សាសនា Archives - Kampuchea Thmey Daily

អន្តរសាសនានៅកម្ពុជា ចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដោយនិយាយថា ‘ទេ’ ចំពោះផ្លាស្ទិក”
ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាជជែកពិភាក្សាស្តីពី«សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា ‘ទេ’ ចំពោះផ្លាស្ទិក”» នៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាជជែកពិភាក្សាពិសេសនេះ ត្រូវបានរៀបចំឡើងដោយមានតំណាងសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជាចូលរួមជជែកពិភាក្សា ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារបរិស្ថាន។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាពិសេស បញ្ហាកាកសំណល់ផ្លាស្ទិក ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ សុខភាពមនុស្ស និងជីវិតសត្វទាំងឡាយ។ អ្នកសម្របសម្រួលកម្មវិធីជជែកពិសេសនេះ គឺលោក កែវ ពិសិដ្ឋ បានអះអាងឱ្យដឹងថា ការជ្រើសរើសប្រធានបទ “អន្តរសាសនា”នេះ គឺបង្ហាញឲ្យឃើញថា សាសនាទាំងឡាយមានសំឡេងរួមគ្នា និងទំនួលខុសត្រូវរួម ក្នុងការថែរក្សាបរិស្ថាន ដែលជាមរតករួមរបស់មនុស្សជាតិ។

ព្រះសិរីកោសល សុំ សុខា ឧត្តម​ទីប្រឹក្សា​គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជា​ប្រធាន​ពុទ្ធិកសមាគមកម្ពុជរដ្ឋ​ បានមានសង្ឃដីកាថា ថ្ងៃនេះ គឺជាឱកាសដ៏មានអត្ថន័យ និងមានតម្លៃយ៉ាងខ្លាំង សម្រាប់ព្រះសង្ឃ និងសាធារណជនទាំងអស់ ដែលបានជួបជុំគ្នានៅក្នុងវេទិកាពិភាក្សា «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក» ដែលរៀបចំឡើងដោយ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់តាមបណ្តាញសង្គម។

ព្រះអង្គបានបន្ថែមថា បញ្ហាកាកសំណល់ផ្លាស្ទិក កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុតមួយនៅលើពិភពលោកសព្វថ្ងៃនេះ។ ផ្លាស្ទិកមិនត្រឹមតែបំពុលដី ទឹក និងខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រ សត្វទឹក និងចុងក្រោយបំផុត វាក៏ត្រឡប់មកប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។ តាមរបាយការណ៍អន្តរជាតិ មានប្រទេសចំនួន ១០ ដែលត្រូវបានគេរាយការណ៍ថា បញ្ចេញកាកសំណល់ផ្លាស្ទិកចូលទៅក្នុងសមុទ្រខ្លាំងបំផុត រួមមាន៖ ហ្វីលីពីន, ឥណ្ឌា, ម៉ាឡេស៊ី, ចិន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប្រេស៊ីល, វៀតណាម, បង់ក្លាដែស និងថៃ។ ប្រទេសទាំងនេះ មានការបញ្ចេញកាកសំណល់ផ្លាស្ទិករាប់ម៉ឺនទៅរាប់សែនមេទ្រីចតោនក្នុងមួយឆ្នាំ ដែលជាសញ្ញាព្រមានយ៉ាងច្បាស់ថា បញ្ហានេះមិនមែនជាបញ្ហារបស់ប្រទេសណាមួយទេ ប៉ុន្តែជាបញ្ហារួមរបស់ពិភពលោកទាំងមូល។

បើតាមព្រះសិរីកោសល សុំ សុខា ការព្យាករណ៍ក៏បានបង្ហាញថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នោះបរិមាណកាកសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រ អាចនឹងកើនឡើងលើសពីបច្ចុប្បន្នដល់៣ដង នៅក្នុងឆ្នាំខាងមុខៗ។ នេះ គឺជាការព្រមានដ៏គួរឱ្យបារម្ភសម្រាប់អនាគតមនុស្សជាតិ និងជីវិតសត្វទាំងឡាយ។ សម្រាប់កម្ពុជា បញ្ហានេះក៏កំពុងកើតមានយ៉ាងច្បាស់។ តាមការលើកឡើងរបស់ក្រសួងបរិស្ថាន នៅក្រុងភ្នំពេញតែមួយ បានប្រើប្រាស់ថង់ផ្លាស្ទិកជាង ១០ លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើង។

