សាស្ត្រាចារ្យ យូ សុភា Archives - Kampuchea Thmey Daily

សាស្ត្រាចារ្យ យូ សុភា ផ្តាំសិស្សត្រៀមប្រឡង៖ ស្គាល់ប្រភេទប្រធានបទ និងចេះប្រើឃ្លោងឃ្លា ជាគន្លឹះសរសេរតែងសេចក្តីឱ្យបានល្អ
លោក យូ សុភា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាក្រុមកំណែមុខវិជ្ជាភាសាខ្មែរក្នុងការប្រឡងបាក់ឌុប បានណែនាំសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខ ថា ដើម្បីសរសេរតែងសេចក្តីឱ្យបានល្អ សិស្សត្រូវយកចិត្តទុកដាក់លើគន្លឹះសំខាន់ពីរ គឺ ទី១ ត្រូវស្គាល់ប្រភេទប្រធានបទឱ្យបានច្បាស់ ដើម្បីចៀសវាងសរសេរខុសលំនាំតែងសេចក្តី និងទី២ ត្រូវចេះប្រើពាក្យពេចន៍ និងឃ្លោងឃ្លាឱ្យបានសមរម្យ មិនសាមញ្ញពេក ហើយត្រឹមត្រូវតាមក្បួនវេយ្យាករណ៍។

សាស្ត្រាចារ្យ យូ សុភា បានប្រាប់ «កម្ពុជាថ្មី» ថា ចំណុចចាំបាច់បំផុតដែលត្រូវដឹងក្នុងតែងសេចក្តី គឺការកំណត់ប្រភេទប្រធានតែងសេចក្តីឱ្យបានច្បាស់ថា ជាប្រភេទអ្វី? ដើម្បីសរសេរតែងសេចក្តីនោះឱ្យត្រូវតាមលំនាំ និងឆ្លើយតបតាមគោលដៅរបស់ប្រធានបទ ព្រមទាំងចៀសវាងការសរសេរចាកប្រធាន។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ទោះបីជាការសរសេរតែងសេចក្តីនោះបានល្អកម្រិតណាក៏ដោយ ប៉ុន្តែ ប្រសិនបើសរសេរចាកប្រធាន នោះបេក្ខជននឹងមិនទទួលបានពិន្ទុល្អឡើយ។

សាស្ត្រាចារ្យ យូ សុភា បានបន្ថែមថា ចំណុចសំខាន់មួយទៀតដែលបេក្ខជនប្រឡងត្រូវយកចិត្តទុកដាក់ គឺការចេះប្រើពាក្យពេចន៍ និងឃ្លោងឃ្លាឱ្យបានសមរម្យក្នុងការសរសេរតែងសេចក្តី។ លោកពន្យល់ថា ប្រសិនបើប្រើពាក្យពេចន៍សាមញ្ញពេក នឹងធ្វើឱ្យសំណេរខ្វះទម្ងន់ មិនសូវទាក់ទាញ និងពិបាកទទួលបានពិន្ទុខ្ពស់ពីគណៈកម្មការកំណែ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍ថា៖ «ពាក្យពេចន៍ឃ្លោងឃ្លាពីល្បះមួយទៅល្បះមួយ ត្រូវមានភាពប្រទាក់ក្រឡាគ្នា រលូនល្អ ចៀសវាងការសរសេរជាប់គ្នារដឹកខ្លាំងពេក ដែលគ្មានសញ្ញាខន្ធនេះ គឺអត់មានឃ្លាល្បះ អត់មានអីទាំងអស់គឺសរសេរជាប់គ្នារដឹក អ៉ីចឹងក៏អត់ទទួលបានជោគជ័យដែរ។ យើងចាំបាច់ត្រូវប្រើ​ប្រាស់ពាក្យពេចន៍ឃ្លោងឃ្លា ប្រយោគឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ ជាពាក្យពេចន៍បង្កប់អត្ថន័យ បញ្ជាក់បានពីកម្រិតចំណេះដឹងថ្នាក់វិទ្យាល័យ»។

ក្នុងនាមជាក្រុមកំណែមុខវិជ្ជាភាសាខ្មែរក្នុងការប្រឡងបាក់ឌុប សាស្ត្រាចារ្យ យូ សុភា បានផ្តាំដល់បេក្ខជនប្រឡងពីគន្លឹះលើកឧទាហរណ៍ក្នុងរឿងអក្សរសិល្ប៍ថា ដើម្បីអាចទទួលបានពិន្ទុល្អក្នុងការសរសេរ សិស្សត្រូវលើកយកឧទាហរណ៍ក្នុងរឿងឱ្យបាន ៤រឿង ឬ ៥រឿងឡើងទៅ ទើបសំណេរមានទម្ងន់ និងអត្ថន័យទូលំទូលាយល្អ។ លោក បញ្ជាក់ថា ចំពោះការលើកឧទាហរណ៍ក្នុងរឿងអក្សរសីល្ប៍នេះ បេក្ខជនត្រូវលើកឱ្យចំចំណុចដែលពាក់ព័ន្ធត្រូវនឹងប្រធានបទ ពោល ចៀសវាងការសង្ខេបរឿងឡើងវិញ ឬសរសេរតែតាមអ្វីដែលខ្លួននឹងឃើញទាំងមិនចំគោលដៅ ព្រោះទោះបីសំណេរវែងយ៉ាងណាក៏ដោយ ប្រសិនបើមិនត្រូវតាមប្រធានបទ នឹងមិនអាចទទួលបានពិន្ទុល្អឡើយ។

លោកសង្កត់ធ្ងន់ថា៖ «ទោះបីលើករឿងច្រើនមែន ក៏ប៉ុន្តែអត់ចំគោលដៅ អត់ចំពាក់ព័ន្ធជាមួយប្រធាន ក៏អត់ទទួលបានពិន្ទុនោះទេ»។

