សាងសង់ Archives - Kampuchea Thmey Daily

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ
រដ្ឋបាលខណ្ឌប្ញស្សីកែវ បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការលើកឡើងនៅលើបណ្តាញសង្គម Facebook កាលពីថ្មីៗនេះ ដោយមានគេហទំព័រ-គណនីឈ្មោះ San Prum និងនៅលើបណ្តាញសង្គម TikTok គណនី ឈ្មោះ Phan Sophirak ដែលបានផ្សព្វផ្សាយនូវ ព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានតែម្ខាង ថាលោកនាយករដ្ឋបាលខណ្ឌឫស្សីកែវ ពុករលួយស៊ីសំណូក។

ការផ្សាយខាងលើក្នុងន័យមូលបង្ខូចធ្វើឲ្យសាធារណៈមតិមានការភាន់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌប្ញស្សីកែវ។

ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌប្ញស្សីកែវបានបញ្ជាក់ថា រូបភាពដែលម្ចាស់គណនីទាំងពីរបានយកទៅធ្វើការផ្សព្វផ្សាយខាងលើ ជាសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដែលក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារៈសំណង់ រឹងមាំមួយកន្លែង (សាងសង់ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច) របស់ឈ្មោះ បាន ម៉េងទូច ដែលលបលួចសាងសង់ ទាំងយប់ទាំងថ្ងៃ រំលោភ​លើ​ដីឡូតិ៍​បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ រំលោភបិទកំណាត់ផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលកន្លងមករដ្ឋបាលខណ្ឌ បានចុះហាមឃាត់ និងបានចេញសេចក្តីជូនដំណឹងឲ្យបញ្ឈប់ការសាងសង់ និងរុះរើចេញវិញចំនួន ០២លើក ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលដឹកនាំ និងអនុវត្តដោយ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ក្រោមការបញ្ជា ផ្ទាល់ពីលោក ឯក ឃុនឡើន អតីតអភិបាលខណ្ឌឫស្សីកែវ បច្ចុប្បន្នជា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ទីតាំងសាងសង់នេះក៏មានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដីឡូតិ៍ចំនួន ០៥ ទីតាំង ដែលប្រើប្រាស់ផ្លូវនេះ ស្នើសុំមក រដ្ឋបាលខណ្ឌ “អន្តរាគមន៍ចុះរុះរើសំណង់តូប ខ្ទមទ្រូងមាន់របងស័ង្កសី និងគ្រឹះបេតុងសំណង់ផ្ទះល្វែង ដែលបានរំលោភលើផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ និងចាត់វិធានការផ្លូវច្បាប់លើបុគ្គលឈ្មោះ បាន ម៉េងខូចនិងបក្សពួក”។

ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ San Prum បានផ្សព្វផ្សាយកែតម្រូវ និងសូមអភ័យទោស ចំពោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចំពោះការផ្សាយមិនសមរម្យ កន្លងមកដែលនាំឲ្យប៉ះពាល់កិត្តិយស រដ្ឋបាលខណ្ឌ៕

ដោយ៖ ស្រីរ័ត្ន

The post រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ appeared first on Kampuchea Thmey Daily.

ខេត្តកំពង់ចាម គ្រោងនឹងសាងសង់កំពង់ផែទេសចរណ៍មួយតាមបណ្តោយមាត់ទន្លេក្នុងក្រុង
ខេត្តកំពង់ចាម គ្រោងនឹងកសាងកំពង់ផែទេសចរណ៍មួយ ខណៈបច្ចុប្បន្នកំពុងចុះសិក្សា និងវាយតម្លៃទីតាំងផ្ទាល់ ដេីម្បីបម្រើលេីវិស័យទេសចរណ៍នៅក្នុងខេត្តឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ លោក គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណេីរ ដោយ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងអាជ្ញាធរមូលដ្ឋានបានធ្វេីការចុះសិក្សាគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោក គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ ថា បច្ចុប្បន្ន មន្ត្រី ជំនាញរួមនឹងមន្ត្រីបច្ចេកទេសក្រសួងបានធ្វេីការចុះមកសិក្សា និងវាយតម្លៃរកទីតាំងមួយសមស្របដោយជាកន្លែងទាក់ទាញមួយ នៅបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម ដេីម្បីរៀបចំផែនការសិក្សាផលប៉ះពាល់ និងលេីកផែនការកសាងកំពង់ផែទេសចរណ៍មួយដ៏ទាក់ទាញ  និងអាចឲ្យនាវាទេសចរណ៍សំចតបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ។ លោកបន្ថែមទៀតថា  គម្រោងសិក្សាកំពង់ផែនេះ  នឹងធ្វេីការសាង់សងដោយអាចសំចតនាវាទេសចរណ៍បានពី៤ទៅ៥គ្រឿង  និងមានកន្លែងសម្រាប់សម្រាកអង្គុយរង់ចាំមានផាសុភាពល្អ។ កន្លងមកនាវាទេសចរណ៍គឺសំចកគ្មានកន្លែងត្រឹមត្រូវនិងច្បាស់លាស់ឡេីយ  ។

