សាច់ឆ្កែ Archives - Kampuchea Thmey Daily

អ្នកលក់សាច់ឆ្កែទី ២ នៅ វៀតណាម សម្រេចចិត្តឈប់រកស៊ី ទោះមានបញ្ហាជីវភាព
លោក Kieu Viet Hung ជាអ្នកលក់សាច់ឆ្កែអស់រយៈពេល ៧ ឆ្នាំមកហើយនោះ បានសម្រេចចិត្តឈប់ប្រកបមុខរបរនេះបន្តទៀត ទោះមានបញ្ហាជីវភាពក៏ដោយ ។

ក្នុងមួយថ្ងៃ លោក Hung តែងតែសម្លាប់សត្វឆ្កែរាប់សិបក្បាល ដើម្បីយកសាច់ទៅលក់ ។ បើសត្វឆ្កែមិនទាន់ធំទេ គាត់នឹងចិញ្ចឹមវារហូតដល់គ្រប់គីឡូដើម្បីធ្វើម្ហូប ។

សម្រាប់មុខរបរនេះដែរ លោក Hung អាចរកប្រាក់បានជាង ២,០០០ ដុល្លារឯណោះ ក្នុងមួយខែ ។ តាមពិតទៅគាត់មិនចង់រកស៊ីលក់សាច់ឆ្កែនោះទេ ព្រោះចិត្តអាណិតពួកវា ប៉ុន្តែដោយសារកត្តាជីវភាព ទើបគាត់បង្ខំចិត្តសម្លាប់សត្វទាំងនោះ ។

ការបិទហាងរបស់គាត់បានបន្សល់ទុកនូវសត្វឆ្កែ ៤៤ ក្បាល និងមានមួយក្បាលផើមកូនពេញពោះទៀតផង ។ ដូច្នេះឆ្កែដែលនៅសល់ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វ ដើម្បីព្យាបាលជំងឺ និងស្វែងរកម្ចាស់ថ្មី​ ។

សូមជម្រាបថា លោក Kieu Viet Hung គឺជាអ្នកទី ២ ហើយនៅវៀតណាមដែលបានចូលរួមក្នុងកម្មវិធី “ការផ្លាស់ប្ដូរគំរូ” របស់សង្គមមនុស្សធម៌អន្តរជាតិ ដែលមានគោលបំណងបញ្ឈប់ការបរិភោគ និងលក់សាច់ឆ្កែ ។

ទន្ទឹមនេះ ការសិក្សាមួយរបស់ “សង្គមមនុស្សធម៌អន្តរជាតិ” បានបង្ហាញថា ទោះប្រជាជនវៀតណាម ៤០ ភាគរយទៀតនៅតែបរិភោគសាច់ឆ្កែក៏ដោយ ប៉ុន្តែក្មេងជំនាន់ក្រោយនឹងកាត់បន្ថយបន្តិចម្ដងៗគួរឲ្យកត់សម្គាល់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ nationalthailand

ចុចអាន៖ បទពិសោធន៍ នៃការទទួលចិញ្ចឹមឆ្កែ ដែលត្រូវបានសង្គ្រោះពីការជួញដូរសាច់ឆ្កែ

The post អ្នកលក់សាច់ឆ្កែទី ២ នៅ វៀតណាម សម្រេចចិត្តឈប់រកស៊ី ទោះមានបញ្ហាជីវភាព appeared first on Kampuchea Thmey Daily.

