សុខភាពផ្លូវចិត្ត Archives - Kampuchea Thmey Daily

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នៃ​ការ​ធ្វើ​អត្តឃាត
​​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​លោក ឈី ហុង បាន​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នៃ​ការ​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​ដោយ​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់​ផ្លូវ​ចិត្ត​ ព្រម​ទាំង​ណែ​នាំ​ដល់​សេវា​ជំនួយ​សម​ស្រប​សម្រាប់​សាធារណ​ជន។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នឹង​ការ​ធ្វើ​អត្តឃាត​ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ លោក ឈី ហុង បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ ដោយ​ថា​ពេល​ខ្លះ​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ដូច​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​ដូច្នោះ។

លោក​ថា៖ «ការ​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​សីលធម៌ មនុស្សធម៌ និង​គោរព​តាម​ភស្តុតាង​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​មាក់ងាយ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ជំនួយ​ និង​ការពារ​អាយុ​ជីវិត​មនុស្ស»។

​​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា​ អត្តឃាត​ជា​មូលហេតុ​នាំមុខ​មួយ​នៃ​ការ​ស្លាប់​នៅ​លើ​ពិភពលោក​ ដោយ​រៀងរាល់​ប្រហែល៤០វិនាទី​ម្តង​មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ការ​ធ្វើ​អត្តឃាត​។ ដោយ​ឡែក​សម្រាប់​ប្រទេសកម្ពុជា​អត្រា​នៃការ​ធ្វើអត្តឃាត​ក្រោម​ហេតុផលផ្សេងៗ​ក៏មាន​ច្រើន គួរសម និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផង​ដែរ​ ដោយ​អ្នក​ធ្វើ​អត្តឃាត​ភាគ​ច្រើន​បាន​ជ្រើសរើស​ការ​សម្លាប់​ខ្លួន​ដោយ​ការ​លោត​ពី​លើ​ស្ពាន លោត​ពី​លើ​អគារ លេប​ថ្នាំ​ពុល និង​ចង​ក​ជាដើម។

​បច្ចុប្បន្ន​កម្ពុជា​កំពុង​ពិនិត្យ​រៀបចំ​ផែន​ការ​សកម្មភាព​ពហុវិស័យ​សម្រាប់​បង្ការ​ការ​ធ្វើ​អត្តឃាត​ឆ្នាំ​២០២៦-២០២៨ ដោយ​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ព័ត៌មាន​ឃ្លាំង​មើល​ ស្រាវជ្រាវ​ បង្ការ​ការ​ធ្វើ​អត្តឃាត គាំទ្រ​អ្នក​ដែល​រង​ការ​ប៉ះពាល់​ដោយ​ការ​ធ្វើ​អត្តឃាត​។ ការ​បង្កើន​ចំណេះ​ដឹង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​រាយការណ៍​ស្តីពី​ការ​ធ្វើ​អត្តឃាត​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​កែ​លម្អ​សេវា​សុខភាព​ផ្លូវ​ចិត្ត​ជូន​​ពលរដ្ឋ៕

អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

The post មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នៃ​ការ​ធ្វើ​អត្តឃាត appeared first on Kampuchea Thmey Daily.

ស្ថានទូតឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ ចុះ MoU ជួយដល់យុវជនមានបញ្ហាផ្លូវចិត្ត
ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណង ពង្រឹងសិទ្ធិអំណាចដល់យុវជនដែលជួបបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការកសាងសមត្ថភាពអ្នកជំនាញ ដើម្បីផ្តល់សេវាសុខភាពផ្លូវចិត្តដែលមានគុណភាពខ្ពស់។

អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ ត្រូវបានចុះហត្ថលេខា ដោយលោកវេជ្ជបណ្ឌិត J. Bhoomikumar នាយក និងជាទីប្រឹក្សាគ្រូពេទ្យចិត្តសាស្រ្តកុមារ នៃ CCAMH និង លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ MoU នេះ ធ្វើឡើងតាមរយៈគម្រោងផ្តល់ផលរហ័ស (QIP) ដែលនឹងផ្តល់ផលប្រយោជន៍ដល់យុវជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពក្នុងការសិក្សា រួមទាំងអ្នកនៅតាមសាលារៀន និងពន្ធនាគារ ផងដែរ។

លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានលើកឡើងថា គម្រោងផ្តល់ផលរហ័ស (QIP) មានគោលបំណងពង្រឹងជំនាញរបស់អ្នកជំនាញសុខភាពផ្លូវចិត្ត នៅទូទាំងវិស័យ តាមរយៈការផ្តល់ការណែនាំអំពីវិធីសាស្រ្តសមស្របតាមវប្បធម៌ ដូចជា វិបស្សនាសមាធិ និងការកែលម្អភាពធន់នឹងសហគមន៍។ លោកបានបញ្ជាក់ថា គម្រោងនេះស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកសេវាសុខភាពផ្លូវចិត្ត ដែលមានលក្ខណៈរួមបញ្ចូល និងឆ្លើយតបចំពោះតម្រូវការរបស់យុវជនដែលងាយរងគ្រោះ។

លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកពីភាពជាដៃគូដ៏យូរអង្វែង រវាងប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ ដោយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក ប្រទេសឥណ្ឌា បានគាំទ្រ CCAMH តាមរយៈការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងក្រុមគ្រូពេទ្យឥណ្ឌា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាពវិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា។ ព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការនេះ គឺការពង្រីកមជ្ឈមណ្ឌល ក្រោមមូលនិធិឥណ្ឌា-ប្រេស៊ីល-អាហ្វ្រិកខាងត្បូង (IBSA) ដែលបានពង្រឹង CCAMH ឱ្យក្លាយជាស្ថាប័នឈានមុខគេ ក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់ នៅកម្ពុជា។

ក្រោមគម្រោងផ្តល់ផលរហ័ស (QIP) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ–គង្គា ប្រទេសឥណ្ឌា បានអនុវត្តគម្រោងជោគជ័យចំនួនពីរ ជាមួយ CCAMH រួចមកហើយ។ ឥណ្ឌា នៅតែប្តេជ្ញាចិត្តគាំទ្រអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាឱ្យកាន់តែទូលំទូលាយ ក្នុងវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាព។

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានមួយទៀត ក្នុងការពង្រឹងភាពជាដៃគូដ៏រឹងមាំ និងរីកចម្រើន រវាងឥណ្ឌា និងកម្ពុជា និងជាជំហានដ៏សំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់សេវាសុខភាពផ្លូវចិត្ត ដែលមានគុណភាពខ្ពស់ និងអាចចូលដំណើរការបាន សម្រាប់យុវជនកម្ពុជា៕

The post ស្ថានទូតឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ ចុះ MoU ជួយដល់យុវជនមានបញ្ហាផ្លូវចិត្ត appeared first on Kampuchea Thmey Daily.

អ្នកជំនាញណែនាំឱ្យតាមដានព័ត៌មាន​ពីប្រភព​ផ្លូវ​ការ​ដើម្បីបញ្ជៀសជំងឺថប់បារម្ភ
អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្របាន​ណែ​នាំ​ឱ្យ​ពលរដ្ឋ​តាមដាន​ព័ត៌មាន​ពី​ប្រភព​ផ្លូវការដើម្បី​បញ្ជៀស​នូវ​ជំងឺ​ថប់បារម្ភ​ដោយ​សារ​ការ​បំពុល​ព័ត៌មានពី​ប្រទេស​ថៃ និង​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុងស្រុក​មួយ​ចំនួន​។ លោក​ថាជំងឺ​ថប់បារម្ភ​នេះ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរប្រសិន​បើ​យើង​មិន​បាន​ដឹង​ខ្លួននិង​បន្តបំភ័យ​ខ្លួនតាមរយៈព័ត៌មាន​ក្លែង​ក្លាយទាំង​នោះ។

បន្ទាប់ពី​មាន​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​សារព័ត៌មានថៃ​ជា​បន្តបន្ទាប់​បាន​ធ្វើសេចក្ដីរាយការណ៍​ជា​ច្រើន​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​កម្ពុជាក្នុងសង្គ្រាម​ព័ត៌មាន បូករួម​ទាំង​ការ​ផ្សព្វផ្សាយបែបញុះញង់បន្ថែម​ដោយ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំងផងដែរ។ រដ្ឋមន្ត្រីព័ត៌មានកម្ពុជាធ្លាប់បញ្ជាក់​ហើយ​ថា ប្រភពព័ត៌មានផ្លូវការអំពីជម្លោះព្រំដែន គឺមានតែក្រសួងការពារជាតិ ក្រសួងការបរទេស រដ្ឋាភិបាល សារលើទំព័រហ្វេសប៊ុកសម្ដេចតេជោ និងសម្ដេចធិបតី។

អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​លោក ស៊ាង លាប បាន​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ជំនាញ​កម្ពុជា​ថ្មី​កាល​ពីថ្ងៃទី​១៦ ខែសីហា ថា ក្នុង​ស្ថានភាពប្រឈម​មុខ​ផ្នែក​ប្រដាប់​អាវុធជាមួយ​ថៃ​បច្ចុប្បន្ននេះ​ការ​ទទួល​ព័ត៌មាន​ពីប្រភពច្បាស់លាស់ និង​ពី​រដ្ឋាភិបាល​អាច​ការពារពី​បញ្ហា​ផ្លូវ​ចិត្ត​ថប់​បារម្ភ​បាន។ ដោយ​ឡែកសម្រាប់​អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ទន់​ខ្សោយ​សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​ទូរស័ព្ទមួយ​រយៈសិន។

លោក​ថា៖ «សូម​តាមដាន​ព័ត៌មាន​ផ្លូវ​ការ​ព្រោះ​នៅ​តាម​បណ្ដាញសង្គម​ព័ត៌មាន​ក្លែង​ក្លាយ​ច្រើនណាស់! អ៊ីចឹង​សូម​ពិនិត្យ​មើល ហើយ​សូម​ពិនិត្យ​មើល​ថា​បុគ្គលហ្នឹង​(អ្នកអត្ថាធិប្បាយ​តាមបណ្ដាញសង្គម)មាន​ផ្លូវ​ចិត្ត​យ៉ាង​មិច? បើគាត់មានផ្លូវ​ចិត្ត​ទន់​ខ្សោយ​អ្វីដែលគាត់​និយាយ​មិន​មែន​ជា​ចេតនារបស់​គាត់​ទេ តែ​ផ្លូវ​ចិត្ត​របស់​គាត់(មានបញ្ហា​)។ អ៉ីចឹង​អ្វីដែល​ត្រូវ​តាម​ដាន​សូម​តាមដាន​អ្វីដែល​ជាព័ត៌មាន​ផ្លូវការ​ យល់ល្អ​ប្រសិន​ជា​យើង​យល់​ថាផ្លូវ​ចិត្ត​យើង​អត់​រឹង​មាំ​ទេ​! សូម​នៅ​ឱ្យ​ឆ្ងាយពីទូរស័ព្ទ​ខ្លះ​ទៅ»។

យោងតាម​ការ​បង្ហោះ​របស់​មន្ទីរពេទ្យកាល់ម៉ែត ជំងឺថប់បារម្ភគឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ដែលមានរយៈពេលលើសពី៦ខែ។ វា​មាន​រោគសញ្ញាដូចជា ឆាប់ភ័យ ឆាប់ខឹងមួរម៉ៅ ចុករោយពេញខ្លួន ល្ហិតល្ហៃ អស់កម្លាំង ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច និងប៉ះពាល់់ដល់ការគេង។

លោក​ ស៊ាង លាប ឱ្យ​ជា​យោបល់​ឱ្យ​ពលរដ្ឋ​តាម​សង្កេត​មើល​ប្រតិកម្ម​របស់​ខ្លួន​ប្រាណ​ទៅ​នឹង​អាការៈ​ខាង​លើ និង​អាចរកមធ្យោបាយដើម្បីដោះស្រាយ​បាន​។ ប្រសិន​ជា​ពលរដ្ឋ​មាន​អារម្មណ៍​ដូច​អាការៈខាងលើ​អាច​កែ​ប្រែឥរិយាបថដោយងាក​មក​ធ្វើ​លំហាត់ប្រាណ ធ្វើ​សម្មាធិ គេ​ងឱ្យបាន​គ្រប់គ្រាន់ និង​ចំណាយ​ពេល​លើ​អ្វីដែល​ខ្លួន​ចូល​ចិត្ត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកជំនាញណែនាំឱ្យតាមដានព័ត៌មាន​ពីប្រភព​ផ្លូវ​ការ​ដើម្បីបញ្ជៀសជំងឺថប់បារម្ភ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃ លើកពីគុណតម្លៃការធ្វើវិបស្សនា ដែលជួយអប់រំផ្លូវចិត្តពលរដ្ឋ
ការធ្វើវិបស្សនា ជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពលរដ្ឋ។ នេះជាការលើកឡើងពីគុណតម្លៃវិបស្សនាពីសំណាក់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលលោក ចាត់ទុកថា ជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា ការធ្វើវិបស្សនាពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃ។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងថា សាលាវិបស្សនានេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសាសនានៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ និងជាពិសេសអ្នកដែលមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាជាច្រើន ទាំងសម្ពាធគ្រួសារ និងវិបត្តិសេដ្ឋកិច្ច។

«ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះ បានលើកកម្ពស់ការអប់រំសីលធម៌ ពិសេសដល់យុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹងពីអំពើល្អ និងអំពើអាក្រក់ ដោយឃើញសារសំខាន់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍ និងបង្កើនការផ្សព្វផ្សាយបន្តទៀត ទាំងផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម»។ លោក ស សុខា បន្ថែមយ៉ាងដូច្នេះ។