លោក គឹម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមទៀតថា ជាលទ្ធផល ក្រោយចុះពិនិត្យតាមដងទន្លេ និងកំណត់ជម្រៅទឹកទីតាំងច្បាស់លាស់រួចមក ក្រុមការងារ នឹងធ្វេីសំណេីរដាក់ទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដេីម្បីធ្វេីការសម្រេចនិងផ្តល់អនុសាសន៍វិលត្រឡប់វិញ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

The post ខេត្តកំពង់ចាម គ្រោងនឹងសាងសង់កំពង់ផែទេសចរណ៍មួយតាមបណ្តោយមាត់ទន្លេក្នុងក្រុង appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្មខេត្តស្វាយរៀង សាងសង់ចំណតទូកដើម្បីសម្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករទៅវៀតណាម
ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនផលស្រូវរបស់ពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងមូល អាជីវករ និងសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានសម្រេចធ្វើការសាងសង់ចំណតទូកមួយកន្លែងស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក៏មានការធ្វើផ្លូវឲ្យរថយន្តដឹកស្រូវចូលទៅក្នុងចំណតទូក ព្រមទាំងមានបំពាក់នូវជញ្ជីងសម្រាប់ថ្លឹងស្រូវដល់អាជីវករ និងប្រជាពលរដ្ឋដែលនាំស្រូវចេញទៅលក់ឱ្យអ្នកទិញខាងវៀតណាម។

លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ថា គោលបំណងនៃការធ្វើចំណតទូកនេះ គឺដើម្បីឲ្យប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ជាកន្លែងផ្ទេរស្រូវរបស់ប្រជាកសិករចេញពីឡាន ចូលទូករបស់អ្នកទិញស្រូវមកពីប្រទេសវៀតណាម នៅក្នុងស្រុកស្វាយជ្រំ ក៏ដូចជាកន្លែងផ្សេងៗទៀតនៅក្នុងខេត្ត ទៅលក់ឱ្យអ្នកទិញខាងវៀតណាម ព្រោះថា បច្ចុប្បន្ននេះ ស្រូវកំពុងឡើងថ្លៃ ហើយបើកន្លែងច្បាស់លាស់នោះ គឺងាយស្រួលក្នុងការគ្រប់គ្រង។

លោកបានបន្តឲ្យដឹងទៀតថា ដោយសារឆ្នាំនេះ ទិន្នផលស្រូវបានតម្លៃខ្ពស់ ហើយប្រជាកសិករបាននាំគ្នាសម្រុកធ្វើស្រូវប្រាំងច្រើន ដូច្នេះហើយ សភាពាណិជ្ជកម្មខេត្ត បានធ្វើការសម្របសម្រួលទៅខាងភាគីវៀតណាម ដើម្បីស្វែងរកទីផ្សារឱ្យប្រជាកសិករដោយទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរនៅមូលដ្ឋានផងដែរ នោះ គឺបានចុះទៅពិនិត្យនៅតំបន់នេះ ហើយបានព្រមព្រៀងឯកភាពរវាងភាគីកម្ពុជា និងភាគីវៀតណាម ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធរួចហើយ គឺពុំមានផលប៉ះពាល់ដល់បង្គោលព្រំដែន ឬប្រឡាយទឹករួមនោះទេ។

