួយដែលកម្មករមានឱកាសបង្ហាញពីក្តីកង្វល់ តម្រូវការ ដំណោះស្រាយ ដែលអាចឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដោះស្រាយទាន់ពេលវេលា»។

គិតត្រឹមត្រីមាសទី១​ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីការអង្គការវិជ្ជាជីវៈចំនួន ៦ ៥២០ ក្នុងនោះ សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ០៥៩ និងសមាគមនិយោជកចំនួន ១៣៕

The post សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ appeared first on Kampuchea Thmey Daily.

ទិវាពលកម្មអន្តរជាតិលើកទី១៤០៖ សហជីពពេញចិត្តការផ្ដល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានអបអរ​សាទរ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ពាន​រង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែល​ជា​មធ្យោ​បាយគន្លឹះ​ក្នុងការរក្សា​កំណើន​ការងារ និង​ផលិតភាពខ្ពស់​ជូនកម្មករ​និយោជិត និង​រោងចក្រ​សហគ្រាស ដែលជា​សារដ៏​សំខាន់​ក្នុង​ស្មារតី​នៃ​ទិវា​ពលកម្មអន្តរជាតិ​នៅថ្ងៃទី១ ខែឧស​ភា។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានថ្លែងថា « ខ្ញុំមានការពេញចិត្ត​យ៉ាងខ្លាំងនៃ​ការផ្ដល់នូវ​ពានរង្វាន់​សហ​គ្រាស​មួយ​ជា​​សហគមន៍​សុខសាន្ដ​មួយ ព្រោះកម្មវិធីនេះបាន​ជួយលើកកម្ពស់​នូវសិទិ្ធ និង​លក្ខខណ្ឌកា​រងារឲ្យកាន់​តែ​ប្រ​សើរ ស្របទៅនឹង​ការខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាលដែលកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើវិស័យការងារ»។

លោកបន្ថែមថា ការប្រ​ឡងប្រជែង និងការផ្ដល់ពានរង្វាន់នេះ គឺបានជួយឱ្យសហគ្រាស នោះក្លាយជាសហគមន៍សុខសាន្តយ៉ាងពិតប្រាកដ ដែល​នាំ​មក​នូវផាសុខភាព សុវត្ថិភាព និងជួយបង្ការហានិភ័យនៅកន្លែងការងារ។ ជាមួយគ្នានេះ ការចូលរួមរបស់រោងចក្រ សហគ្រាស និងការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល គឺអាចជួយបង្កើននូវស្តង់ដារការងារ និងបង្កើននូវអនុ​លោ​មភាព​ច្បាប់ស្ដីពី​ការងារ និងបទដ្ឋានការ​ងារ​ជាតិ និង​អន្ត​រជាតិឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

ចំណែក លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) បានលើកឡើងថា « ក្នុងនាមខ្ញុំជាតំណាងសហជីព និង​កម្ម​ករ​​នៅ​កម្ពុជា ខ្ញុំមានអារម្មណ៍ថារំភើប និងសប្បាយរីករាយខ្លាំង ចំពោះការផ្ដល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ដែល​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ា​ណែត នាយករ​ដ្ឋមន្រ្ដី  តាមរយៈក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ក្រោម​ការដឹក​នាំរបស់​លោករដ្ឋ​មន្រ្តី ហេង សួរ »។

ក្រោយចប់​កម្មវិធីផ្ដ​ល់ពានរង្វាន់នេះ លោក ហង្ស រ៉ាវី បានកត់សម្គាល់ឃើងថា  ពានរង្វា​ន់សហគ្រាសមួយ​ជាសហ​គមន៍សុខ​សាន្ត​មួយ សម្រាប់​ឆ្នាំ ២០២៦នេះ មានការកើន​ឡើង ដោយ​មាន​រោងចក្រ សហគ្រាស​ដែលបា​នដាក់ពាក្យប្រឡង​ប្រជែង ហើយទទួល​បាននូវពាន​រង្វាន់​នេះ​គឺ ៥៥ រោង​ចក្រ សហ​គ្រាស ប៉ុន្ដែ​ប្រសិន​បើក្រ​ឡេក​មើល​ទៅឆ្នាំ ២០២៥ ដូចជា​មានការទទួលបានប្រមាណជា ៣៤ រោងចក្រសហ​គ្រាសតែប៉ុណ្ណោះ។

បើតាម​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា នៅក្នុងឆាំទីពី​រនៃការអនុវត្ដក​ម្មវិធីនេះ មានរោ​ងចក្រសហ​គ្រាស​ចំនួន ៥៥ ត្រូវ​បាន​គណៈ​កម្ម​ការវាយ​តម្លៃ និងជ្រើស​រើសឱ្យ​ទទួល​ពាន​រង្វាន់ “សហគ្រាស​មួយ​ជាសហគម​ន៍សុខ​សាន្ត​មួយ” ប្រចាំ​ឆ្នាំ​២០២៦។

