សុខភាពអ្នកម្ដាយ Archives - Kampuchea Thmey Daily

ស្មុគការងារផ្ទះ ថែទាំកូនខ្លាំង វិធីសាស្ត្រទាំងនេះ អាចជួយបាន
ការងារ​កន្លែង​ធ្វើ​ការ​ផង កិច្ចការ​ផ្ទះ​ផង ណា​មួយ​ត្រូវ​មើល​កូន​ទៀត​ រវល់​នោះ​រវល់​ រកតែ​ពេល​សម្រាប់​ខ្លួន​ឯង​គ្មាន។ គ្នា​យើង​អ្នក​ណា​ខ្លះ​កំពុង​ជួប​រឿង​បែប​នេះ​ខ្លះ? ហត់​ណាស់​មិន​អ៊ីចឹង? ប៉ុន្តែ​ហត់​យ៉ាង​ណា​ រវល់​យ៉ាង​ណា គួរ​មាន​ពេល​ធ្វើឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ខ្លះ​ទៅ។

“Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ពិសេស​ ងាយៗ ជួយ​គ្នា​យើង​បំបាត់​ការ​នឿយហត់​ ស្មុគ​ស្មាញ​ទាំងនេះ ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ។

១- ធ្វើខ្លួនឲ្យទំនេរ

ជីវិតយើង​ម្នាក់​ៗ សុទ្ធ​តែ​កើត​មក​ជាមួយ​និង​កាល​វិភាគ ហេតុនេះ​សាក​ល្បង​សម្រាក​មួយ​ភ្លែត មិន​ធ្វើ​អ្វី​ទាំង​អស់ ត្រឹម​ ១០ នាទី។ អាច​រក​វិធី​សាមញ្ញ​មួយ​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ អាច​ទម្រេត​ខ្លួនបន្តិច អាន​សៀវ​ភៅ​កំប្លែងៗ សប្បាយៗ ជាដើម។

២- ជជែកលេងជាមួយមិត្តភក្តិ

ត្រឹម ១០នាទី គ្នាយើង​ច្បាស់​ជា​មិន​អាច​ណាត់​ជួប​មិត្តភក្តិ​បាន​ទេ។ យ៉ាងណា​យើង​នៅ​តែ​អាច​ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ ជជែក​លេង​ និយាយ​ពី​រឿង​សប្បាយៗ​ណា​មួយ។ ប្រធាន​បទ​គួរ​តែ​ធ្វើ​ជួយ​យើង​អាច​បន្ធូរ​អារម្មណ៍ ធ្វើ​ឲ្យ​រំភើប ដូច​ជា​រឿង​ស្រីៗ​ទូទៅ​ចាប់​អារម្មណ៍​ខ្លាំង។ ចៀសវាង​ប្រធាន​បទ​ណា​ធ្វើ​ឲ្យ​ស្មុគស្មាញ​ ព្រោះ​អាច​នាំ​ឲ្យ​យើង​កាន់​តែ​ស្មុគ​លើស​ដើម។

៣- ម៉ាស្សា ធ្វើក្រចក

ទៅ​ហាងម៉ាស្សា ឬ​ហាងធ្វើ​កក់​សក់ ​ធ្វើ​ក្រចក​ មួយ​អាទិត្យ​ម្តង ​ជា​រឿង​ល្អ អាច​ស្វែង​រក​កញ្ចប់​សេវាកម្ម​រហ័ស ត្រឹម ១០​នាទី អាច​ទាំង​ម៉ាស្សា​ជើង និងខ្នង​ផង លាប​ក្រចក​ផង ​ក្នុង​ពេល​ជាមួយ​គ្នា កាន់​តែ​ប្រសើរ។

៤- ដេកត្រាំក្នុងអាងទឹក

ជារឿង​ប្រសើរ​មួយ មាន​ពេល​ខ្លះ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ព្រោះ​អាច​បន្ធូរ​អារម្មណ៍ ​ដោយ​ដុស​ខ្លួន​ជាមួយ​ពពុះ​សាប៊ូ​ទន់ៗ មាន​ក្លិន​ក្រអូប​ប្រហើរ ហើយ​ចាក់​ចំរៀង​តិចៗ កាន់​តែ​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ មាន​សេចក្តី​សុខ​មួយ​កម្រិត​ទៀត។