លោក សុក រ៉ាដូ បានបញ្ជាក់ថា ចំពោះរណ្តៅដីតូចមួយដែលក្រុមការងារជាង បានជីកយកអាចម៍ដីនោះ គឺដើម្បីធ្វើជើងទេផ្លូវ ឲ្យរថយន្តដាក់សម្ភារ:ចូល ក្រោយបញ្ចប់ការងារនោះ ក្រុមជាង នឹងលុបរណ្តៅនោះឲ្យរាបស្មើមានសភាពដូចដើមវិញជាក់ជាពុំខាន។

ដោយឡែក មន្ត្រីនៃរដ្ឋបាលខេត្តមួយរូបបានឲ្យដឹងផងដែរថា តាមអនុសាសន៍របស់អភិបាលខេត្តស្វាយរៀង ឱ្យស្វែងរកទីផ្សារស្រូវដល់ប្រជាកសិករនៅមូលដ្ឋាន គឺក្រុមការងារត្រូវធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីលក់ស្រូវរបស់គាត់ឱ្យទាន់រដូវកាលមិនត្រូវមានភាពយឺតយ៉ាវនោះឡើយ ពីព្រោះថានាពេលបច្ចប្បន្ននេះ ស្រូវកំពុងមានតម្លៃខ្ពស់ នៅលើទីផ្សារធ្វើឲ្យពួកគាត់មានចំណូលខ្ពស់ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងជីវភាពគ្រួសារបានមួយកម្រិត។ ចំណែកប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលនាំស្រូវទៅលក់ទាំងនោះ ក៏មានការសប្បាយរីករាយដែលមានកន្លែងចំណតទូកច្បាស់លាស់សម្រាប់ទូកចេញចូល ងាយស្រួលក្នុងការដឹកស្រូវចេញទៅលក់បានតម្លៃថ្លៃ ចំណាយតិចក្នុងការដឹកជញ្ជូននៅក្នុងតំបន់មាត់ច្រកព្រំដែន។

សូមបញ្ជាក់ថា ចំពោះផលស្រូវដែលប្រជាកសិករលក់ឱ្យអាជីវករវៀតណាម គឺពុំមានលក់បន្តទៅកន្លែងផ្សេងទៀតនោះទេ ពោល គឺលក់តែស្រូវនៅក្នុងតំបន់ជាប់ព្រំដែនហើយក្របខ័ណ្ឌនៃការធ្វើកិច្ចសហប្រតិបត្តិការនេះ គឺត្រឹមតែខេត្តរវាងខេត្តតែប៉ុណ្ណោះ៕

ដោយ៖ ភក្ដី

The post សភាពាណិជ្ជកម្មខេត្តស្វាយរៀង សាងសង់ចំណតទូកដើម្បីសម្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករទៅវៀតណាម appeared first on Kampuchea Thmey Daily.

គម្រោង​សាងសង់​សាលា​ដំណាក់​សាមគ្គី​នៅ​តំបន់​ប្រាសាទ​តា​មាន់​សែន​ជ័យ​ជិត​រួចរាល់​ជា​ស្ថាពរ​មួយរយ​ភាគរយ​ហើយ
ឧ​ត្ត​រ​មានជ័យ ៖ ទឹកដី​តំបន់​ប្រាសាទ​តា​មាន់​ដែលជា​តំបន់​ជាប់​ព្រំដែន​ថៃ​នឹង​ជា​កន្លែង​សមរភូមិ​ដ៏​ក្ដៅគគុក​បច្ចុប្បន្ន​នេះ​ ប្រែក្លាយ​ទៅជា​តំបន់​ដែល​ទាហាន​ឈរជើង​និង​ជា​កន្លែង ទេសចរ​ណ៍មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ភ្ញៀវ មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​តែងតែ​ទៅ​ទស្សនា​កម្សាន្ត​នៅ​រដូវ​ពេល​បុណ្យទាន​ឬក៏​ជា​ថ្ងៃ​ឈប់​សៅរ៍​ថ្ងៃអាទិត្យ ជាក់ស្ដែង គម្រោង សាងសង់​សាលា​ដំណាក់​សាមគ្គី​នេះ​ផងដែរ គឺមាន​ទីតាំង​ស្ថិតនៅ​ច្រក​ផ្លូវ​ឡើងលើ​ភ្នំ​ប្រាសាទ​តា​មាន់​សែន​ជ័យ ភូមិ​តា​មាន់​សែន​ជ័យ ឃុំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​នាក់​វង្ស មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៤២​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ​ថា ការផ្តួចផ្តើម​កសាង​សាលា​ដំណាក់​តា​មាន់​សាមគ្គី​នេះ​ផងដែរ គឺធ្វើឡើង​ដើម្បី​ជាទី​កន្លែង​សម្រាប់​បងប្អូន​ប្រជា​ពលរ​ដ្ឋ​ទូ​ទៅមក​ដើរលេង​កំសាន្ត​ឡើង​ភ្នំ​ប្រាសាទ​តា​មាន់​ហើយ​នៅពេល​ចុះមក​វិញ​មាន​កន្លែង​ឈប់សម្រាក​។