សហគ្រាសចំនួន ៥៥ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦នោះរួមមាន សហគ្រាស​ផ្នែកកាត់​ដេរ​សម្លៀក​បំពាក់​ចំនួន ២៩, ផ្នែកផលិ​តស្បែកជើងចំនួន៤, ផ្នែកផលិ​តផលិតផលធ្វើ ដំណើរនិងកាបូបចំនួន២, ផ្នែកកម្មន្ដសាលផ្សេងទៀតចំនួន ៤, ផ្នែកផលិតកម្មឈើ ក្រដាស ផលិតផលពាក់ព័ន្ធ និងបោះពុម្ភចំនួន២, ផ្នែកផលិត​កម្មផលិតផលគ្រឿងអគ្គិសនីចំនួន ១, ផ្នែកផលិរកម្មភេសជ្ជៈ និងផលិតផល​ពីថ្នាំជក់ចំនួន១, ផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងចំនួន ១, ផ្នែកលក់ដុំ និងរាយចំនួន ១, ផ្នែកសេវាកម្មចំនួន២, ផ្នែកសេវា​កម្ម​ស្នាក់​នៅ និងអាហារ​ចំនួន២ និងផ្នែកហិ​រញ្ញវត្ថុ និង​ធានា​រ៉ាប់​រងចំនួន ៦។

ពានរង្វាន់ត្រូវបានបែងចែកជា ៣ប្រភេទដូច​ជា ពានមាស ផ្តល់ជូន​សហគ្រាសចំនួន ២៧សហ​គ្រាស ដែល​នឹងត្រូវ​ទទួល​បានការ​លើក​លែង​ការចុះ​អធិ​ការ​កិច្ចការ​ងារសាមញ្ញ​រយៈ​ពេល ៣ឆ្នាំ ក្នុង​ករណីមិន​មាន​បណ្ដឹង។ ពាន​ប្រាក់ ផ្តល់​ជូនសហគ្រាសចំនួន ១៨សហ​គ្រាស ដែលនឹង​ត្រូវទទួល​បាន​ការ លើក​លែង​ការចុះ​អធិការ​កិច្ចការងា​រសាមញ្ញ​រយៈពេល ២ឆ្នាំ ក្នុង​ករណីមិនមា​នបណ្ដឹង។

ចំណែកពានសំរឹទ្ធ ផ្តល់ជូនសហគ្រា​សចំនួន ១០សហគ្រាស ដែលនឹង​ត្រូវទទួលបាន​ការលើក​លែងការចុះ​អធិការកិច្ចកា​រងារសាម​ញ្ញរយៈ​ពេល ១ឆ្នាំ ក្នុង​ករណី​មិន​មា​ន​បណ្ដឹង។

សូមជម្រាបថា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺផ្ដួចផ្ដើមចេញពីការអនុវត្តអនុសាសន៍រួមគ្នារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នា​យ​ករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអំឡុង​ពេលចុះ​ជួបសំ​ណេះ​សំណាល​ជាមួយបងប្អូន​កម្មករនិយោជិតកាលពីឆ្នាំ ២០២៣នាពេ​លកន្លងទៅ៕

The post ទិវាពលកម្មអន្តរជាតិលើកទី១៤០៖ សហជីពពេញចិត្តការផ្ដល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” appeared first on Kampuchea Thmey Daily.

ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិ សហជីព ថា ដំណោះស្រាយរបស់ក្រសួងការងារ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់
ខណៈថ្ងៃទិវាពលកម្មអន្តរជាតិខិតជិតមកដល់ សហជីពនៅកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសាធារណៈដែលល្អប្រសើរ លឿនរហ័ស ពាក់ព័ន្ធនឹងការចុះដោះស្រាយវិវាទប្រកបដោយភាពម៉ត់ចត់ និងត្រឹម​ត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា “នៅចុងឆមាស នៃចុងឆ្នាំ ២០២៥ ឬក៏ដើមឆ្នាំ ២០២៦ នេះ ខ្ញុំឃើញថា មានការរីកចម្រើន ហើយ​ការដោះស្រាយបញ្ហាជូនកម្មករ-និយោជិត យើង គឺមានការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ បានលឿន និង​ឆាប់​រហ័ស​ទាន់​ពេល​វេលា”។

​លោកបានសង្កត់ធ្ងន់ទៅលើការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀត តាមរយៈលេខ Hotline ១២៩៧ ជាសមិទ្ធផល​មួយ​ដែលបានជួយដោះស្រាយបញ្ហាបានច្រើន អាចផ្ដល់ភាពងាយស្រួល លឿន រហ័ស និងសកម្មជាងមុន ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ ដោយមិនចាំបាច់មានលិខិតផ្លូវការទេ គឺឱ្យតែដោះស្រាយបានលឿនតាមការ​ជាក់ស្ដែង ដែលឃើញថា កម្មករ​កំពុងតែ​ជួបផលលំបាកមែន។

ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានកត់សម្គាល់ឃើញថា​ កិច្ចអន្តរាគមន៍​ដោះស្រាយវិវាទ​រវាង​កម្មករ​-និយោ​ជិត​ និងនិយោជក ទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងការងារ ពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះ​ស្រាយវិវាទ​ជូនគូភាគីវិវាទ​បាន​ឆាប់​រហ័ស​ជាង​ពេល​កន្លងមក។

លោក​លើកឡើង​ថា “ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ មានភាពកាន់តែប្រសើរជាងមុន ការបណ្តុះបណ្តាលជំនាញដល់យុវជនគ្រប់ស្រទាប់កាន់តែទូលំទូលាយ ការជួយស្វែងរកការងារដល់បងប្អូនពលករមកពីថៃរាប់សែននាក់ ជាពិសេសវិធានការលើកកម្ពស់សុខភាព និងសុវត្ថិភាព នៅ​កន្លែង​ការងារកាន់តែល្អប្រសើរជាងមុន។ ខ្ញុំគិតថា វាជារឿងដ៏លំបាក តែក្រសួងការងារអាចធ្វើបាន”។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង បានខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ ធានានូវសិទ្ធិ​ស្របច្បាប់​របស់​​ភាគីនានា និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកែ​លម្អ​យន្តការការងារ និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។

ក្រសួងការងារ បានបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងារ និងបានអន្តរាគមន៍​ដោះ​ស្រាយ​បញ្ហាកូដកម្មសរុបចំនួន ៤១ ករណី និងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតុកម្មចំនួន ៤១ ករណី គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដែល​ជាស​មិទ្ធ​ផ​លឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាព នៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំង​សមត្ថភាព​ប្រកប​ដោ​យវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ៕

The post ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិ សហជីព ថា ដំណោះស្រាយរបស់ក្រសួងការងារ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ appeared first on Kampuchea Thmey Daily.

សហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ដូចប្រទេសនៅក្នុងតំបន់
សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំផ្តោតលើការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱកាសការងារ ការបណ្តុះបណ្តុះបណ្តាលជំនាញ ការពង្រឹងច្បាប់ការងារ និងបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សុខដុមនីយកម្មនៅកន្លែងធ្វើការ និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ដូចប្រទេសនៅក្នុងតំបន់ដែរ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មានចំណុចសំខាន់ៗជាច្រើនដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ រួមមាន៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមា, យន្តការអធិការកិច្ចការងារ, ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព, ការធានាសុខុមាលភាពសង្គមតាមរយៈការផ្តល់អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមជាដើម។

លោកបញ្ជាក់ថា «យើងមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការអន្តរជាតិខាងការងារ ILO និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីជួយត្រួតពិនិត្យ និងលើកកម្ពស់ស្តង់ដាការងារឱ្យកាន់តែប្រសើរ។ រដ្ឋមន្ត្រីក្រសួងការងារលោកតែងតែ​យកចិត្តទុកដាក់ខ្លាំងណាស់ មកលើបងប្អូនកម្មករនិយោជិត​ ពិសេសតាមដានលើសុខភាព សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជាមានកិច្ចសហការល្អជាមួយប្រទេសដទៃផ្សេងទៀត ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ។ ជាក់ស្តែង មានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ជាច្រើនជាសាក្សីថា កម្ពុជាអនុវត្តបានល្អ។

លោកថ្លែងថា «កម្ពុជាមិនមែនជាប្រទេសមួយដែលអាក្រក់ដូចគេចោទប្រកាន់នោះទេ ហើយកម្ពុជាតែងតែអនុវត្តការងារបានខ្ជាប់ខ្ជួនតាមរយៈ ការសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO ក៏ដូចជាគម្រោង BFC និងម្ចាស់ Brand ដទៃទៀត ជិត២០ឆ្នាំមកហើយ ដែលគេទទួលស្គាល់ថា កម្ពុជាអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ»។

លោកបន្តថា មិនតែប៉ុណ្ណោះ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាផ្នែកមួយដែលមានការសាទរ និងទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតភាពដោយអន្តរជាតិផងដែរ៕

The post សហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ដូចប្រទេសនៅក្នុងតំបន់ appeared first on Kampuchea Thmey Daily.

