សិប្បកម្ម វ៉ត-ម្រុំខ្មែរធម្មជាតិ Archives - Kampuchea Thmey Daily

សិប្បកម្មក្នុងស្រុក​មួយ​កន្លែង យកស្លឹកម្រុំមកផលិត និងកែច្នៃចេញជាអាហារបំប៉នសុខភាព
សិប្បកម្ម​កែច្នៃមួយ​កន្លែង ដែល​ស្ថិត​នៅភូមិ​ត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​យក​ស្លឹក​ម្រុំ មកផលិត​ និង​កែច្នៃ​ចេញ​ជា​អាហារ​បំប៉ន​សុខភាព​តាម​បែប​ធម្មជាតិ​ដែល​មាន​អនាម័យ និង​គុណភាព​ខ្ពស់។

លោក​ស្រី អុំ វណ្ណា​ ម្ចាស់​សិប្បកម្ម​ វ៉ត-ម្រុំខ្មែរធម្មជាតិ បាន​​ឱ្យ​ដឹង​ថា សិប្បកម្ម​របស់​អ្នក​ស្រី​​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១១ ដោយ​ដំបូង​ឡើយ​គោលបំណងសិក្សា និង​កែច្នៃ​ម្រុំ​ធម្មជាតិ​នេះ​ដើម្បី​ចង់​ដោះ​ស្រាយ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​សារ​ក្រុម​គ្រួសារ​របស់​លោក​ស្រី​ប្រើប្រាស់​ម្រុំ​ធម្មជាតិ​នេះ​បាន​ជោគជ័យ​ និង​សុខ​ភាព​ត្រឡប់​មក​ល្អ​ប្រសើរ​ឡើង​វិញ លោក​ស្រី​ក៏​​មើល​ឃើញ​ឱកាស​ដែល​អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​​ដទៃ​ទៀត។

នៅ​ក្នុង​ឆ្នាំ​ ២០១៥ លោក​ស្រី​ក៏​សម្រេច​ចិត្ត​សិក្សា​បន្ថែម​ទៅ​លើ​បច្ចេកទេស​ដាំដុះ​ និង​ផលិត​ស្លឹក​ម្រុំ​ធម្មជាតិ​នេះ​នៅ​ប្រទេស​​ឥណ្ឌា ហើយ​ក៏​ចាប់​ផ្តើម​ពង្រីក​ការ​ផលិត​ម្រុំ​ពី​​បែប​លក្ខណៈ​គ្រួសារ​ ទៅ​ជា​សិប្បកម្ម​កែច្នៃ​ធម្មជាតិ​ដូច​ពេល​បច្ចុប្បន្ន​នេះ។

លោក​ស្រី​ អុំ វណ្ណា បាន​ឱ្យ​ដឹង​ថា រុក្ខជាតិ​ម្រុំត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​រហូត​ដល់​ទៅ ១៣ ​ពូជ ខុស​ៗ​គ្នា​ទៅ​តាម​តំបន់ ក្នុង​នោះ​ពូជ​ម្រុំ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​គេ​នោះ​គឺ​ ពូជ​ម្រុំ​ដែល​ដាំដុះ​នៅ​តំបន់​ត្រូពិក​អាស៊ីអាគ្នេយ៍​​នេះ​ឯង។

តាម​រយៈ​ការ​បង្កើត​ជា​សិប្បកម្ម​កែច្នៃ​ស្លឹក​ម្រុំ​ធម្មជាតិ​នេះ​ដែរ បច្ចុប្បន្ន​សិប្បកម្ម​អ្នក​ស្រី​បាន​បង្កើត​ដៃគូ​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក​ដ៏​រឹងមាំ​ជា​មួយ​ប្រជាកសិករ​នៅ​ក្នុង​តំបន់ ដោយ​ផ្តល់​ការ​បណ្ដុះបណ្ដាល​នូវ​ជំនាញ​បច្ចេកទេស​ដាំដុះ​ម្រុំ​ តាំង​ពី​ការ​បណ្តុះ​កូន​ ទៅ​ការ​ដាក់ដាំ​ ការ​ថែទាំ រហូត​ដល់​ការ​ប្រមូល​ផល។

ទន្ទឹម​នេះ ដោយ​សារ​​ការ​ដាំ​ដុះ​នៅ​ក្នុង​សិប្បកម្ម​មាន​លក្ខណៈ​ជា​សរីរាង្គ​ មិន​មាន​ប្រើប្រាស់​សារធាតុ​គីមី​ សិប្បកម្ម​បាន​ធ្វើ​ការ​បណ្តុះ​ជី​កុំប៉ុស​ដោយ​ខ្លួនឯង បូក​រួម​ជា​មួយ​ការ​គណនា​ដំណក់​ទឹក​ ទៅ​តាម​តម្រូវ​ការ​ស្តង់ដារ​របស់​ដើម​ម្រុំ​ ហើយ​ប្រជាកសិករ​ក៏​បាន​សិក្សា​បាន​យល់​ច្បាស់​អំពី​បច្ចេកទេស​ទាំង​អស់​នេះ​ផង​ដែរ​។

