សារធាតុគីមី Archives - Kampuchea Thmey Daily

អាជ្ញាធរជាតិគីមី រកឃើញសារធាតុគីមីច្រើនប្រភេទបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម
នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានទម្លាយឱ្យដឹងថា អាជ្ញាធរជំនាញបានរកឃើញសារធាតុគីមីច្រើនប្រភេទនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម។ ការរកឃើញនេះ បន្ទាប់ពីយោធាថៃបានប្រើប្រាស់គ្រាប់បែកប្រភេទធុនធ្ងន់ គ្រាប់បែកចង្កោម និងផ្សែងពុល ដែលច្បាប់អន្តរជាតិបានហាមឃាត់។

លោកបានលើកឡើងបែបនេះ នៅចំពោះមុខតំណាងទូតបរទេសប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ស្តីពី“កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥។

នាឱកាសនោះ លោកបានលើកឡើងនូវបញ្ហាបច្ចុប្បន្នភាពក្រោយមានការប៉ះទង្គិចនៅតាមព្រំដែនកន្លងមកនេះ ដោយបានរកឃើញសារធាតុគីមីច្រើនប្រភេទដែលគួរឱ្យចាប់អារម្មណ៍ដែលប៉ះពាល់ដល់មនុស្ស សត្វ និងបរិស្ថាន ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តតាមដានយកចិត្តទុកដាក់ខ្ពស់។ លោកថ្លែងថា៖«យើងខ្ញុំបានរៀបចំក្រុមការងារជំនាញចុះទៅយកសំណាកតាមកន្លែងដែលយើងសង្ស័យ តាមកន្លែងដែលមានការរាយការណ៍កន្លងមកនេះ ​រកឃើញនូវសារធាតុជាច្រើនជាង ៧០ មុខដែលអាចប៉ះពាល់ដល់មនុស្សនិងសត្វ បរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង បញ្ហានេះជាចំណុច​
រសើប»។

នាយឧត្តមសេនីយ៍ ផន ណារ៉ា

ក្រោយរកឃើញនេះ មន្រ្តីជំនាញបានរក្សាទុកសំណាកសម្រាប់ធ្វើកោសលវិច័យបន្ថែមទៀត ដើម្បីបូកសរុបថា តើសារធាតុនេះជាសារធាតុប្រភេទណា ខណៈកម្ពុជាកំពុងទាក់ទង អង្គការ​ហាម​ឃាត់​អាវុធ​គីមី (OPCW) ដើម្បីរៀបចំត្រួតពិនិត្យនិងសហការគ្នាធ្វើការលើរឿងនេះ។ លោកសង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវនេះរកឃើញសារធាតុគីមីមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើផែនការរៀបចំដើម្បីបន្សាប ឬបំផ្លាញចោល ដែលទាមទារឱ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ។

ជាមួយគ្នានេះ លោកថ្លែងអំណរគុណចំពោះការររៀបចំវេទិកាខាងលើសម្រាប់ប្រមូលជំនួយដោះស្រាយបញ្ហានៅព្រំដែនលើវិស័យមីន ខណៈលោកស្នើដល់ម្ចាស់ជំនួយគិតគូរដោះស្រាយបញ្ហាសារធាតុគីមី ដែលកំពុងប៉ះពាល់ដីកសិកម្ម ជីវិតមនុស្ស សត្វ ទឹក និងបរិស្ថានជាដើម។

ទេសរដ្ឋមន្រ្តី លី ធុជ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ៖«ការប្រើប្រាស់ដោយភាគីថៃនូវអាវុធគីមី និងផ្សែងពុលនេះ ដែលបច្ចុប្បន្នប៉ះពាល់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ ទាហាន សត្វ ទឹក និងបរិស្ថាន។ កម្ពុជាយើងបាននិងកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកអាវុធគីមីដើម្បីសិក្សាស្រាវជ្រាវបន្ថែម»។

កន្លងមក ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) លោក ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា ក៏បានអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ណាមួយពី AAWC និងដៃគូអន្តរជាតិ ពិចារណាបង្កើតនូវក្រុមជំនាញការបរិស្ថាន ដើម្បីធ្វើការវាយតម្លៃ និងធ្វើតេស្តគុណភាពទឹក ដី និងបរិយាកាស នៅតំបន់ដែលរងគ្រោះ ដើម្បីពិនិត្យពីការបំពុល និងកំណត់នូវហានិភ័យចំពោះប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស ដែលបង្កឡើងដោយថៃនៅក្នុងជម្លោះព្រំដែន៕

The post អាជ្ញាធរជាតិគីមី រកឃើញសារធាតុគីមីច្រើនប្រភេទបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម appeared first on Kampuchea Thmey Daily.

