សិទ្ធិមនុស្ស Archives - Kampuchea Thmey Daily

Oxfam៖ ចំនួន​មហាសេដ្ឋី​កើន​ឡើង ​ជាឱនភាព​នយោបាយ និងបំផ្លាញ​​​សិទ្ធិ​​មនុស្សធ្ងន់ធ្ងរ
ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​នៅ​សកល​លោក​​បាន​កើន​ឡើង​ដល់​កំណត់​ត្រា​មួយ​នៅឆ្នាំ២០២៥​។ នេះ​បើ​តាម​អង្គ​ការ​សប្បុ​រស​ធម៌ Oxfam រាយ​ការណ៍​នៅ​ថ្ងៃ​ទី១៩​ខែមករា ដោយ​ព្រមាន​អំពី​ផល​វិបាក​នៃ​នយោ​បាយ​ ជាពិសេស​គ្រោះ​ថ្នាក់​ខ្ពស់​ នៅ​ពេល​ដែល​ឥស្ស​រ​ជន​សកល​ប្រមូល​ផ្តុំ​នៅ​លើ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)។

ការជួបជុំរបស់មហាសេដ្ឋីអាមេរិក។ Jacaranda FM

គោល​នយោបាយ​របស់​ប្រធានា​ធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ​ បាន​ជំរុញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ខ្លាំង​ កើន​ឡើង​​ ១៦.២ភាគរយ​​ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ទី​ពីរ​របស់​លោក រហូត​ដល់ ១៨.៣ទ្រីលាន​ដុល្លារ​។ នេះ​បើ​តាម​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​បាន​​លើកឡើង​ ​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ឆ្នាំ​មុន​វេទិកា​សេដ្ឋកិច្ចសកលនៅទីក្រុង ​Davos ។

អង្គ​ការ Oxfam បានលើក​ឡើង​ថា៖«សកម្ម​ភាព​របស់​ប្រធានា​ធិបតី​ លោក ដូណាល់ ត្រាំ​  រួម​ទាំង​ការ​រារាំង​​នឹង​បទ​ប្បញ្ញត្តិ និងការ​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ព្រម​ព្រៀង​ ក្នុង​ការ​បង្កើន​ការ​យក​ពន្ធ​សាជីវកម្ម​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​មាន​បំផុត​នៅ​ជុំវិញ​ពិភព​លោក»។

តាមភ្នាក់ងារ AFP, ពិភពលោកនា​ពេល​បច្ចុប្បន្ន​មាន​មហា​សេដ្ឋី​ច្រើន​ជាង ៣ ០០០នាក់​ជា​លើក​ដំបូង មាន​អ្នក​មាន​កំពូល​ទាំង​១២​ ដែល​ដឹក​នាំ​ដោយ​ប្រធាន ​ក្រុម​ហ៊ុន Tesla និង SpaceX របស់​លោក Elon Musk ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​មនុស្ស​ជាតិ​ក្រី​ក្រ​បំផុត ឬ​ច្រើន​ជាង​បួន​ប៊ី​លាន​នាក់​។

មិន​តែ​ប៉ុណ្ណោះ Oxfam បាន​លើក​ឡើង​ទៀត​ថា ការ​កើន​ឡើង​នៃ​ប្រាក់​ទាំង​នេះកំពុង​ទិញ​អំណាច​នយោបាយ ដែល​មាន​សិទ្ធ​លើ​ការ​ទិញស្ថាប័ន​​កាសែត​ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ ដូច​ជា​ការ​កាន់​កាប់​កម្មវិធី​ X របស់​លោក Musk ឬ​ការ​ទិញ​ស្ថាប័ន​ The Washington Post ដោយ Jeff Bezos របស់ Amazon ។

នាយក​ប្រតិបត្តិ​របស់ Oxfam លោក Amitabh Behar បានសម្តែង​ក្តី​បារម្ភ​ថា៖«គម្លាត​កាន់​តែ​ឆ្ងាយ​ទៅៗ រវាង​អ្នក​មាន​និង​អ្នកក្រ ជាពិសេស​អ្នក​ផ្សេង​ទៀត​ បង្កើត​ឱ្យ​មាន​ឱនភាព​នយោបាយ​ដែល​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ និង​មិន​មាន​និរន្តរ​ភាព​»។

