សាន់ឆាយ Archives - Kampuchea Thmey Daily

អំពើល្អ តួ សាន់ឆាយ ត្រូវគាស់កកាយឡើងវិញ ធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយនាង
បន្ទាប់ពី Barbie Hsu ទស្សនិកជននិយមហៅនាងថាតួសាន់ឆាយ បានទទួលមរណភាព ព័ត៌មានមួយចំនួនអំពីជីវិតរបស់នាងបានបង្ហាញឡើងមកភ្លាមៗ ដែលធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយជាពន់ពេក ចំពោះតារាសម្តែងដ៏ស្រស់ស្អាត និងអកុសលរូបនេះ។

ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែវិច្ឆិកា តាមរបាយការណ៍ពីសារព័ត៌មាន QQ បានរាយការណ៍ថា ស្ត្រីម្នាក់នៅ Guangzhou ប្រទេសចិន បានបង្ហាញពីរឿងរ៉ាវនៃទង្វើសប្បុរសរបស់សានឆាយ នៅពេលដែលនាងបានជួយចេញថ្លៃព្យាបាលកូនស្រីរបស់នាងដោយស្ងៀមស្ងាត់។

ជាពិសេស នៅក្នុងខែមីនា ឆ្នាំ ២០២១ ស្រ្តីម៉េម៉ាយម្នាក់បានបង្ហោះការអំពាវនាវរកជំនួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កូនស្រីរបស់នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកឈាម ប៉ុន្តែថ្លៃព្យាបាលថ្លៃពេក ដែលធ្វើឲ្យម្តាយរូបបនោះស្ថិតក្នុងស្ថានភាពអស់សង្ឃឹម។ ស្ត្រីរូបនេះបានផ្ញើសារទៅកាន់តារារាប់សិបនាក់ដើម្បីពន្យល់ពីស្ថានភាពរបស់នាង ដោយសុំជំនួយ ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។  ទម្រង់បែបបទនេះគ្មានប្រសិទ្ធភាពទេ ព្រោះសិល្បករជាច្រើនខ្លាចវាជាការបោកប្រាស់។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីផ្ញើសារទៅកាន់តួសាន់ឆាយ បីថ្ងៃក្រោយមក ម្តាយបានទទួលសារពីការិយាល័យតំណាងរបស់តារាសម្តែងរូបនេះដោយនិយាយថា សូមទុកព័ត៌មានទំនាក់ទំនងរបស់អ្នក យើងចង់ដឹងអំពីស្ថានភាពរបស់កុមារ”។

អំឡុងពេលសន្ទនាតាមទូរស័ព្ទ សាន់ឆាយបានសួរដោយប្រុងប្រយ័ត្នអំពីការធ្វើរោគវិនិច្ឆ័យ និងការចំណាយជាក់លាក់ នៅថ្ងៃបន្ទាប់ ម្តាយបានទទួលប្រាក់ចំនួន ៣០០,០០០ យន់ នៅក្នុងគណនីធនាគាររបស់នាង ដោយហេតុនេះបានជួយសង្គ្រោះជីវិតកូនស្រីរបស់នាង។ តារាស្រីក៏បានស្នើសុំកុំឲ្យផ្សព្វផ្សាយបញ្ហានេះជាសាធារណៈ តារាសម្តែងរូបនេះបានឆ្លើយតបថា «ផ្តោតលើការព្យាបាល ប្រសិនបើអ្នកមានការលំបាកណាមួយ សូមទាក់ទងមកខ្ញុំ»។

លើសពីនេះ យោងតាមប្រភពដដែលបានបញ្ចាក់ទៀតថា ឆ្នាំ ២០២១ Barbie Hsu ក៏បានជួយគ្រួសារមួយទៀតដែលកូនប្រុសរបស់ពួកគេមានរោគសញ្ញា Tourette (ជំងឺប្រព័ន្ធសរសៃប្រសាទដែលបណ្តាលឲ្យមានចលនាភ្លាមៗ ម្តងហើយម្តងទៀត និងដោយអចេតនា ដែលហៅថា tics) ជាមួយនឹងប្រាក់ចំនួន១០០,០០០ យន់។ នាងមិនបានស្នើសុំសងប្រាក់វិញទេ ហើយសង្ឃឹមថាក្រុមគ្រួសារនឹងមិនផ្សព្វផ្សាយពីទង្វើល្អរបស់តារាសម្តែងរូបនេះទេ។

នៅឆ្នាំ ២០១៦ ម្តាយម្នាក់ដែលមានកូនភ្លោះមិនគ្រប់ខែបានបង្ហោះសំណើសុំជំនួយ ហើយតារាតួសម្ដែងស្រីក្នុងរឿង F4 ក៏បានឆ្លើយតបជាសាធារណៈថា តើខ្ញុំអាចជួយដោយរបៀបណា! ខ្ញុំសុខចិត្ត!” ហើយបន្តឧបត្ថម្ភបន្ទាប់ពីនោះ។

នៅឆ្នាំ ២០២០ មន្ទីរពេទ្យមួយក្នុងទីក្រុងវូហានបានទទួលម៉ាស់មួយបាច់ដែលមានតម្លៃមួយលានយ័ន ដែលត្រូវបានបរិច្ចាគដោយអនាមិក។ ក្រោយមក គិលានុបដ្ឋាយិកាជាន់ខ្ពស់បានបង្ហាញថា មនុស្សដែលមានចិត្តល្អគឺ Barbie Hsu។