៥- បើកឡានមើលទេសភាព

ចេញ​ទៅ​ក្រៅ​ មើល​ទេស​ភាព ដូចជា ​បើក​ឡាន​តាម​ផ្លូវ​ស្អាតៗ ស្រលះៗ​ក្នុង​ទីក្រុង ឬក្បែរ​ៗផ្ទះ​ក៏​ជារឿង​ល្អ​ម្យ៉ាង។ ស្តាប់​ចំរៀង​ពីរោះៗ​តាម​វិទ្យុ ឬ​ចាក់​ផ្ទាល់ ហើយ​ច្រៀង​ឲ្យ​ខ្លាំងៗ តាម​ចំរៀង​បទ​យើង​ចូលចិត្ត។

៥- បំភ្លេចរឿងសម្រកទម្ងន់

បណ្តោយ​ខ្លួន​​តាម​ចិត្ត​ចង់​បន្តិច​ទៅ គ្មាន​ខុស​ខាត​អី​ប៉ុន្មាន​ទេ។ ញ៉ាំនំខេក ឬ​នំ​ដែល​ឆ្ងាញ់ៗ​បន្តិច​បន្តួច​ ដើម្បី​ទទួល​អារម្មណ៍​រីករាយ។ ញ៉ាំ​អ្វី​យើង​ចូល​ចិត្ត បើ​អាច​ធ្វើឲ្យ​សប្បាយរីករាយ ឡើង​ទម្ងន់​បន្តិច​មាន​អី​គួរ​ឲ្យ​ខ្លាច។

៦- ទិញឥវ៉ាន់ចង់បាន

មិនមែន​ចាំ​បាច់​ជិះ​ឡាន​ផ្លូវ​ឆ្ងាយ ដើម្បី​ទៅ​កាន់​ផ្សារ​ទំនើប​រក​ទិញ​ឥវ៉ាន់ឯណា។ សម័យនេះ គ្រាន់​តែ​អង្គុយមុខ​កុំព្យូទ័រ ឬ​ប្រើ​ទូរស័ព្ទ មើល​ទិញ​ទំនិញ​តាម Online ជា​វិធី​ងាយ​ស្រួល និង​ពេញ​និយម។ គ្នាយើង​អាច​មើល​របស់​ប្រើ​ប្រាស់​យើង​ចង់​បាន ដូចជា កា​បូប​ សម្លៀក​បំពាក់ គ្រឿង​សម្អាង ជាដើម។ បែបនេះ​អាច​ជួយ​ឲ្យ​រីករាយ​ដូច​គ្នា។

៧- អានសៀវភៅ

អាច​អាន​ប្រលោម​លោក​ខ្លីៗ​ សរសេរ​ដោយ​អ្នក​និពន្ធ​យើង​ចូល​ចិត្ត គួរ​ជា​រឿង​កំប្លែង​ខ្លីៗ ឬ​អាច​លើ​អ៊ីនធឺណែត​ក៏​បាន។ ប្រសិន​ហើយ​ជា​អត្ថបទ​ទាក់ទង​ភាព​ជា​ឪពុក​ម្តាយ ឬ​ភាព​ជា​ម្តាយ ត្រូវ​ប្រាកដ​ថា​​មិន​ធ្វើ​ឲ្យ​យើង​ស្មុគស្មាញ។ រក​អត្ថបទ​ណា​សប្បាយៗ ធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត សមនឹង​ពេល​វេលា​យើង​ចំណាយ​ពេល​អាន​វា។

៨- ផឹកតែបន្ធូរអារម្មណ៍

តែ ជា​ភេសជ្ជៈ​មាន​ប្រសិទ្ធភាព អាច​កម្ចាត់​ភាព​តាន​តឹង​ដ៏​អស្ចារ្យ។ តែ​ក្តៅ​ឧណ្ហៗ​មួយ​ពែង អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ជួយ​បន្ធូរ​អារម្មណ៍​បាន​ភ្លាមៗ។

៩- ឆែក​អ៊ីនធឺណែត

១០នាទី ប្រហែល​ជា​មិន​អាច​អោយ​អ្នក​មើល​រឿង​ភាគ ឬ​រឿង​វែងៗ​បាន​ក៏​ពិត​មែន ប៉ុន្តែ​អាច​មើល​រឿង​កំប្លែង​ខ្លីៗ​លើ Youtube ឬ​អាចរកមើល​អ្វី​យើង​ចូលចិត្ត​លើ​បណ្តាញ​សង្គម​ក៏​បាន។

ទាំង​នេះ​ជា​វិធីសាស្ត្រ​សាមញ្ញៗ អាច​ផ្តល់​ក្តី​សុខ​ចំពោះ​ខ្លួន​យើង មិនត្រឹម​តែអាច​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ជំរុញ​ចិត្ត ​ដើម្បី​បន្ត​ការងារ​ប្រចាំ​ថ្ងៃ​ទៀត​ផង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ​ ឯក្មេងពេករឹតតែជួបបញ្ហាទៀត

ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

The post ស្មុគការងារផ្ទះ ថែទាំកូនខ្លាំង វិធីសាស្ត្រទាំងនេះ អាចជួយបាន appeared first on Kampuchea Thmey Daily.