វៀតណាម យកសាច់ក្របីបន្លំជាសាច់គោជប៉ុន Wagyu ដាក់លក់ក្នុងតំបន់ធំៗ
នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ចនៃ​ប៉ូលិស​ក្រុង​ហាណូយបាន​ប្រកាស​ថា ខ្លួន​បាន​កាត់ទោស និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់ក្នុងក្រុមហ៊ុន Hida ដែលចាក់សារធាតុគីមីចូលទៅក្នុងសាច់ក្របីក្លែងក្លាយចំនួន ១៤ តោន ដើម្បីបំលែងទៅជាសាច់គោ WAGYU របស់ជប៉ុន ហើយដាក់លក់វានៅលើទីផ្សារធំៗក្នុងតម្លៃលើស ៥ ដងឯណោះ។

សាច់ក្របីដែលមានគុណភាពអន់ ត្រូវបានបំប្លែងទៅជាសាច់គោដែលមានគុណភាពខ្ពស់។ រូបថត៖ DMS

តាមការចុះផ្សាយពី vnexpress ការផ្ទៀងផ្ទាត់បឋមបង្ហាញថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក រហូតដល់ពេលចាប់ខ្លួន មុខសញ្ញាបានឃុបឃិតគ្នាផលិត និងប្រើប្រាស់សាច់ក្របីប្រមាណ ១៤តោន ដែលក្លែងធ្វើជាសាច់គោដ៏ប្រណិតរបស់ជប៉ុន។ សាច់ក្លែងក្លាយដ៏ច្រើននេះ ត្រូវបានរត់ពន្ធទៅកាន់ទីក្រុង និងខេត្តធំៗជាច្រើននៅទូទាំងប្រទេស រួមមានទីក្រុងហាណូយ, ដាណាង, ញ៉ាត្រាង និងទីក្រុងហូជីមិញ។ ជាពិសេស វាក៏ត្រូវលក់ក្នុងទីផ្សារជាច្រើនកន្លែងដូចជា ភោជនីយដ្ឋាន BBQ / Hotpot និងហាងអហារប៊ូហ្វេធំៗ, ហាងលក់សាច់លំដាប់ខ្ពស់ ព្រមទាំងតាមផ្សារទំនើបខ្លះៗ។

ជាងនេះទៀតដែរ អាជ្ញាធរវៀតណាមបញ្ជាក់ថា មួយផ្នែកសាច់ក្លែងក្លាយ ត្រូវបានរៀបចំដើម្បីនាំចេញខុសច្បាប់ទៅកាន់ប្រទេសជិតខាងក្បែរៗនោះ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតពុំទាន់ដឹងច្បាស់នូវឡើយទេថា តើមុខសញ្ញាពិតជាបានចែកចាយមែនឬអត់នោះ។

ដោយឡែក តាមការសារភាពរបស់ម្ចាស់ក្រុមហ៊ុនបាននិយាយថា ខ្លួនទិញសាច់ក្របីគុណភាពទាបដែលនាំចូលពីប្រទេសឥណ្ឌា ក្នុងតម្លៃ ១២០,០០០ ដុង/គីឡូក្រាម (៤.៥៦ដុល្លារ)។ បន្ទាប់មក ក៏ចាក់បញ្ចូលវាដើម្បីបង្កើតជាសារធាតុរាវនិងខ្លាញ់ ដោយធ្វើការវេចខ្ចប់ផលិតផល ហើយដាក់ស្លាកថាជាសាច់គោ។ ចាប់​តាំង​ពី​ពេល​នោះ​មក សាច់គោ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ចាប់​ពី ៤០០.០០០ ដុង ដល់ ៦០០.០០០ ដុង/គីឡូក្រាម (១៦ទៅ ២៣ដុល្លារ)។

ក្នុង​ពេល​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​ឃ្លាំង អាជ្ញាធរ​បាន​រឹបអូស​សាច់​សរុប​ចំនួន ៦៥ តោនបន្ថែម (​រួមទាំង​សាច់ក្របី និង​សាច់គោ​ក្លែងក្លាយ​) និង​គ្រឿងចក្រ​ទាំងអស់​ដែល​ប្រើ​សម្រាប់​កែច្នៃ​។ លើសពីនេះ ភ្នាក់ងារស៊ើបអង្កេតក៏បានរឹបអូសបានម្សៅចម្រាញ់ចំនួន ១៧តោន ដែលប្រើសម្រាប់ចាក់ចូលទៅក្នុងសាច់ក្របី ដើម្បីបង្កើតជាខ្លាញ់ដូចសាច់គោ Wagyu បោកប្រាស់អតិថិជន។

យ៉ាងណាមិញ ចំពោះលទ្ធផល​នៃ​ការ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ធ្វើ​តេស្ត​បង្ហាញ​ថា សំណាក​សាច់​គោ ២៤/២៩ ដែល​រឹបអូស​បាន​នៅ​ក្រុមហ៊ុន Hida មានសារធាតុ DNA ក្របី។ ទីភ្នាក់ងារស៊ើបអង្កេតក៏កំពុងពិនិត្យមើលម្សៅចម្រាញ់ចំនួន ១៧ តោនផងដែរ ដើម្បីកំណត់ថា តើវាមានសារជាតិពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាពឬអត់?

កន្លែងកើតហេតុឧក្រិដ្ឋកម្ម។ (រូបថត៖ ប៉ូលិសហាណូយ)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មេប៉ូលិសជ្រើសដោយអតីតប្រធានាធិបតីកូរ៉េ  ជាប់ពាក់ព័ន្ធរឿងក្ដីគ្រឿងញៀន

The post វៀតណាម យកសាច់ក្របីបន្លំជាសាច់គោជប៉ុន Wagyu ដាក់លក់ក្នុងតំបន់ធំៗ appeared first on Kampuchea Thmey Daily.