ថ្លែងពីវេទិកានោះដែរ រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាជ្រើសយកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាផ្តល់សិទ្ធិ និងបើកចំហឱ្យប្រជាពលរដ្ឋរបស់ខ្លួនជ្រើសរើសសាសនា ដែលខ្លួនស្រឡាញ់ គោរព និងប្រតិបត្តិ និងបើកឱកាសឱ្យប្រជាពលរដ្ឋប្រារព្ធឡើងនូវកម្មវិធីសាសនាផ្សេងៗដទៃទៀតផងដែរ៕

The post រដ្ឋមន្ត្រីមហាផ្ទៃ លើកពីគុណតម្លៃការធ្វើវិបស្សនា ដែលជួយអប់រំផ្លូវចិត្តពលរដ្ឋ appeared first on Kampuchea Thmey Daily.

បណ្ឌិត ឈត ប៊ុនថង៖ មនុស្សត្រូវយល់ថា “ផ្លូវចិត្ត” ជារឿងសំខាន់ត្រូវថែទាំ និងត្រូវស្វែងរកដំណោះស្រាយពេលជួបវិបត្តិ
បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យ កម្ពុជាថ្មី ដឹងថា សុខភាពផ្លូវចិត្តគឺជារឿងសំខាន់ខ្លាំងណាស់ ដែលត្រូវយកចិត្តទុកដាក់មើលថែឱ្យបានល្អដូចសុខភាពរាងកាយដែរ ហើយប្រសិនជាសម្គាល់ថា ខ្លួនមានបញ្ហាផ្លូវចិត្តមិនសូវល្អ ត្រូវប្រញាប់ស្វែងរកដំណោះស្រាយ ឬស្វែងរកអ្នកជំនាញឱ្យបានទាន់ពេលវេលា។

បណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា កត្តាសំខាន់មនុស្សត្រូវតែយល់ថា ជំងឺផ្លូវចិត្ត ជារឿងសំខាន់ ហើយបញ្ហាផ្លូវចិត្ត ក៏មានវិធីដោះស្រាយដែរ តាមរយៈការគ្រប់គ្រងស្ត្រេស ការគ្រប់គ្រងថប់បារម្ភ ឬក៏ការគ្រប់គ្រងកំហឹង ការចេះជួយខ្លួនឯង និងការស្វែងរកអ្នកជំនាញផ្លូវចិត្តជួយជាដើម។ បន្ទាប់ពីជួបអ្នកជំនាញ ក៏ត្រូវអនុវត្តវិធីសាស្ត្រព្យាបាលតាមការណែនាំរបស់អ្នកជំនាញដូចគ្នា។ លោកបណ្ឌិតបន្ថែមថា ទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះ ក៏មានមនុស្សមួយចំនួនដែលមានវិបត្តិនេះ មិនហ៊ានក្នុងការស្វែងរកជំនួយ ឬរកដំណោះស្រាយឡើយ ព្រោះខ្លាចគេមើលមកថាខ្លួនមានបញ្ហាវិកលចរិតជាដើម។

អ្នកជំនាញទស្សនវិជ្ជា ឈត ប៊ុនថង មានប្រសាសន៍ថា៖ “ពេលខ្លះទៀត អ្នកខ្លះគាត់យល់ខុស ពេលដែលមានបញ្ហាផ្លូវចិត្តហ្នឹង គាត់មិនទៅពឹងពាក់នរណាសូម្បីតែអ្នកជិតខាង។ គាត់សំងំតែឯង ឬក៏ពេលគាត់មានបញ្ហាផ្លូវចិត្ត គាត់ទៅប្រើគ្រឿងស្រវឹង គ្រឿងញៀន ដែលធ្វើឱ្យគាត់កាន់តែមានបញ្ហាធ្ងន់ធ្ងរជាងមុនជាដើម។ អញ្ចឹងរឿងទាំងអស់នេះគាត់ត្រូវតែពិគ្រោះជាមួយអ្នកជំនាញ ទាំងអ្នកជំនាញខាងផ្តល់យោបល់ជំងឺផ្លូវចិត្ត វិបត្តិផ្លូវចិត្ត ឬគ្រូពេទ្យចិត្តសាស្ត្រដើម្បីពិគ្រោះយោបល់”។ ជាមួយគ្នានេះ លោកបណ្ឌិតក៏សង្កេតឃើញថាបច្ចុប្បន្ន មានមនុស្សភាគច្រើនដែលដឹងថាខ្លួនមានបញ្ហានេះ បានស្វែងរកដំណោះស្រាយផ្សេងៗ និងរកជំនួយពីអ្នកជំនាញទាន់ពេលវេលាដូចគ្នា។

