សាលាក្តីខ្មែរក្រហម Archives - Kampuchea Thmey Daily

សម្តេចធិបតី ជំរុញឱ្យមានការអប់រំអំពីជោគជ័យនៃសាលាក្តីខ្មែរក្រហម ដើម្បីទប់ស្កាត់ការកើត​ឡើងវិញអតីតកាលខ្មៅងងឹត
ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយកាលពីឆ្នាំ ២០២២ក្តី, ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១។  កិច្ចការគតិយុត្តមួយចំនួនដែលត្រូវអនុវត្តបន្ត រួមទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដាអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន។

អញ្ជើញជាអធិបតី “បញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ”​ ​នៅថ្ងៃទី​១៦ ​ខែកក្កដា ឆ្នាំ ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញស្ថាប័នពាក់ព័ន្ធបន្តផ្សព្វផ្សាយអប់រំពីភាពជោគជ័យនៃការកាត់ក្តីរបស់តុលាការកូនកាត់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយ។
សម្តេចគូសបញ្ជាក់ថា៖«ជាពិសេស ស្ថាប័នអប់រំ វប្បធម៌ យុត្តិធម៌ និងទេសចរណ៍ ក្នុងការផ្ទេរទទួលចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ល្អៗ និងឯកសារនានាពី អ.វ.ត.ក នៅក្នុងស្មារតីបញ្ជ្រាបការយល់ដឹង និងការចូលរួមថែរក្សាសមិទ្ធផលទាំងនេះ​។ ព្រមទាំងបង្កាទប់ស្កាត់អំពើជ្រុលនិយម និងការកើតឡើងវិញនៃអតីតកាលដ៏ខ្មៅងងឹត និងជូរចត់របស់កម្ពុជានាពេលអនាគត»។

សម្តេចធិបតី បានគូសរំលេចថា សមិទ្ធផលជាតម្លៃប្រវត្តិសាស្រ្តរបស់ អ.វ.ត.ក បានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះ សម្តេចធិបតី បានកោតសរសើរចំពោះជនរងគ្រោះដែលតាំងជាដើមបណ្តឹងរដ្ឋប្បវេណី និងបានផ្តល់សក្ខីកម្មអំពីរឿងរ៉ាវផ្ទាល់ខ្លួនដ៏ជូរចត់នៅចំពោះមុខតុលាការ ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់នៅក្នុងរបបដ៏ឃោរឃៅខ្មែរក្រហម។
សម្តេចបន្តទៀតថា សមិទ្ធផលសម្រេចបានរបស់ អ.វ.ត.ក ទាំងនៅក្នុងដំណាក់ការជំនុំជម្រះក្តីអស់រយៈពេល ១៦ ឆ្នាំ គឺពិតជាមានសារៈសំខាន់ ក្នុងការបន្តអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបណ្ណសារនៃសំណុំរឿង ដើម្បីឱ្យសិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិ អាចមានលទ្ធភាពពង្រីកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធរបបខ្មែរក្រហម។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក បានថ្លែងថា ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសក្ខីភាពមួយនៃការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលលកម្ពុជាលើការលើកកម្ពស់កិច្ចសហការអន្តរជាតិ និងរក្សាទុកនូវមរតកប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានសម្រាប់បន្សល់ទុកដល់កូនខ្មែរគ្រប់ជំនាន់ឱ្យស្វែងយល់អំពីការពិតនៃភាពយង់ឃ្នង អមនុស្សធម៌ និងការបំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា។
លោកបន្តថា សកម្មភាពទាំងនេះក៏ជាការបណ្ដុះស្មារតីស្នេហាជាតិ ការស្រឡាញ់សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាបញ្ចៀសសង្គ្រាមក្នុងសង្គមកម្ពុជា ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

គួរជម្រាបថា កម្ពុជាគឺជាប្រទេសទីមួយមុនគេដែលបានទាមទារស្នើសុំបង្កើតតុលាការកូនកាត់ដំបូង«ម៉ូដែល អ.វ.ត.ក» នៅក្នុងប្រទេសរបស់ខ្លួនដែលមានឧក្រិដ្ឋកម្មកើតឡើង ហើយដំណើរការកាត់សេចក្តីទទួលបានជោគជ័យ និងមានការគាំទ្រ ព្រមទាំងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