សហជីពថា អតីតពលករដែលទទួល​បាន​ការ​ងារ​ក្នុង​​វិស័យ​វាយនភណ្ឌកាត់ដេរ គ្មានបំណង​ត្រឡប់​ទៅ​​ថៃ​ទេ
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជាបានលើកឡើង​ថា អតីត​ពលករខ្មែរដែល​ទទួលបាន​ការងារ​នៅក្នុង​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត​ផលិត​ផល ធ្វើដំណើរនិងកាបូប គ្មានគោលបំណង​វិលត្រឡប់​ទៅ​ធ្វើការងារនៅ​ប្រទេស​ថៃទៀត​នោះទេ ដោយ​សារ​ការ​ងារក្នុងស្រុកមានសម្បូរបែប និងទទួល​បាន​អត្ថប្រយោជ​ន៍​ច្រើនជាងនៅប្រទេសថៃ។

លោក សំ សឿន ប្រធានសហភាពពល​កម្មជាតិ​កម្ពុជា​បាន​ថ្លែងថា អតីតពលករខ្មែរ​ដែលទទួល​បានការ​ងារ​នៅ​ក្នុង​វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​ផលិត​ផល ធ្វើដំណើរនិងកាបូប មិនមាន​គោល​បំណង​ណាមួយ​ត្រឡប់ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃដូច​ការ​លើក​ឡើង​របស់​សង់​ត្រាល់នោះទេ ដោយសារ​អត្ថ​ប្រយោ​ជន៍ដែលពួក​គាត់ទទួល​បានពីការ​ងារក្នុង​ស្រុក​មាន​ច្រើន​ជាងធ្វើកា​រងា​រនៅ​ប្រទេស​ថៃ។

លោកបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ ក្រុមហ៊ុន និង​វិស័យសេវាកម្មកើនឡើង ដែលបង្កើត​ការងារ​ច្រើន​សម្រាប់​ពលរដ្ឋ។ ការងារក្នុងស្រុក​ផ្តល់ប្រាក់​ខែមាន​ស្ថេរ​ភាព មាន​ធានា​រ៉ាប់​រង​សុខ​ភាព និងអត្ថប្រ​យោជន៍​ផ្សេងៗ​ទៀត ហើយ​ពួកគាត់​អាចចៀស​វាងហានិភ័យដូចជា ការ​បោក​ប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសពួកគាត់អាចរស់នៅជាមួយគ្រួសារ មិនបែ​កបាក់ និង​អាចថែ​ទាំកូន​ចៅបានល្អជាង។

ថ្នាក់ដឹកនាំសហជីពរូបនេះ​បញ្ជាក់ថា៖«ទន្ទឹមលើ​ការ​ទទួ​ល​​បានអត្ថ​ប្រយោជន៍ទាំង​នេះ គឺរាជ​រដ្ឋាភិ​បាល​កម្ពុជា កំពុង​លើក​ទឹក​ចិត្ត ការ​បង្កើត​វិធាន​ការ និងកិច្ច​អន្តរា​គមន៍​ជា​ច្រើន ដើម្បី​បង្កើន​ឱកាស​ការ​ងារ កិច្ច​គាំ​ពារសង្គម និងការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ គឺធ្វើ​យ៉ាងណាបង្កើតការងារ ពង្រឹង​សមត្ថភាព​ពលរដ្ឋ និងពង្រីកការ​ផលិតក្នុង​ការធា​នាស្ថេរ​ភាពសេ​ដ្ឋ​កិច្ច​ជាតិ»។

ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហ​ជីពរក្សាសិ​ទ្ធិ​កម្មករកម្ពុ​ជា (CWPUC)បា​នថ្លែងថា លោកបា​នសួរ​នាំ​ពី​​គោលបំណងរបស់អ​តីតពលករខ្មែ​រ​ដែល​ត្រឡប់​មកពី​ប្រ​ទេសថៃជាច្រើននាក់ដែរ ប៉ុន្ដែពួកគាត់ឆ្លើយដូចៗគ្នាថា គ្មា​នបំណងត្រឡប់ទៅវិញទេ បើទោះបីជាស្ថា​នភាព​នៃ​ទំនា​ក់ទំនង​រវាងប្រទេសទាំង​ពីមានប្រក្រតី​ភាព​ឡើង​វិញក៏​ដោយ។

លោកបន្តថា ពួកគាត់ធ្លាប់ប្រឈមនឹង​បញ្ហាជាច្រើន​ដូច​ជា ការបោកប្រាស់ ការងារមិនស្របច្បាប់ រីឯព​លករ​ខ្លះ​មិន​មាន​ឯកសារត្រឹមត្រូវ អាចមានបញ្ហាជាមួយអាជ្ញាធរ ឬត្រូវ​ផាកពិន័យ និងការចាប់ខ្លួនជាដើម។ ករណី​ខ្លះមា​ន​កា​រងារលំបាក ម៉ោងធ្វើការងារច្រើន ប្រាក់ខែមិន​សម​ស្រប ឬមិនទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ ជា​ពិសេ​ស​ត្រូវឃ្លាតឆ្ងាយពីគ្រួសារដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​ជីវភាព និង​សតិ​អារម្មណ៍ក្នុងគ្រួសារផងដែរ។