ព្រះសិរីកោសល សុំ សុខា បញ្ជាក់ថា៖ «ក្នុងទស្សនៈព្រះពុទ្ធសាសនា ការថែរក្សាបរិស្ថាន គឺជាការអនុវត្តធម៌ដ៏សំខាន់។ ការមិនបំពុលធម្មជាតិ គឺជាការមិនបង្កទុក្ខដល់សត្វទាំងឡាយ និងមនុស្សជាតិ។ សាសនាទាំងអស់ មិនថាព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឬអ៉ីស្លាមសាសនា សុទ្ធតែមានគោលការណ៍រួមគ្នា គឺការលើកកម្ពស់សីលធម៌ ទំនួលខុសត្រូវ និងការរស់នៅដោយចីរភាព»។

ចំណែក លោក អ៉ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធាន​ និងជាអគ្គលេខាធិការពុទ្ធិកសមាគមកម្ពុជរដ្ឋ​ បានអះអាងថា បញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក មិនមែនជាបញ្ហាបច្ចេកទេសតែប៉ុណ្ណោះទេ ប៉ុន្តែ ជាបញ្ហាសីលធម៌ បញ្ហាវប្បធម៌ និងបញ្ហាទំនួលខុសត្រូវរួមរបស់មនុស្សជាតិទាំងមូល។ សាសនាទាំងឡាយ បានបង្រៀនឲ្យមនុស្សមានការយកចិត្តទុកដាក់ចំពោះធម្មជាតិ មានការប្រើប្រាស់ធនធានដោយមធ្យមភាព និងមានការគិតគូរអំពីផលវិបាកចំពោះអ្នកដទៃ និងជំនាន់ក្រោយ។

សម្រាប់កម្ពុជា លោកសង្ឃឹមថា សារដែលបានលើកឡើងនៅក្នុងវេទិកានៅថ្ងៃនេះ នឹងមិនត្រឹមតែបញ្ចប់នៅក្នុងសាលប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែ អាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់វត្តអារាម សហគមន៍ សាលារៀន ស្ថាប័នសាសនា និងយុវជនទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ ការរើសយកជម្រើសដែលមិនបំផ្លាញបរិស្ថាន និងការចូលរួមថែរក្សាធម្មជាតិជាទៀងទាត់។

គួរបញ្ជាក់ថា រាល់ថ្ងៃនេះ ប្រជាជននៅទូទាំងពិភពលោកផលិតផ្លាស្ទិកច្រើនណាស់។ អង្គការសហប្រជាជាតិ បានព្រមានថា បញ្ហា​កាកសំណល់​ប្លាស្ទិក​នេះ​ កំពុង​ក្លាយ​ជា​ក្តី​កង្វល់​យ៉ាង​ខ្លាំង។ ក្នុង១ឆ្នាំៗ ពិភពលោកផលិតវាប្រមាណ៤៣០លានតោនឯណោះ។ ចំពោះនៅប្រទេសកម្ពុជាវិញ បើតាមក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញតែមួយ គឺបានប្រើប្រាស់ថង់ផ្លាស្ទិកប្រមាណ១០លានថង់ក្នុងមួយថ្ងៃ។ ចំនួននេះ បង្ហាញយ៉ាងច្បាស់ថា ប្រសិនបើពលរដ្ឋម្នាក់ៗមិនចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថពីថ្ងៃនេះទេ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរឡើងៗជាមិនខានឡើយ៕