ចំណីអាហារគ្មានប្រភព ពិតជាផ្ទុកគីមី នាំឲ្យកើតមហារីកទាំងវ័យក្មេង?
នៅក្នុងសម័យកាលកាន់តែជឿនលឿន អាហារទំនើបៗក៏កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ ដើម្បីបង្កើតល្បឿននៃការទទួលទានរបសមនុស្ស អ្នកលក់បានឆ្លៀតឪកាលបន្លឿនបន្លែ ឬផ្លែឈើឲ្យឆាប់បានផលតាមរយៈការដាក់សារធាតុហាមឃាត់ដែលក្រសួងសុខាភិបាលបានហាម។

ដូច្នេះហើយ ចំណីអាហារគ្មានប្រភព ពិតជាអាចផ្ទុកសារធាតុគីមី និងបង្កមហារីកទាំងវ័យក្មេងមែន ដែលទាំងនោះពិតមានមូលហេតុវិទ្យាសាស្រ្ត និងករណីជាក់ស្តែងជាច្រើន។

រូបភាព៖dreamstime

ហេតុអ្វីអាហារគ្មានប្រភពគ្រោះថ្នាក់ដលសុខភាព?

អាហារដែលមិនមានស្លាក ឬមិនបញ្ជាក់ឲ្យច្បាស់ពីកន្លែងផលិតច្បាស់លាស់ ជាពិសេសទាក់ទិននឹងថ្ងៃផលិតឬផុតកំណត់។ គ្មានឯកសារផ្ទៀងផ្ទាត់គុណភាព (Certificate) ថាមកពីប្រទេសមួយណាឲ្យពិតប្រាកដ។  ដូច្នេះ វាមានហានិភ័យខ្ពស់ជាងគេ ក្នុងការលាក់បាំងពោលគឺសារធាតុគីមីខុសច្បាប់។

ទន្ទឹមនោះ អ្នកទិញក៏គួរតែវ៉ៃឆ្លាតក្នុងការទិញបន្លែផ្លែឈើ ឬសាច់ ជាពិសេសត្រូវដឹងថាសារធាតុគីមីបែបណា ដែលអាចប៉ះពាល់

Borax (បូរ៉ាក) ឲ្យអាហាររឹង/យូរ (ខូចតម្រងនោម, មហារីក)។

Formalin រក្សាអាហារឲ្យនៅតែមានពណ៌ស្រស់ (ពុលថ្លើម, មហារីក)។

Rhodamine B រក្សាពណ៌ឲ្យនៅតែក្រហមឬ លឿងស្អាត (មហារីកក្រពះ/ថ្លើម)។

Sodium nitrite សាច់ក្រហមស្អាត (មហារីកក្រពះ)។

MSG/សារធាតុជំរុញរសជាតិលើសកម្រិត ឲ្យឆ្ងាញ់ពិសារ (បេះដូង, សំពាធឈាម)។

Pesticide residues សំណល់ថ្នាំសម្លាប់សត្វល្អិត (ខូចប្រព័ន្ធសរសៃប្រសាទ, មហារីក)។

ហេតុអ្វីកើតមហារីកវ័យក្មេង ?

ដោយសាតែសារធាតុគីមីខ្លះអាចបំផ្លាញ DNA ពេលទទួលទានរយៈពេលយូរ ជាពិសេសវាមានឥទ្ធពលលើកុមារ និងយុវជន ស្រូបឆាប់ជាងមនុស្សធំ។ ប្រសិនបើទទួលទានអាហារគ្មានប្រភពជារឿយៗ នោះវានឹងនាំឲ្យកោសិកាខូច ឬកើតជំងឺមហារីកលឿនជាងការរំពឹងទុក។

ជាកស្ដែង គេរកឃើញករណីមហារីកក្រពះ/ឈាម/ថ្លើម នៅវ័យក្រោម២៥ ឆ្នាំ កើនឡើង នៅអាស៊ីអាគ្នេយ៍
ហេតុផលបោះគឺទាក់ទិននឹងចំណីអាហារមិនមានប្រភព, ប្រេងឆាប្រើម្តងហើយម្តងទៀត, ម្សៅ ឬបន្លែមានជាតិពុល។

អ្វីដែលគួរធ្វើដើម្បីការពារ?

១ កុំទិញអាហារដែល គ្មានស្លាក ឬតម្លៃថោកខ្លាំង

២ ពិនិត្យលេខ នោងថ្ងៃផុតកំណត់

៣ ចៀសវាងអាហារកែច្នៃ (សាច់ក្រក, មាន់បំពង, មី ) ពីកន្លែងមិនទុកចិត្ត

៤ ទិញពីកន្លែងមានស្លាកដាក់ឬប្រភព GMP, HACCP, ISO ឲ្យបានត្រឹមត្រូវបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទំនិញហួសសុពលភាព ប៉ះពាល់ដល់សុខភាពយ៉ាងណាខ្លះ ក្រោយទទួលទានរួច

The post ចំណីអាហារគ្មានប្រភព ពិតជាផ្ទុកគីមី នាំឲ្យកើតមហារីកទាំងវ័យក្មេង? appeared first on Kampuchea Thmey Daily.