ម្យ៉ាងវិញទៀត ​ទីតាំង​គម្រោង​សាងសង់​សាលា​ដំណាក់​សាមគ្គី​នេះ​ជា​កន្លែង​យោធា​ដែល​ឈរជើង​នៅ​ទីនោះ​តាំងពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ទ័ព​ខ្មែរ​និង​ទ័ព​សៀម​កាលពី​អំឡុង​ឆ្នាំ​២០០៧​នឹង​២០០៨​កន្លងមក​។

ចំពោះ​ការសាងសង់​ធ្វើ​ទីកន្លែង​សាលា​ដំណាក់​សាមគ្គី​នេះ សម្រាប់​មនុស្សម្នា​ទូទៅ​មក​អង្គុយ​ជា​លក្ខណៈ​គ្រួសារ​ឬក៏​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​ម្ដងម្កាល​ផង​ ហើយ​តំបន់​ប្រាសាទ​តា​មាន់​នេះដែរ​លោក​មេបញ្ជាការរង​កងពលតូច​ថ្មើរជើង​លេខ​៤២​លោក​នឹង​រៀបចំ​បន្ថែម​នៅ​ខ្ចុះ​សម្រាប់​លក់​មុខ​ម្ហូបអាហារ​ផ្សេង​ឲ្យ​ទីកន្លែង​ឈរជើង​របស់​កងទ័ព​ទៅជា​កន្លែង​ទេសចរ​ណ៍​មួយ​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ថ្ងៃ​អ​នាគ​ត។​

​លោក​បន្តថា ចំពោះ​ការសាងសង់​គម្រោង​ធ្វើ​សាលា​ដំណាក់​សាមគ្គី​ដែរ ក៏មាន​ការចូល​រួមសហកា​រ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ​ប៉ែន​វ៉ូ​យ​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២​ដូចជា វិទ្យុ​អេ​ប៊ី​ស៊ី​និង​សប្បុរសជន​ជាច្រើន​នាក់​ចូលរួម​សាងសង់​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ពីរម៉ឺន​ដុល្លារ​អាមេរិក។ ហើយ​ការសាងសង់​នេះ​ទៀតសោត​បើ​បងប្អូន​ជនរួមជាតិ​ទាំង​នៅក្នុង​ប្រទេស​រឺ​ប្រទេស​ចង់​ចូលរួម​ជួយ​កសាង​បន្ថែម​តាម​ទឹកចិត្ត​សទ្ធា​អាច​ទំនាក់ទំនង​ផ្ទាល់​ទៅកាន់​វិ​ទ្យុABC​រៀងរាល់​ម៉ោង​ធ្វើការ​បាន​។​