ចំពោះកត្តាដែលបណ្តាលឱ្យមនុស្សឈានដល់មានសុខភាពផ្លូវចិត្តមិនល្អ ឬវិបត្តផ្លូវចិត្ត គឺមកកត្តារួមផ្សំជាច្រើន ដូចជាការមិនសូវចាប់អារម្មណ៍ពីអាការៈស្ត្រេសរបស់ខ្លួន ដែលធ្វើឱ្យមានការវិវត្តកាន់តែខ្លាំងឡើងៗ។ ក្រៅពីមិនបានចាប់អារម្មណ៍ មនុស្សភាគច្រើនមិនយល់ថា តើអ្វីួទៅជាជំងឺផ្លូវចិត្ត ការថប់បារម្ភ និងអ្វីទៅជាស្ត្រេស? ហើយក៏មិនយល់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តរបស់ខ្លួនដូចគ្នា។ កត្តាផ្សេងទៀត មកពីការប៉ះទង្គិចផ្លូវអារម្មណ៍តាមរយៈបញ្ហាសុខភាពរាងកាយ វិបត្តិសេដ្ឋកិច្ច នយោបាយ សង្គ្រាម អំពើហិង្សា ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬការស្ទះចរាចរណ៍ណែនតាន់តាប់ ដែលធ្វើឱ្យមនុស្សមានការធុញថប់ ក៏ប៉ះពាល់ដល់អារម្មណ៍ដែរ។ លោកបណ្ឌិតបន្តថា អំពើមិនសមហេតុផលជាច្រើនដែលសង្កត់លើផ្លូវចិត្តផ្លូវអារម្មណ៍របស់មនុស្ស, ការរកចំណូលបានទាបចំណាយខ្ពស់, បញ្ហាការងារ គឺទាំងអស់នេះសុទ្ធតែប៉ះពាល់ដល់ផ្លូវអារម្មណ៍ ផ្លូវចិត្តមនុស្ស។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងនូវវិធីបង្ការ និងការធ្វើឱ្យសុខភាពផ្លូវចិត្តល្អប្រសើរចំនួន១០ចំណុច ដែលមនុស្សគួរអនុវត្តចៀសវាងមានសម្ពាធផ្លូវចិត្តពេក ឈានដល់ប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ខ្លួន។ ទី១ ការកំណត់គោលដៅអ្វីមួយឱ្យសមល្មមនឹងសមត្ថភាពខ្លួន កុំធំពេក ក៏កុំតូចពេកដែរ។ ទី២ ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ទី៣ ជឿជាក់លើខ្លួនឯង ជឿលើសមត្ថភាពខ្លួន និងមានភាពរឹងមាំ។ ទី៤ ត្រូវចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ ចេះបែងចែករវាងពេលវេលាផ្ទាល់ខ្លួន ការរៀនសូត្រ និងការងារ។ ទី៥ ហ៊ានប្រឈមមុខ ដោះស្រាយជាមួយបញ្ហា កុំរត់គេច។ ទី៦ រក្សាគោលជំហរ និងចក្ខុវិស័យរបស់ខ្លួន ទី៧ ទោះមមាញឹកនឹងការងារយ៉ាងណា ក៏ត្រូវស្វែងរកពេលវេលាសម្រាកលម្ហែអារម្មណ៍។ ទី៨ កុំលាក់អារម្មណ៍សោកសៅរបស់ខ្លួន ត្រូវបញ្ចេញអារម្មណ៍ទាំងនោះតាមរយៈវិធីសាស្ត្រផ្សេងៗដែលមិនប៉ះពាល់អ្នកដទៃ។ ទី៩ បរិភោគអាហារដែលជំនួយសម្រាប់សុខភាព និងចុងក្រោយ គឺគួរតែមានលំហាត់ប្រាណឱ្យបានច្រើនដើម្បីសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ ហើយក៏ធ្វើឱ្យមនុស្សបំបាត់ភាពតានតឹងខ្លះដែរ៕

ដោយ៖ អុន ស្រីមាន

The post បណ្ឌិត ឈត ប៊ុនថង៖ មនុស្សត្រូវយល់ថា “ផ្លូវចិត្ត” ជារឿងសំខាន់ត្រូវថែទាំ និងត្រូវស្វែងរកដំណោះស្រាយពេលជួបវិបត្តិ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ក្រសួង ស្ថាប័ន និងអង្គការទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ។ លោកបានអំពាវនាវបែបនេះ ក្នុងពិធីអបអរសារទរទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្តក្នុងកន្លែងធ្វើការ» ដែលប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិពរណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សុខភាពផ្លូវចិត្ត គឺជាធាតុផ្សំដ៏សំខាន់នៃសុខុមាលភាពទូទៅ ហើយក៏មានសារៈសំខាន់ដូចសុខភាពផ្លូវកាយដែរ ហើយក៏ជាស្នូលមួយដ៏សំខាន់សម្រាប់ធានាគុណភាព និងផលិតភាពក្នុងកន្លែងធ្វើការ ដោយសារសុខភាពផ្លូវចិត្ត និងការងារ តែងតែមានអន្តរកម្មទៅវិញទៅមក។