បទពិសោធន៍ នៃការទទួលចិញ្ចឹមឆ្កែ ដែលត្រូវបានសង្គ្រោះពីការជួញដូរសាច់ឆ្កែ
ម្ចាស់​ថ្មី​របស់​មាន​មានបាន​បញ្ជាក់ថា “​ពួកយើង​ពិតជា​ត្រេកអរ​ក្នុងការ​ទទួលយក មាន​មាន មក​ចិញ្ចឹម ហើយក៏​រីករាយ​នឹង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​នាង​។ វា​ជា​រឿង​សំខាន់​ណាស់ ដែល​យើង​គួរ​យល់ថា​ឆ្កែ​ជា​សត្វ​ដែល​យល់ចិត្ត​បំផុត​របស់​មនុស្ស មិនគួរ​យកគ្នា​ទៅ​ជួញដូរ ឬ​បរិភោគ​ទេ​។​”

​បទពិសោធន៍​របស់​គ្រួសារ​ដែល​ទទួលយក មាន​មាន ទៅ​ចិញ្ចឹម​ឆ្កែ នៅ​រាជធានី​ភ្នំពេញ​

ក្នុង​ឆ្នាំ​2021 លោកស្រី លី ណែ​ត និង​គ្រួសារ​របស់គាត់​បានទទួល​យក​ឆ្កែ​ឈ្មោះ Natasha មក​ចិញ្ចឹម ក្រោយពី​បានឃើញ​ផុស​មួយ​ស្វែងរក​ផ្ទះ​ថ្មី​សម្រាប់ Natasha នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ FOUR PAWS​។ គ្រាន់តែ​ឃើញ​រូប Natasha ភ្លាម ពួកគាត់​មាន​អារម្មណ៍​ថា​ស្រឡាញ់ និង​ចង់បាន​នាង​មក​ចិញ្ចឹម​។ ពួកគាត់​បាន​យក Natasha ទៅ​ចិញ្ចឹម និង​ដាក់ឈ្មោះ​ថ្មី​ឱ្យ​ថា មាន​មាន​។​

ជា​ទម្លាប់​ប្រចាំថ្ងៃ លោកស្រី​ណែ​ត​មាន​ភារកិច្ច​មើល​ការខុសត្រូវ​អាជីវកម្ម​របស់គាត់ ដែល​ធ្វើឱ្យ​រវល់​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ​។ ពេល​មាន​មាន​ចូលទៅ​នៅ​ដំបូង នាង​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការលេង​ជាមួយ​សមាជិកគ្រួសារ និង ឆ្មា 2​ក្បាល​ទៀត​របស់​លោកស្រី​។ លោកស្រី​បាន​ទុក​មាន​មាន​ក្នុងផ្ទះ ដើម្បីឱ្យ​នាង​ស៊ាំ​ជាមួយនឹង​បរិយាកាស​ទីនោះ​។ ក្នុង​រយៈពេល​តែ 2 ទៅ 3 ថ្ងៃ​ប៉ុណ្ណោះ មាន​មាន​ក៏​ចាប់ផ្ដើម​ស្គាល់ និង​មាន​ភាពស្និទ្ធស្នាល​ជាមួយ​គ្រប់គ្នា​នៅផ្ទះ​នោះ​។​

​ថ្វីត្បិតតែ មាន​មាន ជា​ឆ្កែ​អៀន​ច្រើន និង​ចូលចិត្ត​ភាពស្ងប់ស្ងាត់​ក៏ដោយ ក៏​នាង​មាន​មនោសញ្ចេតនា​ស៊ីជម្រៅ ហើយ​តែងតែ​ការពារ​សមាជិកគ្រួសារ​លោកស្រី​ណែ​ត​ជានិច្ច​។ លោកស្រី និង​គ្រួសារ​របស់គាត់​តែង​ដឹក មាន​មាន​លើ​ម៉ូតូ ឬ​ឡាន​ដើរលេង​មើល​ទីក្រុង​ជា​រៀងរាល់ថ្ងៃ​ក្រោយ​រួច​ដៃ​ពី​ការងារ ហើយ​គាត់​មើល​ដឹងថា​មាន​មាន​ក៏​ចូលចិត្ត​បែប​ហ្នឹង​ដែរ​។ ពេលនេះ​គ្រួសារ​លោកស្រី​ចាត់ទុក​មាន​មានដូចជា​សាច់ញាតិ​ជិតដិត​ម្នាក់ទៀត​អញ្ចឹង​ដែរ​។​