កន្លងមក Barbie Hsu ធ្លាប់ធ្វើការងារសប្បុរសធម៌ច្រើនដង ជាពិសេសជួយម្តាយវ័យក្មេង ប៉ុន្តែនាងមិនបានបង្ហាញវាដល់ប្រព័ន្ធផ្សព្វផ្សាយទេ។ ក្នុងអំឡុងពេលនៃជម្លោះលែងលះ អតីតស្វាមីរបស់នាង Wang Xiaofei ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា ទោះបីជាអ្នកទាំងពីរឈ្លោះប្រកែកគ្នាក៏ដោយ Barbie  គឺជាមនុស្សល្អដែលតែងតែជួយមនុស្សជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជនជាតិ ថៃ ចាប់ផ្ដើមរើសអើង ម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥  Fatima

The post អំពើល្អ តួ សាន់ឆាយ ត្រូវគាស់កកាយឡើងវិញ ធ្វើឲ្យទស្សនិកជនកាន់តែសោកស្តាយនាង appeared first on Kampuchea Thmey Daily.

មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង
កាលពីថ្ងៃទី១៧ ខែឧសភា ពិធីមង្គលការរបស់អ្នកជំនួញចិនលោក Wang Xiaofei និងមិត្តស្រីថ្មី Mandy Ma បានប្រព្រឹត្តទៅជាផ្លូវការនៅសណ្ឋាគារដ៏ធំមួយក្នុងទីក្រុងប៉េកាំង ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ គូស្នេហ៍មួយគូនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរៀបចំសម្រាប់ថ្ងៃដ៏ពិសេសរបស់ពួកគេ ចាប់ពីការតុបតែងអាពាហ៍ពិពាហ៍ រហូតដល់កាដូសម្រាប់ភ្ញៀវដែលអញ្ញើញមកចូលរួម។

មិនតែប៉ុណ្ណោះ កូនក្រមុំរបសអ្នកជំនួញត្រកូល Wang ក៏បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ដោយពាក់ឈុតពណ៌មាស និងស្នៀតភួងអាពាហ៍ពិពាហ៍ពណ៌មាសដ៏លេចធ្លោខ្លាំងនៅលើក្បាលរបសនាង។

នៅថ្ងៃដែល Wang Xiaofei រៀបការម្តងទៀត មនុស្សជាច្រើនបានរម្លឹកការចងចាំពីពិធីមង្គលការរបស់គាត់ជាមួយតារាសម្តែង Barbie Hsu ឬសាន់ឆាយ ដែលបានប្រារព្ធឡើងនៅទីក្រុង Sanya ប្រទេសចិន កាលពី ១៤ ឆ្នាំមុន។ ថ្ងៃរៀបការលើស្មៅគឺពោរពេញទៅដោយព្រឹត្តិការណ៍ ដែលប្រព័ន្ធផ្សព្វផ្សាយនៅតែជជែកដេញដោលគ្នាដដែល។

គេដឹងថា កាលពីឆ្នាំ២០១១ គ្រួសារអ៊ុងបានចំណាយប្រាក់យ៉ាងច្រើនក្នុងពិធីមង្គលការ រួមទាំងកក់សណ្ឋាគារលំដាប់ផ្កាយ៦ចំនួន២ ដើម្បីបម្រើភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរយៈពេល៣ថ្ងៃ៣យប់ជាប់គ្នា។ គ្រាន់​តែ​រាប់​តម្លៃ​ជួល​យន្តហោះ និង​សណ្ឋាគារ​សម្រាប់​ភ្ញៀវ​បាន​ឡើង​ដល់​ជាង ៣០ លាន TWD (២៥,៨ ពាន់​លាន​ដុង)។

គ្មាននរណាម្នាក់នឹកស្មានថាថ្ងៃដ៏រីករាយរបស់តួឯកស្រីក្នុងរឿង «Meteor Garden» នឹងជួបអាកាសធាតុម្តងក្នុងរយៈពេល ១០ ឆ្នាំ។ នាពេលនោះ ខ្យល់បក់បោកខ្លាំងធ្វើឲ្យភ្ញៀវទាំងអស់វិលមុខ ចំណែកក្រមុំកូនក្រមុំភ័យស្លន់ស្លោ ព្រោះតែសម្លៀកបំពាក់ត្រូវខ្យល់បក់បោក ឯផ្កាស្រស់ក៏ខ្ទេចខ្ទីអស់គ្មានសល់។ ពេលចូលរោងការសាន់ឆាយ រើទៅដោយការលំបាកយ៉ាងខ្លាំង ថែមទាំងត្រូវដោះស្បៃមុខចេញដើម្បីកម្ចាត់ភាពរញ៉េរញៃទៀតផង។

ទោះបីជានាងជាកូនក្រមុំក៏ដោយ ក៏ Barbie មិនអាចចាប់អារម្មណ៍នៅថ្ងៃដ៏ធំរបស់នាងបានទេ ដោយសារតែតារាកម្សាន្តជាច្រើនប្រកួតប្រជែងគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ភាពច្របូកច្របល់ក្នុងពិធីមង្គលការរបស់តារាស្រីតៃវ៉ាន់ បានធ្វើឲ្យអ្នកសារព័ត៌មានប្រើពាក្យថា «រឿងកំប្លែងដ៏ច្របូកច្របល់»។

ថ្ងៃរៀបមង្គលការរបស់ Barbie ក៏ត្រូវជាប់គាំងដោយសារតែរឿងរំខាន របស់ម្តាយក្មេក។ អ្នកស្រី Zhang Lan បានអះអាងថា នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយ មហាសេដ្ឋីដែលមានជាងគេបំផុតរបស់ប្រទេសចិនគឺលោក Wang Jianlin ហើយថាពិធីមង្គលការនេះត្រូវបានឧបត្ថម្ភដោយលោក Wang សឹងទាំងអស់។ លើសពីនេះ ប្រាក់​ចំណូល​ពី​ពិធី​មង្គលការ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​អង្គការ​សប្បុរសធម៌​។