ទន្ទឹមនេះ លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ នៅតាមអង្គភាពក្រោមឱវាទរបស់ខ្លួន ដូចជា លើកកម្ពស់ភាពជាអ្នកដឹកនាំស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដល់ថ្នាក់ដឹកនាំរបស់ អង្គភាពនីមួយៗ ដោយធ្វើការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្ត (Stress management) នៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំ មន្រ្តីរាជការ និងនិយោជិត។ ជាពិសេស ត្រូវបង្កើតឧបករណ៍សម្រាប់វាយតម្លៃសុខភាពផ្លូវចិត្ត (Mental health screening tool) ដើម្បីឱ្យមន្រ្តីរាជការ និយោជិត និងប្រជាជនទូទៅ អាចប្រើប្រាស់ដើម្បីវាយតម្លៃស្ថានភាពសុខភាព ផ្លូវចិត្តរបស់ខ្លួន (Self-assessment) ឱ្យបានទូលំទូលាយ។

រៀបចំឱ្យមានគោលការណ៍អនុវត្តស្តីពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្តនៅកន្លែងធ្វើការ (Practical Guidelines for Stress Management in Workplace) ដើម្បីប្រើប្រាស់រួមគ្នា ដោយសហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ។ ព្រមទាំងបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counseling skills) ដល់អ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselor) និងរៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្ត (Mental health counselling service) ដល់មន្រ្តីរាជការ នៅតាមអង្គភាពនីមួយៗ។ សហការជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាផ្លូវចិត្ត ដល់ស្ថាប័នរដ្ឋាភិបាល ផ្សេងទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក អង្គការ UNICEF និងដៃគូទាំងអស់ ដែលតែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់ការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា៕

The post រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ក្រសួង ស្ថាប័នទាំងអស់ ចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ appeared first on Kampuchea Thmey Daily.

ការយល់ខុសរបស់មនុស្សចាស់ ចំពោះកុមារ
គេបានចាត់ទុកកុមារប្រៀបដូចក្រណាត់ស ដែលងាយជាប់ប្រឡាក់ពណ៌។ ក្រណាត់សនោះនឹងប្រែជាមានតម្លៃបើគេគូសវាសនូវគំនូរដ៏វិចិត្រ ប៉ុន្តែបើក្រណាត់សនោះប្រឡាក់ដោយពណ៌កខ្វក់ នោះបើឱ្យយកជាក្រណាត់ជូតជើង ក៏គេមិនប្រើផង។ ដឹងថា កុមារងាយរងទទួលរងឥទ្ធិពលនានាក្នុងមជ្ឈដ្ឋានរស់នៅរបស់កុមារបែបនេះហើយ នៅតែមនុស្សចាស់មួយចំនួនប្រព្រឹត្តិខុសចំពោះកុមារដោយសារការយល់ខុស។

លោក យិន សុភាព ជានាយក និងជាស្ថាបនិក សាលារៀនគ្រូយើង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មនុស្សធំ មនុស្សចាស់ទាំងអស់គួរតែដាស់តឿនខ្លួនឯង ខណៈលោកបានសង្កេតឃើញថា ​យើង​តែងតែ​យល់ខុស ដោយសារតែគិតថា កូនក្មេងនៅតូច ឯទម្លាប់របស់មនុស្សចាស់​​តែងតែប្រយ័ត្នជាមួយអ្នកមានឋានៈខ្ពស់ជាងខ្លួន ជាមួយអ្នកមានអាយុ ភាពចាស់ទុំជាងខ្លួន ប៉ុន្តែអត់សូវប្រយ័ត្នជាមួយអ្នកមានឋានៈតូចជាងខ្លួន ឬអ្នកមានអាយុតិចជាងខ្លួន។