តែ​យ៉ាង​ណា សម្រាប់ Oxfam ការ​សម្រេច​ចិត្ត​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ក្នុង​ការ​លើក​លែង​ពន្ធ​ពហុ​ជាតិ​សាសន៍​របស់​សហ​រដ្ឋ​អាមេរិក​ពី​អត្រា​ពន្ធ​អប្ប​បរមា​ ដែល​បាន​ព្រម​ព្រៀង​ជា​អន្តរ​ជាតិ​ចំនួន​ ១៥ភាគរយ​ គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​នៃ​ការ​មិន​អើពើ​នឹង​វិសមភាព​ដែល​កំពុង​កើន​ឡើង​។​

ក្នុង​របាយ​ការណ៍ Oxfam បាន​បន្ត​ថា៖ «នៅ​​ប្រទេស​​មួយ​​ទៅ​​មួយ​​ប្រទេស​ផ្សេង​ទៀត​ មហា​សេដ្ឋី​​មិន​​ត្រឹម​​តែ​​ប្រមូល​​ទ្រព្យ​​សម្បត្តិ​​ច្រើន​​លើស​​លុប​ពេល​​ដែល​​អាច​​ចំណាយ​​បាន​​នោះ​​ទេ ប៉ុន្តែ​​ថែម​​ទាំង​​បាន​​ប្រើ​​ទ្រព្យ​​សម្បត្តិ​​នេះ​ ​ដើម្បី​​ធានា​​អំណាច​​នយោបាយ​​ដើម្បី​​បង្កើត​​ច្បាប់​​ដែល​​​កំណត់​​សេដ្ឋកិច្ច និង​​គ្រប់គ្រង​​ប្រទេស​ជាតិផង​ដែរ»​។

របាយការណ៍​សង្កត់​ធ្ងន់​ថា​៖ «អំណាច​បែប​នេះ​ផ្តល់​ឱ្យ​មហា​សេដ្ឋី​ចាប់​យក​អនាគត​របស់​យើង​ទាំងអស់គ្នា បំផ្លាញ​សេរីភាព​នយោបាយ និង​បំផ្លាញ​សិទ្ធិ​របស់​មនុស្ស​ជា​ច្រើន​»៕

ប្រែសម្រួល៖ ណឺ មិនា

The post Oxfam៖ ចំនួន​មហាសេដ្ឋី​កើន​ឡើង ​ជាឱនភាព​នយោបាយ និងបំផ្លាញ​​​សិទ្ធិ​​មនុស្សធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

ទូត​កម្ពុជា​នៅ​UN ជំរុញ​ឱ្យ​លោក មុនតាប៊ន ប្រកាន់​វិជ្ជាជីវៈ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ព្រំដែន
​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ជំរុញ​ទៅ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វីទីត មុនតាប៊ន គោរព​នូវ​ស្ដង់ដា​វិជ្ជាជីវៈ ឯករាជ និង​មិន​លម្អៀង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-ថៃ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកម្ម​អចិន្ត្រយ៍​កម្ពុជា​បាន​កោត​សរសេរ​ចំពោះ​សេចក្ដី​ប្រកាសព័ត៌មាន​របស់​មុនតាប៊ន​ពាក់ព័ន្ធ​នឹង​ជម្លោះ​កម្ពុជា​ថៃ​កាលពី​កន្លង​ទៅ​តែ​ថា «សេចក្ដី​ប្រកាស​នោះ​មិន​បាន​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា ថៃ​ នៅ​តាម​បណ្ដោយ​ព្រំដែន​ឡើយ»។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​សរសេរថា៖ «ការ​បញ្ចេញ​បញ្ចេញ​មតិ​យោបល់​ជា​លកខណៈ​ទូទៅ និង​ទូលំទូលាយ​បែប​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពេញ​លេញ​ ស្របតាមព័ត៌មាន​ដែលបាន​ចងក្រង ឬ​ហានិភ័យចំពោះ​មុខ​ដែល​ប្រជាជន​ស៊ីវិល​រង​ផល​ប៉ះពាល់​នោះទេ»។ ​

ដោយ​រម្លឹក​ពី​ក្រម​សីលធម៌ ​វិជ្ជាជីរៈ ភាព​មិន​លម្អៀង​របស់​អ្នក​រាយការណ៍​ពិសេស​កម្ពុជា​សង្ឃឹម​ថា​លោក​ មុនតាប៊ន បន្ត​ប្រកាន់​ខ្ជាប់​ចំពោះ​ក្រម​ប្រតិបត្តិ​ និង​ធ្វើការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ព្រួយ​បារម្ភ​ដែល​កើត​មាន​ឡើង​​ក្នុង​ន័យ​ចូលរួម​ពង្រឹង​សុចរិតភាព​នៃ​ប្រព័ន្ធ​នីតិវិធី​ពិសេស​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​។