ធ្វើយ៉ាងណា ទើបអាចដឹងថា ចំណីអាហារដែលទទួលទាន មានសារធាតុបូរ៉ាក់
បូរ៉ាក់ (Borax ហៅម្យ៉ាងទៀតថាអាស៊ីត boric ឬ សូដ្យូមតេត្រាបូរ៉ាត) គឺជាសារធាតុរ៉ែធម្មជាតិដែលលេចចេញជាម្សៅគ្រីស្តាល់ពណ៌ស ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយជាសារធាតុជំរុញការលាងសម្អាតសម្រាប់បោកគក់ សមាសធាតុនៅក្នុងកញ្ចក់ និងគ្រឿងស្មូន សារធាតុសម្លាប់សត្វល្អិត និងថ្នាំសំលាប់មេរោគ។

ជាពិសេស បូរ៉ាក់មិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់របស់មនុស្សទេ ប៉ុន្តែជួនកាលវាត្រូវបានបន្ថែមដោយខុសច្បាប់ទៅក្នុងអាហារ គ្រឿងឧបភោគបរិភោគ និងទំនិញមួយចំនួនដែលហួសសុពលភាព (ជាពិសេសនៅតំបន់អាស៊ី) ដើម្បីធ្វើឲ្យបន្លែកាន់តែស្រស់ស្អាត មានពន្លកលឿន ឬប្រើប្រាស់បានយូរអង្វែង។

ដូច្នេះហើយ ចំណេះដឹងលើសារធាតុ បូរ៉ាក់ក្នុងចំណីអាហារមានសារៈសំខាន់ណាស់ ពីព្រោះវាជាសារធាតុគីមីដែលគេហាមប្រើក្នុងម្ហូបអាហារ ដោយអាចប៉ះពាល់ដល់ថ្លើម តម្រងនោម និងប្រព័ន្ធរំលាយអាហារ។ ទាំងនេះជារបៀបដែលអ្នកអាចស្វែងយល់ឬដឹងបានថា តើអាហារដែលយើងទិញឬទទួលទានផ្ទុកមានសារធាតុទាំងនោះដែរឬទេ?

សារធាតុបូរ៉ាក់

១. ប្រើឧបករណ៍ធ្វើតេស្តបូរ៉ាក់ ឬក្រដាសធ្វើតេស្ត

ឧបករណ៍ទាំងនោះ មានលក់តាមអ៊ីនធឺណិត ឬនៅហាងផ្គត់ផ្គង់មន្ទីរពិសោធន៍នានាដែលនៅជិតលោកអ្នកបំផុត។  នៅពេលអ្នកជូតក្រដាសនៅលើគំរូអាហារ ហើយវាប្រែទៅជាពណ៌ខៀវ ឬបៃតង វាបង្ហាញពីវត្តមានរបស់សារធាតុបូរ៉ាក។

២. ពិនិត្យមើលអាហារដែលគួរឲ្យសង្ស័យ និងអាយុកាលរបស់វា

បូរ៉ាក់ធ្វើឲ្យអាហារមានភាពយឺតឬ កម្រជូរផ្អូមទៅតាមអាយុកាល ព្រមទាំងរឹងមាំខុសពីធម្មជាតិ។ ជាឧទាហរណ៍៖ ប្រហិត​គុយទាវ ឬ​ប្រហិត​ត្រី​ដែលស្វិតពេក, តៅហ៊ូ ឬនំប៉ាវដែលមិនងាយខូច សូម្បីតែច្រើនថ្ងៃដោយគ្មានទូរទឹកកកក៏នៅតែមានសភាពដូចដើមដដែល។

៣. តម្រុយក្លិន និងរសជាតិ

អាហារដែលមានសារធាតុបូរ៉ាក់ ពេលខ្លះមានរសជាតិជូរបន្តិច ដោយសារតែវាផ្ទុកជាតិគីមី។ ពួកវាទាំងនោះ ក៏អាចនឹងធំក្លិននៅពេលចម្អិន ឬកំដៅម្តងទៀតដែរ។

៤. តេស្តតាមផ្ទះធម្មជាតិ (វិធីបុរាណ)

ចំណាំ៖ មិនមែនជាវិទ្យាសាស្ត្រ ១០០% ទេ ប៉ុន្តែអាចផ្តល់តម្រុយបាន។ លាយម្សៅរមៀត (ឬរមៀតបុក) ជាមួយទឹកពីរបីដំណក់ចូលទៅក្នុងម្សៅបិទភ្ជាប់។ ក្រោយមក លាបវាលើអាហារដែលលោកអ្នកសង្ស័យ។ ប្រសិនបើវាប្រែទៅជាពណ៌បៃតងខ្មៅឬខៀវ បន្ទាប់ពីពីរបីនាទី បូរ៉ាក់អាចមានវត្តមានឲ្យលោកអ្នកបានដឹងភ្លាមៗ។

៥. ទិញតែពីប្រភពដែលអាចទុកចិត្តបាន

ជាចុងក្រោយនេះ លោកអ្នកគួរតែជ្រើសរើសអាហារដែលមានស្លាកសញ្ញាត្រឹមត្រូវ និងវិញ្ញាបនបត្រសុវត្ថិភាព មុននឹងសម្រេចចិត្តថាទិញឬមិនទិញអាហារ និងបន្លែដែលគេដាក់លក់លើទីផ្សារ។ ចៀសវាងសាច់កែច្នៃ ឬគុយទាវដែលមិនមានស្លាកសញ្ញា ឬលក់តាមចិញ្ចើមផ្លូវដែលមើលទៅ ល្អឥតខ្ចោះពេក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖FDA ថៃ រកឃើញថ្នាំបំប៉នមួយប្រភេទ បង្កគ្រោះថ្នាក់ដល់ស្លាប់ភ្លាមៗ

The post ធ្វើយ៉ាងណា ទើបអាចដឹងថា ចំណីអាហារដែលទទួលទាន មានសារធាតុបូរ៉ាក់ appeared first on Kampuchea Thmey Daily.

