សុខភាពមនុស្សចាស់ Archives - Kampuchea Thmey Daily

នាទិវាមនុស្សចាស់ រដ្ឋាភិបាលកម្ពុជាជំរុញពលរដ្ឋចេះគោរព និងស្តាប់ដំបូន្មានចាស់ព្រឹទ្ធាចារ្យ
ក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័ន រៀបចំពិធីអបអសាទរទិវានេះ ជាពិសេសមន្រ្តីត្រូវចុះសួរសុខទុក្ខមនុស្សចាស់ និង ជំរុញឱ្យសិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានមាតាបិតា និងចាស់ព្រឹទ្ធាចារ្យ។

យោងសារាចរស្តីពីការរៀបចំទិវាមនុស្យចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ របស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៥​ខែកញ្ញា ឆ្នាំ ២០២៥ បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

សម្រាប់ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»។ ដើម្បីរៀបចំទិវានេះ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់បណ្តាក្រសួងស្ថាប័ន ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុសចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានា ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់ឱ្យបានអធិកអធម។

រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគុណប្រយោជន៍របស់មនុស្សវ័យចាស់។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញនិងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យ ដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើ ស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយ មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និង អង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។

ក្នុងសារាចរ បានណែនាំឱ្យ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់។

ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា រដ្ឋាភិបាលបានលើកឡើងនូវឃ្លាដ៏មានអត្ថន័យមួយចំនួនដូចជា មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ, គោរពដឹងគុណចំពោះមនុស្សវ័យចាស់គឺជាកតញ្ញូតាធម៌, គ្រួសារមានសុភមង្គល សង្គមរីកចម្រើន កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ, ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា, ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា, មនុស្សចាស់គឺជាសេដ្ឋកិច្ចពណ៌ប្រាក់និងភាគលាភពណ៌ប្រាក់, វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងអនុក្រឹត្យ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើត គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយ ទិវាមនុស្សចាស់អន្តរជាតិ៕

The post នាទិវាមនុស្សចាស់ រដ្ឋាភិបាលកម្ពុជាជំរុញពលរដ្ឋចេះគោរព និងស្តាប់ដំបូន្មានចាស់ព្រឹទ្ធាចារ្យ appeared first on Kampuchea Thmey Daily.

បញ្ហា​សុខ​ភាព​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​ច្រើន​ជួប​ប្រទះ
ជា​ការ​ពិត​ណាស់​វ័យ​កាន់​តែ​ចាស់​ បញ្ហា​សុខ​ភាព​ក៏​នឹង​កើត​មាន​ឡើង​ច្រើន​ដែរ​។ ប៉ុន្តែការ​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព​ អាច​មាន​ប្រ​យោជន៍​ជួយ​មនុស្ស​យើង​អាច​ការពារ​​ ឬ​សម្រាល​បញ្ហា​ទាំង​នេះ​បាន។ ខាង​ក្រោម​នេះ​ ជា​បញ្ហា​ទូទៅ​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​។​

១. លេច​នោម​ ឬ​ទល់​លាមក

​បញ្ហា​លេច​នោម​ដោយ​មិន​ដឹងខ្លួន និង​ទល់​លាមក​ ជា​លក្ខខណ្ឌ​បញ្ហា​សុខ​ភាព​មួយ​ដែល​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​គុណភាព​ជីវិត​។ បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​ការ​បាត់​បង់​សមត្ថភាព​គ្រប់​គ្រង​សាច់​ដុំ និង​បញ្ហា​របប​អាហារ​។​

២. ការ​ចង​ចាំ​ធ្លាក់​ចុះ​

ការ​ចងចាំ​ធ្លាក់​ចុះ​ ជា​បញ្ហា​សុខ​ភាព​មួយ​របស់​មនុស្ស​វ័យ​ចំណាស់​។ បញ្ហា​នេះ​មាន​ដូច​ជា​ជំងឺ​ចាស់​វង្វេង ដែល​ជា​ប្រភេទ​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​។ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ធ្លាក់​ចុះ​ការ​ចង​ចាំ​ធ្ងន់ធ្ងរ​ ចាំ​បាច់​ត្រូវ​មាន​អ្នក​មើល​ថែ​ប្រចាំ​។