​លោកស្រី ណែ​ត បាន​ប្រាប់​មកកាន់​អង្គការ FOUR PAWS ថា មាន​មាន ពិតជា​ស្រួល​ចិញ្ចឹម និង​ថែទាំ​មែនទែន​។ គាត់​បានបង្ហាញ​អារម្មណ៍​រីករាយ ដែលមាន​មាន​ត្រូវបាន​សង្គ្រោះ​ពី​ការជួញដូរ​ទាន់ពេលវេលា និង​ត្រូវបាន​គាត់​យកទៅ​ចិញ្ចឹម​។ ឆ្កែ ដែល​ត្រូវបាន​សង្គ្រោះ​ទាំង​ប៉ុន្មាន​សុទ្ធ​តែមាន​សុខភាព​ល្អ និង​ស្លូតបូត ដែល​គ្រាន់តែ​ត្រូវការ​ថ្នាក់ថ្នម​ស្រឡាញ់​ពី​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​ប៉ុណ្ណោះ​។ លោកស្រី​ជឿជាក់ថា​គ្រប់គ្នា​ក៏​អាចជា​រួមចំណែក​ក្នុងការ​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ និង​ជួយសង្គ្រោះ​សត្វ​ទាំងអស់នេះ ដើម្បី​ជួយ​ឱ្យ​ប្រទេស​យើង​កាន់តែ​ប្រសើរ​ជាង​មុន​។​

​បទពិសោធន៍​របស់​អ្នក​រចនា​ក្រាហ្វិក​ក្នុងការ​ទទួលយក អូ​ឌី​ន មក​ចិញ្ចឹម​

​លោក សុជា គឺ​អ្នក​រចនា​ក្រាហ្វិក និង​គ្រួសារ​របស់លោក​ជា​គ្រួសារ​ក៏​សាមញ្ញ និង​គួរឱ្យ​រាប់អាន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុង​ឆ្នាំ 2021 ហើយក៏​ជា​ឆ្នាំ​ដែល​ឆ្កែ​ទាំងនេះ​ត្រូវបាន​សង្គ្រោះ គាត់ និង​គ្រួសារ​គាត់​បាន​ស្វាគមន៍​ឆ្កែ​ញី​មួយ​ឈ្មោះ អូ​ឌី​ន ចូលមក​កាន់​គ្រួសារ​គាត់​យ៉ាង​កក់ក្ដៅ​។ លោក សុជា បាន​ចែករំលែក​នូវ​ការយល់ដឹង និង​បទពិសោធន៍​របស់គាត់​ទាក់ទង​នឹង​ដំណើរការ​នៃ​ការយក​ឆ្កែ​ថ្មី​មក​ចិញ្ចឹម​ក្នុង​គ្រួសារ​ជាទី​ស្រលាញ់​របស់​ពួកគាត់​។​