តើជារឿងពិតទេ ដែលថាប្រជាជនថៃ មិនប្រើផលិតផលខ្លួនឯង?
ជារឿយៗមនុស្សមួយចំនួនតែងយល់ឃើញថា ប្រជាជនថៃតែងជាតិនិយមដោយប្រើប្រាស់តែផលិតផលរបស់ជាតិសាសន៍ខ្លួនឯងពេក ហើយក៏មិនទំនោរទៅប្រើរបស់ប្រទេសដទៃទៀតដែរ។ មែនទែនទៅ គឺមិនទាំងស្រុងនោះទេ ចំពោះជនជាតិថៃមានលុយច្រើនដូចជាសេដ្ធីគ្រាក់ៗឬអ្នកចាយលុយច្រើនៗ ប្រាកដជាងាកទៅរកយីហោលំដាប់ក្រៅប្រទេសជាក់ជាមិនខានឡើយ។

រូបតំណាង

ជាការពិតណាស់ ប្រជាជនថៃជាអ្នកមានទ្រព្យធន ឬពេញនិយមផលិតផលប្រណិតៗ តែងតែចូលចិត្តម៉ាកយីហោជាអន្តរជាតិ (ក្រៅស្រុកថៃ) ព្រោះពួកវាមាន កិត្យានុភាព, គុណភាពជឿទុកចិត្តបាន និងជារូបភាពមួយដែលបង្ហាញនូវភាពទាន់សម័យកាល។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រទេសថៃក៏មាន ផលិតផលក្នុងស្រុក ដែលពេញនិយមខ្លាំង ដោយប្រជាជននេះទម្លាប់ជាតិនិយមដែរ។

ជា ឧទាហរណ៍ផលិតផលក្នុងស្រុកថៃ ដែលប្រជាជនថៃប្រើច្រើនមានដូចជា គ្រឿងសំអាង និងផលិតផលថែរក្សាស្បែក, អាហារនិងភេសជ្ជៈ ព្រមទាំងជំរើសនៃការប្រើប្រាស់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាផ្សេងៗដែរ។

ទោះបីជាបែបនេះក៏ដោយ ដូចដែលលើកឡើងនៅករណីខាងលើនេះថា ក៏មានប្រជាជនថៃជាច្រើនងាកមកប្រើផលិតផល របសប្រទេសផ្សេងដែរ។

យោងតាមការស្ទង់មតិពីវេបសាយអន្តរជាតិជាច្រើនបានបង្ហាញឲ្យដឹងថា បច្ចុប្បន្ននេះប្រជាជនថៃមិនសូវជានិយមប្រើប្រាស់នូវផលិតផលរបស់ខ្លួនដូចមុនទេ។ ជាពិសេសទាក់ទិន​ នឹងផលិតផលលាបនៅលើផ្ទៃមុខនិងដងខ្លួន។

ចំពោះមូលហេតុពិតប្រាកដនោះគឺថា ភាគច្រើននៃផលិតផលថៃច្រើនតែផ្ទុកនូវសារធាតុគីមីលើសកម្រិត ឬលួចដាក់សារធាតុគីមីហាមឃាត់ ដែលជារឿយៗរដ្ឋបាលចំណីអាហារ និងឱសថ (FDA) តែងតែរកឃើញសារធាតុទាំងនោះនៅក្នុងឡេលាបស្បែករបសមនុស្សស្រី។ ជាពិសេស សារធាតុទាំងនោះនឹងជួយជំរុញឲ្យស្បែកឆាប់សលឿនរហ័សទាន់ចិត្ត ប៉ុន្តែបានបង្កគ្រោះថ្នាក់ជាសម្ងាត់ដល់សុខភាព។

ជាងនេះទៅទៀតដែរ ផ្អែក​លើ​ការ​ស៊ើបអង្កេតគួរ​ឲ្យ​​ទុក​ចិត្ត និង​របាយការណ៍​ព័ត៌មាន​ពី​ឆ្នាំ ២០២៤ ដល់ ២០២៥ បានរកឃើញនូវផលិតផលនៅក្នុងប្រទេសថៃជាច្រើន រាប់ទាំងគ្រឿងបរិភោគ អាហារ បន្លែនិងផ្លែឈើ ដែលផ្ទុក​ជាតិ​គីមី​ច្រើន​លើស​លប់ ឬប្រើគីមីដែលគេហាមប្រើ។

ជាក់ស្ដែង ប្រភេទផ្លែឈើនិងបន្លែ ដែលប្រទេសមួយនេះបម្រុងនាំចេញមួយចំនួន ត្រូវបានគេរកឃើញថាមានសំណល់គីមីលើសពីស្តង់ដារសុវត្ថិភាព។ ការព្រួយបារម្ភជាពិសេសគឺថ្នាំសម្លាប់សត្វល្អិតជាប្រព័ន្ធដែលត្រូវបានហាមឃាត់ ដែលនោះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ។