សម្រាលកូនភ្លោះ អ្នកម្ដាយគួរដឹងបញ្ហា ៤ យ៉ាងនេះ
ស្រីៗយើង​​ដឹង​ស្រាប់​ហើយ​ថា ការ​ពពោះ និង​ការ​សម្រាល​កូន​មួយៗ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ទើប​ឆ្លង​ផុត ចុះ​ទម្រាំ​ម៉ាក់ៗ​ដែល​ពពោះ​កូន​ភ្លោះ​ទៀត។ ជា​ការ​ពិត អ្នក​ជំនាញ​ចាត់​ទុក​ការ​ពពោះ​កូន​ភ្លោះ​ជា​វិបត្តិ​មួយ ព្រោះ​ម្ដាយ និង​គភ៌​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ទាំង​ពេល​ពពោះ និង​ពេល​សម្រាល​កូន​ភ្លោះ។

តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ពពោះ​កូន​ភ្លោះ ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​សុខភាព​ម្ដាយ និង​គភ៌ បើ​ប្រៀប​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូន​តែ​មួយ។ លើស​ពី​នេះ ម៉ាក់ៗ​ពពោះ​កូន​ភ្លោះ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​និច្ច ដើម្បី​ចៀស​ផុត​ពី​ផល​ពិបាក​អំឡុង​ពេល​ពពោះ​ដូច​ជា ម្ដាយ​ស្លេក​ស្លាំង កូន​សម្រាល​មុន​ខែ ឬ​កូន​មិន​គ្រប់​គីឡូ​ជាដើម។

ផល​ពិបាក​អំឡុង​ពេល​សម្រាល​កូន​ភ្លោះ

– វិបត្តិ​នៃ​ការ​កន្ត្រាក់​ស្បូន
– ការ​លូន​ទង​សុក​មក​ក្រៅ​មុន​ពេល​កូន​សម្រាល​ចេញ
– ការ​ធ្លាក់​ឈាម​ខ្លាំង
– ស្ហុក​ កូន​ចុះ​ដំណាល​គ្នា ទាម​ទារ​ការ​វះកាត់​ជា​បន្ទាន់។

ដើម្បី​ទប់​ស្កាត់​បញ្ហា​ខាង​លើ​កើត​ឡើង​ពេល​សម្រាល​កូន​ភ្លោះ ម៉ាក់​ៗ​គប្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ណែ​នាំ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូប មើល​ថែ​សុខភាព​ខ្លួន និង​កូន​ដោយ៖

ពិនិត្យ​សុខភាព​តាម​ការ​កំណត់​អំឡុង​ពេល​ពពោះ

មាន​របប​អាហារ​ត្រឹមត្រូវ បរិភោគ​អាហារ​សម្បូរ​ជីវជាតិ សម្បូរ​ប្រូតេអ៊ីន បន្លែ​ផ្លែឈើ ញ៉ាំ​ទឹក​ដោះ​គោ ១-២​កែវ/ថ្ងៃ

ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា

សម្រាក និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​ធ្វើ​ការងារ​ហួស​កម្លាំង។

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ​ ឯក្មេងពេករឹតតែជួបបញ្ហាទៀត

The post សម្រាលកូនភ្លោះ អ្នកម្ដាយគួរដឹងបញ្ហា ៤ យ៉ាងនេះ appeared first on Kampuchea Thmey Daily.

អាយុច្រើនទើបមានកូន មិនល្អទេ ​ ឯក្មេងពេករឹតតែជួបបញ្ហាទៀត
ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។

១- បាត់បង់ឱកាសការងារ

ជោគជ័យ​ក្នុង​ការងារ ជា​ក្ដី​សុបិន​ធំ​បំផុត​មួយ​ក្នុង​ជីវិត​យុវវ័យ។ ស្រប​ពេល​គ្នា​យើង​កំពុង​ព្យាយាមប្រឹង​ប្រែង​សម្រេច​ក្តី​សុបិន​មួយ​នេះ ស្រាប់​តែ​មាន​អូនៗ​ជា​ហេតុនាំ​ឲ្យ​ត្រូវ​ផ្អាក​ការងារ​មួយរយៈ ហើយ​ទម្រាំ​តែ​មាតុភាព​កន្លង​ផុត ត្រលប់​ចូល​ធ្វើ​ការងារ​វិញ អ្វីៗ​អាច​ហួស​ពេល​បាត់​ទៅ​ហើយ។