៣. បាត់​បង់​លំនឹង​

ការ​ដួល ជា​បញ្ហា​មួយ​របស់​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​មាន​របួស​កើត​ឡើង​បាន​។ ការ​ដួល អាច​កើត​ឡើង​ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​បាត់​បង់​លំនឹង ឈរ ឬ​ដើរ គ្មាន​លំនឹង​ល្អ។ គ្នា​យើង​មាន​សមាជិក​គ្រួសារ​ជា​មនុស្ស​វ័យ​ចំណាស់ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​រឿង​នេះ​ឲ្យ​មែនទែន​។

៤. បញ្ហា​មាត់​ធ្មេញ​

មនុស្ស​វ័យ​ចំណាស់​​មិន​តិច​នាក់​ទេ ដែល​ជួប​បញ្ហា​សុខភាព​មាត់​ធ្មេញ ដូច​ជា​បញ្ហា​អញ្ចាញ​ធ្មេញ និង​ ពុក​ធ្មេញ​។ មនុស្ស​វ័យ​ចំណាស់​ដែល​ជួប​បញ្ហា​ទាំង​នេះ នឹង​អាច​បាត់​បង់​ធ្មេញ ហើយ​នាំ​ឲ្យ​មាន​ការ​ពិបាក​ញ៉ាំ​អាហារ​។

៥. បញ្ហា​ឆ្អឹង​

មនុស្ស​វ័យ​ចំណាស់​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង។ មនុស្ស​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង អាច​មាន​បញ្ហា​រលាក​សន្លាក់​ឆ្អឹងហើយ​ ពិសេស​អ្នក​មាន​អាយុ​​៨០​ឆ្នាំ ឬ​លើស​ពី​នេះ​​ងាយ​កើត​ជាង​គេ​។

៦. បញ្ហា​ផ្លូវ​ដង្ហើម​

ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន ដូច​ជា​ជំងឺ​ហឺត និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ជា​ដើម អាច​ធ្វើឲ្យ​សុខ​ភាព​មនុស្ស​វ័យ​ចំណាស់​កាន់​តែ​អាក្រក់​។ មនុស្ស​វ័យ​ចំណាស់​ ជា​ក្រុម​មនុស្ស​ដែល​ងាយ​​កើត​​ជំងឺឆ្លង​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។

ក្រៅពី​នេះ​ មនុស្ស​វ័យចំណាស់​ក៏​អាច​ប្រឈម​​ជំងឺ​ទឹកនោមផ្អែម ខ្សោយ​ភ្នែក ខ្សោយ​ត្រចៀក បញ្ហា​បេះដូង និងខ្វះ​អាហារូបត្ថម្ភ​ផង​ដែរ​។ ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​អាច​ជួប​បញ្ហា​សុខភាព​ច្រើន​យ៉ាង ការ​ដឹង​ពី​បញ្ហា​សុខ​ភាព​ទាំង​នេះ អាច​ជួយ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​បង្ការ​ខ្លួន ឬ​គ្រប់​គ្រង​ស្ថាន​ភាព​សុខ​ភាព​នេះ​បាន​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ

ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ

The post បញ្ហា​សុខ​ភាព​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​ច្រើន​ជួប​ប្រទះ appeared first on Kampuchea Thmey Daily.

គិលានុបដ្ឋាយិកាមួយរូប ចែករំលែកបទពិសោធន៍សម្គាល់មនុស្សជិតស្លាប់
គិលានុបដ្ឋាយិកា Julie McFadden រស់នៅសហរដ្ឋអាមេរិកច្រើន គេស្គាល់នាងដោយសារការចែករំលែកបទពិសោធន៍នៅលើបណ្ដាញសង្គម Tik Tok ហើយប្រធានបទដែលទទួលចំណាប់អារម្មណ៍ច្រើនជាងគេគឺ អាការៈមុនអ្នកជំងឺស្លាប់ ។

គិលានុបដ្ឋាយិកា Julie ធ្លាប់សង្កេតមើលអ្នកជំងឺដែលជិតស្លាប់ជាច្រើនតែងបង្ហាញអាការៈដូចជា គេងច្រើន មិនសូវបរិភោគអាហារក្នុងរយៈពេល ២-៣ខែ ពួកគេអាចផ្លាស់ប្ដូរបុគ្គលិកលក្ខណៈទាំងស្រុង និងព្យាយាមរក្សាគម្លាតពីមនុស្សជាដើម ។   ជូលីពន្យល់ថា អ្នកជំងឺជិតស្លាប់ឧស្សាហ៍ស្វែងរកជំនួយចំពោះរឿងបន្តិចបន្តួចរួមមាន ទៅបន្ទប់ទឹក ផឹកទឹក ឬយកអ្វីមួយ ក្រៅពីនេះពួកគេនឹងចាប់ផ្ដើមមើលឃើញអមនុស្ស និងនិយាយជាមួយទេពអប្សរ សាច់ញាតិ សត្វចិញ្ចឹម ដែលចែកឋានទៀតផង ។ នាងបញ្ជាក់ដែរថា សឹងតែគ្រប់គ្នាទៅហើយដែលលេចចេញសញ្ញាទាំងនេះបូករួមទាំងការផ្លាស់ប្ដូររបៀបដកដង្ហើម និងការផ្លាស់ប្ដូរពណ៌ស្បែកមុនស្លាប់ ។