ជាមួយគ្នានេះ សាស្ត្រាចារ្យ យូ សុភា ក៏បានណែនាំឱ្យសិស្សយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធ និងខិតខំអានរឿងអក្សរសិល្ប៍ឱ្យបានច្រើន ចងចាំសាច់រឿង និងតួអង្គក្នុងរឿងឱ្យបានច្បាស់ ចៀសវាងការច្រឡំសាច់រឿង និងដាក់ឈ្មោះតួអង្គខុស៕

The post សាស្ត្រាចារ្យ យូ សុភា ផ្តាំសិស្សត្រៀមប្រឡង៖ ស្គាល់ប្រភេទប្រធានបទ និងចេះប្រើឃ្លោងឃ្លា ជាគន្លឹះសរសេរតែងសេចក្តីឱ្យបានល្អ appeared first on Kampuchea Thmey Daily.

បទយកការណ៍៖ ចំណុចពិសេស ដែលភាពយន្តខ្មែរអាចប្រជែង ជាមួយភាពយន្តបរទេស
បណ្ដាផលិតកម្មផលិតភាពយន្តខ្នាតធំ ឬភាពយន្តបញ្ចាំងរោងកម្ពុជា កំពុងប្រឹងវារលូនតោងហែលដណ្ដើមទីផ្សារក្នុងស្រុកជាមួយភាពយន្តបរទេស ខណៈភាពយន្តបរទេសទាំងនោះត្រូវបានជ្រើសរើស ឬជាភាពយន្តល្បីពីបរទេសស្រាប់។

ទន្ទឹមពេលវិស័យភាពយន្តកម្ពុជាមិនទាន់រីកចម្រើន ឬមិនអាចចំណាយប្រហែលពាក់កណ្ដាលនៃភាពយន្តប្រទេសជិតខាង តើភាពយន្តខ្មែរគួរមានចំណុចទាក់ទាញអ្វីដើម្បីប្រជែងលើសមរភូមិផ្ទាំងសំពត់សនេះ?

ស្ថាបនិក គេហទំព័រ ឧស្សាហកម្មភាពយន្តខ្មែរ និងជាកវីនិពន្ធឆ្នើមដែលធ្លាប់មានស្នាដៃសរសេរប្រលោមលោក ភាពយន្តភាគ ភាពយន្តអប់រំខ្លី ទទួលជ័យលាភីជាច្រើននោះ លោក យូ សុភា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើម្បីប្រឡងប្រជែងជាមួយភាពយន្តបរទេស ជាពិសេសគឺប្រទេសថៃ ផលិតករខ្មែរយើងគួរតែផលិតរឿងមានលក្ខណៈបែបវប្បធម៌ ឆ្លុះបញ្ចាំងពីអ្វីដែលយើងមានប្រៀបលើជាតិគេ ហើយគេធ្វើមិនបាន ហើយពុំមានដូចជាយើង ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បឹងទន្លេសាប ជាពិសេសទឹកចិត្តដ៏ទូលាយរបស់ជនជាតិខ្មែរយើងដែលមិនរើសអើងចំពោះអ្នកជំងឺកូវីដ​ដែលធ្វើដំណើរតាមកប៉ាល់នោះជាដើម។

លោក យូ សុភា មានប្រសាសន៍ថា៖ “ភាពយន្តមួយល្អត្រូវពឹងផ្អែកលើ៖ អត្ថបទរឿង ការដឹកនាំរឿង តួអង្គ ការចាប់ប្លង់ថត ការតុបតែងមុខ សម្លៀកបំពាក់ ការប្រើប្រាស់សំឡេងរបស់តួអង្គទៅតាមសាច់រឿង ការកាត់ត ការបញ្ចូលភ្លេងប្រកប បទចម្រៀងស្របតាមដំណើររឿង។ល។ ចំណែកអត្ថបទរឿងដុំមួយដែលល្អត្រូវមានឈុត៖ កម្សត់ កំប្លែង រន្ធត់ញាប់ញ័រ ការអប់រំ។ ការចំណាយទុនក៏ជាកត្តាសំខាន់មួយដែលអាចញ៉ាំងឱ្យភាពយន្តមានគុណភាពកាន់តែល្អដែរ ជាពិសេសត្រូវតែមានធាតុថ្មី ប្លែកភ្នែកមិនធ្លាប់មាន បង្កប់ក្នុងរឿងដើម្បីទាក់ទាញទស្សនិកជន”។

សាស្តាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រូបនេះយល់ឃើញថា ភាពយន្តខ្នាតធំកម្ពុជាបច្ចុប្បន្ន ពុំសូវមានដំណើរការល្អទេ ព្រោះផលិតករពុំហ៊ានចំណាយទុនទៅលើវិស័យនេះ ដោយខ្លាចពុំទទួលបានផលចំណេញមកវិញសមតាមបំណង ជាពិសេសការមើលឃើញពីចំនួនអ្នកនិយមទស្សនាភាពយន្តតាមរោងមានចំនួនតិចតួច ក៏ជាឧបសគ្គដែលនាំឱ្យរាំងស្ទះដល់ឆន្ទៈរបស់ផលិតករ។ លើសពីនេះទៀត ការបែងចែកផលកម្រៃទៅឱ្យខាងរោងភាពយន្តក៏ជាបញ្ហាមួយដែលនាំឱ្យមានការកាន់តែថយចុះនៃផលចំណេញពីវិស័យនេះផងដែរ។

សព្វថ្ងៃយើងឃើញថា ទស្សនិកជន ជា​ពិសេស​យុវជន​ខ្មែរ កាន់​តែ​ចាប់​អារម្មណ៍​ទស្សនា​ភាពយន្តកម្ពុជា​ជា​បន្ត​បន្ទាប់ ទន្ទឹម​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ផលិតករ​ខ្មែរ​ បង្កើនគុណភាពភាពយន្តរបស់ខ្លួន។