មនុស្សជាច្រើនមានការសោកស្តាយចំពោះ Barbie ដោយសារតែនាងត្រូវប្រឈមមុខនឹងព្យុះជាច្រើននៅថ្ងៃដ៏ពិសេសរបស់នាង ជាពិសេសនៅពេលដែលនាងទើបតែរលូតកូនកាលពី៤ ថ្ងៃមុន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមឡើយតួសាន់ឆាយ ចង់លុបចោលពិធីមង្គលការ ដោយសារតែនាងប្រឈមមុខនឹងការឈឺចាប់ខ្លាំងពេក ប៉ុន្តែចុងក្រោយនាងត្រូវតែធ្វើតាមការចង់បានរបស់អតីតស្វាមី Wang Xiaofei។

ជាងនេះទៅទៀត មិនដូចពិធីមង្គលការដ៏ប្រណិតនោះទេ អំណោយដែលប្រគល់ជូនភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការរបស់គូស្នេហ៍ Wang Xiaofei និង Barbie ត្រូវបានគេវាយតម្លៃថាសាមញ្ញពេក មានតែថ្នាំរំលាយអាហារ និងអាវយឺតពណ៌ផ្កាឈូកស្រាលដែលមានអក្សរ WS (អក្សរកាត់របស់គូស្នេហ៍) ដែលមិនអាចប្រៀបធៀបបាននឹងអាពាហ៍ពិពាហ៍បច្ចុប្បន្នរបស់លោកនិងគូស្នេហ៍ថ្មីគឺនាង Mandy Ma ឡើយ។

អ្នកលេងអ៊ីនធឺណេតជាច្រើនបានរិះគន់អ្នកជំនួញឈ្មោះប្រុសថា ខ្វះភាពស្អាតស្អំ និងទំនើបកម្មក្នុងថ្ងៃធំជាមួយអតីតភរិយា។ មនុស្សមួយចំនួនថែមទាំងសង្ស័យពីអារម្មណ៍របស់លោកចំពោះសាន់ឆាយថាជាក្ដីស្រលាញ់ក្លែងក្លាយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនក៏បានការពារដែរថា ប្រហែលជាអាពាហ៍ពិពាហ៍បរាជ័យជាមួយ សាន់ឆាយ ទើបធ្វើឲ្យ Wang Xiaofei រៀនពីបទពិសោធន៍ និងព្យាយាមកែលម្អខ្លួនឯង៕

Wang Xiaofei អាពាហ៍ពិពាហ៍ជាមួយមិត្តស្រីថ្មី Mandy Ma

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការ​ធ្លាក់​ចុះ​​វិស័យ​អចលន​ទ្រព្យ​នៅ​ហុងកុង​ ​ប៉ះ​ពាល់​ដល់​តារា​ល្បី​ៗ និងមហាសេដ្ឋីគ្រាក់ៗ

The post មហាជនប្រៀបធៀបមង្គលការ១៤ឆ្នាំ រវាងសាន់ឆាយនិងអតីតស្វាមី ខណៈភរិយាថ្មីអធិកអធមជាង appeared first on Kampuchea Thmey Daily.

មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ
កាលពីថ្ងៃទី ៤ ខែមេសា ការិយាល័យ​ផ្សាយ​ជា​ភាសា​ចិន រួមទាំង Sohu.com បានរាយការណ៍ថា បន្ទាប់ពីដាក់ផេះរបស់ Barbie Hsu ឬសាន់ឆាយ ឲ្យសម្រាកដោយសន្តិភាព Koo Jun Yup ឬ DJ Koo មិនបានបង្ហាញខ្លួនជាសាធារណៈទៀតទេ។ គាត់ត្រូវបានគេនិយាយថា ប្រែជាស្រកប្រហែល ១២ គីឡូក្រាម ហើយអង្គុយយំជារៀងរាល់ថ្ងៃ។

របាយការណ៍បានបន្ដថា ដើម្បីជួយសម្រាលទុក្ខសោករបស់ Koo Jun Yup ប្អូនស្រីរបស់សាន់ឆាយគឺ Dee Hsu និងក្រុមគ្រួសាររបស់នាង បានអញ្ជើញគាត់មកទទួលទានអាហារពេលល្ងាចជារៀងរាល់សប្តាហ៍។ នៅតៃវ៉ាន់ គាត់មានមិត្តតែម្នាក់គត់នៅក្បែរគាត់។ បើគ្មានគ្រួសាររបស់គាត់នៅក្បែរនោះទេ គាត់ស៊ូទ្រាំនឹងទុក្ខសោកដ៏ធំធេងតែម្នាក់ឯង។

បច្ចុប្បន្ន Koo Jun Yup បាន​ផ្អាក​រាល់​សកម្មភាព​ ហើយ​កំពុង​លះបង់​ខ្លួន​ក្នុង​ការ​បង្កើត​រូបសំណាក​ដើម្បី​គោរព​ដល់​ភរិយា​របស់​ខ្លួន ខណៈពេលដែលរូបសំណាកមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

Koo Jun Yup និង Barbie Hsu បានណាត់ជួបគ្នាដំបូងប្រហែលមួយឆ្នាំក្នុងឆ្នាំ ១៩៩៨ ក្រោយមកពួកគេក៏ចែកផ្លូវគ្នាទៅ។ បន្ទាបមក Barbie បានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei និងមានកូនប្រុសស្រីជាមួយគាត់ ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ២០២១។ ពេលឮដំណឹងលែងលះនេះ Koo Jun Yup បានទាក់ទងនាងម្តងទៀត ហើយអ្នកទាំងពីរបានជួបគ្នាវិញ និងរៀបការនៅឆ្នាំ ២០២២។