​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​សាងសង់​សាលា​ដំណាក់​សាមគ្គី​នេះដែរ ជិត​រួចរាល់​មួយរយ​ភាគរយ​ហើយ​នៅ​រយ​:​ពេល​ដ៏​ខ្លី​នា​ថ្ងៃ​ខាងមុខ​នេះហើយ​ក្នុងនោះ​ក៏មាន​បន្ទប់​ទឹកស្អាត មាន​ផាសុកភាព​សុវត្ថិភាព​ព្រោះ​ទីតាំង​កន្លែង​សាលា​ដំណាក់​នោះ​មាន​ទាហាន​ឈរជើង​ការពារ​សន្តិសុខ​ជាប់​ជាប្រចាំ ហើយ​និង​ជាទី​កន្លែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បត់​ដៃ​បត់ជើង​នៅពេលដែល​មកលេង​កម្សាន្ត​នៅលើ​ប្រាសាទ​តា​មាន់​សែន​នឹង​ថតរូប​សែ​ល​ហ្វី​តាម​សប្បាយ​ផងដែរ៕

ដោយ​ ៖ ចាន់ ធី​

The post គម្រោង​សាងសង់​សាលា​ដំណាក់​សាមគ្គី​នៅ​តំបន់​ប្រាសាទ​តា​មាន់​សែន​ជ័យ​ជិត​រួចរាល់​ជា​ស្ថាពរ​មួយរយ​ភាគរយ​ហើយ appeared first on Kampuchea Thmey Daily.

បង្ហើប​ពេល​វេលា​​​សាង​សង់ ​ព្រះពុទ្ធ​បដិមា​​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ លើ​កំពូល​​ភ្នំបូកគោ​
ក្រុម​ហ៊ុន​សុខា​អូតែល​របស់​​អ្នក​​ឧកញ៉ា សុខ គង់​ កាល​​ពី​ពេល​ថ្មី​ៗ​នេះ​បាន​​ប្រកាស​​​ពី​គម្រោង​សាង​សង់​ព្រះ​ពុទ្ធបដិមា​កម្ពស់​ ១០៨​ម៉ែត្រ​​នៅ​លើ​កំពូល​ភ្នំបូក​​គោ​​នៅ​​ចំណុច​​វាល​ស្រែ​ ៥០០​ ក្នុង​​គោល​បំណង​​​ធ្វើ​​ជាទី​សក្ការ​ដ៏​ថ្លៃថ្លា​ឧ​ត្តុ​ង​ឧ​ត្ត​ម ស​ម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ដើម្បី​ឧទ្ទិស​សុំ​សេចក្តីសុខ សេចក្តីចម្រើន​រុងរឿង និង​សុខសន្តិភាព​ជានិច្ច​និរន្តរ៍ ក៏​ដូច​ជា​​ទាក់​ទាញ​​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​។

​យ៉ាង​ណា​មិញ​ទាក់​ទង​នឹង​​​​គម្រោង​​សាង​សង់​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​មហិមា​នេះ ​ក្រុមហ៊ុន​​មិន​​ទាន់​ប្រកាស​ជា​សាធារណ​នៅ​ឡើយ​ ប៉ុន្តែ​​តាម​​ប្រភព​ស្និត​មួយ​​បង្ហើប​ឱ្យ​ដឹង​ថា​ គម្រោង​សាង​សង់​​​នេះ​នឹង​គ្រោង​​ធ្វើ​ពិធី​បញ្ចុះ​បឋម​​សិលា​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២៣​​ខាង​មុ​ខ​នេះ។ ​

អ្នក​​ឧកញ៉ា សុខ គង់​ អគ្គនាយកក្រុមហ៊ុន​សុខាអូតែល

​​ក្រុមហ៊ុន​​​គ្រោង​ចំណាយ​ថវិកា​សាង​សង់​ចន្លោះ​ពី​​ ៣០​លាន​ដុល្លារ​​ទៅ​ ៤០​លាន​ដុល្លារ​អាមេរិក។ ​ក្រុមហ៊ុន​ទទួល​បាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រៀបចំ​ប្លង់​បាន​ចប់​សព្វ​គ្រប់​​ហើយ ខណៈ​ក្រុមហ៊ុន​នឹង​បន្ត​ធ្វើការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ធ្វើការ​កែសម្រួល​ខ្នាត និង​រចនាប័ទ្ម​របស់​ព្រះពុទ្ធ​រូប​នេះ​​បន្ថែម​ទៀត ដើម្បី​ស្របតាម​វប្បធម៌​ខ្មែរ៕

The post បង្ហើប​ពេល​វេលា​​​សាង​សង់ ​ព្រះពុទ្ធ​បដិមា​​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ លើ​កំពូល​​ភ្នំបូកគោ​ appeared first on Kampuchea Thmey Daily.