ចំណែក CEO ផលិតកម្ម Sastra Film អ្នកស្រី ប៊ុន ចាន់និមល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ន លោកស្រីសង្កេតឃើញភាពយន្តភាគខ្មែរមានសំទុះគាំទ្រពីប្រជាជនច្រើន បើប្រៀបធៀបជាង ៥ ឆ្នាំមុន។ ប៉ុន្តែចំពោះភាពយន្តបញ្ចាំងរោង បរិមាណនៅមានចំនួនតិច ហើយគុណភាពមានការឡើងចុះ មិនទាន់ឋេរ ពោលមានរឿងខ្លះល្អ មានរឿងខ្លះគុណភាពនៅទាប។

លោកស្រី ប៊ុន ចាន់និមល មានប្រសាសន៍ថា៖ “ភាពយន្តល្អ អាស្រ័យលើគុណភាពផលិត។ គុណភាពនៃការផលិតនេះ យើងមិនអាស្រ័យថាទាល់តែរឿងនោះចំណាយលុយច្រើនទេ គុណភាពគឺសំដៅភាពសមរម្យដែលអាចទទួលយកបាន ដូចជាគុណភាពរូបភាពដែលមានកម្រិតត្រជាក់ភ្នែក ការថតត្រូវក្បួនខ្នាតកុន Script (អត្ថបទភាពយន្ត) ដំណើររបស់រឿងមានភាពទាក់ទាញ តួសម្ដែងលេងមិនឆ្គង ការផលិតយកចិត្តទុកដាក់ខ្ពស់។ ជារួម ខ្ញុំចង់និយាយថា ធ្វើការដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៃភាពយន្ត វាអត់ទាក់ទងនឹងលុយទេ គឺវាទាក់ទងនឹងការយកចិត្តទុកដាក់ខ្ពស់ពីមនុស្សគ្រប់ផ្នែក”។

អ្នក​និពន្ធ​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Sastra Film​ រូបនេះ លើកឡើងថា ភាពយន្តខ្មែរមិនចាំបាច់ប្រជែងជាមួយភាពយន្តគេទេ ព្រោះបើយើងប្រជែងជាមួយគេ គឺពិបាក ប៉ុន្តែយើងគួរបង្កើតអ្វីជារបស់ខ្លួនឯង ហើយមានលក្ខណៈពិសេស។

លោកស្រី ប៊ុន ចាន់និមល បញ្ជាក់បន្ថែមថា៖ “យើងគួរគិតថា តើយើងអាចធ្វើអ្វីបាន? យើងមើលលើសមត្ថភាពយើង ហើយខ្ញុំគិតថា រឿងរបស់យើងមានអ្វីច្រើនដែលយើងអាចបញ្ចេញបាន ហើយមែនទែន មិនបាច់ចាំទាល់តែដូចគេទេ។ ខ្ញុំឧទាហរណ៍អ៊ីចេះ បើធ្វើឱ្យដូចគេ ទស្សនិកជនខ្មែរទៅមើលរឿងថៃហើយ អ៊ីចឹងយើងត្រូវធ្វើអ្វីដែលជារបស់ខ្មែរ ហើយយើងធ្វើឱ្យមានគុណភាពចេញពីការយកចិត្តទុកដាក់”។

ថ្វីដ្បិត​ការ​ផលិត​ភាពយន្ត​កម្ពុជា​មាន​ការ​កើន​ឡើង ប៉ុន្តែគេ​សង្កេត​ឃើញ​ថា និន្នាការ​នៃ​ការ​ផលិត​កុន​របស់​ផលិតករ​ខ្មែរ ហាក់​ដូច​ជា​មិន​មាន​ភាព​សម្បូរ​បែប​នៅ​ឡើយ​។ ភាពយន្ត​ខ្មែរ​ដែល​ត្រូវ​បាន​ផលិត ​និង​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន ភាគ​ច្រើន​គឺ​ជា​រឿង​ខ្មោច និង​រឿង​កំប្លែង។

សមាគមផលិតករភាពយន្តខ្មែរ បង្កើតឡើងដោយមានគោលបំណង កែប្រែវិស័យភាពយន្ដកម្ពុជាឱ្យក្លាយទៅជាឧស្សាហកម្មភាពយន្ដ។ នៅក្នុងឱកាសប្រកាសបើកសមាគម លោក លៀក លីដា ប្រធានសមាគម បានថ្លែងថា ដើម្បីអាចកែប្រែវិស័យភាពយន្តកម្ពុជាបាន គឺត្រូវស្វែងរកទុនទៅដាក់ជាមួយផលិតករពិតប្រាកដ ឬអ្នកមានជំនាញផលិតភាពយន្ដច្បាស់លាស់។ លោកលើកឡើងថា ម្ចាស់ទុនដែលមានធនធានខ្លាំង គួរផ្ដល់ឱកាសសម្រាប់ផលិតករភាពយន្ដខ្មែរឱ្យបានច្រើន។

លោក លៀក លីដា មានប្រសាសន៍ថា៖ “ដូចជាផលិតកម្មខ្ញុំ ចេញក្នុង ១ ឆ្នាំ ៣ ទៅ ៤ រឿង ហើយផលិតកម្មផ្សេងគេប្រហែលជាគិតថា អូហ៍! ម្ចាស់ផលិតកម្មដឹកទាំងអស់ហើយ។ តែអត់ទេ ក្រោយពីយើងសន្សំបាន យើងមានធនធាន យើងជឿជាក់លើផលិតករដទៃទៀត ហើយផ្ដល់់ឱកាសឱ្យគាត់ដឹកបានច្រើន”។

ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture និងជាសមាគមផលិតករភាពយន្តខ្មែរ រូបនេះ លើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំដំបូង សមាគមផលិតករភាពយន្តខ្មែរ មិនត្រូវឱ្យសមាជិកបង់ប្រាក់វិភាគទាននោះទេ តែតម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីសមាជិកគ្រប់រូប ដើម្បីរកយុទ្ធសាស្ដ្រថ្មី រុញឱ្យវិស័យភាពយន្ដខ្មែរដើរលឿនទៅមុខ។

ពិតណាស់បច្ចុប្បន្ន វិស័យ​ភាពយន្ត​ខ្មែរមាន​សំទុះ​ឡើង​ជាង​មុន​ ​ទាំង​ចំនួន​អ្នក​ទស្សនា​ ព្រមទាំង​ចំនួន​ភាពយន្ត។ ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​វិញ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ភាពយន្ត​​ប្រទេស​ដទៃក្នុង​តំបន់ ដូច​ជា​ភាពយន្តចិន ​កូរ៉េ និង​ថៃ​ជា​ដើម។

ងាកមកជួប ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កត្តាចម្បងនៃគុណភាពភាពយន្តគឺ ការសរសេរ និពន្ធអត្ថបភាពយន្ត ឱ្យមានភាពទាក់ទាញ ធ្វើឱ្យទស្សនិកជនចង់មើល មានភាពចង់តាមដាន។ ដើម្បីសរសេរអត្ថបទភាពយន្តមួយល្អ មិនមែនសរសេរតែមួយខែ ឬពីរខែទេ គឺត្រូវការពេលច្រើនសរសេរ ត្រូវការកែសម្រួល ត្រូវការការប្រឹក្សាយោបល់ច្រើន រួមទាំងកត្តាដើមទុន។

លោក ប៉ុក បូរក្ស មានប្រសាសន៍ថា៖ “ការកសាងភាពយន្តមួយនៅក្នុងស្រុកបច្ចុប្បន្ននេះ [ទុន] មិនលើសទេពី ៦ ម៉ឺន ទៅ ៧ ម៉ឺន​ [ដុល្លារ] ឬអាចចន្លោះពី ៣ ម៉ឺន [ដុល្លារ] ទៅអីហ្នឹង។ អ៊ីចឹងយើងសួរទៅវិញថា រឿងគេចាយអស់ប៉ុន្មាន? រឿងខ្លះចាយអស់រាប់លានដុល្លារ សូម្បីតែប្រទេលជុំវិញយើងនៅក្នុងតំបន់ហ្នឹងគេចាយរាប់​លាន​ដុល្លារ។ តើកម្រិតគុណភាពនៃការផលិត ការផ្ចិតផ្ចង់គុណភាព គេប៉ុនណា? ទី២ តួអង្គក៏ដូចគ្នា គេចំណាយច្រើន គេខំជ្រើសរើសតួអង្គ សាកកាមេរ៉ា យកមកបណ្តុះបណ្តាលហាត់សមជាច្រើនដង។ តែខាងភាពយន្តកម្ពុជាយើងអត់ទេ ពេលខ្លះត្រូវការថត ជូនតែប៉ារ៉ូលទៅតួអង្គ ដល់ថ្ងែថត ក៏មកថតលេងតាមតែលទ្ធភាពទៅរួច”។

ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រូបនេះមើលឃើញថា បច្ចុប្បន្នផលិតករភាពយន្តខ្មែរបាន និងកំពុងខិតខំ ផលិតកសាងគុណភាពភាពយន្តរបស់ខ្លួន ដោយមានការហ៊ានបង្កើនទុនចំណាយលើសពី ២០-៣០ ម៉ឺនដុល្លារ ហើយទទួលបានកម្រិតបច្ចេកទេសល្អ រូបភាពល្អ ខ្លឹមសារក៏ធ្វើបានល្អច្រើន រហូតដល់ ប្រទេសជិតខាងទទួលយកទៅចាក់បញ្ចាំង។

លោក ប៉ុក បូរក្ស មានប្រសាសន៍បន្ត៖ “ឥឡូវយើងឧទាករណ៍ដូចជារឿង The Clock របស់ផលិតកម្ម LD ចុះ ដែលជារឿងទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តជាតិ របស់យើង។ យើងបានយកទៅចាក់ដោយស្មើមុខស្មើមាត់ជាលក្ខណៈ Commercial (ការធ្វើពាណិជ្ជកម្ម) នៅប្រទេស សិង្ហបុរី នៅឥណ្ឌូនេស៊ី នៅម៉ាឡេស៊ី ហើយឥឡូវនេះឥណ្ឌាកំពុងទាក់ទង ភូមាក៏កំពុងទាក់ទង។ អ៊ីចឹងមានន័យថា វាអាស្រ័យលើដើមទុនហ្នឹងឯង គួបផ្សំនឹងសមត្ថភាពអ្នកផលិត ធ្វើឱ្យរឿងនឹងកាន់តែល្អ ហើយអាចងាយស្រួលក្នុងការពង្រីកទីផ្សារទៅក្រៅប្រទេសបាន”។

លោក ប៉ុក បូរក្ស លើកឡើងថា ភាពយន្តទាំងអស់ដែលបញ្ចាំងនៅបរទេសក៏ដូចកម្ពុជា គឺមានមួយភាពយន្តចំនួនក៏អត់មានទទួលការគាំទ្រដែរ មិនមែនភាពយន្តគេទាំងអស់ទទួលបានការគាំទ្រទេ។ ពេលខ្លះ ដល់ថ្នាក់ផលិតករនៅក្នុងតំបន់ប្រើពាក្យមួយថា ជោគជ័យនៃភាពយន្ត ដូច Lucky draw (ការចាប់ឆ្នោតផ្សងសំណាង) បើសំណាងគឺធ្វើទៅបានជោគជ័យ ជួនកាលផលិតករខ្លះធ្វើរឿងមួយមានខ្លឹមសារល្អ ប៉ុន្តែទស្សនិកជនអត់ទទួលយក ក៏មិនជោគជ័យដែរ។