សេចក្ដី​ថ្លែង​ការណ៍​របស់​តំណាង​កម្ពុជា​នៅពេល​នេះ​គឺ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ​លោក វីទីត មុនតាប៊ន ទើប​តែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​លើក​ដំបូង​ទាក់ទង​នឹង​ជម្លោះ​ព្រំដេន​កម្ពុជា-ថៃ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លង​ទៅ​ដោយ​បាន​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ និង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​លើក​ពី​បញ្ហា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​កម្ពុជា​ពី​សំណាក់​ទាហាន​ថៃ​នោះ​ទេ​។

​គួរឱ្យដឹង​ផងដែរ​ថា​លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post ទូត​កម្ពុជា​នៅ​UN ជំរុញ​ឱ្យ​លោក មុនតាប៊ន ប្រកាន់​វិជ្ជាជីវៈ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ព្រំដែន appeared first on Kampuchea Thmey Daily.

ទូតខ្មែរនៅ​UNលើក​​ពី​ភាព​អសកម្ម​របស់​ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អ៊ិន តារា បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ហ​អំពី​ភាព​អសកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វីទីត មុនតាប៊ន ដែល​ស្ងៀម​ស្ងាត់​ចំពោះ​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-ថៃ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឧត្តមស្នងការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk នៅ​ទី​ក្រុង​ហ្សឺណែវ កាលពីថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ​លោក អ៊ិន​ តារា បាន​រាយការណ៍​ពី​សកម្មភាព​បំពាន​របស់​កង​ទ័ព​ថៃ​លើ​ជន​ស៊ីវិល​កម្ពុជា​ដែល​មាន​ទាំង​ការ​បង្ចិតបង្ខំ​ជនស៊ីវិល​ឱ្យ​ចេញពីផ្ទះសំបែង ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល​ ការ​បាញ់​ប្រហារ​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​ការ​ចាប់​រំលោភ​ស្ត្រី​ខ្មែរ​ជាដើម​។ លោក​បាន​ស្នើ​សុំ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការសិទ្ធិ​មនុស្ស​ស៊ើបអង្កេត និងកត់ត្រាហេតុការណ៍ទាំងនេះ។ ​​

បន្ថែម​លើ​នោះ​លោក អ៊ិន តារា ក៏​បង្ហាញ​ការ​សោក​ស្ដាយ​ផងដែរ​ដែល​លោក វិទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»។

លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ។

ថ្លែង​ក្នុង​ពិធី​បើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ​ប្រចាំឆ្នាំ​២០២៥ នៅ​ថ្ងៃទី១៧​វិច្ឆិកា​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក មុនតាប៊ន ស្ងប់ស្ងាត់​ម្លេះ​ ខណៈ​​ទាហាន​ថៃ​ដែល​ជា​ជាតិសាសន៍​របស់​លោកបាន​បំពាន​លើ​សិទ្ធិ​ជន​ជាតិ​ខ្មែរ​​​ជាបន្ត​បន្ទាប់​នោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​

The post ទូតខ្មែរនៅ​UNលើក​​ពី​ភាព​អសកម្ម​របស់​ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

បណ្ឌិត ស៊ឺន សំ៖ ស៊ុយអ៊ែត និយាយពីសិទ្ធិមនុស្សយ៉ាងពីរោះ ប៉ុន្តែលក់យន្តហោះចម្បាំងឱ្យថៃ ដែលបានប្រើវាយប្រហារកម្ពុជា សម្លាប់ពលរដ្ឋស្លូតត្រង់
បណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភា កត់សម្គាល់ឃើញថា ស៊ុយអែត ដកទូតចេញពីកម្ពុជាក្រោមលេសសិទ្ធិមនុស្សធ្លាក់ចុះខ្លាំង ប៉ុន្តែទៅបើកស្ថានទូតនៅកូរ៉េខាងជើង ដែលសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យអន់ជាងកម្ពុជាទៅទៀត ហើយអ្វីលើសពីនេះស៊ុយអែតនិយាយពីបញ្ហាសិទ្ធិមនុស្សបានយ៉ាងពីរោះ ប៉ុន្តែបែជាលក់យន្តហោះចម្បាំងទៅឱ្យថៃ ទាំងដែលថ្មីៗនេះ ថៃ ធ្លាប់យកយន្តហោះចម្បាំងជំនាន់មុនបើកការវាយប្រហារទាំងកំរោលបំពានច្បាប់អន្តរជាតិ កម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សម្លាប់ពលរដ្ឋស្លូតត្រង់ ប៉ះពាល់សិទ្ធិមនុស្ស។