The post អន្តរសាសនានៅកម្ពុជា ចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដោយនិយាយថា ‘ទេ’ ចំពោះផ្លាស្ទិក” appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី ថា គ្មានឡើយជម្លោះសាសនា ដោយកម្ពុជារក្សាបានសុខដុមនីយកម្មគ្រប់សាសនា
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាថ្មីពីសុខដុមនីយកម្មសាសនានៅកម្ពុជា ដោយសម្ដេច អះអាងថា នៅកម្ពុជាគឺគ្មានឡើយនូវជម្លោះក្នុងសាសនាដែលបង្កឡើងដោយនិន្នាការជ្រុលនិយម។ ការថ្លែងអះអាងរបស់សម្ដេចធិបតី គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីភាពរីកចម្រើនផ្នែកជំនឿសាសនា ក្រោមម្លប់សុខសន្តិភាព ហើយព្រះពុទ្ធសាសនាទៀតសោត ដែលរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា ជាសាសនារបស់រដ្ឋ បាននិងកំពុងក្លាយជាប្រភពបង្រៀនមនុស្សនូវសេចក្ដីស្រលាញ់ បញ្ញាញាណ សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី ផ្នត់គំនិត អារម្មណ៍ ឥរិយាបទ សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់តាមរយៈចរិតរួសរាយរាក់ទាក់ ស្មោះត្រង់ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់។

ក្នុងន័យនេះ សម្ដេចធិបតី បានគូសបញ្ជាក់ពីការបើកទូលាយពីរាជរដ្ឋាភិបាលកម្ពុជាទៅលើសិទ្ធិសេរីភាពជំនឿ និងការគោរពប្រតិបត្តិចំពោះសាសនាដទៃ ដោយគ្មានការរើសអើង បើទោះបីជាព្រះពុទ្ធសាសនា ត្រូវបានកំណត់ជាសាសនារបស់រដ្ឋក៏ដោយ។ សម្ដេចធិបតី បានថ្លែងក្នុងន័យដើមថា «នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសេរីភាពជំនឿ និងប្រតិបត្តិខាងសាសនាដទៃទៀត ក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ និងសាសនាដទៃទៀត។ ជាក់ស្ដែង កម្ពុជាមានសុខដុមរមនាសាសនា រក្សាបាននូវតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ»។

ពីវេទិកានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានណែនាំដល់ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា ហើយបន្ថែមពីនេះ សម្ដេច ក៏លើកទឹកចិត្តឱ្យក្រសួងធម្មការ បន្តសហការសាមគ្គី មានទំនាក់ទំនងល្អ ជួយសហគមន៍សាសនាដទៃទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយឈរលើគោលការណ៍​សុខដុមនីយកម្ម​ជាតិសាសន៍៕

ដោយ៖ ធឿន វ៉ាន់សុង

The post នាយករដ្ឋមន្ត្រី ថា គ្មានឡើយជម្លោះសាសនា ដោយកម្ពុជារក្សាបានសុខដុមនីយកម្មគ្រប់សាសនា appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត អះអាងពីការបន្តធានាសុខដុមនីយកម្មសាសនានៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងពីការបន្តធានារបស់រាជរដ្ឋាភិបាលចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា បើទោះបីជារដ្ឋបានកំណត់ពុទ្ធសាសនា ជាសាសនារបស់ជាតិក៏ដោយ តែកម្ពុជាបើកទូលាយគ្រប់ជំនឿសាសនាផ្សេងទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែកម្ពុជាពិតជាមានមោទនភាពក្រៃលែងដែលសម្ព័ន្ធអង្គការពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលឥស្លាម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី បានគូសរំលេចពីកិច្ចខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលសម្ដេចតេជោ បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។

ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់អាណត្តិរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហើយសម្ដេច បានប្រកាសបន្ថែមថា «ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្តគោលនយោបាយនេះ ព្រោះនេះជាការធានាភាពសុខសាន្ត និងសុខដុមរមនា របស់សង្គមជាតិយើងទាំងមូល»។

សម្រាប់ប្រធានបទក្នុងកិច្ចប្រជុំនៅកម្ពុជាពេលនេះ គឺ«ឥស្លាម និងពុទ្ធសាសនា» សម្ដេចធិបតី បានលើកឡើងថា ពិតជាជម្រើសដ៏សាកសមបំផុត ព្រោះកម្ពុជា ត្រូវបានបណ្ដារដ្ឋជាសមាជិកសម្ព័ន្ធអង្គការពិភពឥស្លាម ក៏ដូចជាប្រទេសជាច្រើននៅលើពិពភលោក បានទទួលស្គាល់កម្ពុជា ជាប្រទេសគំរូដែលបានបញ្ចប់សង្គ្រាមរៃរ៉ាំទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ ហើយពិសេសគឺកម្ពុជាបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទាំង បូករួមទាំងសាសនិកឥស្លាមផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post សម្ដេច ហ៊ុន ម៉ាណែត អះអាងពីការបន្តធានាសុខដុមនីយកម្មសាសនានៅកម្ពុជា appeared first on Kampuchea Thmey Daily.

អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនាដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ដែលជាខួប ៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នឹងមានការប្រារព្ធពិធីសាសនា នៅខាងមុខប្រាសាទបាយ័ន ដើម្បីជាការរម្លឹកដឹកគុណចំេពោះអ្នកសាងសង់ប្រាសាទ និងអ្នកថែទាំ ទាំងអ្នកថែទាំបរទេស និងជនជាតិខ្មែរ។

បណ្ឌិត ហង់ ពៅ

ក្នុងសន្និសីទសាព័ត៌មាន នៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហង់ ពៅ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ហើយក្នុងពិធីសាសនាដើម្បីរម្លឹកដឹងគុណនេះ នឹងមានការបង្ហាញពីរបាយការណ៍សង្ខេប ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈសកម្មភាព យុទ្ធសាស្ត្ររបស់អាជ្ញាធរជាតិអប្សរានាថ្ងៃអនាគត រួមទាំងសមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរាបានធ្វើកន្លង។ បន្ថែមពីនេះ ក៏មានពិធីរាប់បាត្រ ព្រះសង្ឃចំនួន ១៣០អង្គ តំណាងឱ្យខួប៣០ឆ្នាំ ជុំវិញប្រាសាទបាយ័នថែមទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត ហង់ ពៅ ក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមរាប់បាត្រឱ្យបានច្រើន ដើម្បីទទួលបានផលបុណ្យ និងចូលរួមអបអរខួប ៣០ឆ្នាំ និងចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរក្នុងតំបន់អង្គរឱ្យបានគង់វង្ស។

រូបតំណាង

លោកបណ្ឌិត ហង់ ពៅ ក៏បានលើកឡើងដែរថា កន្លងមក ប្រាសាទអង្គរវត្ត តែងតែទទួលបានការទស្សនាច្រើន ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហេតុនេះ អាជ្ញាធរជាតិអប្សរាបានខិតខំ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវដើរឱ្យបានរៀបរយល្អ។ ក្នុងឱកាសមានពិធីបុណ្យទានម្តងៗ ក៏មានការរំខានដល់រចនាសម្ព័ន្ធដែលបានរៀបនៅតំបន់អង្គរវត្តដែរ ក្នុងនោះ លោកបានលើកពីបញ្ហាសំរាមអំឡុងពេលមានពីធីបុណ្យ ភ្ញៀវទេសចរតែងបន្សល់ទុកសំរាមនៅទីនោះ។

បើនិយាយពីបច្ចុប្បន្ន ដែលជាសម័យទំនើប បណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា កំពុងនឹងរៀបចំការបណ្តុះបណ្តាលមន្ត្រីតាមបែប Technology ហើយគោលដៅនាពេលអនាគត នឹងបន្តរៀបចំរចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។ អាជ្ញាធរជាតិអប្បរា ចង់បានភ្ញៀវទេសចរគុណ ១០ បើធៀបនឹងឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យបានទូលំទូលាយ និងសាយភាយដល់ឆាកអន្តរជាតិកាន់តែច្រើនផងដែរ៕

អត្ថបទ៖ អុន ស្រីមាន

The post អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនាដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា appeared first on Kampuchea Thmey Daily.