ពិតណាស់ ភាពយន្តកម្ពុជា​ត្រូវ​ការភាពរីក​ចម្រើន​ប្រកប​ដោយ​គុណភាព​ល្អ​បន្តទៀត ដើម្បី​រក្សាវត្តមានរបស់ខ្លួន ក៏ដូចជាដណ្ដើមទីផ្សារក្នុងស្រុកជាមួយបណ្ដាភាពយន្តបរទេសល្បី​។ ទស្សនិកជន គប្បីគាំទ្រ ជួយជាវសំបុត្រទស្សនា ដោយទុកឱកាស និងលទ្ធភាពដើម្បីភាពយន្តជាតិបានវិវឌ្ឍទៅមុខបន្ត គួរយោគយល់ពីភាពខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ផលិតករ កុំប្រៀបធៀបជាមួយភាពយន្តបរទេសដែលមានទីផ្សារធំ និងមានទុនផលិតលើសភាពយន្តខ្មែររាប់សិប ឬរយដង ឬត្រូវសួរថា តើបរទេសទាំងនោះអាចផលិតភាពយន្តបានពាក់កណ្ដាលខ្មែរទេ បើគេមានទុនផលិតដូចយើង? ត្រូវមោទភាពដែលខ្លួនជាខ្មែរ មានភាពយន្តខ្មែររសជាតិខ្មែរ ទស្សនា លើមាតុភូមិរបស់ខ្លួន។​ ជាមួយគ្នានេះ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវជួយសម្រួលនូវតម្រូវការ និងបញ្ហាប្រឈមនានា ឯផលិតករ​ភាពយន្ត​​ជំនាញត្រូវ​ចែករំលែក រួម​គ្នា​បង្កើន​ការ​បណ្ដុះ​បណ្ដាល​​វិស័យ​ភាពយន្ត​ ទៅ​​ផលិតករ​ភាពយន្ត​នានា​ដែល​នៅ​ខ្វះ​ខាត​។ ចំណែក​ផលិតករ​ភាពយន្ត​ខ្មែរ​ថ្មីៗក៏​ត្រូវ​​បើក​ចិត្ត ទទួល​យក​ការ​កែលម្អ ការបណ្ដុះ​បណ្ដាល​បន្ថែម ដើម្បី​បង្កើន​គុណភាព​ភាពយន្ត​របស់​ខ្លួន ​ក្នុងពិភពទីផ្សារសេរី​សាកលភាវូបនីយកម្ម៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post បទយកការណ៍៖ ចំណុចពិសេស ដែលភាពយន្តខ្មែរអាចប្រជែង ជាមួយភាពយន្តបរទេស appeared first on Kampuchea Thmey Daily.

មកស្គាល់ស្ថាបនិក គេហទំព័រ ឧស្សាហកម្មភាពយន្តខ្មែរ ដ៏មានស្នាដៃ
“ឧស្សាហកម្មភាពយន្តខ្មែរ គឺជាគេហទំព័រមួយបង្កើតឡើងមានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីភាពយន្តខ្មែរដែលជាស្នាដៃរបស់ខ្ញុំផ្ទាល់ មិនថារឿងភាគ ឬរឿងខ្លីៗបែបសង្គមគ្រួសារ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តខ្មែរឱ្យកាន់តែមានភាពសម្បូរបែប”។

នេះជាការលើកឡើងរបស់ ស្ថាបនិក គេហទំព័រ “ឧស្សាហកម្មភាពយន្តខ្មែរ” ដែលជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអ្នកកវី​និពន្ធប្រលោមលោក ដ៏មានកេរ្តិ៍ឈ្មោះ ដែលបច្ចុប្បន្នលោកថែមទាំងបាននិពន្ធភាពយន្តភាគចាក់ផ្សាយតាមទូរទស្សន៍ដែលត្រូវបានមហាជនគ្រប់លំដាប់ថ្នាក់ទទួលស្គាល់ស្នាដៃដ៏ប៉ិនប្រសប់របស់លោកអាចខាបអារម្មណ៍ទស្សនិកជនតាមដានទស្សនា ដ្បិតពិបាកទាយស្មានដំណើរសាច់រឿង និងសាច់រឿងមានបង្កប់ខ្លឹមសារ និងការអប់រំ។

ពីមុនភាពយន្តល្អ​ ទស្សនិកជនស្គាល់តែតួសម្ដែង ឥឡូវយើងអាចស្គាល់ដល់អ្នកនៅពីក្រោយភាពយន្តល្អនោះហើយ។ សម្ដីស្រទន់ ម៉ឺងម៉ាត់ ច្បាស់លាស់ លោក យូ សុភា មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” ថា ចំពោះភាពយន្តភាគ ១ ភាគ លោកត្រូវចំណាយពេល ២ ថ្ងៃ ឬ ១ ខែ លោកអាចសរសេរបាន ១៥ ភាគ ចំណែកការសរសេរភាពយន្តខ្លី បែបអប់រំសង្គមគ្រួសារ គឺ ២ ថ្ងៃ សរសេរបាន ១រឿង អាស្រ័យទៅលើពេលវេលា ដោយសារលោកជាប់រវល់បំពេញការងារផ្សេងទៀត ក្នុងនាមជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