លោក យិន សុភាព មានប្រសាន៍បន្តថា៖ “យើងគិតថា យើងធ្វើទៅ អ្នកនោះជាកូនយើង ក្មួយ​យើង អ្នកតូចៗជាងយើងទាំងអស់ហ្នឹងប្រាកដជាមិនចាប់ទោសអូសដំណើរយើងទេ ព្រោះយើងធំ យើងមានអំណាចជាងគេ។ ប៉ុន្តែបើយើងធ្វើជាមួយនឹងអ្នកធំជាងយើង ចាស់ទុំជាងយើង យើងខិតខំប្រិតប្រៀងណាស់ ព្រោះយើងខ្លាចគាត់ចាប់ទោសអូសដំណើរយើងជាដើម។ ដល់តែក្មេងតូចៗ គ្នាម៉េចហ៊ានស្ដីឱ្យយើង ឬអ្នកមានឋានៈតូច គ្នាមិនហ៊ានស្ដីឱ្យយើងទេ។ ចំណុចហ្នឹងដែលយើងទាំងអស់គ្នាត្រូវរម្លឹកខ្លួនឯងថា ការគិតបែបនេះ ការប្រព្រឹត្តបែបនេះជារឿងដែលមិនត្រឹមត្រូវទេ ធាតុពិតមែនទែន នៅជុំវិញខ្លួនយើងនេះគឺយើងត្រូវប្រយ័ត្នគ្រប់ជំហាន ហើយដែលយើងត្រូវប្រយ័ត្នជាងគេ គឺប្រយ័ត្នចំពោះក្មេងៗ ជាពិសេសយើងជាមនុស្សធំ យើងជាមេគេហ្នឹង ត្រូវ​ប្រយ័ត្នចំពោះកូនៗយើង ចំពោះអ្នកដែលមានវ័យក្មេងជាងយើង និងចំពោះកូនចៅរបស់យើង។

លោក យិន សុភាព មានប្រសាសន៍បន្ថែមថា យើងត្រូវប្រព្រឹត្តជាគំរូ ដោយសារជាធម្មតារបស់មនុស្ស ជាពិសេសក្មេង គឺ រៀនពីទង្វើរបស់មនុស្សធំជាងពីការអប់រំទូន្មានរបស់មនុស្សធំ។ យើងចង់អប់រំទូន្មានគេច្រើនប៉ុណ្ណា​ក៏ដោយ ពាក្យសម្ដីដែលយើងអប់រំទូន្មាន និងអត្ថន័យនៅក្នុងពាក្យសម្ដីដែលយើងនិយាយទៅ គេស្ដាប់បានតិចណាស់ ហើយរិតតែចង់ចាំតិចជាងហ្នឹងទៅទៀត។ ប៉ុន្តែរបៀបដែលយើងពន្យល់ របៀបដែលយើងនិយាយ របៀបដែលយើងអប់រំគាត់ គឺគាត់រៀនពីហ្នឹងបានច្រើនជាង។

លោក យិន សុភាព បញ្ជាក់ថា៖ “ឧបមាថា បើយើងជេរគាត់ យើងស្ដីឱ្យគាត់ ឧទាហរណ៍ស្ដីឱ្យគាត់ថា៖ “អ្ហែងក្បាលកញ្ចាស់ប៉ុណ្ណឹងហើយ អ្ហែងត្រូវតែចេះគិត អ្ហែងត្រូវតែខំរៀន អ្ហែងត្រូវដឹងថាម៉ែឪអ្ហែងលំបាកប៉ុណ្ណា…” យើងគិតថាធ្វើបែបហ្នឹងទៅគាត់នឹងភ្ញាក់រឭក ប៉ុន្តែសម្ដីទាំងអស់ហ្នឹងអាច​ថាលឺមួយភ្លែតចុះ ក្រោយមកគាត់ភ្លេចបាត់ ប៉ុន្តែរបៀបយើងស្ដីឱ្យហ្នឹង គាត់ចាប់បានហើយរបៀបហ្នឹងនឹងជាប់ក្នុងខ្លួន ហើយថ្ងៃណាមួយ គាត់នឹងដាក់ទាំងៗអ៊ីចឹងមកឱ្យ​យើង​វិញ”។

លោក យិន សុភាព លើកឡើងថា ដូចនេះបានជាពេលខ្លះយើងឃើញ បទពិសោធញាតិមិត្តជិត​ខាងមួយចំនួន ពេលដែលកាលពីនៅក្មេង ឪពុកម្ដាយតែងតែស្ដីឱ្យ ប្រព្រឹត្តិអាក្រក់ដាក់កូន ដល់ពេលចាស់ទៅ កូនៗនឹងប្រព្រឹត្តិបែបហ្នឹងដាក់គាត់វិញ ដោយសារឆ្លងបែបហ្នឹង។ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ត្រូវតែប្រយ័ត្នខ្លួនឯងថា អ្វីដែលយើងធ្វើ កូនៗយើង ក្មេងៗ និងកូនចៅយើងរៀនពីយើងច្រើនជាងអ្វីដែលយើងបាននិយាយ ឬស្ដីឱ្យ៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post ការយល់ខុសរបស់មនុស្សចាស់ ចំពោះកុមារ appeared first on Kampuchea Thmey Daily.