អគារ​ព្យាបាល​អ្នកជំងឺ​បែប​ទំនើប​មួយ​តម្លៃ​ជិត ២០ លាន​ដុល្លារ​ត្រូវបាន​សាងសង់​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប
អគារ​ព្យាបាល​អ្នកជំងឺ​បែប​ទំនើប​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប​ចំនួន ១ ខ្នង​មាន​កម្ពស់​៤​ជាន់ ដែល​អាចដាក់​គ្រែ​អ្នកជំងឺ​បាន ២២០ គ្រែ​មានតម្លៃ​ជិត​២០​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ត្រូវបានធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។

អគារ​មួយ​ខ្នង​នេះ​មាន​ផ្ទៃក្រឡា​សំណង់​ទំហំ ៧.២៦០ ម៉ែត្រការ៉េ​,​កម្ពស់​៤​ជាន់ ប្រវែង​២៥ ម៉ែត្រ​គុណ​នឹង ៦៩ ម៉ែត្រ​ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​សេវា​ឯកទេស​វះកាត់ សេវា​សង្គ្រោះបន្ទាន់​និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ អគារ​មន្ទីរពេទ្យ​ថ្មី​នេះ​មាន​លក្ខណៈ​ជា​ស្តង់ដារ​ជា​មន្ទីរពេទ្យ​ដែលមាន​ផាសុកភាព មាន​កម្រិត​បង្ក​ការ​ចម្លងរោគ​កម្រិត ទាប មាន​បំពាក់​ជណ្តើរយោង​និង​មាន​ភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដែលមាន​ចំនួន​គ្រែ​សរុប​ចំនួន ២២០ គ្រែ​ដែល​ទទួល​អ្នកជំងឺ​ទៅតាម​ជាន់​នីមួយៗ​។

លោក ថា​ដា​សិ អូ​ហ្គា​សាវ៉ា​រ៉ា ទីប្រឹក្សា​គម្រោង (Project Formulation Advisor) មានប្រសាសន៍ថា​ការផ្ដល់​អគារ​នៃ​មន្ទីរពេទ្យបង្អែក​នេះ​មានតម្លៃ​ជិត ២០ លាន​ដុល្លារ អាមេរិក​ដែលជា​គម្រោង​ជំនួយឥតសំណង​របស់​អង្គការ JICA។ ការ​ផ្ដល់​គម្រោង​ដោយមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​សេវា​សុខភាព​និង​ការពង្រីក ការ​គ្របដណ្តប់​សេវា​សុខភាព​នៅក្នុង​តំបន់​នេះ​តាមរយៈ​ការសាងសង់​អគារ​បំពាក់​សម្ភារ​បរិក្ខារ​ទំនើបៗ ក៏ដូចជា​ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ផងដែរ ។ លោក​សង្ឃឹមថា គម្រោង​នេះ​និង​ក្លាយជា​ផ្នែក​មួយ​ក្នុងការ​បំពេញតម្រូវកា​រ​របស់​មន្ទីរពេទ្យ​នេះ ។

មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ជា​មន្ទីរពេទ្យ​សាធារណៈ​ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត ៣ ដែល​មាន​គ្រែ​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន ៣៧០ គ្រែ​។ មន្ទីរពេទ្យ​បាន​ផ្តល់​សេវា​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ដោយ​មិន​ប្រកាន់ពូជសាសន៍​និន្នាការ​នយោបាយ​ពិសេស​បាន​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​បន្ថែម​ទៀត​ជាច្រើន​ដែល​សេវា​ទាំងនោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដទៃទៀត​មិនអាច​ធ្វើបាន​។ មន្ទីរពេទ្យ​នេះ​ក៏​នៅមាន​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ការ​ពង្រឹង​និង​ពង្រីក​សេវា​បន្ត​ព្រមទាំង​តម្រូវការ​គាំទ្រ​ដើម្បី​ដំណើរការ​នៃ​ការអភិវឌ្ឍ​មន្ទីរពេទ្យ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​ពិសេស​តម្រូវ​ការចាំបាច់​បំពាក់​នូវ​ឧបករណ៍​សម្ភារ វេជ្ជសាស្ត្រ​ទំនើប​បន្ថែម​នៅតាម​ផ្នែក​នីមួយៗ​និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ថ្មី​បន្ថែម​ជាដើម​។