យាងណាមិញ ជារឿងគួរឲ្យសោកស្ដាយ Barbie Hsu បានទទួលមរណភាពដោយសារជំងឺរលាកសួតស្រួចស្រាវក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី ២ ខែកុម្ភៈ ដែលធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនិងភ្ញាកផ្អើលយ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lee Dong Wook ប្រឈម​ការ​រិះគន់​ ​ពាក់ព័ន្ធ​នយោបាយ​ លោក Yoon Suk Yeol

The post មិនទាន់ធ្វើចិត្តបានរឿងសាន់ឆាយ DJ Koo ឥលូវនេះប្រែជាស្រកគីឡូស្រឺតៗ និងយំរាល់ថ្ងៃ appeared first on Kampuchea Thmey Daily.

ការបញ្ចុះសព សាន់ឆាយ នៅតែរងភាពចម្រូងចម្រាស ខណៈកូនទាំង២អវត្តមាន
កាលពីថ្ងៃទី២០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបង្ហាញព័ត៌មានថា កូនបង្កើតរបស់ Barbie Hsu ឬតួសាន់ឆាយ ទាំងពីរនាក់មិនបានដឹងពីការបញ្ចុះសពម្តាយរបស់ពួកគេ។ ភ្លាមៗ អ្នក​​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​សម្ដែង​ការ​ខឹង​សម្បារ​ដោយ​និយាយ​ថា ​នេះ​ជា​សកម្មភាពមិន​គួរ​ឲ្យ​ជឿ និង មិន​សម​ហេតុផលហើយថែមទាំងចោទជាសំណួរជាច្រើន។

គួរកត់សម្គាល់ថា លើកនេះ គ្រួសារតារារបស់សពសាន់ឆាយបានជ្រើសរើសនៅស្ងៀម រួមជាមួយនឹងភាពស្ងៀមស្ងាត់ដ៏កម្រពីសារព័ត៌មានតៃវ៉ាន់ ។ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កូនពីរនាក់របស់ Barbie មានវត្តមាននៅឯពិធីបញ្ចុះសព ខណៈដែលអតីតស្វាមីគឺលោក Wang Xiaofei បានអវត្តមានដែរ។

យ៉ាង​ណា​ក៏​ដោយ  Mandy ជា​ភរិយា​បច្ចុប្បន្ន​របស់ Wang Xiaofei បាន​ចេញ​មុខ​បដិសេធ​ព័ត៌ ដោយ​បញ្ជាក់​ថា កូន​ទាំង​ពីរ​ពិត​ជា​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​បុណ្យ​សព​ទេ។ នេះ​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​រឿងរ៉ាវទាំងនោះថា ហេតុអ្វីកូនបង្កើតមិនបានចូលរួមបញ្ចុះសពម្ដាយចុងក្រោយ។

លើសពីនេះ Wang Xiaofei បានស្នើទិញផ្នូរឲ្យអតីតភរិយា ប៉ុន្តែម្តាយនាងមិនព្រម ដោយហេតុផលគោរពតាមបំណងកូនស្រី ពោលគឺចង់ធ្វើពិធីបញ្ចុះសព (ដាំដើមឈើអនុស្សាវរីយ៍ជំនួសការបញ្ចុះសព)។ ទីបំផុត ប្តីទីពីររបស់សាន់ឆាយ គឺ DJ Koo ជាអ្នកបញ្ចុះនៅទីបញ្ចុះសពដោយផ្ទាល់វិញ ។

ក្នុងអំឡុងពេលផ្សាយផ្ទាល់ ប្រព័ន្ធផ្សព្វផ្សាយបានរិះគន់ DJ Koo ដែលតែងតែព្យាយាមកសាងរូបភាព។ បីឆ្នាំបន្ទាប់ពីរស់នៅជាមួយគ្នាជាមួយ Barbie Hsu គាត់នៅតែមិនអាចប្រាស្រ័យទាក់ទងគ្នាជាភាសាចិនបាន ហើយអាចនិយាយបានត្រឹមតែឃ្លាសាមញ្ញមួយចំនួនប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើឲ្យមហាជន​ខឹងសម្បារ​ខ្លាំង​បំផុត​នោះ គឺ​កូន​ទាំង​ពីរ​របស់នាង មិន​ត្រូវ​បាន​គេ​ជូន​ដំណឹងឲ្យមក​និយាយ​លា​ម្តាយ​របស់​ពួក​គេ​ឡើយ ។ តាមទំនៀមទំលាប់ប្រពៃណី ពេលដែលឪពុកម្តាយទទួលមរណៈភាព កូនៗត្រូវតែមានវត្តមានដើម្បីមើលសពជាលើកចុងក្រោយ។ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យ​សព​ក្មេង​ទាំង​ពីរ​មិន​បាន​ដឹង​ឡើយ។

ការស្លាប់របស់សាន់ឆាយ បានបន្សល់ទុកនូវសោកស្ដាយជាច្រើន ប៉ុន្តែវិធីដែលគ្រួសារនាងរៀបចំពិធីបុណ្យសពបានបង្កឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំង។ សំខាន់បំផុត តើកូនទាំងពីរនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលដឹងថា ពួកគេត្រូវបានទុកចោលក្នុងគ្រាចុងក្រោយរបស់ម្តាយពួកគេ?