មិនទាន់ចប់ទេ! ក្រសួងមហាផ្ទៃនឹងពិនិត្យពីភាពត្រឹមត្រូវនៃច្បាប់របស់សមាគមទេវ សក្ខី ភគវន្ត បន្ត
ក្រសួងធម្មការ​បាន​សម្រេចបញ្ជូនសំណុំរឿងសមាគមទេវ សក្ខី ភគវន្ត ទៅឱ្យក្រសួងមហាផ្ទៃពិនិត្យពីភាពត្រឹមត្រូវ​តាមផ្លូវច្បាប់​នៃសមាគមនេះ ដោយបញ្ជាក់ថាការប្រជុំដោះស្រាយ និងទទួលយកការសុំទោសពីប្រធានសមាគមនេះជាដំណាក់កាលបឋមប៉ុណ្ណោះ។

ក្រសួងធម្មការបានឱ្យដឹងថាក្នុងកិច្ចប្រជុំពេញមួយរសៀលថ្ងៃទី២៩ ខែមករា បុគ្គលឈ្មោះ ថង ប៊ុនថេង ដែលហៅខ្លួនឯងថា សក្ខី ភគវន្ត បាន​ទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រម​ពោលពាក្យសុំទោសនូវជាសាធារណៈ ចំពោះចំណុចដែលខ្លួនបានលើកឡើងដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា។

ក្នុងវីដេអូដែលបានបង្ហោះលើហ្វេសបុកផេកក្រសួងធម្មការលោក ថង ប៊ុនថេង បាន​ថ្លែងថា៖ «ខ្ញុំព្រះករុណាសូមតាំងចិត្ត នឹងមិនពោលឬធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនារបស់រដ្ឋ ច្បាប់រដ្ឋ និងសង្គមជាតិចាប់ពីពេលនេះតទៅ»។

ទោះជាយ៉ាងណាយោងតាមស្មារតីនៃអង្គប្រជុំក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគមរបស់លោក ថង ប៊ុនថេង នេះផងដែរ។

កម្ពុជាថ្មី​មិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ដើម្បីបញ្ជាក់បន្ថែមបាននៅឡើយទេមកដល់ថ្ងៃនេះ។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាពលោក យង់ គឹមអេង យល់ថាបើគ្រាន់តែ ប៊ុនថេង ធ្វើខ្លួនជាផ្សព្វផ្សាយសាសនាគឺមិនមែនជាកំហុសទេ តែភាពខុសឆ្គងនោះគឺការតាំងខ្លួនជាព្រះប្រៀនប្រដៅហើយវាយប្រហារលើសាសនាតែម្ដង។

លោកថា៖ «យើងដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ យើងត្រូវគោរពប្រតិបត្តិសាសនាឱ្យបានគង់វង្ស ត្រូវគោរពប្រតិបត្តិតាមរបៀបម្នាក់ៗទៅតែសូមកុំធ្វើឱ្យអាប់ឱនដល់សាសនា»។

រឿងរ៉ាវដែលនាំឱ្យមានការប្រជុំ និងសុំទោសពីលោក ថង ប៊ុនថេង នេះគឺបន្ទាប់ពីលោក​ ប៊ុនថេង បាន​ថ្លែងក្នុងវីដេអូមួយដែលបង្ហោះនៅថ្ងៃទី២៣ ខែមករា កន្លងទៅបានលើកឡើងថាព្រះសង្ឃបួសជាបន្ទុកដល់ពលរដ្ឋ និងការលើកឡើងពីកន្លងដែលថាព្រះត្រៃបិដកមិនគ្រប់ទឹក ដែលនាំឱ្យមានប្រតិកម្មពីមហាជន និងព្រះសង្ឃលើការលើកឡើងនេះ ដោយបានទាមទារឱ្យក្រសួងធម្មការកោះហៅបុគ្គលនេះឱ្យមកទទួលខុសត្រូវមុខច្បាប់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post មិនទាន់ចប់ទេ! ក្រសួងមហាផ្ទៃនឹងពិនិត្យពីភាពត្រឹមត្រូវនៃច្បាប់របស់សមាគមទេវ សក្ខី ភគវន្ត បន្ត appeared first on Kampuchea Thmey Daily.

សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃវិស័យសាសនា ជាពិសេសសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដែលជាមធ្យោបាយសំខាន់ក្នុងការថែរក្សាសុខដុមរមណីយសង្គម សន្តិភាព និងជួយអប់រំមនុស្សឱ្យមានក្រមសីលធម៌ សុជីវធម៌។

អញ្ជើញជាអធិបតីពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី​២៣ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្ស ដែលជាចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍជាតិ គុណធម៌សង្គមអស់រយៈពេល​ច្រើនទសវត្សមកនេះ។

សម្តេចបានបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានកន្លងមកនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៃភាពធន់ និងភាពរឹងមាំនៃវិស័យនយោបាយ សង្គម សាសនា សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះ​វិស័យធម្មការ និងសាសនា មានការវិវត្តន៍គួរឱ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព ។ សម្តេចធិបតី មានប្រសាសន៍ថា៖«ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយសាសនា  ព្រោះសាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយសង្គម សុខសន្តិភាព»។

សម្តេចធិបតី យល់ថា ដើម្បីឱ្យស័ក្តិសមនឹងខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ យើងគប្បីលើកទឹកចិត្ត លើកតម្កើងព្រះពុទ្ធសាសនាឱ្យបានខ្ពងខ្ពស់ឡើងថែមមួយកម្រិតទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា បានយល់កាន់តែស៊ីជម្រៅ និងមើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ប្រតិបត្តិព្រះពុទ្ធសាសនា និងផ្តោតលើការមិនធ្វើអំពើអាក្រក់។

សម្តេចបញ្ជាក់ថា៖« ការធ្វើអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធជាគុណតម្លៃសម្រាប់ជួយឱ្យសង្គមមានសមធ៌ សាមគ្គីធម៌។ រដ្ឋាភិបាល កំពុងពង្រឹងនិងបង្កើនកិច្ចសហការក្នុងការអប់រំ អំពីសីលធម៌ គុណធម៌ និងសុជីវធម៌ បញ្ចូលការអប់រំអំពីព្រះពុទ្ធសាសនា​និងផ្នែកសីល្បៈ វប្បធម៌ខ្មែរទាំងរូបិយ និងអរូបិយ»៕

The post សម្តេចធិបតី៖ សាសនាគឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមណីយកម្មសង្គម appeared first on Kampuchea Thmey Daily.

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជានិមិត្តរូបនៃសុខដុមរមនាខាងសាសនា
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជានិមិត្តរូបនៃសន្តិភាព ឯកភាព និងសុខដុមរមនាខាងសាសនានៅក្នុងពិភពលោក ខណៈដែលមជ្ឈមណ្ឌលវប្បធម៌នេះ ក៏មានតួនាទីក្នុងការលើកកម្ពស់ការយល់ដឹង និងការយោគយល់គ្នាទៅវិញទៅមកសម្រាប់គ្រប់ជំនឿសាសនា។ នេះជាការថ្លែងឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញជាធិបតី ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ ផ្ទាំង និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤។

នាឱកាសនេះ សម្តេចធិបតី បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសកម្ពុជារួចរាល់ជាស្ថាពរ នឹងក្លាយទៅជាភោជនីយដ្ឋានព្រះពុទ្ធសាសនាទេសចរណ៍ជាតិធម្មជាតិដែលគួរទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងបម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងរួមចំណែកដល់ចក្ខុវិស័យទេសចរណ៍កម្ពុជា។ ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទីនេះគឺមានរយៈសំខាន់នៅលើទឹកដីកម្ពុជាដែលកកើតនៅក្នុងប្រទេសរាប់ពាន់ឆ្នាំមកហើយ។

សម្តេចធិបតី ថ្លែងថា ដោយសារសន្តិភាពទើបអាចមានលទ្ធភាពធ្វើបុណ្យបាន បើគ្មានសន្តិភាព និងគ្មានការផ្តល់សិទ្ធិសេរីភាព នោះការប្រារព្វពិធីធ្វើបុណ្យ ក៏អាចមានការលំបាក ប៉ុន្តែដោយសារសន្តិភាពទើបសាសនារីកចម្រើន និងអាចមានសេរីភាពក្នុងការកសាងសមិទ្ធផលនានា។ សម្តេចធិបតី គូសរំលេចថា៖«ការធ្វើបុណ្យ ការប្រតិបត្តិសាសនានេះ មិនត្រឹមតែនាំមកនូវសន្តិភាពទេ ប៉ុន្តែក៏ជា​គោលដៅក្នុងការថែរក្សាសន្តិភាព។ សង្គមមួយគ្មានបុណ្យ គ្មានការយោគយល់គ្នាមិនថាសាសនាព្រះពុទ្ធ សាសនា​គ្រិស្ត សាសនាឥស្លាមទេ យើងនឹងគ្មានសន្តិភាព បើមនុស្សនៅតែរើសអើង»។

បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ៖«នៅប្រទេសខ្លះ មានសាសនាច្រើន ប៉ុន្តែអត់ត្រូវគ្នាទេ ឃើញតែប្រជាជន​សាសនានេះ​ទៅដាក់គ្រាប់បែកនៅសាសនានោះ។ តែនៅកម្ពុជា យើងមិនមានជម្លោះសាសនា នេះហើយគឺ​ការយោគយល់ ការធ្វើបុណ្យឆ្លងសាសនារបស់ប្រជាជនយើង ហើយមិនឱ្យមានជម្លោះសាសនា​ នេះគឺជាការ​សំខាន់ណាស់»។

សម្តេចធិបតី ធ្វើការកត់សម្គាល់ថា៖«គ្រប់សាសនាទាំងអស់ពិតណាស់មានព្រះរៀងៗខ្លួន មានគម្ពីរៀងៗខ្លួន ប៉ុន្តែខ្ញុំវិភាគមើលទៅ គ្មានអីក្រៅពីផ្តល់ដំបូលន្មានសម្រាប់ឱ្យរៀនរស់នៅជាមួយគ្នា រៀងកសាងជាមួយគ្នាឱ្យបានល្អ ចេះសាមគ្គីគ្នា​ និងចែករំលែកជាមួយគ្នា»៕

The post មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជានិមិត្តរូបនៃសុខដុមរមនាខាងសាសនា appeared first on Kampuchea Thmey Daily.

សម្តេច ស ខេង អំពាវនាវឱ្យគោរពពុទ្ធសាសនាបានត្រឹមត្រូវ និងមិនឱ្យមានការរើសអើងសាសនាដទៃឡើយ
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវឱ្យសាធារណជនគ្រប់រូបមានការគោរព និងចូលរួមលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវ និងគាំទ្រការគោរពសាសនាផ្សេងៗ ហើយមិនត្រូវមើលស្រាលសាសនាដដទៃឡើយ។

សម្តេច ស ខេង លើកឡើងបែបនេះនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្ស៊ីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ។ ត្រង់ចំណុចខាងលើ សម្តេចបានបញ្ជាក់ថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺគោរពលើសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿ ដូច្នេះ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយក៏ពលរដ្ឋក៏មានការគោរពពុទ្ធសាសនាច្រើនផងដែរ។ ទន្ទឹមនោះ ក៏មានពលរដ្ឋមួយចំនួនបានគោរពចំពោះសាសនាដទៃដូចគ្នា ត្រង់ចំណុចនេះ សម្តេចស្នើឱ្យមានការគោពគ្នាទៅវិញទៅមក នាំឱ្យសង្គមកម្ពុជាមានភាពសុខដុមរមនាជាមួយគ្នា។

ក្រៅពីការស្នើឱ្យពលរដ្ឋមិនមានការបែងចែក រើសអើង និងនិន្ទាគ្នាផ្នែកសាសនានេះ សម្តេច ស ខេង ក៏ស្នើឱ្យមានការចូលរួមប្រឆាំងលើការធ្វើអាជីវកម្មលើសាសនា។ បន្តពង្រឹង និងពង្រីកការអប់រំផ្នែកសាសនា ព្រមទាំងធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យពុទ្ធសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ វិន័យឱ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះ សម្តេច ក៏បានស្នើឱ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទដោយចេះស្រឡាញ់ គោរពរាប់អានគ្នាទៅវិញទៅមក ដោយប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ដើម្បីធ្វើជាគម្រូដល់មនុស្សជំនាន់ក្រោយគោរព និងរៀនសូត្រតាម៕

The post សម្តេច ស ខេង អំពាវនាវឱ្យគោរពពុទ្ធសាសនាបានត្រឹមត្រូវ និងមិនឱ្យមានការរើសអើងសាសនាដទៃឡើយ appeared first on Kampuchea Thmey Daily.