លើសពីនេះ លោកថា៖«ខ្ញុំបានឃើញ​របាយការណ៍​របស់​សង់​ត្រាល់​ដែរ ប៉ុន្ដែ​វាមិនឆ្លុះ​បញ្ចាំង​ពីការ​ពិត​នោះទេ ព្រោះ​ខ្ញុំក៏បា​ន​ស្ទង់​មតិ ឬក៏សួរនាំកម្មករដែល​ជាអតីតព​លករ​ដែរ គឺ​ពួកគាត់​ប្រា​ប់ខ្ញុំថា ពួកគាត់នឹង​មិន​ទៅធ្វើការ​ងារ​នៅ​ស្រុកថៃទៀតទេ ព្រោះការងារ​នៅស្រុក​យើង​ក៏​សម្បូរ​បែបដែរ ហើយគ្មានបារម្ភពីសុវត្ថិភាពអ្វីទេ ធ្វើ​ការ​ងារ​នៅស្រុកយើង ជួយអភិវឌ្ឍន៍ស្រុកទេសយើងដែរ»។

លោក រ៉ាវី បានអំពាវនាវដល់​អតីតពលករ​ខ្មែរ​កុំវិល​ត្រឡប់​ទៅ​ប្រទេ​សថៃវិញ ហើយស្វែង​រកការ​ងារ​នៅក្នុង​ប្រទេ​ស​កម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈនៅ​រង់ចាំ​ផ្ដល់ឱកាស​ការ​ងារ​គ្រប់​ពេល​វេលា ព្រម​ទាំង​មាន​លេខទូរសព្ទសម្រាប់ទំនាក់ទំនង ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការ​ងារ​សមរម្យ៕

The post សហជីពថា អតីតពលករដែលទទួល​បាន​ការ​ងារ​ក្នុង​​វិស័យ​វាយនភណ្ឌកាត់ដេរ គ្មានបំណង​ត្រឡប់​ទៅ​​ថៃ​ទេ appeared first on Kampuchea Thmey Daily.

ក្នុងវិបត្តិជាសកល ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា គាំទ្រ និងថ្លែងអំណរគុណចំពោះចំណាត់ការរាជរដ្ឋាភិបាលដែលបន្ថែមថ្លៃធ្វើដំណើរ ២,៥ ដុល្លារ ដល់កម្មករ ព្រោះចំពេលម្ចាស់ឡានត្រៀមដំឡើង
សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ ដុល្លារអាមេរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជាវិធានការបណ្តោះអាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។

ការប្រកាសគាំទ្រនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងអំឡុងពេលអន្តរកាល នៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បានថ្លែងថា អ្នកស្រីគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានជួយអន្តរាគមន៍បញ្ហាវិបត្តិប្រេងឥន្ធនៈជាសកលបានទាន់ពេល។ តំណាងកម្មករ-និយោជិត និងនិយោជក បានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមរម្យជួយសម្រាលបន្ទុកការចំណាយរបស់កម្មករ-និយោជិត។

អ្នកស្រីបញ្ជាក់ថា «ខ្ញុំអត់មានពាក្យអ្វីនិយាយទេ ព្រោះរំភើបខ្លាំងពេក ព្រោះកន្លងមកយើងធ្លាប់ជជែកគ្នាច្រើនពីរឿងអត្ថប្រយោជន៍កម្មករ ទម្រាំតែជជែកគ្នារកចំណុចរួមមួយសមរម្យ ដែលអាចទទួលយកទាំងអស់គ្នា ប៉ុន្ដែការប្រជុំលើកនេះ គឺយើងអត់បានជជែកគ្នាខ្លាំងទេ ហើយនិយាយឆាប់ត្រូវគ្នាទៀត ដោយសារយើងបានដឹងច្បាស់ពីស្ថានភាពដែលបានកើតឡើងនៅលើសកលលោក»។

លើសពីនេះអ្នកស្រី ទូច សើ បានបន្ថែមថា អ្នកស្រី ក៏ដូចជាកម្មករ នឹងសប្បាយរីករាយខ្លាំង ក្រោយពីបានទទួលដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ អ្នកស្រីបានអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ គាំទ្រដល់ចំណាត់ការនេះ និងចូលរួមអនុវត្តទទួលយកដំណោះស្រាយដ៏សមរម្យនេះ។

ជុំវិញចំណាត់ការបែបនេះ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបាននិយាយថា ក្នុងនាមតំណាងកម្មករ-និយោជិត ពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករ-និយោជិត នៅក្នុងបរិបទដ៏លំបាកនេះ។