បន្ថែមពីនេះ កម្ពុជាក៏បង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនសម្រាប់ឱ្យសាធារណជនអាចចូលមើលនិងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ចាប់ពីឆ្នាំ២០០៦ ដល់ ២០២៣ អ.វ.ត.ក. បានចំណាយថវិកាសរុបប្រមាណ ៤០៧លានដុល្លារអាម៉េរិក ក្នុងនោះថវិការួមចំណែកពីសហគមន៍អន្តរជាតិមានចំនួន ២៩៣ លានដុល្លារ (ស្មើនឹង៧២%), ថវិកាផ្ទាល់ពីអង្គការ​សហប្រជាជាតិ ចំនួន ៦៧លានដុល្លារ (ស្មើនឹង១៦%), និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមានចំនួន ៤៧លានដុល្លារ​(ស្មើនឹង១២%)៕

អត្ថបទ៖ ឡាយ សាមាន

The post សម្តេចធិបតី ជំរុញឱ្យមានការអប់រំអំពីជោគជ័យនៃសាលាក្តីខ្មែរក្រហម ដើម្បីទប់ស្កាត់ការកើត​ឡើងវិញអតីតកាលខ្មៅងងឹត appeared first on Kampuchea Thmey Daily.

អគ្គលេខាធិការរង UN ធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហមដើម្បីស្វែងយល់ពីសមិទ្ធផលនៃការជុំនុំជម្រះក្ដី
នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីសមិទ្ធផលនៃការជុំនុំជម្រះក្ដីរបស់សាលាក្ដីខ្មែរក្រហម ដែលជាផ្នែកចុងក្រោយនៃការស្វែងរកសន្ដិភាពនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) នៅថ្ងៃទី៥ ខែកក្កដា។

នៅក្នុងការបំពេញទស្សនកិច្ចនេះ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. បានប្រាប់លោក Jean Pierre Lacroix អំពីសមិទ្ធផលនៃការជំនុំជម្រះក្ដីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវលើឧក្រិដ្ខកម្មក្នុងរបបខ្មែរក្រហម ការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. ដែលរួមមាន ដំណើរការធ្វើចំណាត់ថ្នាក់ឯកសារឡើងវិញ ការរៀបចំគ្រប់គ្រងបណ្ណសារ ការបង្ហាញអំពីមជ្ឈមណ្ឌលធនធាន និងសកម្មភាពផ្សព្វផ្សាយយ៉ាងផុសផលរបស់ អ.វ.ត.ក. ដល់យុវជនជំនាន់ក្រោយ និងសាធារណជននៅក្នុងប្រទេសកម្ពុជា។

លោក Jean Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក៏បានស្ងើចសរសើរចំពោះសមិទ្ធផល និងការងាររបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបាន។ លោកបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លោកបន្តថា លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំរបស់រដ្ឋាភិបាល ក្នុងការរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិនៅតាមមូលដ្ឋាន ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិរូបនេះ បញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះនឹងដើរតួនាទីសំខាន់ក្នុងការបម្រើការងារផ្សព្វផ្សាយ និងស្រាវជ្រាវពីសមិទ្ធផល ​​អ.វ.ត.ក. ការចែករំលែកបទពិសោធន៍ផ្នែកតុលាការក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ការអប់រំ និងការចងចាំងអំពីការជំនុំជម្រះក្ដី ការផ្សះផ្សារជាតិ និងការកសាងសន្ដិភាពរបស់កម្ពុជាផងដែរ៕

The post អគ្គលេខាធិការរង UN ធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហមដើម្បីស្វែងយល់ពីសមិទ្ធផលនៃការជុំនុំជម្រះក្ដី appeared first on Kampuchea Thmey Daily.