យ៉ាងណាមិញ គិលានុបដ្ឋាយិកាវ័យ ៤០ឆ្នាំខាងលើនេះបង្ហើបប្រាប់ថា ការស្រមើស្រមៃឃើញអមនុស្សមុនស្លាប់មិនមែនជារឿងគួរឲ្យខ្លាចទេ វាជាការពិតដែលអ្នកជំងឺឃើញ និងជះឥទ្ធិពលវិជ្ជមានឲ្យអ្នកជំងឺស្ងប់ចិត្តស្លាប់ទៅឲ្យអស់ចិត្ត ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ភាពឯកោ ធ្វើឲ្យមនុស្សចាស់ ប្រឈមហានិភ័យសុខភាពច្រើន

The post គិលានុបដ្ឋាយិកាមួយរូប ចែករំលែកបទពិសោធន៍សម្គាល់មនុស្សជិតស្លាប់ appeared first on Kampuchea Thmey Daily.

អាហារ ៦ ប្រភេទនេះ មិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់
បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់​តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។

១.ផ្សិត

ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូច​ខាត ​ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។

២.ផ្លែ Cherry

ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍​ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ការញ៉ាំទឹកផ្លែឈើនេះ អាចរួមចំណែកជួយពង្រឹងទៅដល់សមត្ថភាពសាច់ដុំ រារាំងការរលាក និងកាត់បន្ថយភាពតានតឹងដែលបង្កឡើងពីអុកស៊ីតកម្មដែលបណ្តាលមកពីការលំហាត់ប្រាណ និង កាត់បន្ថយការឈឺចាប់ផងដែរ។ ជាធម្មតា យើងអាចញ៉ាំផ្លែឈើ នេះបានយ៉ាងហោច ១០ផ្លែក្នុងមួយថ្ងៃ អាចជួយដល់សុខភាព។

៣.ស៊ុត

សម្រាប់បុរសដែលមានអាយុចាប់ពី ៥០ឡើង សមត្ថភាពសាច់ដុំនៅផ្នែកផ្សេងៗក្នុងរាងកាយនឹងថយចុះ។ ដូច្នេះស៊ុតគឺជាប្រភេទអាហារល្អបំផុតសម្រាប់ទ្រទ្រង់សុខភាព ព្រោះអាហារប្រភេទនេះមានផ្ទុកទៅដោយ ប្រូតេអ៊ីនខ្ពស់​។ ក្រៅពីនេះ ស៊ុតក៏មានផ្ទុកនូវសារជាតិ lutein ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ដែលអាចបណ្តាលឲ្យងងឹតភ្នែក។ ការបន្ថែមមុខម្ហូបនេះ សម្រាប់អាហារបីពេលគឺជារឿងល្អសម្រាប់សុខភាព។

៤.ផ្លែប៊ឺរី

ផ្លែប៊ឺរីមានតួនាទីសំខាន់ជួយកាត់បន្ថយហារនិភ័យមហារីកបាន។ តាមការសិក្សាស្រាវជ្រាវ ក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ផ្លែឈើប្រភេទនេះមិនថាជាប៊ឺរីក្រហម ខៀវនោះទេ សុទ្ធតែមានសមត្ថភាពក្នុងការទប់ស្កាត់បញ្ហារលាក ដែល​ជាហេតុចំបង ឈានទៅដល់ការកើតជំងឺមហារីក។ ការញ៉ាំផ្លែប៊ឺរី អាចជាក្រៀម ស្រស់ ឬជាទឹក សុទ្ធសឹង​តែ​ជួយដល់សុខភាព។ ដូច្នេះយើងក៏អាចច្នៃទៅតាមចំណូលចិត្ដ បន្ថែមចូលទៅក្នុងអាហារប្រចាំថ្ងៃសម្រាប់សុខភាព។