អ្នកស្រីបញ្ជាក់ថា «ខ្ញុំសប្បាយរីករាយចំពោះចំណាត់ការនេះ បើទោះបីជាចំនួន នៃការផ្ដល់ជូនទៅកម្មករមិនបានច្រើនក៏ដោយ ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់បងប្អូនកម្មករ-និយោជិតរបស់យើង។ ការទាមទារដំឡើងប្រាក់ឧបត្ថម្ភនានាពីនិយោជក គឺមិនងាយពិភាក្សាបានជោគជ័យទេ ប៉ុន្ដែលើកនេះ គឺមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល គឺយើងមិនបានជជែកគ្នាអ្វីច្រើនទេ តែយើងទទួលបានលទ្ធផលជាវិជ្ជមាន»៕

The post ក្នុងវិបត្តិជាសកល ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា គាំទ្រ និងថ្លែងអំណរគុណចំពោះចំណាត់ការរាជរដ្ឋាភិបាលដែលបន្ថែមថ្លៃធ្វើដំណើរ ២,៥ ដុល្លារ ដល់កម្មករ ព្រោះចំពេលម្ចាស់ឡានត្រៀមដំឡើង appeared first on Kampuchea Thmey Daily.

សហជីព​នៅ​ កម្ពុជា​ជំរុញ​ឱ្យ​អតីត​មេដឹកនាំ​សហជីព​ក្នុង​ក្រុមហ៊ុន​កាស៊ីណូណាហ្កាវើល​ដ៍​ប្តឹង​ទៅ​តុលាការ​បើច​ង់ដោះ​ស្រាយ​ពិត​ប្រាកដ ​ហើយ​គ្មាន​របៀបវារៈ​ក្រោយ​ខ្នង​
សហជីព​នៅ​កម្ពុជា​បាន​ជំរុញ​ឱ្យ​អតីត​មេដឹកនាំ​សហជីព​ ក្នុង​ក្រុមហ៊ុន​កាស៊ីណូណាហ្កាវើលដ៍ ប្ដឹង​ទៅ​តុលាការ​ប្រសិន​បើ​ពួក​គេ​គោរព​នីតិរដ្ឋ ​ហើយ​បញ្ឈប់​សកម្មភាព​តវ៉ា ឬ​​ការ​ស្នើ​សុំ​ ដែល​បាន​ដោះ​ស្រាយ​រួច​ចប់​សព្វ​គ្រប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ និង​កិត្តិយស​របស់​ប្រទេស​ជាតិ។

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​ក្រុម​អ្នក​ស្រី ឈឹម ស៊ីថរ នៅ​តែ​បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ និង​ដាក់​ញត្តិជា​បន្ត​បន្ទាប់​អូស​បន្លាយ​រយៈ​ពេលប្រមាណ ​៤​ឆ្នាំ​មក​ហើយ​ ខណៈករណី​របស់​ពួក​គេ​ត្រូវ​បាន​ដោះស្រាយ ​២៧​លើក ​តែ​ពួក​គេ​មិន​ព្រម​ទទួលយក ​ស្រប​ពេល​ដែល​បុគ្គលិក​ប្រមាណ ​១ ៦០០នាក់ បាន​យល់​ព្រម​ទទួល​យក ​ប៉ុន្តែ​ដោយ​ឡែក ​នៅ​សល់​ប្រមាណ​ពី​ ៥០​ ទៅ ​៦០​នាក់​ប៉ុណ្ណោះ​ បន្ត​តវ៉ា​ធ្វើ​ខុស​នីតិវិធី។ ​ម្យ៉ាង​ទៀត​ ក្រុម​ដដែល​នេះ​ បាន​ទាត់​ចោល​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ​ដែល​ជា​យន្ត​ការ​ត្រី​ភាគី​ ដោយ​ពួក​គេ​ជា​អ្នក​ជ្រើស​រើស​​។

​លោក ​អ៊ុន ​ដារ៉ា​ ប្រធាន​សហភាពសហជីព​កម្ពុជា​ពន្លឺ​កម្មករ​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា​នេះ​ថា​ ការ​ដោះស្រាយ​ករណី​ក្រុម​អ្នក​ស្រី ​ឈឹម ស៊ីថរ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ ​ហើយ​ចំពោះ​ការ​តវ៉ា​ ដោយ​គ្មា​ន​មូល​ដ្ឋាន ​បំពា​ន​ទៅ​លើ​ច្បាប់​ ក៏​ដូច​ជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ​ស្ដីពីការងារ​ និង​ច្បាប់​ស្ដីពី​សហជីព​នោះ​ អាច​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំដល់​សាធារណជន ​ព្រមទាំង​អាច​ប៉ះពាល់​ដល់​រូបភាព​នៃ​បរិយាកាសកា​រងារ ​ការគោរព​ច្បាប់​ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជាផង​ដែរ។​