សាស្ត្រាចារ្យ យូ សុភា មានប្រសាសន៍បញ្ជាក់ថា៖ “ការស្រាវជ្រាវនិពន្ធភាពយន្ត គឺអាស្រ័យលើខ្លឹមសាររឿង តើរឿងឆ្លុះបញ្ចាំងពីអ្វី យើងនឹងស្រាវជ្រាវឯកសារដែលពាក់ព័ន្ធនឹងសង្គមបរិយាកាស កាលអាកាសសម័យនៃរឿងនោះ។ បើសរសេររឿងសម័យ យើងពិនិត្យមើលទិដ្ឋភាពសង្គមបច្ចុប្បន្ន មានរឿងអ្វីដែលពេញនិយម ហើយកើតឡើងក្នុងសង្គមញឹកញាប់ ទាមទារឱ្យយើងចេះសង្កេត វិភាគ ហើយបង្កើតជាសាច់រឿង”។

កវី វ័យ ៤២ ឆ្នាំរូបនេះ បានឱ្យដឹងថា ឧស្សាហកម្មភាពភាពយន្តខ្មែរ បាននិពន្ធភាពយន្តដែលបាន និងកំពុងត្រៀមចាក់បញ្ចាំងតាមទូរទស្សន៍ ភាពយន្តភាគ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា រាជិនីសូត្រ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…។ ចំណែកភាពយន្តខ្លីអប់រំ មានដូចជារឿង ម៉ែ កែ ១០០ដុល្លារ មើលងាយ វង្វេង អ្នកជិតខាង លះបង់ បាក់ទឹកចិត្ត ពុកខ្ញុំរត់កង់បី ពេលម៉ែឈឺ លោកគ្រូខ្ញុំ ល្ខោន បងប្អូន សម្បកក្រៅ ជីវិតគូ មិត្តល្អ លុយកូន ប្រពន្ធក្មេង ប្រពន្ធចាស់ ធាតុពិត ភ្លើតភ្លើន កូនក្រៅបញ្ជី ព្រមទាំងរឿងមួយចំនួនទៀត​ កំពុងរៀបចំសរសេរដើម្បីចាក់ផ្សាយបន្ត។

សាស្ត្រាចារ្យវាចាស្រទន់រូបនេះ លើកឡើងថា៖ “មិនមានបញ្ហាច្រើនក្នុងការនិពន្ធទេ ដោយសារខ្ញុំមានទុនច្រើនក្នុងការសរសេរបង្កើតគំនិតទាក់ទងនឹងបញ្ហាសង្គម មានអំណោយផលដោយសារធ្លាប់សិក្សាឯកទេសអក្សរសាស្ត្រ ជាសាស្ត្រាចារ្យអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ បូករួមទាំងការស្រាវជ្រាវបន្ថែម”។

លោក យូ សុភា បានឱ្យដឹងថា លោកពុំអាចសរសេររឿងភាគចាក់បញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍ឡើយ ដោយសារលោកជាប់កុងត្រាជាមួយ ទូរទស្សន៍ ហង្សមាស ប៉ុន្តែ “ឧស្សាហកម្មភាពយន្តខ្មែរ” មានក្រុមការងារ ជំនាញអក្សរសាស្រ្ត មានបទពិសោធសរសេរសៀវភៅប្រលោមលោក ទទួលបានពានរង្វាន់នានា រង់ចាំទទួលសរសេរអត្ថបទភាពយន្តសម្រាប់បញ្ចាំងតាមរោងភាពយន្ត ទាំងរឿងបែប មនោសញ្ចេតនា, អភិនីហារ, បុរាណ, អក្សរសិល្ប៍ប្រជាប្រិយ, ផ្សងព្រេង, ស៊ើបអង្កេត, ប្រវត្តិសាស្រ្ត, ហាសរស (កំប្លែង), បែបចិត្ត-ទស្សនវិជ្ជា ។ល។ ផលិតករភាពយន្ត អាចទាក់ទងតាមឆាត ឬតេឡេក្រាម ០១១ ៧៦ ៥១ ៣៤។

លោក យូ សុភា មានប្រសាសន៍ថា៖ “ចំពោះតម្លៃនៃការនិពន្ធភាពយន្តបញ្ចាំងតាមរោងភាពយន្ត គឺអាស្រ័យលើសាច់រឿង បើរឿងធម្មតា មានតម្លៃចាប់ពី ២ ០០០ ដុល្លារ ឡើងទៅ បើភាពយន្តដែលត្រូវស្រាវជ្រាវបន្ថែម និងត្រូវសហការផលិតជាមួយបរទេស គឺមានតម្លៃបន្ថែមទៅតាមទំហំការលំបាកនៃការតែងនិពន្ធនោះ”។

កើតឆ្នាំ ១៩៨០ នៅរាជធានីភ្នំពេញ លោក យូ សុភា មានឪពុកឈ្មោះ យូ វណ្ណថៃ ​និងម្ដាយ ឈ្មោះ ជេត វណ្ណបូផា ជាកូនច្បងក្នុងចំណោមបងប្អូន ៨​នាក់ មាន ប្រុស ៧ នាក់​។ លោកបញ្ចប់ការសិក្សាពីវិទ្យាល័យទួលទំពូង និងចេញបង្រៀននៅឆ្នាំ ២០០៣ បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៧ និងមានកូនស្រីពីរនាក់។

លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ មានជាអាទិ៍ដូចជា៖

រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។

រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។

រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១) ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត។

ចំណែកប្រលោមលោកដែលបានបោះពុម្ព មានដូចជារឿង កញ្ញាម្ទេសខ្មាំង រាជកញ្ញា បើបេះដូងជាប់ឈាម បងជាស្វាមីក្រៅបេះដូង ជាកំណប់ស្នេហ៍អូនថែជូនបង សច្ចៈសីលគុណ កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង ទុកបរិញ្ញាប័ត្រឱ្យមេឃមើល ស្ពានកោះពេជ្រផ្តាច់ស្នេហ៍ ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម ស្អប់អូនចុះបើបងដឹង និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដី និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post មកស្គាល់ស្ថាបនិក គេហទំព័រ ឧស្សាហកម្មភាពយន្តខ្មែរ ដ៏មានស្នាដៃ appeared first on Kampuchea Thmey Daily.