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន ផ្តល់ជំនួយ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​(JICA) សម្រាប់​ការសាងសង់​អគារ​មន្ទីរពេទ្យបង្អែក​ថ្មី​ខេត្តសៀមរាប​នាពេល​នេះហើយ​នេះ​គឺជា​ការចូលរួមចំណែក យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ជាមួយ​ខេត្ត​ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​ខេត្ត​មួយ​នេះ​ឱ្យ​កាន់​មាន​ភាពទំនើប​ស៊ីវីល័យ​៕

ដោយ ​៖ ​ណា​រី

The post អគារ​ព្យាបាល​អ្នកជំងឺ​បែប​ទំនើប​មួយ​តម្លៃ​ជិត ២០ លាន​ដុល្លារ​ត្រូវបាន​សាងសង់​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

មហាជន​រិះគន់​ផ្ទះ​មួយ​ដាក់​រូប​វីរ​បុរស​ខ្មែរ​លើ​របង​ផ្ទះ
មហាជន​ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​ បាន​រិះគន់​ទៅ​ម្ចាស់​ផ្ទះ​មួយ ​ដែល​ឆ្លាក់​រូប​វីរ​បុរស​ខ្មែរ​នៅ​របង​ផ្ទះទៅវិញ​។

​មហាជន​បាន​និយាយ​ថា ​រូប​ដែល​គេ​ឆ្លាក់​យក​មក​ដាក់​នៅ​របង​ផ្ទះ​នេះ ​គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ អ្នក​និយម​ហាត់​ប្រាណ​ម្នាក់​ បាន​និយាយ​ថា ​មិន​គួរណា​ម្ចាស់ផ្ទះ​ខាងលើ​ឆ្លាក់​រូបសំណាក​វីរ​បុរស​ខ្មែរ​ ដែល​ជា​ទី​គោរព​មក​ដាក់​នៅ​របង​ផ្ទះ​ ព្រៀប​ដូច​ជា​សន្តិសុខ​យាម​ផ្ទះ​ទៅវិញ​។ ​បុរស​នោះ​បន្ត​និយាយ​ថា ខ្ញុំ​មិនមែន​ទើស​ទេ តែ​ខ្ញុំ​មិន​យល់ ហេតុអ្វី​បានជា​គេ​សាងសង់​របង​ផ្ទះ​បែរ​ជា​ដាក់​រូប​ព្រះ​សិរសា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មួយ​ចំហៀង ហើយ​មួយ​ចំហៀង​ទៀត​ គឺ​​ព្រះ​សិរសា​​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទៅវិញ​។

​អ្នក​ដែល​ឃើញ​រូបភាព​នេះ​បាន​និយាយ​ថា​ បើសិនជា​ម្ចាស់ផ្ទះ​ចង់​គោរព​ប្រតិបត្តិ​គួរ​ដាក់​តាំង​ក្នុង​ផ្ទះ​ពិតជា​ប្រពៃ​ណាស់​។ ​មិន​គួរ​យក​រូប​វី​រ​បុរស​ខ្មែរ​មក​ដាក់​នៅ​របង​ផ្ទះ ហាក់​ដូច​ជា​ដាក់​សម្រាប់​យាម​ផ្ទះ​នោះ​ទេ​។ ទាក់ទិន​និង​រូបភាព​បែប​មិន​សម​ភ្នែក​ទៅលើ​មហាជន​បែបនេះ កម្ពុ​ជាថ្មី​បាន​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ដែនដី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​តុលា​នេះ​ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​មក​វិញ​ទេ​។ ចំពោះ​រូបភាព​បែបនេះ ​មហាជន​ស្នើសុំ​ទៅ​អ្នកទទួលខុសត្រូវ​គួរ​ពិភាក្សា​ទៅ​ម្ចាស់ផ្ទះ​គួរ​បញ្ឈប់​ដាក់​រូបសំណាក​វីរ​បុរស​ខ្មែរ​ នៅ​តាម​របង​ផ្ទះ​បែបនេះ​ទៅ ​ព្រោះ​មិន​សាក​សម​ទាល់តែសោះ ហើយ​មហាជន​រង់ចាំ​មើល​ថា ​តើ​អាច​ស្ថាប័នរដ្ឋ​លោក​យល់​យ៉ាង​ដូចម្តេច​ដែរ ​ចំពោះ​សកម្មភាព​បែបនេះ​៕