ដូច្នេះហើយ ការប៉ះពាល់នឹងសារធាតុគីមីទាំងនោះ អាចបណ្តាលឲ្យមានផលប៉ះពាល់ផ្សេងៗរួមមានការស្លាប់និងប្រព័ន្ធសរសៃប្រសាទកណ្តាលធ្ងន់ធ្ងរ (ខួរឆ្អឹងខ្នង) រងរបួស។ ការលេបបរិមាណដ៏ច្រើននៃសារធាតុគីមី (លើសពី ០.២ មីលីក្រាម / គីឡូក្រាមនៃទំងន់រាងកាយ) ក៏អាចបណ្តាលឲ្យស្លាប់ នៅក្នុងរយៈពេលពីរបីនាទីឬម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សារធាតុគីមីធ្វើឲ្យស្បែក ស ដែលថៃ និយមដាក់ក្នុងឡេលាបខ្លួន

The post តើជារឿងពិតទេ ដែលថាប្រជាជនថៃ មិនប្រើផលិតផលខ្លួនឯង? appeared first on Kampuchea Thmey Daily.

សារធាតុគីមីធ្វើឲ្យស្បែក ស ដែលថៃ និយមដាក់ក្នុងឡេលាបខ្លួន
សារធាតុគីមីហាមឃាត់ ប៉ុន្តែតែងតែប្រទះឃើញក្នុងឡេលាបស្បែករបស់ប្រទេសថៃ ដែលជារឿយៗរដ្ឋបាលចំណីអាហារ និងឱសថ (FDA) តែងតែរកឃើញសារធាតុទាំងនោះនៅក្នុងឡេលាបស្បែករបសមនុស្សស្រី។ ជាពិសេស សារធាតុទាំងនោះនឹងជួយជំរុញឲ្យស្បែកឆាប់សលឿនរហ័សទាន់ចិត្ត  ប៉ុន្តែបានបង្កគ្រោះថ្នាក់ជាសម្ងាត់ដល់សុខភាព។

ជាក់ស្ដែង សារធាតុគីមីហាមឃាត់ដែល FDA បានរកឃើញកន្លងមកមានដូចជា៖

-Mercury compounds ផ្តល់ស្បែកសភ្លឺឆាប់ៗ តែអាក្រក់បំផុតចំពោះ តម្រងនោម, ប្រព័ន្ធប្រសាទ និងស្បែក។

-Hydroquinone ជាសារធាតុបន្លិចស្បែកឲ្យសឆាប់ៗ ។ តែបើប្រើលើសកម្រិត អាចបណ្តាលឲ្យស្បែក ក្រហម, រលាក និង ស្បែកប្រែជាពណ៌ខ្មៅឬឡើងលឿង។

-Corticosteroids (ឧទាហរណ៍ Clobetasol, Betamethasone, Hydrocortisone) ត្រូវបានលាក់ដាក់ក្នុងឡេលាបស្បែកឲ្យឆាប់ៗស និងបន្ថយអារម្មណ៍រលាកនៅក្នុងខ្លួន។ បើប្រើយូរបណ្តាលឲ្យស្បែក ស្តើង, របក, សរសៃឈាមបែក និងរំខានប្រព័ន្ធអរម៉ូនជាដើម។

បើទោះបីជាមានការរិតបន្តឹងនាពេលកន្លងមកយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានអ្នកលួចលាក់ប្រើប្រាស់សារធាតុទាំងនោះដោយខុសច្បាប់។ ក្រសួងសុខាភិបាលថៃ និង  FDA ថៃ ជាញឹកញាប់ចាប់យកឡេលាបស្បែកខុសច្បាប់ ដែលមានយីហោដូចជា Mercury, Hydroquinone និង Steroids។ ផលិតផលទាំងនេះភាគច្រើនជាផលិតផល គ្មានចុះបញ្ជី ឬ ផលិតដោយរោងចក្រខុសច្បាប់នៅក្នុងប្រទេស។ ជួនជាពេលខ្លះក៏ត្រូវបាននាំចូល តាមបណ្ដាញសង្គម ឬទីផ្សារតាមអ៊ីនធឺណិត មិនមានស្លាកច្បាស់លាស់។

ដូច្នេះសរុបមក ឡេលាបស្បែកថៃដែលមានចុះបញ្ជីត្រឹមត្រូវ (FDA Thailand registration number) គឺ មានសុវត្ថិភាព។ តែបើជាផលិតផលគ្មានចុះបញ្ជី ឬគ្មានលេខអនុញ្ញាត FDA ធានា ពិតជាមានហានិភ័យនឹងមាន សារធាតុបោកបន្លំដូចខាងលើ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផលិតផលត្រួសៗរបសថៃ ធ្លាប់រកឃើញថា ផ្ទុកសារធាតុគីមីលើសកម្រិត

The post សារធាតុគីមីធ្វើឲ្យស្បែក ស ដែលថៃ និយមដាក់ក្នុងឡេលាបខ្លួន appeared first on Kampuchea Thmey Daily.