ក្រោយកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម កម្ពុជាគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលសាលាក្តីខ្មែរក្រហមទុកឱ្យក្មេងជំនាន់ក្រោយ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា ដើម្បីរក្សាកេរដំណែលរបស់សាលាក្តីខ្មែរក្រហម បន្ទាប់ពីកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហមរួច គួររៀបចំបង្កើតវិទ្យាស្ថានកេរដំណែលរបស់សាលាក្តីខ្មែរក្រហម តាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទុកសម្រាប់កូនខ្មែរជំនាន់ក្រោយបានដឹង។

លោក វង្សី វិស្សុត

លោក វង្សី វិស្សុត លើកឡើងបែបនេះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលលោកជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីអនុវត្តការងារសេសសល់នៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងអង្គការសហប្រជាជាតិ ដែលជាសមាជិក-សមាជិកាជាច្រើនរូបទៀត ។

លោក វង្សី វិស្សុត បានលើកឡើងថា ដើម្បីថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. គឺរៀបចំបង្កើតវិទ្យាស្ថានកេរដំណែលរបស់ អ.វ.ត.ក. តាមការណែនាំរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅថែរក្សាសន្តិភាព, យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការពង្រឹងសន្តិភាពយូរអង្វែងនៅកម្ពុជា ព្រមទាំងការថែរក្សាទុកឱ្យបានត្រឹមត្រូវ និងស្តង់ដាខ្ពស់នៃបណ្ណសារ និងការប្រើប្រាស់សមិទ្ធផល បទពិសោធ និងកេរដំណែលដ៏មានតម្លៃរបស់ អ.វ.ត.ក. ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព សម្រាប់ជាអង្គចងចាំសំខាន់មួយជូនកូនខ្មែរជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. និងបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ ទាំងរូបី និង អរូបី និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវសមិទ្ធផលនៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិ និងការរកយុត្តិធម៌ឱ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ។

បន្ថែមពីនេះ លោកបន្តថា អ.វ.ត.ក. បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការ និងមន្រ្តីច្បាប់ ដូចជាការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ អ.វ.ត.ក. ក៏បានក្លាយជាតុលាការគំរូ និងពិសេសមួយសម្រាប់តំបន់ និងសកលលោក ដែលប្រើយុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាពនៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះផងដែរ៕

The post ក្រោយកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម កម្ពុជាគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលសាលាក្តីខ្មែរក្រហមទុកឱ្យក្មេងជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី៖ បើគ្មានគោលនយោបាយយោគ​យល់ក្នុងនាមជាខ្មែរ យើងមិនអាចបញ្ចប់សង្គ្រាម​នោះទេ
នាឱកាសអញ្ជើញជាធិបតី ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី​៣០ ខែឧសភានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលទាំងនេះកើតចេញដោយសារមានសន្តិភាព ជាពិសេសការអនុវត្តគោលនយោបាយយោគយល់រវាងខ្មែរនិងខ្មែរ។
សម្តេចលើកឡើងថា៖«បើគ្មានការធ្វើគោលនយោបាយយោគយល់គ្នាទេ យើងមិនចប់សង្គ្រាមនោះទេ ថ្ងៃមុនសម្តេចតេជោ​ថ្លែងនៅសាលាក្តីខ្មែរក្រហមថ្ងៃទី ២២ ឧសភា គឺបានបញ្ជាក់ ពេលដែលតតាំងមុនសាលាក្តីខ្មែរក្រហម និងទម្រាំតែចប់ គឺមានការចរចាគ្នាតឹង»។