លោក​ថ្លែង​ថា​​«មក​ដល់​ម៉ោង​នេះ​គឺ​ ២៧​លើក​ហើយ​ ហើយ​ប្រសិន​បើ​ពួក​គាត់​នៅ​តែ​កើត​ទុក្ខមិន​សូវ​សុខ​​ចិត្ត ​ពួក​គាត់​គួរ​គប្បី​បន្ត​នីតិវិធី​​តាម​ផ្លូវ​ច្បាប់​ទៅ​តុលាការ ​ដើម្បី​ធ្វើ​ការដោះស្រាយ​វិវាទ​នេះ»​។​ លោក អ៊ុន ​តារា ​បញ្ជាក់​ថា​ ក្រុម​អ្នក​ស្រី ឈឹម ស៊ីថរ មិន​មែន​ជា​បុគ្គលិក​ និង​មិន​មែន​ជា​តំណាងបុគ្គលិក​នៅ​ក្រុមហ៊ុនណាហ្កាវើលដ៍ទៀតទេ ​ដូច្នេះ​ពួក​គេ​គួរ​តែ​ប្រើ​នីតិវិធី​ច្បាប់​ផ្សេង​ទៀត​ ដូច​ជា​អា​ចប្ដឹង​ទៅ​តុលាការ ​និង​យន្ដការ​ដោះ​ស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​ នោះ​ទើប​ជា​ការ​គោរព​ត្រឹម​ត្រូវ​តាម​នីតិវិធី​ច្បាប់។ ​

ចំណែក​លោក ​ហង្ស រ៉ាវី ប្រធាន​សហភាពសហជីព​រក្សា​សិទ្ធិកម្មករ​កម្ពុជា​ មាន​ប្រសាសន៍ដែរ​ថា ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ​បាន​ដោះស្រាយ​ករណី​ក្រុម​អ្នកស្រី ​ឈឹម ស៊ីថរ រហូត​ដល់ ​២៧លើកនេះ ​គឺ​ជា​ចំនួន​ដ៏​ច្រើន ​ហើយ​ការ​ដែល​បន្ត​តវ៉ា​ផ្ទុយ​ពី​លក្ខខណ្ឌការងារ​ និង​នីតិវិធី​ដោះស្រាយនេះ ​គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់ដ​ល់​មុខមាត់​ប្រទេសកម្ពុជា។ លោក​បន្ត​ថា​ សកម្មភាព​អ្នក​ស្រី ឈឹម ស៊ីថរ ហាក់មា​នចរិតមួយដែលមានសេណារីយ៉ូពី​ក្រោយ ​ជួយ​ឧបត្ថម្ភគាំទ្រ​។​ មេ​សហជីព​រូប​នេះ​កត់​សម្គាល់​ថា ​ប្រសិនបើពួកគេតវ៉ារាប់ឆ្នាំ ​ហើយ​មិន​ធ្វើ​ការងារ​ផ្សេង​ តើ​ពួក​គេ​ទទួល​បាន​ថវិកា​មក​ពី​ណា​ដើម្បី​ចំណាយ​ការ​រស់​នៅ​ប្រចាំថ្ងៃ ​និង​កា​រធ្វើ​សកម្មភាព​តវ៉ា​នេះ។​

លោក​ថ្លែង​ថា​​ «ការ​តវ៉ានេះ​ ខ្ញុំ​គិ​តថា ​កុំ​ដើម្បី​តែ​ប្រយោជន៍​ពី​បរទេស​ ឬក៏ប្រយោជន៍នយោបាយ​ដ៏​កខ្វក់​ពី​ក្រោយ​ខ្នង ​បន្ត​តវ៉ា​ដែល​ធ្វើ​ប៉ះពាល់​ជារួមដល់​ប្រទេស​កម្ពុជា​ ប៉ះពាល់ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ទាំង​មូលនោះទេ»។​ លោក ហង្ស រ៉ាវី ក៏បានជំរុញឱ្យក្រុមអ្នកស្រី ឈឹម ស៊ីថរ ចូល​រួម​គោរពនីតិវិធី​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​បញ្ឈប់​ការ​ទាម​ទារ​ដែល​ផ្ទុយ​ពីនីតិវិធី​ច្បាប់​ ហើយ​​ក៏​បាន​ផ្ដល់​យោបល់​ឱ្យ​ពួក​គេ ​ដាក់​ពាក្យ​បណ្ដឹង​ទៅតុ​លាការប្រសិនបើយល់ឃើញថា ការ​ដោះស្រាយ​ទាំង ​២៧​លើក​នោះ ​ពុំ​អាច​ផ្ដល់​នូវ​យុត្តិធម៌ ​និង​ផលប្រយោជន៍ជូនក្រុមរបស់ខ្លួននោះ៕​

The post សហជីព​នៅ​ កម្ពុជា​ជំរុញ​ឱ្យ​អតីត​មេដឹកនាំ​សហជីព​ក្នុង​ក្រុមហ៊ុន​កាស៊ីណូណាហ្កាវើល​ដ៍​ប្តឹង​ទៅ​តុលាការ​បើច​ង់ដោះ​ស្រាយ​ពិត​ប្រាកដ ​ហើយ​គ្មាន​របៀបវារៈ​ក្រោយ​ខ្នង​ appeared first on Kampuchea Thmey Daily.