២- លុយកាក់មិនសូវមាន

មានអូនៗ​ដូច​ត្រូវ​បង់​ពន្ធ​មួយ​ជីវិត ម៉ាក់ៗ​ត្រូវ​​លះបង់​គ្រប់​បែប​យ៉ាង ហើយ​ការ​ត្រលប់​ទៅ​ធ្វើ​​ការងារ​វិញ ក៏​មិនងាយ​បាន​ផ្លែ​ផ្កា​ជា​ដុំកំភួន​អ្វី​ដែរ បើ​ប្រៀប​ធៀប​ទៅ​អ្នក​មិន​ទាន់​មាន​អូនៗ។ មានអូនៗ​ពេល​ចាស់​បន្តិច មិន​ត្រឹម​តែ​មាន​ពេល​ត្រៀម​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ការងារ​ក៏​មាន​ភាព​នឹងន ហើយ​មាន​លុយ​គ្រប់គ្រាន់​រៀបចំ​ផែនការ​គ្រួសារ​ទៀត​ផង។

៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ

ប្ដីប្រពន្ធ​ថ្មីថ្មោង មិនសូវ​មាន​បទ​ពិសោធ​មើល​ថែទាំ​ចិញ្ចឹម​បីបាច់​បេប៊ី​នោះ​​ឡើយ អាច​គិតថា​វាជា​រឿង​ពិបាក។ ម៉ាក់ៗ​មួយ​ចំនួន​អាច​នឹង​មានអារម្មណ៍​ស្ត្រេស បាក់​ទឹកចិត្ត​ក៏​មាន ចំណែក ប៉ាៗ​វិញ​ក៏​អាច​មាន​អារម្មណ៍​ដូច​មិនត្រូវ​បាន​យកចិត្ត​ទុក​ដាក់ ដូចពេល​ទើប​រៀបការថ្មីៗ​ផង​ដែរ។ មួយ​វិញ​ទៀត ពេលខ្លះ​ដោយ​ហេតុថា​វ័យ​នៅ​ក្មេង​ពេក ភាព​អំណត់​អត់ធន់​នៅ​មាន​កម្រិត ហើយ​ចំណូលចិត្ដ​ដូចជា​ការ​ដើរលេង​កម្សាន្ត មើលកុន ដើរផ្សារ​ជាមួយ​ដៃគូ មិន​ទាន់​លះបង់​បាននៅ​ឡើយ។ ហេតុនេះ​អាច​បណ្ដាល​ឲ្យមាន​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​គ្នា តែ​យ៉ាងណា​នៅតែ​មាន​គូស្វាមី​ភរិយាខ្លះ​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន​យ៉ាង​ល្អ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ

ចុចអាន៖គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

ចុចអាន៖ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ

The post អាយុច្រើនទើបមានកូន មិនល្អទេ ​ ឯក្មេងពេករឹតតែជួបបញ្ហាទៀត appeared first on Kampuchea Thmey Daily.

សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
ការទទួលបានកូនភ្លោះ គឺជារឿងល្អសម្រាប់ម្តាយដែលចង់បាន។ សម្រាប់អ្នកដែលមានកូនភ្លោះ ពេលខ្លះអាចមកពីហ្សែនជាមួយគ្រួសារអ្នក។ ប្រសិនបើអ្នកម្តាយដែលកំពុង​ពពោះ​ ហើយមានចម្ងល់​ថា តើខ្លួន​ពិតជា​មាន​កូនភ្លោះ​ក្នុង​ផ្ទៃ​ពិតប្រាកដ​ឬ​យ៉ាងណា។

សញ្ញាទាំង ៦ ខាងក្រោមនេះ នឹង​បង្ហាញច្បាស់ៗថា អ្នកម្ដាយកំពុងមានកូនភ្លោះក្នុងផ្ទៃ ៖​

១ ឡើងទម្ងន់លឿន

ក្នុងពេលមានផ្ទៃពោះ ត្រូវចេះ​សង្កេតមើលប្រសិនបើអ្នកឡើងទម្ងន់លឿន។ ជាពិសេសក្នុងរយៈពេល ៣ ខែដំបូង​ ប៉ុន្តែវា​ក៏​អាច​បណ្តាលមកពីម្តាយឡើងទម្ងន់ឬ​មកពីការញ៉ាំផង​ដែរ។ ដូច្នេះត្រូវចេះសង្គេតពីទម្ងន់របស់ខ្លួន ក្នុងនាមជាអ្នកម្ដាយមួយរូប។