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយចរិតពិត Park Bo Gum ធ្វើដាក់ IU ពេលថតរឿង «When Life Gives You Tangerines»

The post ការបញ្ចុះសព សាន់ឆាយ នៅតែរងភាពចម្រូងចម្រាស ខណៈកូនទាំង២អវត្តមាន appeared first on Kampuchea Thmey Daily.

លទ្ធផល​បែងចែក​មរតក​ Barbie ពេលនេះឈានដល់ទីបញ្ចប់ហើយ
នៅថ្ងៃទី ០៣ ខែកុម្ភៈ កាសែត China Times បានរាយការណ៍ថា ការប្រយុទ្ធគ្នាលើសិទ្ធិមរតករបស់ Barbie Hsu ឬតួសាន់ឆាយ បានបញ្ចប់ជាផ្លូវការហើយ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយមនុស្សជិតស្និទ្ធនឹងក្រុមគ្រួសាររបស់តួស្រីក្នុងរឿង «Meteor Garden» និងមិត្តភក្តិរបស់អ្នកជំនួញ Wang Xiaofei ។

តាមនោះ ដំណើរការបែងចែកមរតកបានប្រព្រឹត្តទៅយ៉ាងរលូនរវាងសាច់ញាតិតារាស្រី និង Wang Xiaofei។ ក្នុងនោះ ទ្រព្យសម្បត្តិដ៏ធំរបស់នាង ចំនួន ៣០លានដុល្លារអាមេរិក នឹងត្រូវបែងចែកជាពាក់កណ្តាលរវាង DJ Koo Jun Yup និងកូនៗទាំងពីរ ។ ដោយ​សារ​កូន​ទាំង​ពីរ​របស់សាន់ឆាយមិន​ទាន់​មាន​អាយុ ១៨ ឆ្នាំ​ទេ មរតក​នេះ​នឹង​ត្រូវ​ទទួល​និង​គ្រប់គ្រង​ដោយឪពុកដើម។ យ៉ាងណា គ្រួសាររបស់សពសាន់ឆាយក៏បានយល់ព្រមឲ្យអ្នកជំនួញ ទទួលបានប្រាក់មរតកនោះជំនួសកូនទាំងពីរផងដែរ។

ទោះបីជាយ៉ាងណា លទ្ធផលនៃការបែងចែកទ្រព្យសម្បត្តិរបស់ Barbie Hsu បានធ្វើឲ្យមានការរំជើបរំជួល ដោយជាប់ចំណាត់ថ្នាក់លេខ១ លើការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo ។

ជាពិសេស ការលាតត្រដាងថា Koo Jun Yup នៅតែទទួលមរតកទ្រព្យសម្បត្តិរបស់តារាស្រី គឺជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត។ ពីមុនគាត់បានប្រកាសថា គាត់នឹងមិនយកលុយប្រពន្ធ ហើយផ្ទេរសិទ្ធិមរតកទៅឲ្យម្តាយក្មេក ។ ដូច្នេះ​ ហើយ​ការ​បដិសេធ​របស់ឌីជេ នេះ​បាន​ធ្វើ​ឲ្យមាន​ការ​ពិភាក្សាគ្នាយ៉ាងក្ដៅគគុកល់បណ្ដាញសង្គមនាពេលនេះ។

ទន្ទឹមគ្នានោះថែមទៀត នៅមួយ​ថ្ងៃ​មុន​ព័ត៌មាន​អំពី​ការ​ចែក​មរតក​ត្រូវ​បាន​លាត​ត្រដាង ម្ដាយសាន់ឆាយ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេលគាត់បង្ហោះ​សំនេរមួយថា «គេនោះជា​អ្នក​កុហក ហើយ​ខ្ញុំ​ល្ងង់»។ ដូច្នេះហើយ មនុស្សម្នាសង្ស័យថា អ្នកស្រី  កំពុងបង្កប់ន័យថា Koo Jun Yup ជាអ្នកភូតភរ និងមុខពីរ នៅពេលដំបូងគាត់បានប្រកាសយ៉ាងក្លាហានថា លះបង់សិទ្ធិមរតកពីសាន់ឆាយ ប៉ុន្តែក្រោយមកនៅតែយកទ្រព្យសម្បត្តិនេះដដែល។

ដោយឡែក នៅថ្ងៃទី ២៨ ខែកុម្ភៈ ក្រុមហ៊ុន Next Apple បានរាយការណ៍ថា ម្តាយរបស់ Barbie បាននិយាយជាផ្លូវការអំពីការប្រយុទ្ធដើម្បីមរតករបស់កូនស្រីនិងការថែរក្សាចៅទាំងពីររបស់គាត។ លោកស្រីបានបដិសេធព័ត៌មាននៃពាក្យចចាមអារ៉ាមអំពីគ្រួសារគាត់ឈ្លោះជាមួយ Wang Xiaofei ដើម្បីសិទ្ធិមរតក នោះគឺមិនពិតទេ។ គាត់ (Wang Xiaofei) គ្រាន់តែត្រូវចិញ្ចឹមកូនឲ្យបានល្អ នោះគ្រប់គ្រាន់ហើយ។ ម្យ៉ាងវិញទៀត ​គាត់ក៏ចាស់ហើយ ក៏មិនមានកម្លាំងតស៊ូទៀតដែរ។

លើសពីនេះអ្នកជំនួញត្រកូល  Wang ក៏បានvilត្រលប់មកការផ្សាយបន្តផ្ទាលតាមអ៊ីនធឺណិតviJ បន្ទាប់ពីស្ងប់ស្ងាត់ជិតមួយខែ និងទទួលបានការហាមឃាត់មិនឲ្យប្រើប្រាស់គណនីផ្ទាល់ខ្លួននៅលើបណ្តាញសង្គម Douyin (TikTok ចិន)។ ដោយកាលណោះ  Douyin បានប្រកាសថា ខ្លួនបិទគណនីចំនួនបីដែលជាកម្មសិទ្ធិរបស់ Zhang Lan (ម្តាយរបស់ Wang Xiaofei) និង Wang Xiaofei ដោយសារតែការមិនគោរពចំពោះអ្នកស្លាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

The post លទ្ធផល​បែងចែក​មរតក​ Barbie ពេលនេះឈានដល់ទីបញ្ចប់ហើយ appeared first on Kampuchea Thmey Daily.

ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន
កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ប្រភពជិតស្និទ្ធនឹង Koo Jun Yup បានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Mirror Weekly ថា តារាប្រុសនៅតែមានទុក្ខសោក ស្រក់ទឹកភ្នែកជារៀងរាល់ថ្ងៃ។ គាត់មិនអាចធ្វើចិត្តបាននៃការបាត់បង់ប្រពន្ធភ្លាមៗ។ ក្រោយៗមកទៀត លោកស្រាប់តែឈប់បរិភោគនិងសម្រាកហើយគិតតែអអ្គុយស្រងេះស្រងោច។

ប្រភពដដែលបានបន្តទៀតថា ពេលកំពុងនិយាយអំពី Koo Jun Yup និង Barbie Hsu យើងទាំងពីរទប់ទឹកភ្នែកមិនបានឡើយ។ ភ្នែករបស់គាត់ហើមខ្លាំងដោយសារការយំខ្លាំងពេក ប៉ុន្តែគាត់មិនអាចទទួលការព្យាបាលបានត្រឹមត្រូវទេ។ គាត់បដិសេធមិនព្រមញ៉ាំ ឬផឹក នាំឲ្យស្រកទម្ងន់គួរឲ្យកត់សម្គាល់ខ្លាំង។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់មួយទៀត ឈ្មោះ ET Today បានរាយការណ៍ថា ក្តីបារម្ភលើសុខភាពធ្លាក់ចុះរបស់តារាកូរ៉េច័ួ៥៥ឆ្នាំ កំពុងកើនឡើងក្នុងចំណោមអ្នកស្គាល់គ្នា និងមិត្តភក្តិនៅជុំវិញគាត់។  គាត់បានមិនអាចរៀបចំរបស់របរដែលរក្សាទុកនូវការចងចាំរបស់ ភរិយា ហើយនៅតែស្ថិតក្នុងភាពសោកសៅ ដោយរំលឹកនាងជានិច្ច។ ទោះបីជាមានការខិតខំប្រឹងប្រែងពីមិត្តភ័ក្តិ និងក្រុមគ្រួសារដើម្បីលួងចិត្តគាត់ក៏ដោយ វាបានបង្ហាញពីការលំបាកធំមហិមា។ជាពិសេស ដោយសារតែ Koo Jun Yup ត្រូវបានគេស្គាល់ថា បមានបុគ្គលិកលក្ខណៈរស់រវើក និងវិជ្ជមាន ដូច្នេះហើយឧបទ្ទវហេតុនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គាត់ ។

Koo Jun Yup បានលុបចោលរាល់សកម្មភាពដែលបានកំណត់ពេលរបស់គាត់។ គាត់បានដកខ្លួនចេញពីការសម្តែង ឌីជេ ការបង្ហាញទូរទស្សន៍ និងការចូលរួមផ្លូវការទាំងអស់ ដោយជ្រើសរើសសោកសៅក្នុងភាពឯកា។ Mirror Weekly បានរាយការណ៍ថា បច្ចុប្បន្ននេះគាត់មិនមានគម្រោងបន្តសកម្មភាពឡើងវិញទេ ដោយសារគាត់ហាក់ដូចជាត្រូវការពេលវេលាដើម្បីព្យាបាលអារម្មណ៍។

ប្អូនស្រីរបស់ Barbie Hsu ឈ្មោះ Dee Hsu ក៏ត្រូវបានគេនិយាយថា មានការតក់ស្លុតយ៉ាងខ្លាំងចំពោះការស្លាប់របស់បងស្រីនាង។ នាង​បាន​ស្នើ​សុំ​ការ​ឈប់​សម្រាក​រយៈពេល​ប្រាំមួយ​ខែ​ពី​កម្មវិធី​ដែល​កំពុង​បន្ត​មាន​ឈ្មោះ​ថា ‘The Girls Talk’។

ទន្ទឹមនឹងនេះដែរ Koo Jun Yup និងក្រុមគ្រួសារដែលបានស្លាប់ កំពុងពិភាក្សាអំពីការរៀបចំកន្លែងសម្រាកចុងក្រោយរបស់ Barbie Hsu និងកន្លែងរំលឹកវិញ្ញាណក្ខន្ធ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ក្រុមគ្រួសារកំពុងស្វែងរកទីតាំងមួយដែលពួកគេអាចគោរពដល់ការចងចាំរបស់នាង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​សេវា​បុណ្យសព​ដ៏​ល្បី​របស់​កោះ​តៃវ៉ាន់ Longyan បាន​ស្នើ​បង្កើត​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​ពិសេស​សម្រាប់ Barbie Hsu ដោយវិនិយោគប្រហែល ១០ លានដុល្លារតៃវ៉ាន់ថ្មី (ប្រហែល ៣០៣,៧៥៣ ដុល្លារ) ដើម្បីរចនាសួនអនុស្សាវរីយ៍តូចមួយ។ សួននេះទំនងជាត្រូវបានរចនាជុំវិញធម្មជាតិ និងផ្កាដែលនាងស្រលាញ់ ដើម្បីរំលឹកដល់ជីវិតរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាជីព Lee Min Ho ពិតជាបញ្ចប់ត្រឹមនេះឬយ៉ាងណា ខណៈភាពយន្តបរាជ័យងើបលែងរួច

The post ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក  ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន appeared first on Kampuchea Thmey Daily.