សហជីពនៅកម្ពុជា អបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិតចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦
ភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ ដែលអនុវត្តចាប់ពីខែមករានេះតទៅ ហើយក្រៅពីប្រាក់ឈ្នួលពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្នុងនាមជាសហជីព លោកពិតជាសប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិតចំនួន ២១០ដុល្លារ ក្នុងមួយខែ។ លោកបន្តថា មិនត្រឹមតែទទួលបានប្រាក់ឈ្នួលចំនួន ២១០ដុល្លារប៉ុណ្ណោះទេ តែបងប្អូនកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ ក៏ទទួលបានប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

មេសហជីពរូបនេះ បន្តទៀតថា «ការផ្ដល់បន្ថែមអត្ថប្រយោជន៍ដ៏សំខាន់ គឺសមាជិក ប.ស.ស. ដោយកម្មករ-និយោជិតពេលមានជំងឺ ឬក៏គ្រោះថ្នាក់ការងារ ឬក៏ជួបឧបទ្ទវហេតុផ្សេងៗ ពួកគាត់ទៅព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់ ហើយជាពិសេសស្រ្ដីដែលសម្រាលកូន មុនពេលសម្រាលគាត់បានទៅពិនិត្យសុខភាព ៤ដង ក្រោយពេលសម្រាលរួចទៅពិនិត្យសុខភាព ៤ដង ហើយក្នុងមួយដងៗទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល មិនតែប៉ុណ្ណោះនៅពេលសម្រាលពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភ ២០០ដុល្លារពីរាជរដ្ឋាភិបាល ទទួលបាននូវប្រាក់ឈ្នួល ១២០ភាគរយ ហើយទទួលបានការព្យាបាល និងសម្រាកសម្រាលកូនដោយមិនចាំបាច់បង់ប្រាក់ថែមទៀត ផង»។

លោក សំ សឿន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាកម្មករ-និយោជិត ដោយតែងតែគិតគូរពីជីវភាពរស់នៅរបស់ពួកគាត់ ដែលធ្វើឱ្យបងប្អូនកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលសមរម្យ និងមានអត្ថប្រយោជន៍ជាច្រើន។

ចំណែកឯលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានមានប្រសាសន៍ដែរថា ក្នុងនាមជាតំណាងកម្មករ-និយោជិត លោកសេចក្ដីសប្បាយរីករាយក្នុងឱកាសដែលបងប្អូនកម្មករ-និយោជិតនៅទូទាំងប្រទេស ទទួលបានប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០២៦ ចំនួន ២១០ដុល្លារ ដែលនេះជាចំនួនតួលេខបូកមួយសម្រាប់ការអបអរសាទរជូនពួកគាត់។

លោកបន្តថា «ឆ្នាំ២០២៦នេះ យើងដឹងថា ទោះតែមានបញ្ហាព្រំដែន ទោះតែមានពលករខ្មែរត្រឡប់មកពីថៃជិត ១លាននាក់ក៏ដោយ ក៏ក្រសួងការងារ ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី លោកតែងតែគិតគូរជូនទៅដល់បងប្អូនកម្មករ-និយោជិតទូទាំងប្រទេស ហើយលោករៀបចំឱកាសការងារសម្រាប់អតីតពលករដែលមកពីប្រទេសថៃវិញជិត ១លាននាក់ផងដែរ»។

ជាមួយគ្នានេះ លោក ហង្ស រ៉ាវី បានសង្កត់ធ្ងន់ថា ការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ២០២៦នេះ គឺជាលេខបូកសម្រាប់បងប្អូនកម្មករ-និយោជិត ហើយក្រៅពីនេះពួកគាត់ក៏ទទួលបាននូវការបង់ជូនប្រាក់សោធន គ្រោះថ្នាក់ការងារ និង ប.ស.ស. ដែលអាចទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ។ ដូចគ្នាដែរលោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ជាពិសេសទៅលើការដំឡើងប្រាក់ឈ្នួលជូនពួកគាត់ជាបន្តបន្ទាប់៕

The post សហជីពនៅកម្ពុជា អបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិតចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.