បណ្ឌិត ស៊ឺន សំ ចេញមកប្រតិកម្មដូច្នេះនាព្រឹកថ្ងៃទី២៦ ខែសីហា បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែសីហា ស៊ុយអែត ចុះហត្ថលេខាលក់យន្តហោះចម្បាំងជំនាន់ថ្មី Gripen E/F ឱ្យទៅថៃចំនួន៤គ្រឿង ដែលស៊ុយអែតនឹងប្រគល់ឱ្យចាប់ពីចុងឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ខណៈដែលកាលពីចុងខែកក្កដា ក្នុងសង្គ្រាម៥ថ្ងៃ ថៃបានប្រើប្រាស់ ​​យន្តហោះ​ចម្បាំង ​Gripen C/D ​​ដែល​ពួក​គេ​បាន​ទិញ​ពី​ស៊ុយអែត​​កាលឆ្នាំ​២០១១ រួមជាមួយយន្តហោះចម្បាំង  បំពាក់គ្រាប់បែកចង្កោម គ្រាប់បែកទម្ងន់ធ្ងន់ដូចជា និងផ្សែងគីមីពុលវាយប្រហារលើកម្ពុជា កម្ទេចប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ បណ្ឌិត ស៊ឺន សំ បង្ហាញការកត់សម្គាល់ដូច្នេះ៖«ប្រទេសស៊ុយអែត បានសម្រេចចិត្តដកស្ថានទូតចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថាមានការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។ ប៉ុន្តែក្រោយមក គាត់បែរជាទៅបើកស្ថានទូតឡើងវិញនៅកូរ៉េខាងជើង ដែលជាប្រទេសមួយត្រូវបានគេស្គាល់ថាមានកំណត់ត្រាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនល្អជាងកម្ពុជាទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ គាត់ថែមទាំងបានចូលរួមក្នុងការលក់យន្តហោះទម្លាក់គ្រាប់បែកទៅឱ្យប្រទេសផ្សេងទៀត ដែលបានប្រើប្រាស់សព្វាវុធទាំងនោះដើម្បីវាយប្រហារនៅកម្ពុជាបណ្តាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត។»។

តាមលោកបណ្ឌិត ស៊ឺន សំ សកម្មភាពរបស់ស៊ុយអែតបែបនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ការនិយាយអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជួនកាលគ្រាន់តែជាពាក្យសំដីដ៏ស្រស់ស្អាតដែលប្រើដើម្បីបិទបាំងផលប្រយោជន៍ផ្ទាល់ខ្លួន ឬគោលបំណងនយោបាយប៉ុណ្ណោះ។ ពាក្យសំដីទាំងនោះ ទោះបីជាស្តាប់ទៅហាក់មានឧត្តមគតិក៏ដោយ ប៉ុន្តែបើគ្មានការអនុវត្តជាក់ស្តែងដែលស្របនឹងគោលការណ៍ទាំងនោះទេ វាគ្រាន់តែជាពាក្យទទេប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្វីដែលសំខាន់គឺត្រូវសង្កេតមើលទង្វើជាក់ស្តែង និងផលប៉ះពាល់នៃសកម្មភាពទាំងនោះ ដើម្បីវាយតម្លៃថាតើមានភាពស្មោះត្រង់ ឬគ្រាន់តែជាការប្រើឧត្តមគតិជាលេសដើម្បីសម្រេចផលប្រយោជន៍ផ្សេង។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ស៊ឺន សំ  ប្រាប់ពលរដ្ឋកម្ពុជាថា មុននឹងជឿសម្ដីរបស់បរទេស ត្រូវពិនិត្យមើលទង្វើជាក់ស្ដែងសិន។ លោកសង្កត់ធ្ងន់ថា៖« នៅពេលដែលគេនិយាយអំពីសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ យើងគួរតែប្រុងប្រយ័ត្ន និងពិនិត្យឱ្យច្បាស់លាស់អំពីបរិបទ និងគោលបំណងនៅពីក្រោយ។ ការវិនិច្ឆ័យមិនគួរផ្អែកតែលើពាក្យសំដីដ៏ល្អផូរផង់នោះទេ ប៉ុន្តែត្រូវផ្អែកលើទង្វើ និងលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន។ តាមរយៈការសង្កេតបែបនេះ យើងនឹងអាចស្វែងយល់បានកាន់តែច្បាស់អំពីភាពស្មោះត្រង់ និងគោលបំណងពិតប្រាកដនៅពីក្រោយការប្តេជ្ញាចិត្តទាំងនោះ។»។