សាន់ឆាយ ទទួលមរណភាពយូរហើយ នៅតែមិនអាចទៅដោយស្ងប់ចិត្តបាន
Barbie Hsu ឬតួសាន់ឆាយ បានទទួលមរណភាពកាលពី ២៤ ថ្ងៃមុន ប៉ុន្តែការបញ្ចុះសពរបស់តារាស្រីមិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។ ជាពិសេស សូម្បី​តែ​វិធី​បញ្ចុះ​សព​ក៏​បង្ក​ភាព​ចម្រូងចម្រាស​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ហេតុការណ៍​នេះ​មាន​ការ​រំខាន​ដល់​សាធារណជន។ ក្រៅ​ពី​នោះ បញ្ហា​បែង​ចែក​ទ្រព្យ​សម្បត្តិ និង​ការ​មើល​ថែ​កូន​ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្នុង​កាសែតជាច្រើន។

យោងបណ្ដាញសារព័ត៌មាន QQ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានរាយការណ៍ថា Barbie បានស្លាប់ភ្លាមៗក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ យោងតាមបទប្បញ្ញត្តិបង្ការជំងឺរាតត្បាតនៅក្នុងប្រទេសម្ចាស់ផ្ទះ សាកសពរបស់ រូបនាងត្រូវបានបូជាជាមុនសិន ទើបអាចយកផេះត្រលប់មកស្រុកកំណើតវិញ។

ដំបូងឡើយ Dee Hsu ដែលជាប្អូនស្រីរបស់ Barbie ខូចចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៍ខុសចំពោះបងស្រីដែលខ្លួនចង់ទុកផេះក្នុងគ្រួសារ ដើម្បីអាចនិយាយជាមួយបងស្រីជាញឹកញាប់។ ក្រោយមក ទើបចាប់ផ្ដើមបញ្ចុះសពបងស្រីដោយដាក់ផេះនៅក្រោមដើមឈើក្នុងទីបញ្ចុះសព។ ក្រុម​គ្រួសារ​នឹង​មិន​សង់​ស្តូប​ដើម្បី​ចៀសវាង​ការ​រំខាន ហើយថា វិធីសាស្រ្តបញ្ចុះសពនេះ គឺជាបំណងប្រាថ្នារបស់សាន់ឆាយ នាងចង់ការពារបរិស្ថាន ហើយចាកចេញដោយស្ងប់ស្ងាត់ដោយមិនមានការរំខាន។

យ៉ាង​ណា​មិញ ស្វាមី​របស់ Barbie Hsu តារា​ចម្រៀង​កូរ៉េ DJ Koo មិន​យល់​ស្រប​នឹង​ការ​បញ្ចុះ​សព​បែប​នេះ​ទេ។ គាត់ជឿថាសាន់ឆាយ សមនឹងទទួលបានការចងចាំ ដូច្នេះគាត់ចង់បញ្ចុះនាង និងសាងអនុស្សាវរីយ៍សម្រាប់តារាស្រី ដើម្បីឲ្យកូនទាំងពីររបស់គាត់មានកន្លែងចងចាំម្តាយ។

DJ Koo បាននិយាយថាគាត់នឹងមិនឈប់ស្វែងរកកន្លែងសមរម្យសម្រាប់កប់ Barbie  នោះទេ។ DJ  បានប្រាប់ Next Apple ថា ខ្ញុំចង់កប់នាងនៅកន្លែងឯកជនមួយ ដែលគ្រួសារអាចទៅលេងបានគ្រប់ពេល។ ខ្ញុំបានសម្រេចចិត្តជ្រើសរើសកន្លែងបញ្ចុះសពឡើងវិញ បន្ទាប់ពីពិភាក្សាជាមួយក្រុមគ្រួសារ។ យ៉ាងណា ដោយ​សារ​ជម្លោះ​ក្នុង​គ្រួសារ ពិធី​បុណ្យ​សព​តារា​ស្រី​រូប​នេះ​ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។

ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះផលិតករ Wang Wei Zhong ដែលជាមិត្តជិតស្និទ្ធរបស់ Barbie បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីចែករំលែកគំនិតរបស់គាត់ក្នុងការបញ្ចុះសពតារាស្រី។ គាត់ជឿជាក់ថា គ្រួសារគួរតែបោះបង់ការគិតមមៃរបស់ពួកគេ គោរពបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងបើកចំហរ ហើយចៀសវាងការបង្វែរបុគ្គលដែលបានស្លាប់ទៅជាចំណាប់អារម្មណ៍សាធារណៈ។

លើសពីនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បន្ទាប់ពី Barbieបានទទួលមរណភាព កូនពីរនាក់របស់នាង បានទទួលរងផលប៉ះពាល់ផ្លូវចិត្ត។ នៅពេលដែល Wang Xiaofei មកយកកូនរបស់គាត់ គាត់ត្រូវនាំពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ការប្រយុទ្ធគ្នាលើកេរដំណែលរបស់ តារាស្រី ក៏ជាការចាប់អារម្មណ៍របស់សាធារណជននាពេលបច្ចុប្បន្នផងដែរ។

គយរបញ្ចាក់ដែរថា Barbie Hsu បានទទួលមរណៈភាពកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ក្នុងប្រទេសជប៉ុន បន្ទាប់មកត្រូវបានបូជា ហើយផេះរបស់នាងត្រូវបាននាំយកទៅតៃវ៉ាន វិញ។ ពិធីលាតារាស្រី ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ដោយមានតែសាច់ញាតិ និងសហការីជិត១០នាក់ប៉ុណ្ណោះដែលចូលរួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឌីជេ Koo ទាមទារបណុលរាប់លានដុល្លារដែលអតីតស្វាមីសាន់ឆាយធ្លាប់ជំពាក់

The post សាន់ឆាយ ទទួលមរណភាពយូរហើយ នៅតែមិនអាចទៅដោយស្ងប់ចិត្តបាន appeared first on Kampuchea Thmey Daily.