៥.ផ្លែប៊ឺ

បើគិតទៅផ្លែប៊ឺមានអត្ថប្រយោជន៍ច្រើនទៅដល់សុខភាព។ តាមការសិក្សាថ្មីបានរកឃើញថា ការញ៉ាំផ្លែប៊ឺយ៉ាង​ហោច​​​​បានឲ្យពីរពេល ក្នុងមួយសប្ដាហ៍អាចធ្វើឲ្យសុខភាពបេះដូងល្អប្រសើរ ព្រោះថា សារធាតុចិញ្ចឹមមាននៅក្នុងផ្លែប៊ឺ មាន​ផ្ទុកទៅដោយសារធាតុខ្លាញ់មិនឆ្អែត ដែលមានអត្ថប្រយោជន៍ខ្លាំងជួយរក្សាកម្រិតកូលេស្ដេរ៉ូលនៅក្នុង​ឈាម​។ ​ហេតុនេះហើយអត្ថប្រយោជន៍អាចជាតម្រូវការចាំបាច់សម្រាប់វ័យ៥០ឡើង។ លើសពីនេះទៅទៀត ប្រភេទផ្លែឈើមួយនេះ ក៏ត្រូវបានអ្នកជំនាញផ្នែកសុខភាព ណែរនាំផងដែរសម្រាប់អ្នកដែលធ្វើការសម្រកគីឡូ។

៦.សណ្ដែកក្រហម

សណ្ដែកក្រហមក៏ជាបណ្ដុំនៃប្រូតេអ៊ីនផងដែរ។ ប្រូតេអ៊ីនតូចៗទាំងនេះមានអត្ថប្រយោជន៍ជាច្រើនក្នុង​ឈាម ដែលអាចជួយរក្សាជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទទី២។ តាមការសិក្សាបែបវិទ្យាសាស្ដ្រ បានចេញផ្សាយលទ្ធផលកាលពីឆ្នាំ ២០១៤ បានបញ្ជាក់ថា ការញ៉ាំទឹកសណ្តែក ៣ទៅ៤ ពែងជារៀងរាល់ថ្ងៃអាចបន្ថយកម្រិតកូឡេស្តេរ៉ុល LDL (អាក្រក់) បាន៥ភាគរយ ដែល​អាចកាត់បន្ថយហានិភ័យនៃជំងឺ​បេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បើសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរញ៉ាំ១ពែងក្នុងមួយថ្ងៃ គឺជាការល្អ ព្រោះវាអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ហេតុអ្វីអ្នកខ្លះញ៉ាំហឹរហើយរាគ ប៉ុន្តែខ្លះ មិនអីទៅវិញ?

ចុចអាន៖សារធាតុចិញ្ចឹមដ៏អស្ចារ្យទាំង ៨ នៅក្នុងស៊ុត ជួយពង្រឹងសុខភាពរាងកាយ

The post អាហារ ៦ ប្រភេទនេះ មិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់ appeared first on Kampuchea Thmey Daily.

ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ ៦០ ឆ្នាំឡើង គួរចាក់ដូសជំរុញទី ៤
ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​អាច​ឆ្លង​ទៅ​កាត់​មនុស្ស​គ្រប់​វ័យ​ មិន​ថា​ប្រុស​ ឬ​ស្រី ឬ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បែប​ណា​ឡើយ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​​ ករណី​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូវីដ​-១៩​នេះ ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​រួម​ផ្សំ​​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​លើស​សម្ពាធឈាម​ជា​ដើម​​ ហើយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ​-១៩ នឹង​កាន់​តែ​ខ្ពស់ ​នៅ​ពេល​​ដែល​យើង​​មាន​ជំងឺ​រ៉ាំរ៉ៃ​​ទាំង​នេះ​ស្រាប់។

ម៉េច​បាន​អ្នក​អាយុ​​៦០​ឆ្នាំឡើង​​ គួរ​ចាក់​ដូស​​​ជំរុញ​ទី​៤?