សូមរម្លឹកថា ស៊ុយអែតបានប្រកាសបិទទ្វារការិយាល័យស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ ទាំងដែលប្រទេស​ស៊ុយអែតបានភ្ជាប់​ទំនាក់ទំនង​ការទូតជាផ្លូវការ​ជាមួយកម្ពុជា​នៅក្នុងឆ្នាំ​១៩៦១។

កាលពីថ្ងៃទី០៦ ខែសីហា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា ប្រទេសដែលលក់យន្តហោះ ចម្បាំងឲ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ កម្ពុជាមិនជំទាស់នឹងស៊ុយអែត ដែលលក់យន្តហោះចម្បាំងឲ្យថៃទេ តែត្រូវកំណត់កុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេសុី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post បណ្ឌិត ស៊ឺន សំ៖ ស៊ុយអ៊ែត និយាយពីសិទ្ធិមនុស្សយ៉ាងពីរោះ ប៉ុន្តែលក់យន្តហោះចម្បាំងឱ្យថៃ ដែលបានប្រើវាយប្រហារកម្ពុជា សម្លាប់ពលរដ្ឋស្លូតត្រង់ appeared first on Kampuchea Thmey Daily.

ហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកជាប្រទេសគំរូ
នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ, អនុប្រធានរដ្ឋសភាហុងគ្រី ថ្លែងថា រដ្ឋាភិបាលហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។  នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលស្រង់សម្ដីលោកស្រី Marta Martrai អនុប្រធានទី១​​ រដ្ឋសភាហុងគ្រី នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែកុម្ភ នេះ។

សេចក្ដីប្រកាសព័ត៌មាន បានស្រង់សម្ដី លោកស្រី Marta Martrai  នៅក្នុងជំនួប ដោយសរសេរដូច្នេះ៖«នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកស្រី អនុប្រធានរដ្ឋសភាហុងគ្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ»។

នៅក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា លោកស្រីអនុប្រធានទី១ រដ្ឋសភាហុងគ្រី បានបង្ហាញការគាំទ្រចំពោះ ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា។ លោកស្រី បានអះអាងថា អនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ។

ជាការឆ្លើយរបស់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី។ សម្តេចបានគូសបញ្ជាក់ ទៅកាន់អនុប្រធានទី១ រដ្ឋសភាហុងគ្រី ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។

គួររម្លឹកថា ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ គ្មានសង្គ្រាម សម្ដេចតេជោ​ ហ៊ុន សែន ធ្លាប់បានលើកឡើងថា បើគ្មានសន្តិភាពនោះទេ មិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ហុងគ្រី ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងចាត់ទុកជាប្រទេសគំរូ appeared first on Kampuchea Thmey Daily.

នគរបាលបញ្ជូនជនបរទេសជិត៦០នាក់ដែលដើរចេញពីកាស៊ីណូមួយនៅឧត្តរមានជ័យទៅស្នាក់ការអន្តោប្រវេសន៍
ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានសម្រេចបញ្ជូនជនបរទេសជិត៦០នាក់ដែលបានតវ៉ា និងនាំគ្នាដើរចេញពីការស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ ទៅស្នាក់ការអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាបដើម្បីបន្តនីតិវិធី។

ការបញ្ជូននេះគឺបន្ទាប់ពីពួកគេទាំង៥៧នាក់ក្នុងនោះជនជាតិ​ប៉ាគីស្ថាន៥៣នាក់ និងណេប៉ាល់ ៤នាក់ បាននាំគ្នាតវ៉ា និងដើរចេញពីក្រុមហ៊ុន បង្ករការភ្ញាក់ផ្អើលកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឱ្យដឹងថា បន្ទាប់ពីសាកសួរជនបរទេសទាំងអស់នោះបានឆ្លើយថា ពួកគេបានមកធ្វើការនៅកម្ពុជា ២-៣ខែហើយដោយមិនទទួលបានប្រាក់ខែនោះទេនិងត្រូវបានក្រុមហ៊ុនបញ្ជូនពីខេត្តព្រះសីហនុ មកធ្វើការនៅក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសតនេះ។