អតីតមិត្តប្រុស Barbie ទម្លាយអារម្មណ៍ដ៏ឈឺចាប់មួយ ក្រោយតួ សាន់ឆាយ ទទួលមរណភាព
កាលពីពេលថ្មីៗនេះ Vic Chou បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅតៃវ៉ាន់ នៅពេលដែលតារាសម្ដែងប្រុសបានបង្ហាញខ្លួនភ្លាម ស្រាប់តែក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងត្រូវគេសួរសំណួរជាបន្តបន្ទាប់អំពីការស្លាប់របស់អតីតមិត្តស្រីគឺ Barbie Hsu ភ្លាមៗ។

បន្ទាប់ពីក្រុមអ្នកកាសែតចោទសួរអំពីរការស្លាប់របស់តួសាន់ឆាយ តារាចម្រៀងនិងសម្ដែងវ័យ៤៣ឆ្នាំបាននិយាយទាំងទឹកមុខក្រៀមក្រំថា «ខ្ញុំ​ក៏​មាន​អារម្មណ៍​ចង់​រំលឹក​ដល់​នរណា​ម្នាក់​ដែរ។ ប៉ុន្តែប្រសិនបើខ្ញុំនិយាយអំពីរឿងនេះនៅមុខប្រព័ន្ធផ្សព្វផ្សាយឬនិយាយច្រើនពេក វាឈឺចាប់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ផ្តោត​លើ​អ្នក​ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ មិន​មែន​ខ្ញុំ​ទេ»។

តួតៃវ៉ាន់រូបនេះបាននិយាយបន្ថែមទៀតថា «មនុស្សគ្រប់រូបនឹងមានអារម្មណ៏ ប៉ុន្តែអារម្មណ៍របស់គ្រួសារគឺសំខាន់បំផុត។ គ្រាន់តែខ្វល់ពីពួកគេកាន់តែច្រើន ហើយ​យើង​ជា​អ្នក​នៅ​ខាង​ក្រៅ មិន​សម​នឹង​និយាយ​អ្វី​ឡើយ»។

Barbie Hsu និង Vic Chou បានសម្តែងរួមគ្នាក្នុងរឿង «Meteor Garden» ក្នុងឆ្នាំ ២០០២។ រហូតដល់ឆ្នាំ ២០០៤ នៅពេលដែលពួកគេបានសម្តែងរួមគ្នាក្នុងរឿង Mars ដែលស្នេហារបស់ពួកគេបានរីកដុះដាលឡើង។ ក្រោយមកនៅឆ្នាំ ២០០៦ ដែលបន្ទាប់ពីរយៈពេលនៃការណាត់ជួបដោយសម្ងាត់គូស្នេហ៍នេះបានប្រកាសជាសាធារណៈជាផ្លូវការតែម្ដង។

នៅពេលនោះ Barbie Hsu និង Vic Chou​ ក៏ត្រូវបានគេនិយាយថា កំពុងពិចារណារៀបការផងដែរ។ ស្នេហា​របស់​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​សាទរ​ពី​មហាជន។ ប៉ុន្តែ យ៉ាងណានៅពេលដែលតារាប្រុស ខូចចិត្តចំពោះការស្លាប់របស់អតីតមិត្តស្រី Beatrice Hsu នាង Barbie បានទុកការងាររបស់នាងមួយឡែក ដើម្បីមើលថែ និងលើកទឹកចិត្តមិត្តប្រុសរបស់នាង។​ គេ​គិត​ថា​ចំណង​ស្នេហ៍​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៨ តួសាន់ឆាយ និង Vic Chou បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ធ្វើ​ឲ្យមហាជន​សោកស្ដាយ។ នៅ​ពេល​នោះ សំណួរ​ជា​បន្តបន្ទាប់​អំពី​មូល​ហេតុ​នៃ​ការ​បែក​គ្នា​របស់​គូស្នេហ៍​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម។

មាន​ពាក្យ​ចចាមអារ៉ាម​ថា គ្រួសារ​របស់ Barbie Hsu មិន​គាំទ្រ​ស្នេហា​រវាង​កូនស្រី​របស់​ពួកគេ និង Vic Chou​ ទេ។ ប្រភព​មួយ​ទៀត​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​បែក​គ្នា​ដោយ​សារ​តែ​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​អាពាហ៍ពិពាហ៍។ បន្ទាប់ពីបែកគ្នាសាន់ឆាយបានរៀបការជាមួយអ្នកជំនួញ Wang Xiaofei ។ ចំណែក​លោក Vic Chou​  វិញ​ ក្រោយប៉ុន្មាន​ថ្ងៃ​មក តារា​សម្ដែងបានសម្រេចចិត្តរៀបការជាមួយតារាស្រី Reen Yu តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ

The post អតីតមិត្តប្រុស Barbie ទម្លាយអារម្មណ៍ដ៏ឈឺចាប់មួយ ក្រោយតួ សាន់ឆាយ ទទួលមរណភាព appeared first on Kampuchea Thmey Daily.