សម្តេចបញ្ជាក់បន្ថែមថា៖«នៅអន្តរជាតិមួយចំនួនទាមទារឱ្យកម្ពុជាចាប់មេដឹកនាំខ្មែរក្រហមពាក់ព័ន្ធឱ្យមកកាត់ទោសទាំងអស់ដោយគ្មានលើកលែង សម្តេចតេជោ (ហ៊ុន សែន) ថា លោកមិនឱ្យប្រទេសក្លាយទៅជាសង្គ្រាមវិញទេ បើសិនជាតុលាការអន្តរជាតិមិនចូលរូមរឿងមួយ ប៉ុន្តែគាត់មិនឱ្យប្រទេសក្លាយទៅជាភ្លើងសង្គ្រាមវិញទេ»។
ក្នុងន័យនេះ សម្តេចធិបតីចង់សំដៅថា បើមានការចាប់មេដឹកនាំខ្មែរក្រហមទាំងអស់មកកាត់ទោសនោះ នឹងផ្ទុះអាវុធរវាងខ្មែរ និងខ្មែរគ្នាឯងឡើងវិញជាក់ជាមិនខាន ដូច្នេះមានតែការអនុវត្តគោលនយោបាយយោគយល់គ្នា​ទើបនាំឱ្យមានសន្តិភាព​និងប្រទេសជាតិមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។

សម្តេចធិបតីថ្លែងថា៖«បើយើងគ្មានការយោគយល់ ពិតណាស់មេដឹកនាំ(ខ្មែរក្រហម)ជាន់ខ្ពស់ត្រូវការកាត់ទោស ត្រូវទទួលខុសត្រូវ។ ប៉ុន្តែមេដឹកនាំថ្នាក់ក្រោម ដឹកនាំកងពល ដឹកនាំអនុវត្តបទបញ្ជារបស់ថ្នាក់លើ យើងត្រូវមានការយោគយល់ គោលនយោបាយបង្រួបបង្រួមជាតិ បើមិនអញ្ចឹងទេម៉ោងនេះនៅវៃគ្នានៅឡើយ។ ឧទាហរណ៍ ដាក់ផែនការចាប់មេកងពលនៅទីនេះ ចាំតែគាត់ទម្លាក់អាវុធតា កម្លាំងគាត់ក្តាប់»។
សម្តេចគូសរំលេចទៀតថា​ ដូច្នេះបើសិនជាយើងគ្មាននូវការសន្យា​ និងការអនុវត្តនូវគោលនយោបាយដែលផ្តល់ការលើកលែង ការយោគយល់គ្នាក្នុងនាមជាខ្មែរ នឹងអាចមានការផ្ទុះសង្គ្រាម។
សម្តេចបន្ថែមទៀត អ្វីដែលកើតមានអតីតកាលជូរចត់នៃភ្លើងសង្គ្រាមឱ្យវាចប់ទៅចុះ ប៉ុន្តែងាកមកបច្ចុប្បន្នកាលគឺត្រូវកសាងប្រទេសរួមគ្នា និងកសាងនូវសន្តិភាពឱ្យបាន។

សម្តេចតេជោ ថ្លែងនៅពិធីបិទសន្និសីទ«អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍»

ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» កាលពីថ្ងៃ២២ ឧសភា ឆ្នាំ ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានលើកថា ៖«ខ្ញុំសុខចិត្តឱ្យតុលាការ(ខ្មែរក្រហម) បរាជ័យ ប៉ុន្តែខ្ញុំមិនសុខចិត្តឱ្យប្រទេសខ្ញុំ មានសង្គ្រាមឡើងវិញនោះទេ»។ ការថ្លែងរបស់សម្តេចតេជោ ដោយសារតែអន្តរជាតិមួយចំនួនបានទាមទារឱ្យកម្ពុជាចាប់មេដឹកនាំខ្មែរក្រហមតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ប៉ុន្តែសម្តេចបានបដិសេដសំណើខ្លះ និងបានដាក់ជាសំនួរទៅកាន់អន្តរជាតិថា ៖«បើសិនមានកាត់ទោសមនុស្ស២០ ឬ៣០នាក់ រួចហើយមានសង្គ្រាមផ្ទុះឡើង ធ្វើឱ្យស្លាប់មនុស្សរាប់ម៉ឺននាក់ទៀត តើអ្នកណាទទួលខុសត្រូវ?៕

អត្ថបទ៖ ឡាយ សាមាន

The post សម្តេចធិបតី៖ បើគ្មានគោលនយោបាយយោគ​យល់ក្នុងនាមជាខ្មែរ យើងមិនអាចបញ្ចប់សង្គ្រាម​នោះទេ appeared first on Kampuchea Thmey Daily.