ក្នុងសេចក្ដីបំភ្លឺនោះលើកឡើងថា៖ «ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងការស៊ីណូអូរស្មាច់រីសតបានរយៈពេល១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន(មិនស្គាល់ឈ្មោះ) ឱ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបនាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន»។

បើតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យក្រោយសាកសួរពួកគេខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ និងខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ ដោយកម្លាំងបានបញ្ជូនពួកគេទាំង៥៧នាក់ទៅកាន់ស្នាក់ការអន្តោប្រវេសន៍នៅខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នគរបាលបញ្ជូនជនបរទេសជិត៦០នាក់ដែលដើរចេញពីកាស៊ីណូមួយនៅឧត្តរមានជ័យទៅស្នាក់ការអន្តោប្រវេសន៍ appeared first on Kampuchea Thmey Daily.

តំណាងកម្ពុជានៅ UN ទទួចឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរក្សានូវក្រមសីលធម៌របស់ខ្លួន
ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវទទួចឱ្យអ្នក​ជំនាញសិទ្ធិមនុស្សUN ប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់នីតិវិធីពិសេសរបស់អ្នកកាន់អាណត្តិ ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈដែលអាចជាការជ្រែតជ្រែកក្នុងដែនសមត្ថកិច្ចកម្ពុជា។

ការទទួចនេះធ្វើឡើងតាមសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៤ ឆ្លើយតបទៅនឹងការចេញផ្សាយរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ដោយបានលើកឡើងថាការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋ​នៅតំបន់អង្គរទៅកាន់ទីតាំងថ្មី «ពុំមានការបណ្ដេញចេញដោយបង្ខំ ឬផ្លាស់ប្ដូរដោយបំពាន» ដូចការលើកឡើងរបស់អ្នកជំនាញទាំងនោះទេ។

តំណាងកម្ពុជានៅសហប្រជាជាតិបញ្ជាក់ថា៖ «ដោយសារខ្វះព័ត៌មាន ឬចេតនាមិនអើពើនឹងការពិតទាំងស្រុង ក្រុមអ្នកជំនាញបានធ្វើការអះអាងមិនត្រឹមត្រូវនិងគ្មានការទទួលខុសត្រូវ»។

ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា ការផ្ដល់ទីតាំងថ្មីនេះគឺមានផែនការទីតាំង គោលនយោបាយពាក់ព័ន្ធ សម្របសម្រួល គោរពនូវគោលការណ៍សិទ្ធិមនុស្ស មានការប្រជុំ ពិគ្រោះយោបល់ច្បាស់លាស់ជាមួយប្រជាជនដោយពុំមានការបង្ខិតបង្ខំពលរដ្ឋនោះទេ ហើយពលរដ្ឋភាគច្រើនមានសេចក្ដីរីករាយក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាល។

លោក អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ

ក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «ពុំមានវិធានការបង្ខិតបង្ខំដោយអាជ្ញាធរក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាក់ចេញពីតំបន់អង្គរឡើយ។ វិធានការខ្លះគឺគ្រាន់តែអនុវត្តឡើងទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ ក្នុងតំបន់អភិរក្សអង្គរដែលនេះជារឿងទូទៅនៅគ្រប់ប្រទេសលើពិភពលោក»។

បើតាមតំណាងកម្ពុជា ការផ្លាស់ប្ដូរពលរដ្ឋឱ្យទៅនៅទីតាំងថ្មីគឺផ្អែកលើជំរឿនឆ្នាំ២០០៤ របស់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ក្នុងតំបន់អង្គរដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងតំបន់អភិរក្ស និងវិធានការការពារអ្នកស្រុកអង្គរ។ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះបញ្ជីនៅក្នុងជំនឿឆ្នាំ២០០៤ មិនត្រូវបានរាប់បញ្ជូលក្នុងផែនការផ្លាស់ទីលំនៅនោះទេ។

ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

គួរឱ្យដឹងថាដំណើរការនៃការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីរមណីយដ្ឋានអង្គរទៅទីតាំងថ្មីចាប់ផ្ដើមក្នុងឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងអង្គការយូនេស្គូដែលបង្ហាញក្ដីបារម្ភពីកើតឡើងសំណង់ផ្ទះពលរដ្ឋជុំវិញអង្គរដែលនឹងអាចធ្វើឱ្យរមណីដ្ឋានប្រវត្តិសាស្ត្រមួយនេះត្រូវបានដកចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោក។ មានទីតាំងចំនួន២ដែលរដ្ឋបានផ្ដល់ដីនិងផ្ទះជូនពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅគឺតំបន់ពាក់ស្នែង និងក្រុងរុនតាឯក៕

ដោយ ហ៊ុន សិរីវឌ្ឍន៍

The post តំណាងកម្ពុជានៅ UN ទទួចឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរក្សានូវក្រមសីលធម៌របស់ខ្លួន appeared first on Kampuchea Thmey Daily.