ជា​ទូទៅ កត្តា​អាយុ​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន ហេតុ​នេះ​ហើយ​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​គួរ​ប្រុងប្រយ័ត្ន​​​ឲ្យ​បាន​ដិតដល់ ដើម្បី​​​​​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​-១៩​​ ដ៏​កាច​សាហាវ​នេះ​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ​​ដូស​​ជំរុញ​ទី​៤ មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ជាង​មុន​រហូត​ដល់​៣​ដង​ ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ។

ជាក់​ស្ដែង វ៉ាក់សាំង​ដូស​ទី​៤​​នេះ មិន​ត្រឹម​តែ​​មាន​​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​អត្រា​នៃ​​ការវិវត្ត​ជំងឺទៅ​ជា​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​យើង​នៅ​​រឹងមាំ​​​ក្រោយ​រយៈពេល​៨​សប្ដាហ៍​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អត្រា​​ឆ្លង​កូវីដ​-១៩ នៃ​អ្នក​ដែល​បាន​ទទួល​ដូស​ជំរុញ​ទី​៤ ​មាន​ចំនួន​ទាប​ជាង​អ្នក​ដែល​ទទួល​បាន​​ត្រឹម​ដូស​ជំរុញ​លើក​ទី​៣ ដល់​ទៅ​២​ដង​ឯ​ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ-១៩​​ ហាក់​ដូចជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច​នេះ​ហើយ​ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ និង​ចាំបាច់​​ត្រូវ​​អនុវត្ត​​វិធានការ​ការពារ​បន្ថែម​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​ជានិច្ច​។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?

ចុចអាន៖ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន

The post ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ ៦០ ឆ្នាំឡើង គួរចាក់ដូសជំរុញទី ៤ appeared first on Kampuchea Thmey Daily.

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំង គួរបង្កើនការចងចាំតាមវិធីណា?
វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺ​ខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយ​​មិនលុះដូចជា មិនដឹង​ច្រឡំ​ដៃ​ទុក​សោរនៅឯណារកមិនឃើញជាដើម ដោយសារ​​តែខួរក្បាលយើងចុះខ្សោយ។ យើងគួរ​ធ្វើបែបម៉េច​ដើម្បី​បង្កើន​​ការចងចាំឡើងវិញ?

របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖

១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ

យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និង​អាហារ​កែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាច​ធ្វើឱ្យខួរក្បាល​យើង​រលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។

២. ញុំាខ្លាញ់ល្អ

យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយ​ឱ្យ​ជាលិកាខួរក្បាលដុះ​លូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។

៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត

យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរ​ការ​បំប្លែងអាហារទៅជាថាមពល)។

ប្រសិន​​បើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាច​​ច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និង​​បាក់​ទឹក​ចិត្ត។

ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាល​ឱ្យយើងមានបញ្ហាក្នុងការចង​ចាំ​ដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការ​ផ្តោត​អារម្មណ៍។

៤. កាត់បន្ថយស្ត្រេស

ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើង​អាច​កាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬ​សម្រាក​លំហែ​ជាដើម។

៥. គេងឲ្យបានគ្រប់គ្រាន់

តាមការ​សិក្សាបាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់បង្កើន​ហានិភ័យ​ចុះខ្សោយខួរក្បាល និង​កើត​ជំងឺ​វង្វេង។ យើងគួរគេង​ឱ្យ​បាន​យ៉ាង​ហោច​​ណាស់ ៨ ម៉ោង​​ជា​រៀង​រាល់​យប់​ដើម្បី​ជួយ​ដល់​ការ​ចងចាំ​របស់យើង។​

៦. ហាត់ប្រាណជាប្រចាំ

តាមការសិក្សាបង្ហាញថា ការហាត់ប្រាណអាចការពារ និងពន្យឺតល្បឿន​នៃការចុះខ្សោយ​របស់​ខួរក្បាល ព្រោះការហាត់ប្រាណបង្កើនរំហូរឈាមទៅកាន់រាងកាយទាំងមូល និងខួរក្បាលដែល​ជួយ​ដល់ការចង់ចាំរបស់យើង។ យើងគួរហាត់ប្រាណយ៉ាងតិចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។

៧. កត់ត្រាទុក

ពេលយើងនឹកឃើញចង់ធ្វើអ្វី មានណាត់ ឬមានកម្មវីធីអ្វីនៅថ្ងៃណា យើង​ត្រូវកត់ទុកក្នុង​កូន​សៀវភៅ ឬថតសំឡេងទុកដាក់ក្នុងទូរស័ព្ទដៃ។ ប្រសិនបើភ្លេច យើងអាចបើកសៀវភៅមើល ឬចាក់​សំឡេងស្តាប់បាន។