ផលិតផលត្រួសៗរបសថៃ ធ្លាប់រកឃើញថា ផ្ទុកសារធាតុគីមីលើសកម្រិត
ផ្អែក​លើ​ការ​ស៊ើបអង្កេតគួរ​ឲ្យ​​ទុក​ចិត្ត និង​របាយការណ៍​ព័ត៌មាន​ពី​ឆ្នាំ ២០២៤ ដល់ ២០២៥ បានរកឃើញនូវផលិតផលនៅក្នុងប្រទេសថៃជាច្រើន រាប់ទាំងគ្រឿងបរិភោគ អាហារ បន្លែនិងផ្លែឈើ ដែលផ្ទុក​ជាតិ​គីមី​ច្រើន​លើស​លប់ ឬប្រើគីមីដែលគេហាមប្រើ។

ជាក់ស្ដែង ប្រភេទផ្លែឈើនិងបន្លែ ដែលប្រទេសមួយនេះបម្រុងនាំចេញមួយចំនួន ត្រូវបានគេរកឃើញថាមានសំណល់គីមីលើសពីស្តង់ដារសុវត្ថិភាព។ ការព្រួយបារម្ភជាពិសេសគឺថ្នាំសម្លាប់សត្វល្អិតជាប្រព័ន្ធដែលត្រូវបានហាមឃាត់ ដែលនោះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ។

ការធ្វើតេស្តដោយ Thai PAN និង Thailand Consumers Council (TCC) ទៅលើផ្លែទំពាំងបាយជូរខៀវ បានបង្ហាញនូវសំណល់ជាតិពុលពី ៧ ទៅ១៨ ប្រភេទក្នុងមួយសំណាក ជាមួយនឹងសារធាតុ chlorpyrifos (ថ្នាំសម្លាប់សត្វល្អិតដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ) និង endrin aldehyde ក្នុងចំណោមសារធាតុកខ្វក់នានា។

រូបភាព៖ Nation

គួរកត់សម្គាល់ថា សារធាតុគីមីដែលបានរកឃើញជាច្រើនមានលក្ខណៈជាប្រព័ន្ធ មានន័យថា ពួកវាត្រូវបានស្រូបចូលទៅក្នុងជាលិកាទំពាំងបាយជូរ ហើយមិនអាចលាងសម្អាតចេញបានឡើយ។ ដែលទាំងនេះបានជំរុញឲ្យមានការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ និងអំពាវនាវឲ្យមានសកម្មភាពបទប្បញ្ញត្តិ រួមទាំងការប្រមូលមកវិញ និងការត្រួតពិនិត្យការនាំចូលឬចេញដ៏តឹងរ៉ឹងបំផុត។

ក្រៅពីទំពាំងបាយជូរ នៅក្នុងផ្លែឈើផ្សេងៗទៀតក៏ក្រុមអ្នកស៊ើបអង្កេតបានធ្វើតេស្តសំណាកលើផ្លែឈើចម្រុះមានដូចជា ផ្លែប៉ោម ផ្លែស្រកានាគ ត្របែក ផ្លែព្រូន និងក្រូច នៅទូទាំង ១២ខេត្តក្នុងប្រទេសថៃ ដោយបានរកឃើញការបំពុលថ្នាំសម្លាប់សត្វល្អិតយ៉ាងទូលំទូលាយ ដែលសុទ្ធសឹងតែដាក់នូវសារធាតុលើសកម្រិត។

ដោយឡែក ចំពោះបន្លែនៅលើទីផ្សារក៏មានផ្ទុកសារធាតុលើសកម្រិតគួរឲ្យភ្ញាក់ផ្អើលផងដែរ។ ការស្ទង់មតិឆ្នាំ ២០២៤ ដោយ Thai-PAN បានធ្វើតេស្តសំណាកលើបន្លែចំនួន២៨៦ នៅទូទាំងខេត្តធំៗ ហើយបានរកឃើញថា ៤១% លើសពីស្តង់ដារការចម្លងរោគ ដែលត្រូវបានទទួលយកជាអន្តរជាតិ។ បន្ថែមពីនេះ បានរកឃើញសារធាតុគីមីហាមឃាត់ចំនួន១២ប្រភេទក៏មាននៅក្នុងបន្លែដែលក្រុមកសិករបានដាំកន្លងមក។

មិនតែប៉ុណ្ណោះ ផលប៉ះពាល់ដល់សុខភាពវិញ ប្រសិនបើទទួលទានសារធាតុដែលផ្ទុកដោយគីមីនោះនឹងធ្វើឲ្យពួកគេជួបផលវិបាកធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។ ជាកស្ដែង ដូចជាសារធាតុ chlorpyrifos គឺជាថ្នាំសំលាប់សត្វល្អិតសរីរវិទ្យាដែលដើរតួជាភ្នាក់ងារសរសៃប្រសាទដែលធ្លាប់សំលាប់សត្វល្អិតជាច្រើន ប៉ុន្តែវាត្រូវបានគេដឹងថាមានគ្រោះថ្នាក់ដល់មនុស្សជាពិសេសកុមារនិងបរិស្ថាន។ វាមានមុខងារដោយការហាមឃាត់អង់ស៊ីមអេឡិចត្រូនិច AcitylCholineaSe (ឈឺ) ដែលនាំឲ្យមានការប្រមូលផ្តុំនៃប្រព័ន្ធសរសៃប្រសាទ Acetylcholine អាចបណ្តាលឱ្យមានរោគសញ្ញាចាប់ពីភាពទន់ខ្សោយសាច់ដុំនិងការប្រកាច់ ខ្វិននិងអាចឈានដល់ការស្លាប់។