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង
បាតុកម្ម​ថ្ងៃ​ទី ៨ ខែ​ធ្នូ របស់​ក្រុម​ជ្រុលនិយម​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រើ​លេស​ថ្ងៃ​សិទ្ធិមនុស្ស ១០ ធ្នូ ដើម្បី​ប្រមូលផ្ដុំ​គ្នា ស្រែក​លាប​ពណ៌​លើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ទទួល​ការ​បរាជ័យ​យ៉ាង​ដំណំ ព្រោះ​គ្មាន​ពលរដ្ឋ​ណា​ចូលរួម​ជាមួយ​ឡើយ។

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក ថុង ម៉េងដាវិត មើល​ឃើញ​ថា បាតុកម្ម​គ្មាន​អ្នក​ចូលរួម​នេះ ដោយសារ​តែ​ក្រុម​ប្រឆាំង​តែង​និយាយ​កុហក​បោកប្រាស់​ពលរដ្ឋ យក​ពលរដ្ឋ​ជា​ខែល​ម្តង​ហើយ​ម្តងទៀត ដើម្បី​កេង​ចំណេញ​យក​ប្រយោជន៍​សម្រាប់​ក្រុម​បក្ខពួក​របស់​ខ្លួន។

លោក​ថ្លែង​ថា «​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​នេះ​កាន់តែ​ចុះ​ខ្សោយ​ទៅៗ រហូត​ដល់​មិន​មាន ឬក៏​មាន​អ្នក​ចូលរួម​តិច​បំផុត។ បញ្ហា​ដែល​ក្រុម​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក តែងតែ​លើក​ឡើង​នោះ គឺជា​បញ្ហា​ដដែលៗ ដែល​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្បាស់ និង​មាន​ភាព​ចាស់ទុំ​គ្រប់គ្រាន់ ក្នុង​ការ​ស្វែងយល់​អំពី​ផល​បច្ច័យ នៃ​ការ​ប៉ះពាល់​ពី​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​»។

បើ​តាម លោក ថុង ម៉េង​ដាវិត ពលរដ្ឋ​បាន​ដឹង​ច្បាស់​ពី​ក្រយៅ​ដ៏​អាក្រក់​របស់​ក្រុម​ប្រឆាំង​ជ្រុលនិយម​ទាំងនោះ គឺ​បង្កូកប្រកាស​ធ្វើបាតុកម្ម​ដើម្បី​តែ​ប្រមូល​លុយ មិនមែន​បម្រើ​ប្រយោជន៍​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​នោះ​ទេ​។ ពោល​គឺ​បាតុកម្ម​នេះ គ្រាន់តែ​យក​ពលរដ្ឋ​ធ្វើជា​ឆាកល្ខោន​របស់​ខ្លួន ដើម្បី​បំភ្លៃ បំភាន់​ការ​ពិត លាប​ពណ៌​លើ​រដ្ឋាភិបាល​កម្ពុជា ប៉ុណ្ណោះ។

ចំណែក លោក សំ សឿន អ្នកឃ្លាំមើល​នយោបាយ​កម្ពុជា មើល​ឃើញ​ថា បាតុកម្ម​ក្រុម​ប្រឆាំង​នៅ​ប្រទេស​កូរ៉េខាងត្បូង លែង​មាន​ការ​ចូលរួម​ពី​សំណាក់​ពលករ និង​ប្រជាពលរដ្ឋ​ស្នាក់នៅ និង​ធ្វើការ​នៅ​ទីនោះ​ទៀតហើយ ជាក់ស្ដែង​អ្នកចូលរួម​មាន​តែ​មនុស្ស​បួនដប់​នាក់ ដែល​សុទ្ធ​តែ​ជា​គ្នីគ្នា​ក្រុម​ប្រឆាំង ដែល​ញៀន​ធ្វើបាតុកម្ម និង​បន្តុះបង្អាប់​ជាតិ​ឯង​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា «​សកម្មភាព​ធ្វើបាតុកម្ម​របស់​ពួកគាត់​នេះ លែង​មាន​អ្នកចូលរួម​ហើយ មានតែ​បួន​ដប់​នាក់ គ្នីគ្នា​គាត់​តែប៉ុណ្ណោះ ដែល​ជា​ក្រុម​ជ្រុលនិយម​ញៀន​នឹង​ការ​ធ្វើ​បាតុកម្ម ញៀន​នឹង​ការ​បន្តុះ​បង្អាប់​ជាតិ​ខ្លួនឯង​»។