៨. ដាក់របស់របរតាមកន្លែង

យើងត្រូវកំណត់កន្លែងដាក់របស់សំខាន់ៗ ឬរបស់ដែលត្រូវប្រើចាំបាច់ដូចជា សោ វ៉ែនតា កាបូប​លុយ​ជាដើម។ ពេលមកពីក្រៅវិញ ឬពេលប្រើហើយ យើងត្រូវទុកដាក់នៅកន្លែង​ដដែរវិញ​ដើម្បី​ចៀសវាងរង្វេងដៃ។

៩. រក្សាទំនាក់ទំនងក្នុងសង្គម

ការរក្សាទំនាក់ទំនងក្នុងសង្គមអាចកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងភាពតានតឹង ដែលជាហេតុធ្វើ​ឱ្យ​ការចងចាំយើងចុះខ្សោយ។ យើងអាចឧស្សាហ៍ជជែកលែងជាមួយអ្នកជិតខាង ​មិត្តភ័ក្ត​ ឬ​សាច់​ញាតិ ក៏ដូចជាចូលរួមកម្មវិធីនានាឱ្យបានច្រើន មិនថាកម្មវិធីបុណ្យទាន ឬការ​ទេ​ដើម្បី​​បង្កើន​ទំនាក់​ទំនង​ក្នុងសង្គម។

១០. ហ្វឹកហាត់ខួរក្បាល

ការហ្វឹកហាត់ខួរក្បាលធ្វើឱ្យខួរក្បាលយើងមានសុខភាពល្អ និងជួយបង្កើន​ការចងចាំ។ យើង​អាច​ហ្វឹកហាត់ខួរក្បាលតាមរយៈការធ្វើសកម្មភាពណាដែលត្រូវប្រើខួរក្បាលដូចជា លេង​ល្បែង​ផ្គុំ​រូប ឬផ្គុំពាក្យ ​លេង​អុក​ លេងតន្រ្តី ជាដើម។

១១. កាត់បន្ថយគ្រឿងស្រវឹង

ការ​ញុំា​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឱ្យ​ពុល​​កោសិកា​ខួរក្បាល នាំឱ្យការ​ចងចាំចុះខ្សោយ និងបង្កើន​ហានិភ័យ​កើតជំងឺវង្វេង។ ប្រសិនបើចៀសមិនបាន​ទេ យើងគួរយូរៗញុំាម្តង ហើយក្នុងម្តងញុំា​តែ​បន្តិច​បានហើយ។

១២. ចៀសវាងជក់បារី

ជាតិនីកូទីន និងសារធាតុគីមីផ្សេងទៀតនៅក្នុងបារី​បង្កើនហានិភ័យក្នុងការកើតជំងឺសរសៃឈាម​ដែល​អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសរសៃឈាមដែលបញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាលរួមតូច ដូច្នេះធ្វើឱ្យការចងចាំរបស់យើងចុះខ្សោយ។ ។

ចាស់ៗឧស្សាហ៍ភ្លេចមុខភ្លេចក្រោយតិចតួចគឺជារឿងធម្មតា ដូច្នេះយើងត្រូវញុំាអាហារ​ដែលល្អ​ចំពោះ​សុខភាពដូចជា បន្លែ ផ្លែឈើ ត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ ទឹកដោះគោ និងទឹក​ឱ្យបាន​ច្រើន​ដើម្បីបង្កើនការចងចាំឡើងវិញ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ចុចអាន៖ប្រែបបូរមាត់ពីខ្មៅស្រអាប់ ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

The post ចាស់ៗឧស្សាហ៍ភ្លេចភ្លាំង គួរបង្កើនការចងចាំតាមវិធីណា? appeared first on Kampuchea Thmey Daily.

វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់
អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ប្រទេស​ជប៉ុន ​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​វ័យ​ចំណាស់​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយ​សារ​ឆ្លង​វីរុស​អូមីក្រុង​បំប្លែង BA.2 ជាហេតុ​បណ្ដាល​ឲ្យ​អត្រា​​មនុស្ស​ចាស់​សម្រាក​មន្ទីរពេទ្យ​កើន​ឡើង​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ​មួយ​ក្នុង​ប្រទេស​ជប៉ុន។ ​នេះ​បើ​យោង​តាម The Japan News ។

បើ​និយាយ​ពី​រោគ​សញ្ញា ក្រុម​គ្រូពេទ្យ​សង្កេត​ឃើញ​ថា អ្នក​ជំងឺ​វ័យ​ចំណាស់​ទាំង​នោះ​ មាន​ចេញ​សញ្ញា​ជំងឺ​រលាក​សួត​ស្រួច​ស្រាល ​បន្ទាប់​ពី​ឆ្លង​វីរុស​អូមីក្រុង​បំប្លែង BA.2។