ហេតុអ្វីយុវជនកម្ពុជាចូលចិត្តសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ លើបណ្តាញសង្គម?
បច្ចុបន្នយើងសង្កេតឃើញថា យុវជនកម្ពុជាចូលចិត្តសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនជាអក្សរឡាតាំងសំនៀងខ្មែរ ស្របពេលប្រជាជននៃប្រទេសជិតខាងដូចជា ជនជាតិថៃ ឬ វៀតណាម តែងតែសរសេរនូវអក្សរជាតិរបស់គេនៅក្នុងបណ្តាញសង្គម។ តើទង្វើនេះបណ្តាលមក​ពីមូលហេតុអ្វី?

លោក យូ សុភា ជាសាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់ អក្សរសាស្រ្តខ្មែរ នៃសាលកវិទ្យាល័យ​ភូមិន្ទភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា បើតាមការកត់សម្គាល់គឺមិនមែនយុវជនទាំងអស់នោះទេដែលសរសេរអក្សរឡាតាំងសំនៀងខ្មែរនេះ។ យុវជន យុវនារីមួយចំនួនសរសេរបែបនេះ ព្រោះមានហេតុផលពីរយ៉ាង។ ទី១ គឺវាជាទម្លាប់របស់ពួកគេ ព្រោះនៅពេលមានការប្រើប្រាស់ទូរសព្ទដៃទំនើបដំបូង គឺទូរសព្ទខ្លះមិនមានពុម្ពអក្សរខ្មែរឡើយ ដូច្នេះហើយជាហេតុធ្វើឱ្យ ពួកគេសរសេរអក្សរ​ឡាតាំងជាសំនៀងខ្មែរបែបនេះ។

សាស្ត្រាចារ្យ យូ សុភា មានប្រសាសន៍បន្តថា៖ “ចំពោះហេតុផលទីពីរនោះគឺ នៅពេលដែលមានពុម្ពអក្សរខ្មែរនៅក្នុងទូរសព្ទក៏ដោយ ប៉ុន្តែពួកគេនៅមិនទាន់ទម្លាប់បាន ព្រោះពិបាកក្នុងការរាវរក ស្រៈផ្សេងៗ នៅក្នុងពុម្ភទូរសព្ទ ម្យ៉ាងការប្រើប្រាស់អក្សរឡាតាំងគឺ មានភាពងាយស្រួល និងលឿនសម្រាប់ពួកគេ”។

លោកសាស្តា្រចារ្យយល់ឃើញថា ចំពោះផលប៉ះពាល់ជុំវិញបញ្ហានេះ មានពីរករណី។ ទី១ ប៉ះពាល់ផ្ទាល់ចំពោះយុវជន យុវនារីកម្ពុជា ព្រោះនៅពេលពួកគេសរសេរតែអក្សរបរទេសសំនៀងខ្មែរអាចឱ្យពួកគាត់ភ្លេចនូវការសរសេរអក្សរខ្មែររបស់ខ្លួន ជាពិសេសគឺ ការសរសេរតាមអាន និងបញ្ហាខុសអក្ខរាវិរុទ្ធខ្មែរ។

សាស្ត្រាចារ្យ យូ សុភា លើកឡើងថា៖ “ចំពោះបញ្ហាទីពីរនោះគឺ ប៉ះពាល់ទៅដល់សង្គមជាតិ ប៉ុន្តែនៅក្នុងរយៈពេលវែង គឺមានន័យថា វាមិនប៉ះពាល់ភ្លាមៗទេ​ ប៉ុន្តែយូរៗទៅប្រទេសជាតិនឹងឈានទៅរកការបាត់បង់នូវអក្សរជាតិរបស់យើងប្រសិនបើយុវជននៅតែបន្តធ្វើបែបនេះទៀត។ មួយវិញទៀតបរទេសអាចនឹងវាយតម្លៃយើង ព្រោះយើងមានវប្បធម៌ មានអក្សរត្រឹមត្រូវ ប៉ុន្តែបែរជាមិនចេះថែរក្សា​ វាជាបញ្ហាមួយ”។

យុវតី រីណា រស្មី វ័យ ២៥ ឆ្នាំ ជាអ្នកលក់ខោអាវអនឡាញបានប្រាប់ “កម្ពុជាថ្មី” ថា កាលពីមុនកញ្ញាតែងតែសរសេរអក្សរឡាតាំងសំនៀងខ្មែរនេះ ព្រោះវាមានភាពងាយស្រួល ឆាប់រហ័សក្នុងការតបសាររបស់ភ្ញៀវ និងមិត្តភក្តិ ម្យ៉ាងវិញទៀត នាងមិនទម្លាប់ក្នុងការសសេរអក្សរខ្មែរព្រោះមានស្រៈច្រើន ហើយពុម្ភអក្សរ (Fornt) តូចៗ ពិបាកក្នុងការសរសេ។ ឥឡូវនេះនាងមានការផ្លាស់ប្តូរហើយ គឺចាប់ផ្តើមសរសេរអក្សរខ្មែរមកវិញ ព្រោះខ្មាសប្រទេសជិតខាង។