ចំណែកឯ endrin aldehyde គឺជាសារធាតុដែលគេប្រើជាចម្បងជាថ្នាំសំលាប់សត្វល្អិត។ វាគឺជាអង្គធាតុរឹងដែលគ្មានពណ៌គ្មានក្លិន ទោះបីជាសំណាកពាណិជ្ជកម្មច្រើនតែមានពណ៌សក៏ដោយ។ វាច្រើនតែការបំពុលសរីរាង្គ ដែលមានជាប់លាប់ ហើយដោយហេតុផលនេះ វាក៏ត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើនដែរ។

ការប៉ះពាល់នឹងសារធាតុគីមីទាំងនោះ អាចបណ្តាលឲ្យមានផលប៉ះពាល់ផ្សេងៗរួមមានការស្លាប់និងប្រព័ន្ធសរសៃប្រសាទកណ្តាលធ្ងន់ធ្ងរ (ខួរឆ្អឹងខ្នង) រងរបួស។ ការលេបបរិមាណដ៏ច្រើននៃសារធាតុគីមី (លើសពី ០.២ មីលីក្រាម / គីឡូក្រាមនៃទំងន់រាងកាយ) ក៏អាចបណ្តាលឲ្យស្លាប់ នៅក្នុងរយៈពេលពីរបីនាទីឬម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេប៉ូលិស ថៃ ត្រៀមប្រមូលគ្រូទាយ គ្រោះរញ្ជួយដី ឬទឹកជំនន់ មកដេកក្នុងពន្ធនាគារ

The post ផលិតផលត្រួសៗរបសថៃ ធ្លាប់រកឃើញថា ផ្ទុកសារធាតុគីមីលើសកម្រិត appeared first on Kampuchea Thmey Daily.

ថៃ ទទួលស្គាល់ថា ខ្លួនពិតជាបាញ់សារធាតុគីមី «ផូស្វ័រពណ៌ស» ស្រោចលើកងទ័ពកម្ពុជា មែន
ទីបំផុត ប្រទេសថៃទទួលស្គាល់ហើយថា ខ្លួនពិតជាប្រើប្រាស់សារធាតុគីមី ផូស្វ័រពណ៌ស បាញ់ស្រោចលើកងទ័ពកម្ពុជាមែន។

ការទទួលស្គាល់នេះគឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក វិនថៃ ស៊ូវ៉ារី នៅថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Thai Enquirer។

លោកវិនថៃនិយាយថា កងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។ ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះនិយាយការពារខ្លួនទាំងមិនខ្មាសមាត់ថា ថៃកាន់កាប់និងប្រើប្រាស់ផូស្វ័រពណ៌ស ដោយគោរពតាមច្បាប់អន្តរជាតិ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអង្គការសុខភាពពិភពលោក ផូស្វ័រពណ៌ស មានគ្រោះថ្នាក់ដល់មនុស្សតាមរយៈការប៉ះពាល់ដល់ក្នុងរបៀបណាក៏ដោយ។

ផ្សែងដែលបានមកពីការដុតផូស្វ័រក៏មានគ្រោះថ្នាក់ដល់ភ្នែក និងផ្លូវដង្ហើមផងដែរ ដោយសារតែវត្តមានរបស់អាស៊ីដផូស្វរិចនិងផូស្វីន។

សូមជម្រាបថា ផូស្វ័រពណ៌ស គឺជាសារធាតុគីមីមួយប្រភេទដែលមានប្រតិកម្មខ្លាំង និងគ្រោះថ្នាក់បំផុត។ វាត្រូវបានប្រើនៅក្នុងគ្រាប់បែកឬគ្រាប់កាំភ្លើងធំ ដើម្បីដុតបំផ្លាញគោលដៅ។ ដោយសារតែវាឆេះខ្លាំងនិងពិបាកពន្លត់ សារធាតុនេះអាចបង្កជារបួសធ្ងន់ធ្ងរដល់មនុស្ស ព្រោះតែវាអាចជ្រាបចូលស្បែកនិងឆ្អឹង។

លើសពីនេះ វាបញ្ចេញផ្សែងពណ៌សក្រាស់ៗ ដើម្បីបាំងមិនឲ្យសត្រូវមើលឃើញស្រួល ម្យ៉ាងវិញទៀត គេក៏ប្រើ ផូស្វ័រពណ៌ស ដើម្បីបំភ្លឺទីលានប្រយុទ្ធនៅពេលយប់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃប្រកាស​ថា​នឹង​មិន​រុះរើ​របង​លួស​តាម​ព្រំដែនឡើយ ទុក​ការពារ​ប្រជាជនខ្លួន

The post ថៃ ទទួលស្គាល់ថា ខ្លួនពិតជាបាញ់សារធាតុគីមី «ផូស្វ័រពណ៌ស» ស្រោចលើកងទ័ពកម្ពុជា មែន appeared first on Kampuchea Thmey Daily.