អ្នកឃ្លាំមើល​នយោបាយ​កម្ពុជា​រូបនេះ បន្ថែម​ថា បាតុកម្ម​លែង​មាន​អ្នកចូលរួម ក៏​ព្រោះតែ ក្រុម​នេះ​តែង​កុហក​ពលរដ្ឋ​ក្រោម​លេស​ផ្សេងៗ ដើម្បី​ទាញ​មនុស្ស​ឱ្យ​ចូលរួម​ធ្វើបាតុកម្ម ប៉ុន្តែ​ពេល​ពលរដ្ឋ​ចូលរួម​ជាក់ស្ដែង ក្រុម​នេះ​បែរជា​និយាយ​ខុស​ប្រធានបទ ដែល​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ ហើយ​រុញ​ច្រាន​ពលរដ្ឋ​ឱ្យ​ទៅ​ជា​អ្នក​លាប​ពណ៌​ជាន់​ពន្លិច​រាជរដ្ឋាភិបាល​ទៅវិញ ទាំង​ដែល​ការ​លាប​ពណ៌​នោះ គឺ​ពួកគេ​ជា​អ្នក​និយាយ។

រីឯ លោក ហេង សំណាង ប្រធាន​ក្រុម​យុវជន​សង្គម​ស៊ីវិល និង​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មើល​ឃើញ​ថា នយោបាយ​កៀរគរ​មនុស្ស​ទៅ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ជ្រុលនិយម​កំពុងតែ​សាបរលាប​ទៅ​ហើយ។ ពេលនេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ សិស្ស-និស្សិត បញ្ញវន្ត មន្ត្រីរាជការ មាន​តែ​ការ​រួបរួម​គ្នា​អភិវឌ្ឍន៍ ព្យាយាម​ទប់ស្កាត់​មនោគមវិជ្ជា​ខ្មៅ​អាក្រក់ ដើម្បី​រក្សា​បាន​សន្តិភាព និង​ការ​អភិវឌ្ឍ។

លោក​និយាយ​ថា «​យើង​ឃើញ​ថា អស់ពី​បញ្ហា​រឿង​មួយ​ចូល​រឿង​មួយ នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​របស់​ក្រុម​ជ្រុល​និយម ក៏ដូចជា​បងប្អូន​ពលករ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន បច្ចុប្បន្ន​គឺ​មិន​មាន​អ្នកចូលរួម​នោះ​ទេ ដោយសារ​តែ​បទពិសោធ​កន្លងមក​យន្តការ​របស់​ក្រុម​ប្រឆាំង គឺជា​ទង្វើ​ខុសច្បាប់ ជា​ក្រុម​ឧទ្ទាម អញ្ចឹង​នៅ​ពេល​ណា​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទង្វើ​ខុសច្បាប់​ណាមួយ​តែងតែ​មាន​វិធាន​ពី​រាជរដ្ឋាភិបាល​»។

លោក​ប្រធាន​ក្រុម​យុវជន​សង្គម​ស៊ីវិល បន្ថែម​ថា ក្រុម​ប្រឆាំង​ជ្រុលនិយម ដែល​លក់​ក្បាល​បម្រើ​បរទេស​មើល​មិន​ឃើញ និង​មិន​សាទរ​សមិទ្ធផល​សម្រេច​បាន​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ។ ក្នុង​ខួរក្បាល​ពួកគេ​តែង​បំភ្លៃ​ការ​ពិត​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការ​ការពារ​ទឹកដី ព្រៃឈើ ធនធាន​ធម្មជាតិ​ផ្សេងៗ ហើយ​បន្តុះបង្អាប់ ជាន់​ពន្លិច និង​ទម្លាក់កំហុស​គ្រប់យ៉ាង​លើ​ថ្នាក់ដឹកនាំ​ប្រទេស​ទៅវិញ៕

The post បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង appeared first on Kampuchea Thmey Daily.