​អត្ថបទ៖ ន​រា

សូមចុចអាន៖ ​​ក្រសួងការងារ អនុញ្ញាត​ឱ្យកម្មករ និយោជិត ឈប់​សម្រាក​ថ្ងៃបុណ្យអុំទូក

The post មហាជន​រិះគន់​ផ្ទះ​មួយ​ដាក់​រូប​វីរ​បុរស​ខ្មែរ​លើ​របង​ផ្ទះ appeared first on Kampuchea Thmey Daily.

គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ពី​កោះនរា ​ទៅ​កោះ​ពេជ្រ​ មាន​ប្រវែង​៧០០​ម៉ែត្រ
តាម​ប្រភព​ពី​អ្នកបច្ចេកទេស ​បាន​និយាយ​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ពី​កោះ​នរា ឆ្ពោះ​ទៅ​កោះ​ពេជ្រ មាន​រយៈពេល​៣២​ខែ ​ដែល​ពេលនេះ​សសរ​ស្ពាន​ បាន​បណ្តុះ​ឡើង​ហើយ​។​

អ្នកបច្ចេកទេស​បន្ត​ថា ស្ពាន​ដែល​ត្រូវ​សាងសង់​ពី​ភូមិ​កោះនរា សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ ​រាជ​ធានី​ភ្នំពេញ​ ឆ្ពោះទៅ​កោះនរា​ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ​ មាន​ប្រវែង​៧០០​ម៉ែត្រ​ និង​ ​ទទឹង​១៤​ម៉ែត្រ​កន្លះ​។​

បើតាម​ប្រភពពី​ លោក អ៊ុង រ៉ូ​ន ចៅ​រង​ទី​១​ សង្កាត់​និរោធ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ​ថា ខណៈ​​រូបលោក​កំពុង​ដឹកនាំ​កម្លាំង​ធ្វើ​អនាម័យ​នៅ​ភូមិ​កោះនរា ​ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ថ្មី​នេះ ​ក្រោម​អធិបតីភាព ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៦​ ខែ​តុលា​ បាន​បញ្ជាក់ថា​ ស្ពាន​ឆ្លងកាត់​ពី​កោះ​នរា ​ឆ្ពោះទៅ​កោះ​ពេជ្រ​នេះ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។​ ព្រោះ​អាច​រំដោះ​ចរាចរណ៍​បាន​ច្រើន ​ខណៈ​​ពេលនេះ​ ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី ចាស់​ កំពុង​កកស្ទះ​ បើទោះបី​ជាមាន​ស្ពាន​ដល់​ទៅ​២​ក៏ដោយ​។​

លោក​ចៅសង្កាត់​រង​ បន្ត​ថា​ គ្រាន់តែ​បុរី​ប៉េង​ហួត បឹង​ស្នោ​ តែមួយ​ គឺ​រថយន្ត​រាប់ពាន់​គ្រឿង​ឯណោះ​។​ចំពោះ ​ស្ពាន​ដែល​ត្រូវ​សាងសង់​ថ្មី​នេះ​ គឺ​អាច​រំដោះ​ចរាចរណ៍​បាន​យ៉ាង​ច្រើន​ទៀត​ផង​។ ​ស្ពាន​ថ្មី​នេះ​មាន​ទ្រង់ទ្រាយ​ដូច​ស្ពាន​អ្នក​លឿង​ ដែល​ជា​ស្ពាន​ថ្មី​ទាន់សម័យ​៕

អត្ថបទ ៖ ​ន​រា​

The post គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ពី​កោះនរា ​ទៅ​កោះ​ពេជ្រ​ មាន​ប្រវែង​៧០០​ម៉ែត្រ appeared first on Kampuchea Thmey Daily.