កញ្ញា រីណា រស្មី បាននិយាយថា៖ “ខ្ញុំឃើញជនជាតិថៃគឺគេតែងតែសរសេរអក្សរជាតិរបស់គេនៅលើគណនីយហេ្វសបុករបស់គេ។ ពេលខ្លះក៏រៀងខ្មាសគេដែរ ព្រោះជាកូនខ្មែរមួយរូបដែរបែរជាមិនសរសេរអក្សរខ្មែរ ពេលខ្លះភ្លេចទៀត។ ដូច្នេះហើយខ្ញុំចាប់ផ្តើមកែប្រែវាហើយ”។

យុវជន សែម សុខា ជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសបុក បានប្រាប់ “កម្ពុជាថ្មី” ថា លោកប្រើប្រាស់អក្សរឡាតាំងនេះដែរ ប៉ុន្តែត្រឹមតែ ៤០% ប៉ុណ្ណោះ ដោយប្រើក្នុងការសរសេរសារលេងជាមួយមិត្តភក្តិ ព្រោះលោកទម្លាប់ក្នុងការសរសេរអក្សរឡាតាំងនេះតាំងពីមិនទាន់មានពុម្ពអក្សរខ្មែរនៅក្នុងទូរសព្ទមកម្ល៉េះ។

លោក សែម សុខា បានលើកឡើងថា៖ “ជាការអភិរក្សអក្សរជាតិឡើងវិញ យើងគួរព្យាយាមសរសរអក្សរខ្មែរឱ្យបានច្រើន នឹងជំរុញឱ្យមិត្តសរសរខ្មែរក្នុងការទាក់ទងគ្នា”។

ជុំវិញបញ្ហានេះ លោក សួន កុសល្យ ប្រធានសមាគមកំណាព្យកូនខ្មែរ អតីតនិស្សិតសិក្សាជំនាញអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានក្តីបារម្ភ និងបានអំពាវនាវឱ្យកូនខ្មែរគ្រប់រូបចូលរួមសរសេរអក្សរខ្មែរឱ្យបានច្រើន មិនថានៅតាមបណ្តាញសង្គម​ហ្វេសបុក តេឡេក្រាម តិកតុ ឬតាមប្រព័ន្ធណាមួយឡើយ គឺត្រូវខិតខំឱ្យបានខ្ជាប់ខ្ជួន បើសរសេរអក្សរបរទេសឱ្យចំជាបរទេស កុំយកអក្សរគេមកសរសេរជាសំណូររបស់ខ្មែរ មិនគប្បីឡើយ។

លោក សួន កុសល្យ មានប្រសាសន៍ថា៖ “ការសរសេរសំណេរជាភាសាជាតិនេះគឺពិតជាសំខាន់ណាស់ ព្រោះបើយើងជាម្ចាស់មិនខិតខំរក្សា តើឱ្យនរណាមករក្សាជំនួសយើង? បរទេសគេចាំតែសើចយើងនៅពេលដែលយើងមានទុក្ខប៉ុណ្ណោះ”។

ចំណែកសាស្ត្រចារ្យ យូ សុភា បានលើកឡើងថា ដើម្បីឱ្យយុវជន យុវនារីខ្មែរងាកមកមានទម្លាប់ ឬមានចំណូលចិត្តសរសេរនូវអក្សរខ្មែរឡើងវិញ នោះគឺជាតួនាទីរបស់យើងគ្រប់រូប មិនមែនតួនាទីរបស់បុគ្គលណាម្នាក់ឡើយ។

សាស្ត្រាចារ្យ យូ សុភា មានប្រសាសន៍ថា៖ “ទី១ គឺផ្តើមចេញពីការប្តេជ្ញារបស់ខ្លួនយើងជាមុនសិនថា យើងប្តេជ្ញាបានកម្រិតណាក្នុងការប្រើប្រាស់អក្សរខ្មែរនេះ។​ ទី២ គឺភាគីឪពុកម្តាយ នៅពេលឃើញកូនៗប្រើប្រាស់អក្សរឡាតាំងសំនៀងខ្មែរនេះ យើងត្រូវចេះអូសទាញពួកគាត់កុំឱ្យធ្វើបែបនេះ។ ទី៣ គឺជាតួនាទីរបស់លោកគ្រូអ្នកគ្រូទាំងឡាយណាដែលមានតួនាទីអប់រំយុវជន ឱ្យផ្លាស់ប្តូរនូវទម្លាប់បែបនេះចោល។ ទី៤ គឺតួនាទីរបស់ក្រសួងអប់រំ គួរតែបង្កើតនូវបញ្ញាត្តិ ឬក៏ច្បាប់ក្នុងការណែនាំ និងអប់រំការប្រើប្រាស់អក្សរជាតិឱ្យបានត្រឹមត្រូវ។”

គួរបញ្ជាក់ថា យើងមិនទាន់ដឹងពីប្រភព និងពេលវេលានៃលំហូរចូលណាមួយជាក់លាក់ឡើយពី ការសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ ហើយពាក្យទាំងនោះក៏មិនមាននៅក្នុងវចនានុក្រមរបស់ខ្មែរដែរ។ នេះគ្រាន់តែជាការសរសេរតៗគ្នាពីម្នាក់ទៅម្នាក់ ដែលអាចចាប់ផ្ដើមនៅពេលប្រជាពលរដ្ឋ ពិសេសយុវជនខ្មែរប្រើទូរសព្ទកាន់តែច្រើន ពិសេសក្នុងយុគសម័យបច្ចេកវិទ្យាបណ្ដាញសង្គម ស្របពេលពួកគេខ្លះមិនសូវចេះភាសាបរទេស ឬអង់គ្លេស និងចូលចិត្តសរសេរខ្លី កាត់ៗ ស្រួលៗ៕

អត្ថបទ៖ អុន ស្រីមាន

The post ហេតុអ្វីយុវជនកម្ពុជាចូលចិត្តសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ លើបណ្តាញសង្គម? appeared first on Kampuchea Thmey Daily.