នៅពេល​យក​អូ​ឌី​ន​មក​ថ្មី លោក សុជា ត្រូវការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អូ​ឌី​ន​។ នាង​ជាស​ត្វ​ចិញ្ចឹម​ដែល​ចូលចិត្ត​ប្រឡែង​លេង​ជាមួយ​កូន​របស់គាត់​។ មិន​ថា​ក្នុងអំឡុងពេល​លេង​រីករាយ ឬ​លំបាក​ក៏ដោយ ក៏​អូ​ឌី​ន​មិនដែល​បង្ហាញ​ការខឹង និង​ទ្រាំ​បាន​គ្រប់​សកម្មភាព​ជានិច្ច​។ បញ្ហា​ជាមួយ​អូ​ឌី​ន​មាន​តិចតួច​បំផុត គឺ​នាង​ចូលចិត្ត​កកេរ​ប្រដាប់​ក្មេង​លេង និង​ស្បែកជើង​កូន​គាត់​ដែល​ទុកចោល​នៅលើ​ឥដ្ឋ ឬ​គ្រែ​។ លោក សុជា បាន​លើ​កប​ញ្ហ​នេះ​មក​ពិភាក្សា​ជាមួយ​បុគ្គលិក​អង្គការ FOUR PAWS ហើយក៏​ទទួលបាន​ដំណោះស្រាយ​មួយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ម្ដាយក្មេក​គាត់​បាន​ទិញ​ប្រដាប់​ក្មេង​លេង​ទុកឱ្យ​អូ​ឌី​នក​កេរ ដោយ​ជឿថា​វា​នឹងមាន​ប្រយោជន៍​ដល់​ពួកគាត់​។ លោក សុជា តែងតែ​នាំ​អូ​ឌី​ន​ទៅ​ដើរលេង​ក្នុង​សួន ឬ​ទៅផ្ទះ​អ្នកជិតខាង​រាល់ពេល​ដែល​គាត់​ទំនេរ​។ ទោះបីជា​គាត់​រវល់​ជាមួយ​ការងារ​នៅ​ការិយាល័យ​គាត់ មិនសូវមាន​ពេល​ច្រើន​ជាមួយ​អូ​ឌី​ន​ក៏ដោយ ក៏​នាង​អាច​លេង​បាន​ជាមួយ​សមាជិក​ដទៃ​ទៀត​ក្នុង​គ្រួសារ​គាត់​ដែរ​។ ការស្រលាញ់ និង​ការយកចិត្តទុកដាក់​ពី​គ្រួសារ​គាត់​បានផ្ដល់​អារម្មណ៍​សុវត្ថិភាព និង​ក្តី​ស្រឡាញ់​ពេញលេញ​មួយ​ទៅដល់​អូ​ឌី​ន​។​

លោក សុជា បាន​និយាយ​ពី​អារម្មណ៍​គាត់​មក​ពួកយើង​ថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែលមាន​អូ​ឌី​ន​ជា​សមាជិក​ម្នាក់ទៀត​ក្នុង​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​នៅតែ​មិន​យល់ថា​ហេតុអ្វី​បានជា​មនុស្ស​មួយចំនួន​នៅតែ​បន្ត​បរិភោគ​សាច់​ឆ្កែ​។ ឆ្កែ​ក៏​ប្រៀបដូចជា​មនុស្ស​យើង គួរណា​តែ​ទទួលបាន​ក្ដី​ស្រឡាញ់ និង​ក្ដីមេត្តា​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿថា ម្ចាស់​ឆ្កែ​មួយចំនួន​សុខចិត្ត​លក់​ឆ្កែ​ខ្លួនឯង ប្ដួ​រយ​កលុយ ឬ​សម្ភារៈប្រើប្រាស់​ផ្សេងៗ​។​”

​ព័ត៌មាន​ខ្លះ​ពី​ឆ្កែ និង​ការស្នើសុំ​ឆ្កែ​យកទៅ​ចិញ្ចឹម​ពី​អង្គការ FOUR PAWS

​នៅ​ខែកុម្ភៈ ឆ្នាំ 2021 អង្គការ FOUR PAWS បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់់​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប និង​ដៃគូ​សហការ​ក្នុងប្រទេស បានមក​ជួយសង្គ្រោះ​សត្វ​ឆ្កែ​ទាំងនេះ ដែល​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​ទីសត្តឃាត ខណៈដែល​ខេត្តសៀមរាប​បាន​ហាមឃាត់​ការជួញដូរ​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​មុន​រួចមកហើយ​។​