អង្គការយូនីសេហ្វ ណែនាំឪពុកម្តាយលេងជាមួយកូនឱ្យបានច្រើន ព្រោះចាំបាច់ចំពោះសុខភាពផ្លូវចិត្តកុមារ
អង្គការយូនីសេហ្វ បានណែនាំដល់ឪពុកម្តាយគ្រប់រូបចំណាយពេលលេងជាមួយកូនៗឱ្យបានច្រើន ព្រោះមិនត្រឹមតែជាការលេងសប្បាយទេ ថែមទាំងចាំបាច់ចំពោះសុខភាពផ្លូវចិត្តរបស់កុមារ ជួយឱ្យពួកគេបញ្ចេញអារម្មណ៍របស់ខ្លួន កាត់បន្ថយភាពតានតឹង និងបង្កើនភាពអត់ធ្មត់។

ពិតណាស់ បច្ចុប្បន្ន គឺជាសម័យឌីជីថល ដូច្នេះអាណាព្យាបាល ម្តាយឪពុក និងអ្នកមើលថែក្មេងភាគច្រើនតែងឱ្យក្មេងលេងទូរសព្ទច្រើនជាងលេងជាមួយពួកគេ ដើម្បីជាការលួងលោម។ ជុំវិញនឹងការឱ្យក្មេងប្រើប្រាស់ទូរសព្ទច្រើនពេក ក៏ធ្វើឱ្យពួកគេជួបបញ្ហាប្រឈមជាច្រើន រហូតមានកុមារមួយចំនួនមិនចេះនិយាយ ក្លាយទៅជាក្មេងមានអាការៈអូទីស្សឹមជាដើម។ ដូច្នេះ ការលេងជាមួយក្មេងពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តពួកគេ។ ពាក់ព័ន្ធបញ្ហានេះទៀតសោត អង្គការយូនីសេហ្វ បានបង្ហាញ៤ចំណុច ពីប្រយោជន៍នៃការលេងជាមួយកុមារ។

ចំណុចទី១ ការលេងជួយពង្រឹងចំណងរវាងអ្នក និងកូន៖ តាមរយៈការផ្តល់ឱ្យកូនរបស់អ្នកនូវក្តីស្រឡាញ់ ការលួងលោម និងការយកចិត្តទុកដាក់ អ្នកកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជំនាញផ្នែកស្មារតី និងសង្គម ដែលគាំទ្រដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ពួកគេនាពេលអនាគត។ ទី២ ការលេងជួយកុមារគ្រប់គ្រងអារម្មណ៍ដែលពិបាក៖ ការផ្តល់ពេលវេលាឱ្យកុមារលេង ជួយឱ្យពួកគេអាចគ្រប់គ្រង និងដោះស្រាយបញ្ហាអារម្មណ៍នានា ដូចជាការឈឺចាប់ ការភ័យខ្លាច ឬ ការបាត់បង់ ខណៈពេលដែលពួកគេនៅតែអាចលេងដូចជាកូនក្មេង។

ទី៣ ការលេងជួយកាត់បន្ថយភាពតានតឹង៖ នៅពេលដែលអ្នករីករាយនឹងពេលវេលាសប្បាយៗ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនអង់ដូហ្វីន ដែលជំរុញឱ្យអារម្មណ៍ល្អ និងវិជ្ជមាន។ ទី៤ ការលេងជួយបង្កើតទំនុកចិត្ត៖ នៅពេលដែលអ្នកឆ្លៀតពេលលេងជាមួយកូន ពួកគេនឹងដឹងថាពួកគេមានតម្លៃ និងរីករាយពេលនៅក្បែរ។ ការចែករំលែកបទពិសោធជាមួយគ្នានឹងធ្វើឱ្យកូនរបស់អ្នកដឹងថា ពួកគេត្រូវបានគេស្រឡាញ់ និងមានសារៈសំខាន់។ ដូចនេះ សូមញញឹម ចូលរួមលេង និងរីករាយគ្រប់ពេលវេលាជាមួយកូនរបស់អ្នក៕ អត្ថបទ៖ អុន ស្រីមាន

The post អង្គការយូនីសេហ្វ ណែនាំឪពុកម្តាយលេងជាមួយកូនឱ្យបានច្រើន ព្រោះចាំបាច់ចំពោះសុខភាពផ្លូវចិត្តកុមារ appeared first on Kampuchea Thmey Daily.