២ ទំហំពោះធំកាន់តែច្រើន

ការមានផ្ទៃពោះបើមានទារកមកចាប់កំណើតតែម្នាក់ ​ជាធម្មតាពេលយើងឆ្លុះអេកូតែង​ឃើញមុខមាត់កូន​ច្បាស់ ​ក្នុងកំឡុងពេល ៥ ខែ។ ប៉ុន្តែសម្រាប់​ផ្ទៃ​ពោះភ្លោះ អាចកើនទំហំពោះ​លឿនដូចជា ពោះ៣ ខែ ប៉ុន្តែមានទំហំពោះដូច ៥ ខែឬ ការឆ្លុះអេកូក៏អាចមិនសូវច្បាស់ពីមុខមាត់កូនដែរ។

៣ ប្រតិកម្មអាឡ័កស៊ី​ធ្ងន់ធ្ងរជាងមនុស្សមានផ្ទៃពោះកូនមួយ

ជារឿយៗអ្នកមានប្រតិកម្មអាឡ័កស៊ីទៅនឹងក្រពះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន ដែលប្រែប្រួលពីមនុស្សម្នាក់ទៅក្រពះ ប៉ុន្តែក្នុងករណីមានប្រតិកម្មធ្ងន់ធ្ងរ វាអាចបណ្តាលមកពីការមានផ្ទៃពោះភ្លោះ។

៤ ទារកក្នុងផ្ទៃបត់បែនលឿនជាងធម្មតា

នៅពេល​ពោះ​កាន់តែធំ​ ទារក​នឹង​ចាប់ផ្តើមលូតលាស់ ហើយផ្លាស់ទីទៅក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីម្តាយដែលមានផ្ទៃពោះកូនភ្លោះ ប្រសិនបើសង្កេតឃើញញឹកញាប់​ដូចជា ​ទារកមានភាពបត់បែនខ្លាំង​ ហើយញឹកញាប់ជាងការមានផ្ទៃពោះតែមួយ។ នោះសបញ្ជាក់ថា អ្នកមានកូនភ្លោះហើយ!

៥ ចង្វាក់បេះដូងលោត​គឺជា​សញ្ញាប្រាប់

ចង្វាក់បេះដូងលោត​​ត្រូវបានរកឃើញនៅក្នុងរយៈពេលខ្លីមួយ​នៃ​ពេលវេលា​។ នេះមិនប៉ះពាល់ដល់ម្តាយទេ ​ប៉ុន្តែចំពោះ​​កូន​ភ្លោះ។ ចង្វាក់បេះដូងលឿនជាងមុន​ ព្រោះបេះដូងត្រូវខិតខំបូមឈាម ដើម្បីធ្វើ​ឲ្យ​ប្រសើរឡើងនូវការលូតលាស់របស់ទារកភ្លោះ។

៦ កម្រិតឈាមខ្ពស់ជាងធម្មតា

អ្នកដែលពិនិត្យរកអ័រម៉ូនក្នុងរាងកាយ ត្រូវបានគេរកឃើញថាមានអត្រាឈាម​ខ្ពស់ជាងម្តាយ​ដែល​មានផ្ទៃពោះតែមួយ​នេះជាសញ្ញាមួយទៀត ដែលម្តាយអាចមានកូនភ្លោះក្នុងផ្ទៃ។

តើអ្នកម្តាយរូបណាកំពុងមានកូន​ភ្លោះ​ក្នុងផ្ទៃនិងមានរោគសញ្ញាបែបនេះ? ប្រសិន​បើអ្នកមានរោគសញ្ញាបែបនេះ វាត្រូវបានគេណែនាំ​ឲ្យ​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ​ភ្លាមៗ​ ដើម្បី​ឲ្យ​អ្នក​អាច​ថែរក្សា​ខ្លួនឯង​បានល្អជាងមុន។ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ​និង​ទារក​ដែល​មិន​ទាន់​កើត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុ​ដែលក្តៅខ្លួន​ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​!

ចុចអាន៖គ្រោះថ្នាក់​នៃ​ការបង្ក​រោគ​លើ​ទារក​ក្រោម​អាយុ ២៨​ថ្ងៃ

The post សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ appeared first on Kampuchea Thmey Daily.