យោង​តាម​សារព័ត៌មាន The Daily Express លោក​វេជ្ជបណ្ឌិត Akira Kano នាយក​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ Fujimino ក្នុង​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា កត្តា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ចាស់​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​កូវីដ-១៩​ កាន់​តែ​ធ្ងន់ធ្ងរ។

“ក្រុម​អ្នក​ជំងឺ​វ័យ​ចំណាស់​ បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ​-១៩ យ៉ាង​ហោច​ណាស់ ​ក៏​គ្រប់​ចំនួន​២​ដូស​ដែរ ប៉ុន្តែ​វា​ហួស​ពេល​យូរ​ដែរ​ហើយ​ បន្ទាប់​ពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ហើយ​ឥឡូវ​នេះ​អ្នក​ជំងឺ​វ័យ​ចំណាស់ ​កំពុង​ទទួល​រង​នូវ​ជំងឺ​រលាក​សួត​ស្រួច​ស្រាល។”

វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា វីរុស​អូមីក្រុង​បំប្លែង BA.2 ត្រូវ​បាន​អ្នក​ជំនាញ​ជា​ច្រើន​លើក​ឡើង​ថា ​មិន​សូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ការ​ពិត​ទៅ ​វា​អាច​ធ្វើ​ឲ្យ​សុខភាព​យើង​ប្រឈម​គ្រោះ​ថ្នាក់ ​បើ​ផ្អែក​ទៅ​តាម​អ្វី​ដែល​រក​​ឃើញលើមនុស្ស​វ័យ​ចំណាស់ ​​ក្នុងក្នុង​ប្រទេស​ជប៉ុន​​ ពេល​បច្ចុប្បន្ន​នេះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អ្នកវិទ្យាសាស្ត្រ បង្កើនការប្រុងប្រយ័ត្ន ខណៈ វីរុសអូមីក្រុងបំប្លែង BA.2 រាលដាល

ចុចអាន៖Omicron រាលដាលនៅ ជប៉ុន ខ្លាំង រហូតមន្ទីរពេទ្យ មិនទទួលអ្នកជំងឺស្រាលៗឡើយ

The post វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់ appeared first on Kampuchea Thmey Daily.

ភាពឯកោ ធ្វើឲ្យមនុស្សចាស់ ប្រឈមហានិភ័យសុខភាពច្រើន
ភាពឯកោ ធ្វើ​ឲ្យ​មនុស្ស​ចាស់​​ប្រឈម​គ្រោះ​ថ្នាក់​​សុខភាព​ធ្ងន់​ធ្ងរ​ ជាង​ការ​ធាត់​លើស​គីឡូទៅ​ទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ Chicago បាន​បង្ហាញ​ថា​ភាព​ឯកោ​ខ្លាំង ឬ​នៅ​តែ​ឯង មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស​វ័យ​ចំណាស់​ពីរ​ដង​ខ្ពស់​ជាង​ជំងឺ​ធាត់​។

ការ​លើក​ឡើង​បែប​នេះ គឺ​ក្រោយ​អ្នក​ស្រាវ​ជ្រាវ​សិក្សា​លើ​មនុស្ស​​២ ០០០​នាក់​វ័យ​៥០​ឆ្នាំ​ឡើង អស់​រយៈ​ពេល​ជាង​ប្រាំមួយ​ឆ្នាំ។ ការ​សិក្សា​បញ្ជាក់​ថា​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​និយាយ​ថា​ខ្លួន​ជា​មនុស្ស​រស់​នៅ​តែឯង ឬ​ឯក​កោ មាន​​​១៤ ភាគ​រយ​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​មនុស្ស​ធម្មតា​។​​​​​​​

១.​​ភាព​ឯក​កោ និង​កត្តា​ប្រឈម​របស់​មនុស្សចាស់

មនុស្ស​វ័យ​ចំណាស់​ មិន​សូវ​មាន​កូនចៅ​នៅ​ជាមួយ​ទៀត​ទេ ក្នុង​បរិបទ​សង្គម​សព្វថ្ងៃ។ ការ​សិក្សា​រក​ឃើញ​ថា មនុស្ស​ចាស់​ដែល​រស់នៅ​តែ​ឯង មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទាំង​លើ​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។