​សត្វ​ឆ្កែ​សរុប​ចំនួន 61 ក្បាល​ត្រូវបាន​ជួយសង្គ្រោះ ថែទាំ និង​បង្វឹក​នៅ​មជ្ឈមណ្ឌល​ចិញ្ចឹម​របស់​អង្គការ FOUR PAWS ក្នុង​ខេត្តសៀមរាប​។ បន្ទាប់ពី​ទទួលបាន​ការថែទាំ និង​បង្វឹក​យ៉ាង​យកចិត្តទុកដាក់ ពេលនេះ​ពួកវា​មាន​សុខ​ភាពល្អ និង​សុទ្ធសឹង​ជា​សត្វ​ចិញ្ចឹម​ដែល​ស្ដាប់បង្គាប់​។ ខណៈ ឆ្កែ​មួយចំនួន​ក្នុងចំណោម 61​ក្បាល​នោះ បាន​រកឃើញ​ផ្ទះ​ថ្មី​ដ៏​កក់ក្ដៅ​ក្នុង និង​ក្រៅប្រទេស ក៏​នៅមាន​សត្វ​ឆ្កែ​ដ៏​គួរឱ្យ​ស្រឡាញ់​ចំនួន 9 ក្បាល​ទៀត​នៅតែ​រង់ចាំ​យ៉ាង​អន្ទះសារ​សម្រាប់​គ្រួសារ​ថ្មី​។ ដូច្នេះហើយ យើង​កំពុង​ស្វែងរក​គ្រួសារ​ថ្មី​សម្រាប់​សត្វ​ឆ្កែ ដែល​នៅ​សេសសល់​ទាំងនេះ​ក្នុងប្រទេស​កម្ពុជា​។ សូម​ទស្សនា​វីដេអូ​អំពី​ការសង្គ្រោះ​របស់​យើង​។​

​វីដេអូ​៖ https://www.facebook.com/fourpaws.kh/videos/631597101570826/

​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការទទួល​យកទៅ​ចិញ្ចឹមសត្វ​ឆ្កែ​ឆ្លាតៗ​គួរឱ្យ​ស្រលាញ់​ទាំងនេះ សូម​ធ្វើការ​ទំនាក់ទំនង​អ្នកសម្របសម្រួល​របស់​មជ្ឈមណ្ឌល​ចិញ្ចឹម​តាមរយៈ WhatsApp ឬ លេខ​ទូរ​សព្ទ +85517714552 ឬ តាមរយៈ​អ៊ីមែល SAC-Cambodia@four-paws.org។​

​តើ​អ្នក​អាច​ចូលរួមចំណែក​តាម​វិធី​ណា​ទៀត​?

​ការជួញដូរ​សាច់​ឆ្កែ​ផ្ដល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ទាំង​សត្វ និង​មនុស្ស​។ វា​ក៏​ជា​មូលហេតុ​បង្ក​នៃ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ​ដែរ​។ ប្រសិនបើ​ការជួញដូរ​នេះ​នៅតែ​បន្ត វា​នឹង​បង្កឱ្យមាន​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​។​

​មនុស្ស​រាប់លាន​នាក់​មកពី​ជុំវិញ​ពិភពលោក​បានស្នើ​សុំឱ្យ​មាន​ការហាមឃាត់​លើ​សកម្មភាព​ជួញដូរ​នេះ​។ លើសពីនេះទៅទៀត ការស្ទង់មតិ​របស់​យើង​បាន​រកឃើញថា ប្រជាជន​កម្ពុជា​ភាគច្រើន​ក៏​ចង់ឱ្យមាន​ការហាមឃាត់​សកម្មភាព​នេះដែរ​។ សូម​ចូលរួម​បញ្ចេញមតិ​របស់​អ្នក​ក្នុងការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ​នៅ​កម្ពុជា តាមរយៈ​តំណរ​ភ្ជាប់​នេះ https://bit.ly/Fourpaw និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក FOUR PAWS សម្រាប់​ព័ត៌មាន​បន្ថែម https://www.facebook.com/fourpaws.kh

The post បទពិសោធន៍ នៃការទទួលចិញ្ចឹមឆ្កែ ដែលត្រូវបានសង្គ្រោះពីការជួញដូរសាច់ឆ្កែ appeared first on Kampuchea Thmey Daily.