ជា​លទ្ធផល​ខាង​សិប្បកម្ម​អ្នក​ស្រី​ ក៏​បាន​ធានា​ទិញ​មក​វិញ​នូវ​រាល់​ទិន្នផល​ម្រុំ​ដែល​ប្រជាកសិករ​ដាំ​ដុះ​បាន​ ដែល​ការ​ធ្វើ​បែប​នេះ​​អាច​ធ្វើ​ឱ្យ​ប្រជាកសិករ​នៅ​ក្នុង​សហគមន៍​អាច​ទទួល​បាន​ទាំង​ឱកាស​ការងារ និង​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួសារ​។ រីឯ​សិប្បកម្ម​ គឺ​អាច​ទទួល​បាន​វត្ថុធាតុ​ដើម​ដែល​មាន​គុណភាព​ខ្ពស់​ ផលិត​បាន​ចេញ​ជា​អាហារ​បំប៉ន​ដែល​មាន​គុណភាព និង​សុវត្ថិភាព​ល្អ​នេះ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផលិត​ដើម្បី​​កែច្នៃ​ម្រុំ​ ចេញ​ជា​ផលិត​ផល​សម្រេច ម្ចាស់​សិប្បកម្ម​រូប​នេះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ការ​ផលិត​ម្រុំ​ធម្មជាតិ​ត្រូវ​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល ដោយ​ក្នុង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​សម្លាប់​មេរោគ​ជា​ច្រើន​ដង​ ដូច​ជា​ការ​ពិនិត្យ​រើស​យក​តែ​ស្លឹក​មាន​គុណភាព​ល្អ​ ការ​លាង​សម្អាត និង​ការ​សម្លាប់​មេរោគ​ដោយ​ពន្លឺ​UV ការ​បូត​យក​ស្លឹក​ម្រុំ​សុទ្ធ​ដាក់​ចូល​ក្នុង​ឡ​កម្ដៅ​តាម​កម្រិត​ស្តង់ដារ​ដែល​បាន​កំណត់ និង​ការ​ស្តុក​ទុក​ស្លឹក​ក្រៀម​ក្នុង​បន្ទប់​សម្លាប់​មេរោគ​រក្សា​ក្នុង​សីតុណ្ហភាព​ថេរ​មួយ​ជា​ដើម​។

អ្នក​ស្រី ក៏​បាន​អះអាង​បន្ថែម​ថា «សិប្បកម្ម​របស់​យើង​​បាន​អនុវត្ត​គោលការណ៍​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ម៉ាស៊ីន​កិន​ជា​ម្សៅ ការ​អុក​ចេញ​ជា​គ្រាប់ ការ​លីង ផ្អែក​តាម​ការ​ត្រួត​ពិនិត្យ​ និង​អនាម័យ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័នជាតិ​នានា ហើយ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​សិប្បកម្ម មាន​សាខានិង​ដៃ​គូ​ចែកចាយ​​នៅ​ទូទាំង​រាជធានី​ខេត្ត​សរុប​ចំនួន​ ១០៧​ទីតាំង»។

ជា​មួយ​គ្នា​នេះ អ្នក​ស្រី​សង្ឃឹម​ថា វ៉ត-ម្រុំខ្មែរធម្មជាតិ ដែល​អ្នក​ស្រី​កំពុង​ផលិត និង​កែច្នៃ​នេះ​នឹង​ក្លាយ​ទៅ​ជា​​អាហារ​បំប៉ន​សុខភាព​ដែល​អាច​ជួយ​ឱ្យ​ប្រជាជន​ខ្មែរ​មាន​ឱកាស​ និង​មាន​លទ្ធភាព​អាច​ទទួល​បាន​សុខភាព​ល្អ​ប្រសើរ​ និង​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នា​ពេល​អនាគត​ផង​ដែរ​។

កាលពីពេលថ្មីៗនេះ សិប្បកម្ម​ វ៉ត-ម្រុំខ្មែរធម្មជាតិ​ ក៏បាននាំផលិតផល​ចូលរួមពិព័រណ៌​វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារនិងបដិសណ្ឋារកិច្ចអន្តរជាតិ CAMFOOD & CAMHOTEL 2024  ដែល​រៀបចំ​ឡើង​នៅ​កោះពេជ្រ។ តាមបុគ្គលិកបាន​ធ្វើការ​អះអាង​ថា ផលិតផលម្រុំ​អាច​យក​ទៅ​ប្រើប្រាស់​និងព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា លាងសំអាត ស្ករ ខ្លាញ់ អាស៊ីត ផ្តាសាយញឹកញាប់ អាលែកហ្សី​ជាមួយ​អាកាសធាតុ ជួយ​រំលាយ​អាហារ​ពិបាក​បត់ជើង សំរួលចលនា​បេះដូង និង​ប្រព័ន្ធឈាម​រត់​ រួម​ទាំង​ជួយ​កាត់​បន្ថយ​ស្រ្តេស​និង​សំរក​ទំងន់​ផង​ដែរ៕

The post សិប្បកម្មក្នុងស្រុក​មួយ​កន្លែង យកស្លឹកម្រុំមកផលិត និងកែច្នៃចេញជាអាហារបំប៉នសុខភាព appeared first on Kampuchea Thmey Daily.