សាស្រ្តាចារ្យ John Cacioppo ប្រចាំសាកល​វិទ្យាល័យ Chicago បាន​កត់​សម្គាល់​ពី​ភាព​ធ្លាក់​ចុះ​នៃ​សុខភាព​ផ្លូវ​កាយ និង​ចិត្ត របស់​មនុស្ស​វ័យ​ចំណាស់ ហើយ​ថា​ការ​ធ្លាក់​ចុះ​នេះ​អាច​មាន​កម្រិត​ផ្សេង​គ្នា​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​អាស្រ័យ​លើ​ទំនាក់​ទំនង​គ្រួសារ​ដែល​អ្នក​ទាំង​នោះ​មាន។

២. ភាព​ឯក​កោ និង​សម្ពាធ​ឈាម​ខ្ពស់​​​

ការ​សិក្សា​របស់សាកល​វិទ្យាល័យ Chicago បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ភាព​ឯកោ​យូរអង្វែង និង​ការ​កើន​ឡើង​​សម្ពាធ​ឈាម​។ ការ​មិន​សូវ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម អាច​ជា​ហេតុ​ផល​មួយ​ធ្វើ​ឲ្យ​អ្នក​ឯក​កោ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់។

ការ​សិក្សា​រយៈពេលជាង​​បួន​ទៅ​ប្រាំ​​ឆ្នាំ លើ​មនុស្ស​២២៩​នាក់​មាន​វ័យ​ចន្លោះ​ពី៥០​ទៅ​៦៨​ឆ្នាំ បាន​រក​ឃើញ​ថា​អ្នក​ចូល​រួម​ដែល​រស់នៅ​ឯក​កោ​ សម្ពាធ​ឈាម​អ្នក​ទាំង​នោះ​​ឡើង​ដល់​១៤,៤​មិល្លីម៉ែត្រ​ខ្ពស់​ជាង​អ្នក​​មាន​ទំនាក់​ទំនង ឬមិត្ត​ភក្តិ​ច្រើន​ក្នុង​សង្គម​។ ការ​សិក្សា​បាន​លើ​ក​ឡើង​ថា​មនុស្ស​នៅ​ដាច់​តែឯង​កាន់​តែ​យូរ បញ្ហា​សុខភាព​ក៏​កើត​ឡើង​កាន់​តែ​ច្រើន​ដែរ។

ការ​សិក្សា​បញ្ជាក់​ថា​ដើម្បី​បំបាត់ ឬ​ការ​ពារ​មនុស្ស​វ័យ​ចំណាស់​ពីអារម្មណ៍​ឯកកោ​ត្រូវ​ ឲ្យ​ពួកគាត់​​ដឹង​ពី បញ្ហា និង​បញ្ឈប់​ការ​គិត​បែប​អវិជ្ជមាន​ចំពោះ​គំនិត​ខ្លួន​ឯង។ យ៉ាងណា​ស្ថាន​ប័ន​ធ្វើ​ការ​លើ​សុខ​ភាព​មនុស្ស​ចាស់ បាន​លើក​ឡើង​ថា​មនុស្ស​វ័យ​ចំណាស់ គួរ​ឧស្សាហ៍​ជួប​ជុំ​និយាយ​គ្នា​លេង​ជាមួយ​អ្នក​ជិត​ខាង​ ឬ​មិត្ត​ភក្ដិ ឬ​អាច​ធ្វើ​ដំណើរ​កម្សាន្ត ក៏​ដូចជា​ធ្វើ​ការ​ផ្សេងៗ​បំបាត់​ភាព​អផ្សុក​​ជាដើម។ ក្រៅ​ពី​នេះ កាយ​ក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ធ្វើ​លំ​ហាត់​ប្រាណ ជា​ដើម ក៏​សុទ្ធ​តែ មាន​ប្រយោជន៍​ដល់​មនុស្ស​វ័យ​ចំណាស់​ដើម្បី​កម្ចាត់​នូវ​ភាព​ឯក​កោ​របស់​ខ្លួន​ផង​ដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖យាយតា ចំណាយពេលមើលថែចៅៗ ត្បិតហត់ បន្តិច តែល្អចំពោះសុខភាពខ្លាំង

ចុចអាន៖មនុស្សវ័យចំណាស់មានបញ្ហាហូប ឬលេបអាហារ គឺជារឿងធម្មតា?

The post ភាពឯកោ ធ្វើឲ្យមនុស្សចាស់ ប្រឈមហានិភ័យសុខភាពច្រើន appeared first on Kampuchea Thmey Daily.